
REQUEST IMMIGRATION SERVICE
Thank you for visiting Harvey Law Group.
Please select our nearest office to you and complete the enquiry form below.
To send successfully, you must fill in all the required fields marked by an asterisk “*”.
ជាមួយនឹងគំនិតអាជីវកម្មប្រកបដោយភាពច្នៃប្រឌិត កម្មវិធីទិដ្ឋាការចាប់ផ្តើមជំនួញថ្មី (Startup) របស់សហរដ្ឋអាមេរិក និងកាណាដាអនុញ្ញាតឱ្យអ្នកវិនិយោគទទួលបានសិទ្ធិរស់នៅអចិន្ត្រៃយ៍ (Green Card) និងឱកាសធ្វើអន្តោប្រវេសន៍សម្រាប់គ្រួសារទាំងមូល។
ទិដ្ឋាការចាប់ផ្តើមជំនួញថ្មី របស់កាណាដា (Start-up Visa Canada) និងកម្មវិធីវិនិយោគផ្នែកអន្តោប្រវេសន៍តាមការចាប់ផ្តើមអាជីវកម្មថ្មី (EB-2 Visa) ត្រូវបានចាត់ទុកថាជាកម្មវិធីវិនិយោគផ្នែកអន្តោប្រវេសន៍ ដែលឈានមុខគេទាំងពីរនាពេលបច្ចុប្បន្ននេះសម្រាប់សហគ្រិន និងក្រុមគ្រួសារ។
ក្នុងចំណោមទាំងនោះ កម្មវិធី EB-2 NIW (National Interest Waiver) ទាក់ទាញសហគ្រិនភាគច្រើនដែលចង់ចាប់យកក្តីសុបិននៅសហរដ្ឋអាមេរិក “The American Dream“។
ជំនួសឱ្យការវិនិយោគធម្មតាទៅក្នុងវិស័យអចលនទ្រព្យ កម្មវិធីទាំងពីរនេះទាមទារឲ្យមានការបង្កើតអាជីវកម្មប្រកបដោយភាពច្នៃប្រឌិត គំនិតចាប់ផ្តើមថ្មី ឬគម្រោងអភិវឌ្ឍន៍ផលិតផល ដែលនឹងផ្ដល់ប្រយោជន៍ដល់សហរដ្ឋអាមេរិក និងកាណាដា ព្រមទាំងបង្កើតប្រភពការងារប្រកបដោយសក្ដានុពលជាផ្លែផ្កា។
ការវិនិយោគ និងអភិវឌ្ឍសម្រាប់ការចាប់ផ្តើមអាជីវកម្មថ្មី នឹងផ្តល់ជូនវិនិយោគិន និងក្រុមគ្រួសាររបស់ពួកគេនូវអត្ថប្រយោជន៍ក្នុងការទទួលបានប័ណ្ណបៃតង Green Card ‘ការស្នាក់នៅជាអចិន្ត្រៃយ៍’ របស់សហរដ្ឋអាមេរិក ឬកាណាដា។
“សហគ្រិនជាជនជាតិកម្ពុជា ត្រូវបានចាត់ទុកថាមានគំនិតច្នៃប្រឌិតជាមួយនឹងគំនិតអាជីវកម្មប្លែកៗរបស់ពួកគេ និងការស្រាវជ្រាវអភិវឌ្ឍន៍ផលិតផលដ៏អស្ចារ្យរបស់ពួកគេនៅក្នុងសហរដ្ឋអាមេរិក”។ តាមប្រសាសន៍របស់អ្នកតំណាងរបស់ក្រុមហ៊ុន EmPowered Startups – មជ្ឈមណ្ឌលផ្តល់សិទ្ធិអាជីវកម្ម Start-up ដែលបានទទួលស្គាល់ដោយរដ្ឋាភិបាល ដែលជាអង្គភាពមានបទពិសោធន៍ក្នុងការគាំទ្រសហគ្រិនលើអាជីវកម្ម Start-up ដើម្បីរៀបគម្រោងនៅសហរដ្ឋអាមេរិក។
ហេតុផលមួយទៀតដែលជាចំនុចល្អក្នុងកម្មវិធីវិនិយោគផ្នែកអន្តោប្រវេសន៍តាមការចាប់ផ្តើមអាជីវកម្មថ្មី គឺចំនួនទឹកប្រាក់នៃការវិនិយោគគឺស្ថិតនៅក្នុងទំហំនៃលទ្ធភាពរបស់សហគ្រិនខ្មែរ។
ទិដ្ឋាការចាប់ផ្តើមជំនួញថ្មី របស់កាណាដា (Start-up Visa Canada) ទាមទារការវិនិយោគចំនួនលើទឹកប្រាក់ខ្ទង់ USD 220,000 ខណៈពេលដែលកម្មវិធី EB-2 Visa ទាមទារចំនួនទឹកប្រាក់វិនិយោគប្រមាណ USD 250,000។ ទឹកប្រាក់នៃការវិនិយោគនេះ ត្រូវបានប្រើប្រាស់សម្រាប់វិនិយោគិនក្នុងការអភិវឌ្ឍផលិតផល និងផ្ដួចផ្ដើមគំនិតអាជីវកម្មរបស់គេ។
