

អ្នកជំនាញដែលធ្វើការក្នុងវិស័យ STEM (វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា) រួមទាំងអ្នកស្រាវជ្រាវ គណិតវិទូ អ្នកបច្ចេកវិទ្យា និងអ្នកបង្កើតរបកគំហើញថ្មីផ្សេងទៀត កាន់តែមានសារៈសំខាន់ចំពោះសេដ្ឋកិច្ចពិភពលោក។ ទោះជាយ៉ាងណាក៏ដោយ សហរដ្ឋអាមេរិកកំពុងតែជួបវិបតិ្តកង្វះបុគ្គលិកជំនាញផ្នែក STEM ឱ្យបានគ្រប់គ្រាន់ដើម្បីបំពេញតម្រូវការ នៃឧស្សាហកម្មជាច្រើនរបស់សហរដ្ឋអាមេរិក។ យោងតាមការប៉ាន់ស្មានដោយសមាគមឧស្សាហកម្ម Semiconductor នឹងមានកង្វះខាតអ្នកជំនាញផ្នែក STEM នៃអ្នកបច្ចេកទេស អ្នកវិទ្យាសាស្ត្រកុំព្យូទ័រ និងវិស្វករប្រមាណ 1.4 លាននាក់នៅសហរដ្ឋអាមេរិកនាឆ្នាំ 2030។
កម្មវិធី EB-2 National Interest Waiver (NIW) ផ្តល់នូវមធ្យោបាយដែលអាចសម្រេចបានសម្រាប់អ្នកធ្វើការផ្នែកវិទ្យាសាស្ត្រ និង STEM ជាច្រើន រួមទាំងអ្នកច្នៃប្រឌិតដែលមានសញ្ញាបត្រកម្រិតខ្ពស់ ឬអាចបង្ហាញពីសមត្ថភាពពិសេសរបស់ពួកគេក្នុងការធ្វើអន្តោប្រវេសន៍ទៅកាន់សហរដ្ឋអាមេរិកដោយមិនចាំបាច់មានការផ្តល់ជូនការងារជាមុន។
នៅពេលទទួលបានទិដ្ឋាការ EB-2, អ្នកជំនាញផ្នែក STEM និងអ្នកនៅក្នុងបន្ទុកដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់របស់ពួកគេ រួមទាំងប្តីប្រពន្ធ និងកូនអាយុក្រោម 21 ឆ្នាំ នឹងទទួលបានប័ណ្ណបៃតងដោយគ្មានលក្ខខណ្ឌរយៈពេល 10 ឆ្នាំ ដោយអនុញ្ញាតឱ្យពួកគេរស់នៅ ធ្វើការ និងសិក្សានៅសហរដ្ឋអាមេរិក។ លើសពីនេះ អ្នកដាក់ពាក្យដែលទទួលបានជោគជ័យ និងសមាជិកដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងបន្ទុក រាប់បញ្ចូលទាំងគណិតវិទូដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ នឹងមានសិទ្ធិដាក់ពាក្យសុំសញ្ជាតិអាមេរិកបន្ទាប់ពី 5 ឆ្នាំ ប្រសិនបើពួកគេបំពេញតាមតម្រូវការសិទិ្ធរស់នៅសម្រាប់សញ្ជាតិអាមេរិក។
នៅក្នុងពិភពលោកដែលវិវត្តន៍ទៅមុខជារៀងរាល់ថ្ងៃ សហរដ្ឋអាមេរិកប្រឈមមុខនឹងសម្ពាធយ៉ាងខ្លាំងក្នុងការរកបុគ្គលិកក្នុងវិស័យវិទ្យាសាស្ត្រ និង STEM ដើម្បីរក្សាតំណែងរបស់ខ្លួនជាអ្នកដឹកនាំពិភពលោកនៅក្នុងឧស្សាហកម្ម STEM ។ ព្រឹត្តិការណ៍ធំៗលើពិភពលោកដូចជាជំងឺរាតត្បាត COVID-19 សុទ្ធតែជាកត្តាជំរុញការប្រណាំងប្រជែងក្នុងចំណោមប្រទេសនានាដើម្បីឈានទៅមុខ និងអភិវឌ្ឍបច្ចេកវិទ្យាថ្មីៗ ហើយជាការប្រកួតដែលសហរដ្ឋអាមេរិកអាចនឹងធ្លាក់ចុះនៅពេលប្រទេសផ្សេងទៀតបន្តអភិវឌ្ឍន៍ទេពកោសល្យក្នុងប្រទេស និងពង្រីកឧស្សាហកម្ម STEM របស់ពួកគេ។
