REQUEST IMMIGRATION SERVICE
Thank you for visiting Harvey Law Group.
Please select our nearest office to you and complete the enquiry form below.
To send successfully, you must fill in all the required fields marked by an asterisk “*”.
សព្វថ្ងៃនេះ ប្រជាជនកម្ពុជាកំពុងពិចារណាលើការស្វែងរកការបម្លាស់ទីជាសកល និងអនាគតប្រកបដោយសុវត្ថិភាព ផ្ដល់ដោយប្រទេសនានាពីជុំវិញពិភពលោក។ សម្រាប់មនុស្សជាច្រើន យុទ្ធសាស្ត្រចំណាកស្រុកតាមរយៈការវិនិយោគបានក្លាយជាជំម្រើសឆ្ពោះទៅរកស្ថិរភាព និងសេរីភាព ជាជាងការរស់នៅបែបអភិជន។ និន្នាការនេះទទួលបានការចាប់អារម្មណ៏ជាខ្លាំងពីសំណាក់បុគ្គលដែលចង់ស្វែងយល់ពីជីវិតនៅប្រទេសក្រៅពីដែនដីកំណើតរបស់ខ្លួន។ ពួកគេកំពុងទទួលស្គាល់ និងយល់ដឹងថាការទទួលបានសញ្ជាតិទីពីរអាចមានសារៈសំខាន់សម្រាប់ការធ្វើដំណើរជុំវិញពិភពលោក ស្ថិរភាព ការទទួលបានបទពិសោធថ្មី និងធានាសុវត្ថិភាពផ្ទាល់ខ្លួន។ ប្រទេសនាតំបន់ Caribbean កំពុងនាំមុខគេក្នុងការផ្តល់ជូនជម្រើសនៃសញ្ជាតិតាមរយៈការវិនិយោគដ៏គួរឱ្យទាក់ទាញ ដែលរួមបញ្ចូលគ្នានូវភាពបត់បែនជាមួយនឹងឱកាសជាច្រើន។ ក្នុងនាមខ្លួនជាប្រទេសសម្រាប់វិស្សមកាលដ៏ពេញនិយម ការទទួលបានសញ្ជាតិទីពីរពីប្រទេសនាតំបន់ Caribbean ផ្តល់នូវបទពិសោធន៍ និងភាពសម្បូរបែបជាច្រើនដែលអ្នកដំណើរទេសចរជាច្រើនចូលចិត្ត។ លើសពីនេះទៅទៀត បណ្ដាប្រទេសនាប៉ាស៊ីហ្វិកខាងត្បូង ដូចជា Vanuatu កំពុងលេចចេញជាជម្រើសដ៏មានសក្ដានុពលដោយផ្តល់នូវឱកាស និងសន្តិសុខ។
សញ្ជាតិទីពីរកំពុងមានប្រជាប្រិយភាពកាន់តែខ្លាំងដែលជំរុញដោយកត្តាផ្សេងៗ។ ការព្រួយបារម្ភអំពីភាពមិនប្រាកដប្រជាផ្នែកនយោបាយ សេដ្ឋកិច្ច និងលិខិតឆ្លងដែនមិនមានឥទ្ធិពល កំពុងជំរុញឱ្យមនុស្សជាច្រើនពិចារណា “ផែនការ B” សម្រាប់អនាគតគ្រួសាររបស់ពួកគេ។ ខណៈពេលដែលការរស់នៅ ឬធ្វើការនៅបរទេស មិនមែនតែងតែជាគោលដៅសម្រាប់មនុស្សគ្រប់រូប ប៉ុន្តែការមានជម្រើសបម្រុងទុកពិតជាសំខាន់ណាស់។ ចំណាប់អារម្មណ៍នេះមិនមែនមានន័យថាប្រជាពលរដ្ឋចាកចេញពីប្រទេសដើមកំណើតរហូតទេ ផ្ទុយមកជាមធ្យោបាយបម្រុងនៅពេលមានតម្រូវការ។ របាយការណ៍ពត៌មានថ្មីៗស្តីពីការចូលសញ្ជាតិតាមរយៈការវិនិយោគបង្ហាញថា សូម្បីតែពលរដ្ឋអាមេរិកក៏កំពុងស្វែងរកសញ្ជាតិទីពីរសម្រាប់ជាមធ្យោបាយមួយក្នុងការការពារខ្លួនពីផលរំខានដែលអាចកើតមាននៅប្រទេសដើមកំណើត។
