REQUEST IMMIGRATION SERVICE
Thank you for visiting Harvey Law Group.
Please select our nearest office to you and complete the enquiry form below.
To send successfully, you must fill in all the required fields marked by an asterisk “*”.
ក្រសួងការបរទេសសហរដ្ឋអាមេរិកបានប្រកាសថា ខ្លួននឹងបញ្ឈប់ពេលវេលាដំណើរការ និងការចេញទិដ្ឋាការអន្តោប្រវេសន៍សម្រាប់ជនជាតិមកពី 75 ប្រទេសដោយលើកឡើងពីការព្រួយបារម្ភថាអ្នកដាក់ពាក្យ មកពីដែនសមត្ថកិច្ចទាំងនេះនឹងរស់នៅពឹងផ្អែកលើជំនួយសាធារណៈសហរដ្ឋអាមេរិកក្នុងកម្រិត “មិនអាចទទួលយកបាន” ។
ការផ្អាកនេះ គ្រោងនឹងចូលជាធរមានចាប់ពីថ្ងៃទី 21 ខែមករា ទាំងនេះមានផលប៉ះពាល់ដល់អ្នកដាក់ពាក្យសុំស្នាក់នៅអចិន្ត្រៃយ៍ (ទិដ្ឋាការអន្តោប្រវេសន៍) ខណៈដែលប្រភេទមិនមែនអន្តោប្រវេសន៍ ដូចជាទិដ្ឋាការទេសចរណ៍រយៈពេលខ្លី ឬទិដ្ឋាការអាជីវកម្មមិនត្រូវបានប៉ះពាល់ដោយវិធានការបច្ចុប្បន្ននេះទេ។
ការផ្អាកនេះនឹង “នៅតែសកម្មរហូតដល់សហរដ្ឋអាមេរិកអាចធានាថាជនអន្តោប្រវេសន៍ថ្មីនឹងមិនទាញយកទ្រព្យសម្បត្តិពីប្រជាជនអាមេរិក” នេះបើយោងតាមក្រសួងការបរទេស។
ក្នុងចំណោមប្រទេសដែលរងផលប៉ះពាល់ចំនួន 75 ប្រទេស គឺជាទីផ្សារដែលកំពុងរីកចម្រើនដ៏សំខាន់ និងមជ្ឈមណ្ឌលចំណាកស្រុកដ៏ពេញនិយម រួមទាំងប្រទេសថៃ និងប្រទេសមួយចំនួននៅអាមេរិកឡាទីន អាហ្វ្រិក មជ្ឈិមបូព៌ា និងតំបន់ការាបៀន។
ការប្រកាសនេះធ្វើឡើងបន្ទាប់ពីមានការរឹតបន្តឹងជាបន្តបន្ទាប់ និងការត្រួតពិនិត្យ ដែលបានបង្កើតជាផ្នែកមួយនៃការរឹតបន្តឹងនៃក្របខណ្ឌអន្តោប្រវេសន៍របស់សហរដ្ឋអាមេរិក។
ឥទ្ធិពលទៅលើការធ្វើអន្តោប្រវេសន៍តាមរយៈជម្រើសវិនិយោគ
ការផ្អាកនេះមានអាចនាំមកនូវផលប៉ះពាល់ដល់ការធ្វើអន្តោប្រវេសន៍តាមរយៈជម្រើសវិនិយោគដែលផ្ដល់សិទ្ធិស្នាក់នៅអចិន្ត្រៃយ៍ របស់សហរដ្ឋអាមេរិក។
សម្រាប់វិនិយោគិនជាលក្ខណៈបុគ្គល
វិនិយោគិន និងអ្នកជំនាញមកពីប្រទេសដែលរងការប៉ះពាល់ពីការផ្លាស់ប្តូរស្ថានភាពបណ្តោះអាសន្នរបស់សហរដ្ឋអាមេរិកឥឡូវនេះអាចប្រឈមមុខនឹង៖
សម្រាប់ក្រុមហ៊ុនអន្តរជាតិ
សម្រាប់ក្រុមហ៊ុនអន្តរជាតិ គោលការណ៍ថ្មីនេះបានបន្ថែមភាពស្មុគស្មាញដល់ការធ្វើផែនការចល័ត ការប្រកបការងារ នៅពេលដែលបុគ្គលិកជាន់ខ្ពស់ ឬបុគ្គលិកសំខាន់ៗកាន់លិខិតឆ្លងដែនពីដែនសមត្ថកិច្ចដែលបានកំណត់។
