REQUEST IMMIGRATION SERVICE
Thank you for visiting Harvey Law Group.
Please select our nearest office to you and complete the enquiry form below.
To send successfully, you must fill in all the required fields marked by an asterisk “*”.
ប្រទេស Grenada និង ប្រទេស Dominica ដែលជាទឹកដីតំបន់កោះដ៏គួរឱ្យទាក់ទាញនៅ Caribbean។ បណ្ដាប្រទេសតំបន់នោះផ្តល់ជូននូវកម្មវិធីសញ្ជាតិតាមរយៈការវិនិយោគ Citizenship by Investment (CBI) ដែលបានក្លាយជាមធ្យោបាយដ៍មានឥទ្ធិពលសម្រាប់អ្នកវិនិយោគទូទាំងពិភពលោក។ ខណៈពេលដែលប្រទេសទាំងពីរផ្តល់នូវជម្រើសលើការទទួលបានសញ្ជាតិទីពីរ កម្មវិធីរបស់ពួកគេមានភាពខុសប្លែកគ្នានៅតាមផ្នែកសំខាន់ៗដូចជាលក្ខខណ្ណវិនិយោគ អត្ថប្រយោជន៍រួម និងការចល័តសកល។ ការជ្រើសរើសរវាងកម្មវិធីរបស់ប្រទេស Grenada និង ប្រទេស Dominica អាស្រ័យលើបំណងរបស់អ្នកវិនិយោគ – ថាតើពួកគេផ្តល់តម្លៃក្នុងការធ្វើដំណើរដោយមិនបាច់សុំទិដ្ឋាការទៅកាន់ប្រទេសជាច្រើនលើពិភពលោក ប្រសិទ្ធភាពនៃទឹកប្រាក់វិនិយោគ ឬឱកាសពិសេសដូចជាសមត្ថភាពក្នុងការដាក់ពាក្យសុំទិដ្ឋាការ E-2 របស់សហរដ្ឋអាមេរិក។ អត្ថបទនេះយើងនឹងនិយាយអំពីការប្រៀបធៀបលម្អិតនៃកម្មវិធីសញ្ជាតិតាមរយៈការវិនិយោគ Citizenship by Investment (CBI) របស់ Grenada និង Dominica ដោយស្វែងរកកត្តាដូចជាតម្រូវការវិនិយោគ អត្ថប្រយោជន៍ និងពេលវេលាដំណើរការដើម្បីជួយវិនិយោគិនធ្វើការសម្រេចចិត្តប្រកបដោយការយល់ដឹង។
កម្មវិធីសញ្ជាតិតាមរយៈការវិនិយោគ Citizenship by Investment (CBI) បានក្លាយជាយុទ្ធសាស្ត្រសេដ្ឋកិច្ចរបស់ប្រទេស Caribbean ជាច្រើន។ កម្មវិធីទាំងនេះអនុញ្ញាតឱ្យអ្នកវិនិយោគបរទេសទទួលបានសញ្ជាតិដោយធ្វើការវិនិយោគ នៅក្នុងអចលនទ្រព្យ ឬមូលនិធិដែលអនុម័តដោយរដ្ឋាភិបាល។ កម្មវិធីនេះបានការទទួលស្គាល់ជាសាកលចំពោះប្រសិទ្ធភាព សុចរិតភាព និងឥទ្ធិពលលើការអភិវឌ្ឍន៍។
