
REQUEST IMMIGRATION SERVICE
Thank you for visiting Harvey Law Group.
Please select our nearest office to you and complete the enquiry form below.
To send successfully, you must fill in all the required fields marked by an asterisk “*”.
កម្មវិធី Start-up Visa របស់កាណាដា (SUV) គឺជាកម្មវិធីអន្តោប្រវេសន៍មួយដែលពិសេសបំផុតសម្រាប់សហគ្រិនម្នាក់ៗ។ រដ្ឋាភិបាលកាណាដាបានប្រកាសការផ្លាស់ប្តូរសំខាន់ៗទាក់ទងនឹងកម្មវិធីដែលនឹងមានប្រសិទ្ធភាពនៅថ្ងៃទី 30 ខែមេសា ឆ្នាំ 2024។
នៅក្នុងអត្ថបទនេះ យើងនឹងបង្ហាញឱ្យអ្នកយល់ពីទិដ្ឋភាពទូទៅនៃកម្មវិធី SUV របស់កាណាដា និងពិនិត្យមើលការផ្លាស់ប្តូរសំខាន់ៗមួយចំនួន។
កម្មវិធី START-UP VISA កាណាដាគឺជាទិដ្ឋាការសម្រាប់សហគ្រិនភាពដែលត្រូវបានបង្កើតឡើងសម្រាប់សហគ្រិនបរទេសនៅទូទាំងពិភពលោកជាមួយនឹងគំនិតអាជីវកម្មប្រកបដោយភាពច្នៃប្រឌិតដែលអាចរួមចំណែកដល់កំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសកាណាដា ផ្ដើមពីការ ចាប់ផ្តើមអាជីវកម្មរួមគ្នា។
ដើម្បីមានឲ្យលក្ខណៈគ្រប់គ្រាន់សម្រាប់កម្មវិធី START-UP VISA របស់កាណាដា អ្នកត្រូវបំពេញតាមលក្ខខណ្ឌវិនិច្ឆ័យខាងក្រោម៖
សរុបមក រដ្ឋាភិបាលកាណាដាបានធ្វើវិសោធនលើកម្មវិធី SUV នេះដើម្បីសម្រួលដំណើរការកម្មវិធីទាំងមូល និងផ្តល់អាទិភាពដល់អាជីវកម្មបណ្តាក់ទុនដែលមានសក្ដានុពលខ្ពស់។
កត្តាផ្លាស់ប្តូរដ៏សំខាន់មួយគឺ វត្តមានរបស់ The Cap ឬ ការកំណត់ចំនួនអ្នកដាក់ពាក្យសុំសិទ្ធស្នាក់នៅអចិន្ត្រៃយ៍ក្រោមកម្មវិធី START-UP VISA ដែលបានកំណត់ដោយ IRCC។ តាមការសង្កេតពីមុនមក អង្គភាពដែលបានកំណត់ គឺជាក្រុមធុរកិច្ចរបស់កាណាដាដែលត្រូវបានអនុញ្ញាតឲ្យធ្វើការវិនិយោគបណ្តាក់ទុនក្រោមកម្មវិធី SUV ដែលរួមមានមូលនិធិបណ្តាក់ទុន, Angel Investor Group និង Business Incubator។ ប្រសិនបើអង្គភាពទាំងនេះបញ្ជាក់ពីលទ្ធភាពពាណិជ្ជកម្មនៃគំនិតអាជីវកម្មរបស់អ្នកដាក់ពាក្យ ហើយយល់ថាវាមានតម្លៃនិងគាំទ្រ ពួកគេនឹងផ្តល់លិខិតគាំទ្រ (LOS) ដល់ពួកគេ ដែលជាតម្រូវការសំខាន់សម្រាប់អ្នកដាក់ពាក្យដើម្បីមានលក្ខណៈគ្រប់គ្រាន់សម្រាប់កម្មវិធី SUV។ រឿងសំខាន់ដែលត្រូវចងចាំគឺ អង្គភាពដែលបានកំណត់នីមួយៗមានសំណុំនៃតម្រូវការផ្ទាល់ខ្លួនផ្សេងៗគ្នាក្នុងការពិនិត្យមើលលើគម្រោងអាជីវកម្ម។ ឧទាហរណ៍ អ្នកដាក់ពាក្យសុំអាចនឹងត្រូវដាក់ស្នើផែនការអាជីវកម្មដ៏លម្អិត។
ជាមួយនឹងឥទ្ធិពលនៃបទប្បញ្ញត្តិថ្មីនេះ អង្គភាពនីមួយៗនឹងអាចគាំទ្រដល់អាជីវកម្មចំនួន 10 ប៉ុណ្ណោះក្នុងមួយឆ្នាំ ។ The Cap មានគោលបំណងជំរុញការផ្តោតសំខាន់បន្ថែមទៀត និងកាត់បន្ថយបញ្ហា backlog នាពេលបច្ចុប្បន្ន ស្របពេលអនុញ្ញាតឱ្យអង្គភាពផ្ដល់ការគាំទ្ររបស់ពួកគេលើជម្រើសអាជីវកម្ម START-UP ដែលមានសក្តានុពលខ្ពស់។
សូមចំណាំថាព័ត៌មាននេះគឺជាឯកសារយោងតែប៉ុណ្ណោះ ហើយក៏មិនមានគោលបំណងក្នុងកាណែនាំ ឬផ្តល់យោបល់ផ្នែកច្បាប់ដល់វិនិយោគិនឡើយ។ ព័ត៌មាននេះអាចមានផ្លាស់ប្តូរដោយមិនចាំបាច់ជូនដំណឹងទុកជាមុន។ ដើម្បីទទួលបានការប្រឹក្សាត្រឹមត្រូវ តាមតម្រូវការរបស់អ្នក និងពត៌មានលម្អិតផ្សេងៗសម្រាប់កម្មវិធីវិនិយោគខាងលើ សូមធ្វើការទាក់ទងមកការិយាល័យយើងខ្ញុំ។
Thank you for visiting Harvey Law Group.
Please select our nearest office to you and complete the enquiry form below.
To send successfully, you must fill in all the required fields marked by an asterisk “*”.