បទប្បញ្ញត្តិថ្មីនៃកម្មវិធីទិដ្ឋាការមាសរបស់ប្រទេសក្រិក (GREEK GOLDEN VISA)

គ្រោងការណ៍សម្រាប់ឆ្នាំ២០២៤ លើសិទ្ធស្នាក់នៅដោយការវិនិយោគ

កម្មវិធីទិដ្ឋាការមាសរបស់ប្រទេសក្រិក (Greece Golden Visa) ជាកម្មវិធីសិទ្ធស្នាក់តាមរយៈការវិនិយោគមួយដ៏ពេញនិយម ហើយដែលទទួលបានការចាប់អារម្មណ៍ជាយូរណាស់មកហើយ ពីសំណាក់អ្នកមានទ្រព្យធន ដែលមិនមែនជាសមាជិកនៃសហភាពអឺរ៉ុប ដែលកំពុងចង់ទទួលបានសិទ្ធស្នាក់នៅក្នុងប្រទេសក្រិក តាមរយៈការវិនិយោគអចលនទ្រព្យ។ ថ្មីៗនេះនាយករដ្ឋមន្ត្រី នៃប្រទេសក្រិកបានប្រកាសអំពីបច្ចុប្បន្នភាពសំខាន់ៗចំពោះកម្មវិធីនេះរួមទាំងការកែប្រែកម្រិតនៃការវិនិយោគ និងការចាត់ថ្នាក់នៃតំបន់នីមួយៗ។ ការផ្លាស់ប្តូរទាំងនេះនឹងចូលជាធរមានក្នុងខែឧសភា ឆ្នាំ២០២៤ ហើយនឹងជះឥទ្ធិពលដល់វិនិយោគិននាពេលអនាគត ដែលកំពុងបម្រុងទុនវិនិយោគក្នុងកម្មវិធីទិដ្ឋាការមាសរបស់ប្រទេសក្រិក (Greece Golden Visa) ។

ក្នុងឆ្នាំ 2013 កម្មវិធីទិដ្ឋាការមាសរបស់ប្រទេសក្រិក (Greece Golden Visa) ត្រូវបានដាក់ឱ្យដំណើរការទៅកាន់ទីផ្សារអន្តោប្រវេសន៍តាមរយៈការវិនិយោគ ជាមួយនឹងការវិនិយោគលើអចលនទ្រព្យ ដែលមានតម្លៃអប្បបរមាចំនួន €250,000  ដោយអ្នកវិនិយោគទទួលបាននូវសិទ្ធិស្នាក់នៅរយៈពេល 5 ឆ្នាំដែលអាចបន្តឡើងវិញបាន ដរាបណាការវិនិយោគនៅតែត្រូវបានរក្សាទុកបន្ត។ នៅខែមករាឆ្នាំ 2023 រដ្ឋាភិបាលក្រិកបានប្រកាសបង្កើនចំនួនវិនិយោគអប្បបរមាពី €250,000 ទៅដល់ €500,000។

ចំណុចសំខាន់ៗ នៃកម្មវិធីទិដ្ឋាការមាសរបស់ប្រទេសក្រិក (Greece Golden Visa)

  • កម្មវិធីទិដ្ឋាការមាសរបស់ប្រទេសក្រិក (Greece Golden Visa) បានបង្កើនចំនួនវិនិយោគជាអប្បបរមាសម្រាប់ការសុំសិទ្ធស្នាក់នៅ៖ ចាប់ពី €250,000 ​ ដល់ €500,000។
  • ទំហំ​នៃ​ការ​វិនិយោគ​ថ្មី​ ខុសពី​គ្នា​តាមទីតាំង៖ តំបន់នីមួយៗ​ត្រូវ​បាន​បង្កើតឡើងជាមួយទំហំ​វិនិយោគ​អប្បបរមា​ខុស​ៗគ្នា។
  • ទីតាំងមានសក្តានុពល (Zone A) តម្រូវអោយមានការវិនិយោគខ្ពស់បំផុត៖ អប្បបរមា €800,000។
  • តំបន់ B ផ្តល់សមតុល្យត្រឹម៖ €400,000 ដល់ €500,000 សម្រាប់ការវិនិយោគអប្បបរមា។
  • តំបន់ C នៅតែមានតម្លៃសមរម្យបំផុតគឹ៖ ការវិនិយោគអប្បបរមា €250,000។