នៅក្នុងការអនុវត្តផ្ទាល់ និយោជកចម្រុះជាតិសាសន៍ឥឡូវនេះត្រូវតែពិចារណាលើរចនាសម្ព័ន្ធជំនួស – ដូចជានៅក្នុងតំបន់ក្រៅសហរដ្ឋអាមេរិក ឬការឆ្លងកាត់យុត្តាធិការជាមួយនឹងគោលនយោបាយអន្តោប្រវេសន៍ដែលល្អជាងនេះ – ដើម្បីរក្សាបាននូវដំណើរការបន្ត។
កម្មវិធីសញ្ជាតិ (CBI) នៅតំបន់ការាបៀនទាំង 5
ការព្យួរនេះគ្របដណ្តប់លើប្រទេសការាបៀនជាច្រើនដែលដំណើរការកម្មវិធីភាពជាពលរដ្ឋដោយការវិនិយោគ (CBI)៖
គុណតម្លៃដើមនៅដដែល
វាជាកត្តាសំខាន់ក្នុងការកត់សម្គាល់ថា វិធានការនេះមិនមែនជាការលុបចោលកម្មវិធីសញ្ជាតិ CBI របស់ប្រទេសទាំងនេះទេ ហើយក៏មិនប៉ះពាល់ដល់គុណតម្លៃរបស់ពួកគេដែរ – សរុបមក អតិថិជនភាគច្រើនបន្តជ្រើសរើសកម្មវិធីសញ្ជាតិនៅការាបៀន មិនមែនសម្រាប់តែការធ្វើដំណើរដោយមិនបាច់សុំទិដ្ឋាការប៉ុណ្ណោះទេ ប៉ុន្តែជាទ្រព្យសកម្មយុទ្ធសាស្រ្តរយៈពេលវែង សម្រាប់គោលបំណងធ្វើផែនការពន្ធ ការចល័តរយៈពេលវែង សុវត្ថិភាព និងជម្រើស។
នីតិវិធីបន្ទាប់ដែលមានសក្តានុពល
ការពិភាក្សានាពេលថ្មីៗនេះពីសហភាពអឺរ៉ុប លើការដាក់តម្រូវការសុំទិដ្ឋាការលើបណ្តាប្រទេសនៅតំបន់ការាបៀន កម្មវិធីសញ្ជាតិក៏មិនទំនងជាប៉ះពាល់ដល់តម្រូវការសម្រាប់ កម្មវិធីសញ្ជាតិ CBI នៅតំបន់ការាបៀនដែរ ដោយសារវិធានការ – ខុសឆ្ងាយពីការដាក់ទណ្ឌកម្ម ឬស្មើនឹងការហាមឃាត់ការធ្វើដំណើរ – គ្រាន់តែណែនាំជំហាននីតិវិធីដោយតម្រូវឱ្យអ្នកកាន់លិខិតឆ្លងដែនការាបៀនដាក់ពាក្យសុំទិដ្ឋាការ ដែលឥឡូវនេះអាចធ្វើបានតាមប្រព័ន្ធអេឡិចត្រនិកសម្រាប់ប្រទេសភាគច្រើន។
ជាមួយនឹងបណ្ដាញដែលបានសម្រួលដំណើរការងាយស្រួលជាងមុង រួមទាំងនៅសហរដ្ឋអាមេរិក និងប្រទេសកាណាដា អ្នកដាក់ពាក្យសុំទិដ្ឋាការភាគច្រើននឹងមិនប្រឈមមុខនឹងបញ្ហាណាមួយក្នុងការទទួលបានទិដ្ឋាការនោះទេ។
ឱកាសដ៏មានតម្លៃ
ការផ្លាស់ប្តូរនេះបង្ហាញពីសមាសភាពប្រទេសការាបៀនជាមួយនឹងឱកាសដ៏មានតម្លៃ។ កម្មិវិធីពួកគេមានដំណើរការល្អរួចហើយ ដែលពង្រឹងការចេញលិខិតឆ្លងដែនរបស់ពួកគេ និងស្របតាមស្តង់ដារអន្តរជាតិ។
ប្រទេសនៅតំបន់ការាបៀនដែលផ្ដល់កម្មវិធីសញ្ជាតិសំខាន់ៗទាំងអស់បានអនុម័តច្បាប់ដើម្បីបង្កើតនិយតករក្នុងតំបន់ (reginal regulation) ជាមួយនឹងគោលដៅផ្លូវការសម្រាប់ការចាប់ផ្តើមរបស់អាជ្ញាធរដែលបានកំណត់សម្រាប់ខែមេសា ឆ្នាំ 2026 (យ៉ាងណាមិញ ទីផ្សារបានចង្អុលបង្ហាញកាលបរិច្ឆេទអនុវត្តជាក់ស្តែងនៅជុំវិញខែមិថុនា ឆ្នាំ 2026)។