ឧស្សាហកម្ម STEM ជាច្រើននៅសហរដ្ឋអាមេរិកកំពុងទទួលរងនូវការលំបាករួចទៅហើយពីកង្វះអ្នកបច្ចេកវិទ្យា និងបុគ្គលិក STEM ផ្សេងទៀត។ ទស្សនាវដ្តីការពារជាតិបានរាយការណ៍នៅឆ្នាំ 2023 ថា “82 ភាគរយនៃក្រុមហ៊ុននៅក្នុងរបាយការណ៍មូលដ្ឋានឧស្សាហកម្មការពារជាតិបាននិយាយថា វាជារឿងពិបាកណាស់ក្នុងការស្វែងរកបុគ្គលិកជំនាញ STEM ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់” ។ ការខ្វះខាតថវិកាសម្រាប់ទំនុកបម្រុងមុខវិជ្ជា STEM នៅក្នុងមហាវិទ្យាល័យក្នុងសហគមន៍ និស្សិតជាច្រើនដែលសិក្សាមុខវិជ្ជា STEM នៅក្នុងសាកលវិទ្យាល័យ បែរជាមិនបានបន្តទៅធ្វើការក្នុងវិស័យ STEM, រួមជាមួយនឹងផលប៉ះពាល់នៃការរាតត្បាតនៃជំងឺ COVID–19 ទាំងអស់បានរួមចំណែកដល់វិបត្តិផងដែរ សហរដ្ឋអាមេរិកត្រូវការរកបុគ្គលិកជំនាញ STEM បន្ថែមទៀតជាបន្ទាន់ ដើម្បីកាត់បន្ថយបញ្ហា។ អំឡុងពេលនេះ មិនមានដំណោះស្រាយរហ័ស និងងាយស្រួលនោះទេ។
ដើម្បីរក្សាតម្រូវការការងារ STEM ដែលកំពុងកើនឡើង សហរដ្ឋអាមេរិកត្រូវការជាបន្ទាន់ក្នុងការរកបុគ្គលិក និងទាក់ទាញអ្នកបច្ចេកវិទ្យា អ្នកស្រាវជ្រាវ និងទេពកោសល្យពីបរទេសបន្ថែមទៀតនៅក្នុងវិស័យ STEM ។ ជាការពិតដែលសហរដ្ឋអាមេរិកពឹងផ្អែកយ៉ាងខ្លាំងលើបុគ្គលិក ដែលកើតនៅបរទេស នៅក្នុងឧស្សាហកម្ម STEM ។ ការស្រាវជ្រាវពីស្ថាប័ន Brookings បានរកឃើញថា 45% នៃបុគ្គលិក STEM នៅក្នុងសហរដ្ឋអាមេរិក ដែលមានសញ្ញាបត្របណ្ឌិត គឺជាជនជាតិបរទេស។
បុគ្គលិកជនជាតិបរទេសក្នុងវិស័យ STEM អាចប្រើប្រាស់ទេពកោសល្យរបស់ពួកគេ ដើម្បីរួមជាចំណែកយ៉ាងសំខាន់ចំពោះឧស្សាហកម្ម STEM នៅសហរដ្ឋអាមេរិក ហើយសហរដ្ឋអាមេរិកត្រូវការទាក់ទាញទេពកោសល្យពីបរទេសនៅក្នុងវិស័យ STEM របស់ពួកគេ ដើម្បីបន្តឈរនៅចំនុចកំពូលលើសប្រទេសដ៏ទៃ។ ទោះជាយ៉ាងណាក៏ដោយ កង្វះជម្រើសទិដ្ឋាការដែលមានសម្រាប់ពលករបរទេសក្នុងវិស័យ STEM ក៏ដូចជាដំណើរការចេញវិញ្ញាបនបត្រការងាររយៈពេលវែងដែលកម្មករបរទេសនឹងត្រូវឆ្លងកាត់ មានន័យថាក្រុមហ៊ុនអាមេរិកជាច្រើនខំប្រឹងទាក់ទាញទេពកោសល្យបរទេសដែលពួកគេត្រូវការ។