ទាំង Grenada និង Dominica បានជាប់ចំណាត់ថ្នាក់ក្នុងចំណោមកម្មវិធីសញ្ជាតិតាមរយៈការវិនិយោគ CBI កំពូលទូទាំងពិភពលោក។ ដោយ Dominica ត្រូវបានគេកោតសរសើរចំពោះតម្លៃសមរម្យ ដំណើរការប្រកបដោយប្រសិទ្ធភាព និងការប្តេជ្ញាចិត្តចំពោះតម្លាភាព ដែលទទួលបានចំណាត់ថ្នាក់លេខមួយនៅក្នុងសន្ទស្សន៍ CBI យោងតាមទស្សនាវដ្តី Professional Wealth Management ។ចំនែកឯ Grenada មានភាពលេចធ្លោក្នុងការផ្តល់ជូនពិសេសរបស់ខ្លួនលើការចូលទៅកាន់ប្រទេសចិនដោយគ្មានទិដ្ឋាការ និងសិទ្ធិទទួលបានទិដ្ឋាការអ្នកវិនិយោគ US E-2 ទៅសហរដ្ឋអាមេរិក ដែលធ្វើឱ្យវាទាក់ទាញជាពិសេសដល់អ្នកវិនិយោគទូទាំងពិភពលោក។ ចំណាត់ថ្នាក់ទាំងនេះឆ្លុះបញ្ចាំងពីភាពជឿជាក់របស់កម្មវិធី និងការរួមចំណែកយ៉ាងសំខាន់របស់ពួកគេចំពោះសេដ្ឋកិច្ចរបស់ប្រទេស ហើយក៍ផ្ដល់ប្រយោជន៍ជាច្រើនដល់អ្នកវិនិយោគមកពីសកលលោក។
គោលបំណងចម្បងនៃកម្មវិធីសញ្ជាតិតាមរយៈការវិនិយោគគឺជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចតាមរយៈការទាក់ទាញការវិនិយោគពីបរទេស។ នៅប្រទេស Grenada មូលនិធិ CBI បានគាំទ្រគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ការពង្រីកវិស័យទេសចរណ៍ និងកិច្ចខិតខំប្រឹងប្រែងសង្គ្រោះគ្រោះមហន្តរាយ។ ប្រទេស Dominica បានប្រើប្រាស់ប្រាក់ចំណូល CBI របស់ខ្លួនដើម្បីផ្តល់មូលនិធិដល់គំនិតផ្តួចផ្តើមអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព រួមទាំងលំនៅដ្ឋានដែលធន់នឹងអាកាសធាតុ ការកែលម្អសេវាថែទាំសុខភាព និងគម្រោងថាមពលកកើតឡើងវិញ។ លើសពីនេះ កម្មវិធីទាំងនេះបង្កើតឱកាសការងារ និងលើកកម្ពស់ភាពជាដៃគូអន្តរជាតិទៀតផង។
Grenada៖ កម្មវិធីសញ្ជាតិតាមរយៈការវិនិយោគ Grenada’s Citizenship by Investment ផ្តល់នូវជម្រើសវិនិយោគចំនួនពីរ៖ ការបរិច្ចាគដែលមិនអាចដកវិញបានដល់មូលនិធិបំរែបំរួលជាតិ (NTF) ឬការវិនិយោគលើអចលនទ្រព្យដែលអនុម័តដោយរដ្ឋាភិបាល។ តម្រូវការបរិច្ចាគអប្បបរមាចាប់ផ្តើមពី USD 235,000 សម្រាប់អ្នកដាក់ពាក្យតែម្នាក់។ សម្រាប់អចលនទ្រព្យ ការវិនិយោគអប្បបរមាគឺ USD 220,000 ដែលពាក់ព័ន្ធនឹងកម្មសិទ្ធិរួមគ្នាក្នុងការអភិវឌ្ឍន៍រមណីយដ្ឋាន ឬអចលនទ្រព្យបែបអភិជន។ ការចំណាយបន្ថែមដូចជាថ្លៃសេវាកម្មឯកសារ ថ្លៃដាក់ពាក្យសុំ និងតម្លៃផ្សេងៗពាក់ពន័្ធនិងផ្នែកច្បាប់ត្រូវបានអនុវត្ត ដែលធ្វើឱ្យការចំណាយសរុបកើនឡើងអាស្រ័យលើទំហំគ្រួសារ។
