
REQUEST IMMIGRATION SERVICE
Thank you for visiting Harvey Law Group.
Please select our nearest office to you and complete the enquiry form below.
To send successfully, you must fill in all the required fields marked by an asterisk “*”.
ការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោករួមជាមួយនឹងការកើនឡើងជាបន្តបន្ទាប់នៃការចំណាយផ្នែកសាធារណៈបានជំរុញឱ្យប្រទេសនានាធ្វើការកែតម្រូវឡើងវិញនូវក្របខ័ណ្ឌពន្ធរបស់ពួកគេដើម្បីដោះស្រាយការខ្វះខាតថវិកា។ វិធីសាស្រ្តមដែលសាមញ្ញបំផុតក្នុងការជំរុញប្រាក់ចំណូលរដ្ឋាភិបាលពាក់ព័ន្ធនឹងការផ្ទេរបន្ទុកដោយផ្ទាល់ទៅអ្នកជាប់ពន្ធ ជាពិសេសបុគ្គលដែលមានទ្រព្យសម្បត្តិ High-Net-Worth Individuals (HNWIs)។
ការបង្កើនបន្ទុកពន្ធលើបុគ្គលដែលមានទ្រព្យសម្បត្តិ High-Net-Worth Individuals (HNWIs) មានសភាពកាន់តែធ្ងន់ធ្ងរឡើងដោយយន្តការ ស្តង់ដាររបាយការណ៍ទូទៅ (Common Reporting Standard) ច្បាប់ស្តីពីការអនុលោមតាមច្បាប់ពន្ធលើគណនីបរទេស (Foreign Account Tax Compliance Act) និងបទប្បញ្ញត្តិម្ចាស់អត្ថប្រយោជន៍ចុងក្រោយ (Ultimate Beneficial Owner) ។ ក្របខណ្ឌទាំងនេះកំណត់នូវការបង្ហាញទិន្នន័យហិរញ្ញវត្ថុ ដែលធ្វើឱ្យវាពិបាកសម្រាប់បុគ្គលក្នុងការការពារទ្រព្យសម្បត្តិ និងប្រាក់ចំណូលនៅបរទេស។ តាមរយៈការរាយការណ៍ជាកំហិតនៃគណនីហិរញ្ញវត្ថុ និងព័ត៌មានលម្អិតអំពីបទប្បញ្ញត្តិម្ចាស់អត្ថប្រយោជន៍ចុងក្រោយ វិធានការទាំងនេះនាំយកប្រាក់ចំណូល និងទ្រព្យសម្បត្តិពីបរទេសចូលទៅក្នុងរបបពន្ធ ដែលបង្កើនការទទួលខុសត្រូវលើការបង់ពន្ធរបស់បុគ្គលដែលមានទ្រព្យសម្បត្តិ។
ខណៈពេលដែលបុគ្គលមានទ្រព្យសម្បត្តិ High-Net-Worth Individuals (HNWIs) មានមធ្យោបាយឬយុទ្ធសាស្ត្រផ្សេងៗក្នុងការកាត់បន្ថយទំនួលខុសត្រូវផ្នែកពន្ធរបស់ពួកគេ រួមទាំងការស្វែងរកការវិនិយោគប្រកបដោយប្រសិទ្ធភាពពន្ធ ការចូលរួមក្នុងសប្បុរសធម៌តាមរយៈការរួមចំណែកបរិច្ចាគគ បង្កើតអាខោន Trust និងការប្រើប្រាស់យុទ្ធសាស្រ្តគ្រប់គ្រងទ្រព្យសម្បត្តិ ព្រមទាំងការផ្លាស់ប្តូរទីលំនៅទៅក្រោមយុត្តាធិការថ្មី ដែលផ្តល់អត្ថប្រយោជន៍ពន្ធយ៉ាងច្រើនដែលមិនអាចប្រៀបផ្ទឹមបាន។ ជាការពិតណាស់ ជាមួយនឹងយុទ្ធសាស្ត្រអន្តោប្រវេសន៍ត្រឹមត្រូវ ការផ្លាស់ប្តូរពន្ធលំនៅដ្ឋាន បង្ហាញថាជាវិធីសាស្ត្រដ៏មានប្រសិទ្ធភាព បំផុតក្នុងការដោះស្រាយបន្ទុកពន្ធក្នុងរយៈពេលវែង។
