REQUEST IMMIGRATION SERVICE
Thank you for visiting Harvey Law Group.
Please select our nearest office to you and complete the enquiry form below.
To send successfully, you must fill in all the required fields marked by an asterisk “*”.
ក្នុងឆ្នាំ 2024 មានមនុស្សរាប់ម៉ឺននាក់មកពីជុំវិញពិភពលោកបានស្វែងរកឱកាសវិនិយោគ និងលទ្ធិភាពនៃការធ្វើដំណើរជុំវិញពិភពលោក ដោយប្រើប្រាស់សញ្ជាតិការាបៀន (Caribbean)បានមកពីកម្មវិធីវិនិយោគ។ ពេលវេលាវិវឌ្ឍទៅមុខយ៉ាងឆាប់រហ័សចាប់តាំងពីប្រទេស St. Kitts និង Nevis បានដាក់ដំណើរការកម្មវិធីសញ្ជាតិតាមរយៈការវិនិយោគ ដំបូងគេក្នុងពិភពលោកនាឆ្នាំ 1984 – គួរឱ្យកត់សម្គាល់បំផុតនោះ នៅឆ្នាំ 2024 ប្រទេសការាបៀន (Caribbean)ទាំងប្រាំដែលមានកម្មវិធីសញ្ជាតិបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដើម្បីធ្វើពង្រីកដំណើរការកម្មវិធីទាំងនេះ។
សព្វថ្ងៃនេះ ឯកសារឬលិខិតឆ្លងដែនរបស់ប្រទេសនីមួយៗនៃតំបន់ការាបៀន (Caribbean) បានក្លាយជារបស់សំខាន់មួយសម្រាប់ការធ្វើដំណើរជុំវិញពិភពលោក និងការរក្សាទ្រព្យសម្បត្តិសម្រាប់បុគ្គលដែលមានទ្រព្យសម្បិត្ត។
ចាប់ផ្តើមជាមួយកម្មវិធីសញ្ជាតិការាបៀន (Caribbean)តែមួយ ប៉ុន្ដែឥឡូវនេះបានរីកដុះដាលចេញជាកម្មវិធីផ្ដល់ជូនដោយ 5 ប្រទេស។ ខណៈពេលដែលកម្មវិធីចាប់ផ្ដើមដំបូងផ្តោតលើការបរិច្ចាគជូនរដ្ឋាភិបាល ប៉ុន្តែសព្វថ្ងៃកម្មវិធីសញ្ជាតិតាមរយៈការវិនិយោគ (CBI) ឥឡូវនេះផ្តល់ជូននូវមធ្យោបាយវិនិយោគជាច្រើនតាមរយៈការទិញអចលនទ្រព្យ ការបណ្តាក់ទុនអាជីវកម្ម និងប័ណ្ណបំណុលរដ្ឋាភិបាល។
នៅឆ្នាំ 2025 កម្មវិធីទាំងនេះតំណាងឱ្យឱកាសមួយសម្រាប់អ្នកវិនិយោគ និងសហគ្រិនដែលមានទ្រព្យសម្បត្តិ ក្នុងការធានាអនាគតសមាជិកគ្រួសាររបស់ពួកគេម្នាក់ៗ ខណៈពេលដែលទទួលបានសិទ្ធិធ្វើដំណើរដោយគ្មានទិដ្ឋាការទៅកាន់ជាង 130 ប្រទេស។
នៅក្នុងអត្ថបទនេះ អ្នកនឹងយល់ដឹងអំពីអ្វីលក្ខខណ្ឌកំណត់នៃកម្មវិធីនីមួយៗដាច់ដោយឡែក និងកត្តាដែលអ្នកគួរពិចារណាលើការសម្រេចចិត្តវិនិយោគរបស់អ្នកនៅក្នុងតំបន់ផ្សេងៗ។
