REQUEST IMMIGRATION SERVICE
Thank you for visiting Harvey Law Group.
Please select our nearest office to you and complete the enquiry form below.
To send successfully, you must fill in all the required fields marked by an asterisk “*”.
កម្មវិធីសញ្ជាតិតាមរយៈការវិនិយោគរបស់ប្រទេសនៅតំបន់ការីបៀនកំពុងត្រូវបានទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំងឡើងដោយអ្នកវិនិយោគ និងក្រុមគ្រួសារដែលស្វែងរកសញ្ជាតិទីពីរ ដើម្បីបង្កើនអនុភាពនៃការធ្វើដំណើរជុំវិញជាសកល និងអត្ថប្រយោជន៍ផ្នែកហិរញ្ញវត្ថុ។ កម្មវិធីទាំងនេះផ្តល់ផ្លូវទៅកាន់ការទទួលបានលិខិតឆ្លងដែនថ្មីតាមរយៈការរួមចំណែកផ្នែកហិរញ្ញវត្ថុ ឬការវិនិយោគលើអចលនទ្រព្យនៅក្នុងប្រទេសទាំងនោះ។ ប្រទេសនាតំបន់ការីបៀនដូចជា Antigua and Barbuda, Dominica, Grenada, St. Kitts and Nevis, និង St. Lucia គឺពិតជាមានសក្ខានុពលសម្រាប់ឱកាសវិនិយោគ និងអត្ថប្រយោជន៍ជាយុទ្ធសាស្ត្រនាថ្ងៃអនាគត។
នៅក្នុងអត្ថបទនេះ យើងនឹងស្វែងយល់ពីកម្មវិធីល្អបំផុតបស់ប្រទេសនៅតំបន់ការីបៀន តម្រូវការ បទបញ្ជាថ្មី និងការអនុវត្តដែលរំពឹងទុកមុន។ ទោះយ៉ាងណាក៏ដោយ វាជារឿងសំខាន់ក្នុងការយល់ដឹងថា វិនិយោគិនម្នាក់មានតម្រូវការរាងៗខ្លួន និងសមត្ថភាពហិរញ្ញវត្ថុខុសគ្នាៗ។ ដូច្នេះ កម្មវិធីសញ្ជាតិដ៏ល្អបំផុតសម្រាប់អ្នកវិនិយោគម្នាក់ប្រហែលជាមិនមែនជាជម្រើសដ៏ល្អសម្រាប់អ្នកផ្សេងទៀតនោះទេ។
ភាពជាពលរដ្ឋនៃប្រទេសតំបន់ការីបៀន ផ្តល់អត្ថប្រយោជន៍ជាច្រើន រួមទាំងការពង្រីកអាទិភាពក្នុងការចល័តសកលសម្រាប់អ្នកកាន់លិខិតឆ្លងដែន។ វិនិយោគិនអាចទទួលបានលទ្ធភាពក្នុងការធ្វើដំណើរដោយគ្មានទិដ្ឋាការ ឬទិដ្ឋាការពេលមកដល់ទៅកាន់ប្រទេសជាច្រើន ដែលជាកត្តាបង្កើនឱកាសផ្ទាល់ខ្លួន និងអាជីវកម្ម។
កម្មវិធីទាំងនេះក៏អាចផ្តល់នូវការចូលទៅកាន់របបពន្ធដែលមានភាពអំណោយផលផងដែរ ដែលនាំឲ្យមានការថយចុះនូវបំណុលពន្ធផ្ទាល់ខ្លួន។ ជាងនេះទៅទៀត ការកាន់សញ្ជាតិពីរអាចធានាបាននូវសុវត្ថិភាពផ្នែកហិរញ្ញវត្ថុកាន់តែទូលំទូលាយ និងភាពបត់បែន ដោយអំពាវនាវដល់អ្នកដែលស្វែងរកស្ថិរភាពខណៈពេលពិភពលោកកំពុងតែមានភាពវឹកវរ។