ប្រទេសមួយចំនួនជាមានលក្ខណៈពិសេសខាងផ្នែកគោលនយោបាយពន្ធដ៍អនុគ្រោះរបស់ពួកគេ និងផ្តល់ការលើកលែងពន្ធលើប្រាក់ចំណូល និងប្រាក់មូលធន រួមជាមួយនឹងអត្រាពន្ធលើប្រាក់ចំណូលផ្ទាល់ខ្លួន និងអាជីវកម្មទាប។ លក្ខណៈទាំងនេះធ្វើឱ្យប្រទេសទាំងនោះមានភាពទាក់ទាញជាពិសេសសម្រាប់បុគ្គលដែលស្វែងរកការបង្កើនប្រសិទ្ធភាពលក្ខខណ្ឌពន្ធរបស់ពួកគេ និងកាត់បន្ថយបន្ទុកពន្ធទាំងមូលរបស់ពួកគេ។
ដើម្បីជួយដល់ បុគ្គលមានទ្រព្យសម្បត្តិ High-Net-Worth Individuals (HNWIs) ក្នុងការគ្រប់គ្រងបន្ទុកពន្ធរបស់ពួកគេប្រកបដោយប្រសិទ្ធភាព យើងនឹងស្វែងយល់ពីការផ្លាស់ប្តូរគោលនយោបាយពន្ធជាសកលថ្មីៗ និងគូសបញ្ជាក់ពីជម្រើសអន្តោប្រវេសន៍ដ៏ពេញនិយមជាច្រើនដែលជួយសម្រួលដល់ការផ្លាស់ប្តូរមូលដ្ឋានយ៉ាងឆាប់រហ័សទៅកាន់យុត្តាធិការពន្ធកម្រិតទាបនៅក្នុងអត្ថបទនេះ។
ការផ្លាស់ប្តូរថ្មីៗនៅក្នុងទិដ្ឋភាពពន្ធជាសកលកំពុងដាក់បន្ទុកពន្ធកាន់តែធ្ងន់លើបុគ្គលមានទ្រព្យសម្បត្តិ High-Net-Worth Individuals (HNWIs)។ គួរកត់សម្គាល់ថា ការផ្លាស់ប្តូរនាពេលខាងមុខនៅក្នុងប្រព័ន្ធពន្ធរបស់ចក្រភពអង់គ្លេស (UK) ដែលត្រូវបានកំណត់ឱ្យចូលជាធរមាននៅថ្ងៃទី 6 ខែមេសា ឆ្នាំ 2025 នឹងផ្លាស់ប្តូរទៅជាក្របខ័ណ្ឌដែលមានមូលដ្ឋានកំណត់ដោយលំនៅដ្ឋាន។ ការផ្លាស់ប្តូរនេះមានន័យថាអ្នកជាប់ពន្ធដែលមិនមានលំនៅដ្ឋាននៅចក្រភពអង់គ្លេសឬអ្នកដែលមានស្រាប់ នឹងត្រូវទទួលរងការយកពន្ធលើប្រាក់ចំណូលនិងប្រាក់ចំណេញពីបរទេសរបស់ពួកគេក្នុងពេលឆាប់ៗនេះ ដែលជះឥទ្ធិពលដល់អ្នកដែលកំពុងពិចារណាផ្លាស់ទៅរស់នៅចក្រភពអង់គ្លេសក្រោមគម្រោងការចល័តអាជីវកម្ម និងពលរដ្ឋបច្ចុប្បន្ននៅក្នុងចក្រភពអង់គ្លេសដែលមានស្ថានភាពពន្ធ non-domicile។
