REQUEST IMMIGRATION SERVICE
Thank you for visiting Harvey Law Group.
Please select our nearest office to you and complete the enquiry form below.
To send successfully, you must fill in all the required fields marked by an asterisk “*”.
កម្មវិធីសញ្ជាតិតាមរយៈការវិនិយោគរបស់ប្រទេស St. Lucia ផ្តល់ជូននូវជម្រើសសញ្ជាតិទីពីរនៅតំបន់ការាបៀន ចាប់ផ្តើមពីជម្រើសវិនិយោគ $240,000 តាមរយៈមូលនិធិសេដ្ឋកិច្ចជាតិ ឬទឹកប្រាក់ $300,000 តាមរយៈប័ណ្ណបំណុលរដ្ឋាភិបាលដែលអាចដកវិញបាន។ ដំណើរកម្មវិធីនេះអាចរៀបចំដាក់ពាក្យពីចម្ងាយ ហើយចំណាយពេលពី 4 ទៅ 8 ខែ ដោយមិនមានតម្រូវការស្នាក់នៅទីនោះផ្ទាល់ ហើយផ្តល់នូសិទ្ធិក្នុងការធ្វើដំណើរដោយគ្មានទិដ្ឋាការទៅកាន់ 140+ ប្រទេសរួមទាំងចក្រភពអង់គ្លេស ប្រទេសនៃសហភាពអឺរ៉ុប (EU Schengen) និងសិង្ហបុរី។ ជាមួយនឹងការរួមបញ្ចូលសមាជិកគ្រួសារក្នុងកម្មវិធីពាក្យស្នើ មិនមានការយកពន្ធលើប្រាក់ចំណូលមកពីទូទាំងពិភពលោក និងការអនុញ្ញាតសញ្ជាតិពីរ កម្មវិធីនេះមានភាពទាក់ទាញជាពិសេសសម្រាប់ជនជាតិអាមេរិកដែលស្វែងរកការចល័តសកល និងការបង្កើនប្រសិទ្ធភាពពន្ធ ខណៈពេលដែលរក្សាបានសញ្ជាតិអាមេរិករបស់ខ្លួន។
ចាប់តាំងពីត្រូវបានដាក់ដំណើរការនៅក្នុងឆ្នាំ 2015 កម្មវិធីសញ្ជាតិតាមរយៈការវិនិយោគរបស់ប្រទេស St. Lucia ផ្តល់ឱ្យអ្នកវិនិយោគ និងបុគ្គលដែលមានទ្រព្យសម្បត្តិក្នុងការទទួលបានសញ្ជាតិទីពីរតាមរយៈការវិនិយោគនៅក្នុងសេដ្ឋកិច្ចរបស់ប្រទេសនេះ។ កម្មវិធីសញ្ជាតិរបស់ប្រទេសSt Lucia ផ្តល់ជូននូវជម្រើសវិនិយោគដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ជាច្រើន រួមទាំងការបរិច្ចាគដល់មូលនិធិសេដ្ឋកិច្ចរដ្ឋាភិបាល ការទិញមូលបត្របំណុលរដ្ឋាភិបាល ការវិនិយោគលើអចលនទ្រព្យ ឬការវិនិយោគនៅក្នុងអាជីវកម្មដែលត្រូវបានអនុម័តដោយរដ្ឋាភិបាល។
ជាការតបស្នង បេក្ខជនដែលជោគជ័យនឹងទទួលបានសញ្ជាតិ និងសិទ្ធិផ្សេងៗ របស់ប្រទេសSt Lucian រួមទាំងការធ្វើដំណើរដោយគ្មានទិដ្ឋាការទៅកាន់ 140 ប្រទេសជាង ដូចជាចក្រភពអង់គ្លេស ប្រទេសនៃសហភាពអឺរ៉ុប (EU Schengen) សិង្ហបុរី និងហុងកុង។