តើអ្នកធ្លាប់ឆ្ងល់ថាតើហេតុអ្វីប្រទេសតូចៗនៅការាបៀន (Caribbean) អាចប្រែក្លាយប្រទេសខ្លួនទៅជាប្រទេសដែលមានអំណាចក្នុងការធ្វើដំណើរជុំវិញពិភពលោកបានយ៉ាងដូចម្តេច? ចម្លើយគឺស្ថិតនៅក្នុង កម្មវិធីសញ្ជាតិតាមរយៈការវិនិយោគប្រកបដោយភាពច្នៃប្រឌិតរបស់ពួកគេ។
កម្មវិធីទាំងនេះមិនមានភាពស្មុគស្មាញ៖ ការវិនិយោគគឺស្របច្បាប់ ដោយមានលក្ខណៈគ្រប់គ្រាន់ ដោយសញ្ជាតិរបស់ប្រទេសនាតំបន់ការាបៀន (Caribbean)តាមរយៈកម្មវិធីវិនិយោគក្នុងជម្រើសមួយ ក្នុងចំណោមជម្រើសដែលត្រូវបានអនុម័តជាច្រើនដូចជា មូលនិធិរដ្ឋាភិបាល ឬការបរិច្ចាគជូនសាកលវិទ្យាល័យ ការវិនិយោគលើអចលនទ្រព្យ ឬការទិញមូលបត្របំណុលរបស់រដ្ឋាភិបាល។ ជាការតបស្នង អ្នកនឹងទទួលបានសិទ្ធិជាពលរដ្ឋពេញលេញនៅក្នុងប្រទេសនោះ និងឯកសារសម្រាប់ការធ្វើដំណើរ។ ដំណើរការដើម្បីទទួលបានសញ្ជាតិមានភាពសាមញ្ញណាស់។ ហើយអត្ថប្រយោជន៍គឺមានច្រើន។
ក្នុងនាមជាពលរដ្ឋដែលមានសញ្ជាតិនៃប្រទេសនៅក្នុងតំបន់ការាបៀន (Caribbean) អ្នកអាចទទួលបានសិទ្ធិធ្វើដំណើរដោយគ្មានទិដ្ឋាការទៅកាន់ប្រទេសជាង 130 រួមទាំងតំបន់ពាណិជ្ជកម្មធំៗនៅអឺរ៉ុប អាស៊ី និងអាមេរិក។ ប្រទេសនាតំបន់ការាបៀន (Caribbean) ភាគច្រើនក៏ផ្តល់អត្ថប្រយោជន៍ផ្នែកពន្ធសំខាន់ៗផងដែរ បើប្រៀបធៀបទៅនឹងគោលនយោបាយរបស់ប្រទេសលោកខាងលិចភាគច្រើន។ ជាក់ស្ដែង ប្រទេសជាច្រើនមិនមានយកពន្ធលើប្រាក់ចំណូលផ្ទាល់ខ្លួន ពន្ធលើប្រាក់ចំណេញ ឬពន្ធមរតក។
ទោះបីជាមានពាក្យចចាមអារ៉ាមអំពីកម្មវិធីសញ្ជាតិតាមរយៈការវិនិយោគថ្មីដ៏មានសក្តានុពល ដែលនឹងមកដល់ក្នុងតំបន់ការាបៀន (Caribbean) និងនៅក្រៅប្រទេសក៏ដោយ ក៏កម្មវិធីសញ្ជាតិតាមរយៈការវិនិយោគ (CBI) ការាបៀន (Caribbean)ចំនួន 5 បច្ចុប្បន្ននេះគឺជាកម្មវិធីនាំមុខទីផ្សារ៖
កម្មវិធីនីមួយៗផ្តល់នូវអត្ថប្រយោជន៍ផ្សេងៗគ្នា មានដូចជាពេលវេលាដំណើរការលឿន និងជម្រើសវិនិយោគពិសេសដើម្បីទទួលបានប្រាក់វិនិយោគត្រឡប់មកវិញ។ ចំណុចសំខាន់គឺការស្វែងរកជម្រើសដ៏សាកសម និងត្រឹមត្រូវសម្រាប់គោលដៅនៃការវិនិយោគ និងការចល័តជាសកលរបស់លោកអ្នក។