តម្រូវការសម្រាប់កម្មវិធីទិដ្ឋាការមាសថ្មីរបស់ប្រទេសក្រិក​  (GREEK GOLDEN VISA)

នៅក្រោមបទប្បញ្ញត្តិដែលទើបនឹងប្រកាសថ្មី កម្រិតនៃការវិនិយោគសម្រាប់កម្មវិធីទិដ្ឋាការមាសរបស់ប្រទេសក្រិក (Greek Golden Visa) នឹងត្រូវឆ្លងកាត់ការកែសម្រួលស្របតាមគោលការណ៍ការវិនិយោគ ដែលបត់បែនអាស្រ័យលើទីតាំងនៃតំបន់។ បទប្បញ្ញត្តិថ្មីបានបង្ហាញអោយឃើញតំបន់ចំនួនបីផ្សេងគ្នា នៅក្នុងប្រទេសក្រិកដែលមានកម្រិត នៃការវិនិយោគខុសៗគ្នា ដូចព័ត៌មានលម្អិតខាងក្រោម។

សិទ្ធិស្នាក់នៅផ្តាច់មុខ៖ តំបន់មានឥទ្ធិពលក្នុងប្រទេសក្រិក

នៅក្នុងតំបន់ A ដែលគ្របដណ្តប់លើទីតាំងសំខាន់ៗដូចជាទីក្រុង Athens ផ្នែកខ្លះនៃ Attica ទីក្រុង Thessaloniki និងកោះនានាដូចជា Mykonos និង Santorini ការសុំសិទ្ធស្នាក់នៅតាមរយៈការវិនិយោគនៅក្នុងប្រទេសក្រិកសម្រាប់តំបន់នេះ បានត្រូវកំណត់ជាអប្បបរមាចំនួន €800,000។ ទំហំវិនិយោគខ្ពស់បែបនេះ ឆ្លុះបញ្ចាំងពីតម្លៃអចលនទ្រព្យនៅក្នុងតំបន់មានឥទ្ធពលទាំងនោះ នាំឱ្យវាក្លាយជាជម្រើសឈានមុខគេសម្រាប់​វិនិយោគិន ដែលកំពុងស្វែងរកសិទ្ធស្នាក់នៅតាមរយៈការវិនិយោគក្នុងតំបន់ដែលមានកិត្យានុភាពបំផុតក្នុងប្រទេសក្រិក។

តុល្យភាពនៃកាលានុវត្តភាព៖ ការវិនិយោគក្នុងតំបន់ B

បំលាស់ទីមកតំបន់B វិញ វិនិយោគិននឹងស្វែងរកតម្រូវការវិនិយោគកម្រិតមធ្យមបន្ថែមទៀតចាប់ពី €400,00​0 ដល់ €500,000។ តំបន់នេះរួមបញ្ចូលនូវទីតាំងជាទីពេញចិត្តជាច្រើន ប៉ុន្តែមានតម្លៃអចលនទ្រព្យទាបជាងតំបន់ A ដែលកំពុងនឹងផ្តល់ឱកាសប្រកបដោយតុល្យភាពសម្រាប់វិនិយោគិន ដើម្បីទទួលបានសិទ្ធិស្នាក់នៅក្នុងប្រទេសក្រិកជាមួយនឹងកម្មវិធីទិដ្ឋាការមាសរបស់ប្រទេសក្រិក (Greece Golden Visa)។

សិទ្ធិស្នាក់នៅដែលអាចទទួលយកបាន៖ ការរុករកការវិនិយោគក្នុងតំបន់ C

ជាចុងក្រោយ នៅក្នុងតំបន់ C កម្រិតនៃការវិនិយោគនៅតែមានកម្រិតអប្បបរមាពីមុន €250,000។ តំបន់នេះគ្របដណ្ដប់លើក្រុងភាគច្រើនក្នុងប្រទេសក្រិច ដោយផ្តល់ឱ្យអ្នកវិនិយោគនូវលទ្ធភាពទទួលបានជម្រើសអចលនទ្រព្យដែលមានតម្លៃសមរម្យជាងមុន ខណៈដែលនៅតែទទួលបានអត្ថប្រយោជន៍ពីការធ្វើអន្តោប្រវេសន៍វិនិយោគនៅប្រទេសក្រិក។