Antigua and Barbuda ជាប្រទេសឈានមុខគេនៅការីបៀន ហើយក៍គឺជាគោលដៅចម្បងសម្រាប់វិនិយោគិនដែលស្វែងរកឱកាសអចលនទ្រព្យដែលរកកម្រៃបាន ដែលជំរុញដោយការទាក់ទាញភ្ញៀវទេសចរខ្លាំងរបស់ខ្លួន។ នៅក្នុងលក្ខខណ្ឌនៃការធ្វើដំណើរដោយគ្មានទិដ្ឋាការ Antigua and Barbuda ជាប់ចំណាត់ថ្នាក់ទី 2 ក្នុងចំណោមប្រទេសការីបៀន ដែលផ្ដល់សិទ្ធិចូលទៅកាន់ជាង 154 ប្រទេស។ ការដាក់បញ្ចូលប្រទេសចិនក្នុងបញ្ជីនៃការធ្វើដំណើរដោយគ្មានទិដ្ឋាការថ្មីៗនេះបន្ថែមទៀតកាន់តែបង្កើនការទាក់ទាញចំពោះអ្នកធ្វើដំណើរ និងអ្នកវិនិយោគដូចគ្នាដែរ។
ទំនាក់ទំនងដ៏រឹងមាំ និងវិជ្ជមានរបស់ Antigua and Barbuda ជាមួយសហគមន៍អន្តរជាតិ និងអឺរ៉ុបត្រូវបានចាត់ទុកថាមានសារៈសំខាន់ក្នុងការទាក់ទាញវិនិយោគិន។ ប្រទេសនេះប្រកាន់ខ្ជាប់នូវស្តង់ដារ និងច្បាប់អន្តរជាតិ នៃកម្មវិធីរបស់ខ្លួន និងបើកឱកាសទូលំទូលាយសម្រាប់អាជីវកម្ម ការគាំទ្រអន្តរជាតិ និងគោលនយោបាយបើកចំហ។ កម្មវិធីនេះត្រូវបានគេទទួលស្គាល់ពីស្ថិរភាពនៃតម្លៃរបស់ខ្លួនក្នុងប៉ុន្មានឆ្នាំមកនេះ ដោយផ្តល់ឱ្យអ្នកវិនិយោគនូវការធានាដែលឆ្លុះបញ្ចាំងពីស្ថិរភាពរបស់ប្រទេស និងការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះស្តង់ដារខ្ពស់ រក្សាស្ថិរភាពនៅក្នុងរចនាសម្ព័ន្ធចំណាយរបស់កម្មវិធី។
Antigua and Barbuda ផ្តល់ផ្លូវងាយស្រួលទៅកាន់ការទទួលបានសញ្ជាតិតាមរយៈការវិនិយោគ។ វិនិយោគិនអាចជ្រើសរើសពីជម្រើសវិនិយោគជាច្រើន។
Antigua និង Barbuda ផ្តល់អត្ថប្រយោជន៍ពន្ធដ៏មានសក្តានុពល ដោយមិនមានគិតពន្ធលើទ្រព្យសម្បត្តិ ឬពន្ធមរតក។ លើសពីនេះ វិនិយោគិនអាចរួមបញ្ចូលសមាជិកគ្រួសារនៅក្នុងកម្មវិធីរបស់ពួកគេ ដោយធ្វើឱ្យនេះជាជម្រើសដ៏ទាក់ទាញសម្រាប់អ្នកដែលមានអ្នកនៅក្នុងបន្ទុក។
ក្នុងចំណោមកម្មវិធីសញ្ជាតិរបស់ការីបៀនទាំងអស់ ការវិនិយោគទៅក្នុងមូលបត្របំណុលរបស់ Saint Lucia មានតម្លៃប្រហែល USD 300,000, នោះអ្នកនឹងអាចទទួលបានដើមទុនរបស់អ្នកមកវិញពីរដ្ឋាភិបាលបន្ទាប់ពី 5 ឆ្នាំ។ ទោះយ៉ាងណាក៏ដោយ អ្នកវិនិយោគត្រូវតែបង់ថ្លៃរដ្ឋបាលដែលមិនអាចដកវិញបាន។