Dominica៖ កម្មវិធីសញ្ជាតិតាមរយៈការវិនិយោគរបស់ Dominica ក៏ផ្តល់នូវជម្រើសនៃការបរិច្ចាគដែលមិនអាចដកវិញបាន ឬការវិនិយោគអចលនទ្រព្យផងដែរ។ ការបរិច្ចាគចាប់ផ្តើមពី USD 200,000 សម្រាប់អ្នកដាក់ពាក្យតែម្នាក់ ក្រោមមូលនិធិចម្រុះសេដ្ឋកិច្ច (EDF)។ សម្រាប់អចលនទ្រព្យ ការវិនិយោគអប្បបរមាគឺ USD 200,000 នៅក្នុងអចលនទ្រព្យដែលអនុម័តដោយរដ្ឋាភិបាល។ ស្រដៀងទៅនឹង Grenada អ្នកដាក់ពាក្យសុំក៏ត្រូវគិតថ្លៃបន្ថែមផងដែរ ដូចជាថ្លៃសេវាកម្មឯកសារ ថ្លៃដាក់ពាក្យសុំ។
Dominica អាចមានប្រសិទ្ធភាពជាង ជាពិសេសសម្រាប់អ្នកដាក់ពាក្យទោល ដោយសារកម្រិតនៃការបរិច្ចាគទាបរបស់វា។ ទោះជាយ៉ាងណាក៏ដោយ Grenada ផ្តល់នូវភាពបត់បែនខ្លាំងសម្រាប់អ្នកវិនិយោគដែលស្វែងរកការចូលទៅកាន់ប្រទេសចិនដោយគ្មានទិដ្ឋាការ ឬសិទ្ធិទទួលបានទិដ្ឋាការ E-2 របស់សហរដ្ឋអាមេរិក ដែល Dominica មិនបានផ្តល់ជូនទេ។ ជម្រើសអចលនទ្រព្យរបស់ Grenada គឺមានតម្លៃថ្លៃជាងបន្តិច ប៉ុន្តែត្រូវបានផ្សារភ្ជាប់ជាមួយនឹងគម្រោងផែនការកម្រិតខ្ពស់ ខណៈពេលដែល Dominica ផ្តល់ឱកាសដែលងាយស្រួលសម្រាប់ថវិកាសមរម្យ។ កម្មវិធីទាំងពីរអនុញ្ញាតឱ្យបន្ថែមសមាជិកគ្រួសារ ប៉ុន្តែមាត្រដ្ឋានវិនិយោគសរុបអាស្រ័យលើចំនួនសមាជិកនៅក្នុងបន្ទុក។
ត្រូវបានគេស្គាល់ថាជា “Spice Isle” នៃតំបន់ Caribbean, Greneda ផ្តល់នូវលិខិតឆ្លងដែនដ៏រឹងមាំសម្រាប់ការធ្វើដំណើរលើសកលលោក។ កម្មវិធីសញ្ជាតិតាមរយៈការវិនិយោគ Citizenship by Investment (CBI) គឺជាការកត្តាទាក់ទាញដ៏សំខាន់ ព្រោះវិនិយោគិនដែលកាន់លិខិតឆ្លងដែនរបស់ Grenada អាចធ្វើដំណើរដោយគ្មានទិដ្ឋាការ ឬសុំទិដ្ឋាការពេលមកដល់ ទៅកាន់ជាង 145 ប្រទេស រួមទាំងប្រទេសក្នុងតំបន់ Schengen ចក្រភពអង់គ្លេស និងចិន។ រួមជាមួយនឹងប្រយោជន៍លេចធ្លោមួយទៀតនៃលិខិតឆ្លងដែនរបស់ Grenada គឺសន្ធិសញ្ញារបស់ខ្លួនជាមួយសហរដ្ឋអាមេរិក ដែលអនុញ្ញាតឱ្យពលរដ្ឋដែលមានសិទ្ធិដាក់ពាក្យស្នើសុំទិដ្ឋាការវិនិយោគ E-2 Investor Visa របស់សហរដ្ឋអាមេរិក ដែលអនុញ្ញាតឱ្យជនជាតិ Grenadian រស់នៅ និងធ្វើការនៅក្នុង សហរដ្ឋអាមេរិក។ ទិដ្ឋាការនេះអាចឱ្យបុគ្គលម្នាក់ៗអាចរស់នៅ និងធ្វើការនៅសហរដ្ឋអាមេរិកដោយការវិនិយោគលើអាជីវកម្ម ធ្វើឱ្យ Grenada ក្លាយជាជម្រើសដ៍ល្អសម្រាប់អ្នកដែលកំពុងស្វែងរកឱកាសរស់នៅអាមេរិក។
