

ជម្រើសអន្តោប្រវេសន៍ដែលបណ្តាប្រទេសសហភាពអឺរ៉ុបនៅបន្តទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងក្លា កត្ដាភាគច្រើនមកពីគុណភាពនៃការរស់នៅប្រចាំថ្ងៃមានកម្រិតខ្ពស់ វិស័យអប់រំមានមូលដ្ឋានគ្រឹះរឹងមាំ និងប្រព័ន្ធថែទាំសុខភាពដែលបណ្តាប្រទេសសហភាពអឺរ៉ុបផ្តល់ជូន។ កម្មវិធីអន្តោប្រវេសន៍ទាំងនេះ ត្រូវបានតាំងជាគំរូដើម្បីធ្វើជាឧបករណ៍ក្នុងការជំរុញប្រព័ន្ធសេដ្ឋកិច្ចក្នុងស្រុក និងដើម្បីទាក់ទាញអ្នកមានទ្រព្យសម្បត្តិពីបរទេស។ ដូច្នោះហើយ ពួកគេតែងវិវត្តន៍ឥតឈប់ឈរ អំឡុងពេលដែលរដ្ឋាភិបាលធ្វើការវាយតម្លៃឡើងវិញនូវតម្រូវការចាំបាច់។ ជាមួយនិងការផ្លាស់ប្តូរថ្មីៗនេះទៅលើទិដ្ឋាការមាសដែលមានវត្តមានជាយូរមកហើយ ពួកយើងពិតជាមានក្តីសោមនោសរីករាយ អមជាមួយនិងការរំពឹងទុកយ៉ាងខ្លាំងដោយយើងបានស្វាគមន៍ទិដ្ឋាការមាសថ្មី របស់ប្រទេសហុងគ្រី នេះ ដែលនឹងចូលជាធរមាននៅថ្ងៃទី 1 ខែកក្កដា ឆ្នាំ 2024។
ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ សម្ពាធកើនឡើងពីសំណាក់ស្ថាប័នអឺរ៉ុបបាននាំឱ្យមានការបិទសិទ្ធិស្ទើរតែទាំងស្រុងលើកម្មវិធីសុំសញ្ជាតិតាមរយៈការវិនិយោគ ដែលអាចផ្ដល់សញ្ជាតិសហភាពអឺរ៉ុបដល់វិនិយោគិន ដើម្បីជាថ្នូរនឹងការវិនិយោគក្នុងស្រុក។ ថ្ងៃសម្រាប់លិខិតឆ្លងដែនពណ៌មាសនេះ សឹងតែរលត់បាត់ទៅហើយ ប៉ុន្តែទិដ្ឋាការមាសផ្សេងៗទៀតនៅតែរឹងមាំបន្តទៅមុខ។ កម្មវិធីទាំងនេះឈជាជម្រើសសម្រាប់វិនិយោគិន (និងគ្រួសារ) ដែលកំពុងស្វែងរកសិទ្ធិក្នុងការធ្វើដំណើរឆ្លងកាត់តំបន់ Schengen និងដើម្បីរស់នៅ ធ្វើការ និងសិក្សានៅក្នុងតំបន់ណាមួយនៅបណ្ដាប្រទេសសហភាពអឺរ៉ុប។ ទាំងនោះដែរក៏ជាវិថីដ៏ពិតប្រាកដមួយទៅកាន់ការទទួលបានសិទ្ធស្នាក់នៅ និងចូលសញ្ជាតិរបស់ប្រទេសនៃសហភាពអឺរ៉ុបផងដែរ។
ជោគជ័យដ៏អស្ចារ្យនៃទិដ្ឋាការមាសអឺរ៉ុបកំពុងផ្តល់អានុភាពដល់រដ្ឋាភិបាលក្នុងការរឹតបន្តឹងគោលនិយោបាយ និងទាមទារលក្ខណបន្ថែមទៀតពីវិនិយោគិនដែលមានសក្តានុពល។ ជាឧទាហរណ៍ នៅឆ្នាំ 2023 ប្រទេសព័រទុយហ្គាល់បានកែប្រែកម្មវិធីទិដ្ឋាការមាសព័រទុយហ្គាល់ដោយដកចេញជម្រើសវិនិយោគលើអចលនទ្រព្យទាំងស្រុង នាំឲ្យវិនិយោគិនត្រូវវិនិយោគក្នុងមូលនិធិវិក្នុងស្រុកដែលទឹកប្រាក់កើនឡើងជិតពីរដងនៃចំនួនទឹកប្រាក់ដែលវិនិយោគិនអាចចំណាយដើម្បីទិញអចលនទ្រព្យណាមួយនាពេលនោះ។ ឧទាហរណ៍មិនអំណោយផលមួយទៀត៖ កម្មវិធីទិដ្ឋាការមាសនៃប្រទេសក្រិកបានបង្កើនចំនួនវិនិយោគអចលនវត្ថុអប្បរមាលើសរហូតដល់បីដងគឺ EUR 800,000 ។ កម្មវិធីមួយចំនួនផ្សេងទៀតក៏បានបិទដោយសន្តិវិធី