ENQUIRE NOW



    Share this article

    អត្ថប្រយោជន៍លើសពីសិទ្ធស្នាក់នៅចំពោះកម្មវិធីទិដ្ឋាការសម្រាប់វិនិយោគិននៅប្រទេសក្រិក

    បទប្បញ្ញត្តិទាក់ទងនឹងតម្រូវការផ្សេងៗសម្រាប់កម្មវិធីទិដ្ឋាការវិនិយោគិននេះ ព្រមទាំងឯកសារចាំបាច់ ក៏ដូចជាពេលវេលាដំណើរការ និងគោលការណ៍សុំសិទ្ធស្នាក់នៅមិនមានការផ្លាស់ប្តូរទេ។

    កម្មវិធីទិដ្ឋាការសម្រាប់វិនិយោគិនរបស់ប្រទេសក្រិកផ្តល់នូវអត្ថប្រយោជន៍ជាច្រើនលើសពីសិទ្ធស្នាក់នៅ រួមទាំងការធ្វើដំណើរដោយមិនបាច់ស្នើសុំទិដ្ឋាកាទៅបណ្ដាប្រទេសក្នុងតំបន់ Schengen។ ទទួលបានការអប់រំដែលមានស្តង់ដារខ្ពស់ ការថែទាំសុខភាព និងអត្ថប្រយោជន៍ពន្ធរបស់ប្រទេសក្រិក តម្រូវការស្នាក់នៅរយៈពេលខ្លី និងសក្តានុពលនៃការវិនិយោគនៅប្រទេសក្រិកដើម្បីក្លាយជាពលរដ្ឋមានសញ្ជាតិក្រោយ ៧ ឆ្នាំស្របតាមច្បាប់នៃសិទ្ធស្នាក់នៅ និងចេះភាសាផងដែរ។ កម្មវិធី Golden Visa ក៏អនុញ្ញាតឱ្យសមាជិកក្នុងបន្ទុកបីជំនាន់ គឺប្តី/ប្រពន្ធវិនិយោគិន កូនអាយុក្រោម ២១ ឆ្នាំ និងឪពុកម្តាយរបស់វិនិយោគិន និងប្តី/ប្រពន្ធ – ទទួលបានអត្ថប្រយោជន៍ពីសិទ្ធស្នាក់នៅរបស់ប្រទេសក្រិក។ លើសពីនេះទៅទៀត ដំណើរការសម្រាប់កម្មវិធីនេះមានរយៈពេលលឿនត្រឹមក្នុង ៦-៩ ខែប៉ុណ្ណោះ។

    វិនិយោគនៅប្រទេសក្រិកដើម្បីទទួលបានសិទ្ធស្នាក់នៅ

    បទប្បញ្ញត្តិទាក់ទងនឹងតម្រូវការផ្សេងៗសម្រាប់កម្មវិធីទិដ្ឋាការវិនិយោគិននេះ ព្រមទាំងឯកសារចាំបាច់ ក៏ដូចជាពេលវេលាដំណើរការ និងគោលការណ៍សុំសិទ្ធស្នាក់នៅមិនមានការផ្លាស់ប្តូរទេ។

    ការវិនិយោគនៅប្រទេសក្រិកដើម្បីទទួលបានសិទ្ធស្នាក់នៅតាមរយៈកម្មវិធីទិដ្ឋាការមាសរបស់ប្រទេសក្រិក (Golden Visa Greece) បង្ហាញឲ្យឃើញនូវឱកាសដ៏មានឥទ្ធិពលសម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារណាកំពុងដែលស្វែងរកលំនៅដ្ឋាននឹងនរមួយនៅអឺរ៉ុប។ មិនថាជារបៀបរស់នៅបែបទីក្រុងដ៏រស់រវើកនៃទីក្រុង Athens, សម្រស់កោះដ៏ស្រស់ស្អាតនៃប្រទេសក្រិក ឬវប្បធម៌ដ៏សម្បូរបែបនៅទីក្រុង Thessaloniki ប្រទេសក្រិកនាំមកនូវជម្រើសជាច្រើន និងដ៏ទាក់ទាញសម្រាប់អ្នកវិនិយោគ។

    RELATED POSTS