REQUEST IMMIGRATION SERVICE
Thank you for visiting Harvey Law Group.
Please select our nearest office to you and complete the enquiry form below.
To send successfully, you must fill in all the required fields marked by an asterisk “*”.
ចាប់តាំងពីការចាប់ផ្តើមដំបូងនៅក្នុងឆ្នាំ 2013 កម្មវិធីទិដ្ឋាការចាប់ផ្តើមអាជីវកម្មថ្មីរបស់ប្រទេសកាណាដា ដែលត្រូវបានគេស្គាល់ថាជាកម្មវិធីទិដ្ឋាការសហគ្រិនកាណាដាបានក្លាយជាមធ្យោបាយសម្រាប់ការទទួលបានសិទ្ធិស្នាក់នៅអចិន្ត្រៃយ៍នៅក្នុងប្រទេសកាណាដា សម្រាប់សហគ្រិនអន្តរជាតិដែលស្វែងរកការចាប់ផ្តើមអាជីវកម្មថ្មីប្រកបដោយភាពច្នៃប្រឌិត និងកសាងអនាគតរបស់ពួកគេនៅក្នុងប្រទេសកាណាដា។ កម្មវិធីនេះមិនត្រឹមតែជួយសម្រួលដល់ការអភិវឌ្ឍន៍អាជីវកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រឹងសេដ្ឋកិច្ចប្រទេសកាណាដាតាមរយៈទេពកោសល្យរបស់សហគ្រិនភាពចម្រុះផងដែរ។
យ៉ាងណាមិញ ការផ្លាស់ប្តូរថ្មីៗលើគោលនយោបាយអន្តោប្រវេសន៍បានចោទជាសំណួរអំពីកត្តាលទ្ធភាពជោគជ័យនាពេលអនាគតរបស់កម្មវិធី។ យោងតាមបទពិសោធន៍ជាងមួយទស្សវត្សក្នុងដំណើរការកម្មវិធីទិដ្ឋាការចាប់ផ្ដើមអាជីវកម្មថ្មីរបស់ប្រទេសកាណាដា Canada Start-up Visa (SUV) ជាច្រើន អត្ថបទនេះនឹងបង្ហាញលោកអ្នកពីផលប៉ះពាល់នៃការផ្លាស់ប្តូរគោលនយោបាយថ្មីៗ ក៏ដូចជាពន្យល់ពីមូលហេតុដែលកម្មវិធី Canada Start-up Visa (SUV) នៅតែជាមធ្យោបាយដ៏ល្អសម្រាប់សហគ្រិន ដែលប្រាថ្នាចង់បន្តការរីកចម្រើនក្នុងធុរកិច្ចអាជីវកម្មប្រកបដោយសក្ដានុពលនៅប្រទេសកាណាដា។
នៅឆ្នាំ 2024 Immigration, Refugees and Citizenships (IRCC) បានអនុវត្តការផ្លាស់ប្តូរសំខាន់ៗជាច្រើនចំពោះកម្មវិធីទិដ្ឋាការចាប់ផ្ដើមអាជីវកម្មថ្មីរបស់ប្រទេសកាណាដា ក្នុងគោលបំណងកែលម្អដំណើរការដាក់ពាក្យ និងបង្កើនការគាំទ្រសម្រាប់សហគ្រិនអន្តរជាតិ។ ការកែប្រែទាំងនេះឆ្លុះបញ្ចាំងពីការប្ដេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងការសម្រួលដល់កម្មវិធី ដើម្បីបំពេញតម្រូវការរបស់អ្នកដាក់ពាក្យ និងសេដ្ឋកិច្ចក្នុងប្រទេសកាណាដា។
ខណៈពេលដែលការផ្លាស់ប្តូរអាចហាក់ដូចជារឿងដែលគួរឱ្យព្រួយបារម្មណ៍ មានហេតុផលជាច្រើនដែលឈរជាកត្តាសុទិដ្ឋិនិយមចំពោះកម្មវិធី Canada Start-up Visa៖
