REQUEST IMMIGRATION SERVICE
Thank you for visiting Harvey Law Group.
Please select our nearest office to you and complete the enquiry form below.
To send successfully, you must fill in all the required fields marked by an asterisk “*”.
ក្នុងចំណោមប្រទេសដែលពេញនិយមមួយចំនួនសម្រាប់កម្មវិធីសញ្ជាតិតាមរយៈការវិនិយោគ (Citizenship By Investment) ប្រទេសអាន់ទីហ្គ័រ និងបាប៊ូដា (និAntigua & Barbuda) កំពុងឈានមុខគេនៅតំបន់កោះការាបៀន (Caribbean) ដោយសារតែទីនោះជាជម្រើសដ៏ទាក់ទាញ ងមានភាពបត់បែន ទាក់ទងនឹងការវិនិយោគ ជាពិសេសសម្រាប់វិនិយោគិននៃរូបិយប័ណ្ណគ្រីបតូ មិនថាក្នុងជម្រើសបរិច្ចាគជូនរដ្ឋាភិបាល ឬការវិនិយោគនៅក្នុងគម្រោងអចលនទ្រព្យ ដែលត្រូវបានអនុម័តដោយរដ្ឋាភិបាលនោះទេ។ គួរកត់សម្គាល់ថា ប្រទេសនៅក្នុងតំបន់កោះការាបៀន (Caribbean)ផ្សេងទៀត ដែលផ្តល់ឱកាសវិនិយោគស្រដៀងគ្នា មានដូចជាប្រទេស Dominica, Grenada, St Kitts & Nevis and St Lucia ប៉ុន្តែប្រទេសអាន់ទីហ្គ័រ និងបាប៊ូដា (Antigua & Barbuda) មានទីផ្សារពិសេសខុសពីប្រទេសដ៏ទៃ គឺការទទួលយករូបិយប័ណ្ណគ្រីបតូ។
គោលបំណង នៃអត្ថបទនេះ គឺដើម្បីផ្តល់ជូនលោកអ្នក នូវទិដ្ឋភាពទូទៅនៃគុណសម្បត្តិរបស់ ប្រទេសអាន់ទីហ្គ័រ និងបាប៊ូដា (Antigua & Barbuda) ជាពិសេសសម្រាប់អ្នកវិនិយោគលើរូបិយប័ណ្ណគ្រីបតូ ដែលកំពុងស្វែងរកសេរីភាពផ្នែកហិរញ្ញវត្ថុ ការរៀបចំទុកដាក់ទ្រព្យសម្បត្តិ និងប្រសិទ្ធភាពពន្ធ។ តាមរយៈអត្ថបទនេះ អ្នកក៏អាចយល់ដឹងអំពីចំនុចសំខាន់ៗ ដែលរូបិយប័ណ្ណគ្រីបតូអាចត្រូវបានប្រើប្រាស់ក្នុងដំណើរការកម្មវិធីសញ្ជាតិតាមរយៈការវិនិយោគ។
កម្មវិធីសញ្ជាតិតាមរយៈការវិនិយោគទាក់ទាញវិនិយោគិនផ្នែករូបិយប័ណ្ណគ្រីបតូ សម្រាប់បង្កើនភាពបត់បែន អត្ថប្រយោជន៍ពន្ធ និងសុវត្ថិភាពផ្នែកហិរញ្ញវត្ថុរបស់ពួកគេ។ កម្មវិធីទាំងនេះភាគច្រើនត្រូវបានផ្តល់ជូនដោយប្រទេស ដែលមានរបបពន្ធអំណោយផល ហើយអនុញ្ញាតឱ្យវិនិយោគិនកាត់បន្ថយ ឬលុបបំបាត់ពន្ធលើការបង្កើនដើមទុនដោយស្របច្បាប់ លើប្រាក់ចំណេញរូបិយប័ណ្ណគ្រីបតូរបស់ពួកគេ។ លើសពីនេះ ការទទួលបានសញ្ជាតិទីពីរផ្តល់នូវការធ្វើដំណើរចេញចូលក្នុងប្រទេសប្រកបដោយស្ថិរភាព ដែលការពារទ្រព្យសម្បត្តិ មានប្រព័ន្ធធនាគារដ៏រឹងមាំ និងសម្រួលប្រតិបត្តិការអន្តរជាតិ ដែលមានតម្លៃជាពិសេសនៅក្នុងទីផ្សាររូបិយប័ណ្ណគ្រីបតូ។
