
REQUEST IMMIGRATION SERVICE
Thank you for visiting Harvey Law Group.
Please select our nearest office to you and complete the enquiry form below.
To send successfully, you must fill in all the required fields marked by an asterisk “*”.

លិខិតឆ្លងដែនទីពីរ ដើម្បីជាជម្រើសបម្រុង (Plan B) អាចបើកឱកាសឱ្យអ្នកធ្វើដំណើរទៅកាន់ប្រទេសជាច្រើន។ មិនត្រឹមតែប៉ុណ្ណោះ វាក៏អាចជួយបើកទីផ្សារថ្មី ធានាសុវត្ថិភាពដល់ការបណ្តាក់ទុនអាជីវកម្ម ឬផ្តល់ជម្រើសជំនួសក្នុងករណីមានការផ្លាស់ប្តូរកាលៈទេសៈផងដែរ។
ការធ្វើចំណាកស្រុកតាមរយៈការវិនិយោគ កំពុងឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរដ៏សំខាន់មួយ។ សហគ្រិន វិនិយោគិន និងអ្នកជំនាញដែលធ្វើការនៅលក្ខណៈអន្តរជាតិ លែងគិតត្រឹមតែការផ្លាស់ប្តូរទៅរស់នៅក្រៅប្រទេសប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏គិតអំពីជម្រើស និងឱកាសនាពេលអនាគតផងដែរ។ តើគួរពង្រីកអាជីវកម្មនៅប្រទេសណា? តើគួរជ្រើសរើសប្រទេសណាសម្រាប់ការរស់នៅ? ហើយតើអាចរក្សាសេរីភាពក្នុងការធ្វើដំណើរទៅកាន់ប្រទេសផ្សេងៗបានដោយរបៀបណា?
តើការទទួលបានសញ្ជាតិទីពីរ ដើម្បីជាជម្រើសបម្រុងល្អដែរឬទេ?
ការទទួលបានសញ្ជាតិទីពីរ អាចជាជម្រើសបម្រុងដ៏មានប្រសិទ្ធភាព ប្រសិនបើសញ្ជាតិនោះផ្តល់នូវជម្រើស និងអត្ថប្រយោជន៍ដែលអ្នកដាក់ពាក្យ និងក្រុមគ្រួសាររបស់ពួកគេកំពុងស្វែងរក។
ថាតើវាជាជម្រើសសមស្របឬអត់ គឺអាស្រ័យលើគោលបំណងដែលអ្នកដាក់ពាក្យចង់សម្រេចបាន។ គោលបំណងទាំងនោះអាចរួមមាន ការមានប្រទេសមួយផ្សេងទៀតសម្រាប់រស់នៅ ការបង្កើនឱកាសធ្វើដំណើរសម្រាប់សមាជិកគ្រួសារ ការទទួលបានឱកាសអាជីវកម្មថ្មីៗ ឬគ្រាន់តែមានជម្រើសបម្រុងមួយទៀត ក្នុងករណីមានការផ្លាស់ប្តូរកាលៈទេសៈនៅក្នុងប្រទេសកំណើត។
ចំណុចសំខាន់គឺត្រូវពិនិត្យថា តើសញ្ជាតិទីពីរដែលកំពុងពិចារណានោះ ពិតជាអាចផ្តល់នូវអត្ថប្រយោជន៍ទាំងនេះដល់អ្នកដាក់ពាក្យ និងក្រុមគ្រួសាររបស់ពួកគេបានដែរឬទេ។
សញ្ជាតិទីពីរអាចមានសារៈសំខាន់ជាពិសេសសម្រាប់អ្នកដែលចង់បានជម្រើសរយៈពេលវែង ជាជាងការមានត្រឹមតែសិទ្ធិអន្តោប្រវេសន៍បណ្តោះអាសន្ន។ នេះអាចរួមមាន សិទ្ធិរស់នៅក្នុងប្រទេសមួយផ្សេងទៀត ការផ្តល់ជម្រើសបន្ថែមដល់សមាជិកគ្រួសារ ឬការកាត់បន្ថយការពឹងផ្អែកលើសញ្ជាតិតែមួយ។
មុននឹងសម្រេចចិត្តថាតើសញ្ជាតិទីពីរគឺជាជម្រើសបម្រុងដ៏ត្រឹមត្រូវឬអត់ អ្នកដាក់ពាក្យគួរពិចារណាលើសញ្ជាតិបច្ចុប្បន្ន ស្ថានភាពស្នាក់នៅ កាលៈទេសៈគ្រួសារ និងស្ថានភាពពន្ធដាររបស់ខ្លួន ព្រមទាំងសិទ្ធិជាក់ស្តែងដែលសញ្ជាតិទីពីរនោះអាចផ្តល់ឱ្យបាន។
ឧទាហរណ៍៖ តើអាចបញ្ចូលសមាជិកសមាជិក នៅក្នុងបន្ទុកបានដែរឬទេ? តើតម្រូវឱ្យមានការស្នាក់នៅផ្ទាល់ក្នុងប្រទេស ឬមានលក្ខខណ្ឌផ្សេងៗទៀតដែរឬទេ? តើអនុញ្ញាតឱ្យកាន់សញ្ជាតិពីរដែរឬទេ? ហើយតើរយៈពេលដំណើរការពាក្យមានរយៈពេលប៉ុន្មាន?