ការកែតម្រូវនេះឆ្លុះបញ្ចាំងពីវិធីសាស្រ្តសរបស់ IRCC ក្នុងការបង្កើនប្រសិទ្ធភាព និងការឆ្លើយតបរបស់កម្មវិធីចំពោះតម្រូវការរបស់សហគ្រិន និងសេដ្ឋកិច្ចប្រទេសកាណាដា។ តាមរយៈការអនុវត្តតាមការផ្លាស់ប្តូរទាំងនេះ រដ្ឋាភិបាលបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការលើកកម្ពស់ប្រព័ន្ធអេកូឡូស៊ីសម្រាប់សហគ្រិន ដែលទាក់ទាញទេពកោសល្យច្នៃប្រឌិតមកពីជុំវិញពិភពលោក។ ការវិវត្តន៍ជាបន្តបន្ទាប់នៃកម្មវិធីនេះគឺជាសញ្ញាវិជ្ជមានដែលបង្ហាញថាប្រទេសកាណាដាពិតជាផ្ដល់ការគាំទ្រដល់សហគ្រិនអន្តរជាតិក្នុងដំណើររបស់ពួកគេដើម្បីបង្កើតអាជីវកម្មដែលទទួលបានជោគជ័យ។
ការដាក់ឱ្យប្រើប្រាស់លិខិតអនុញ្ញាតការងារសុពលភាពយៈពេល 3 ឆ្នាំ គឺជាផលវិជ្ជមានដ៏គួរឱ្យកត់សម្គាល់។ ការផ្លាស់ប្តូរនេះកាត់បន្ថយតម្រូវការសម្រាប់ការបន្តការសុពលភាពជាញឹកញាប់ និងអនុញ្ញាតឱ្យសហគ្រិនស្វែងរកការងារក្នុងតួនាទីផ្សេងទៀត អំឡុងពេលមើលការខុសត្រូវលើអាជីវកម្មចាប់ផ្តើមថ្មីរបស់ពួកគេ។ វាឆ្លុះបញ្ចាំងពីវិធីសាស្រ្តរួមបញ្ចូល ដោយទទួលស្គាល់ពីការរួមចំណែកផ្សេងៗដែលសហគ្រិនអាចផ្ដល់ឱ្យសេដ្ឋកិច្ចប្រទេសកាណាដា។
ទោះបីជាកូតាអន្តោប្រវេសន៍សម្រាប់សិទ្ធិស្នាក់នៅអចិន្ត្រៃយ៍ត្រូវបានកាត់បន្ថយក៏ដោយ វានៅតែត្រូវបានកំណត់ក្នុងកម្រិតមួយដែលអាចបំពេញតាមតម្រូវការរបស់អ្នកដាក់ពាក្យបានគ្រប់គ្រាន់។ កាលពីមុនមក កម្មវិធី Startup Visa បានផ្តល់សិទ្ធិស្នាក់នៅអចិន្ត្រៃយ៍ដល់សហគ្រិនប្រហែល 900 នាក់ និងគ្រួសាររបស់ពួកគេចាប់តាំងពីឆ្នាំ 2013។ ដូច្នេះ កូតាអតិបរមាប្រចាំឆ្នាំថ្មី 2,000-3,000 សម្រាប់អ្នកដាក់ពាក្យសុំ Startup Visa ក្នុងមួយឆ្នាំគឺច្រើនគ្រប់គ្រាន់ដើម្បីបំពេញតម្រូវការបច្ចុប្បន្ន ដោយធានាលើការផ្ដល់ឱកាសច្រើនសម្រាប់អ្នកដាក់ពាក្យដែលសក្តិសម។
ការសម្រេចចិត្តរបស់រដ្ឋាភិបាលកាណាដាក្នុងការដាក់កម្រិត (CAP) បណ្តោះអាសន្នចំពោះអាជីវកម្មចាប់ផ្តើមថ្មីត្រឹមចំនួន 10 ក្នុងមួយឆ្នាំលើពាក្យគាំទ្រដែលផ្តល់ដោយអង្គភាពដែលបានកំណត់នីមួយៗសម្រាប់កម្មវិធី Canada Start-up Visa គឺជាការផ្លាស់ប្តូរយុទ្ធសាស្ត្រក្នុងគោលបំណងសម្រួលដល់ប្រតិបត្តិការពាក្យស្នើរ និងបង្កើនប្រសិទ្ធភាពរួម។ វាចាំបាច់ក្នុងការសង្កត់ធ្ងន់ថាការកំណត់ (CAP) បណ្តោះអាសន្ននេះមិនមានន័យថាដើម្បីរារាំងអ្នកដាក់ពាក្យដែលមានសក្តានុពលនោះទេ។
