អត្ថប្រយោជន៍
- ស្ថិតនៅតំបន់ប្រជុំកោះប៉ាស៊ីហ្វិចខាងត្បូង ដែលមានជាង 80កោះ
- លិខិតឆ្លងដែនវានូអាទូផ្តល់ជូនការធ្វើដំណើរដោយគ្មានទិដ្ឋាការ ឬទិដ្ឋការទៅជាង 100 ប្រទេស នៅតំបន់អាស៊ី អាមេរិក អាហ្វ្រិក មជ្ឈិមបូព៌ា ទ្វីបអូសេអានី និងខារីបៀន
- មានសិទ្ធិអាចដាក់ពាក្យសុំទិដ្ឋាការតាម online ឬទិដ្ឋាការរយៈពេលវែងចំពោះប្រទេសអូស្ត្រាលី
- អាចរាប់បញ្ចូលប្តី/ប្រពន្ធ ឪពុកម្តាយ និងកូនក្នុងបន្ទុកត្រឹមអាយុ 25ឆ្នាំ
- មានភាសាផ្លូវការពីរគឹភាសាអង់គ្លេស និងភាសាបារាំង
- ជាកម្មវិធីទទួលបានសញ្ជាតិតាមរយៈការវិនិយោគតែមួយគត់នៅតំបន់អាស៊ីប៉ាស៊ីហ្វិច
- មិនមានតម្រូវការផ្នែកភាសាសម្រាប់កម្មវិធីស្នាក់នៅ ឬសញ្ជាតិទេ
- CIIP ធ្វើឡើងតាមរយៈក្រុមហ៊ុនទទួលខុសត្រូវមានកម្រិត ដែលជាកម្មសិទ្ធិទាំងស្រុងរបស់អ្នកដាក់ពាក្យ
- ការវិនិយោគនឹងត្រូវធ្វើឡើងនៅក្នុងគម្រោងថាមពលប្រកបដោយនិរន្តរភាព ហើយមានគោលដៅក្នុងការទទួលបានភាគលាភ 5% ជារៀងរាល់ឆ្នាំសម្រាប់ CIIP រួមជាមួយនឹងយុទ្ធសាស្ត្រចាកចេញ (exit strategy)បន្ទាប់ពីរយៈ 5 ឆ្នាំ
- របបពន្ធបែបដ៏អស្ចារ្យ ផ្តល់អត្ថប្រយោជន៍យ៉ាងច្រើន៖
- មិនមានពន្ធប្រាក់ចំណូលផ្ទាល់ខ្លួន ឬពន្ធសាជីវកម្ម
- មិនមានពន្ធកាត់ទុក និងពន្ធលើថ្លៃដើម
- មិនមានពន្ធលើទ្រព្យសម្បត្តិ និងអំណោយ
តម្រូវការនៃការបរិច្ចាគ
- ការត្រួតពិនិត្យលក្ខណ:សម្បត្តិ
- អ្នកដាក់ពាក្យសុំត្រូវធ្វើការទូទាត់ជាទឹកប្រាក់ចំនួន USD 5,000 (មិនបង្វិលសងត្រឡប់)សម្រាប់ការត្រួតពិនិត្យដោយអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុរដ្ឋាភិបាល (FIU) ដើម្បីទទួលបានការត្រួតពិនិត្យលក្ខណ:សម្បត្តិ ដោយច្បាស់លាស់។
- នៅពេលដែលការត្រួតពិនិត្យលក្ខណ:សម្បត្តិរួចរាល់ អ្នកស្នើសុំអាចផ្ញើការបរិច្ចាក និងដាក់ពាក្យសុំសញ្ជាតិបាន។
- ការវិនិយោគ និងកម្រៃសេវា
- អ្នកស្នើសុំត្រូវតែធ្វើការវិនិយោគ បង់ថ្លៃ Master Agent និងថ្លៃសេវារដ្ឋាភិបាលដើម្បីទៅលើគម្រោងផែនការអន្តោប្រវេសន៍តាមរយៈការវិនិយោគទុន (CIIP)ដូចខាងក្រោម៖