ដូចជាកម្មវិធីសុំសិទ្ធស្នាក់នៅរបស់ប្រទេសអៀរឡង់ក៏បានបិទបន្ទាប់ពីប្រតិបត្តិការអស់រយៈពេល 10 ឆ្នាំ ដោយបានបំពេញគោលបំណងរបស់ខ្លួនរួចហើយ។ កម្មវិធី UK Tier 1 (Investor) ក៏បានឈប់ដំណើរការដែរ ដោយប្រាប់ពិភពលោកថា ការវិនិយោគផ្នែកហិរញ្ញវត្ថុតែមួយមុខមិនគ្រប់គ្រាន់សម្រាប់ចក្រភពអង់គ្លេសនោះទេ ជាហេតុធ្វើឲ្យវិនិយោគិនត្រូវលើកស្ទួយផលតម្លៃ និងការងារក្នុងស្រុក តាមរយៈទិដ្ឋាការ Innovative Founder និងទិដ្ឋាការ Expansion Worker ។
ខណៈពេលកំពុងមានការផ្លាស់ប្តូរទិដ្ឋភាពរួមនេះនៃជម្រើសអន្តោប្រវេសន៍របស់សហភាពអឺរ៉ុបបានលេចឡើងជាជម្រើសថ្មី ដ៏អស្ចារ្យសម្រាប់ការទទួលបានសិទ្ធស្នាក់នៅតាមរយៈការវិនិយោគនៅក្នុងប្រទេសហុងគ្រី (ត្រូវបានស្គាល់ថាជា Hungary Golden Visa Program)។ ហុងគ្រីគឺជាប្រទេសនៃសមាជិកសហភាពអឺរ៉ុបនៅក្នុងតំបន់ Schengen ដែលបានទទួលស្គាល់ថាជារដ្ឋដែលមានបរិបទជីវិតរស់នៅប្រកបដោយគុណភាពខ្ពស់។ សម្រាប់ការចំណាយផ្សេងៗក្នុងជីវភាពរស់នៅប្រចាំថ្ញៃ ហុងគ្រីគឺជាប្រទេសដែលសមរម្យបំផុត បើប្រៀបធៀបទៅនឹងបណ្តាប្រទេសអ៊ឺរ៉ុបផ្សេងទៀត សូម្បីតែនៅក្នុងទីក្រុង Budapest ដ៏ស្រស់ស្អាត និងរីកចម្រើន។
កម្មវិធីថ្មីនេះប្រៀបដូចជាខ្យល់ដង្ហើមបរិសុទ្ធសម្រាប់អ្នកដែលកំពុងស្វែងយល់អំពីទិដ្ឋាការមាសរបស់សហភាពអឺរ៉ុប។ ការវិនិយោគដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចាប់ផ្តើមពី EUR 250,000 (ប្រសិនបើវិនិយោគលើមូលនិធិវិនិយោគ) និងជម្រើសមួយទៀត អនុញ្ញាតឱ្យវិនិយោគិនដែលមានបំណងវិនិយោគបែបអចលនទ្រព្យ ទិញលំនៅដ្ឋានណាមួយក្នុងស្រុកតាមជម្រើសរបស់ពួកគេ (យ៉ាងហោចណាស់ EUR 500,000) ដើម្បីបង្កើតឲ្យការវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។
យើងរំពឹងថាកត្តាទាំងនេះនឹងទាក់ទាញអ្នកវិនិយោគជាច្រើនដែលសម្លឹងមើលទីផ្សារអចលនទ្រព្យរបស់ប្រទេសហុងគ្រីជាឱកាសវិនិយោគ។
សម្រាប់ជាឯកសារយោង តម្លៃអចលនទ្រព្យក្នុងមួយម៉ែត្រការ៉េនៅកណ្តាលទីក្រុងនៃរដ្ឋធានីអ៊ឺរ៉ុបមានលក្ខណៈប្រែប្រួលខ្លាំង ហើយប្រទេសហុងគ្រីគឺ (យ៉ាងហោចណាស់អំឡុងពេលនេះ) ជាជម្រើសដែលមានតម្លៃសមរម្យបំផុត៖
រយៈពេលកាន់កាប់លើគម្រោងវិនិយោគគឺត្រឹមតែ 5 ឆ្នាំប៉ុណ្ណោះ ទោះបីជាការវិនិយោគដូចគ្នា ឬថ្មីស្រដៀងគ្នាក៏ដោយ គឺត្រូវតែមានវត្តមាននៅពេលស្នើរបន្តសពុលភាពទិដ្ឋាការមាសបន្ទាប់ពី 10 ឆ្នាំ។
ទិដ្ឋាការមាសហុងគ្រីនឹងផ្តល់ជូនវិនិយោគិននិងសមាជិកគ្រួសារក្នុងបន្ទុកនូវសិទ្ធិក្នុងការធ្វើដំណើរទៅក្នុងតំបន់ Schengen ដោយមិនចាំបាច់សុំទិដ្ឋាកាបានចំនួន 90 ថ្ងៃក្នុងរយៈពេល 180 ថ្ងៃ និងសិទ្ធិក្នុងការរស់នៅ ធ្វើការ និងសិក្សាដោយគ្មានការរឹតត្បិតនៅក្នុងប្រទេសហុងគ្រី។ មិនមានតម្រូវការផ្នែកភាសា វិជ្ជាជីវ ឬការតាំងលំនៅដ្ឋានស្នាក់នៅផ្ទាល់នោះទេ មានន័យថាកម្មវិធីមានភាពទូលំទូលាយដល់បុគ្គលជាច្រើនបែប។
