
REQUEST IMMIGRATION SERVICE
Thank you for visiting Harvey Law Group.
Please select our nearest office to you and complete the enquiry form below.
To send successfully, you must fill in all the required fields marked by an asterisk “*”.

កម្មវិធីសញ្ជាតិតាមរយៈការវិនិយោគ ប្រទេសសៅតូម៉េ និងប្រាំងស៊ីប អនុញ្ញាតឱ្យជនបរទេសដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដាក់ពាក្យស្នើសុំសញ្ជាតិ ដោយធ្វើការបរិច្ចាគដែលមិនអាចដកវិញបានទៅកាន់ មូលនិធិបម្រែបម្រួលជាតិ (National Transformation Fund) របស់ប្រទេស។
កម្មវិធីនេះត្រូវបានបង្កើតឡើងក្រោមច្បាប់សញ្ជាតិលេខ 07/2022 និងអនុក្រឹត្យច្បាប់លេខ 07/2025។ ត្រូវដាក់ពាក្យតាមរយៈភ្នាក់ងារដែលមានការអនុញ្ញាតពីរដ្ឋាភិបាល។ ពាក្យស្នើសុំនីមួយៗត្រូវឆ្លងកាត់ការត្រួតពិនិត្យលក្ខណៈសម្បត្តិ និងការត្រួតពិនិត្យប្រវត្តិផ្ទៃខាងក្រោយ (Due Diligence) មុនពេលអាជ្ញាធរពាក់ព័ន្ធរបស់ ប្រទេសសៅតូម៉េ និងប្រាំងស៊ីប សម្រេចថាតើត្រូវអនុម័តឬអត់។
តើការទទួលបានសញ្ជាតិ ប្រទេសសៅតូម៉េ និងប្រាំងស៊ីប តាមរយៈការវិនិយោគមានតម្លៃប៉ុន្មាន?
ចំនួនទឹកប្រាក់បរិច្ចាគអប្បបរមាគឺ 90,000 ដុល្លារអាមេរិក សម្រាប់អ្នកដាក់ពាក្យម្នាក់ ឬ 95,000 ដុល្លារអាមេរិក សម្រាប់គ្រួសារដែលមានសមាជិកពី 2 ដល់ 4 នាក់។ សម្រាប់ការបន្ថែមសមាជិកក្នុងបន្ទុកដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ម្នាក់ៗ ចំនួនទឹកប្រាក់បរិច្ចាគនឹងកើនឡើង 5,000 ដុល្លារអាមេរិក។
លើសពីនេះ មានថ្លៃសេវាត្រួតពិនិត្យប្រវត្តិផ្ទៃខាងក្រោយ និងដំណើរការពាក្យចំនួន 5,000 ដុល្លារអាមេរិកក្នុងមួយពាក្យស្នើសុំ ដោយមិនគិតពីចំនួនសមាជិកគ្រួសារ។ ឯកសារសញ្ជាតិមានតម្លៃបន្ថែម 750 ដុល្លារអាមេរិកក្នុងម្នាក់។ មានថ្លៃរដ្ឋបាល និងថ្លៃសេវាវិជ្ជាជីវៈផ្សេងៗទៀតផងដែរ។
តើសមាជិកគ្រួសារអាចបញ្ចូលក្នុងពាក្យស្នើសុំសញ្ជាតិបានដែរឬទេ?
ប្តី ឬប្រពន្ធ ឬដៃគូរស់នៅជាមួយគ្នាដោយស្របច្បាប់ អាចបញ្ចូលក្នុងពាក្យស្នើសុំបាន។ កូនដែលមិនទាន់រៀបការ និងនៅក្នុងបន្ទុកផ្នែកហិរញ្ញវត្ថុ អាចបញ្ចូលបានរហូតដល់អាយុ 30 ឆ្នាំ។ ឪពុកម្តាយ និងជីដូនជីតាដែលមានអាយុ 55 ឆ្នាំឡើងទៅ និងស្ថិតក្នុងបន្ទុកផ្នែកហិរញ្ញវត្ថុ ក៏អាចមានសិទ្ធិបញ្ចូលក្នុងពាក្យស្នើសុំផងដែរ។
តើអ្នកដាក់ពាក្យត្រូវរស់នៅ ឬធ្វើដំណើរទៅទីនោះដែរឬទេ?