លើសពីនេះ សហរដ្ឋអាមេរិក (USA) បន្តអនុវត្តគោលនយោបាយពន្ធដារដ៏ស្មុគស្មាញ ដែលកំណត់ដោយការផ្លាស់ប្តូរជាញឹកញាប់ដោយលក្ខខណ្ឌ Internal Revenue Code និងការយកពន្ធលើប្រាក់ចំណូលទូទាំងពិភពលោកសម្រាប់ពលរដ្ឋអាមេរិក អ្នករស់នៅអចិន្ត្រៃយ៍ និងជនបរទេសដែលរស់នៅក្នុងប្រទេស។
ជាមួយគ្នានេះដែរ សហភាពអឺរ៉ុបកំពុងប្រឹងប្រែងយ៉ាងសកម្មដើម្បីធ្វើឱ្យបទប្បញ្ញត្តិពន្ធដារនៅទូទាំងរដ្ឋជាសមាជិករបស់ខ្លួន ដើម្បីប្រយុទ្ធប្រឆាំងនឹងការគេចពន្ធនៅក្នុងតំបន់។ កិច្ចខិតខំប្រឹងប្រែងរួមគ្នានេះមានគោលបំណងសម្រួលដល់គោលនយោបាយពន្ធដារ និងទប់ស្កាត់ភាពមិនស្របគ្នា ដែលអាចជួយសម្រួលដល់យុទ្ធសាស្ត្រជៀសវាងពន្ធដោយបុគ្គលម្នាក់ៗ ឬសាជីវកម្មដែលមានប្រតិបត្តិការក្នុងសហភាពអឺរ៉ុប។
សម្រាប់ HNWIs ដែលកំពុងស្វែងរកមធ្យោបាយរហ័សដើម្បីកាត់បន្ថយបន្ទុកពន្ធរបស់ពួកគេ ការផ្លាស់ទីលំនៅទៅកាន់ប្រទេសដែលមានសភាពពន្ធអំណោយផល ងាយនឹងបង់ពន្ធដូចជាហុងកុង សិង្ហបុរី ថៃ ប៉ាណាម៉ា និងដូមីនីកាអាចផ្តល់ឱកាសដ៏គួរឱ្យទាក់ទាញជាច្រើន។ ប្រទេសនីមួយៗទាំងនេះផ្តល់នូវច្រកផ្លូវសម្រាប់ HNWIs ដើម្បីតាំងទីលំនៅ ឬចូលសញ្ជាតិ កត្តានេះអាចនាំមកនូវអត្ថប្រយោជន៍ពន្ធអនុគ្រោះ និងសម្របសម្រួលយុទ្ធសាស្រ្តគ្រប់គ្រងទ្រព្យសម្បត្តិប្រកបដោយប្រសិទ្ធភាព។
នៅហុងកុង បុគ្គលម្នាក់ៗអាចទទួលបានអត្ថប្រយោជន៍ពីបរិយាកាសពន្ធអំណោយផល ដែលរួមមានអត្រាពន្ធលើប្រាក់ចំណូលផ្ទាល់ខ្លួនទាបចាប់ពី 2% ទៅ 17% និងអត្រាពន្ធលើប្រាក់ចំណូលសាជីវកម្ម 16.5%។ អត្ថប្រយោជន៍សំខាន់មួយទៀតនៃប្រព័ន្ធពន្ធរបស់ហុងកុងគឺ ជាធម្មតាមិនមានគិតពន្ធលើប្រាក់ចំណូលប្រភពបានមកពីបរទេស ប្រាក់មូលធន ប្រាក់ចំណូលភាគលាភ ក៏ដូចជាអចលនទ្រព្យ អំណោយ ឬពន្ធមរតក។ របបអនុគ្រោះពន្ធនេះធ្វើឱ្យហុងកុងក្លាយជាទិសដៅដ៏ទាក់ទាញសម្រាប់ HNWIs និងអាជីវកម្មដែលសម្លឹងរកការបង្កើនប្រសិទ្ធភាពលក្ខខណ្ឌពន្ធរបស់ពួកគេ និងបង្កើនការប្រមូលទ្រព្យសម្បត្តិជាអតិបរមា។