លើសពីនេះ កម្មវិធីទាំងនេះផ្តល់នូវការការពារប្រឆាំងនឹងអស្ថិរភាពនយោបាយ និងសេដ្ឋកិច្ចនៅក្នុងប្រទេសកំណើតរបស់អ្នកវិនិយោគ។ លិខិតឆ្លងដែនទីពីរអនុញ្ញាតឱ្យពួកគេមានសេរីភាពក្នុងការធ្វើដំណើរជុំវិញពិភពលលោក រួមទាំងការចូលទៅកាន់ទីផ្សារហិរញ្ញវត្ថុពិភពលោកសំខាន់ៗដោយមិនចាំបាច់មានទិដ្ឋាការ ដែលអាចឱ្យវិនិយោគិនចាប់យកឱកាសនៅលើឆាកអន្តរជាតិបានយ៉ាងឆាប់រហ័ស។ សម្រាប់សហគ្រិនគ្រីបតូ កម្មវិធីទាំងនេះក៏អាចជួយសម្រួលដល់ សិទ្ធិស្នាក់នៅក្នុងប្រទេសដែលងាយស្រួលប្រើប្រាស់បច្ចេកវិទ្យា ហើយទទួលយកការច្នៃប្រឌិតពី Blockchain ដោយផ្តល់នូវប្រព័ន្ធអេកូដ៏មានតុល្យភាពសម្រាប់ការបណ្តាក់ទុនរបស់ពួកគេ។
កម្មវិធីសញ្ជាតិតាមរយៈការវិនិយោគ(CIP) របស់ប្រទេសអាន់ទីហ្គ័រ និងបាប៊ូដា ផ្តល់ឱ្យវិនិយោគិន និងក្រុមគ្រួសាររបស់ពួកគេនូវឱកាសទទួលបានសញ្ជាតិ ស្របជាមួយនឹងការរួមចំណែកផ្នែកសេដ្ឋកិច្ចសំខាន់ៗក្នុងប្រទេស។ កម្មវិធីនេះបានបង្កើតឡើងក្នុងឆ្នាំ 2013 ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងទាក់ទាញការវិនិយោគពីបរទេស កម្មវិធីនេះផ្តល់ឱ្យវិនិយោគិននូវជម្រើសវិនិយោគជាច្រើន ដូចជាការបរិច្ចាគជូនរដ្ឋាភិបាលយ៉ាងហោចណាស់ USD 230,000 សម្រាប់សមាជិកគ្រួសាររហូតដល់ 4 នាក់ ឬការវិនិយោគលើអចលនទ្រព្យដែលបានអនុម័តក្នុងទំហំទឹកប្រាក់ចាប់ពី USD 300,000។ អ្នកដាក់ពាក្យសុំក៏ត្រូវបង់ថ្លៃរដ្ឋាភិបាល និងបំពេញតាមតម្រូវការចាំបាច់ និងតម្រូវការស្នាក់នៅ រួមទាំងការចំណាយពេលយ៉ាងតិច 5 ថ្ងៃនៅក្នុងប្រទេសក្នុងរយៈពេល៥ឆ្នាំ។
បេក្ខជនដែលជោគជ័យ នឹងទទួលបានអត្ថប្រយោជន៍ដូចជា ការធ្វើដំណើរដោយគ្មានទិដ្ឋាការ ឬទិដ្ឋាការពេលមកដល់ ទៅកាន់ជាង 150ប្រទេស រួមទាំងតំបន់ Schengen និងចក្រភពអង់គ្លេស។ ជាមួយនឹងការមិនគិតពន្ធលើប្រាក់ចំណូលផ្ទាល់ខ្លួន កម្មវិធីនេះមានភាពទាក់ទាញជាពិសេសចំពោះអ្នកវិនិយោគមកពីទូទាំងពិភពលោក ដែលចង់កាត់បន្ថយបន្ទុកពន្ធរបស់ពួកគេ ក៏ដូចជាការស្វែងរកសញ្ជាតិទីពីរ និងការបង្កើនភាពចល័តជាសកល។ ទោះជាយ៉ាងណាក៏ដោយ អ្នកដាក់ពាក្យត្រូវឆ្លងកាត់ការត្រួតពិនិត្យយ៉ាងហ្មត់ចត់ ដើម្បីធានាបាននូវការអនុលោមតាមស្តង់ដារសន្តិសុខអន្តរជាតិ និងប្រឆាំងអំពើពុករលួយ។ គំនិតផ្តួចផ្តើមនេះបានរួមចំណែកយ៉ាងសំខាន់ដល់សេដ្ឋកិច្ចរបស់ប្រទេសជាតិ ជាពិសេសក្នុងការផ្តល់មូលនិធិដល់គម្រោងអភិវឌ្ឍន៍ជាតិ និងការជំរុញវិស័យអចលនទ្រព្យ និងទេសចរណ៍។