អ្នកដាក់ពាក្យ មិនតម្រូវឱ្យរស់នៅ ឬធ្វើដំណើរទៅកាន់ ប្រទេសសៅតូម៉េ និងប្រាំងស៊ីប ទាំងមុន និងក្រោយពេលទទួលបានសញ្ជាតិនោះទេ។ កម្មវិធីនេះក៏ មិនមានលក្ខខណ្ឌតម្រូវឱ្យចេះភាសា ផងដែរ។
តើការទទួលបានសញ្ជាតិ ប្រទេសសៅតូម៉េ និងប្រាំងស៊ីប តាមរយៈការវិនិយោគត្រូវការពេលប៉ុន្មាន?
ជាទូទៅ ការដាក់ពាក្យត្រូវចំណាយពេលប្រហែល 2–3 ខែ សម្រាប់ការអនុម័តជំហានដំបូង ហើយចំណាយពេលសរុបប្រហែល 6–9 ខែ រហូតដល់ទទួលបានលិខិតឆ្លងដែន។
រយៈពេលដំណើរការអាចប្រែប្រួលទៅតាមស្ថានភាពរបស់អ្នកដាក់ពាក្យ ឯកសារដែលបានផ្តល់ និងការត្រួតពិនិត្យប្រវត្តិបន្ថែមដែលអាចត្រូវបានទាមទារ។
តើការបរិច្ចាគសម្រាប់ការវិនិយោគត្រូវបង់នៅពេលណា?
ការបរិច្ចាគដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ មិនតម្រូវឱ្យបង់នៅពេលដាក់ពាក្យភ្លាមៗនោះទេ។ ដំបូង អ្នកដាក់ពាក្យត្រូវបង់តែថ្លៃ ត្រួតពិនិត្យប្រវត្តិផ្ទៃខាងក្រោយ (Due Diligence) និងថ្លៃពាក់ព័ន្ធនឹងការដាក់ពាក្យប៉ុណ្ណោះ។
បន្ទាប់ពីអ្នកដាក់ពាក្យទទួលបាន ការអនុម័តជាគោលការណ៍ (Approval in Principle) ទើបត្រូវបង់ប្រាក់ទៅកាន់ មូលនិធិ រួមទាំងថ្លៃចេញលិខិតឆ្លងដែន និងថ្លៃរដ្ឋាភិបាលផ្សេងៗដែលអាចអនុវត្ត។
យោងតាមអនុក្រឹត្យច្បាប់លេខ 07/2025 ការបរិច្ចាគត្រូវតែដាក់បញ្ចូលក្នុងរយៈពេល 90 ថ្ងៃ បន្ទាប់ពីទទួលបានការអនុម័ត។ ប្រសិនបើមិនបានបំពេញតាមកាលកំណត់នេះ ពាក្យស្នើសុំអាចត្រូវបានចាត់ទុកថា ផុតសុពលភាព។
ដំណើរការនេះអនុញ្ញាតឱ្យអ្នកដាក់ពាក្យបញ្ចប់ការត្រួតពិនិត្យប្រវត្តិផ្ទៃខាងក្រោយ (Due Diligence) ជាមុនសិន មុនពេលធ្វើការបរិច្ចាគដែលជាលក្ខខណ្ឌសម្រាប់ការទទួលបានសញ្ជាតិ។
តើអ្នកផ្សេងអាចជាអ្នកផ្តល់មូលនិធិសម្រាប់ការបរិច្ចាគនេះបានដែរឬទេ?