ចម្លើយចំពោះសំណួរទាំងនេះនឹងជួយឱ្យក្រុមការងាររបស់យើងអាចផ្តល់ប្រឹក្សាបានយ៉ាងច្បាស់លាស់ និងពិចារណាដោយយកចិត្តទុកដាក់ថា តើការស្វែងរកសញ្ជាតិទីពីរគឺជាជម្រើសដែលគួរពិចារណាដែរឬទេ ឬក៏មានមធ្យោបាយផ្សេងទៀតដែលសមស្របជាងនេះ។
តើស្ថានភាពបែបណាខ្លះដែលធ្វើឱ្យមនុស្សចាប់ផ្តើមស្វែងរកជម្រើសបម្រុង (Plan B)?
មនុស្សអាចពិចារណាស្វែងរកជម្រើសបម្រុង (Plan B) ដោយសារហេតុផលជាច្រើន។ ភាពមិនប្រាកដប្រជាផ្នែកនយោបាយ ឬសេដ្ឋកិច្ច សុវត្ថិភាពផ្ទាល់ខ្លួន ស្ថានភាពគ្រួសារ ឬក្តីបារម្ភអំពីអនាគត អាចជំរុញឱ្យបុគ្គលម្នាក់ចង់មានប្រទេសមួយផ្សេងទៀតជាជម្រើសសម្រាប់ខ្លួន។
សម្រាប់គ្រួសារ ការសម្រេចចិត្តនេះក៏អាចពាក់ព័ន្ធនឹងការសិក្សារបស់កូនៗ ប្រទេសដែលពួកគេចង់ទៅរស់នៅនាពេលអនាគត ឬលទ្ធភាពក្នុងការផ្លាស់ប្តូរទីលំនៅទៅប្រទេសផ្សេងជាមួយគ្នា ក្នុងករណីចាំបាច់។
ការកំណត់ឱ្យបានច្បាស់លាស់អំពីអាទិភាពសំខាន់ៗរបស់អ្នកដាក់ពាក្យ នឹងជួយកំណត់ថាតើមធ្យោបាយណាដែលសមស្របបំផុត។ អ្នកដែលចង់មានជម្រើសសម្រាប់ផ្លាស់ប្តូរទីលំនៅទៅរស់នៅប្រទេសផ្សេង អាចមានតម្រូវការខុសពីអ្នកដែលចង់ទទួលបានសញ្ជាតិទីពីរ បង្កើនសេរីភាពក្នុងការធ្វើដំណើរ ឬស្វែងរកដំណោះស្រាយរយៈពេលវែងសម្រាប់ក្រុមគ្រួសារ។
តើសញ្ជាតិទីពីរផ្តល់អត្ថប្រយោជន៍អ្វីខ្លះ ហើយមិនផ្តល់អ្វីខ្លះ?
ការទទួលបានសញ្ជាតិទីពីរ ផ្តល់ឱ្យបុគ្គលម្នាក់នូវសញ្ជាតិបន្ថែមមួយទៀត ព្រមទាំងសិទ្ធិផ្សេងៗដែលភ្ជាប់ជាមួយនឹងសញ្ជាតិរបស់ប្រទេសនោះ។ អាស្រ័យលើប្រទេសនីមួយៗ សិទ្ធិទាំងនេះអាចរួមមាន សិទ្ធិរស់នៅ និងធ្វើការនៅក្នុងប្រទេសនោះ ព្រមទាំងសិទ្ធិធ្វើដំណើរបន្ថែមទៅកាន់ប្រទេសផ្សេងៗផងដែរ។
ទោះជាយ៉ាងណាក៏ដោយ ការទទួលបានសញ្ជាតិមួយទៀត មិនមានន័យថាស្ថានភាពស្នាក់នៅសម្រាប់គោលបំណងបង់ពន្ធ របស់បុគ្គលនោះនឹងផ្លាស់ប្តូរដោយស្វ័យប្រវត្តិ ឬអាចរួចផុតពីកាតព្វកិច្ចផ្លូវច្បាប់ និងហិរញ្ញវត្ថុដែលមានស្រាប់នៅក្នុងប្រទេសផ្សេងទៀតនោះទេ។
អ្នកដាក់ពាក្យគួរពិចារណាលើចំណុចទាំងនេះ មុននឹងសម្រេចចិត្តថាតើសញ្ជាតិណាមួយពិតជាអាចផ្តល់នូវអត្ថប្រយោជន៍ដែលខ្លួនត្រូវការពីជម្រើសបម្រុង (Plan B) បានដែរឬទេ។
តើគួរពិនិត្យលើចំណុចអ្វីខ្លះ មុននឹងជ្រើសរើសជម្រើសបម្រុង (Plan B)?