វិនិយោគិនអាចទទួលបានលិខិតឆ្លងដែន Saint Lucia ដ៏មានអានុភាពបន្ទាប់ពីរយៈពេលត្រឹម 6 ខែ ដែលអាចឱ្យអ្នកចូលប្រទេសអង់គ្លេស និងគ្រប់ប្រទេសនៃតំបន់ Schengen និង 130 ប្រទេសផ្សេងទៀតដោយគ្មានទិដ្ឋាការ។ អ្នកអាចដាក់ពាក្យសុំលិខិតឆ្លងដែននេះដោយមិនគិតពីសញ្ជាតិរបស់អ្នក លើកលែងតែពលរដ្ឋនៃប្រទេសបេឡារុស្ស រុស្ស៊ី និងអ៊ីរ៉ង់។ លើសពីនេះទៀត Saint Lucia ថ្មីៗនេះបានចេញសេចក្តីថ្លែងការណ៍មួយដែលបញ្ជាក់ថាពលរដ្ឋ Saint Lucian ឥឡូវនេះត្រូវបានអនុញ្ញាតឱ្យធ្វើដំណើរទៅប្រទេសកាណាដាដោយគ្មានទិដ្ឋាការថែមទៀតផង។
ជម្រើសនេះក៍អាចរួមបញ្ចូលសមាជិកគ្រួសារនៅក្នុងកម្មវិធីធ្វើឱ្យនេះវាជាជម្រើសដ៏មានសក្ខានុពលសម្រាប់អ្នកវិនិយោ។
Grenada ដែលត្រូវបានគេស្គាល់ថាជា ‘Isle of Spice’ គឺជាដែនដីកោះដ៏គួរឱ្យទាក់ទាញមួយនៅ West Indies ដ៏ល្បីល្បាញសម្រាប់វប្បធម៌ដ៏សម្បូរបែប បដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងបរិយាកាសរស់រវើក។ Grenada មានដំណើរការកម្មវិធីដ៏សាមញ្ញ និងការវិនិយោគអចលនទ្រព្យដ៏ល្អៗ ឈរជាជម្រើសសម្រាប់អ្នកវិនិយោគដែលចង់ទទួលបានសញ្ជាតិទីពីរ។ លិខិតឆ្លងដែនរបស់ Grenada គឺជាលិខិតឆ្លងដែនដ៏រឹងមាំមួយ ហើយដូចជាសមភាគីការីបៀនដទៃទៀតដែរ ប្រទេសនេះមិនគិតពន្ធលើប្រាក់ចំណូលសកល ទ្រព្យសម្បត្តិ ការកើនឡើងដើមទុន ឬពន្ធមរតកឡើយ។ នេះធ្វើឱ្យ Grenada ក្លាយជាគោលដៅដ៏ល្អសម្រាប់អ្នកវិនិយោគដែលចង់ទទួលបានសញ្ជាតិទីពីរក្នុងប្រទេសដែលមានរបបសពន្ធជាមួយនឹងវិស័យហិរញ្ញវត្ថុដ៏រឹងមាំ។
ទីនោះត្រូវបានចាត់ទុកថាជាគោលដៅដ៏ល្អសម្រាប់ការរស់នៅ ធ្វើការ និងលំហែកាយ Grenada មានភាពលេចធ្លោជាមួយនឹងការចូលប្រើដោយគ្មានទិដ្ឋាការទៅកាន់ 148 ប្រទេស និងអត្ថប្រយោជន៍ផ្សេងៗគ្នា ដូចជាជាប្រទេសតែមួយគត់ដែលផ្តល់សិទ្ធិចូលទៅកាន់អឺរ៉ុប ចក្រភពអង់គ្លេស ចិន និងសហរដ្ឋអាមេរិក តាមរយៈទិដ្ឋាការ E2 ។
ទីនោះមានសាកលវិទ្យាល័យវេជ្ជសាស្ត្រលំដាប់កំពូលផងដែរ ដែលធ្វើឱ្យវាក្លាយជាជម្រើសដ៏គួរឱ្យទាក់ទាញសម្រាប់គ្រួសារ។ Grenada មានអាកាសយានដ្ឋានអន្តរជាតិមួយដែលបម្រើជាមជ្ឈមណ្ឌលដឹកជញ្ជូនដ៏សំខាន់ ដោយភ្ជាប់តំបន់យុទ្ធសាស្ត្រផ្សេងៗនៅអឺរ៉ុប សហរដ្ឋអាមេរិក និងកាណាដា។ លើសពីនេះ Grenada បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយប្រទេសកាតា ដោយពង្រឹងបន្ថែមទៀតនូវការតភ្ជាប់រវាងប្រទេសទាំងពីរ។