ការបរិច្ចាគអាចត្រូវបានផ្តល់មូលនិធិដោយ អ្នកឧបត្ថម្ភ (Benefactor) ដូចជា ឪពុកម្តាយ ឬភាគីទីបីផ្សេងទៀត។
ប្រសិនបើអ្នកឧបត្ថម្ភត្រូវបានបញ្ចូលជាផ្នែកមួយនៃពាក្យស្នើសុំ អ្នកឧបត្ថម្ភនោះត្រូវផ្តល់ឯកសារគាំទ្រដែលតម្រូវ និងឆ្លងកាត់ការត្រួតពិនិត្យផ្ទៃខាងក្រោយ ដើម្បីបញ្ជាក់ថាប្រភពមូលនិធិទទួលបានដោយស្របច្បាប់។ ក្នុងករណីនេះ នឹងមាន ថ្លៃសេវាត្រួតពិនិត្យបន្ថែម។
តើការវិនិយោគបែបណាដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការទទួលបានសញ្ជាតិប្រទេសសៅតូម៉េ និងប្រាំងស៊ីប?
ដើម្បីមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់កម្មវិធីសញ្ជាតិតាមរយៈការវិនិយោគនេះ អ្នកដាក់ពាក្យត្រូវធ្វើ ការបរិច្ចាគដែលមិនអាចដកវិញបាន ទៅកាន់មូលនិធិបម្រែបម្រួលជាតិ (National Transformation Fund) ដែលមានតួនាទីទទួល និងគ្រប់គ្រងប្រាក់បរិច្ចាគពីកម្មវិធីសញ្ជាតិនេះ។
អ្នកដាក់ពាក្យដែលទទួលបានការអនុម័ត ក៏អាចជ្រើសរើសធ្វើការវិនិយោគដោយស្ម័គ្រចិត្តបន្ថែមទៅក្នុងគម្រោងអភិវឌ្ឍន៍សាធារណៈដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដូចជា ហេដ្ឋារចនាសម្ព័ន្ធ ឧស្សាហកម្មថាមពល ការដឹកជញ្ជូន លំនៅដ្ឋាន វិស័យសុខាភិបាល វិស័យអប់រំ វិស័យទេសចរណ៍ ការថែមទាំទឹកស្អាត និងផលិតកម្មជាតិ។
ទោះជាយ៉ាងណា អ្នកដាក់ពាក្យគួរយល់ដឹងថា ការវិនិយោគបន្ថែមទាំងនេះ មិនអាចជំនួសការបរិច្ចាគដែលតម្រូវឱ្យបង់ទៅមូលនិធិបម្រែបម្រួលជាតិ (National Transformation Fund) បានទេ។
តើគេអាចទទួលបានសញ្ជាតិដោយវិនិយោគលើអចលនទ្រព្យបានដែរឬទេ?
ជម្រើសវិនិយោគដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់របស់កម្មវិធីនេះ គឺ ការបរិច្ចាគ។ ការទិញអចលនទ្រព្យឯកជនមិនអាចជំនួសលក្ខខណ្ឌនេះ ឬធ្វើឱ្យមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់សញ្ជាតិបានទេ។
ទោះបីជាការវិនិយោគដោយស្ម័គ្រចិត្តក្នុងគម្រោងអភិវឌ្ឍន៍ដែលត្រូវបានអនុម័តត្រូវបានអនុញ្ញាតក៏ដោយ ការវិនិយោគទាំងនេះគឺ ដាច់ដោយឡែកពីការបរិច្ចាគដែលជាលក្ខខណ្ឌសម្រាប់កម្មវិធីសញ្ជាតិ។
សម្រាប់វិនិយោគិនដែលចង់ទទួលបានសញ្ជាតិតាមរយៈ ការទិញអចលនទ្រព្យដែលត្រូវបានអនុម័ត គួរពិចារណាកម្មវិធីសញ្ជាតិតាមរយៈការវិនិយោគរបស់ប្រទេសផ្សេងទៀតដែលមានជម្រើសអចលនទ្រព្យ។
តើអ្នកណាអាចដាក់ពាក្យស្នើសុំសញ្ជាតិ ប្រទេសសៅតូម៉េ និងប្រាំងស៊ីប តាមរយៈការវិនិយោគបាន?