និយតករ (regulation) ដែលមានមូលដ្ឋាននៅប្រទេស (Grenada) នឹងទទួលខុសត្រូវចំពោះ៖
CBI Units នៅក្នុងប្រទេសនីមួយៗនឹងបន្តដំណើរការកម្មវិធីពាក្យស្នើ និងធ្វើអន្តរកម្មជាមួយភ្នាក់ងារ និងអ្នកអភិវឌ្ឍន៍ផ្ទាល់ ប៉ុន្តែស្ថិតនៅក្រោមច្បាប់ដែលមានការចុះសម្រុងគ្នា និងជាមួយនឹងការរាយការណ៍ជាកាតព្វកិច្ច ចំពោះការបំពានណាមួយទៅកាន់អាជ្ញាធរក្នុងតំបន់។
ការផ្លាស់ប្តូរទាំងនេះអាចជួយរក្សា ស្តារ ឬពង្រឹងសិទ្ធិធ្វើដំណើរដោយមិនបាច់សុំទិដ្ឋាការនាពេលអនាគត។
ជម្រើសដែលមានស្ថិរភាព និងយុត្តាធិការផ្សេងទៀត
ជំហររបស់សហរដ្ឋអាមេរិកបច្ចុប្បន្នមិនបិទទ្វារអន្តោប្រវេសន៍អន្តរជាតិទេ។ ផ្ទុយទៅវិញ វាលើកកំពស់តម្រូវការក្នុងការរៀបចំរចនាសម្ព័ន្ធលំនៅដ្ឋានឆ្លងព្រំដែន និងយុទ្ធសាស្រ្តសញ្ជាតិជុំវិញដែនសមត្ថកិច្ច ជាមួយនឹងគោលនយោបាយអន្តោប្រវេសន៍ប្រកបដោយតម្លាភាព និងស្ថិរភាព។
ជម្រើសជាច្រើនធម្មតានៅតែមិនរងផលប៉ះពាល់ខ្លាំងដោយការព្យួរទិដ្ឋាការអន្តោប្រវេសន៍សហរដ្ឋអាមេរិកនេះ៖
កម្មវិធីស្នាក់នៅក្នុងសហភាពអឺរ៉ុបតាមរយៈការវិនិយោគ និងទេពកោសល្យ
រដ្ឋជាសមាជិកនៅសហភាពអឺរ៉ុបជាច្រើនផ្តល់កម្មវិធីស្នាក់នៅតាមរយៈការវិនិយោគ ភាពជាសហគ្រិន ឬជំនាញឯកទេសក្រោមការចុះកិច្ចសន្យាជាមួយគ្នារបស់ EU និងច្បាប់ប្រទេសជាតិ ហើយកម្មវិធីទាំងនេះត្រូវបានគ្រប់គ្រងដោយឯករាជ្យ ពីការសម្រេចចិត្តទិដ្ឋាការរបស់សហរដ្ឋអាមេរិក។ ការជ្រើសរើសកម្មវិធីដោយប្រុងប្រយ័ត្នអាចបង្កើនប្រសិទ្ធភាពនៃសិទ្ធិធ្វើដំណើរជុំវិញតំបន់ Schengen លទ្ធភាពទទួលបានការអប់រំ និងសុវត្ថិភាពរយៈពេលវែងដូចជា Netherlands Startup Visa ឬ Portugal Golden Visa ជាដើម។
ច្បាប់ទូទៅរបស់ប្រទេសនីមួយៗដែលមានក្របខ័ណ្ឌច្បាស់លាស់
ប្រទេសកាណាដា ចក្រភពអង់គ្លេស ប្រទេសនូវែលសេឡង់ និងប្រទេសមួយចំនួននៅអាស៊ីប៉ាស៊ីហ្វិក រក្សាបាននូវប្រព័ន្ធអន្តោប្រវេសន៍ដែលផ្អែកលើច្បាប់ដែលមានអាយុកាលវែង ជាមួយនឹងគម្រោងអាជីវកម្មច្បាស់លាស់ សហគ្រិន និងអ្នកជំនាញ ដែលមិនត្រូវបានរងការប៉ះពាល់ផ្ទាល់ពីការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកលើទិដ្ឋាការអន្តោប្រវេសន៍។ សម្រាប់គ្រួសារដែលធ្វើដំណើរជុំវិញសកលលោកជាញឹកញាប់ គោលដៅទាំងនេះច្រើនតែរួមបញ្ចូលគ្នានូវរបៀបរស់នៅ ការអប់រំ និងអត្ថប្រយោជន៍ផ្នែកអាជីវកម្មជាមួយនឹងគោលនយោបាយដ៏រឹងមាំ។