នៅពេលយើងនិយាយអំពីកម្មវិធីសញ្ជាតិរបស់ប្រទេសនៅតំបន់ការាបៀន (Caribbean) ប្រទេស St. Kitts and Nevis គឺជាអ្នកត្រួសត្រាយមធ្យោបាយចាប់តាំងពីដំបូងមក នៃកម្មវិធីសញ្ជាតិ និងការវិនិយោគ។ ចាប់តាំងពីឆ្នាំ 1984 ប្រទេសកោះភ្លោះនេះ បានផ្តល់ឱ្យអ្នកវិនិយោគរាប់ពាន់នាក់ នូវសញ្ជាតិទីពីរដ៏មានឥទ្ធិពល ដែលជាប្រទេសមានអំណាចបំផុតក្នុងការផ្ដល់សិទ្ធិការធ្វើដំណើរជុំវិញពិភពលោក ក្នុងចំណោមប្រទេសនានានៅក្នុងតំបន់ការាបៀន (Caribbean)ទាំង 5។
នៅឆ្នាំ 2025 ប្រទេសនេះនៅតែបន្តមានអានុភាពសម្រាប់កម្មវិធីសញ្ជាតិតាមរយៈការវិនិយោគនៅក្នុងតំបន់។ ខាងក្រោមនេះគឺជាការពិនិត្យមើលកំណែទម្រង់បច្ចុប្បន្ននៃកម្មវិធី និងរបៀបដែលអ្នកវិនិយោគអាចទទួលបានសញ្ជាតិនៅប្រទេស St. Kitts and Nevis។
និងរបៀបដែលអ្នកវិនិយោគអាចទទួលបានសញ្ជាតិនៅប្រទេស St. Kitts and Nevis។
កម្មវិធីសញ្ជាតិរបស់ប្រទេស St. Kitts and Nevis ផ្តល់នូវពេលវេលាដំណើរការលឿនបំផុតមួយចំណោមប្រទេសនានានៅក្នុងតំបន់ការាបៀន (Caribbean) – អាចទទួលបានសញ្ជាតិយ៉ាងលឿនត្រឹមរយៈពេល 6 ខែ។ សញ្ជាតិការាបៀន (Caribbean) តាមជម្រើសវិនិយោគ គឺមានភាពទាក់ទាញជាពិសេសសម្រាប់ស្ថិរភាព និងកេរ្តិ៍ឈ្មោះយូរអង្វែងនៅក្នុងឧស្សាហកម្មចំណាកស្រុកតាមរយៈការវិនិយោគ។
វិនិយោគិនអាចទទួលបានសញ្ជាតិតាមរយៈជម្រើសវិនិយោគចំនួន 3៖
សញ្ជាតិរបស់ប្រទេស St. Kitts and Nevis អាចផ្ដល់ជូនលិខិតឆ្លងដែនសម្រាប់ការធ្វើដំណើរដ៏មានឥទ្ធិពលបំផុតមួយរបស់ប្រទេសនាតំបន់ការាបៀន (Caribbean) ដូចជាការដំណើរការដោយមិនបាច់សុំទិដ្ឋាការទៅកាន់ជាង150ប្រទេស ជុំវិញពិភពលោក រួមទាំងគោលដៅសំខាន់ៗដូចជាចក្រភពអង់គ្លេស តំបន់ Schengen សហភាពអឺរ៉ុបទាំងមូល និងមជ្ឈមណ្ឌលពាណិជ្ជកម្មអាស៊ីធំៗដូចជាសិង្ហបុរីជាដើម។
មិនដូចកម្មវិធីស្នាក់នៅជាច្រើនផ្សេងទៀត ប្រទេស St. Kitts and Nevis មិនតម្រូវឱ្យស្នាក់នៅទីនោះផ្ទាល់ ទាំងមុន ឬក្រោយពេលទទួលបានសញ្ជាតិ។ លក្ខណៈពិសេសនេះធ្វើឱ្យកម្មវិធីសញ្ជាតិរបស់ប្រទេស St. Kitts and Nevis មានតម្លៃសម្រាប់សហគ្រិន និងអ្នកវិនិយោគទូទាំងពិភពលោកដែលមមាញឹក។ ទោះជាយ៉ាងណាក៏ដោយ អត្ថប្រយោជន៍របស់កម្មវិធីនេះគឺមិនមែនសម្រាប់តែការធ្វើដំណើរជុំវិញពិភពលោកប៉ុណ្ណោះទេ។ ប្រជាពលរដ្ឋអាចទទួលបានអត្ថប្រយោជន៍ផ្នែកពន្ធមួយចំនួនទាក់ទងនឹងពន្ធលំនៅដ្ឋាននាពេលបច្ចុប្បន្នរបស់ពួកគេ ដែលជាអត្ថប្រយោជន៍ដ៏សំខាន់សម្រាប់អ្នកដែលពិចារណាលើការថែរក្សាទ្រព្យសម្បត្តិ។