ផ្ទុយទៅវិញ វិធានការនេះត្រូវបានអនុវត្ត ដើម្បីបង្កើនប្រសិទ្ធភាពពេលវេលាដំណើរការ និងដោះស្រាយបញ្ហា Backlogs លើករណីដែលបានកើតឡើងដោយសារបញ្ហាប្រឈមដែលបង្កឡើងដោយជំងឺរាតត្បាត COVID-19។ តាមរយៈការទទួលយកយុទ្ធសាស្ត្រនេះ IRCC មានគោលបំណងក្នុងការធានាថាអ្នកដាក់ពាក្យសុំកម្មវិធី Canada Start-up Visa ទទួលបានការឆ្លើយតបទាន់ពេលវេលា និងដំណើរការកម្មវិធីកាន់តែងាយស្រួល សរុបមកគឺកែលម្អបទពិសោធន៍រួមសម្រាប់អ្នកពាក់ព័ន្ធទាំងអស់។
ការលុបចោលដំណើរការត្រួតពិនិត្យសម្រាប់ការវាយតម្លៃ និងការសម្រេចចិត្តរបស់ IRCC សម្រាប់ទទួលយកការគ្រប់គ្រងអង្គភាពដែលបានកំណត់នៅក្នុងកម្មវិធី Canada Start-up Visa បង្ហាញពីការផ្លាស់ប្តូរជាវិជ្ជមាន ដែលមានបំណងបង្កើនប្រសិទ្ធភាពដំណើរការពាក្យស្នើរ និងការកិច្ចខិតខំប្រឹងប្រែង។ ទីមួយ ការលុបបំបាត់ដំណើរការត្រួតពិនិត្យសម្រាប់ការវាយតម្លៃ បង្ហាញពីសក្តានុពលនៃពេលវេលាដំណើរការឯកសារលឿនសម្រាប់ករណីដែលធ្លាប់ទទួលរងនូវការវាយតម្លៃរយៈពេលយូ។ ទីពីរ ការផ្ទេរទំនួលខុសត្រូវរដ្ឋបាលដែលទាក់ទងនឹងការគ្រប់គ្រងអង្គភាពដែលបានកំណត់ទៅ IRCC បង្ហាញពីការប្តេជ្ញាចិត្តរបស់ IRCC ក្នុងការត្រួតពិនិត្យយ៉ាងសកម្មជាងអង្គភាពដែលបានកំណត់។ ការផ្លាស់ប្តូរនេះបង្ហាញថា IRCC មានបំណងដើម្បីធានាថាអង្គភាពទាំងនេះធ្វើការឧស្សាហ៍ព្យាយាមដោយត្រឹមត្រូវមុនពេលចេញវិញ្ញាបនបត្រការប្តេជ្ញាចិត្ត។ តាមរយៈការទទួលយកវិធីសាស្រ្តកាន់តែជិតស្និទ្ធក្នុងការគ្រប់គ្រងអង្គភាពដែលបានកំណត់ IRCC អាចបង្កើនគុណភាពនៃការវាយតម្លៃ និងការសម្រេចចិត្តដែលធ្វើឡើងដោយអង្គភាពទាំងនេះ ទីបំផុតបង្កើនភាពសុចរិត និងប្រសិទ្ធភាពនៃកម្មវិធី SUV។
នេះគឺជាសំណួរទូទៅមួយចំនួនទាក់ទងនឹងការផ្លាស់ប្តូរថ្មីៗចំពោះកម្មវិធី Canada Start-up Visa៖
ការកាត់បន្ថយចំនួនអ្នកដែលអាចទទួលបានសិទ្ធិស្នាក់នៅអចិន្ត្រៃយ៍សម្រាប់ឆ្នាំ 2025 ដល់ឆ្នាំ 2027 ឆ្លុះបញ្ជាំងពីផែនការរបស់រដ្ឋាភិបាលកាណាដាក្នុងការផ្អាកកំណើនប្រជាជនក្នុងរយៈពេលខ្លី ដើម្បីផ្ដោតសំខាន់លើកំណើនប្រជាជនប្រកបដោយនិរន្តរភាព និងគ្រប់គ្រងបានល្អក្នុងរយៈពេលវែងនាពេលអនាគត។ ការផ្លាស់ប្តូរនេះឆ្លុះបញ្ចាំងពីការឆ្លើយតបទៅនឹងតម្រូវការសេដ្ឋកិច្ច និងសង្គមដែលកំពុងវិវត្តនៅក្នុងប្រទេស។ មូលហេតុសំខាន់ៗមួយចំនួននៃការកាត់បន្ថយនេះគឺមានដូចខាងក្រោម៖