អ្នកដាក់ពាក្យត្រូវមានអាយុយ៉ាងតិច 18 ឆ្នាំ និងត្រូវបំពេញតាមលក្ខខណ្ឌផ្នែកច្បាប់ ហិរញ្ញវត្ថុ និងការត្រួតពិនិត្យប្រវត្តិផ្ទៃខាងក្រោយ របស់កម្មវិធី។
អ្នកដាក់ពាក្យត្រូវផ្តល់ លិខិតបញ្ជាក់អំពីប្រវត្តិព្រហ្មទណ្ឌ (Police Clearance Certificate) ដែលចេញពីប្រទេសដែលខ្លួនមានសញ្ជាតិ ឬប្រទេសដែលមានសិទ្ធិស្នាក់នៅស្របច្បាប់ ព្រមទាំងឯកសារបញ្ជាក់ពី ប្រភពមូលនិធិដែលស្របច្បាប់។ អ្នកដាក់ពាក្យក៏ត្រូវមានសុខភាពល្អ និងមិនមានជំងឺឆ្លងផងដែរ។
ពាក្យស្នើសុំទាំងអស់ត្រូវដាក់តាមរយៈ ភ្នាក់ងារដែលទទួលស្គាល់ដោយរដ្ឋាភិបាល។ អាជ្ញាធរនឹងពិនិត្យប្រវត្តិរបស់អ្នកដាក់ពាក្យ និងឯកសារគាំទ្រ ហើយអាចស្នើសុំព័ត៌មាន ឬឯកសារបន្ថែម មុនពេលធ្វើការសម្រេចចិត្ត។
តើសមាជិកគ្រួសារណាខ្លះអាចបញ្ចូលក្នុងពាក្យស្នើសុំបាន?
កម្មវិធីនេះអនុញ្ញាតឱ្យអ្នកដាក់ពាក្យបញ្ចូលសមាជិកគ្រួសារដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ក្នុងពាក្យស្នើសុំតែមួយ។ សមាជិកគ្រួសារដែលអាចបញ្ចូលជាអ្នកនៅក្នុងបន្ទុក រួមមាន៖
ចំនួនទឹកប្រាក់បរិច្ចាគ និងឯកសារគាំទ្រដែលត្រូវការនឹងអាស្រ័យលើ ចំនួន និងប្រភេសមាជិកក្នុងបន្ទុក ដែលត្រូវបានបញ្ចូលក្នុងពាក្យស្នើសុំ។ ដូច្នេះ លក្ខណៈសម្បត្តិរបស់សមាជិកគ្រួសារនីមួយៗគួរត្រូវបានពិនិត្យឱ្យបានច្បាស់ មុនពេលដាក់ពាក្យ។
តើអាចបន្ថែមសមាជិកគ្រួសារបន្ទាប់ពីទទួលសញ្ជាតិបានទេ?
សមាជិកគ្រួសារដែលមានសិទ្ធិអាចបន្ថែមបានបន្ទាប់ពីទទួលសញ្ជាតិ ដោយអាស្រ័យលើការត្រួតពិនិត្យប្រវត្តិផ្ទៃខាងក្រោយ (due diligence) ការរួមចំណែក និងថ្លៃរដ្ឋាភិបាល។
ឯកសារគាំទ្រដែលត្រូវការនឹងអាស្រ័យលើសមាជិកគ្រួសារដែលត្រូវបន្ថែម។ ព័ត៌មានលម្អិតអំពីលក្ខខណ្ឌ និងថ្លៃសេវាអាចរកបាននៅលើទំព័រ កម្មវិធីសញ្ជាតិ។
តើមានជនជាតិណាខ្លះត្រូវបានហាមឃាត់មិនឲ្យដាក់ពាក្យ?
