REQUEST IMMIGRATION SERVICE
Thank you for visiting Harvey Law Group.
Please select our nearest office to you and complete the enquiry form below.
To send successfully, you must fill in all the required fields marked by an asterisk “*”.
ទិដ្ឋាការ EB-2 គឺជាជម្រើសទិដ្ឋាការអន្តោប្រវេសន៍អាមេរិកដ៏ពេញនិយម សម្រាប់អ្នកជំនាញដែលកំពុងស្វែងរកការងារ និងសិទ្ធិរស់នៅក្នុងសហរដ្ឋអាមេរិក។ ដែលត្រូវបានគេស្គាល់ពីគុណតម្លៃខ្ពស់ និងសក្តានុពលលើពេលវេលាដំណើរការលឿន បើប្រៀបធៀបទៅនឹងប្រភេទទិដ្ឋាការផ្សេងទៀត ជាធម្មតាទិដ្ឋាការ EB-2 ទាក់ទាញបុគ្គលដែលមានសញ្ញាបត្រកម្រិតខ្ពស់ ឬសមត្ថភាពពិសេសនៅក្នុងវិស័យរបស់ពួកគេ។ ទោះជាយ៉ាងណាក៏ដោយ ដំណើរការដាក់ពាក្យសុំទិដ្ឋាការ EB-2 នៃសហរដ្ឋអាមេរិក អាចមានភាពស្មុគស្មាញ និងទាមទារច្រើន ជុំវិញឯកសារពាក់ព័ន្ធ ប្រកបដោយភាណតឹងរ៉ឹង និងភស្តុតាងបញ្ជាក់ពីគុណវុឌ្ឍិ។ ជារឿយៗអ្នកដាក់ពាក្យអាចប្រឈមមុខនឹងបញ្ហាផ្លូវច្បាប់ដ៏ស្មុគស្មាញផងដែរ។ នៅក្នុងអត្ថបទនេះ យើងនឹងស្វែងយល់ពីបញ្ហាប្រឈមទូទៅមួយចំនួនដែលអ្នកដាក់ពាក្យតែងជួបប្រទះនៅក្នុងដំណើរការសុំទិដ្ឋាការអន្តោប្រវេសន៍ EB-2 និងផ្តល់នូវការយល់ដឹងអំពីយុទ្ធសាស្ត្រសផ្សេងៗ។ មិនថាអ្នកទើបតែចាប់ផ្តើមដំណើរ EB-2 របស់អ្នក ឬយ៉ាងណា ការយល់ដឹងអំពីបញ្ហាប្រឈមទាំងនេះអាចជួយអ្នកក្នុងការរៀបចំពាក្យសុំនៃកម្មវិធីកាន់តែរលូន និងជោគជ័យ។
អ្នកដាក់ពាក្យក្រោមជម្រើសទិដ្ឋាការកម្មវិធីវិនិយោគ EB-2 ត្រូវតែមានសមត្ថភាពពិសេស ឬត្រូវតែជាអ្នកជំនាញដែលមានសញ្ញាបត្រកម្រិតខ្ពស់។ សញ្ញាបត្រកម្រិតខ្ពស់ដែលមានការទទួលស្គាល់នៅសហរដ្ឋអាមេរិក។ អ្នកជំនួញ និងអ្នកវិទ្យាសាស្រ្ត គឺជាប្រភេទអ្នកដាក់ពាក្យមួយចំនួនដែលអាចដាក់ពាក្យនៅក្រោមទិដ្ឋាកាកម្មវិធីវិនិយោគ EB-2។ សហគ្រិនដែលកំពុងស្វែងរកការបង្កើតក្រុមហ៊ុនបណ្តាក់ទុនថ្មីក៏អាចពិចារណាជម្រើសនេះផងដែរ។ ជម្រើស EB-2 គឺមានដំណើរការលឿនសម្រាប់ការធានាបានសិទ្ធិស្នាក់នៅអចិន្ត្រៃយ៍ក្នុងសហរដ្ឋអាមេរិក។ ផែនការអាជីវកម្មដែលមានគម្រោងអភិវឌ្ឍយ៉ាងល្អដែលបង្ហាញពី សក្តានុពលនៃការលូតលាស់ អាចបង្កើតការងារ និងផ្ដល់ផលវិជ្ជមានដល់សេដ្ឋកិច្ច គឺជាគន្លឹះសំខាន់ ហើយមានមូលធនវិនិយោគគ្រប់គ្រាន់ដើម្បីបង្ហាញថាអាជីវកម្មអាចដំណើរការបាន តាមការប្រែប្រួលរសរបស់ឧស្សាហកម្ម។