លើសពីនេះ ហុងកុងផ្តល់នូវដំណោះស្រាយអន្តោប្រវេសន៍ប្រកបដោយប្រសិទ្ធភាពសម្រាប់អ្នកមានទេពកោសល្យ និងអ្នកវិនិយោគបរទេសតាមរយៈកម្មវិធីដូចជា Top Talent Visa Scheme និងកម្មវិធីវិនិយោគិនហុងកុង (ដែលគេស្គាល់ថាជា Capital Investment Scheme)។ Top Talent Visa Scheme អនុញ្ញាតឱ្យជនបរទេសទទួលបានទិដ្ឋាការការងារយ៉ាងឆាប់រហ័សដោយគ្មានការផ្តល់ការងារជាមុន ជាធម្មតាមានរយៈពេលពី 2 ទៅ 4 ខែ។ គំនិតផ្តួចផ្តើមនេះគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ហុងកុងក្នុងការទាក់ទាញអ្នកមានទេពកោសល្យលំដាប់កំពូលទូទាំងពិភពលោក និងជំរុញបរិយាកាសធុរកិច្ចដែលមានការប្រកួតប្រជែង។
ជាងនេះទៅទៀត កម្មវិធីវិនិយោគិនហុងកុងផ្តល់ទិដ្ឋាការវិនិយោគដល់បុគ្គលដែលធ្វើការបណ្តាក់ទុនចំនួន 30 លានដុល្លាហុងកុងនៅក្នុងប្រទេស។ ការវិនិយោគនេះផ្តល់ឱ្យពួកគេនូវសេរីភាពក្នុងការរស់នៅ ធ្វើការ ឬសិក្សានៅហុងកុង ដោយផ្តល់នូវការចូលទៅកាន់វប្បធម៌រស់រវើក ឱកាសអាជីវកម្ម និងរបៀបរស់នៅរបស់ទីក្រុង។ ដំណើរការដាក់ពាក្យសុំទិដ្ឋាការវិនិយោគហុងកុងមានសក្ដានុពល ដោយចំណាយពេលត្រឹមតែ 4 ទៅ 6 ខែដើម្បីបញ្ចប់ ហើយអនុញ្ញាតឱ្យ HNWIs បង្កើនប្រសិទ្ធភាពលក្ខខណ្ឌពន្ធ របស់ពួកគេយ៉ាងមានប្រសិទ្ធភាព និងធ្វើដំណើរនៅក្នុងមជ្ឈមណ្ឌលហិរញ្ញវត្ថុឈានមុខគេមួយរបស់ពិភពលោក។
លើសពីយុទ្ធសាស្ត្រគោលនយោបាយពន្ធដាររបស់ខ្លួន និងការសម្របសម្រួលដំណើរការអន្តោប្រវេសន៍ ទីតាំងយុទ្ធសាស្ត្ររបស់ហុងកុងជាច្រកទ្វារអាស៊ីដែលបង្កើនភាពទាក់ទាញរបស់ខ្លួនក្នុងនាមជាមជ្ឈមណ្ឌលអាជីវកម្មសកល ជាពិសេសជាមួយនិងទីផ្សារសំខាន់ៗដូចជាប្រទេសចិន។ បរិយាកាសចម្រុះរបស់ប្រទេសនេះ គាំទ្រដល់ការរួមបញ្ចូល និងកំណើនយ៉ាងរលូនសម្រាប់ជនអន្តោប្រវេសន៍ ពង្រឹងឋានៈរបស់ខ្លួនក្នុងគោលដៅចម្បងសម្រាប់អ្នកដែលស្វែងរកភាពរុងរឿងផ្នែកហិរញ្ញវត្ថុ និងរបៀបរស់នៅដែលពេញលេញ និងសំបូរបែប។
ប្រទេសសិង្ហបុរី ដែលត្រូវគេទទួលស្គាល់អំពីក្របខ័ណ្ឌពន្ធដ៏ទាក់ទាញរបស់ខ្លួន ក៏កំពុងទាក់ទាញអ្នកវិនិយោគ និង HNWIs ទូទាំងពិភពលោកផងដែរ។ លក្ខណៈពិសេសគួរឱ្យកត់សម្គាល់នៃប្រព័ន្ធពន្ធប្រកួតប្រជែងរបស់ពួកគេរួមមាន អត្រាពន្ធលើប្រាក់ចំណូលផ្ទាល់ខ្លួនទាបចាប់ពី 0% ដល់ 20% ពន្ធលើប្រាក់ចំណូលអាជីវកម្មដែលបានកំណត់នៅ 17% បទប្បញ្ញត្តិបន្ធូរបន្ថយពន្ធផ្សេងៗ និងបណ្តាញទូលំទូលាយនៃការជៀសវាងកិច្ចព្រមព្រៀងពន្ធទ្វេ។ ដូចគ្នានឹងហុងកុងដែរ ប្រទេសសិង្ហបុរីបានស្គាល់ថាជាដែនសមត្ថកិច្ចមួយក្នុងចំនោមដែនដីដែលត្រូវបានជ្រើសរើសជាសកល ដែលបដិសេធមិនយកពន្ធលើប្រាក់ចំណូលប្រភពពីបរទេស ការកើនឡើងដើមទុន អចលនទ្រព្យ អំណោយ ឬមរតក។
