ប្រទេសទួរគី

កម្មវិធីទទួលបានសញ្ជាតិតាមរយ:ការវិនិយោគ

សារ:ប្រយោជន៍៖

 • ប្តី/ប្រពន្ធ​ និងកូនក្នុងបន្ទុក របស់វិនិយោគិន អាចមានលក្ខណ:សម្បត្តិគ្រប់គ្រាន់ ដោយស្វ័យប្រវត្តិ
 • មិនមានតម្រូវការទៅស្នាក់នៅប្រទេស ទួរគី ឫ និយាយភាសា ទួរគី
 • ទីតាំងស្រស់ស្អាត រួមជាមួយនឹងទេសភាពបែបព្រៃភ្នំដ៏អស្ចារ្យ
 • ធ្វើដំណើរដោយគ្មានទិដ្ឋាការ ទៅជាង 115 ប្រទេស រួមមាន ប្រទេស ជប៉ុន អាហ្សង់ទីន និងប្រេស៊ីល
 • សង្គមបែបពហុវប្បធម៌
 • អាចមានភាពងាយស្រួលក្នុងការទទួលបានទិដ្ឋាការ ចូលទៅអឺរ៉ុប សហរដ្ឋអាមេរិក កាណាដា និង អូស្ត្រាលី។

ការវិនិយោគដែលអាចទទួលយកបាន៖

 • ការដាក់ប្រាក់ យ៉ាងតិច USD 500,000 ជាប្រាក់សុទ្ធ (ឫចំនួនដូចគ្នាជាប្រាក់ ទួរគីលីរ៉ា) ទៅក្នុងធនាគារណាមួយ របស់ទួរគី ដោយតម្រូវឲ្យរក្សាទុក យ៉ាងតិច 3 ឆ្នាំ
 • ទិញអចលនទ្រព្យ មួយ ឫ ច្រើន ដែលមានតម្លៃជាអប្បបរមា ចំនួន USD 250,000 (ឫចំនួនដូចគ្នាជាប្រាក់ ទួរគី លីរ៉ា) ដោយមិនអាចជាទឹកប្រាក់បានមកពីការកម្ចី (mortgage) និងតម្រូវរក្សាទុកយ៉ាងតិច 3 ឆ្នាំ
 • អាចនៅមានជម្រើសផ្សេងទៀត។

តម្រូវការទូទៅ៖

 • មិនធ្លាប់បានចូល ឫ ស្នាក់នៅដោយខុសច្បាប់ នៅទួរគី
 • ត្រូវមានអាយុ យ៉ាងតិច 18 ឆ្នាំ
 • មិនមានប្រវត្តិបទឧក្រិដ្ឋ
 • ត្រូវបង់ពន្ធ និងចំណាយគ្រប់ប្រភេទ ដែលទាក់ទងនឹងដំណើរការ ឯកសារពាក្យស្នើសុំយកសញ្ជាតិនេះ
 • ត្រូវរក្សាទុកការវិនិយោគយ៉ាងតិច 3 ឆ្នាំ។

តម្រូវការជាក់លាក់ សម្រាប់ការវិនិយោគអចលនទ្រព្យ៖

 • រវិនិយោគក្នុងទឹកប្រាក់ USD 250,000 (ឫចំនួនដូចគ្នាជាប្រាក់ ទួរគី លីរ៉ា) ទៅក្នុង អចលនទ្រព្យ (ដោយមិនអាចជាទឹកប្រាក់បានមកពីការកម្ចី mortgage) និងតម្រូវឲ្យ រក្សាទុកយ៉ាងតិច 3 ឆ្នាំ
 • តម្រូវការឲ្យមានរបាយការណ៍វាយតម្លៃ ដែលត្រូវមានការទទួលស្គាល់ ដោយសមាជិក ក្រុមប្រឹក្សា នៃទីផ្សារមូលធន
 • សញ្ញាប័ត្រចុះបញ្ជីដី ដែលបង្ហាញឲ្យឃើញពីកម្មសិទ្ធិពេញលេញនៃ អចលនទ្រព្យ ទាំង អស់
 • មានកិច្ចសន្យាទិញ និង លក់ដែលមានសុពលភាព ពីក្រុមហ៊ុនអភិវឌ្ឍន៍។

ដំណើរការ (3-6ខែ)៖

 • ចាត់តាំងតំណាង និងបំពេញរាល់ទម្រង់ពាក្យស្នើសុំទាំងអស់
 • ត្រូវធ្វើការវិនិយោគដែលអាចទទួលយកបាន
 • ត្រូវបង់កម្រៃ និងថ្លៃចំណាយទាំងអស់ ដែលទាក់ទងនឹងពាក្យស្នើសុំយកសញ្ជាតិនេះ
 • ទទួលបានការអនុម័តជាគោលការណ៍។

FAQ

ឯកសារនេះ ធ្វើឡើងក្នុងគោលបំណងសម្រាប់ការណែនាំ និងជាពត៌មានទូទៅតែប៉ុណ្ណោះ និងមិនមានការបង្កើត ឫផ្តល់ អោយក្នុងនាមជាដំបូន្មានស្របច្បាប់នោះទេ។ ពត៌មានបែបនេះ អាចមានការផ្លាស់ប្តូរ ដោយគ្មានការជូនដំណឹងជាមុន។ ករណីនីមួយៗ មានលក្ខណៈប្លែកពីគេហើយអាស្រ័យលើអង្គហេតុនិងកាលៈទេសៈរបស់បុគ្គលម្នាក់ៗ ដោយត្រូវមានការ ពិចារណាដិតដល់ណាមួយ ប្រសិនបើមានការអនុវត្តពត៌មានទូទៅ ចំពោះស្ថានភាពទូទៅរបស់អ្នក។ ចំពោះការវាយតម្លៃ លើកាលៈទេសៈផ្ទាល់ខ្លួនរបស់អ្នក យើងនឹងមានក្រុមការងារផ្នែកច្បាប់របស់យើងចូលរួមជួយសម្របសម្រួល។

  Request Investment Program One-Pager