កម្មវិធីសញ្ជាតិតាមរយៈការវិនិយោគ Citizenship by Investment (CBI) របស់តំបន់ Caribbean មានអនុភាពពិសេសសម្រាប់ក្រុមគ្រួសារ ដោយផ្តល់នូវមធ្យោបាយទៅកាន់ការចូលសញ្ជាតិ (ទទួលបានលិខិតឆ្លងដែនទីពីរ) តាមរយៈការវិនិយោគ ដែលអនុម័តដោយរដ្ឋាភិបាលមានដូចជាការបរិច្ចាគ ឬការទិញអចលនទ្រព្យជាដើម។ កម្មវិធីទាំងនេះមានភាពទាក់ទាញដោយសារតែដំណើរការឯកសារមានភាពងាយស្រួល ការចំណាយសមរម្យ និងឱកាសក្នុងការវិនិយោគនៅក្នុងប្រទេសដែលមានស្ថេរភាពនឹងនរ។ ទោះបីជាកម្មវិធីសញ្ជាតិតាមរយៈការវិនិយោគ Citizenship by Investment (CBI) របស់ Caribbean នីមួយៗមានលក្ខណៈពិសេសប្លែកពីគេក៏ដោយ ទាំងអស់នោះគ្រាន់តែមានគោលបំណងផ្តល់ជូនអ្នកវិនិយោគ និងសមាជិកគ្រួសាររបស់គេ នូវលទ្ធភាពក្នុងការធ្វើដំណើរជុំវិញពិភពលោកដោយងាយស្រួល សុវត្តិភាព និងសន្តិភាពផ្លូវចិត្ត។
កម្មវិធីសញ្ជាតិតាមរយៈការវិនិយោគ Citizenship by Investment (CBI) របស់ប្រទេស Vanuatu គឺជាជម្រើសដ៏គួរឱ្យទាក់ទាញមួយផ្សេងទៀតសម្រាប់គ្រួសារ ដែលប្រញាប់ស្វែងរកសញ្ជាតិទីពីរ ជាមួយតម្លៃសមរម្យ។ កម្មវិធីមានដំណើរការរលូន ព្រោះចំណាយពេលត្រឹមតែ 2-3 ខែដើម្បីទទួលបានលទ្ធផល ដែលធ្វើឱ្យកម្មវិធីនៃមានភាពទាក់ទាញសម្រាប់អ្នក ដែលត្រូវការពេលវេលាដំណើរការលឿន និងមានភាពងាយស្រួល។
ការមានសញ្ជាតិទីពីរអាចផ្តល់អត្ថប្រយោជន៍ជាច្រើនលើសពីស្ថានភាពផ្លូវច្បាប់។ វាផ្តល់ឱ្យគ្រួសារនូវសន្តិភាពផ្លូវចិត្ត និងសេរីភាពក្នុងការជ្រើសរើសទីកន្លែង ដែលពួកគេចង់រស់នៅ ធ្វើការ ឬចូលនិវត្តន៍។ វាជាកត្តានៃការធានានូវមធ្យោបាយដែលអាចបត់បែនបាន និងផែនការបម្រុងទុកដែលមានស្ថេរភាពសម្រាប់ភាពមិនច្បាស់លាស់នាពេលអនាគត។ កម្មវិធីសញ្ជាតិតាមរយៈការវិនិយោគ Citizenship by Investment (CBI) របស់ Caribbean និងកម្មវិធីដំណើរការលឿនរបស់ប្រទេស Vanuatu ផ្តល់ជូនគ្រួសារកម្ពុជានូវសេរីភាពក្នុងការធ្វើដំណើរជុំវិញពិភពលោក និងឱកាសទទួលយករបៀបរស់នៅ តាមជម្រើសថ្មីជាច្រើន។
ជាមួយនឹងកំណើនប្រជាជនកាន់តែច្រើនឡើងៗ ដែលកំពុងស្វែងរកការធានាអនាគតរបស់ពួកគេតាមរយៈសញ្ជាតិទីពីរ កម្មវិធីសញ្ជាតិតាមរយៈការវិនិយោគ Citizenship by Investment (CBI) និងកម្មវិធីដំណើរការលឿនរបស់ប្រទេស Vanuatu ក្លាយជាជម្រើសឈានមុខគេ។ កម្មវិធីទាំងនេះមិនត្រឹមតែផ្តល់ជូននូវលិខិតឆ្លងដែនប៉ុណ្ណោះទេ វាក៏ផ្តល់នូវយុទ្ធសាស្ត្របណ្តាញសុវត្ថិភាពសម្រាប់គ្រួសារផងដែរ។
សូមចំណាំថាព័ត៌មាននេះគឺជាឯកសារយោងតែប៉ុណ្ណោះ ហើយក៏មិនមានគោលបំណងក្នុងកាណែនាំ ឬផ្តល់យោបល់ផ្នែកច្បាប់ដល់វិនិយោគិនឡើយ។ ព័ត៌មាននេះអាចមានផ្លាស់ប្តូរដោយមិនចាំបាច់ជូនដំណឹងទុកជាមុន។ ដើម្បីទទួលបានការប្រឹក្សាត្រឹមត្រូវតាមស្ថានភាពរបស់លោកអ្នក និងពត៌មានលម្អិតផ្សេងៗសម្រាប់កម្មវិធីវិនិយោគ សូមទំនាក់ទំនងមកការិយាល័យយើងខ្ញុំ។
Thank you for visiting Harvey Law Group.
Please select our nearest office to you and complete the enquiry form below.
To send successfully, you must fill in all the required fields marked by an asterisk “*”.