ពលរដ្ឋនៃប្រទេសSt Lucia ក៏អាចរីករាយជាមួយលក្ខខណ្ឌពន្ធអំណោយផល រួមទាំងការមិនយកពន្ធលើប្រាក់ចំណូលមកពីទូទាំងពិភពលោក ពន្ធលើប្រាក់ដើមទុន មរតក ឬទ្រព្យសម្បត្តិ ម្យ៉ាងវិញទៀតពួកគេក៏មានសិទ្ធិចូលប្រើប្រាស់ធនាគារអន្តរជាតិ ឱកាសអាជីវកម្ម និងអាទិភាពក្នុងការរួមបញ្ចូលសមាជិកគ្រួសារនៅក្នុងកម្មវិធីពាក្យស្នើផងដែរ។
ក្នុងនាមជាប្រទេសមួយក្នុងចំណោមប្រទេស ដែលមានស្ថិរភាពបំផុតនៅតំបន់ការាបៀន ប្រទេសSt Lucia ជាប្រទេសដែលស្រស់ស្អាតបែបធម្មជាតិជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធទំនើប ការថែទាំសុខភាពប្រកបដោយគុណភាព និងក្របខ័ណ្ឌច្បាប់ដ៏រឹងមាំ ដែលធ្វើឱ្យវាក្លាយជាគោលដៅទាក់ទាញកាន់តែខ្លាំងឡើងសម្រាប់អ្នកវិនិយោគមកពីទូទាំងពិភពលោក។
ការផ្លាស់ប្តូរទីលំនៅទៅប្រទេស St Lucia តាមរយៈកម្មវិធីសញ្ជាតិ អនុញ្ញាតឱ្យអ្នកដាក់ពាក្យទទួលបានអត្ថប្រយោជន៍ពេញលេញនៃសញ្ជាតិ St Lucian រួមទាំងសិទ្ធិក្នុងការរស់នៅ ធ្វើការ និងការវិនិយោគនៅក្នុងប្រទេសដោយគ្មានការរឹតបន្តឹង។
រដ្ឋធានីរបស់ប្រទេស Saint Lucia, ទីក្រុង Castries បម្រើជាមជ្ឈមណ្ឌលរដ្ឋបាល និងសេដ្ឋកិច្ចដ៏រស់រវើក ខណៈពេលដែលតំបន់ផ្សេងទៀត នៃកោះផ្តល់នូវសហគមន៍លំនៅដ្ឋានដ៏ស្ងប់ស្ងាត់ដ៏ល្អសម្រាប់ការរស់នៅអចិន្ត្រៃយ៍ ឬតាមរដូវ។
មិនថាអ្នកកំពុងមានគម្រោងសាងសង់ផ្ទះនៅតំបន់ការាបៀន ស្វែងរកអត្ថប្រយោជន៍នៃសញ្ជាតិទីពីរ ឬចង់បានសេរីភាពក្នុងការធ្វើដំណើរ និងវិនិយោគនោះទេ St. Lucia អាចជាជម្រើសដ៏ល្អសម្រាប់អ្នក។
កម្មវិធីសញ្ជាតិរបស់ប្រទេស ប្រទេសSt Lucia គឺជាជម្រើសមួយដែលមានប្រសិទ្ធភាពបំផុត មានភាពបត់បែន និងចំណាយតិចក្នុងការទទួលបានសញ្ជាតិទីពីរនៅតំបន់ការាបៀន។
អ្នកដាក់ពាក្យអាចជ្រើសរើសពីជម្រើសនៃការវិនិយោគជាច្រើន រួមទាំងការបរិច្ចាគរបស់រដ្ឋាភិបាល ការទិញមូលបត្របំណុលរដ្ឋាភិបាល ការវិនិយោគលើអចលនទ្រព្យ ឬការចូលរួមក្នុងគម្រោងសហគ្រាសដែលត្រូវបានអនុម័ត។ ការរួមចំណែកគិតជាអប្បបរមានចាប់ផ្តើមពី $240,000 ប៉ុណ្ណោះ ដែលធ្វើឱ្យវាក្លាយជាកម្មវិធីសញ្ជាតិនៅតំបន់ការាបៀនដែលមានប្រជាប្រិយភាពខ្ពស់។
អត្ថប្រយោជន៍ដ៏ធំបំផុតមួយរបស់កម្មវិធីគឺដំណើរការលឿន និងភាពសាមញ្ញរបស់វា។ ដោយមិនមានតម្រូវការស្នាក់នៅ និងដំណើរការពាក្យសុំពីចម្ងាយ អ្នកដាក់ពាក្យភាគច្រើនអាចទទួលបានការយល់ព្រមក្នុងរយៈពេលពី 4 ទៅ 8 ខែ។ ប្រទេសSt Lucia ក៏អនុញ្ញាតឱ្យមានការដាក់បញ្ចូលសមាជិកគ្រួសារដែលមានសិទ្ធិនៅក្នុងបន្ទុកផងដែរ។
