The Residences ជាផ្នែកមួយ នៃរមណីយដ្ឋាន Secret Bay ដែលទទួលបានពានរង្វាន់ ហើយក៏ជាវីឡាប្រណីតបែបមានចំនួនកំណត់ (limited collection) ផងដែរ។ The Residences កំពុងតែដំណើរការ ហើយមានទីតាំងនៅលើជ្រោយជ្រលងភ្នំ មានភាពស្ងប់ស្ងាត់ ស្រឡះ អាចឲ្យអ្នកមើលឃើញ សមុទ្រខារីបៀន ដ៏ស្រស់ថ្លា ។ The Residences ផ្តល់ជូននូវឱកាសដ៏កម្រមាន ដោយលោកអ្នកមានសិទ្ធិកាន់កាប់វីឡាបែបលំនៅដ្ឋាន ហើយទីតាំងនេះគ្រប់គ្រង និងផ្សព្វផ្សាយដោយរមណីយដ្ឋានប្រណីតប៊ូទីក (eco-luxury boutique) លំដាប់ពិភពលោក រួមជាមួយនឹងតម្រូវការជួលខ្ពស់ ព្រមទាំងប្រតិបត្តិការខ្ពស់ដូចគ្នា។ មិនថាលោកអ្នក កំពុងស្វែងរកផ្ទះលម្ហែកាយលក្ខណ:គ្រួសារ ឬជាការវិនិយោគអចលនទ្រព្យ The Residences នៅ Secret Bay ផ្តល់ជូនលោកអ្នក នូវការរស់នៅបែបប្រណីតភាពនាសម័យថ្មី នៅក្នុងតំបន់ ខារីបៀន។
អត្ថប្រយោជន៍
- មានសិទ្ធិដាក់ពាក្យក្នុងកម្មវិធីទទួលបានសញ្ជាតិ
- សមាជិកក្រោមបន្ទុកដែលអាចរាប់បញ្ជូលបាន៖
- ប្តី/ប្រពន្ធ
- កូនអ្នកដាក់ពាក្យបង្គោល ឬកូនរបស់ប្តី/ប្រពន្ធ ដែលមានអាយុក្រោម 30 ឆ្នាំ
- កូនមានអាយុចន្លោះ 18 ដល់ 30ឆ្នាំ ប្រសិនកំពុងនៅរៀន និងនៅក្រោមការផ្គត់ផ្គង់អ្នកដាក់ពាក្យ
- កូនស្រីនៅលីវ អាយុក្រោម 25ឆ្នាំ កំពុងតែរស់នៅជាមួយអ្នកដាក់ពាក្យ
- ឪពុកម្តាយត្រូវមានអាយុចាប់ពី 65 ឆ្នាំឡើង
- មិនតម្រូវឲ្យទៅស្នាក់នៅ
- មិនមានតម្រូវការលក្ខខណ្ឌលើការអប់រំ បទពិសោធការគ្រប់គ្រង ឬភាសា
- ធ្វើដំណើរទៅកាន់ច្រើនជាង 140 ប្រទេស ដោយមិនត្រូវការទិដ្ឋាការ
- អាចជ្រើសរើសបានរវាងកម្មសិទ្ធិពេញសិទ្ធិ ឬសហកម្មសិទ្ធិ
- កម្មវិធី Exchange នៅលើពិភពលោកសម្រាប់ 80 ប្រទេស
គុណប្រយោជន៍
- ទទួលបានសញ្ជាតិពេញមួយជីវិតសម្រាប់អ្នកដាក់ពាក្យ និង អ្នកក្រោមបន្ទុកដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់
- អត្ថប្រយោជន៍ផ្នែករបបពន្ធដារ ជាច្រើនដូចជា មិនមានពន្ធលើប្រាក់ចំនូល ប្រាក់ចំនេញ ទ្រព្យ និង កេរ្តិ៍មរតក
- អាចរស់នៅដោយ ប្រទេសដូមីនីកា និងប្រទេសសមាជិកផ្សេងទៀតនៅតំបន់ខារីបៀន
- គម្រោងអភិវឌ្ឍន៍ដែលអាចទុកចិត្តបាន និងមានប្រវត្តិល្អ មានការទទួលស្គាល់
- ការវិនិយោគត្រូវរក្សារទុកយ៉ាងតិច 3 ឆ្នាំ
លក្ខខណ្ឌ
- មិនមានប្រវត្តិប្រព្រឹត្តិបទឧក្រិដ្ឋ
- ត្រូវមានសុខភាពល្អ
- ធ្វើការវិនិយោគដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ក្នុងទឹកប្រាក់ចំនួន USD 216,000 ឬច្រើនជាងនេះ
- ធ្វើការដាក់ពាក្យតាមរយៈភ្នាក់ងារដែលមានការទទួលស្គាល់
ដំណើរការ (6- 8 ខែ)
- បំពេញពាក្យសុំកក់ទុក និងបង់ប្រាក់កក់
- បំពេញពាក្យសុំ បង់ថ្លៃសេវាផ្នែកច្បាប់ និងថ្លៃការត្រួតពិនិត្យលក្ខណៈសម្បត្តិ
- ធ្វើការសម្ភាសន៍ការត្រួតពិនិត្យលក្ខណៈសម្បត្តិតាមរយៈ online
- នៅពេលទទួលបានការអនុម័ត ត្រូវបង់ប្រាក់វិនិយោគដែលនៅសល់រួមទាំងថ្លៃលិខិតឆ្លងដែននិងកម្រៃសេវារដ្ឋាភិបាលផ្សេងទៀត
- បន្ទាប់មក វិនិយោគិននឹងទទួលបានលិខិតបញ្ជាក់សញ្ជាតិ ព្រមទាំងលិខិតឆ្លងដែន
Contact An Office Nearest To You
With 30 years of immigration experience, each of Harvey Law Group’s lawyers carefully studies each client’s needs, resources and determines the immigration solution that best aligns with our client’s vision and values.
ឯកសារនេះ ធ្វើឡើងក្នុងគោលបំណងសម្រាប់ការណែនាំ និងជាពត៌មានទូទៅតែប៉ុណ្ណោះ និងមិនមានការបង្កើត ឫផ្តល់ អោយក្នុងនាមជាដំបូន្មានស្របច្បាប់នោះទេ។ ពត៌មានបែបនេះ អាចមានការផ្លាស់ប្តូរ ដោយគ្មានការជូនដំណឹងជាមុន។ ករណីនីមួយៗ មានលក្ខណៈប្លែកពីគេហើយអាស្រ័យលើអង្គហេតុនិងកាលៈទេសៈរបស់បុគ្គលម្នាក់ៗ ដោយត្រូវមានការ ពិចារណាដិតដល់ណាមួយ ប្រសិនបើមានការអនុវត្តពត៌មានទូទៅ ចំពោះស្ថានភាពទូទៅរបស់អ្នក។ ចំពោះការវាយតម្លៃ លើកាលៈទេសៈផ្ទាល់ខ្លួនរបស់អ្នក យើងនឹងមានក្រុមការងារផ្នែកច្បាប់របស់យើងចូលរួមជួយសម្របសម្រួល។