បន្ថែមពីលើអត្ថប្រយោជន៍ពន្ធអំណោយផល គំនិតផ្តួចផ្តើមដែលងាយស្រួលសម្រាប់វិនិយោគិនក្នុងប្រទេសសិង្ហបុរី និងហេដ្ឋារចនាសម្ព័ន្ធរឹងមាំក៍បានរួមចំណែកដល់កិត្តិនាមរបស់ខ្លួន។ កម្មវិធី Startup Visa របស់រដ្ឋកបានផ្តល់វិធីទៅកាន់ការទទួលបានសិទ្ធិស្នាក់នៅ ក្នុងរយៈពេលត្រឹមតែ 8 សប្តាហ៍ប៉ុណ្ណោះសម្រាប់គំនិតសហគ្រិនក្នុងការបង្កើតក្រុមហ៊ុនឯកជនសិង្ហបុរីដែលមានកម្រិតវិនិយោគអប្បបរមា USD 230,000។
លើសពីនេះទៅទៀត បរិយាកាសនយោបាយស្ថិរភាពរបស់ប្រទេសសិង្ហបុរី វិស័យសេវាកម្មហិរញ្ញវត្ថុកម្រិតខ្ពស់ និងសង្គមពហុវប្បធម៌ដ៏រស់រវើក បង្កើតប្រព័ន្ធអេកូឡូស៊ីដែលអំណោយផលដល់កំណើនអាជីវកម្ម និងការច្នៃប្រឌិតលើមាត្រដ្ឋានសកល។ ការប្ដេជ្ញាចិត្តរបស់រដ្ឋក្នុងទីក្រុងចំពោះការអប់រំ ការស្រាវជ្រាវ និងបច្ចេកវិទ្យាបន្ថែមលើភាពទាក់ទាញរបស់ខ្លួនជាទិសដៅសម្រាប់ឧស្សាហកម្មទំនើប និងទេពកោសល្យពិត។ កត្តាទាំងនេះរួមបញ្ចូលគ្នាបណ្ដាលឱ្យប្រទេសសិង្ហបុរីក្លាយជាគោលដៅសំខាន់សម្រាប់ការបង្កើតទ្រព្យសម្បត្តិ ការបង្កើតរបកគំហើញថ្មី និងការតភ្ជាប់ទៅកាន់អន្តរជាតិ ដោយទាក់ទាញក្រុមអ្នកមានទេពកោសល្យ និងដើមទុនពីជុំវិញពិភពលោក។
ប៉ាណាម៉ា មានភាពល្បីល្បាញដោយសារបទប្បញ្ញត្តិពន្ធដ៏មានអត្ថប្រយោជន៍ និងគំនិតគាំទ្រអ្នកវិនិយោគ ក្លាយជាគោលដៅអន្តោប្រវេសន៍ដ៏សំខាន់មួយផ្សេងទៀតសម្រាប់បុគ្គលដែលមានបំណងបង្កើនប្រសិទ្ធភាពយុទ្ធសាស្រ្តហិរញ្ញវត្ថុរបស់ពួកគេ។ ជាមួយនឹងការលើកលែងពន្ធលើប្រាក់ចំណូលប្រភពពីបរទេស និងច្បាប់សម្ងាត់ខាងធនាគារដ៏រឹងមាំដែលការពារឯកជនភាពរបស់ម្ចាស់គណនី ប៉ាណាម៉ាទទួលបានការពេញចិត្តយ៉ាងខ្លាំងដោយអ្នកដែលផ្តល់តម្លៃលើការថែរក្សាការសម្ងាត់ សុវត្ថិភាពក្នុងបញ្ហាហិរញ្ញវត្ថុ និងសម្រាប់អ្នកដែលកំពុងស្វែងរកប្រទេសដែលមិនមានពន្ធសម្រាប់ការចូលនិវត្តន៍។