EB-2 បែងចែកចេញជាបីប្រភេទផ្សេងគ្នា។ ប្រភេទនីមួយៗមានលក្ខណៈវិនិច្ឆ័យសិទ្ធិខុសៗគ្នា។
1. សញ្ញាបត្រកម្រិតខ្ពស់
កម្មវិធី EB-2 Start-up Investor Program ក្រោម Advanced Degrees តម្រូវឱ្យបេក្ខជនមានសញ្ញាបត្រកម្រិតខ្ពស់ស្មើនឹងស្តង់ដារអាមេរិក។ លក្ខណៈវិនិច្ឆ័យសិទ្ធិទទួលបានក្រោមប្រភេទ Advanced Degrees នៃកម្មវិធី EB-2 Start-up Investor Program មានដូចខាងក្រោម៖
2. សមត្ថភាពពិសេស
នេះសំដៅលើអ្នកមានសមាសភាពខ្លាំងក្នុងវិស័យជាក់លាក់មួយ។ វាអាចជាសិល្បៈ វិទ្យាសាស្ត្រ ឬអាជីវកម្ម។ សមត្ថភាពរបស់អ្នកដាក់ពាក្យត្រូវមានតម្លៃដល់សហរដ្ឋអាមេរិក និងប្រព័ន្ធអេកូឡូស៊ីទាំងមូលរបស់ប្រទេស។ នេះគឺជាលក្ខណៈវិនិច្ឆ័យសិទ្ធិទទួលបានសម្រាប់កម្មវិធីវិនិយោគ EB-2 ក្រោមសមត្ថភាពពិសេស៖
3. National Waiver Interest
នៅពេលត្រូវបានអនុម័ត អ្នកដាក់ពាក្យនឹងមិនត្រូវបានតម្រូវឱ្យមានការផ្តល់ជូនការងារពីសហរដ្ឋអាមេរិក/ឬបំពេញតាមតម្រូវការនៃវិញ្ញាបនបត្រការងារនោះទេ។ លក្ខណៈវិនិច្ឆ័យសិទ្ធិទទួលបានសម្រាប់កម្មវិធីវិនិយោគ EB-2 ក្រោម National Waiver Interest មានដូចខាងក្រោម៖
ទិដ្ឋាការ EB-2 គឺជាផ្លូវដ៏មានសក្តានុពលសម្រាប់សហគ្រិន អ្នកវិនិយោគ និងស្ថាបនិកចាប់ផ្តើមអាជីវកម្ម ដែលបំពេញតាមលក្ខណៈវិនិច្ឆ័យសិទ្ធិមួយចំនួន។ មិនដូចទិដ្ឋាការ EB-5 ដែលតម្រូវឱ្យមានការវិនិយោគហិរញ្ញវត្ថុដ៏ធំ ទិដ្ឋាការ EB-2 ក្រោម NIW ត្រូវបានរចនាឡើងដើម្បីទាក់ទាញបុគ្គលដែលមានជំនាញ ការអប់រំ ឬជំនាញកម្រិតខ្ពស់ដែលអាចបង្ហាញថាវត្តមានរបស់ពួកគេនឹងផ្តល់ផលប្រយោជន៍ដល់សេដ្ឋកិច្ចសហរដ្ឋអាមេរិក ឬបម្រើជាតិ។
ពិតប្រាកដណាស់ ដំណើរការសុំទិដ្ឋាការអន្តោប្រវេសន៍អាមេរិកអាចស្មុគស្មាញ និងទាមទារឱ្យមានការយកចិត្តទុកដាក់ចំពោះព័ត៌មានលម្អិត។ វាពាក់ព័ន្ធនឹងជំហានជាច្រើន រួមទាំងការបង្ហាញពីសិទ្ធិទទួលបានតាមរយៈសញ្ញាបត្រកម្រិតខ្ពស់ ឬសមត្ថភាពពិសេស ការទទួលបានវិញ្ញាបនប័ត្រការងារ (ប្រសិនបើចាំបាច់) និងការរៀបចំពាក្យស្នើដោយម៉ត់ចត់។ ការធ្វើការជាមួយអ្នកជំនាញផ្នែកអន្តោប្រវេសន៍អាចជួយដោះស្រាយបញ្ហាប្រឈមទាំងនេះប្រកបដោយប្រសិទ្ធភាព ដោយធានាថាឯកសារទាំងអស់ស្ថិតក្នុងលំដាប់ និងកាលបរិច្ឆេទកំណត់។
