REQUEST IMMIGRATION SERVICE
Thank you for visiting Harvey Law Group.
Please select our nearest office to you and complete the enquiry form below.
To send successfully, you must fill in all the required fields marked by an asterisk “*”.
នៅក្នុងពិភពលោកដែលមានទំនាក់ទំនងគ្នាទៅវិញទៅមកការយល់ដឹងអំពីទិដ្ឋភាពទីផ្សារលើសកលលោកគឺមានសារៈសំខាន់ណាស់សម្រាប់ក្រុមហ៊ុន, វិនិយោគិនដែលកំពុងស្វែងរកគន្លឹះពង្រីកសមត្ថភាពរបស់ខ្លួនឲ្យមានការប្រកួតប្រជែង។ ពីនិន្នាការសេដ្ឋកិច្ចទៅកត្តាវប្បធម៌ ពិតណាស់គឺមានភាពស្មុគស្មាញជាច្រើន។
ជាមួយនឹងការកើនឡើនៃការផ្លាស់ប្តូរផ្នែកឌីជីថល និងសកលភាវូបនីយកម្ម ទាំងនេះសុទ្ធសឹងជាសារៈសំខាន់ក្នុង ការយល់ដឹងអំពីកត្តាដែលអាចកើតឡើងនាពេលអនាគត។ នៅក្នុងអត្ថបទនេះយើងនឹងស្វែងយល់ពីចំនុចសំខាន់ៗមួយចំនួនដែលបង្កើតទិដ្ឋភាពទីផ្សារលើសកលលោកនាពេលបច្ចុប្បន្ន។
នៅពេលដែលពិភពលោកកាន់តែមានទំនាក់ទំនងគ្នា និងពឹងផ្អែកគ្នាទៅវិញទៅមក ភាពជាសហគ្រិននៅក្នុងទីផ្សារពិភពលោកផ្តល់នូវឱកាសនិងបញ្ហាប្រឈមជាច្រើនសម្រាប់ម្ចាស់អាជីវកម្មដែលអ្នកប្រាថ្នាចង់បាន។ សហគ្រិនសកលគឺជាអ្នកដែលស្វែងរកការបង្កើតតម្លៃដោយកំណត់អត្តសញ្ញាណ និងទាញយកឱកាសឆ្លងព្រំដែនពីប្រទេសមួយទៅមួយ។
ការពង្រីកទីផ្សារសកលអាចនាំមកនូវអត្ថប្រយោជន៍ជាច្រើនដល់អាជីវកម្ម រួមទាំងការបង្កើនទំហំទីផ្សារ ការប្រកួតប្រជែង ការទទួលបានទេពកោសល្យ និងធនធានថ្មីៗ។ ទោះជាយ៉ាងណាក៏ដោយ វាក៏អាចជាបញ្ហាប្រឈមផងដែរ ដែលតម្រូវឱ្យអាជីវកម្មសម្របតាមកបរិយាកាសវប្បធម៌ ច្បាប់ និងឧបសគ្គដែលមិនធ្លាប់ជួបពីមុនមក។
1.1 ឱកាសសម្រាប់សហគ្រិនកម្ពុជា
សព្វថ្ញៃប្រជាជនកម្ពុជាជាច្រើនចាប់យកសហគ្រិនភាពដើម្បីបង្កើតអាជីវកម្ម។ គុណសម្បត្តិរបស់សហគ្រិនខ្មែរដែលជោគជ័យលើវិស័យបង្កើតអាជវីកម្មថ្មី រួមមាន ស្មារតីឯករាជ្យ អារម្មណ៍នៃការច្នៃប្រឌិត និងការដឹងអំពីរបៀបជំរុញផ្នែកទីផ្សារ។ ការច្នៃប្រឌិតដើម្បីបង្កើតតម្លៃគឺជាកត្តាដ៏សំខាន់សម្រាប់សហគ្រិនខ្មែរដើម្បីផ្តល់ជូននូវផលិតផល ឬសេវាកម្មដែលថ្មី ប្រសើរជាង ឬខុសពីដៃគូប្រកួតប្រជែងរបស់ពួកគេដល់អតិថិជន។
អត្ថប្រយោជន៍ដ៏ធំបំផុតមួយនៃការពង្រីកចូលទៅក្នុងទីផ្សារថ្មីគឺវាអាចផ្តល់ឱ្យអាជីវកម្មនូវលទ្ធភាពទទួលបានប្រភពនៃទេពកោសល្យ និងធនធានថ្មីៗ។ នេះអាចជួយឱ្យអាជីវកម្មមានភាពច្នៃប្រឌិត និងរក្សាការប្រកួតប្រជែង។
តាមរយៈការពង្រីកទៅក្នុងទីផ្សារសកល អាជីវកម្មអាចចូលទៅកាន់ពិភពជំនាញ និងទេពកោសល្យចម្រុះ ដែលប្រហែលជាមិនធ្លាប់មានពីមុនមក។ នេះអាចជួយឱ្យអាជីវកម្មពោពេញដោយទស្សនៈ និងគំនិតថ្មីៗចំពោះប្រតិបត្តិការរបស់ខ្លួន ដែលអាចជំរុញឱ្យមានការបង្កើតថ្មី។