លើសពីការទទួលបានសញ្ជាតិ ប្រទេសSt Lucia ផ្តល់នូវគុណភាពខ្ពស់នៃជីវិត ហេដ្ឋារចនាសម្ព័ន្ធទំនើប រួមទាំងមន្ទីរពេទ្យ ការអប់រំល្អ និងស្ថិរភាពនយោបាយ ដែលធ្វើឱ្យវាក្លាយជាជម្រើសសម្រាប់ការស្នាក់នៅដ៏ល្អ។
ប្រទេស St Lucia ផ្តល់ជូននូវរបបពន្ធដែលមានអំណោយផលខ្ពស់ដូចខាងក្រោម:
• គ្មានពន្ធលើទ្រព្យសម្បត្តិ
• គ្មានពន្ធមរតក
• គ្មានពន្ធលើប្រាក់ចំណេញ
• អត្រាពន្ធសាជីវកម្ម 30% ជាមួយនឹងឱកាសកាត់បន្ថយនាពេលខាងមុខ
កម្មវិធីនេះបានបើកដំណើរការក្នុងឆ្នាំ 2015 កម្មសញ្ជាតិតាមរយៈការនិយោគរបស់ ប្រទេស St Lucia បានក្លាយជាជម្រើសដ៏ពេញនិយមសម្រាប់បុគ្គល និងក្រុមគ្រួសារដែលចង់ទទួលបានសញ្ជាតិទីពីរ។
ដើម្បីមានសិទ្ធិដាក់ពាក្យស្នើកម្មវិធីនេះ អ្នកដាក់ពាក្យត្រូវបំពេញតាមលក្ខខណ្ឌចូលរួមតាមគោលការណ៍របស់ប្រទេសនេះ។
តម្រូវការសម្រាប់សិទ្ធិចូលរួមរបស់អ្នកដាក់ពាក្យ
ដើម្បីមានសិទ្ធិសម្រាប់គ្រប់គ្រាន់សម្រាប់កម្មវិធីសញ្ជាតិរបស់ប្រទេស St Lucia អ្នកដាក់ពាក្យត្រូវបំពេញលក្ខខណ្ឌដូចខាងក្រោម៖
• អ្នកដាក់ពាក្យត្រូវតែធ្វើការវិនិយោគដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់
• ត្រូវមានអាយុលើសពី 18 ឆ្នាំ
• មិនមានកំណត់ត្រាទោសព្រហ្មទណ្ឌ
• ផ្តល់ឯកសារចាំបាច់ទាំងអស់ជាភាសាអង់គ្លេស
• ឆ្លងកាត់ការត្រួតពិនិត្យ ហើយទទួលបានជោគជ័យ
• មិនធ្លាប់ត្រូវបានគេបដិសេធទិដ្ឋាការពីប្រទេសដែលមិនទាមទារទិដ្ឋាការ ដោយគ្មានការអនុម័តទិដ្ឋាការជាបន្តបន្ទាប់
• អ្នកដាក់ពាក្យត្រូវតែធ្វើការជាមួយភ្នាក់ងារ ដែលទទួលបានការអនុញ្ញាតពីរដ្ឋាភិបាល
អត្ថប្រយោជន៍ដ៏សំខាន់មួយសម្រាប់អ្នកដាក់ពាក្យគឺ មិនចាំបាច់ធ្វើដំណើរទៅ ឬស្នាក់នៅក្នុងប្រទេស St Lucia នៅដំណាក់កាលណាមួយ នៃដំណើរការពាក្យសុំនោះទេ។ ដំណើរការកម្មវិធីសញ្ជាតិតាមរយៈការវិនិយោគ គឺអាចដាក់ស្នើឯកសារពីចម្ងាយបាន។
ដើម្បីមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការចូលសញ្ជាតិរបស់ប្រទេស St Lucia អ្នកដាក់ពាក្យសុំត្រូវតែវិនិយោគក្នុងជម្រើសមួយក្នុងចំណោមជម្រើសវិនិយោគដែលត្រូវបានអនុម័តដោយរដ្ឋាភិបាលដែលត្រូវបានរចនាឡើងដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍ជាតិ។ ជម្រើសនីមួយៗផ្តល់នូវកម្រិតវិនិយោគផ្សេងៗគ្នានៃការប្តេជ្ញាចិត្តផ្នែកហិរញ្ញវត្ថុ។