- USD 150,000 សម្រាប់គ្រួសារដែលមានសមាជិករហូតទៅដល់ 4នាក់
- USD 26,500 សម្រាប់រាល់ការបន្ថែមសមាជិកម្នាក់
3. ការអនុម័ត
- នៅពេលដែលការវិនិយោគត្រូវបានធ្វើឡើង ហើយពាក្យសុំត្រូវបានដាក់បញ្ជូនរួចរាល់ គណៈកម្មការសញ្ជាតិនឹងចេញការអនុម័តចុងក្រោយ។ បន្ទាប់មកអ្នកដាក់ពាក្យសុំអាចចូលរួមក្នុងពិធីដើម្បីធ្វើការសម្បថតាមonlineជាពលរដ្ឋវ៉ានូអាទូពេញសិទ្ធិ។
តម្រូវការ
- អ្នកដាក់ពាក្យត្រូវបង់ប្រាក់ទៅឲ្យក្នុងគម្រោងផែនការអន្តោប្រវេសន៍តាមរយៈការវិនិយោគទុន (CIIP) ដែលទទួលបានការអនុម័តរួចរាល់
- ត្រូវមានអាយុចាប់ពី 18ឆ្នាំឡើង
- មិនមានប្រវត្តិប្រព្រឹត្តិបទឧក្រិដ្ឋ
- ផ្តល់ឯកសារចាំបាច់ទាំងអស់ជាភាសាអង់គ្លេស
- ផ្តល់វិញ្ញាបនប័ត្រវេជ្ជសាស្ត្របញ្ជាក់ពីសុខភាពល្អ
ដំណើរការ
- ការត្រួតពិនិត្យលក្ខណ:សម្បត្តិក្នុងរយៈពេល 14ថ្ងៃ ដោយមានលិខិតឆ្លងដែន, លិខិតថ្កោលទោស, វិញ្ញាបនប័ត្របញ្ជាក់សុខភាព, ប្រវត្តិរូប និងកំរៃជើងសារដំបូង
- បង់ថ្លៃវិនិយោគ និងថ្លៃសេវាMaster Agent
- ផ្ញើពាក្យសុំដែលពេញលេញ
- ការអនុម័តត្រូវបានផ្តល់ក្នុងរយៈពេល 1-2 ខែ
- ពិធីសម្បថនៃភាពជាជនជាតិនៅ វានូអាទូ ឬនៅបរទេសដោយអ្នកស្នើសុំ ដើម្បីទទួលបានលិខិតឆ្លងដែន
- ក្រុមហ៊ុនក្នុងស្រុកនឹងត្រូវបានរៀបចំឡើង
ឯកសារនេះ ធ្វើឡើងក្នុងគោលបំណងសម្រាប់ការណែនាំ និងជាពត៌មានទូទៅតែប៉ុណ្ណោះ និងមិនមានការបង្កើត ឫផ្តល់ អោយក្នុងនាមជាដំបូន្មានស្របច្បាប់នោះទេ។ ពត៌មានបែបនេះ អាចមានការផ្លាស់ប្តូរ ដោយគ្មានការជូនដំណឹងជាមុន។ ករណីនីមួយៗ មានលក្ខណៈប្លែកពីគេហើយអាស្រ័យលើអង្គហេតុនិងកាលៈទេសៈរបស់បុគ្គលម្នាក់ៗ ដោយត្រូវមានការ ពិចារណាដិតដល់ណាមួយ ប្រសិនបើមានការអនុវត្តពត៌មានទូទៅ ចំពោះស្ថានភាពទូទៅរបស់អ្នក។ ចំពោះការវាយតម្លៃ លើកាលៈទេសៈផ្ទាល់ខ្លួនរបស់អ្នក យើងនឹងមានក្រុមការងារផ្នែកច្បាប់របស់យើងចូលរួមជួយសម្របសម្រួល។