ការកាត់បន្ថយករណីអន្តោប្រវេសន៍ទំនងជាមិនមានផលប៉ះពាល់ខ្លាំងដល់ពាក្យស្នើរកម្មវិធី Canada Start-up Visa នោះទេ។ សូមប្តូរប្រយោគខាងក្រោមទៅជា “កាលពីមុន IRCC បានយល់ព្រមលើពាក្យសុំសិទ្ធិស្នាក់នៅអចិន្ត្រៃយ៍របស់អ្នកដាក់ពាក្យ Canada Start-up Visa ប្រហែល 900 នាក់ និងសាមជិកគ្រួសាររបស់ពួកគេចាប់តាំងពីឆ្នាំ 2013 ។ យោងតាមកំណត់ត្រានេះ គោលដៅអតិបរមាប្រចាំឆ្នាំនៃការទទួលបានសិទ្ធិស្នាក់នៅអចិន្ត្រៃយ៍ពីចំនួន 2000 – 3000 ក្នុងមួយឆ្នាំនៅចន្លោះឆ្នាំ 2025 និង 2027 គួរតែគ្រប់គ្រាន់ក្នុងការបំពេញតម្រូវការរបស់អ្នកដាក់ពាក្យ Canada Start-up Visa ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។ ទោះជាយ៉ាងណាក៏ដោយ វាជារឿងសំខាន់ក្នុងការកត់សម្គាល់ថា IRCC អាចនឹងផ្តល់អាទិភាពដល់ដំណើរការឯកសារនៃកម្មវិធី Canada Start-up Visa ពីក្រុមអ្នកដាក់ពាក្យមួយចំនួន ដូចជាអ្នកដាក់ពាក្យសុំដែលស្ថិតនៅក្នុងប្រទេសកាណាដាផ្ទាល់ និងអ្នកដាក់ពាក្យ Francophone ជាដើម។ ដូច្នេះ អ្នកដែលកំពុងតែសកម្មលើអាជីវកម្មចាប់ផ្តើមថ្មីរបស់ពួកគេនៅក្នុងប្រទេសកាណាដា ឬអ្នកដែលស្ថិតនៅក្រោមប្រភេទគម្រោង Francophone អាចមានអាទិភាពសម្រាប់ពេលវេលាដំណើរការលឿន។
ទេ អ្នកដាក់ពាក្យសុំទិដ្ឋាការចាប់ផ្តើមអាជីវកម្មថ្មី Canada Start-up Visa ដែលបានដាក់ពាក្យស្នើរសុំលិខិតអនុញ្ញាតការងារមុនថ្ងៃទី 3 ខែតុលា ឆ្នាំ 2024 នឹងទទួលបានលិខិតអនុញ្ញាតការងារ (closed work permit) នៅពេលមានការយល់ព្រមលើពាក្យស្នើរសុំ។
នេះអាស្រ័យលើគោលបំណងរបស់អ្នក។ ប្រសិនបើអ្នកមានបំណងចង់ទទួលបានលិខិតអនុញ្ញាតការងារឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដោយមិនគិតពីថាតើវាជាលិខិតអនុញ្ញាតការងារបិទ (closed work permit) ឬលិខិតអនុញ្ញាតការងារចំហរ (open work permit) នោះទេ អ្នកមិនគួរដកពាក្យស្នើរសុំលិខិតអនុញ្ញាតការងាររបស់អ្នកនោះទេ។ នេះគឺដោយសារតែវាអាចចំណាយពេលសម្រាប់ IRCC ដើម្បីដំណើរការសំណើដកវិញ ជម្រើសល្អអ្នកគួររង់ចាំរហូតដល់ពាក្យស្នើរសុំចាស់របស់អ្នកត្រូវបានដកចេញជាមធ្យោបាយការ មុនពេលដាក់ស្នើថ្មីមួយ ដើម្បីជៀសវាងបញ្ហាពាក្យស្នើរច្រំដែរ។
