REQUEST IMMIGRATION SERVICE
Thank you for visiting Harvey Law Group.
Please select our nearest office to you and complete the enquiry form below.
To send successfully, you must fill in all the required fields marked by an asterisk “*”.
ប្រសិនបើអ្នកកំពុងពិចារណាពីគោលដៅសម្រាប់ការចូលនិវត្តន៍នាពេលអនាគត ដែលអាចផ្តល់នូវការរស់នៅដែលមានស្តង់ដារខ្ពស់ ជាមួយនិងសហគមន៍ដ៍រួសរាយរាក់ទាក់ និងអត្ថប្រយោជន៍ពន្ធដែលមានសក្ដានុពលនោះ ប្រទេសសាយព្រឺស (Cyprus) គឺជាគោលដៅដ៏ល្អឥតខ្ចោះ។ ជាមួយនឹងការចំណាយទាបលើការរស់នៅប្រចាំថ្ងៃ ប្រទេសសាយព្រឺស (Cyprus) គឺជាទីតាំងដ៏ល្អសម្រាប់ពេលវេលាលំហែកាយ និងរីករាយក្នុងការចូលនិវត្តន៍។ អត្ថបទនេះយើងនឹងបង្ហាញពីមូលហេតុដែលការចូលនិវត្តន៍នៅសាយព្រឺស (Cyprus) គឺជាការសម្រេចចិត្តដ៏ល្អមួយ ក៏ដូចជាបង្ហាញពីមូលហេតុដែលកម្មវិធីនេះ មានភាពជោគជ័យ។
កម្មវិធីស្នើសុំសិទ្ធិស្នាក់នៅរបស់ប្រទេសសាយព្រឺស (Cyprus) គឺជាកម្មវិធីវិនិយោគដ៍ល្បីល្បាញ និងមានសន្ទុះគាំទ្រយ៉ាងខ្លាំងនៅតំបន់អឺរ៉ុប។ តាមរយៈការបណ្តាក់ទុនចំនួន EUR 300,000 ទៅក្នុងអចលនទ្រព្យនៅប្រទេសសាយព្រឺស (Cyprus) វិនិយោគិននិងក្រុមគ្រួសារអាចទទួលបានសិទ្ធិស្នាក់នៅអចិន្ត្រៃយ៍ ព្រមជាមួយនឹងសិទ្ធិស្នាក់នៅទីនោះពេញមួយជីវិត ជាមួយនឹងឱកាសទទួលបានសញ្ជាតិសាយព្រឺស (Cyprus) បន្ទាប់ពីស្នាក់នៅរយៈពេល 7 ឆ្នាំ។ ដោយគ្មានតម្រូវការខាងផ្នែកភាសា កម្មវិធីនេះផ្ដល់សិទ្ធិស្នាក់នៅអចិន្ត្រៃយ៍ដល់វិនិយោគិន ប្តី/ប្រពន្ធ កូន រហូតដល់អាយុ 25 ឆ្នាំ និងសូម្បីតែឪពុកម្តាយរបស់វិនិយោគិន និងប្តី/ប្រពន្ធ ទាំងអស់នេះហើយជាឱកាសសម្រាប់គ្រប់សមាជិកគ្រួសារក្នុងការទទួលបានអត្ថប្រយោជន៍នៃការរស់នៅក្នុងប្រទេសសាយព្រឺស (Cyprus)។