ទោះជាយ៉ាងណាក៏ដោយ កម្មវិធី EB2 NIW ផ្តល់នូវមធ្យោបាយសម្រាប់អ្នកជំនាញផ្នែក STEM ដែលត្រូវបានជ្រើសរើស រួមទាំងគណិតវិទូ ដែលមានសញ្ញាបត្រកម្រិតខ្ពស់ ឬអាចបង្ហាញពីសមត្ថភាពពិសេសរបស់ពួកគេក្នុងការធ្វើអន្តោប្រវេសន៍ទៅកាន់សហរដ្ឋអាមេរិកដោយគ្មានការជូនផ្តល់ការងារជាមុន និងត្រូវឆ្លងកាត់ដំណើរការបញ្ជាក់ការងាររយៈពេលយូរ។
ទីមួយ បុគ្គលិក STEM ផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យាត្រូវតែបង្ហាញពីសមត្ថភាពពិសេស ឬទទួលបានសញ្ញាបត្រកម្រិតខ្ពស់ និងមានបទពិសោធន៍ការងារក្រោយទទួលបានសញ្ញាបត្ររយៈពេល 5 ឆ្នាំក្នុងវិស័យរបស់ពួកគេ ដែលជាញឹកញាប់អ្នកស្រាវជ្រាវទទួលបានអត្ថប្រយោជន៍ដោយសារជំនាញឯកទេសរបស់ពួកគេ។ ទីពីរ បុគ្គលិកជំនាញ STEM ត្រូវតែបង្ហាញថាការខិតខំប្រឹងប្រែងដែលបានស្នើឡើងរបស់ពួកគេមានគុណសម្បត្តិ និងសារៈសំខាន់សម្រាប់ប្រទេសជាតិ ហើយពួកគេមានជំហររឹងមាំក្នុងការជំរុញកិច្ចខិតខំប្រឹងប្រែងដែលបានស្នើឡើង និងផ្ដល់តុល្យភាព អត្ថប្រយោជន៍ដល់សហរដ្ឋអាមេរិកក្នុងការមិនទាមទារតម្រូវការ នៃការផ្តល់ជូនការងារជាមុន។
ដើម្បីបង្ហាញពីសមត្ថភាពពិសេស អ្នកជំនាញ STEM អាចទាញយកសមិទ្ធិផលជាច្រើន ដើម្បីបង្ហាញពីជំនាញពិសេសរបស់ពួកគេនៅក្នុងវិស័យ STEM រៀងៗខ្លួន។ ទោះបីជាមិនមែនជាតម្រូវការនៃកម្មវិធី EB2 NIW ក៏ដោយ បុគ្គលិក STEM ក៏អាចដាក់បញ្ចូលក្នុងពាក្យសុំពីបទពិសោធន៍ នៃការបង្រៀនពីមុន ឬការពិពណ៌នាស្នាដៃ ព្រោះវាអាចផ្តល់អត្ថប្រយោជន៍ដល់ដំណើរការឯកសារ។ អត្ថប្រយោជន៍មួយទៀតនៃ EB2 NIW គឺវាក៏ផ្តល់ជូនអ្នកជំនាញផ្នែក STEM នូវភាពបត់បែនក្នុងការបន្តការចាប់យកឲកាសក្លាយជាសហគ្រិននៅក្នុងវិស័យ STEM របស់ពួកគេនៅសហរដ្ឋអាមេរិក ដែលអាចពង្រឹងបន្ថែមកម្មវិធី EB2 NIW របស់ពួកគេ។
ថ្មីៗនេះ USCIS បានរាយការណ៍ពីការកើនឡើងនៃការដាក់ពាក្យសុំក្នុងកម្មវិធី EB2 NIW ពី 26% នៃញត្តិទាំងអស់ក្នុងឆ្នាំសារពើពន្ធ 2022 មានរហូតដល់ 43% នៃញត្តិទាំងអស់ក្នុងឆ្នាំសារពើពន្ធ 2023។ USCIS ក៏បានរាយការណ៍ពីការកើនឡើងនៃការអនុម័តសម្រាប់ពាក្យសុំ EB2 NIW សម្រាប់ការងារ ប្រភេទ STEM ពី 13,840 ក្នុងឆ្នាំសារពើពន្ធ 2022 ដែលកើនឡើងដល់ 21,240 ក្នុងឆ្នាំសារពើពន្ធ 2023។