IRCC មិនបានចង្អុលបង្ហាញថាអ្នកដាក់ពាក្យសុំកម្មវិធី Canada Start-up Visa ចាំបាច់ត្រូវមានលេខសម្គាល់ឯកសារដែលបានចេញនៅលើពាក្យស្នើរសុំសិទ្ធិស្នាក់នៅអចិន្ត្រៃយ៍របស់ពួកគេដើម្បីដាក់ពាក្យសុំលិខិតអនុញ្ញាតការងារចំហរ (open work permit) នោះទេ។ ដោយសារការផ្លាស់ប្តូរថ្មីៗនេះចំពោះគោលការណ៍របស់ IRCC សូមប្តូរប្រយោគខាងក្រោមទៅជា “ទោះជាយ៉ាងណាក៏ដោយ អ្នកដាក់ពាក្យសុំកម្មវិធី Canada Start-up Visa នឹងត្រូវផ្តល់ភស្តុតាងថាពាក្យស្នើរសុំសិទ្ធិស្នាក់នៅអចិន្ត្រៃយ៍របស់ពួកគេក្រោមកម្មវិធី Startup Visa ត្រូវបានដាក់ស្នើររួចរាល់នៅពេលដាក់ពាក្យស្នើរសុំលិខិតអនុញ្ញាតការងារ (open work permit)។
ដើម្បីបង្ហាញថាអាជីវកម្មរបស់អ្នកអាចនាំមកនូវអត្ថប្រយោជន៍សំខាន់ផ្នែកសេដ្ឋកិច្ចជូនដល់ប្រទេសកាណាដា អ្នកគួរតែផ្តល់ឯកសារគាំទ្រ ដូចជាគម្រោងផែនការអាជីវកម្មដ៏មានសក្ដានុពល ឬរបាយការណ៍សកម្មពីអង្គភាពដែលបានកំណត់ដែលគាំទ្រការបណ្តាក់ទុនរបស់អ្នក ដើម្បីបង្ហាញពីរអត្ថប្រយោជន័ដែលការងារ ឬអាជីវកម្មរបស់អ្នកនឹងបង្កើតការងារ មានការច្នៃប្រឌិត ជំរុញផ្នែកសេដ្ឋកិច្ច ឬផ្តល់ឱកាសបណ្តុះបណ្តាលសម្រាប់ជនជាតិកាណាដា។ វាចាំបាច់ណាស់ក្នុងការរួមបញ្ចូលភស្តុតាងនៃបទពិសោធន៍វិជ្ជាជីវៈរបស់អ្នកផ្ទាល់ និងផែនការលម្អិតអំពីកត្តាដែលអាជីវកម្មរបស់អ្នកនឹងទទួលបានអត្ថប្រយោជន៍ទាំងនេះ។
ប្រសិនបើអាជីវកម្មចាប់ផ្តើមថ្មីរបស់អ្នកមិនត្រូវបានគាំទ្រដោយ Canadian capital ឬមានទំនាក់ទំនងជាមួយ Business Incubator នៅក្នុង Canada’s Tech Network អ្នកនៅតែអាចចាត់វិធានការដើម្បីពន្លឿនពាក្យស្នើរកម្មវិធី Canada Start-up Visa របស់អ្នក។ អ្នកអាចផ្តោតលើការចងក្រងភស្តុតាងដ៏រឹងមាំដែលបង្ហាញពី សកម្មរបស់អ្នកក្នុងការអភិវឌ្ឍអាជីវកម្មចាប់ផ្តើមថ្មីរបស់អ្នកនៅក្នុងប្រទេសកាណាដា។ អ្នកអាចរួមបញ្ចូលគម្រោងផែនការអាជីវកម្មលម្អិត របាយការណ៍វឌ្ឍនភាព ភាពជាដៃគូជាមួយអង្គភាពក្នុងស្រុក និងការស្រាវជ្រាវទីផ្សារ បញ្ជាក់ពីការរួមចំណែករបស់អ្នកនៅក្នុងទិដ្ឋភាពអាជីវកម្មទាំងមូលក្នុងកាណាដា។