មុននឹងជ្រើសរើសជម្រើសបម្រុង អ្នកដាក់ពាក្យគួរកំណត់ឱ្យបានច្បាស់លាស់ជាមុនថា តើខ្លួនចង់ឱ្យកម្មវិធីនោះផ្តល់នូវអត្ថប្រយោជន៍អ្វីខ្លះ។
ជម្រើសដែលសមស្របសម្រាប់អ្នកដែលចង់ទទួលបានសញ្ជាតិមួយទៀត អាចមានភាពខុសគ្នាទាំងស្រុងពីជម្រើសសម្រាប់អ្នកដែលមានគោលបំណងសំខាន់ក្នុងការទទួលបានសិទ្ធិស្នាក់នៅ បង្កើនភាពងាយស្រួលក្នុងការធ្វើដំណើរសម្រាប់ក្រុមគ្រួសារ ឬមានប្រទេសមួយផ្សេងទៀតសម្រាប់រស់នៅនាពេលអនាគត។
តើសញ្ជាតិបច្ចុប្បន្នរបស់អ្នកមានឥទ្ធិពលលើការសម្រេចចិត្តនេះដែរឬទេ?
សញ្ជាតិដែលអ្នកដាក់ពាក្យមានស្រាប់ អាចជះឥទ្ធិពលដល់កម្មវិធីដែលពួកគេមានសិទ្ធិដាក់ពាក្យ និងថាតើច្បាប់នៃប្រទេសកំណើតរបស់ពួកគេអនុញ្ញាតឱ្យកាន់សញ្ជាតិមួយផ្សេងទៀតក្នុងពេលតែមួយដែរឬទេ។
ប្រទេសមួយចំនួនមានការរឹតបន្តឹង ឬមិនទទួលស្គាល់ការកាន់សញ្ជាតិពីរ។ ដូច្នេះ មុននឹងបន្តដំណើរការ អ្នកដាក់ពាក្យគួរស្វែងយល់ឱ្យបានច្បាស់ថា តើការទទួលបានសញ្ជាតិមួយទៀតអាចប៉ះពាល់ដល់សញ្ជាតិ និងសិទ្ធិដែលខ្លួនមានស្រាប់យ៉ាងដូចម្តេចខ្លះ។
តើស្ថានភាពស្នាក់នៅសម្រាប់គោលបំណងបង់ពន្ធ មានឥទ្ធិពលលើអត្ថប្រយោជន៍នៃការទទួលបានសញ្ជាតិទីពីរដែរឬទេ?
ការទទួលបានសញ្ជាតិមួយទៀត មិនមានន័យថាទីកន្លែងដែលបុគ្គលម្នាក់ត្រូវបានចាត់ទុកថាជាអ្នកមានកាតព្វកិច្ចបង់ពន្ធ ឬប្រទេសដែលប្រាក់ចំណូល និងទ្រព្យសម្បត្តិរបស់ពួកគេអាចត្រូវជាប់ពន្ធ នឹងផ្លាស់ប្តូរដោយស្វ័យប្រវត្តិនោះទេ។
ស្ថានភាពស្នាក់នៅសម្រាប់គោលបំណងបង់ពន្ធ និងសញ្ជាតិ គឺជាបញ្ហាពីរផ្សេងគ្នា ហើយបទប្បញ្ញត្តិពាក់ព័ន្ធអាស្រ័យលើប្រទេសដែលពាក់ព័ន្ធ និងស្ថានភាពជាក់ស្តែងរបស់អ្នកដាក់ពាក្យ។
ក្នុងករណីដែលការទទួលបាន ឬការប្រើប្រាស់សញ្ជាតិទីពីរអាចបង្កឱ្យមានផលប៉ះពាល់ផ្នែកពន្ធដារ អ្នកដាក់ពាក្យគួរស្វែងរកការប្រឹក្សាពីអ្នកជំនាញពន្ធដារដែលមានសមត្ថភាព និងបទពិសោធន៍ច្បាស់លាស់។
តើពេលណាទើបសញ្ជាតិទីពីរអាចក្លាយជាជម្រើសបម្រុងពិតប្រាកដ?