កម្មវិធីសញ្ជាតិតាមរយៈការវិនិយោគរបស់ប្រទេសអាន់ទីហ្គ័រ និងបាប៊ូដា (Antigua & Barbuda) ផ្តល់នូវអត្ថប្រយោជន៍លេចធ្លោជាច្រើន បើប្រៀបធៀបទៅនឹងកម្មវិធីវិនិយោគផ្សេងទៀត ដូចជាការផ្តល់នូវភាពបត់បែនសម្រាប់អ្នកដាក់ពាក្យ ដែលធ្លាប់មានកំណត់ត្រាប្រព្រឹត្តបទល្មើសតូចតាច។ កម្មវិធីនេះអនុញ្ញាតឱ្យរួមបញ្ចូលសមាជិកក្នុងបន្ទុកជាច្រើនដូចជា ជីដូនជីតា ចៅ កូនដែលរៀបការហើយ និងបងប្អូនបង្កើត ហើយក៏អាចបន្ថែមស្វាមីភរិយាអនាគត និងកូនៗផងដែរ។
ប្រទេសអាន់ទីហ្គ័រ និងបាប៊ូដា (Antigua & Barbuda) ផ្តល់ឱកាសអំណោយផលសម្រាប់វិនិយោគិនផ្នែករូបិយប័ណ្ណគ្រីបតូ ដោយសារក្របខ័ណ្ឌនៃបទប្បញ្ញត្តិ ដែលកំពុងរីកចម្រើន និងការគាំទ្រពីរដ្ឋាភិបាលសម្រាប់ការអនុម័តលើ Blockchain និងការទទួលយក Digital Asset។ ប្រទេសនេះបានតាំងខ្លួនជាដែនដី ដែលងាយស្រួលក្នុងការប្រើប្រាស់រូបិយប័ណ្ណគ្រីបតូ ជាមួយនឹងច្បាប់ដែលលើកទឹកចិត្តដល់ការច្នៃប្រឌិតក្នុងវិស័យ Blockchain រួមទាំងការផ្តល់សម្រាប់ Initial Coin Offering (ICOs) និងការចេញ Digital Token។ គោលការណ៍ទាំងនេះបានបង្កើតបរិយាកាសដ៏មានសក្ដានុពលសម្រាប់សហគ្រិន និងវិនិយោគិនដែលកំពុងស្វែងរកទិដ្ឋភាពបទប្បញ្ញត្តិគាំទ្រ និងការចូលទៅកាន់ទីផ្សារពិភពលោក។
ការផ្តោតសំខាន់របស់ប្រទេសនេះទៅលើបច្ចេកវិទ្យាហិរញ្ញវត្ថុក៏បានធ្វើឡើងស្របតាមវិស័យទេសចរណ៍ និងឧស្សហកម្មហិរញ្ញវត្ថុនៅក្រៅប្រទេសផងដែរ ដោយផ្តល់នូវមធ្យោបាយសម្រាប់ការរួមបញ្ចូលដំណោះស្រាយរូបិយប័ណ្ណគ្រីបតូ។ ជាឧទាហរណ៍ ការទូរទាត់ប្រាក់គ្រីបតូនៅក្នុងឧស្សាហកម្មបដិសណ្ឋារកិច្ចអាចទាក់ទាញអ្នកទេសចរ ដែលស្គាល់បច្ចេកវិទ្យា ខណៈដែលប្រព័ន្ធដែលមានមូលដ្ឋានលើ blockchain អាចបង្កើនតម្លាភាព និងប្រសិទ្ធភាពក្នុងសេវាកម្មហិរញ្ញវត្ថុ។ ជាមួយនឹងរបបពន្ធទាប និងទីតាំងយុទ្ធសាស្ត្រនៅតំបន់ការាបៀន (Caribbean) ប្រទេសអាន់ទីហ្គ័រ និងបាប៊ូដា (Antigua & Barbuda) បានបង្ហាញពីឱកាសដ៏គួរឱ្យទាក់ទាញសម្រាប់វិនិយោគិន ដែលមានបំណងប្រើប្រាស់និន្នាការដែលកំពុងរីកចម្រើននៅក្នុងហិរញ្ញវត្ថុវិមជ្ឈការ និងទ្រព្យសម្បត្តិឌីជីថល។
ទោះជាយ៉ាងណាក៏ដោយ វិនិយោគិនផ្នែករូបិយប័ណ្ណគ្រីបតូ ត្រូវតែពិចារណាលើបញ្ហាប្រឈមជាក់ស្តែងដូចជា ភាពមិនច្បាស់លាស់នៃបទប្បញ្ញត្តិ និងតម្រូវការនៃភាពស្របច្បាប់។ ការបំប្លែងគ្រីបតូទៅជារូបិយប័ណ្ណ Fiat ដើម្បីវិនិយោគអាចត្រូវប្រឈមនឹងការត្រួតពិនិត្យក្រោមបទប្បញ្ញត្តិប្រឆាំងការសម្អាតប្រាក់ (AML) អន្តរជាតិ។ លើសពីនេះទៀត វិនិយោគិនត្រូវតែធានាបានថា