លើសពីនេះ សញ្ជាតិនៃប្រទេស St. Kitts and Nevis មានសុពលភាពពេញមួយជីវិត ហើយអាចបន្តទៅមនុស្សជំនាន់ក្រោយ ជាកត្តាបង្កើតកេរ្តិ៍ដំណែលយូរអង្វែង នៃការចល័តជាសកលសម្រាប់គ្រួសាររបស់លោកអ្នក។ ក្នុងនាមជាពលរដ្ឋមួយរូប អ្នកអាចនទទួលបានសិទ្ធិពេញលេញក្នុងការរស់នៅ ធ្វើការ និងបង្កើតអាជីវកម្មនៅក្នុងប្រទេសនៅក្នុងតំបន់ការាបៀន (Caribbean) ដ៏រីកចម្រើននេះ និងសមាជិកដទៃទៀតនៃអង្គការរដ្ឋការាបៀន (Caribbean) ភាគខាងកើត Organization of Eastern Caribbean (OECS) ដែលផ្តល់ជូន នូវមធ្យោបាយពិតប្រាកដមួយក្នុងការអភិវឌ្ឍន៍របៀបរស់នៅផ្ទាល់ខ្លួន និងឱកាសវិជ្ជាជីវៈរបស់អ្នក។
លើសពីលក្ខខណ្ឌនៃការវិនិយោគ អ្នកដាក់ពាក្យត្រូវទាក់ទងភ្នាក់ងារដែលមានការអនុញ្ញាតដើម្បីដាក់សំណើរបស់ពួកគេ៖
ដំណើរការផ្ទៀងផ្ទាត់ឯកសារទាំងមូលអាចចំណាយពេលច្រើន។ សម្រាប់ក្រុមគ្រួសារ ដែលស្វែងរកមធ្យោបាយ ដែលអាចទុកចិត្តបានទៅកាន់ការទទួលបានសញ្ជាតិទីពីរ នោះប្រទេស St. Kitts and Nevis នឹងផ្តល់ជូននូវកម្មវិធីដ៏ល្អជាមួយនឹងតម្រូវការច្បាស់លាស់ និងលទ្ធផលជាក់ស្ដែង។
កំពុងស្វែងរកកម្មវិធីសញ្ជាតិការាបៀន (Caribbean)ដែលទទួលយកការច្នៃប្រឌិតមែនឬទេ? ប្រទេស Antigua and Barbuda បានលេចចេញជាប្រទេសមួយ ដែលមានភាពជាអ្នកដឹកនាំក្នុងវិស័យធ្វើចំណាកស្រុកតាមយៈការវិនិយោគនៅពេលពួកគេបានចាប់ផ្តើមកម្មវិធីរបស់ពួកគេក្នុងឆ្នាំ 2013។ សព្វថ្ងៃនេះពួកគេបានបង្កើតបរិបទថ្មីជាទឹកដីដែលទទួលយករូបិយប័ណ្ណគ្រីបតូនៅតំបន់ការាបៀន (Caribbean) និងនៅលើពិភពលោក។
ជាមួយនឹងជម្រើសនៃការវិនិយោគដែលចាប់ផ្តើមពី USD 230,000 កម្មវិធីសញ្ជាតិរបស់ប្រទេស Antigua and Barbuda រួមបញ្ចូលគ្នានូវតម្លៃដែលមានភាពប្រកួតប្រជែងជាមួយនឹងសិទ្ធិធ្វើដំណើរដោយគ្មានទិដ្ឋាការដូចប្រទេស St. Kitts and Nevis ផ្តល់ជូនដែរ។ កត្តាដែលកំណត់កម្មវិធីដាច់ពីគ្នាគឺវិធីសាស្ត្រ ចំពោះជម្រើសនៃការវិនិយោគ និងទ្រព្យសម្បត្តិឌីជីថល (Digital Asset)។ ពេលវេលាដំណើរការជាមធ្យមគឺមានរយៈពេលពី 6 ទៅ 9 ខែ ដែលធ្វើឱ្យវាក្លាយជាជម្រើសដ៏មានប្រសិទ្ធភាពសម្រាប់គ្រួសារដែលស្វែងរកសញ្ជាតិការាបៀន (Caribbean)។
វិនិយោគិនអាចរើសយកពីជម្រើសទាំង 4 ខាងក្រោម៖