សញ្ជាតិទីពីរអាចក្លាយជាជម្រើសបម្រុងដ៏មានប្រសិទ្ធភាព នៅពេលដែលសិទ្ធិ និងអត្ថប្រយោជន៍ដែលទទួលបាន ស្របទៅនឹងមូលហេតុ និងគោលបំណងដែលអ្នកដាក់ពាក្យចង់មានសញ្ជាតិមួយទៀត។
ឧទាហរណ៍ បុគ្គលដែលមានការព្រួយបារម្ភអំពីភាពមិនប្រាកដប្រជានាពេលអនាគត អាចឱ្យតម្លៃខ្ពស់ចំពោះការមានប្រទេសមួយផ្សេងទៀតដែលខ្លួនមានសិទ្ធិរស់នៅជាអចិន្ត្រៃយ៍។ ចំណែកឯគ្រួសារមួយ អាចផ្តល់អាទិភាពខ្ពស់ជាងទៅលើការមានជម្រើសបន្ថែមសម្រាប់ប្តី ឬប្រពន្ធ និងកូនៗរបស់ពួកគេ។
សម្រាប់អ្នកដាក់ពាក្យដែលចាប់អារម្មណ៍លើការទទួលបានសញ្ជាតិទីពីរ ចំណុចសំខាន់គឺមិនគួរផ្តោតត្រឹមតែការទទួលបានសញ្ជាតិនោះប៉ុណ្ណោះទេ ប៉ុន្តែគួរពិចារណាផងដែរថា តើពួកគេអាចប្រើប្រាស់សិទ្ធិទាំងនោះបានយ៉ាងដូចម្តេច ប្រសិនបើស្ថានភាពរស់នៅរបស់ពួកគេមានការផ្លាស់ប្តូរ។
តើសញ្ជាតិទីពីរអាចផ្តល់អត្ថប្រយោជន៍ដល់ក្រុមគ្រួសារ ក្រៅពីអ្នកដាក់ពាក្យចម្បងបានដែរឬទេ?
កម្មវិធីមួយចំនួនអនុញ្ញាតឱ្យសមាជិកគ្រួសារដែលបំពេញតាមលក្ខខណ្ឌ អាចដាក់ពាក្យស្នើសុំជាមួយអ្នកដាក់ពាក្យសំខាន់បាន រួមមាន ប្តី ឬប្រពន្ធ កូនៗ និងក្នុងករណីខ្លះ អ្នកនៅក្នុងបន្ទុកផ្សេងទៀត។
លក្ខខណ្ឌសម្រាប់សមាជិកគ្រួសារមានភាពខុសគ្នាពីកម្មវិធីមួយទៅកម្មវិធីមួយ ជាពិសេសចំពោះកូនដែលមានអាយុពេញវ័យ និងឪពុកម្តាយ។
អ្នកដាក់ពាក្យដែលមានបំណងបញ្ចូលសមាជិកគ្រួសារក្នុងពាក្យស្នើសុំ គួរពិនិត្យលក្ខខណ្ឌទាំងនេះឱ្យបានច្បាស់លាស់ នៅពេលប្រៀបធៀបកម្មវិធីនីមួយៗ ព្រោះវាអាចជះឥទ្ធិពលដល់ជម្រើសដែលមានសម្រាប់ក្រុមគ្រួសារទាំងមូល។
តើពេលណាសញ្ជាតិទីពីរមិនមែនជាជម្រើសបម្រុង (Plan B) ដែលសមស្រប?
សញ្ជាតិទីពីរអាចមិនមែនជាជម្រើសបម្រុងដែលសមស្របនោះទេ ប្រសិនបើគោលបំណងសំខាន់របស់អ្នកដាក់ពាក្យអាចសម្រេចបានតាមរយៈមធ្យោបាយស្នើសុំសិទ្ធិស្នាក់នៅ ឬអន្តោប្រវេសន៍ដែលមានភាពសាមញ្ញជាងនេះ។
វាក៏អាចមិនសមស្របផងដែរ ក្នុងករណីដែលការទទួលបានសញ្ជាតិមួយទៀតអាចប៉ះពាល់ដល់សញ្ជាតិដែលខ្លួនមានស្រាប់ បង្កើតបញ្ហាផ្លូវច្បាប់ ឬពន្ធដារ ឬតម្រូវឱ្យមានការវិនិយោគក្នុងចំនួនទឹកប្រាក់ដែលមិនសមស្របនឹងស្ថានភាព និងលទ្ធភាពរបស់អ្នកដាក់ពាក្យ។
ជាដំបូង អ្នកដាក់ពាក្យគួរពិចារណាឱ្យបានច្បាស់ថា តើខ្លួនចង់ឱ្យជម្រើសបម្រុង (Plan B) នេះសម្រេចគោលបំណងអ្វីខ្លះ ហើយតើការទទួលបានសញ្ជាតិទីពីរពិតជាចាំបាច់ដើម្បីសម្រេចគោលបំណងទាំងនោះដែរឬទេ។
តើហានិភ័យសំខាន់ៗអ្វីខ្លះ ប្រសិនបើពឹងផ្អែកលើសញ្ជាតិទីពីរ?