ប្រទេសសាយព្រឺស (Cyprus)នាំមកនូវស្តង់ដារគុណភាពជីវិតខ្ពស់។ ដែនដីកោះនេះជាតំបន់គ្រប់ដណ្ដប់ដោយពន្លឺព្រះអាទិត្យប្រហែល 340 ថ្ងៃក្នុងមួយឆ្នាំ ដែលបង្កើតបរិយាកាសកក់ក្តៅ ព្រមទាំងស្វាគមន៍អ្នកចូលនិវត្តន៍ដែលស្វែងរកទីតាំងដែលមិនសូវមានអាកាសធាតុត្រជាក់ខ្លាំង។ ប្រទេសនេះមានការរួមបញ្ចូលគ្នានៃឥទ្ធិពលវប្បធម៌មួយចំនួន ពីប្រទេសក្រិច (Greece) ទួរគី (Turkey) និង ចក្រភពអង់គ្លេស (UK) ហើយបង្កើតបានជាបរិយាកាសវប្បធម៌មួយដែលនាំអោយមានទេសភាពធម្មជាតិដ៍ស្រស់ត្រកាល ក៏ដូចជាវប្បធម៌ និងប្រវត្តិសាស្ត្រដ៏សម្បូរបែបជាច្រើនផ្សេងទៀត។ ប្រទេសសាយព្រឺស (Cyprus) ទទួលបានជាប់ចំណាត់ថ្នាក់ក្នុងចំណោមប្រទេសដែលមានសុវត្ថិភាពបំផុតនៅអឺរ៉ុប ដោយទីនោះមានអត្រាឧក្រិដ្ឋកម្មទាប និងមានរបៀបរស់នៅបែបសហគមន៍។ ក្នុងនាមជាប្រទេសសមាជិកសហភាពអឺរ៉ុប សាយព្រឺស ផ្តល់ស្ថិរភាព និងការទទួលបានអត្ថប្រយោជន៍ផ្សេងទៀតពីសហភាពអឺរ៉ុបជាច្រើនផងដែរ។
កម្មវិធីទទួលបានសិទ្ធិស្នាក់នៅរបស់ប្រទេសសាយព្រឺស (Cyprus) អនុញ្ញាតឱ្យមានការដាក់បញ្ចូលបានសមាជិកគ្រួសាររបស់វិនិយោគិន រួមមាន កូនៗ និងឪពុកម្តាយរបស់អ្នកដាក់ពាក្យ ទាំងប្តី/ប្រពន្ធ គឺអាចទទួលបានសិទ្ធិស្នាក់នៅអចិន្ត្រៃយ៍តាមរយៈពាក្យសុំតែមួយនៃកម្មវិធីនេះបាន។ ចំណុចនេះហើយដែលធ្វើឱ្យការរៀបចំផែនការសម្រាប់ការទៅលេងបែបលក្ខណៈគ្រួសារ និងការស្នាក់នៅរយៈពេលយូរនៅទីនោះ មានភាពងាយស្រួល។ ដរាបណាអ្នកធ្វើដំណើរទៅកាន់ប្រទេសសាយព្រឺស (Cyprus) រៀងរាល់ពីរឆ្នាំម្តង មិនមានតម្រូវការឱ្យលោកអ្នកត្រូវរស់នៅក្នុងប្រទេសសាយព្រឺស (Cyprus) ជាប់លាប់ ដែលនេះគឺជាចំណុច ផ្តល់នូវភាពបត់បែនសម្រាប់លោកអ្នកដែលមានបំណងចង់តាំងលំនៅដ្ឋាននៅច្រើនកន្លែង ហើយអាចបែងចែកពេលវេលាងាយស្រួល។
ប្រទេសនេះមានហេដ្ឋារចនាសម្ព័ន្ធដែលមានការអភិវឌ្ឍន៍ខ្ពស់ សេវាថែទាំសុខភាពដ៏ល្អ និងការចំនាយរស់នៅប្រចាំថ្ងៃទាប ដែលធ្វើឱ្យវាក្លាយជាជម្រើសដ៏ពេញនិយមសម្រាប់អ្នកចូលនិវត្តន៍។ ជាមួយនឹងជម្រើសវិនិយោគលើអចលនៈទ្រព្យជាច្រើន ប្រទេសសាយព្រឺស (Cyprus) ផ្តល់ជម្រើសសមស្របនឹងរបៀបរស់នៅ សម្រាប់អ្នកមានចំណូលចិត្តផ្សេងៗគ្នា។