ការវិនិយោគលើគម្រោង Start-up គឺជាគន្លឹះមួយដើម្បីទាក់ទាញអ្នកមានទេពកោសល្យចូលមកសហរដ្ឋអាមេរិក និងកាណាដា ដែលត្រូវបានបង្កើតឡើងដោយប្រទេសទាំងពីរនេះ។ បទប្បញ្ញត្តិដែលកម្រិតចំនួនទឹកប្រាក់នៃការវិនិយោគគឺត្រឹមតែ 1/5 ទៅ 1/3 បើប្រៀបធៀបទៅនឹងទម្រង់ធម្មតានៃការវិនិយោគអន្តោប្រវេសន៍បង្ហាញថាសហរដ្ឋអាមេរិក និងកាណាដាពិតជាផ្តោតលើភាពឆ្លាតវៃ និងគំនិតអាជីវកម្មប្រកបដោយការច្នៃប្រឌិត ជាជាងតម្លៃនៃរូបិយវត្ថុ។ ទាំងនេះសុទ្ធសឹងជាជាចំណុចខ្លាំងរបស់សហគ្រិន ដែលទទួលបានការគាំទ្រពី EmPowered Startups។
កម្មវិធីទិដ្ឋាការចាប់ផ្តើមជំនួញថ្មី (Start-up) របស់សហរដ្ឋអាមេរិក និងកាណាដាគឺសាកសមបំផុតសម្រាប់សហគ្រិនកម្ពុជា។
សហគ្រិនកម្ពុជា ពោពេញទៅដោយចំណេះដឹង បទពិសោធន៍ និងគំនិតអាជីវកម្មប្លែកៗជាច្រើន ដែលស្របតាមលក្ខណរបស់កម្មវិធី។ រួមជាមួយនឹងទំហំនៃការវិនិយោគសមរម្យ ទិដ្ឋាការ Start-up គឺជាមធ្យោបាយរហ័សមួយ ក្នុងការរៀបចំផែនការ និងចាប់ផ្តើមអាជីវកម្មនៅសហរដ្ឋអាមេរិក និងកាណាដា សម្រាប់សហគ្រិនកម្ពុជា។
មួយផ្នែកទៀតគឺមកពីល្បឿននៃពេលវេលា សម្រាប់ដំណើរការដាក់ពាក្យ ពីនាយកដ្ឋានអន្តោប្រវេសន៍ ដែលក្នុងនោះ ទិដ្ឋាការចាប់ផ្តើមជំនួញថ្មី របស់កាណាដា (Start-up Visa Canada) មានរយៈពេលដំណើរការលើពាក្យសុំចន្លោះពី 18 ទៅ 24 ខែ ហើយកម្មវិធី EB-2 Visa មានរយៈពេលដំណើរការលើពាក្យសុំចន្លោះពី 18 ទៅ 24 ខែ ឬ ១៤-១៦ ខែ។ យ៉ាងណាម៉ិញ ប្រសិនបើប្រវត្តិរូប និងគម្រោងរបស់វិនិយោគិន ពិតជាគួរអោយចាប់អារម្មណ៍ នោះពេលវេលានៃការអនុម័តលើពាក្យសុំនឹងកាន់តែលឿនជាងការគិត។វិនិយោគិនអាចស្វែងយល់បន្ថែមអំពីកម្មវិធី Visa Startup របស់កាណាដា និង US EB-2 Visa តាមរយៈការិយាល័យមេធាវីហាវី (Harvey Law Office)។
សូមចំណាំថាព័ត៌មាននេះគឺជាឯកសារយោងតែប៉ុណ្ណោះ ហើយក៏មិនមានគោលបំណងក្នុងកាណែនាំ ឬផ្តល់យោបល់ផ្នែកច្បាប់ដល់វិនិយោគិនឡើយ។ ព័ត៌មាននេះអាចមានផ្លាស់ប្តូរដោយមិនចាំបាច់ជូនដំណឹងទុកជាមុន។ ដើម្បីទទួលបានការប្រឹក្សាត្រឹមត្រូវ តាមតម្រូវការរបស់អ្នក និងពត៌មានលម្អិតផ្សេងៗសម្រាប់កម្មវិធីវិនិយោគខាងលើ សូមធ្វើការទាក់ទងមកការិយាល័យយើងខ្ញុំ។
Thank you for visiting Harvey Law Group.
Please select our nearest office to you and complete the enquiry form below.
To send successfully, you must fill in all the required fields marked by an asterisk “*”.