ប្រទេស Dominica ត្រូវបានគេហៅថា “កោះធម្មជាតិដ៍ល្អឯកនៃសមុទ្រ Caribbean” ជាមួយនិងលិខិតឆ្លងដែនដែលមានសក្ដានុពល និងសេរីភាពក្នុងការធ្វើដំណើរជុំវិញពិភពលោក។ កម្មវិធីសញ្ជាតិតាមរយៈការវិនិយោគ Citizenship by Investment (CBI) របស់ Dominica គឺស្ថិតក្នុងចំណោមកម្មវិធីដែលមានតម្លៃសមរម្យបំផុតនៅទូទាំងពិភពលោក ដែលទាក់ទាញបុគ្គលដែលស្វែងរកការបង្កើនភាពចល័តជាសកល អត្ថប្រយោជន៍ពន្ធ និងផ្ទះទីពីរនៅក្នុងបរិយាកាសត្រូពិចដ៏ស្ងប់ស្ងាត់។ លិខិតឆ្លងដែនរបស់ Dominica ផ្តល់ការធ្វើដំណើរដោយគ្មានទិដ្ឋាការ ឬសុំទិដ្ឋាការពេលមកដល់ ទៅប្រទេសកាន់ជាង 145 ប្រទេសដែលស្រដៀងទៅនឹង Grenada ដែរ។ នេះរាប់បញ្ចូលទាំងការចូលទៅកាន់តំបន់ Schengen ចក្រភពអង់គ្លេស និងគោលដៅទេសចរណ៍ដ៏ពេញនិយមនៅអាស៊ី និងអាមេរិកឡាទីន។ ទោះជាយ៉ាងណាក៏ដោយ ខុសពី Grenada ទេ Dominica មិនមានសន្ធិសញ្ញាទិដ្ឋាការ E-2 ជាមួយសហរដ្ឋអាមេរិកនោះទេ។
ខណៈពេលដែលលិខិតឆ្លងដែនទាំងពីរផ្តល់នូវភាពចល័តសកលដែលស្រដៀងគ្នាក្នុងលក្ខខណ្ឌនៃការធ្វើដំណើរដោយគ្មានទិដ្ឋាការ សន្ធិសញ្ញាទិដ្ឋាការ E-2 របស់ Grenada ជាមួយសហរដ្ឋអាមេរិកបានកំណត់វាដាច់ដោយឡែកពីគ្នាជាជម្រើសយុទ្ធសាស្ត្របន្ថែមទៀតសម្រាប់អ្នកវិនិយោគដែលមានបំណងចង់ស្នាក់នៅ ឬឱកាសអាជីវកម្មនៅសហរដ្ឋអាមេរិក។ អត្ថប្រយោជន៍បន្ថែមនេះធ្វើឱ្យ Grenada មានភាពទាក់ទាញជាពិសេសសម្រាប់បុគ្គលដែលមានសេចក្តីប្រាថ្នាក្លាយជាសហគ្រិន ឬការធ្វើចំណាកស្រុកទៅកាន់សហរដ្ឋអាមេរិក។
ពេលវេលាដំណើរការជាមធ្យមសម្រាប់ការដាក់ពាក្យសុំសញ្ជាតិនៅ Grenada ជាធម្មតាមានរយៈពេល 9-12 ខែ។ អ្នកដាក់ពាក្យត្រូវតែផ្តល់ឯកសារពាក់ព័ន្ធ រួមទាំងលិខិតឆ្លងដែនដែលមានសុពលភាព សំបុត្រកំណើត និងភស្តុតាងនៃមូលនិធិ។ លើសពីនេះការត្រួតពិនិត្យដោយហ្មត់ចត់ទាមទារ ក៍ដូចជាតម្រូវការកំណត់ត្រាព្រហ្មទណ្ឌ និងបញ្ជាក់ពីភាពស្របច្បាប់នៃប្រភពមូលនិធិ។ អ្នកដាក់ពាក្យត្រូវបំពេញតាមតម្រូវការទាំងនេះដែលកំណត់ដោយកម្មវិធីសញ្ជាតិតាមរយៈការវិនិយោគ Grenada’s Citizenship by Investment (CBI) ។