ក្រលេកមកមើលប្រទេសកាណាដាវិញ ដែលទាក់ទាញសហគ្រិន វិនិយោគិន និងនាយកប្រតិបត្តិមកពីជុំវិញពិភពលោក ដែលអាចរួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ខ្លួន។ សហព័ន្ធធុរកិច្ចកម្មវិធីអន្តោរប្រវេសន៍ ផ្តល់ឱកាសដើម្បីចាប់ផ្តើមនិងដំណើរការអាជីវកម្មនៅក្នុងប្រទេសកាណាដាដោយសហគ្រិនជនជាតិបរទេសអាចចាប់ផ្តើមដំណើរការអន្តោប្រវេសន៍តាមរយៈ កម្មវិធី ចាប់ផ្តើមធ្វើទិដ្ឋាការ ប្រទេសកាណាដា Canada Start-up Visa។
កម្មវិធីចាប់ផ្តើមធ្វើទិដ្ឋាការ ប្រទេសកាណាដា Canada Start-up Visa កំណត់គោលដៅសហគ្រិនអន្តោប្រវេសន៍ដែលមានជំនាញ និងសក្តានុពលក្នុងការកសាងអាជីវកម្មប្រកបដោយភាពច្នៃប្រឌិតនៅក្នុងប្រទេសកាណាដា ដែលអាចបង្កើតការងារសម្រាប់ជនជាតិកាណាដា និងប្រកួតប្រជែងក្នុងកម្រិតសកល។ សហគ្រិននាពេលអនាគតដែលមានផែនការអាជីវកម្មសមស្រប និងសមរម្យសម្រាប់ការទទួលបានសិទ្ធិរស់នៅ Permanent Residency (PR)។ អ្នកដាក់ពាក្យត្រូវតែបង្ហាញពីទ្រព្យសម្បត្តិរបស់ពួកគេជាមួយនឹងប្រាក់ចំណូលជាក់លាក់។
កម្មវិធីចាប់ផ្តើមធ្វើទិដ្ឋាការ ប្រទេសកាណាដា Canada Start-up Visa ផ្តល់ជូននូវផ្លូវធ្វើអន្តោប្រវេសន៍លឿន និងមានប្រសិទ្ធភាពទៅប្រទេសកាណាដា ដែលផ្តល់សិទ្ធិរស់នៅ Permanent Residency (PR)។
វិនិយោគិនអាចរួមបញ្ចូលប្តីប្រពន្ធ និងកូនរបស់ពួកគេដែលមានអាយុចាប់ពី 21 ឆ្នាំឡើងទៅ។ អ្នកដាក់ពាក្យជោគជ័យអាចរស់នៅគ្រប់ទីកន្លែងក្នុងប្រទេសកាណាដា។ កម្មវិធីនេះចំណាយពេលត្រឹមតែ 12 ទៅ 18 ខែ។
កម្មវិធីចាប់ផ្តើមធ្វើទិដ្ឋាការប្រទេសកាណាដា Canada Star-Up Visa បានដើរតួយ៉ាងសំខាន់ក្នុងការប្រែក្លាយប្រទេសកាណាដាទៅជាមជ្ឈមណ្ឌលសម្រាប់ការច្នៃប្រឌិតបច្ចេកវិទ្យា និងកំណើនសេដ្ឋកិច្ច។ នេះគឺដោយសារតែវាត្រូវបានរចនាឡើងជាពិសេសដើម្បីទាក់ទាញពាណិជ្ជករ ស្ថាបនិក សហគ្រិន និងទេពកោសល្យអន្តរជាតិផ្សេងទៀតមកកាន់ប្រទេសនេះ។ វាជាមធ្យោបាយឈ្នះ-ឈ្នះសម្រាប់គ្រប់ភាគីពាក់ព័ន្ធ ដោយសារតែការអនុញ្ញាតឱ្យអ្នកវិនិយោគទាញយកអត្ថប្រយោជន៍ពីឱកាសជាច្រើនរបស់ប្រទេសកាណាដា ខណៈពេលដែលជួយដល់កំណើនសេដ្ឋកិច្ចរបស់ខ្លួនដោយបង្កើតការងារ។
តារយៈកម្មវិធីចាប់ផ្តើមធ្វើទិដ្ឋាការប្រទេសកាណាដា Canada Star-Up Visa អ្នកដាក់ពាក្យនិងទទួលបានប័ណ្ណផ្ដល់សិទ្ធិរស់នៅ Permanent Residency (PR) ពីរដ្ឋាភិបាល។ នេះអាចឱ្យពួកគេរាប់ទាំងសមាជិកគ្រួសារនិងទទួលបានអត្ថប្រយោជន៍ជាច្រើនប្រជាពលរដ្ឋកាណាដាដែរមានដូចាជា អត្ថប្រយោជន៍នៃសេវាថែទាំសុខភាពសាធារណៈ មិនបង់ថ្លៃសិក្សា និងសន្តិសុខសង្គម។