កម្មវិធីនេះអនុញ្ញាតឱ្យមានការដាក់បញ្ចូលសមាជិកគ្រួសារ ដែលធ្វើឱ្យវាក្លាយជាជម្រើសដ៏ល្អសម្រាប់អ្នកដែលស្វែងរកការធានាបានសុវត្តិភាពទូលំទូលាយ។ St. Kitts and Nevis គឺជាកម្មវិធីមួយក្នុងចំណោមកម្មវិធីដែលមានអាយុកាលយូរបំផុត ដែលត្រូវបានគេស្គាល់ថាអំពីប្រសិទ្ធភាព និងអត្ថប្រយោជន៍ជាច្រើន។ កម្មវិធីនេះអនុញ្ញាតឱ្យផ្តល់សញ្ជាតិដល់កូនចៅជំនាន់ក្រោយ ដោយធានាថាមនុស្សជំនាន់ក្រោយអាចទទួលមរតកអត្ថប្រយោជន៍នៃការក្លាយជាពលរដ្ឋមួយនៃប្រទេសដែលមានស្ថិរភាព និងការធ្វើដំណើរជុំវិញពិភពលោកយ៉ាងងាយស្រួល។
ទោះបីជា St. Kitts and Nevis បានបង្កើនការចំណាយលើការវិនិយោគនៃការទទួលបានសញ្ជាតិការីបៀនក៏ដោយ ក៏វានៅតែត្រូវបានគេចាត់ទុកថាជាកម្មវិធីដ៏ល្អបំផុតមួយ។ ហេតុផលដែល St. Kitts and Nevis មានប្រជាប្រិយភាពខ្លាំងនោះគឺថា វាជាកម្មវិធីនេះគឺជាកម្មវិធីសញ្ជាតិដែលមានអាយុកាលចាស់ជាងគេនៅលើពិភពលោក និងមានលិខិតឆ្លងដែនដ៍មានឥទ្ធិពល ប្រព័ន្ធពន្ធដារអំណោយផល និងជម្រើសអាជីវកម្មក៏ល្អ។ លិខិតឆ្លងដែន St. Kitts & Nevis មានសក្ដានុពលខ្លាំងជាមួយនឹងការចូលទៅកាន់ជាង 145 ប្រទេសដោយគ្មានទិដ្ឋាការ រួមទាំងតំបន់ Schengen ផងដែរ។ កម្មវិធីនេះមានភាពល្បីល្បាញសម្រាប់ដំណើរការលឿនប្រកបដោយប្រសិទ្ធភាពផងដែរ។
កម្មវិធីសញ្ជាតិតាមរយៈការវិនិយោគរបស់ Dominica គឺជាជម្រើសលេចធ្លោដែលមានតម្លៃសមរម្យ ដំណើរការដាក់ពាក្យស្នើសុំកាន់តែងាយស្រួល និងការធ្វើដំណើរដោយគ្មានទិដ្ឋាការ ឬទិដ្ឋាការពេលមកដល់ទៅកាន់ជាង 145 ប្រទេស។ ដោយមិនមានតម្រូវការស្នាក់នៅទីនោះផ្ទាល់ វិនិយោគិននឹងទទួលបានភាពបត់បែនក្នុងការគ្រប់គ្រងកិច្ចការរបស់ពួកគេជាសកល ខណៈពេលដែលទទួលបានអត្ថប្រយោជន៍ពីរបបពន្ធអំណោយផល ដោយមិនគិតពន្ធលើទ្រព្យសម្បត្តិ មរតក ឬពន្ធលើការបង្កើនដើមទុន។ លើសពីនេះ បរិស្ថានធម្មជាតិដ៏បរិសុទ្ធរបស់ Dominica សេដ្ឋកិច្ចស្ថិរភាព និងការប្តេជ្ញាចិត្តចំពោះការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព បង្កើនភាពទាក់ទាញរបស់ខ្លួនជាផ្ទះទីពីរ និងជាគោលដៅវិនិយោគយុទ្ធសាស្ត្រ។
ជម្រើសអចលនទ្រព្យដ៏គួរឱ្យកត់សម្គាល់មួយគឺ Secret Bay ដែលជារីស៊តដ៍ប្រណិតនៅ Dominica ។ ការវិនិយោគលើអចលនទ្រព្យដូចជា Secret Bay មិនត្រឹមតែផ្ដល់សញ្ជាតិសម្រាប់វិនិយោគិនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់នូវសក្តានុពលត្រឡប់មកវិញលើការវិនិយោគផងដែរ។