នៅប្រទេស Dominica វិញពេលវេលាដំណើរការជាមធ្យមសម្រាប់អ្នកដាក់ពាក្យគឺមានរយៈពេល 6-8 ខែ ដែលធ្វើឱ្យវាក្លាយជាកម្មវិធីមួយដ៍លឿននៅ Caribbean។ ស្រដៀងទៅនឹង Grenada ដែរ អ្នកដាក់ពាក្យត្រូវផ្តល់ឯកសារសំខាន់ៗ ដូចជាឯកសារអត្តសញ្ញាណ របាយការណ៍ហិរញ្ញវត្ថុ និងលិខិតថ្កោលទោសជាដើម។ Dominica ក៏សង្កត់ធ្ងន់ទៅលើការត្រួតពិនិត្យដោយហ្មត់ចត់ផងដែរ ដោយធានាថាមានតែបុគ្គលដែលមានបុគ្គលិកលក្ខណៈល្អប៉ុណ្ណោះដែលនឹងត្រូវបានផ្តល់សញ្ជាតិជូន។
ពេលវេលាដំណើរការសម្រាប់ប្រទេសទាំងពីរជាធម្មតាមិនខុសគ្នាខ្លាំងនោះទេអាស្រ័យលើករណីនីមួយៗរបស់អ្នកដាក់ពាក្យ។ ទោះជាយ៉ាងណាក៏ដោយ ជម្រើសនៃការវិនិយោគជាក់លាក់ (ដូចជាការបរិច្ចាគ ឬការទិញអចលនទ្រព្យ) និងថ្លៃសេវាដែលពាក់ព័ន្ធអាចប្រែប្រួល ក៏ដូចជាកម្រិតនៃភាពបត់បែននៅក្នុងកម្មវិធីនីមួយៗ។ ទោះបីជាមានភាពស្រដៀងគ្នានេះក៏ដោយ សញ្ជាតិរបស់ Grenada ក៏អាចផ្តល់នូវការធ្វើដំណើរដោយគ្មានទិដ្ឋាការទៅកាន់គោលដៅច្រើនជាង Dominica ដែលអាចធ្វើឱ្យវាក្លាយជាជម្រើសដ៏ទាក់ទាញសម្រាប់បុគ្គលមួយចំនួន។
Grenada ផ្តល់អត្ថប្រយោជន៍ពន្ធដ៍មានអំណោយផល រួមទាំងការមិនយកពន្ធលើប្រាក់ចំណូល ទ្រព្យសម្បត្តិ និងមរតក។ ជាហេតុនាំឱ្យប្រទេសនេះក្លាយជាគោលដៅទាក់ទាញសម្រាប់បុគ្គលដែលមានទ្រព្យសម្បត្តិ និងអ្នកស្វែងរកសេរីភាពលើផ្នែកហិរញ្ញវត្ថុ។ លើសពីនេះ ប្រព័ន្ធពន្ធរបស់ប្រទេសនេះត្រូវបានរចនាឡើងដើម្បីលើកទឹកចិត្តដល់ការវិនិយោគ ដោយផ្តល់នូវការយោគយល់ផ្សេងៗលើពន្ធសម្រាប់អាជីវកម្មផងដែរ។ បើនិយាយពីគុណភាពជីវិតសម្រាប់ការរស់នៅ Grenada មានហេដ្ឋារចនាសម្ព័ន្ធដ៏ល្អ រួមទាំងផ្លូវយានជំនិះទំនើបៗ ព្រលានយន្តហោះ និងបរិក្ខាបទប្រើប្រាស់ជាច្រើន។ វិស័យអប់រំមាននៅទីនោះមានស្តង់ដារខ្ពស់ ដោយមានស្ថាប័នរដ្ឋ និងឯកជនជាច្រើនផ្ដល់ជូនដោយទំនុកចិត្ត ខណៈពេលដែលសេវាថែទាំសុខភាពក៍ត្រូវបានគេទទួលស្គាល់ថាពិតជាល្អផងដែរ ជាមួយនិងបច្ចេកវិទ្យាពេទ្យក្នុងស្រុក និងអន្តរជាតិ។ ទេសភាពដ៏ខៀវស្រងាត់របស់កោះនេះ រួមបញ្ចូលនិងវប្បធម៌ដ៏សម្បូរបែប និងបរិយាកាសប្រកបដោយសុវត្ថិភាព ធ្វើឱ្យវាក្លាយជាកន្លែងគួរឱ្យចង់រស់នៅ ព្រោះរបៀបរស់នៅទីនោះមានលក្ខណៈបែបសម្រាកលំហែកាយតែម្ដង។