ផលប័ត្រពលរដ្ឋ និងលំនៅដ្ឋានចម្រុះ
វិនិយោគិនដែលមានស្ថានភាពស្មុគ្រស្មាញ បន្តស្វែងរកវិធីសាស្រ្តផលប័ត្រ៖ រួមបញ្ចូលគ្នានូវសញ្ជាតិមួយ ឬច្រើនជាមួយនឹងសិទ្ធិស្នាក់នៅច្រើនប្រទេស ដើម្បីគ្រប់គ្រងហានិភ័យភូមិសាស្ត្រនយោបាយ របបពន្ធ និងសិទ្ធិនៃការធ្វើដំណើរជាសកល – ជាជាងជ្រើសរើសជម្រើសតែមួយ។
ក្នុងករណីនីមួយៗ ការរចនានៃរចនាសម្ព័ន្ធភ័ស្តុតាងដែលសមស្រប និងអនាគតទាមទារឱ្យមានការវិភាគលម្អិតអំពីច្បាប់បច្ចុប្បន្ន បណ្តាញសន្ធិសញ្ញា អន្តរកម្មពន្ធ និងគ្រួសារ និងប្រវត្តិរូបសាជីវកម្មរបស់អតិថិជននីមួយៗ។
ការទទួលបានការប្រឹក្សាដែលពីអ្នកជំនាញដែលមានបទពិសោធន៍ធានាថានៅពេលដែលគោលនយោបាយអន្តោប្រវេសន៍ផ្លាស់ប្តូរ ផែនការនៃការធ្វើដំណើរជាសកល និងការវិនិយោគរបស់អ្នកនៅតែមានភាពរឹងមាំ ភាពបត់បែន និងស្របតាមគោលដៅរយៈពេលវែង។
ហេតុអ្វីបានជាការពិគ្រោះយោបល់ផ្នែកច្បាប់ពីអ្នកជំនាញមានសារៈសំខាន់នៅពេលនេះ
បរិយាកាសវិវត្តន៍នេះគូសបញ្ជាក់អំពីសារៈសំខាន់នៃការទទួលបានការប្រឹក្សាផ្នែកអន្តោប្រវេសន៍ និងការវិនិយោគ។ ការផ្លាស់ប្តូរគោលនយោបាយនៃមាត្រដ្ឋាននេះអាចផ្លាស់ប្តូរលក្ខខណ្ឌក្នុងពេលដ៏ខ្លី ហើយបុគ្គលដែលមានទ្រព្យសម្បត្តិ និងអ្នកជំនាញមកពីទូទាំងពិភពលោកត្រូវការអ្នកប្រឹក្សាដែលបន្តតាមដានការអភិវឌ្ឍន៍បទប្បញ្ញត្តិនៅទូទាំងដែនសមត្ថកិច្ចជាច្រើន។
អ្វីដែលអ្នកជំនាញអន្តោប្រវេសន៍ដែលមានបទពិសោធន៍ផ្តល់ជូន
កែប្រែឡើងវិញលើវិស័យអន្តោប្រវេសន៍តាមរយៈអាជីវកម្ម
សម្រាប់ការធ្វើអន្តោប្រវេសន៍ាតាមរយៈគម្រោងអាជីវកម្ម ការណែនាំផ្នែកច្បាប់ជួយឱ្យនិយោជកចម្រុះជាតិសាសន៍រៀបចំឡើងវិញនូវគំរូនៃផែនការអន្តរជាតិ ដែលនៅស្របតាមស្ថានការណ៍ខណៈពេលដែលនៅតែបំពេញតាមគោលបំណងពាណិជ្ជកម្ម។
នេះអាចរួមបញ្ចូលការប្រើប្រាស់ទិដ្ឋាការរយៈពេលខ្លី ការផ្លាស់ប្តូរក្នុងក្រុមហ៊ុន ការរៀបចំពីចម្ងាយ ឬប្រទេសដែលមានគោលនយោបាយអន្តោប្រវេសន៍ច្បាស់លាស់។
Thank you for visiting Harvey Law Group.
Please select our nearest office to you and complete the enquiry form below.
To send successfully, you must fill in all the required fields marked by an asterisk “*”.