អ្នកដាក់ពាក្យក៏គួរយល់ដឹងផងដែរថា កម្មវិធីផ្តល់សញ្ជាតិ និងការវិនិយោគអាចមានការផ្លាស់ប្តូរ។ រដ្ឋាភិបាលអាចដំឡើងចំនួនទឹកប្រាក់វិនិយោគ កែប្រែលក្ខខណ្ឌនៃការដាក់ពាក្យ លុបចោលជម្រើសវិនិយោគមួយចំនួន ឬដាក់ចេញនូវលក្ខខណ្ឌថ្មីៗ។
ពាក្យស្នើសុំក៏អាចត្រូវបានបដិសេធ បន្ទាប់ពីការត្រួតពិនិត្យប្រវត្តិ និងការផ្ទៀងផ្ទាត់ព័ត៌មាន។ លើសពីនេះ កម្មវិធីវិនិយោគមួយចំនួនតម្រូវឱ្យអ្នកដាក់ពាក្យរក្សាការវិនិយោគរបស់ខ្លួនក្នុងរយៈពេលអប្បបរមាមួយ បន្ទាប់ពីទទួលបានការអនុម័ត។
ប្រសិនបើមានការផ្លាស់ប្តូរលក្ខខណ្ឌ ខណៈពេលដែលពាក្យស្នើសុំកំពុងស្ថិតក្នុងដំណើរការ អ្នកដាក់ពាក្យដែលបានដាក់ពាក្យរួចជាធម្មតាអាចទទួលបានការការពារតាមរយៈបទប្បញ្ញត្តិអន្តរកាល ឬគោលការណ៍រក្សាសិទ្ធិ និងលក្ខខណ្ឌចាស់សម្រាប់អ្នកដាក់ពាក្យដែលមានស្រាប់។
ពេលវេលាសមស្របក្នុងការដាក់ពាក្យស្នើសុំសញ្ជាតិ ឬសិទ្ធិស្នាក់នៅ ជាទូទៅគឺពេលបច្ចុប្បន្ននេះ (ឬប្រសិនបើអាច គឺតាំងពីម្សិលមិញទៅទៀត)។
តើអ្នកដាក់ពាក្យតែងតែមានកំហុសអ្វីខ្លះ នៅពេលរៀបចំជម្រើសបម្រុង?
ជម្រើសបម្រុង នឹងមានប្រសិទ្ធភាពបំផុត នៅពេលដែលអ្នកដាក់ពាក្យបានកំណត់យ៉ាងច្បាស់ជាមុនថា តើខ្លួនចង់ទទួលបានអត្ថប្រយោជន៍អ្វីខ្លះ មុននឹងជ្រើសរើសកម្មវិធីណាមួយ ឬសម្រេចចិត្តប្តេជ្ញាចិត្តក្នុងការវិនិយោគ។
បញ្ហាអាចកើតឡើង នៅពេលដែលបុគ្គលម្នាក់ផ្តោតលើកម្មវិធីជាក់លាក់ណាមួយលឿនពេក ដោយមិនបានពិនិត្យជាមុនថា តើកម្មវិធីនោះពិតជាផ្តល់សិទ្ធិ និងភាពបត់បែនដែលខ្លួនកំពុងស្វែងរកដែរឬទេ។
ពេលវេលាក៏ជាកត្តាសំខាន់ផងដែរ។ ប្រសិនបើចាប់ផ្តើមរៀបចំផែនការតែនៅពេលដែលស្ថានភាពបានផ្លាស់ប្តូររួចទៅហើយ នោះជម្រើសមួយចំនួនអាចត្រូវការពេលវេលាយូរពេក ឬលែងមានលទ្ធភាពក្នុងការដាក់ពាក្យទៀតផង។
តើអ្នកដាក់ពាក្យភាគច្រើនរង់ចាំរហូតដល់ពេលត្រូវការជាចាំបាច់ ទើបចាប់ផ្តើមរៀបចំ Plan B មែនទេ?