Dominica ក៏ផ្តល់អត្ថប្រយោជន៍ពន្ធជាច្រើនផងដែរសម្រាប់ពលរដ្ឋ។ ដូចជាការមិនគិតពន្ធលើការបង្កើនដើមទុនទេ ហើយបុគ្គលម្នាក់ៗអាចទទួលបានការលើកលែងពន្ធសម្រាប់ប្រភេទប្រាក់ចំណូលមួយចំនួនផ្សេងទៀត ដែលធ្វើឱ្យវាក្លាយជាជម្រើសដ៏គួរឱ្យទាក់ទាញសម្រាប់អ្នកដែលចង់កាត់បន្ថយបន្ទុកពន្ធរបស់ពួកគេ។ លើសពីនេះ Dominica មានរបបពន្ធពិសេស ដើម្បីជំរុញការវិនិយោគក្នុងវិស័យជាច្រើនផងដែរ។ រីឯផ្នែកខាងរបៀបរស់នៅវិញ Dominica ត្រូវបានគេស្គាល់ថាច្បាស់អំពីផ្នែកអេកូឡូស៊ី ដោយផ្តល់នូវបរិយាកាសរស់នៅផ្តោតលើធម្មជាតិ។ ប្រទេសនេះត្រូវបានគេហៅជាញឹកញាប់ថាជា “កោះធម្មជាតិ” ដោយសារតែព្រៃ ”rain forest” ទឹកជ្រោះ និងភ្នំភ្លើងដ៏សម្បូរបែប។ បរិស្ថានបែបនេះគាំទ្ររបៀបរស់នៅដែលសង្កត់ធ្ងន់លើនិរន្តរភាព និងសុខុមាលភាព ដែលល្អសម្រាប់អ្នកដែលស្វែងរកភាពស្ងប់ស្ងាត់នៃជីវិតដែលស្ថិតក្នុងធម្មជាតិ។ ជាមួយនឹងដង់ស៊ីតេប្រជាជនទាប និងផ្តោតលើការរក្សាបរិស្ថានរបស់ខ្លួន Dominica ផ្តល់នូវរបៀបរស់នៅដ៏ស្ងប់ស្ងាត់ និងផ្លែកអារម្មណ៍។
ទាំង Grenada និង Dominica ផ្តល់ជូននូវគោលនយោបាយពន្ធដ៏គួរឱ្យទាក់ទាញ ដោយគ្មានពន្ធមរតក និងផ្ដល់ការលើកទឹកចិត្តសម្រាប់ម្ចាស់អាជីវកម្ម និងអ្នកវិនិយោគ។ ការមិនគិតពន្ធលើប្រាក់ចំណូល និងទ្រព្យសម្បត្តិរបស់ប្រទេសGrenada លេចជាជម្រើសសម្រាប់អ្នកដែលស្វែងរកការបន្ធូរបន្ថយបន្ទុកផ្នែកពន្ធ។ ផ្ទុយទៅវិញ អត្ថប្រយោជន៍ពន្ធរបស់ Dominica សម្រាប់ប្រជាពលរដ្ឋ និងការផ្តោតលើការរស់នៅប្រកបដោយភាពស្រស់ស្អាតនឹងបរិស្ថានធម្មជាតិ ធ្វើឱ្យវាកត្តាល្អសម្រាប់អ្នកដែលផ្តល់គិតសល់និរន្តរភាពបរិស្ថានរស់នៅ។
នៅពេលនិយាយអំពីរបៀបរស់នៅ Grenada ផ្តល់នូវបទពិសោធន៍រស់នៅបែបទំនើប និងទូលំទូលាយ ដោយផ្អែកលើហេដ្ឋារចនាសម្ព័ន្ធ និងការទទួលបានសេវាថែទាំសុខភាព និងការអប់រំប្រកបដោយគុណភាព។ ទន្ទឹមនឹងនេះដែរ របៀបរស់នៅរបស់ Dominica ត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងទៅនឹងធម្មជាតិ ដោយផ្តល់នូវបរិយាកាសស្ងប់ស្ងាត់ និងអេកូឡូស៊ីដ៍ខ្លាំង។ ប្រទេសទាំងពីរផ្តល់នូវអត្ថប្រយោជន៍ផ្សេងៗគ្នាសម្រាប់អ្នកដែលស្វែងរកអត្ថប្រយោជន៍ផ្នែកហិរញ្ញវត្ថុ និងរបៀបរស់នៅក្នុងតំបន់ Cariibean។
