

ទំនាក់ទំនងផ្ទាល់រវាងកំណើនសេដ្ឋកិច្ចរបស់បណ្ដាប្រទេសនានាដូចជាប្រទេសកម្ពុជាជាដើម និងការកើនឡើងនៃតម្រូវការសម្រាប់សេវាអន្តោប្រវេសន៍តាមបែបវិនិយោគ (Investment Immigration) នៅពេលដែលប្រាក់ចំណូលសម្រាប់ប្រើប្រាស់បានកើនឡើង បុគ្គលម្នាក់ៗនឹងស្វែងរកជម្រើសជម្រើសទី២ឬ ‘Plan B’ សម្រាប់គ្រួសាររបស់ពួកគេ ដែលជំរុញដោយបំណងប្រាថ្នាសម្រាប់អនាគតដែលមានសុវត្ថិភាព ឱកាសសិក្សាសម្រាប់កូនៗរបស់ពួកគេ និងការបង្កើនការចល័តសម្រាប់អាជីវកម្ម។
ការិយាល័យមេធាវីហាវី បានចុះបញ្ជីជាមួយគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាក្នុងឆ្នាំ 2023 នឹងចូលរួមលើកកម្ពស់ការយល់ដឹងអំពីជម្រើស នៃការអន្តោប្រវេសន៍តាមរយៈការវិនិយោគ សម្រាប់ប្រជាជនកម្ពុជា ដោយផ្តល់សេវាកម្មច្បាប់ ទាក់ទងនឹងការស្នើសុំសិទ្ធិស្នាក់នៅ ការស្នើសុំសិទ្ធិស្នាក់នៅអចិន្ត្រៃយ៍ និងការទទួលបានសញ្ជាតិតាមរយៈការវិនិយោគ នៅបរទេស សម្រាប់ទាំងរូបវ័ន្តបុគ្គល និងនីតិបុគ្គលពាណិជ្ជកម្ម។
ការអប់រំសាធារណៈដោយឥតគិតថ្លៃ និងភាពងាយស្រួលនៃការធ្វើដំណើរ
ការវិនិយោគលើសិទ្ធិធ្វើអន្តោប្រវេសន៍នៅក្នុងប្រទេសដូចជាកាណាដា ឬចក្រភពអង់គ្លេស ត្រូវបាន ចង្អុលបង្ហាញថា ជាការដែលអាចជួយសន្សំប្រាក់យ៉ាងច្រើនលើថ្លៃអប់រំកម្រិតអន្តរជាតិ ដែលធ្វើឱ្យវាក្លាយជាការសម្រេចចិត្តខាងសេដ្ឋកិច្ចដ៏ត្រឹមត្រូវសម្រាប់គ្រួសារជាច្រើន។ ការទទួលបានសិទ្ធិធ្វើអន្តោប្រវេសន៍នៅក្នុងប្រទេសកាណាដា ឬចក្រភពអង់គ្លេសអាចសន្សំប្រាក់បានច្រើនលើការអប់រំ ពីព្រោះកូនរបស់អ្នកអាចទទួលបានការអប់រំនៅសាលារដ្ឋដោយឥតគិតថ្លៃ។
វាក៏ផ្តល់ឱកាសសម្រាប់ទទួលបានអត្ថប្រយោជន៍អាជីវកម្មជាច្រើនទៀត ដែលលោកអ្នកអាចទទួលបានផងដែរ ព្រោះថាបើលោកអ្នកទទួលបានសិទ្ធអន្តោប្រវេសន៍ស្របច្បាប់នៅក្នុងប្រទេសមួយផ្សេងទៀតនឹងធ្វើឱ្យការធ្វើដំណើរកាន់តែងាយស្រួល។ ដូច្នេះឧទាហរណ៍ថាប្រសិនបើអ្នកជាផលិតករនៅក្នុងប្រទេសកម្ពុជា វាអាចកាន់តែមានភាពងាយស្រួលច្រើនក្នុងការធ្វើដំណើរ និងលក់ផលិតផលរបស់លោកអ្នក ទៅអ្នកផ្សេងនៅឯបរទេស។
គួររំលឹកផងដែរថា ជំងឺរាតត្បាតកូវីដ-១៩ បានជួយបង្ហាញពីដែនកំណត់ នៃការស្នាក់នៅប្រទេសតែមួយ និងបានជំរុញកំណើនតម្រូវការ នៃសេវាអន្តោប្រវេសន៍ក្នុងចំណោមអ្នកចង់មានសេរីភាព នៃការធ្វើដំណើរឲ្យបានកាន់តែច្រើន។