ប្រទេសសាយព្រឺស (Cyprus) មានរបបពន្ធអំណោយផលខ្ពស់សម្រាប់អ្នកចូលនិវត្តន៍។ រដ្ឋាភិបាលមិនមានគិតពន្ធមរតក ឬទ្រព្យសម្បត្តិ ពន្ធលើអចលនទ្រព្យប្រចាំឆ្នាំទាប ហើយសម្រាប់បុគ្គលដែលកជាអ្នកជាប់ ពន្ធស្នាក់នៅ ក៏អាចទទួលបានអត្ថប្រយោជន៍ពីអត្រាពន្ធទាបលើប្រាក់ចំណូលសោធននិវត្តន៍ រួមជាមួយនឹងការចំនាយលើការរស់នៅទាប ធ្វើឱ្យប្រទេសសាយព្រឺស (Cyprus)ជាជម្រើសដ៏ទាក់ទាញសម្រាប់អ្នកដែលស្វែងរកការសន្សំប្រាក់នាពេលចូលនិវត្តន៍ និងការវិនិយោគជាអតិបរមា។
ប្រទេសសាយព្រឺស (Cyprus) មានទីតាំងនៅសមុទ្រ Mediterranean ភាគខាងកើត ប្រហែល 75 គីឡូម៉ែត្រពីភាគខាងត្បូងនៃប្រទេសទួរគី (Turkey) ប្រហែល 100 គីឡូម៉ែត្រភាគខាងលិចនៃប្រទេសស៊ីរី (Syria) និង 236 គីឡូម៉ែត្រភាគខាងជើងនៃប្រទេសអេហ្សីប (Egypt)។ ប្រទេសដែនដីកោះនេះ ជាដែនដីកោះធំជាងគេទីបីនៅ Mediterranean ដែលមានប្រវែងប្រហែល 240 គីឡូម៉ែត្រ និងទទឹង 100 គីឡូម៉ែត្រ។ ប្រទេសនេះមានជួរភ្នំលេចធ្លោពីរ៖ ភ្នំ Troodos នៅភាគខាងត្បូង ដែលរួមមានភ្នំ Olympus ជាកំពូលភ្នំខ្ពស់បំផុត នៅកម្ពស់ 1,952 ម៉ែត្រ និងជួរ Kyrenia តាមបណ្តោយឆ្នេរសមុទ្រភាគខាងជើង។ ចន្លោះជួរទាំងនេះស្ថិតនៅកណ្តាលវាលទំនាប Mesaoria ដែលជាតំបន់ដីមានជីជាតិបំផុតនៃកោះនេះ។
ប្រទេសសាយព្រឺស (Cyprus)s មានទំនាក់ទំនងល្អជាមួយបណ្តាប្រទេសអ៊ឺរ៉ុបផ្សេងៗ និងមជ្ឈិមបូព៌ាផ្សេងទៀត ដែលធ្វើឱ្យវាមានភាពងាយស្រួលសម្រាប់អ្នកចូលនិវត្តន៍ក្នុងការធ្វើដំណើរ និងសម្រាប់ក្រុមគ្រួសាររបស់ពួកគេពេលទៅលេង។ ប្រទេសដីកោះនេះ មានអាកាសយានដ្ឋានអន្តរជាតិចំនួនពីរ ដែលផ្តល់ការហោះហើរត្រង់ទៅកាន់គោលដៅផ្សេងៗគ្នា។ ក្នុងនាមជាអ្នកស្នាក់នៅអចិន្ត្រៃយ៍នៃប្រទេស Cyprus អ្នកនឹងអាចរីករាយជាមួយការធ្វើដំណើរដោយគ្មានទិដ្ឋាការទៅកាន់តំបន់ Schengen នៅពេលដែលប្រទេសសាយព្រឺស ចូលរួមជាសមាជិកក្នុងតំបន់ Schengen ដែលរំពឹងថានឹងមានការសម្រេចក្នុងពេលឆាប់ៗនេះ។