ការរួមចំណែកដល់មូលនិធិសេដ្ឋកិច្ចជាតិរបស់ប្រទេស St Lucia គឺជាជម្រើសផ្ទាល់ និងអាចមានការគាំទ្រច្រើន។ មូលនិធិសេដ្ឋកិច្ចជាតិត្រូវបានរៀបចំឡើងដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចរយៈពេលវែងរបស់ប្រទេសនេះ។
ចំនួនទឹកប្រាក់វិនិយោគអប្បបរមាសម្រាប់មូលនិធិសេដ្ឋកិច្ចជាតិ ប្រទេសSt Lucia មានដូចខាងក្រោម៖
• USD $240,000 សម្រាប់អ្នកដាក់ពាក្យដែលមានសមាជិកក្នុងបន្ទុករហូតដល់ 3 នាក់៖
• USD 10,000 សម្រាប់ការបន្ថែមសមាជិកម្នាក់ៗដែលមានអាយុក្រោម 18 ឆ្នាំ។
• USD 20,000 សម្រាប់ការបន្ថែមសមាជិកម្នាក់ៗដែលមានអាយុលើស 18 ឆ្នាំ។
ការវិនិយោគនឹងត្រូវធ្វើឡើងបន្ទាប់ពីកម្មវិធីត្រូវបានពិនិត្យ និងអនុម័តតែប៉ុណ្ណោះ។ ចំនួនទឹកប្រាក់នៃការវិនិយោគចុងក្រោយគឺអាស្រ័យលើថាតើអ្នកដាក់ពាក្យសុំលក្ខណៈទោល ឬរួមទាំងសមាជិកគ្រួសារ។
ប័ណ្ណបំណុលរដ្ឋាភិបាល (National Action Bond)
ជម្រើសមួយទៀតគឺការវិនិយោគលើប័ណ្ណបំណុលរដ្ឋាភិបាល (National Action Bond)របស់ប្រទេស St Lucia ។ ប័ណ្ណបំណុលរដ្ឋាភិបាល (National Action Bond) គឺត្រូវបានចេញដោយរដ្ឋាភិបាល ដែលជាជម្រើស ដែលគ្មានការប្រាក់។
ការវិនិយោគគិតជាអប្បបរមាចំនួន USD 300,000 ត្រូវវិនិយោគទៅក្នុង ប័ណ្ណបំណុលរដ្ឋាភិបាល (National Action Bond)។ លើសពីនេះក៏មានថ្លៃរដ្ឋបាលដែលមិនអាចដកវិញបានចំនួន USD 50,000 ផងដែរ។
ខុសពីជម្រើសនៃមូលនិធិសេដ្ឋកិច្ចជាតិទេ ជម្រើសនេះមិនតម្រូវឱ្យមានការរួមចំណែកបន្ថែមក្នុងមួយគ្រួសារដែលធ្វើឱ្យវាក្លាយជាជម្រើសដ៏មានប្រសិទ្ធភាពសម្រាប់គ្រួសារធំដែលស្វែងរកសញ្ជាតិ។
ដើម្បីមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ អ្នកដាក់ពាក្យត្រូវវិនិយោគក្នុងចំនួនទឹកប្រាក់ថេរដែលបានកំណត់ និងរក្សាសញ្ញាប័ណ្ណនៅក្នុងឈ្មោះរបស់ពួកគេយ៉ាងហោចណាស់ 5 ឆ្នាំ។ មូលបត្របំណុលទាំងនេះអាចបង្វិលសងវិញបានទាំងស្រុងនៅចុងបញ្ចប់នៃរយៈពេលកាន់កាប់ ដោយផ្តល់នូវផ្លូវសុវត្ថិភាព និងរចនាសម្ព័ន្ធទៅកាន់ការចូលសញ្ជាតិ។
អត្ថប្រយោជន៍មួយទៀតនៃកម្មវិធីសញ្ជាតិតាមរយៈការវិនិយោគ គឺសមត្ថភាពក្នុងការរួមបញ្ចូលសមាជិកគ្រួសារដែលមានសិទ្ធិនៅក្នុងកម្មវិធីពាក្យស្នើតែមួយ។ កម្មវិធីនេះមាននិយមន័យទូលំទូលាយនៃ “សមាជិកក្នុងបន្ទុក” ដែលអនុញ្ញាតឱ្យរួមបញ្ចូលគ្រួសារដើម្បីមានលក្ខណៈគ្រប់គ្រាន់។