ច្បាប់អនុញ្ញាតឲ្យរដ្ឋាភិបាលហាមឃាត់ការដាក់ពាក្យពីប្រទេសខ្លះៗ ដោយផ្អែកលើហេតុផលសុវត្ថិភាពជាតិ ទណ្ឌកម្មអន្តរជាតិ ឬកង្វះសហការណ៍តុលាការដែលមានប្រសិទ្ធភាព។
ដោយសារតែការហាមឃាត់អាចផ្លាស់ប្តូរ អ្នកដាក់ពាក្យគួរតែបញ្ជាក់សិទ្ធិចូលរួមរបស់ខ្លួន មុនពេលរៀបចំឯកសារដាក់ពាក្យ។
តើអ្នកដាក់ពាក្យត្រូវធ្វើដំណើរទៅ ប្រទេសសៅតូម៉េ និងប្រាំងស៊ីប ដែរឬទេ?
មិនមានលក្ខខណ្ឌតម្រូវឲ្យទៅទស្សនាឬរស់នៅ ប្រទេសសៅតូម៉េ និងប្រាំងស៊ីប ទាំងមុន និងបន្ទាប់ពីទទួលសញ្ជាតិឡើយ។ អ្នកដាក់ពាក្យក៏មិនត្រូវការចំណាយពេលអប្បបរមានៅក្នុងប្រទេស ដើម្បីរក្សាសញ្ជាតិរបស់ខ្លួន។
កម្មវិធីនេះអនុញ្ញាតឲ្យអ្នកទទួលបានសញ្ជាតិបន្ថែម ដោយមិនចាំបាច់ផ្លាស់ទីឬប្តូរទីលំនៅចម្បង។
តើមានលក្ខខណ្ឌភាសាដែរឬទេ?
កម្មវិធីនេះមិនមានលក្ខខណ្ឌភាសា អ្នកដាក់ពាក្យមិនត្រូវប្រឡងភាសាព័រទុយហ្គាល់ ឬបង្ហាញកម្រិតជំនាញភាសាដើម្បីមានសិទ្ធិទទួលសញ្ជាតិឡើយ។
តើការត្រួតពិនិត្យប្រវត្តិផ្ទៃខាងក្រោយ (Due Diligence) សម្រាប់កម្មវិធីនេះមានលក្ខណៈដូចម្តេច?
អ្នកដាក់ពាក្យ សមាជិកគ្រួសារដែលពាក់ព័ន្ធ និងអ្នកឧបត្ថម្ភ ត្រូវបំពេញការត្រួតពិនិត្យប្រវត្តិជាផ្នែកមួយនៃដំណើរការដាក់ពាក្យ។ តាមអនុក្រឹត្យលេខ 07/2025 អង្គភាព Citizenship by Investment and Donation Unit (UCID) អាចតែងតាំងអ្នកផ្តល់សេវាឯករាជ្យដែលមានសមត្ថភាព ដើម្បីអនុវត្តការត្រួតពិនិត្យនេះ។ ការវាយតម្លៃ នឹងពិនិត្យអំពីប្រវត្តិ និងភាពសុចរិតរបស់អ្នកដាក់ពាក្យ ប្រភពប្រាក់ដែលមានសុពលភាពតាមច្បាប់ និងការអនុលោមតាមច្បាប់ប្រឆាំងនឹងការលាងលុយ និងការផ្គត់ផ្គង់ហិរញ្ញវត្ថុដល់ភេរវកម្ម។ កម្មវិធីនេះក៏មានក្រុមប្រឹក្សាពិនិត្យឡើងវិញ (Review Committee) ដែលរួមមានតំណាងពីព្រះរាជអាជ្ញា សេវាផ្លាស់ទី និងព្រំដែន អាជ្ញាធរហិរញ្ញវត្ថុ អាជ្ញាធរចុះបញ្ជី និងនាយកដ្ឋាននូតារី និងអង្គភាពព័ត៌មានហិរញ្ញវត្ថុ (FIU)។
តើត្រូវមានការសម្ភាសន៍ដែរឬទេ?