អ្នកដែលស្វែងរកផ្លូវរហ័សទៅកាន់ការទទួលបានសិទ្ធិស្នាក់នៅអចិន្ត្រៃយ៍ក្នុងប្រទេសប៉ាណាម៉ាប្រាកដជាពេញចិត្តចំពោះកម្មវិធីទិដ្ឋាការវិនិយោគដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់របស់ប៉ាណាម៉ា ព្រោះអ្នកវិនិយោគដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់អាចទទួលបានសិទ្ធិស្នាក់នៅអចិន្ត្រៃយ៍ក្នុងរយៈពេលត្រឹមតែ 30 ថ្ងៃតាមរយៈជម្រើសនេះ។ កម្មវិធីនេះក៏ផ្តល់ជូននូវជម្រើសវិនិយោគជាច្រើន ដើម្បីបំពេញតាមចំណូលចិត្តផ្សេងៗគ្នា៖
ភាពបត់បែននេះអនុញ្ញាតឱ្យវិនិយោគិនកែតម្រូវការវិនិយោគរបស់ពួកគេឱ្យស្របទៅនឹងគោលដៅហិរញ្ញវត្ថុ និងផលប្រយោជន៍របស់ពួកគេ។
ដំណើរការអន្តោរប្រវេសន៍ដ៏ងាយស្រួល រួមជាមួយនឹងបរិបទន៍ដែលមិនងាយយកពន្ធរបស់ប៉ាណាម៉ា និងការប្តេជ្ញាចិត្តមិនផ្លាស់ប្តូរចំពោះការការពារឯកជនភាព បានដាក់ប្រទេសនេះជាជម្រើសដ៏ទាក់ទាញសម្រាប់អ្នកវិនិយោគដែលកំពុងស្វែងរកការបង្កើតវត្តមានប្រកបដោយសុវត្ថិភាពនៅក្នុងមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏រស់រវើក។
ប្រទេសថៃ ក៍គឺជាគោលដៅទាក់ទាញមួយដែរសម្រាប់ HNWIs ដែលកំពុងស្វែងរកការផ្លាស់ប្តូរយ៉ាងឆាប់រហ័សទៅកាន់ដែនដីដែលមានអត្រាពន្ធទាបជាមួយនឹងរបបពន្ធអនុគ្រោះ និងកម្មវិធីស្នាក់នៅដ៏គួរឱ្យចាប់អារម្មណ៍។ ជាមួយនឹងអត្រាពន្ធលើប្រាក់ចំណូលសាជីវកម្មទាបត្រឹម 20% និងការលើកលែងផ្សេងៗលើការទទួលបានដើមទុន និងអំណោយ ប្រទេសថៃផ្តល់នូវបរិយាកាសល្អសម្រាប់ការបង្កើនចំនូល ជាពិសេសមានប្រយោជន៍សម្រាប់សហគ្រិន។
ជាងនេះទៅទៀត ប្រទេសថៃផ្តល់នូវវិធីទៅកាន់ការទទួលបានសិទ្ធិស្នាក់នៅ រួមទាំងកម្មវិធីទិដ្ឋាការស្នាក់នៅរយៈពេលវែង ដែលផ្តល់ឱ្យអ្នកដាក់ពាក្យស្នាក់នៅរយៈពេល10ឆ្នាំ ជាងក្នុងប្រទេស ត្រឹមរយៈពេលប្រហែល 4 ខែ។
លើសពីការជួយសម្រួលដល់ការស្នាក់នៅរយៈពេលវែង កម្មវិធីនេះក៏បើកទ្វារជូនអ្នកទៅប្រទេសថៃ ដែលមានវប្បធម៌រស់រវើក ទេសភាព និងរបៀបរស់នៅប្រកបដោយគុណភាពខ្ពស់ ដែលធ្វើឱ្យវាក្លាយជាជម្រើសដ៏គួរឱ្យទាក់ទាញសម្រាប់អ្នកដែលស្វែងរកការបញ្ចូលគ្នានៃអត្ថប្រយោជន៍ផ្នែកហិរញ្ញវត្ថុ និងកម្រិតជីវភាពពិសេសនៅក្នុងឋានសួគ៌ត្រូពិចប្រកបដោយសុខដុមរមនា។