នេះធ្វើឡើងបន្ទាប់ពី USCIS បានធ្វើបច្ចុប្បន្នភាពគោលការណ៍ណែនាំគោលនយោបាយរបស់ខ្លួននាពេលថ្មីៗនេះ ដើម្បីបញ្ជាក់ថាកត្តាខាងក្រោមនឹងក្លាយជាកត្តាវិជ្ជមានដ៏រឹងមាំក្នុងការកំណត់កម្មវិធី EB-2៖ បុគ្គលដែលមានសញ្ញាបត្រ STEM កម្រិតខ្ពស់ (ជាពិសេសបណ្ឌិត); បុគ្គលនោះនឹងត្រូវចូលរួមបន្ថែមទៀតក្នុងការងារបច្ចេកវិទ្យាសំខាន់ និងកំពុងរីកចម្រើន ឬផ្នែក STEM ផ្សេងទៀតដែលមានសារៈសំខាន់ចំពោះការប្រកួតប្រជែងរបស់សហរដ្ឋអាមេរិក។ ហើយបុគ្គលនោះមានជំហររឹងមាំក្នុងការជំរុញកិច្ចខិតខំប្រឹងប្រែងជំនាញ STEM ដែលបានស្នើឡើងជាប្រយោជន៍ដល់ប្រទេសជាតិ។
នេះជាការស្វាគមន៍ពី USCIS ខណៈដែលអ្នកជំនាញផ្នែក STEM ជាច្រើនស្វែងរកវិធីធ្វើអន្តោប្រវេសន៍ទៅកាន់សហរដ្ឋអាមេរិក ហើយសហរដ្ឋអាមេរិក ត្រូវការជាបន្ទាន់ដើម្បីស្វែងរកវិធីដើម្បីដោះស្រាយវិបតិ្តកង្វះអ្នកជំនាញ STEM ក្នុងឧស្សាហកម្មនៅសហរដ្ឋអាមេរិក។
នាសេចក្ដីសម្រេចលើពាក្យសុំទិដ្ឋាការ EB-2 NIW ភាពជោគជ័យគឺស្ថិតនៅលើមន្ត្រីអន្តោប្រវេសន៍ ដែលពិនិត្យមើលឯកសារ វាជារឿងសំខាន់ណាស់ក្នុងការដាក់ញត្តិដំបូង ដែលត្រូវបានព្រាងដោយប្រុងប្រយ័ត្ន ហើយត្រូវបានរៀបចំពេញលេញ ដើម្បីបង្ហាញពីរបៀបដែលអ្នកជំនាញ STEM មានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ទិដ្ឋាការ EB-2 NIW ។ យើងលើកទឹកចិត្តឲ្យអ្នកជំនាញ STEM ដែលចាប់អារម្មណ៍លើកម្មវិធី EB-2 NIW ឲ្យពិគ្រោះជាមួយមេធាវីជំនាញ ដើម្បីវាយតម្លៃ និងពិភាក្សាអំពីជម្រើសរបស់ពួកគេដែលមាន។
សូមចំណាំថាព័ត៌មាននេះគឺជាឯកសារយោងតែប៉ុណ្ណោះ ហើយក៏មិនមានគោលបំណងក្នុងកាណែនាំ ឬផ្តល់យោបល់ផ្នែកច្បាប់ដល់វិនិយោគិនឡើយ។ ព័ត៌មាននេះអាចមានផ្លាស់ប្តូរដោយមិនចាំបាច់ជូនដំណឹងទុកជាមុន។ ដើម្បីទទួលបានការប្រឹក្សាត្រឹមត្រូវ តាមតម្រូវការរបស់អ្នក និងពត៌មានលម្អិតផ្សេងៗសម្រាប់កម្មវិធីវិនិយោគខាងលើ សូមធ្វើការទាក់ទងមកការិយាល័យយើងខ្ញុំ។
Thank you for visiting Harvey Law Group.
Please select our nearest office to you and complete the enquiry form below.
To send successfully, you must fill in all the required fields marked by an asterisk “*”.