សញ្ជាតិនៃប្រទេស Antigua and Barbuda ផ្តល់អត្ថប្រយោជន៍ជាច្រើន ដែលបានទាក់ទាញអ្នកវិនិយោគ និងសហគ្រិនក្នុងយុគសម័យទំនើបរាប់ពាន់នាក់។ ជាមូលដ្ឋានគ្រឹះ កម្មវិធីនេះផ្តល់នូវការចល័តសកលយ៉ាងទូលំទូលាយ ជាមួយនឹងការធ្វើដំណើរដោយគ្មានទិដ្ឋាការទៅកាន់ 151 ប្រទេសទូទាំងពិភពលោក។ សេរីភាពក្នុងការធ្វើដំណើរដ៏ទូលំទូលាយនេះ រួមផ្សំជាមួយនឹងតម្រូវការស្នាក់នៅទីនោះផ្ទាល់ តិចតួចបំផុត គឺត្រឹមតែ 5 ថ្ងៃក្នុងរយៈពេល 5 ឆ្នាំដំបូងនៃសញ្ជាតិ ធ្វើឱ្យវាក្លាយជាជម្រើសដ៏គួរឱ្យទាក់ទាញសម្រាប់អ្នកជំនាញអន្តរជាតិ និងក្រុមគ្រួសាររបស់ពួកគេ។
អ្វីដែលពិសេសរបស់ប្រទេស Antigua and Barbuda ដាច់ដោយឡែកពីដៃគូកម្មវិធីសញ្ជាតិការាបៀន (Caribbean)ដ៏ទៃ គឺជាការទទួលយកទ្រព្យសម្បត្តិហិរញ្ញវត្ថុបែបឌីជីថល (Digital Asset)។ តាមរយៈការអនុម័តច្បាប់ទ្រព្យសម្បត្តិហិរញ្ញវត្ថុបែបឌីជីថល (Digital Asset) ក្នុងឆ្នាំ 2020 ប្រទេសនេះផ្ដល់ភាពងាយស្រួលក្នុងការប្រើប្រាស់រូបិយប័ណ្ណគ្រីបតូ និងជាមជ្ឈមណ្ឌលបច្ចេកវិទ្យាតំបន់ការាបៀន (Caribbean) ដែលកំពុងរីកចម្រើន។ តាមរយៈការអនុម័តច្បាប់នេះ អ្នកដាក់ពាក្យកម្មវិធីសញ្ជាតិតាមរយៈការវិនិយោគ អាចផ្តល់រូបិយប័ណ្ណគ្រីបតូ និងទ្រព្យសម្បត្តិហិរញ្ញវត្ថុឌីជីថលជាឯកសារនៃប្រភពមូលនិធិ។
សម្រាប់វិនិយោគិនរូបិយប័ណ្ណគ្រីបតូ វិធីសាស្រ្តនេះផ្តល់នូវឱកាសពិសេសសម្រាប់ការអភិវឌ្ឍន៍អាជីវកម្ម និងការគ្រប់គ្រងទ្រព្យសម្បត្តិឌីជីថល (Digital Asset)។ ជាធម្មតាអាជីវកម្មក្នុងស្រុកទទួលយករូបិយប័ណ្ណឌីជីថល(Digital Asset) ហើយប្រទេសនេះថែមទាំងបានបើកដំណើរការ DCash ដែលជារូបិយប័ណ្ណឌីជីថលដំបូងគេដែលបានចាប់ផ្តើមដោយអង្គការសេដ្ឋកិច្ចនយោបាយក្នុងឆ្នាំ 2019។
លើសពីនេះ កម្មវិធីសញ្ជាតិរបស់ប្រទេស Antigua and Barbuda អនុញ្ញាតឱ្យមានសញ្ជាតិពីរ និងពង្រីកអត្ថប្រយោជន៍ដល់សមាជិកគ្រួសារជាច្រើន រួមទាំងប្តី/ប្រពន្ធ កូន ឪពុកម្តាយ និងសូម្បីតែជីដូនជីតា។
ដំណើរការដាក់ពាក្យសុំតម្រូវអោយមាន៖
កម្មវិធីនេះមានភាពលេចធ្លោ ព្រោះគោលនយោបាយងាយស្រួល ដែលអាចប្រើបា្រស់រូបិយប័ណ្ណគ្រីបតូ និងដំណើរការកម្មវិធីបែបទំនើប ដែលធ្វើឱ្យ ប្រទេស Antigua and Barbuda ជាជម្រើសដ៏គួរឱ្យទាក់ទាញសម្រាប់អ្នកវិនិយោគផ្នែកទ្រព្យសម្បត្តិឌីជីថល (Digital Asset) ដែលកំពុងស្វែងរកសញ្ជាតិការាបៀន (Caribbean)។