ឧបសគ្គទាំងនេះច្រើនតែពិបាកយកឈ្នះដោយគ្មានការណែនាំពីអ្នកជំនាញ។ ការស្វែងរកជំនួយពីអ្នកដែលមានជំនាញវិជ្ជាជីវៈឬមេធាវីដែលមានបទពិសោធន៍អាចជួយសម្រួលដំណើរការបានយ៉ាងច្រើន។ ក្រុមការងារជំនាញអាចជួយធានាថាឯកសារទាំងអស់ត្រូវបានរៀបចំយ៉ាងត្រឹមត្រូវ ផ្តល់ប្រឹក្សាអំពីយុទ្ធសាស្ត្រដ៏ល្អបំផុតដើម្បីបង្ហាញពាក្យស្នើររឹងមាំ និងជួយក្នុងការឆ្លើយតបទៅនឹងសំណើណាមួយសម្រាប់ភស្តុតាងបន្ថែម ឬបញ្ហាដែលអាចកើតឡើងក្នុងអំឡុងពេលដំណើរការដាក់ពាក្យស្នើរសុំ។ ការគាំទ្រនេះអាចកាត់បន្ថយបានយ៉ាងច្រើននូវឱកាសនៃការពន្យាពេល ឬការបដិសេធ ដោយបង្កើនលទ្ធភាពនៃការដាក់ពាក្យសុំទិដ្ឋាការ EB2 ដែលទទួលបានជោគជ័យ។
ទិដ្ឋាការកម្មវិធីវិនិយោគ EB2 ផ្តល់នូវផលវិជ្ជមាន និងអត្ថប្រយោជន៍ជាច្រើនសម្រាប់សហគ្រិន និងអាជីវកម្មរបស់ពួកគេ។ អត្ថប្រយោជន៍ដ៏សំខាន់បំផុតមួយគឺឱកាសក្នុងការបង្កើតសហគ្រាសដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ខណៈពេលដែលទទួលបានសិទ្ធិចូលទៅកាន់ទីផ្សារដ៏ធំបំផុត របស់ពិភពលោកនិងទទួលបានប្រាក់ចំណេញ។ ទិដ្ឋាការនេះអនុញ្ញាតឱ្យសហគ្រិននាំយកគំនិតច្នៃប្រឌិត ហើយជំរុញការបង្កើតការងារ និងរួមចំណែកដល់កំណើនសេដ្ឋកិច្ច។ លើសពីនេះ ទិដ្ឋាការផ្តល់ឱ្យអ្នកវិនិយោគ និងសមាជិកគ្រួសាររបស់ពួកគេនូវផ្លូវទៅកាន់ការទទួលបានសិទ្ធិស្នាក់នៅអចិន្ត្រៃយ៍ (Green Card) ផ្តល់នូវស្ថេរភាពរយៈពេលវែង និងឱកាសសម្រាប់សមាជិកគ្រួសារក្នុងការរស់នៅ ធ្វើការ និងសិក្សានៅសហរដ្ឋអាមេរិក លើសពីនេះទៅទៀត EB2 ជួយអ្នកតភ្ជាប់បណ្តាញជាមួយអ្នកជំនាញអន្តរជាតិ និងការបង្ហាញពីមូលដ្ឋានអតិថិជនជាសកល ក្នុងការបង្កើនលទ្ធភាពជោគជ័យ និងការពង្រីកអាជីវកម្មរបស់ពួកគេ។
នេះគឺជាអត្ថប្រយោជន៍សំខាន់ៗសម្រាប់អ្នកដាក់ពាក្យ និងសមាជិកគ្រួសារ៖
ផ្លូវទៅកាន់ការចូលសញ្ជាតិអាមេរិក៖ បន្ទាប់ពីកាន់ប័ណ្ណបៃតង Green Card យ៉ាងហោចណាស់ 5 ឆ្នាំ អ្នកដាក់ពាក្យ និងសមាជិកគ្រួសាររបស់ពួកគេអាចដាក់ពាក្យសុំសញ្ជាតិអាមេរិក