ការវិនិយោគទឹកប្រាក់ចំនួន EUR 300,000 នៅក្នុងអចលនទ្រព្យប្រភេទលំនៅដ្ឋានថ្មី ដោយផ្តល់ឱ្យអ្នកចូលនិវត្តន៍នូវឱកាសដើម្បីទទួលបានផ្ទះដ៏ស្រស់ស្អាតនៅប្រទេសសាយព្រឺស (Cyprus) ។ មានអ្នកចូលនិវត្តន៍ជាច្រើនអ្នក បានជ្រើសរើសទិញអចលនទ្រព្យនៅក្នុងទីក្រុងឆ្នេរសមុទ្រដ៏ស្រស់ស្អាតដូចជានៅ ប៉ាហ្វូស (Paphos) លីម៉ាសូល (Limassol) ឬ ឡាណាកា (Larnaca) ដែលទីក្រុងនីមួយៗផ្តល់ជូននូវភាពទាក់ទាញ ភាពងាយស្រួល និងរបៀបរស់នៅរបស់វារៀងៗខ្លួន។ ទន្ទឹមនឹងការវិនិយោគលើអចលនទ្រព្យ អ្នកវិនិយោគត្រូវធ្វើការដាក់ប្រាក់បញ្ញើមានកាលកំណត់យ៉ាងហោចណាស់ EUR 30,000 ដើម្បីរក្សាទុកនៅក្នុងធនាគារនៅ Cyprus សម្រាប់រយៈពេល 3 ឆ្នាំ និងផ្តល់ភស្តុតាងនៃប្រាក់ចំណូលប្រចាំឆ្នាំដែលជាក់លាក់ យ៉ាងហោចណាស់ EUR 30,000 ដែលមានប្រភពមកពីក្រៅប្រទេស។ តម្រូវការប្រាក់ចំណូលបន្ថែមត្រូវបានអនុវត្ត ប្រសិនបើប្តី/ប្រពន្ធ និងកូនៗក្នុងបន្ទុកត្រូវបានរួមបញ្ចូលនៅក្នុងកម្មវិធីពាក្យស្នើរសុំនេះ។
កម្មវិធីស្នើសុំសិទ្ធិស្នាក់នៅរបស់សាយព្រឺស (Cyprus) ផ្តល់ឱកាសដ៏ល្អសម្រាប់អ្នកចូលនិវត្តន៍ដែលស្វែងរកគោលដៅប្រកបដោយសុខសន្តិភាព និងបរិយាកាសដ៏រាក់ទាក់ ដើម្បីរីករាយនឹងការចំនាយពេលវេលាចូលនិវត្តន៍របស់ពួកគេ។ ជាមួយនឹងរបបពន្ធអនុគ្រោះ គុណភាពជីវិតដ៏ល្អឥតខ្ចោះ និងដំណើរការស្នាក់នៅប្រកបដោយប្រសិទ្ធភាព ប្រទេសសាយព្រឺស (Cyprus)គឺជាជម្រើសដ៏ល្អ សម្រាប់លោកអ្នក។
សូមចំណាំថាព័ត៌មាននេះគឺជាឯកសារយោងតែប៉ុណ្ណោះហើយក៏មិនមានគោលបំណងក្នុងកាណែនាំឬផ្តល់យោបល់ផ្នែកច្បាប់ដល់វិនិយោគិនឡើយ។ព័ត៌មាននេះអាចមានផ្លាស់ប្តូរដោយមិនចាំបាច់ជូនដំណឹងទុកជាមុន។ ដើម្បីទទួលបានការប្រឹក្សាត្រឹមត្រូវ តាមតម្រូវការរបស់អ្នក និងពត៌មានលម្អិតផ្សេងៗសម្រាប់កម្មវិធីវិនិយោគខាងលើ សូមធ្វើការទាក់ទងមកការិយាល័យយើងខ្ញុំ។
Thank you for visiting Harvey Law Group.
Please select our nearest office to you and complete the enquiry form below.
To send successfully, you must fill in all the required fields marked by an asterisk “*”.