បុគ្គលម្នាក់ៗខាងក្រោមអាចរួមបញ្ចូលក្រោមកម្មវិធីពាក្យស្នើ៖
• ប្តី/ប្រពន្ធរបស់អ្នកដាក់ពាក្យ
• កូនបង្កើត ឬកូនស្មុំស្របច្បាប់ ដែលមានអាយុក្រោម 21 ឆ្នាំ។
• កូនៗមានអាយុក្រោម 30 ឆ្នាំដែលរស់នៅក្រោមបន្ទុកអ្នកដាក់ពាក្យ
• កូនៗដែលពេញវ័យ ដែលមានពិការភាពផ្លូវកាយ ឬផ្លូវចិត្ត ហើយរស់នៅក្រោមបន្ទុកអ្នកដាក់ពាក្យ
• ឪពុកម្តាយរបស់អ្នកដាក់ពាក្យ ឬប្តី/ប្រពន្ធរបស់ពួកគេដែលមានអាយុលើសពី 55 ឆ្នាំ និងរស់នៅក្រោមបន្ទុកអ្នកដាក់ពាក្យ
• ឪពុកម្តាយក្នុងវ័យណាក៏ដោយ ដែលមានពិការភាពផ្លូវកាយ ឬផ្លូវចិត្ត ដែលរស់នៅក្រោមបន្ទុកអ្នកដាក់ពាក្យ
• បងប្អូនបង្កើតរបស់អ្នកដាក់ពាក្យដែលមិនទាន់រៀបការ មានអាយុក្រោម 18 ឆ្នាំ ដោយមានការយល់ព្រមពីឪពុកម្តាយ ឬអាណាព្យាបាល
ការដាក់ពាក្យសុំសញ្ជាតិ ប្រទេសSt Lucian តាមរយៈកម្មវិធីវិនិយោគគឺជាដំណើរការដ៏សាមញ្ញមួយដែលត្រូវបានបង្កើតឡើងដើម្បីបញ្ចប់ទាំងស្រុងពីចម្ងាយ ដោយមិនចាំបាច់ធ្វើដំណើរ ឬស្នាក់នៅក្នុងដំណាក់កាលណាមួយឡើយ។
ទិដ្ឋភាពទូទៅនៃកម្មវិធីជាជំហានៗ
ជ្រើសរើសជម្រើសវិនិយោគដែលសមស្របបំផុតសម្រាប់តម្រូវការរបស់អ្នក មិនថាជាអំណោយដល់មូលនិធិសេដ្ឋកិច្ចជាតិ ឬការទិញមូលបត្របំណុលរដ្ឋាភិបាល។
អ្នកដាក់ពាក្យត្រូវប្រមូលឯកសារសំខាន់ៗដូចជា លិខិតឆ្លងដែនដែលមានសុពលភាព សំបុត្រកំណើត លិខិតថ្កោលទោស ភស្តុតាងនៃអាសយដ្ឋាន របាយការណ៍វេជ្ជសាស្ត្រ និងរបាយការណ៍ហិរញ្ញវត្ថុ។ ឯកសារទាំងអស់ត្រូវតែជាភាសាអង់គ្លេស និងមានការបញ្ជាក់ត្រឹមត្រូវ។ ឯកសារបន្ថែមគឺត្រូវបានទាមទារសម្រាប់សមាជិកគ្រួសារដែលមាននៅក្នុងសំណើរពាក្យសុំ។
ភ្នាក់ងារដែលមានការអនុញ្ញាតរបស់អ្នកដាក់ពាក្យនឹងបញ្ជូនសំណុំឯកសារពាក្យសុំពេញលេញទៅកាន់ Citizenship by Investment Unit (CIU) ដើម្បីដំណើរការ។ ក្នុងដំណាក់កាលនេះ មិនទាន់មានការបង់ប្រាក់វិនិយោគនៅឡើយទេ
ការត្រួតពិនិត្យប្រវត្តរូប ត្រូវបានអនុវត្តលើសមាជិកទាំងអស់ដែលមានអាយុលើសពី 16 ឆ្នាំ។
ប្រសិនបើពាក្យសុំរបស់អ្នកទទួលបានជោគជ័យ អ្នកនឹងទទួលបានលិខិតយល់ព្រមជាផ្លូវការ។ នៅចំណុចនេះ អ្នកដាក់ពាក្យនឹងត្រូវបានទាមទារ ឱ្យធ្វើការវិនិយោគដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងបង់ថ្លៃរដ្ឋាភិបាល។