អ្នកដាក់ពាក្យមួយចំនួនចាប់ផ្តើមស្វែងរកជម្រើសរបស់ខ្លួន តែនៅពេលដែលស្ថានភាពរស់នៅបានផ្លាស់ប្តូររួចទៅហើយ ឬនៅពេលដែលពួកគេត្រូវការផ្លាស់ប្តូរទីលំនៅជាបន្ទាន់។
នៅពេលនោះ លទ្ធភាពក្នុងការសម្រេចគោលបំណងផ្សេងៗអាចមានកម្រិត ដោយសារពេលវេលាដែលនៅសល់មានកំណត់។ ការដាក់ពាក្យស្នើសុំសញ្ជាតិ និងសិទ្ធិស្នាក់នៅ អាចតម្រូវឱ្យមានការរៀបចំឯកសារ ការផ្ទៀងផ្ទាត់លក្ខណៈសម្បត្តិ និងការត្រួតពិនិត្យប្រវត្តិ (Due Diligence) លក្ខខណ្ឌវិនិយោគ ព្រមទាំងរយៈពេលដំណើរការជាច្រើនខែ។
ការរៀបចំផែនការជាមុន មិនមានន័យថាអ្នកដាក់ពាក្យត្រូវចាប់ផ្តើមដំណើរការភ្លាមៗនោះទេ។ ផ្ទុយទៅវិញ វាផ្តល់ពេលវេលាឱ្យពួកគេយល់ដឹងអំពីជម្រើសដែលមាន លក្ខខណ្ឌដែលត្រូវបំពេញ និងរយៈពេលដែលត្រូវការដើម្បីអាចចាត់វិធានការបានយ៉ាងឆាប់រហ័ស ប្រសិនបើនៅពេលក្រោយពួកគេសម្រេចចិត្តប្រើប្រាស់ជម្រើសបម្រុង (Plan B) របស់ខ្លួន។
តើមានសំណួរអ្វីខ្លះដែលគេសួរញឹកញាប់អំពីសញ្ជាតិទីពីរ ក្នុងនាមជាជម្រើសបម្រុង (Plan B)?
តើសញ្ជាតិទីពីរអាចក្លាយជាជម្រើសបម្រុង (Plan B) បានដែរឬទេ ប្រសិនបើខ្ញុំកំពុងរស់នៅសហរដ្ឋអាមេរិក?
បាន ប៉ុន្តែស្ថានភាពអន្តោប្រវេសន៍នៅសហរដ្ឋអាមេរិកត្រូវតែពិចារណាដោយឡែកពីគ្នា។ ការកាន់សញ្ជាតិមួយទៀត មិនផ្តល់សិទ្ធិឱ្យបុគ្គលម្នាក់អាចបន្តរស់នៅក្នុងសហរដ្ឋអាមេរិកជាអចិន្ត្រៃយ៍ដោយស្វ័យប្រវត្តិនោះទេ។
សម្រាប់អ្នកដែលកាន់ប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍របស់សហរដ្ឋអាមេរិក (US Green Card) ការទទួលបានសញ្ជាតិមួយទៀត មិនមានន័យថាពួកគេបោះបង់ស្ថានភាពជាអ្នករស់នៅអចិន្ត្រៃយ៍ដោយស្វ័យប្រវត្តិនោះទេ។ ទោះជាយ៉ាងណា ការរក្សាសុពលភាព Green Card គឺអាស្រ័យលើកត្តាមួយចំនួន រួមមាន ការបន្តរស់នៅក្នុងសហរដ្ឋអាមេរិក និងស្ថានភាពផ្ទាល់ខ្លួនរបស់បុគ្គលនោះ។
តើជម្រើសបម្រុង (Plan B) មានភាពខុសគ្នាពីទិដ្ឋាការចូលនិវត្តន៍ (Retirement Visa) យ៉ាងដូចម្តេច?
ទិដ្ឋាការចូលនិវត្តន៍ ផ្តល់សិទ្ធិឱ្យបុគ្គលម្នាក់អាចរស់នៅក្នុងប្រទេសជាក់លាក់មួយ ដរាបណាពួកគេបន្តបំពេញតាមលក្ខខណ្ឌនៃទិដ្ឋាការនោះ។
ចំណែកឯសញ្ជាតិទីពីរ ផ្តល់ឱ្យបុគ្គលនោះនូវសញ្ជាតិមួយទៀត ព្រមទាំងសិទ្ធិផ្សេងៗដែលភ្ជាប់ជាមួយនឹងសញ្ជាតិនោះ។
សម្រាប់អ្នកដែលមានគោលបំណងសំខាន់ក្នុងការចូលនិវត្តន៍ ឬរស់នៅក្នុងប្រទេសជាក់លាក់មួយ ការស្នើសុំសិទ្ធិស្នាក់នៅអាចផ្តល់នូវអត្ថប្រយោជន៍ដែលពួកគេត្រូវការរួចទៅហើយ។
ប៉ុន្តែសញ្ជាតិទីពីរអាចមានភាពពាក់ព័ន្ធ និងសមស្របជាងសម្រាប់អ្នកដែលកំពុងស្វែងរកសិទ្ធិ និងជម្រើសទូលំទូលាយជាងការមានសិទ្ធិរស់នៅក្នុងប្រទេសតែមួយ។
តើខ្ញុំចាំបាច់ត្រូវផ្លាស់ទៅរស់នៅក្នុងប្រទេសទីពីរដែរឬទេ?