ពួកគេមានឯកសារត្រឹមត្រូវបញ្ជាក់ពីទ្រព្យសម្បត្តិគ្រីបតូរបស់ពួកគេ ដើម្បីបំពេញតាមតម្រូវការផ្នែកច្បាប់ដែលកំណត់ដោយ CIP។ ដំណើរការកម្មវិធីពាក់ព័ន្ធផ្នែកច្បាប់ និងហិរញ្ញវត្ថុទាំងនេះ តម្រូវឱ្យអ្នកដាក់ពាក្យធ្វើការជាមួយទីប្រឹក្សាផ្នែកច្បាប់ និងភ្នាក់ងារដែលមានអាជ្ញាប័ណ្ណ ដែលស្គាល់អំពីរូបិយបណ្ណ័គ្រីបតូ និងលក្ខខណ្ឌការវិនិយោគរបស់ប្រទេសអាន់ទីហ្គ័រ និងបាប៊ូដា (Antigua & Barbuda)។
វិនិយោគិនរូបិយបណ្ណ័គ្រីបតូ ដែលកំពុងពិចារណាលើកម្មវិធីសញ្ជាតិតាមរយៈការវិនិយោគ អាចប្រឈមមុខនឹងហានិភ័យ និងបញ្ហាប្រឈមមួយចំនួន រួមទាំងភាពមិនច្បាស់លាស់ផ្នែកច្បាប់ ជុំវិញរូបិយប័ណ្ណគ្រីបតូ។ ក្របខ័ណ្ឌច្បាប់របស់ប្រទេសអាន់ទីហ្គ័រ និងបាប៊ូដា (Antigua & Barbuda) សម្រាប់ Digital Asset អាចមានការផ្លាស់ប្តូរ ហើយនឹងអាចប៉ះពាល់ដល់ការបង់ពន្ធ ឬភាពស្របច្បាប់ នៃតម្រូវការសម្រាប់កម្មសិទ្ធិកររបស់គ្រីបតូ។ ជាងនេះទៅទៀត ការត្រួតពិនិត្យជាសកល នៃប្រតិបត្តិការគ្រីបតូ បង្កើនការព្រួយបារម្ភលើបទប្បញ្ញត្តិប្រឆាំងការសម្អាតប្រាក់ (AML) និងការស្វែងយល់ពីអតិថិជន (KYC) ដែលអាចធ្វើអោយដំណើរការកម្មវិធីមានភាពស្មុគស្មាញខ្លះ។ លើសពីនេះ ភាពប្រែប្រួលនៃរូបិយប័ណ្ណគ្រីបតូ អាចបង្កហានិភ័យផ្នែកហិរញ្ញវត្ថុ ដោយសារការប្រែប្រួលតម្លៃអាចប៉ះពាល់ដល់សមត្ថភាពរបស់អ្នកវិនិយោគក្នុងការបំពេញតាមកម្រិត នៃការវិនិយោគអប្បបរមា។ ចុងក្រោយគឺ ហានិភ័យផ្នែកភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ច ដូចជាការដាក់ទណ្ឌកម្មអន្តរជាតិ ឬការផ្លាស់ប្តូរទំនាក់ទំនងទ្វេរភាគី អាចប៉ះពាល់ដល់ផលប្រយោជន៍រយៈពេលវែងរបស់ពលរដ្ឋ។
ជារួមមក យោងតាមទស្សនៈរបស់វិនិយោគិនដែលមានរូបិយបណ្ណ័គ្រីបតូ កម្មវិធីសញ្ជាតិតាមរយៈការវិនិយោគរបស់ប្រទេសអាន់ទីហ្គ័រ និងបាប៊ូដា (Antigua & Barbuda) អាចជាកម្មវិធីសញ្ជាតិមួយ ដែលសមរម្យបំផុត ទោះជាយ៉ាងណាក៏ដោយ វាក៏ជាចំនុចដែលគួរយកចិត្តទុកដាក់ចំពោះផ្នែកមួយចំនួន ដែលបានលើកឡើងនៅក្នុងអត្ថបទ ដូចជាការលើកឡើងពីការអនុវត្តជាក់ស្តែង ហានិភ័យ និងបញ្ហាប្រឈម ដែលអ្នកគួរពិចារណា ដែលនេះជាមូលហេតុដែលអ្នកពិតជាត្រូវការអ្នកមានជំនាញវិជ្ជាជីវៈច្បាស់លាស់ក្នុងការណែនាំជានិច្ច។
Thank you for visiting Harvey Law Group.
Please select our nearest office to you and complete the enquiry form below.
To send successfully, you must fill in all the required fields marked by an asterisk “*”.