មិនត្រូវការការសម្ភាសន៍ទេ។ UCID អាចស្នើសុំសម្ភាសន៍ ប្រសិនបើត្រូវការវាយតម្លៃបន្ថែម។ ការសម្ភាសន៍អាចធ្វើដោយផ្ទាល់ ឬធ្វើពីចម្ងាយ។ ការសម្រេចថាតើត្រូវការសម្ភាសន៍ឬអត់ អាស្រ័យលើការពិនិត្យរបស់អាជ្ញាធរលើឯកសារដាក់ពាក្យនីមួយៗ។
តើកម្មវិធីនេះមានអត្ថប្រយោជន៍អ្វីខ្លះ?
ប្រទេសសៅតូម៉េ និងប្រាំងស៊ីប ផ្តល់ជូនកម្មវិធីសញ្ជាតិតាមរយៈការវិនិយោគ ដែលមានតម្រូវការចូលរួមជាថវិកាក្នុងកម្រិតមិនខ្ពស់ និងអនុញ្ញាតឱ្យអ្នកដាក់ពាក្យអាចបញ្ចូលសមាជិកគ្រួសារដែលមានលក្ខខណ្ឌគ្រប់គ្រាន់នៅក្នុងពាក្យស្នើសុំតែមួយ។
អត្ថប្រយោជន៍សំខាន់ៗរបស់កម្មវិធីរួមមាន៖
តើលិខិតឆ្លងដែនប្រទេសសៅតូម៉េ និងប្រាំងស៊ីប ផ្តល់សិទ្ធិធ្វើដំណើរទៅកាន់ប្រទេសណាខ្លះ?
លិខិតឆ្លងដែនប្រទេសសៅតូម៉េ និងប្រាំងស៊ីប ផ្តល់សិទ្ធិធ្វើដំណើរដោយមិនចាំបាច់មានទិដ្ឋាការ ឬអាចទទួលបានទិដ្ឋាការនៅពេលមកដល់ (Visa on Arrival) ទៅកាន់គោលដៅជាង 55 ប្រទេស រួមមាន សិង្ហបុរី ហុងកុង និងអាហ្វ្រិកខាងត្បូង។
សម្រាប់អ្នកដាក់ពាក្យដែលកំពុងស្វែងរកភាពបត់បែនកាន់តែច្រើនក្នុងការធ្វើដំណើរ នេះអាចជាអត្ថប្រយោជន៍មួយដែលគួរពិចារណា។ ទោះជាយ៉ាងណា ការចូលប្រទេសនីមួយៗមានលក្ខខណ្ឌខុសៗគ្នាទៅតាមកម្មវិធីសញ្ជាតិនីមួយៗ ដូច្នេះគួរពិនិត្យមើលប្រទេសដែលលិខិតឆ្លងដែនអាចចូលបាន ស្របតាមតម្រូវការធ្វើដំណើររបស់ខ្លួន។
លក្ខខណ្ឌនៃការចូលប្រទេសត្រូវបានកំណត់ដោយប្រទេសគោលដៅនីមួយៗ ហើយអាចមានការផ្លាស់ប្តូរ។ អ្នកដាក់ពាក្យដែលមានគោលដៅចង់ធ្វើដំណើរទៅកាន់ប្រទេសជាក់លាក់ណាមួយ គួរតែពិនិត្យបញ្ជាក់លក្ខខណ្ឌទិដ្ឋាការបច្ចុប្បន្នរបស់ប្រទេសនោះ មុនពេលសម្រេចចិត្តដាក់ពាក្យ។
តើសញ្ជាតិប្រទេសសៅតូម៉េ និងប្រាំងស៊ីប ផ្តល់អត្ថប្រយោជន៍តាមរយៈ CPLP ដែរឬទេ?