មិនចាំបាច់ជានិច្ចនោះទេ។ ជាក់ស្តែង កម្មវិធីទទួលបានសញ្ជាតិតាមរយៈការវិនិយោគ (Citizenship by Investment – CBI) ជាទូទៅមិនតម្រូវឱ្យអ្នកដាក់ពាក្យផ្លាស់ប្តូរទីលំនៅទៅរស់នៅក្នុងប្រទេសនោះឡើយ។
ថាតើអ្នកដាក់ពាក្យត្រូវរស់នៅក្នុងប្រទេសនោះឬអត់ គឺអាស្រ័យលើវិធីសាស្ត្រដែលពួកគេទទួលបានសញ្ជាតិ និងលក្ខខណ្ឌដែលត្រូវអនុវត្ត។
កម្មវិធីមួយចំនួនអាចមានលក្ខខណ្ឌតម្រូវឱ្យមានការស្នាក់នៅ ឬវត្តមានផ្ទាល់ក្នុងប្រទេស ខណៈកម្មវិធីផ្សេងទៀតអាចមិនមានលក្ខខណ្ឌបែបនេះទេ។ ដូច្នេះ គួរពិនិត្យលក្ខខណ្ឌជាក់លាក់របស់កម្មវិធីនីមួយៗឱ្យបានច្បាស់លាស់ មុននឹងដាក់ពាក្យ។
តើខ្ញុំអាចបញ្ចូលប្តី ឬប្រពន្ធ និងកូនៗក្នុងពាក្យស្នើសុំបានដែរឬទេ?
កម្មវិធីផ្តល់សញ្ជាតិជាច្រើនអនុញ្ញាតឱ្យបញ្ចូលប្តី ឬប្រពន្ធ និងកូនៗដែលបំពេញតាមលក្ខខណ្ឌក្នុងពាក្យស្នើសុំតែមួយ។
ទោះជាយ៉ាងណា លក្ខខណ្ឌមានភាពខុសគ្នារវាងកម្មវិធីនីមួយៗ ជាពិសេសចំពោះកូនដែលមានអាយុពេញវ័យ ដែលអាចត្រូវបំពេញលក្ខខណ្ឌបន្ថែមទាក់ទងនឹងអាយុ ការសិក្សា ឬការពឹងផ្អែកផ្នែកហិរញ្ញវត្ថុលើឪពុកម្តាយ។
តើសញ្ជាតិទីពីរអាចជួយការពារទ្រព្យសម្បត្តិរបស់ខ្ញុំបានដែរឬទេ?
ការទទួលបានសញ្ជាតិមួយទៀត មិនមានន័យថាទ្រព្យសម្បត្តិរបស់បុគ្គលនោះនឹងទទួលបានការការពារដោយស្វ័យប្រវត្តិនោះទេ។
ជាទូទៅ របៀបនៃការកាន់កាប់ ការបង់ពន្ធ និងការការពារទ្រព្យសម្បត្តិ គឺអាស្រ័យលើទីតាំងដែលទ្រព្យសម្បត្តិនោះស្ថិតនៅ ជាជាងសញ្ជាតិរបស់បុគ្គលដែលជាម្ចាស់ទ្រព្យសម្បត្តិ។
តើដំណើរការនេះត្រូវការរយៈពេលប៉ុន្មាន?
មិនមានរយៈពេលកំណត់ជាក់លាក់តែមួយសម្រាប់ការទទួលបានសញ្ជាតិទីពីរនោះទេ។ រយៈពេលដំណើរការខុសៗគ្នា អាស្រ័យលើប្រទេស កម្មវិធី និងស្ថានភាពនៃពាក្យស្នើសុំ។ ក្នុងករណីខ្លះ ដំណើរការអាចចំណាយពេលលឿនត្រឹមតែ ៦ ខែប៉ុណ្ណោះ។
រយៈពេលដំណើរការសរុបក៏អាចអាស្រ័យលើល្បឿនដែលអ្នកដាក់ពាក្យអាចទទួលបាន និងរៀបចំឯកសារគាំទ្រដែលតម្រូវឱ្យបានត្រឹមត្រូវផងដែរ។ ការយឺតយ៉ាវក្នុងការផ្តល់ឯកសារ ឬឯកសារដែលត្រូវការកែតម្រូវ ឬជំនួសថ្មី អាចធ្វើឱ្យដំណើរការនេះចំណាយពេលយូរបន្ថែមទៀត។
អ្នកដាក់ពាក្យគួរពិនិត្យមើលរយៈពេលដំណើរការបច្ចុប្បន្នរបស់កម្មវិធីដែលខ្លួនកំពុងពិចារណា ព្រោះរយៈពេលទាំងនេះអាចមានការផ្លាស់ប្តូរ។
តើត្រូវចំណាយថវិកាប៉ុន្មាន?