ទិដ្ឋាការ EB-2 ផ្តល់អត្ថប្រយោជន៍សំខាន់ៗសម្រាប់អ្នកដាក់ពាក្យ និងគ្រួសាររបស់ពួកគេ។ សម្រាប់អ្នកដាក់ពាក្យ វាផ្តល់នូវផ្លូវទៅកាន់ការទទួលបានសិទ្ធិស្នាក់នៅអចិន្ត្រៃយ៍នៅក្នុងសហរដ្ឋអាមេរិក ដែលអនុញ្ញាតឱ្យពួកគេរីកចម្រើន និងគ្រប់គ្រងអាជីវកម្មនៅក្នុងទីផ្សារដ៍ទូលំទូលាយ។ ទិដ្ឋាការនេះក៏ផ្តល់ភាពបត់បែនការងារផងដែរ ព្រោះអ្នកដាក់ពាក្យសុំមានសេរីភាពក្នុងការគ្រប់គ្រងការវិនិយោគ និងការបណ្តាក់ទុនជាសហគ្រិន។ លើសពីនេះ អ្នកអាចដាក់ពាក្យសុំ Green Card ដែលជាផ្លូវទៅកានើការចូលសញ្ជាតិអាមេរិក បន្ទាប់ពីបំពេញតម្រូវការស្នាក់នៅ។
សម្រាប់គ្រួសាររបស់អ្នកដាក់ពាក្យ EB-2 Visa ក៍អាចទទួលបានសិទ្ធិស្នាក់នៅអចិន្ត្រៃយ៍ដូចគ្នាដែរ។ ប្តី/ប្រពន្ធអាចធ្វើការ និងកូនៗអាចចូលរៀននៅសហរដ្ឋអាមេរិក ខណៈពេលដែលកុមារអាចទទួលបានការអប់រំ និងសេវាថែទាំសុខភាព របស់សហរដ្ឋអាមេរិក។ ទិដ្ឋាការនេះបើកឱកាសសម្រាប់គ្រួសារទាំងមូល ដោយធានានូវគុណភាពជីវិតកាន់តែខ្ពស់ និងសក្តានុពលសម្រាប់ភាពជោគជ័យរយៈពេលវែងនៅសហរដ្ឋអាមេរិក។
ដោយសារភាពស្មុគស្មាញនៃដំណើរការទិដ្ឋាការ EB2 សូមស្វែងរកជំនួយផ្នែកច្បាប់ដែលមានជំនាញវិជ្ជាជីវៈ។ អ្នកជំនាញអន្តោប្រវេសន៍ដែលមានជំនាញលើដំណើរការទិដ្ឋាការអន្តោប្រវេសន៍សហរដ្ឋអាមេរិក អាចផ្តល់នូវការណែនាំលើតម្រូវការអាជីវកម្ម លក្ខណៈវិនិច្ឆ័យនៃការវិនិយោគ និងឯកសារចាំបាច់។ ពួកគេអាចជួយធានាដំណើរការដាក់ពាក្យសុំកាន់តែរលូន បង្កើនឱកាសនៃលទ្ធផលជោគជ័យសម្រាប់ទាំងអ្នកដាក់ពាក្យ និងគ្រួសាររបស់ពួកគេ។
សរុបមក EB-2 គឺជាជម្រើសដ៏ល្អសម្រាប់សហគ្រិនដែលស្វែងរកការវិនិយោគ និងពង្រីកអាជីវកម្មនៅសហរដ្ឋអាមេរិក ដោយផ្តល់ជូនមិនត្រឹមតែផ្នែកហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអត្ថប្រយោជន៍ផ្ទាល់ខ្លួន និងវិជ្ជាជីវៈសំខាន់ៗសម្រាប់ទាំងអ្នកដាក់ពាក្យចម្បង និងគ្រួសាររបស់ពួកគេ។
សូមចំណាំថាព័ត៌មាននេះគឺជាឯកសារយោងតែប៉ុណ្ណោះហើយក៏មិនមានគោលបំណងក្នុងកាណែនាំឬផ្តល់យោបល់ផ្នែកច្បាប់ដល់វិនិយោគិនឡើយ។ព័ត៌មាននេះអាចមានផ្លាស់ប្តូរដោយមិនចាំបាច់ជូនដំណឹងទុកជាមុន។ ដើម្បីទទួលបានការប្រឹក្សាត្រឹមត្រូវ តាមតម្រូវការរបស់អ្នក និងពត៌មានលម្អិតផ្សេងៗសម្រាប់កម្មវិធីវិនិយោគខាងលើ សូមធ្វើការទាក់ទងមកការិយាល័យយើងខ្ញុំ។
Thank you for visiting Harvey Law Group.
Please select our nearest office to you and complete the enquiry form below.
To send successfully, you must fill in all the required fields marked by an asterisk “*”.