នៅពេលដែលការវិនិយោគត្រូវបានបញ្ជាក់ វិញ្ញាបនបត្រសញ្ជាតិត្រូវបានចេញ ហើយលេខសម្គាល់ពលរដ្ឋ នៃប្រទេសSt Lucian អាចត្រូវបានបើកដំណើរការ និងប្រគល់ជូន។
កម្មវិធីភាគច្រើនត្រូវបានបញ្ចប់ក្នុងរយៈពេលពី 4 ទៅ 8 ខែ អាស្រ័យលើជម្រើសវិនិយោគ និងភាពស្មុគស្មាញនៃកម្មវិធី។
ក្នុងនាមជាសមាជិកនៃ Commonwealth, ប្រទេសSt Lucia ផ្តល់ឱ្យប្រជាពលរដ្ឋរបស់ខ្លួននូវភាពចល័តសកលដ៍មានសក្ខានុពល ដែលធ្វើឱ្យវាក្លាយជាជម្រើសដ៏គួរឱ្យទាក់ទាញសម្រាប់វិនិយោគិន សហគ្រិន និងបុគ្គលដែលមានទ្រព្យសម្បត្តិ។
• ការធ្វើដំណើរដោយគ្មានទិដ្ឋាការ ឬទិដ្ឋាការពេលមកដល់ ទៅកាន់ជាង 140 ប្រទេស និងដែនដី រួមទាំងតំបន់ Schengen ចក្រភពអង់គ្លេស ហុងកុង និងសិង្ហបុរី។
• សិទ្ធិក្នុងការរស់នៅ ធ្វើការ និងសិក្សានៅប្រទេស ប្រទេសSt Lucia និងសមាជិកអង្គការនៃរដ្ឋការាបៀនភាគខាងកើត (Organization of Eastern Caribbean States) ដោយគ្មានកំណត់។
• មិនតម្រូវឱ្យបោះបង់សញ្ជាតិដែលមានស្រាប់របស់អ្នកនោះទេ
• សមាជិកគ្រួសារក៏អាចចូលសញ្ជាតិ នេះជាកត្តាសម្រាប់សន្តិសុខគ្រួសារ
• គ្មានតម្រូវការស្នាក់នៅមុន ឬក្រោយការអនុម័តសញ្ជាតិ
សម្រាប់អ្នកធ្វើដំណើរដើម្បីអាជីវកម្ម សញ្ជាតិ ប្រទេសSt Lucian កាត់បន្ថយតម្រូវការសម្រាប់ការដាក់ពាក្យសុំទិដ្ឋាការដែលប្រើពេលច្រើន ធ្វើឱ្យការចូលទៅកាន់ទីផ្សារសំខាន់ៗនៅទូទាំងទ្វីបអឺរ៉ុប អាស៊ី និងអាមេរិកកាន់តែរលូន។ កម្រិតនៃសេរីភាពនេះមិនត្រឹមតែជួយសន្សំសំចៃពេលវេលាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតឱកាសថ្មីៗសម្រាប់ពាណិជ្ជកម្មអន្តរជាតិ ការវិនិយោគ និងវិជ្ជាជីវៈផងដែរ។
សញ្ជាតិ ប្រទេសSt Lucia ក៏ផ្តល់អត្ថប្រយោជន៍រយៈពេលវែងសម្រាប់គ្រួសារផងដែរ។ កុមារអាចទទួលបានឱកាសសិក្សានៅចក្រភពអង់គ្លេស អឺរ៉ុប និងប្រទេស Commonwealth ផ្សេងទៀត ខណៈពេលដែលសញ្ជាតិរបស់ខ្លួនអាចផ្ដល់បន្តដល់មនុស្សជំនាន់ក្រោយ។
ការផ្លាស់ទៅ ប្រទេសSt Lucia ពីសហរដ្ឋអាមេរិកបានក្លាយជាជម្រើសដ៏ពេញនិយមកាន់តែខ្លាំងឡើងសម្រាប់អ្នកវិនិយោគអាមេរិក និងគ្រួសារដែលស្វែងរកសញ្ជាតិទីពីរ។ ប្រទេសតំបន់កោះនេះផ្តល់នូវភាពសុខស្រួល រួមទាំងការទទួលយកប្រាក់ដុល្លារអាមេរិកយ៉ាងទូលំទូលាយ និងមានប្រជាប្រិយភាពពីសំណាក់អភិជនអាមេរិក និងមានជើរហោះហើរត្រង់ពីទីក្រុង Miami ដែលចំណាយពេលត្រឹមតែ 4 ម៉ោងប៉ុណ្ណោះ។