ការចំណាយលើការទទួលបានសញ្ជាតិទីពីរ អាស្រ័យលើប្រទេស កម្មវិធី និងចំនួនសមាជិកគ្រួសារដែលត្រូវបញ្ចូលក្នុងពាក្យស្នើសុំ។
កម្មវិធីផ្តល់សញ្ជាតិតាមរយៈការវិនិយោគ (Citizenship by Investment) មួយចំនួនអាចមានតម្លៃចាប់ផ្តើមប្រហែល ១០០,០០០ ដុល្លារអាមេរិក។
ការចំណាយសរុបគួរតែត្រូវបានបញ្ជាក់ឱ្យបានច្បាស់លាស់ជាមុន ដោយរាប់បញ្ចូលទាំងចំនួនទឹកប្រាក់វិនិយោគ ឬវិភាគទានដែលត្រូវបំពេញតាមលក្ខខណ្ឌ ថ្លៃសេវារដ្ឋាភិបាល ថ្លៃត្រួតពិនិត្យប្រវត្តិ និងផ្ទៀងផ្ទាត់ព័ត៌មាន (Due Diligence Fees) ព្រមទាំងថ្លៃចំណាយផ្សេងៗទៀតពាក់ព័ន្ធនឹងការដាក់ពាក្យ។ ថ្លៃសេវាបន្ថែមក៏អាចអនុវត្តចំពោះប្តី ឬប្រពន្ធ កូនៗ ឬសមាជិកគ្រួសារផ្សេងទៀតដែលបំពេញតាមលក្ខខណ្ឌផងដែរ។
អ្នកដាក់ពាក្យគួរពិនិត្យលើចំណាយសរុបនៃកម្មវិធី មិនមែនផ្តោតតែលើចំនួនទឹកប្រាក់វិនិយោគអប្បបរមាតែមួយមុខនោះទេ មុននឹងសម្រេចចិត្តថាតើជម្រើសណាមួយសមស្របសម្រាប់ខ្លួន។
តើជំហានដំបូងគឺជាអ្វី?
ជំហានដំបូងគឺត្រូវស្វែងយល់ឱ្យបានច្បាស់ថា តើអតិថិជនចង់ឱ្យជម្រើសបម្រុង (Plan B) របស់ខ្លួនផ្តល់នូវអត្ថប្រយោជន៍អ្វីខ្លះ ហើយបន្ទាប់មកពិនិត្យមើលជម្រើសដែលមានសម្រាប់ពួកគេ។
ការពិភាក្សាដំបូងជាមួយមេធាវី អាចជួយកំណត់ថាតើអតិថិជនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់កម្មវិធីផ្តល់សញ្ជាតិ ឬសិទ្ធិស្នាក់នៅណាខ្លះ តើកម្មវិធីទាំងនោះសមស្របនឹងស្ថានភាពរបស់ពួកគេកម្រិតណា និងតើមានលក្ខខណ្ឌអ្វីខ្លះដែលត្រូវបំពេញ មុននឹងសម្រេចចិត្តចូលរួមកម្មវិធី ឬធ្វើការវិនិយោគ។
តើការប្រឹក្សានេះអនុវត្តចំពោះស្ថានភាពរបស់ខ្ញុំដែរឬទេ?
មិនមែនទេ។ មធ្យោបាយដែលសមស្របនឹងអាស្រ័យលើសញ្ជាតិរបស់បុគ្គលម្នាក់ ស្ថានភាពស្នាក់នៅ ស្ថានភាពគ្រួសារ មូលហេតុនៃការស្វែងរកជម្រើសបម្រុង (Plan B) និងបញ្ហាផ្លូវច្បាប់ ឬពន្ធដារផ្សេងៗដែលពាក់ព័ន្ធ។
អ្នកដែលកំពុងពិចារណាលើការទទួលបានសញ្ជាតិទីពីរ ឬជម្រើសសិទ្ធិស្នាក់នៅ គួរទទួលបានការប្រឹក្សាដោយផ្អែកលើស្ថានភាពជាក់ស្តែងរបស់ខ្លួន មុននឹងដាក់ពាក្យ ឬធ្វើការវិនិយោគ។
Thank you for visiting Harvey Law Group.
Please select our nearest office to you and complete the enquiry form below.
To send successfully, you must fill in all the required fields marked by an asterisk “*”.