ទិដ្ឋាការមាសរបស់ហុងគ្រីនឹងមានសុពលភាព 10 ឆ្នាំ ហើយអាចស្នើរបន្តសពុលភាពបានរយៈពេល 10 ឆ្នាំបន្ថែមទៀត។ ក្នុងអំឡុងពេលនោះវិនិយោគិន និងគ្រួសាររបស់គេនឹងមានជម្រើសឈានទៅមុខយោងតាមលក្ខខណ្ឌគ្រប់គ្រាន់ ដើម្បីទទួលបានសិទ្ធស្នាក់នៅ និងការចូលសញ្ជាតិ ប្រសិនបើនេះជាគោលដៅរបស់ពួកគេ (រួមទាំងការតាំងលំនៅដ្ឋានស្នាក់នៅផ្ទាល់ និងការចេះភាសា)។ ទាំងនេះបានបង្ហាញឲ្យឃើញថា កម្មវិធីនេះពិតគិតគូយ៉ាងហ្មត់ចត់ និងបានរៀបចំឡើងដើម្បីផ្តល់ភាពងាយស្រួលដល់ស្ថាប័នអឺរ៉ុប និងភាពគង់វង់យូរអង្វែង។
សរុបសេចក្ដីមក កម្មវិធីទិដ្ឋាការវិនិយោគហុងគ្រីថ្មីនេះអាចនិងសាកសមសម្រាប់មនុស្សគ្រប់មជ្ឈដ្ឋាន និងស្ដែងចេញពីផែនការជាក់លាក់សម្រាប់អ្នកដែលកំពុងស្វែងរកសិទ្ធិរស់នៅក្នុងសហភាពអឺរ៉ុបក្នុងរយៈពេលវែង និងអាចទទួលបានសិទ្ធិស្នាក់នៅអចិន្ត្រៃយ៍ និងភាពជាពលរដ្ឋបន្តដល់អ្នកជំនាន់ក្រោយ។ ដោយសារកម្មវិធីនេះទើបត្រូវបានប្រកាសនាពេលថ្មីៗ គេបានរំពឹងទុកថារដ្ឋាភិបាលហុងគ្រីនឹងចេញផ្សាយព័ត៌មានបន្ថែមអំពីកម្មវិធីនេះក្នុងពេលឆាប់ៗ
ការណែនាំជានិច្ចកាលដល់វិនិយោគិនគួតែសហការរួមគ្នាជាមួយមេធាវីដែលមានបទពិសោធន៍ ដើម្បីទទួលបានជម្រើសអន្តោប្រវេសន៍ត្រឹមត្រូវ និងការពារផលប្រយោជន៍របស់ពួកគេ រឹតតែសំខាន់ទៅទៀតនៅពេលទទួលបានកម្មវិធីថ្មី។ យើងតែងខិតខំស្វែងរកព័ត៌មានលម្អិតនៃកម្មវិធី និងឧបសគ្គនៃដំណើរការដាក់ពាក្យ ដើម្បីធានាថាវិនិយោគិនទទួលបានចម្លើយច្បាស់លាស់ទៅលើសំណួរទាំងអស់ ហើយអាចយកចិត្តទុកដាក់ចំពោះគ្រួសារ ការងារ អាជីវកម្មរបស់ពួកគេ ខណៈពេលដែលយើងប្រឹងប្រែងធ្វើការដើម្បីសម្រេចបាននូវគោលដៅអន្តោប្រវេសន៍របស់ពួកគេយ៉ាងរលូន។
សូមចំណាំថាព័ត៌មាននេះគឺជាឯកសារយោងតែប៉ុណ្ណោះ ហើយក៏មិនមានគោលបំណងក្នុងកាណែនាំ ឬផ្តល់យោបល់ផ្នែកច្បាប់ដល់វិនិយោគិនឡើយ។ ព័ត៌មាននេះអាចមានផ្លាស់ប្តូរដោយមិនចាំបាច់ជូនដំណឹងទុកជាមុន។ ដើម្បីទទួលបានការប្រឹក្សាត្រឹមត្រូវនៃទម្រង់ការទូទាត់របស់អ្នក និងពត៌មានលម្អិតផ្សេងៗសម្រាប់កម្មវិធីវិនិយោគ សូមធ្វើការទាក់ទងមកការិយាល័យយើងខ្ញុំ។
Thank you for visiting Harvey Law Group.
Please select our nearest office to you and complete the enquiry form below.
To send successfully, you must fill in all the required fields marked by an asterisk “*”.