ដូមីនីកា ជាជម្រើសអន្តោប្រវេសន៍ដែលពេញនិយមមួយទៀតសម្រាប់ HNWIs ផ្តល់នូវទិសដៅគួរឱ្យទាក់ទាញសម្រាប់អ្នកវិនិយោគបរទេសដែលកំពុងស្វែងរកលំនៅដ្ឋានទីពីរ។ ប្រទេសនាះទទួលបានភាពល្បីល្បាញដោយសារអាកាសធាតុត្រូពិច និងទេសភាពដ៏គួរឱ្យស្រស់បំព្រង, ដូមីនីកាទាក់ទាញ HNWIs ដោយសារតែរបបពន្ធប្រកួតប្រជែងរបស់ខ្លួនដែលត្រូវបានរចនាឡើងដើម្បីទាក់ទាញទាំងបុគ្គលម្នាក់ៗ និងផ្នែកអាជីវកម្ម។
ជាមួយនឹងកិច្ចព្រមព្រៀងពន្ធទ្វេជាមួយបណ្តារដ្ឋសមាជិកនៃសហគមន៍ ការ៉ាប៊ីន (CARICOM) ការផ្លាស់ទីលំនៅទៅ ដូមីនីកា អាចជួយសម្រួលដល់បន្ទុកពន្ធ និងការពារការយកពន្ធទ្វេរដងសម្រាប់បុគ្គល និងអាជីវកម្មដែលប្រតិបត្តិការក្នុងដែនសមត្ថកិច្ចទាំងនេះ។ ភាពមិនត្រូវការពន្ធលើប្រាក់មូលធន អចលនទ្រព្យ និងពន្ធមរតក រួមចំណែកដល់កេរ្តិ៍ឈ្មោះរបស់ ដូមីនីកា ថាជាទីតាំងដែលទាក់ទាញនឹងរបបពន្ធ ហើយនឹងធ្វើឱ្ក្លាយជាមជ្ឈមណ្ឌលយុទ្ធសាស្ត្រសម្រាប់ផែនការពន្ធ។
វិនិយោគិនបរទេសអាចប្រើប្រាស់កម្មវិធីសញ្ជាតិតាមរយៈការវិនិយោគរបស់ ដូមីនីកា ដើម្បីទទួលបានលិខិតឆ្លងដែនទីពីរ និងបង្កើនប្រសិទ្ធភាពយុទ្ធសាស្ត្រគ្រប់គ្រងទ្រព្យសម្បត្តិរបស់ពួកគេ។ អ្នកដាក់ពាក្យសុំអាចទទួលបានសញ្ជាតិ ដូមីនីកា ដោយប្រតិបត្តិយ៉ាងហោចណាស់ USD 200,000 តាមរយៈការបរិច្ចាគរបស់រដ្ឋាភិបាល ឬការវិនិយោគអចលនទ្រព្យ ដោយដំណើរការនេះជាធម្មតាបញ្ចប់ក្នុងរយៈពេលពី 6 ទៅ 8 ខែ។ គួរកត់សម្គាល់ថាកម្មវិធីនេះផ្តល់នូវភាពបត់បែនដែលអនុញ្ញាតឱ្យ HNWIs រៀបចំផែនការផ្លាស់ប្តូរទីលំនៅរបស់ពួកគេដោយមិនចាំបាច់ស្នាក់នៅក្នុងទីក្រុង ដូមីនីកា មុនពេលទទួលបានសញ្ជាតិ។
បន្ថែមពីលើរបៀបរស់នៅប្រកបដោយសន្តិភាព អត្ថប្រយោជន៍ពន្ធ និងនីតិវិធីអន្តោប្រវេសន៍ប្រកបដោយប្រសិទ្ធភាព បុគ្គលដែលផ្លាស់ប្តូរទីលំនៅទៅ ដូមីនីកា អាចដឹងគុណតម្លៃនៃការរស់នៅយ៉ាងសមប្រកប និងហេដ្ឋារចនាសម្ព័ន្ធដែលបានបង្កើតឡើងយ៉ាងល្អ។ បរិយាកាសធុរកិច្ចគាំទ្ររបស់រដ្ឋាភិបាលបើកឱកាសជាច្រើនសម្រាប់វិនិយោគិនបរទេស សម្រួលដល់ការចូលទៅកាន់ទីផ្សារក្នុងតំបន់ ជាពិសេសនៅក្នុងតំបន់ការ៉ាប៊ីន។