ភាពងាយស្រួលនេះ រួមផ្សំជាមួយនឹងប្រព័ន្ធច្បាប់ដែលមានស្ថេរភាព និងគុណភាពជីវិតខ្ពស់របស់ ប្រទេសSt Lucia ធ្វើឱ្យវាក្លាយជាជម្រើសដ៏ទាក់ទាញ និងងាយស្រួលសម្រាប់ពលរដ្ឋអាមេរិកដែលកំពុងស្វែងរកទីតាំងស្នាក់នៅថ្មី។
បន្ថែមពីលើអត្ថប្រយោជន៍នៃការរស់នៅ ប្រទេសSt Lucia ផ្តល់នូវអត្ថប្រយោជន៍ផ្នែកហិរញ្ញវត្ថុល្អៗផងដែរ។ ពលរដ្ឋអាមេរិកដែលរស់នៅបរទេសអាចមានលក្ខណៈគ្រប់គ្រាន់សម្រាប់ការលើកលែងប្រាក់ចំណូលបរទេស (FEIE) ដែលអនុញ្ញាតឱ្យជនបរទេសដែលមានសិទ្ធិដកចេញរហូតដល់ចំនួនជាក់លាក់នៃប្រាក់ចំណូលដែលទទួលបានពីបរទេសពីការបង់ពន្ធសហព័ន្ធអាមេរិកជារៀងរាល់ឆ្នាំ។ នេះមានន័យថាជនជាតិអាមេរិកអាចកាត់បន្ថយប្រាក់ចំណូលជាប់ពន្ធរបស់ពួកគេដោយស្របច្បាប់ ខណៈពេលដែលរក្សាបានទាំងសញ្ជាតិអាមេរិក និង ប្រទេសSt Lucian របស់ពួកគេ។
រួមផ្សំជាមួយនឹងរបបពន្ធក្នុងស្រុកដែលអំណោយផលរបស់ ប្រទេសSt Lucia ដែលរាប់បញ្ចូលទាំងការមិនយកពន្ធលើប្រាក់ចំណូលទូទាំងពិភពលោក ការកើនឡើងដើមទុន មរតក ឬទ្រព្យសម្បត្តិ កម្មវិធីសញ្ជាតិផ្តល់នូវដំណោះស្រាយមួយសម្រាប់ជនជាតិអាមេរិកដែលចង់ធ្វើពិពិធកម្មទ្រព្យសម្បត្តិរបស់ពួកគេ និងធានាបាននូវសញ្ជាតិទីពីរនៅក្នុងយុត្តាធិការប្រកបដោយស្ថិរភាព និងងាយស្រួលសម្រាប់អាជីវកម្ម។
ប្រទេស St Lucia គឺជាជម្រើសដ៏ល្អសម្រាប់អ្នកដែលស្វែងរករបៀបរស់នៅប្រកបដោយសន្តិភាព និងអត្ថប្រយោជន៍រយៈពេលវែង ដ៏ឆ្លាតវៃ។ មិនថាអ្នកគិតអំពីប្រសិទ្ធភាពពន្ធ ឱកាសវិនិយោគជាសកល ផែនការចូលនិវត្តន៍ ឬគ្រាន់ជម្រើសជីវិតដែលមានសន្ដិភាពនៅក្នុងប្រទេស St Lucia, ទីនោះអាចជាជម្រើសសម្រាប់អ្នក។
ក្រុមការងារដែលមានបទពិសោធន៍ នឹងជួយរៀបចំដំណើរការទាំងមូល ផ្ដើមពីការពិគ្រោះយោបល់ដំបូង និងការដាក់ពាក្យសុំសញ្ជាតិ រហូតដល់ការទិញអចលនទ្រព្យ និងការផ្លាស់ទីលំនៅ ដោយធានាថារាល់ព័ត៌មានលម្អិតទាំងអស់ត្រូវបានត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ និងច្បាស់លាស់។
Thank you for visiting Harvey Law Group.
Please select our nearest office to you and complete the enquiry form below.
To send successfully, you must fill in all the required fields marked by an asterisk “*”.