ការប្រៀបធៀបចំនុចសំខាន់ៗរវាងប្រទេសទាំងពីរបង្ហាញពីភាពខុសគ្នានៃតម្លៃ អត្ថប្រយោជន៍ និងភាពស័ក្តិសមសម្រាប់គោលបំណងជាក់លាក់។ កម្មវិធីសញ្ជាតិតាមរយៈការវិនិយោគ Citizenship by Investment CBI របស់ Grenada មានទំនោរមានកម្រិតវិនិយោគខ្ពស់ ប៉ុន្តែផ្តល់នូវអត្ថប្រយោជន៍ពិសេសដូចជាការចូលធ្វើដំណើរដោយគ្មានទិដ្ឋាការទៅកាន់ប្រទេសមហាអំណាចជាច្រើន និងលទ្ធភាពនៃសិទ្ធិទទួលបានទិដ្ឋាការ E-2 នៅសហរដ្ឋអាមេរិក។ យ៉ាងណាមិញ កម្មវិធីសញ្ជាតិតាមរយៈការវិនិយោគ Citizenship by Investment CBI របស់ Dominica ត្រូវបានគេស្គាល់ថាមានតម្លៃសមរម្យ ជាមួយនឹងតម្រូវការវិនិយោគទាប ដែលធ្វើឱ្យវាក្លាយជាជម្រើសដ៏ទាក់ទាញសម្រាប់អ្នកវិនិយោគដែលគិតដល់កញ្ចប់ថវិកា។
នៅពេលជ្រើសរើសកម្មវិធីត្រឹមត្រូវ អ្នកដាក់ពាក្យគួរតែពិចារណាអំពីគោលដៅផ្ទាល់របស់ខ្លួនជាមុន។ សម្រាប់អ្នកដែលមានសិទ្ធិអាទិភាពដល់ការរួមបញ្ចូលសមាជិកគ្រួសារ និងការចំណាយប្រាក់សមរម្យ កម្មវិធី CBI របស់ Dominica គឺល្អបំផុត។ ទោះជាយ៉ាងណាក៏ដោយ សម្រាប់អ្នកដែលកំពុងស្វែងរកការចល័តសកលកាន់ទូលំទូលាយ និងឱកាសអាជីវកម្មដែលមានសក្តានុពលនៅក្នុងសហរដ្ឋអាមេរិក Grenada អាចជាជម្រើសប្រសើរជាង។ កម្មវិធីទាំងពីរនេះផ្តល់ជូននូវការធ្វើដំណើរដោយគ្មានទិដ្ឋាការទៅកាន់ប្រទេសជាច្រើន ដែលធ្វើឱ្យវាមានប្រយោជន៍ខ្ពស់សម្រាប់ការចល័តសកល។
សរុបសេចក្តីមក កម្មវិធីសញ្ជាតិតាមរយៈការវិនិយោគ Citizenship by Investment នាបណ្ដាប្រទេសនៅតំបន់ Caribbean មានសារៈសំខាន់ក្នុងការធ្វើដំណើរជុំវិញពិភពលោក ដោយផ្តល់ទាំងអត្ថប្រយោជន៍ផ្នែកហិរញ្ញវត្ថុ និងយុទ្ធសាស្ត្រជាច្រើន។ ជាមួយនឹងការកើនឡើងនៃតម្រូវការសម្រាប់សញ្ជាតិទីពីរ ការជ្រើសរើសកម្មវិធីត្រឹមត្រូវដោយផ្អែកលើតម្រូវការជាក់លាក់គឺមានសារៈសំខាន់ខ្លាំងណាស់ពេលពិចារណាលើទិដ្ឋាភាពទាំងមូល។
Thank you for visiting Harvey Law Group.
Please select our nearest office to you and complete the enquiry form below.
To send successfully, you must fill in all the required fields marked by an asterisk “*”.