បុគ្គលដែលមានទ្រព្យសម្បត្តិ High-Net-Worth Individuals (HNWIs) ដែលពិចារណាផ្លាស់ប្តូរទីតាំងទៅកាន់ដែនដីដែលមានការបង់ពន្ធទាបអាចទទួលបានអត្ថប្រយោជន៍មិនត្រឹមតែពីកត្តាពន្ធចម្បងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពីអត្ថប្រយោជន៍ជាច្រើនផ្សេងទៀតដែលប្រទេសទាំងនេះផ្តល់ជូនផងដែរ។ អត្ថប្រយោជន៍ទាំងនេះលើសពីការសន្សំពន្ធ ដោយផ្តល់នូវការពង្រឹងយ៉ាងទូលំទូលាយនៅក្នុងរបៀបរបបរស់នៅ ការគ្រប់គ្រងទ្រព្យសម្បត្តិ និងអនាគតអាជីវកម្ម។ នេះគឺជាអត្ថប្រយោជន៍បន្ថែមមួយចំនួនដែល HNWIs អាចជួបប្រទះដោយការផ្លាស់ទៅប្រទេសដែលមានសភាពពន្ធអំណោយផល៖
សម្រាប់បុគ្គលដែលមានទ្រព្យសម្បត្តិ High-Net-Worth Individuals (HNWIs) ដែលសម្លឹងរកដែនដីដែលមានសភាពពន្ធអំណោយផល ដើម្បីបង្កើនរបៀបរស់នៅ និងឱកាសអាជីវកម្មរបស់ពួកគេ ការទាក់ទាញនៃអត្ថប្រយោជន៍ពន្ធគឺពិតមិនអាចប្រកែកបាន។ ទោះជាយ៉ាងណាក៏ដោយ ការរុករកភាពស្មុគស្មាញនៃកម្មវិធីអន្តោប្រវេសន៍អាចជារឿងដ៏គួរឱ្យភ័យខ្លាចដោយគ្មានការណែនាំពីវិជ្ជាជីវៈ។ ការគ្របដណ្ដប់យ៉ាងធំនៃកម្មវិធីដែលមានអាចធ្វើឱ្យវាពិបាកក្នុងការកំណត់អត្តសញ្ញាណជម្រើសដែលសមស្របបំផុត។
ជានេះទៅទៀត ប្រសិនបើមិនមានការទទួលបានព័ត៌មានថ្មីៗ និងការយល់ដឹងផ្នែកច្បាប់ទេ បុគ្គលម្នាក់ៗអាចជួបប្រទះការលំបាកក្នុងការបន្តដំណើរការងារទៅមុខទាក់ទងនឹងការអភិវឌ្ឍន៍សំខាន់ៗ ដែលអាចប៉ះពាល់ដល់ដំណើរការអន្តោប្រវេសន៍របស់ពួកគេ ហើយនឹងអាចនាំឱ្យមានការពន្យារពេល ភាពយឺតយ៉ាវ ឬខកខានឱកាស។
ខណៈពេលដែលការធ្វើអន្តោប្រវេសន៍អាចជាឧបករណ៍ដ៏មានឥទ្ធិពលមួយសម្រាប់ការធ្វើផែនការពន្ធ ជម្រើសនៃកម្មវិធីត្រឹមត្រូវគឺសំខាន់។ យើងសូមផ្តល់អនុសាសន៍ឱ្យស្វែងរកការណែនាំពីអ្នកជំនាញផ្នែកច្បាប់ដែលមានជំនាញច្បាស់លាស់ ដើម្បីកាត់បន្ថយឱកាសនៃការពន្យារពេល និងផលវិបាក ហើយធានាបាននូវដំណើរការអន្តោប្រវេសន៍ប្រកបដោយភាពរលូន ។
ប្រសិនបើអ្នកចាប់អារម្មណ៍ក្នុងការស្វែងយល់បន្ថែម សូមទាក់ទងការិយាល័យមេធាវី សម្រាប់ព័ត៌មានលម្អិតអំពីការរៀបចំផែនការពន្ធរបស់អ្នកតាមរយៈកម្មវិធីអន្តោប្រវេសន៍។
Thank you for visiting Harvey Law Group.
Please select our nearest office to you and complete the enquiry form below.
To send successfully, you must fill in all the required fields marked by an asterisk “*”.