ម៉្យាងវិញទៀត ចាប់តាំងពីអ្នកដាក់ពាក្យស្នើរសុំកម្មវិធី Canada Start-up Visa ដែលយើងធ្វើការជាមួយជាញឹកញាប់បង្ហាញពីការកិច្ចខិតខំប្រឹងប្រែងចូលរួម ក្នុងការបណ្តាក់ទុនរបស់ពួកគេ ករណីជាច្រើនដែលយើងបានគ្រប់គ្រងត្រូវបានដំណើរការក្នុងរយៈពេល 15 ខែ។ ករណីមួយដ៏គួរកត់សម្គាល់ត្រូវបានអនុម័តក្នុងរយៈពេលត្រឹមតែ 9 ខែបន្ទាប់ពីការបញ្ជូនឯកសារ – លឿនជាងពេលវេលាដំណើរការដែលបានចែងគឺ 40 ខែ។
និន្នាការនេះមិនត្រឹមតែគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ IRCC ក្នុងការជួយដល់សហគ្រិនដែលមានទេពកោសល្យ ក្នុងស្រុកនៅក្នុងប្រទេសកាណាដាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញថា IRCC មានបំណងផ្តល់ការលើកទឹកចិត្តដល់អ្នកដាក់ពាក្យដែលបង្ហាញពីការខិតខំប្រឹងប្រែងជាក់ស្តែងក្នុងការកសាងអាជីវកម្មចាប់ផ្តើមថ្មី របស់ពួកគេ។ វិធីសាស្រ្តនេះជាកិច្ចគាំទ្រឱ្យមានការបង្កើតថ្មី និងរួមចំណែកដល់កំណើនសេដ្ឋកិច្ច និងជាចុងក្រោយ ផ្តល់អត្ថប្រយោជន៍ដល់អ្នកដាក់ពាក្យកម្មវិធី Canada Start-up Visa និងសេដ្ឋកិច្ចកាណាដាទាំងមូល។
នៅពេលដែលកម្មវិធីទិដ្ឋាការចាប់ផ្តើមអាជីវកម្មថ្មី Canada Start-up Visa បន្តវិវឌ្ឍទៅមុច យើងសូមណែនាំឱ្យ សហគ្រិនដែលចាត់វិធានរៀបចំខ្លួនដើម្បីដាក់ពាក្យឱ្យទទួលបានជោគជ័យនៅក្នុងទិដ្ឋបែបភាពប្រកួតប្រជែងនេះ។ នេះគឺជាអនុសាសន៍សំខាន់ៗមួយចំនួន៖
កម្មវិធីទិដ្ឋាការចាប់ផ្តើមអាជីវកម្មកាណាដានៅតែជាជម្រើសដ៏ជោគជ័យ និងជោគជ័យសម្រាប់សហគ្រិនដែលចង់បង្កើតខ្លួនឯងនៅក្នុងប្រទេសកាណាដា។ ដោយផ្តោតលើភាពបត់បែន គុណភាព និងការកែលម្អជាបន្តបន្ទាប់ កម្មវិធីនេះមានទីតាំងល្អក្នុងការសម្របខ្លួនទៅនឹងតម្រូវការរបស់អ្នកដាក់ពាក្យសុំ និងសេដ្ឋកិច្ចកាណាដា។ នៅពេលដែលរដ្ឋាភិបាលបន្តកែលម្អកម្មវិធីនេះ បេក្ខជនដែលមានសក្តានុពលអាចមានអារម្មណ៍ថាមានទំនុកចិត្តថា Canada Start-up Visa នៅតែជាមធ្យោបាយដ៏មានតម្លៃសម្រាប់ការច្នៃប្រឌិត និងសហគ្រិនភាពនៅក្នុងប្រទេសកាណាដា។
Thank you for visiting Harvey Law Group.
Please select our nearest office to you and complete the enquiry form below.
To send successfully, you must fill in all the required fields marked by an asterisk “*”.