ប្រទេសនេះគឺជាសមាជិកនៃសហគមន៍ប្រទេសដែលប្រើប្រាស់ភាសាព័រទុយហ្គាល់ (Community of Portuguese Language Countries – CPLP)។ ដូច្នេះ សញ្ជាតិនេះអាចផ្តល់លទ្ធភាពក្នុងការស្នាក់នៅ ធ្វើការ និងសិក្សានៅក្នុងប្រទេសសមាជិកមួយចំនួន រួមមាន ព័រទុយហ្គាល់ និងប្រេស៊ីល។
ទោះជាយ៉ាងណា ឱកាសទាំងនេះអាស្រ័យលើច្បាប់អន្តោប្រវេសន៍របស់ប្រទេសនីមួយៗ និងកិច្ចព្រមព្រៀង CPLP ដែលប្រទេសនោះបានអនុវត្ត។ ការទទួលបានសញ្ជាតិប្រទេសសៅតូម៉េ និងប្រាំងស៊ីប មិនមានន័យថា អ្នកទទួលបានសិទ្ធិរស់នៅ ឬធ្វើការដោយស្វ័យប្រវត្តិនៅគ្រប់ប្រទេសសមាជិក CPLP នោះទេ។
តើសញ្ជាតិប្រទេសសៅតូម៉េ និងប្រាំងស៊ីប សមស្របសម្រាប់អ្នកដាក់ពាក្យគ្រប់រូបដែរឬទេ?
ភាពសមស្របនៃកម្មវិធីនេះ អាស្រ័យលើស្ថានភាព និងគោលបំណងផ្ទាល់ខ្លួនរបស់អ្នកដាក់ពាក្យម្នាក់ៗ។ ប្រទេសសៅតូម៉េ និងប្រាំងស៊ីប មានលក្ខខណ្ឌនៃការរួមចំណែកដែលទាប ងាយស្រួលជាងកម្មវិធីមួយចំនួន ហើយអាចទាក់ទាញបុគ្គល និងគ្រួសារដែលចង់ទទួលបានសញ្ជាតិបន្ថែម ដោយមិនចាំបាច់ផ្លាស់ទីទៅរស់នៅក្នុងប្រទេស។
កម្មវិធីនេះអាចសមស្របសម្រាប់អ្នកដាក់ពាក្យដែលផ្តល់តម្លៃលើ៖
សម្រាប់អ្នកដាក់ពាក្យដែលមានអាទិភាពផ្សេងទៀត ដូចជា ចង់បានការធ្វើដំណើរដោយមិនចាំបាច់មានទិដ្ឋាការទៅកាន់ប្រទេសជាច្រើនជាងនេះ ចង់បានជម្រើសវិនិយោគលើអចលនទ្រព្យដែលត្រូវបានអនុម័ត ឬចង់ទទួលបានសិទ្ធិចូលទៅកាន់ប្រទេសជាក់លាក់ណាមួយ អាចពិចារណាកម្មវិធីសញ្ជាតិផ្សេងទៀតដែលសមស្របជាង។
មុនពេលសម្រេចចិត្ត អ្នកដាក់ពាក្យគួរពិចារណាថាតើកម្មវិធីនេះឆ្លើយតបទៅនឹងតម្រូវការរបស់គ្រួសារ និងផែនការរយៈពេលវែងរបស់ខ្លួនកម្រិតណា ព្រមទាំងពិចារណាលើចំនួនទឹកប្រាក់ដែលត្រូវរួមចំណែក និងថ្លៃចំណាយពាក់ព័ន្ធផ្សេងៗ។
Thank you for visiting Harvey Law Group.
Please select our nearest office to you and complete the enquiry form below.
To send successfully, you must fill in all the required fields marked by an asterisk “*”.