វិនិយោគិនគ្រប់រូបមានគោលបំណង តម្រូវការ ដែនកំណត់ ថវិកា តម្រូវការ និងស្ថានភាពរៀងៗខ្លួន។ រាល់កម្មវិធីវិសញ្ជាតិតាមរយៈការវិនិយោគមានសំណុំអត្ថប្រយោជន៍ និងតម្រូវការរបស់វា ហើយខណៈពេលដែលកម្មវិធីទាំងនោះអាចមានឥទ្ធិពលខុសៗគ្នា ព័ត៌មានលម្អិតរបស់កម្មវិធីនីមួយៗគឺជាកត្តាសំខាន់ដើម្បីថ្លឹងថ្លែង។ បញ្ហាទាក់ទងនឹងប្រទេសផ្សេងទៀត ដូចជាពន្ធដារ ទស្សនវិស័យសេដ្ឋកិច្ច ក្របខណ្ឌនយោបាយ ហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធថែទាំសុខភាព និងឱកាសអប់រំ សុទ្ធតែជាផ្នែកមួយនៃបទពិសោធន៍បន្ថែមរបស់អ្នក ដូច្នេះហើយ វាចាំបាច់ក្នុងការពិចារណាលើបញ្ហាទាំងនោះ នៅពេលអ្នកកំពុងសម្រេចចិត្តថាតើភាពជាពលរដ្ឋបែបណាទៅតាមកម្មវិធីវិនិយោគដែលអ្នកចង់អនុវត្ត។ អ្វីដែលអ្នកត្រូវធ្វើ ដើម្បីស្វែងយល់អំពីកម្មវិធីនីមួយៗគឺការពិគ្រោះយោបល់ជាមួយអ្នកជំនាញ។
ការទទួលបានសញ្ជាតិការីបៀនមិនមែនជាការលំបាកនោះទេ។ ជាមួយនឹងការណែនាំពីអ្នកជំនាញ អ្នកដាក់ពាក្យស្នើសុំប្រតិបិត្តដំណើរការវិនិយោគប្រកបដោយទំនុកចិត្ត និងប្រសិទ្ធភាព។ ជាមួយនឹងក្រុមអ្នកឯកទេសដើម្បីផ្តល់ការប្រឹក្សាផ្ទាល់ខ្លួន ធានាថាអ្នកបំពេញតាមគោលដៅរបស់អ្នក ខណៈពេលដែលអនុលោមតាមតម្រូវការច្បាប់ និងនីតិវិធីទាំងអស់។ ជំហានឆ្ពោះទៅរកអត្ថប្រយោជន៍នៃលិខិតឆ្លងដែនការីបៀន រួមទាំងការចល័តជាសកល ឱកាសហិរញ្ញវត្ថុ និងច្រកផ្លូវទៅកាន់របៀបរស់នៅដ៏ប្រណិត។ សញ្ជាតិការីបៀនតាមរយៈកម្មវិធីវិនិយោគផ្តល់នូវការរួមបញ្ចូលតែមួយគត់នៃគុណសម្បត្តិដែលធ្វើឱ្យវាក្លាយជាជម្រើសដ៏គួរឱ្យទាក់ទាញសម្រាប់អ្នកវិនិយោគមកពីជុំវិញពិភពលោក។ កម្មវិធីទាំងនេះផ្តល់នូវមធ្យោបាយនៃការធ្វើដំណើរដោយគ្មានទិដ្ឋាការទៅកាន់ប្រទេសជាច្រើន របបពន្ធអំណោយផល និងលទ្ធភាពក្នុងការរស់នៅ ធ្វើការ និងធ្វើអាជីវកម្មក្នុងបរិយាកាសស្ថិរភាព និងស្វាគមន៍។ លើសពីនេះ ប្រទេសទាំងនេះភាគច្រើនមានទំនាក់ទំនងរឹងមាំជាមួយទីផ្សារអន្តរជាតិសំខាន់ៗ បង្កើនឱកាសសេដ្ឋកិច្ច។
Thank you for visiting Harvey Law Group.
Please select our nearest office to you and complete the enquiry form below.
To send successfully, you must fill in all the required fields marked by an asterisk “*”.