ព្រះរាជាណាចក្រថៃ (Thailand)

កម្មវិធី Elite Membership

អត្ថប្រយោជន៍

  • កម្មវិធីរដ្ឋាភិបាល ដែលរួមជាមួយអត្ថប្រយោជន៍យ៉ាងច្រើនសន្ធឹកសន្ធាប់ ដូចជា អត្ថប្រយោជន៍នៃទិដ្ឋាការ​ ទំនាក់ទំនងមុខ ជំនួញអាជីវកម្ម ជាមួយនឹងការទទួលស្គាល់ពិសេស
  • សមាសភាពសមាជិកនេះមានសុពលភាព ២០ឆ្នាំ ជាមួយនឹងការ​បន្តរយ:ពេល ៥ឆ្នាំទៀត សម្រាប់ទិដ្ឋាការ ចេញចូល ច្រើនលើក
  • សមាសភាពសមាជិកនេះ អាចបន្តដល់សមាជិកគ្រួសារបន្ទាប់ នៃអ្នកដាក់ពាក្យស្នើសុំ (សា្វមី/ភរិយា កូន រឺ​ ឪពុកម្តាយ)
  • ការបន្តអាចធ្វើបានសម្រាប់ការស្នាក់នៅរយ:ពេល ១ឆ្នាំ ក្នុងអំឡូងពេលធ្វើដំណើរម្តងៗ
  • ការស្វាគមន៍រាក់ទាក់ និងរួមដំណើរលក្ខណ: VIP ក្នុងអំឡុងពេលធ្វើដំណើរមកដល់ រឺចាកចេញទៅគោលដៅ ណាមួយដោយ ជំនួយការផ្ទាល់
  • ទទួលបានដំណើរការត្រួតពិនិត្យលិខិតឆ្លងដែនបែបឆាប់រហ័ស និងផ្តាច់មុខ នៅរាល់ពេលធ្វើដំណើរចេញ​ រឺចូលប្រទេស
  • ជូនទៅមកដោយមិនគិតថ្លៃពីព្រលានយន្តហោះដោយរថយន្តទំនើប
  • អាចសម្រាកនៅបន្ទប់រង់ចាំផ្តាច់មុខ ទាំងពេលធ្វើដំណើរចេញ និងចូលប្រទេស
  • សេវាកម្មពិសេសយ៉ាងច្រើនសន្ធឹកសន្ធាប់ពីរដ្ឋាភិបាលដូចជា៖
    • ការប្រាស្រ័យទំនាក់ទំនងពាណិជ្ជកម្ម
    • សេវាកម្មអន្តោប្រវេសន៍
    • ការជួយរៀបចំដំណើរការធ្វើ ការអនុញ្ញាតការងារ និងប័ណ្ណបើកបរ
  • ទទួលបានសេវាកម្មប្រភេទ Green Fee ដោយឥតគិតថ្លៃ នៅទីតាំងវាយកូនហ្គោលដ៏ល្អបំផុត ក្នុងប្រទេសថៃ ដោយមានរយ:ពេលដល់ទៅ​​ ២៤ ដង ក្នុងមួយឆ្នាំ។
  • ទទួលបានសេវាកម្ម ស្ប៉ា ដោយឥតគិតថ្លៃ នៅទីតាំងមួយចំនួន ដោយមានរយ:ពេលដល់ទៅ ២៤ដង ក្នុងមួយឆ្នាំ
  • សេវាពិនិត្យសុខភាពប្រចាំឆ្នាំ ដោយឥតគិតថ្លៃ
  • ការបញ្ជុះតម្លៃពិសេសជាមួយហាងជាដៃគូសំខាន់ៗដូច ហាងទំនិញរួចពន្ធ សណ្ឋាគារ ភោជនីយដ្ឋាន និងផ្សារទំនើបផ្សេងៗ

ដំណើរការនៃការដាក់ពាក្យស្នើសុំ

  • គិតចាប់ពីពេលដាក់ឯកសារ រហូតដល់ពេលក្លាយជាសមាជិកពេញសិទ្ធិ ដំណើរការទាំងស្រុងមាន រយ:ពេលប្រហែល ១៤ ថ្ងៃ។

តម្រូវការនៃដាក់ពាក្យស្នើសុំ

  • តម្លៃចូលជាសមាជិក (រួមបញ្ចូលពន្ធអាករ)
    • ២.១៤០.០០០ បាត (ប្រមាណជាង ៦៦.៨៧៥​ ដុល្លាអាមេរិក) សម្រាប់អ្នកដាក់ ពាក្យស្នើសុំបង្គោល
    • ១.០០០.០០០ បាត (ប្រមាណជាង ៣១.២៥០) ដុល្លាអាមេរិក សម្រាប់ សមាជិក គ្រួសារបន្ថែមក្នុងម្នាក់
  • តម្លៃសេវាប្រចាំឆ្នាំ (រួមបញ្ចូលពន្ធអាករ)
    • ២១.៤០០ បាត (ប្រមាណជាង ៦៧០ ដុល្លាអាមេរិក) សម្រាប់អ្នកដាក់ពាក្យស្នើសុំ បង្គោល
    • ១០.០០០ បាត (ប្រមាណជាង ៣១៥ ដុល្លាអាមេរិក) សម្រាប់ សមាជិកគ្រួសារ បន្ថែមក្នុងម្នាក់
  • អ្នកដាក់ពាក្យស្នើសុំ បង្គោល ត្រូវមានអាយុចាប់ពី ២០ឆ្នាំ
  • អ្នកដាក់ពាក្យស្នើសុំ មិនមែនជាសញ្ជាតិថៃ
  • អ្នកដាក់ពាក្យសុំមិនត្រូវមានប្រវត្តឬជាប់ពាក់ព័ន្ធនឹងជំនួញក្ស័យធនឡើយ
  • មានលិខិតថ្កោលទោសចេញពីក្រសួងឬមិនធ្លាប់មានជាប់ពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌ

FAQ

ឯកសារនេះ ធ្វើឡើងក្នុងគោលបំណងសម្រាប់ការណែនាំ និងជាពត៌មានទូទៅតែប៉ុណ្ណោះ និងមិនមានការបង្កើត ឫផ្តល់ អោយក្នុងនាមជាដំបូន្មានស្របច្បាប់នោះទេ។ ពត៌មានបែបនេះ អាចមានការផ្លាស់ប្តូរ ដោយគ្មានការជូនដំណឹងជាមុន។ ករណីនីមួយៗ មានលក្ខណៈប្លែកពីគេហើយអាស្រ័យលើអង្គហេតុនិងកាលៈទេសៈរបស់បុគ្គលម្នាក់ៗ ដោយត្រូវមានការ ពិចារណាដិតដល់ណាមួយ ប្រសិនបើមានការអនុវត្តពត៌មានទូទៅ ចំពោះស្ថានភាពទូទៅរបស់អ្នក។ ចំពោះការវាយតម្លៃ លើកាលៈទេសៈផ្ទាល់ខ្លួនរបស់អ្នក យើងនឹងមានក្រុមការងារផ្នែកច្បាប់របស់យើងចូលរួមជួយសម្របសម្រួល។

    Request Investment Program One-Pager