កម្មវិធីទិដ្ឋាការនេះក៏បានផ្ដល់សិទ្ធិដាក់ពាក្យយកសញ្ជាតិកាណាដាភ្លាមៗបន្ទាប់ពីទទួលបានសិទ្ធិរស់នៅអចិន្ត្រៃយ៍ 3 ឆ្នាំ ក្រោយមក។ វាគឺជាជម្រើសដ៏ងាយស្រួល ដែលស្ថាបនិក និងសហគ្រិនភាគច្រើនទាញយកអត្ថប្រយោជន៍។
‘ថ្ងៃលិចក្នុងទីក្រុងជាមួយនឹងការឆ្លុះបញ្ចាំងពីអគារខ្ពស់ៗនៅក្នុងទឹក ទិដ្ឋភាពដ៏ស្រស់ស្អាតនៃទីក្រុង Vancouver skyline’
គោលការណ៍ណែនាំអំពីការធ្វើអន្តោប្រវេសន៍មានភាពខុសគ្នានៅតាមបណ្តាប្រទេសនិងកម្មវិធីផ្សេងៗគ្នា។ ពួកយើងជាការិយាល័យមេធាវី ហាវី Harvey Law Office ដែលបានចុះបញ្ចីជាមួយគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងបានអភិវឌ្ឍកេរ្តិ៍ឈ្មោះក្នុងការផ្តល់សេវាកម្មផ្នែកច្បាប់ជូនដល់អតិថិជន ទាំងផ្នែកអន្តោប្រវេសន៍ និងអាជីវកម្ម។ យើងរួមបញ្ចូលគ្នានូវភាពវៃឆ្លាតលំដាប់ពិភពលោក ជាមួយនឹងការយល់ដឹងក្នុងស្រុក ដើម្បីផ្តល់ប្រឹក្សាផ្នែកច្បាប់ និងជាតំណាងដើម្បីជួយសម្រួលដល់អតិថិជនបន្តកិច្ចការទៅមុខ។
បន្ទាប់ពីបញ្ចប់ការអានអត្ថបទណែនាំនេះអ្នកនឹងយល់កាន់តែច្បាស់អំពី ការពង្រីកអាជីវកម្មក្នុងទីផ្សារសកល ដើម្បីបន្តនាំមុខការប្រកួតប្រជែង និងចាប់យកចំណែកទីផ្សារអន្តរជាតិកាន់តែធំ។ អនាគតនៃការពង្រីកសកលលោកមើលទៅមានសុទិដ្ឋិនិយម ជាមួយនឹងការកើនឡើងនៃតម្រូវការផលិតផល និងសេវាកម្មសកល ការប្រកួតប្រជែងកើនឡើង ការប្រើប្រាស់បច្ចេកវិទ្យា បង្កើនការយកចិត្តទុកដាក់លើនិរន្តរភាព និងបង្កើនការផ្តោតទៅលើទីផ្សារក្នុងស្រុក។
ការពង្រីកអាជីវកម្មរបស់អ្នកជាលក្ខណៈអន្តរជាតិតាមរយៈកម្មវិធីចាប់ផ្តើមធ្វើទិដ្ឋាការ ប្រទេសកាណាដា Canada Start-Up Visa អាចជាបទពិសោធន៍ថ្មីហើយវាក៏អាចជាផលចំណេញដ៏អស្ចារ្យផងដែរ។ ដំណើរការអន្តោប្រវេសន៍ទាំងមូលត្រូវការពេលវេលា និងកត្តាចាំបាច់ជាច្រើនក្នុងរយៈពេលវែង។
សូមចំណាំថាព័ត៌មាននេះគឺជាឯកសារយោងតែប៉ុណ្ណោះហើយក៏មិនមានគោលបំណងក្នុងកាណែនាំឬផ្តល់យោបល់ផ្នែកច្បាប់ដល់វិនិយោគិនឡើយ។ព័ត៌មាននេះអាចមានផ្លាស់ប្តូរដោយមិនចាំបាច់ជូនដំណឹងទុកជាមុន។ ដើម្បីទទួលបានការប្រឹក្សាត្រឹមត្រូវ តាមតម្រូវការរបស់អ្នក និងពត៌មានលម្អិតផ្សេងៗសម្រាប់កម្មវិធីវិនិយោគខាងលើ សូមធ្វើការទាក់ទងមកការិយាល័យយើងខ្ញុំ។
Thank you for visiting Harvey Law Group.
Please select our nearest office to you and complete the enquiry form below.
To send successfully, you must fill in all the required fields marked by an asterisk “*”.