ក្នុងអំឡុងពេលនៃជំងឺរាតត្បាត ប្រទេសជាច្រើនបានកំណត់ថា លោកអ្នកអាចធ្វើដំណើរទៅប្រទេសណាមួយបាន លុះត្រាតែលោកអ្នកជាអ្នករស់នៅក្នុងប្រទេសនោះ ដូច្នេះអ្នកដែលមានទីលំនៅ ឬសញ្ជាតិលើសពីមួយអាចធ្វើដំណើរបានកាន់តែងាយស្រួល ខណៈពេលដែលអ្នកផ្សេងទៀតបានជាប់គាំងនៅក្នុងប្រទេសរបស់ពួកគេ។
ក្រោយពីព្រឹត្តិការណ៍នេះបានកើតឡើង ក៏បង្កើតបាននូវទ្រឹស្តីមួយហៅថា «មិនអាចឲ្យរឿងនេះកើតឡើងម្ដងទៀតចំពោះអតិថិជនយើង (Never again clients’)» ឬអតិថិជនដែលបានជាប់គាំងក្នុងអំឡុងពេលជំងឺរាតត្បាតបានប្រាប់ខ្លួនឯងថា «មិនអាចឲ្យរឿងនេះកើតឡើងម្ដងទៀត (Never again’)»។ បន្ទាប់ពីជំងឺរាតត្បាត រឿងដំបូងដែលពួកគេធ្វើ គឺស្វែងរកប្រទេសថ្មីសម្រាប់ធ្វើអន្តោប្រវេសន៍ មិនចាំបាច់ត្រូវតែចាកចេញពីប្រទេសរបស់ពួកគេទេ ប៉ុន្តែគ្រាន់តែដើម្បីធានាបាននូវផែនការទី២ ឬ‘Plan B’ ប្រសិនបើជំងឺរាតត្បាតផ្សេងទៀតកើតឡើង ឬព្រឹត្តិការណ៍ស្រដៀងគ្នានេះកើតឡើង ដើម្បីធានាថាពួកគេនឹងនៅតែអាចធ្វើដំណើរបានប្រសិនបើគេចង់។
បញ្ហាប្រឈម និងភាពស្មុគស្មាញនៃដំណើរការអន្តោប្រវេសន៍ ក៏ដូចជាគ្រោះថ្នាក់នៃព័ត៌មានមិនពិត ព្រមទាំងសារៈសំខាន់នៃការទទួលបានការប្រឹក្សាប្រកបដោយវិជ្ជាជីវៈ គឺជារឿងដែលលោកអ្នកត្រូវពិចារណា។
ការស្វែងរកការប្រឹក្សាយោបល់ផ្នែកច្បាប់ ដែលត្រឹមត្រូវពីក្រុមហ៊ុន ឬការិយាល័យច្បាប់ដែលបានចុះបញ្ជី នៅពេលពិចារណាអំពីសេវាកម្មអន្តោប្រវេសន៍ គឺពិតជាសំខាន់ព្រោះថា ” ការធ្វើអន្តោប្រវេសន៍ គឺពាក់ព័ន្ធនឹងការគោរពច្បាប់និងបទប្បញ្ញត្តិ”។
ជាមួយនឹងការកើនឡើង នៃតម្រូវការសេវាអន្តោប្រវេសន៍ ដែលរំពឹងថានឹងបន្តនេះជំរុញដោយកំណើននៃការធ្វើដំណើរជាសកល និងដំណើរវិវឌ្ឍន៍ទៅរកភាពចាស់ទុំនៃទីផ្សារ ដូចជាទីផ្សារប្រទេសកម្ពុជាជាដើម ក៏នៅតែមានការរឹតបន្តឹងក្នុងនីតិវិធីសម្រេចសេចក្តី ដោយអាជ្ញាធរអន្តោប្រវេសន៍ទូទាំងពិភពលោក។ ចំណុចនេះសង្កត់ធ្ងន់លើភាពស្មោះត្រង់ និងតម្លាភាពនៅក្នុងការដាក់ពាក្យសុំធ្វើអន្តោប្រវេសន៍ទាំងអស់ គឺពិតជាចាំបាច់។
សម្រាប់បរិបទទីផ្សារកម្ពុជា កម្មវិធីអន្តោប្រវេសន៍ចំនួនពីរ ដែលទទួលបានការចាប់អារម្មណ៍ និងស្របតាមតម្រូវការដូចជា៖
ការិយាល័យមេធាវីហាវី (Harvey Law Office) ត្រូវបានចុះបញ្ជីជាមួយគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជាតាំងពីឆ្នាំ២០២៣មក។
Thank you for visiting Harvey Law Group.
Please select our nearest office to you and complete the enquiry form below.
To send successfully, you must fill in all the required fields marked by an asterisk “*”.