ត្រូវបានគេស្គាល់ថាជា “Nature Isle of the Caribbean” ប្រទេស Dominica ផ្តល់នូវមធ្យោបាយដ៏មានប្រសិទ្ធភាពបំផុតមួយក្នុងការទទួលបានសញ្ជាតិបន្ថែម។ ចាប់តាំងពីការចាប់ផ្តើមកម្មវិធីសញ្ជាតិរបស់ពួកគេក្នុងឆ្នាំ 1993 ប្រទេសនាតំបន់ការាបៀន (Caribbean) ដ៏ស្រស់ស្អាតនេះទទួលបានកេរ្តិ៍ឈ្មោះដោយសារតែប្រសិទ្ធភាព និងភាពងាយស្រួលនៅក្នុងវិស័យនៃការធ្វើចំណាកស្រុកតាមយៈការវិនិយោគនេះ។
កម្មវិធីសញ្ជាតិរបស់ប្រទេស Dominica មិនមានភាពស្មុគស្មាញនោះទេ និងមានតម្លៃសមរម្យផងដែរ។ ដំណើរការកម្មវិធីជាមធ្យមមានរយៈពេល 3-4 ខែ ហើយកម្មវិធីនេះរក្សាបាននូវស្តង់ដារខ្ពស់ខណៈពេលដែលឈរជាជម្រើសដែលមានតម្លៃសមរម្យបំផុតនៅក្នុងតំបន់ការាបៀន (Caribbean)។ នៅឆ្នាំ 2025 ប្រទេស Dominica បន្តពង្រឹងកម្មវិធីរបស់ខ្លួនជាមួយនឹងជម្រើសនៃការវិនិយោគប្រកបដោយនិរន្តរភាព ស្របតាមចក្ខុវិស័យជាតិដែលមិនប៉ះពាល់ដល់បរិស្ថាន។
ប្រទេស Dominica ផ្តល់មធ្យោបាយសំខាន់ៗ 2 ទៅកាន់ការទទួលបានសញ្ជាតិគឺ៖
លិខិតឆ្លងដែនរបស់ប្រទេស Dominican ផ្ដល់ឱកាសអន្តរជាតិសំខាន់ៗ ដោយអ្នកអាចធ្វើដំណើរដោយគ្មានទិដ្ឋាការទៅកាន់ 144 ប្រទេសជុំវិញពិភពលោក។ ភាពបត់បែនរបស់កម្មវិធីនេះមានន័យថា ប្រជាពលរដ្ឋចំណូលថ្មីមិនតម្រូវឱ្យស្នាក់នៅទីនោះផ្ទាល់នោះទេ ដែលធ្វើឱ្យវាមានភាពទាក់ទាញជាពិសេសសម្រាប់អ្នកវិនិយោគដែលមិនចង់ផ្លាស់ប្ដូររបៀបរស់នៅ និងលំនៅដ្ឋានបច្ចុប្បន្នរបស់ពួកគេ។ កម្មវិធីនេះផ្ដល់ឯកសិទ្ធិពេញមួយជីវិត ហើយអាចបន្តដល់ជំនាន់ក្រោយជាច្រើន សញ្ជាតិនៃប្រទេស Dominica អាចឱ្យអ្នកបង្កើតកេរ្តិ៍ដំណែលនៃការចល័តសកលដ៏យូរអង្វែង។
អត្ថប្រយោជន៍ផ្នែកហិរញ្ញវត្ថុនៃសញ្ជាតិនៃប្រទេស Dominica គឺមានភាពទាក់ទាញដូចគ្នា។ ប្រជាពលរដ្ឋមិនមានកាតព្វកិច្ចបង់ពន្ធលើប្រាក់ចំណូលមកពីទូទាំងពិភពលោក។ លើសពីនេះទៀត ទោះបីជាពលរដ្ឋសញ្ជាតិDominica នៅតែត្រូវសុំទិដ្ឋាការបើគេចង់ធ្វើដំណើរទៅចក្រភពអង់គ្លេសក៏ដោយ ពួកគេអាចទទួលបានអត្ថប្រយោជន៍បន្ថែម រួមទាំងការចូលប្រើប្រាស់សិទ្ធិ Commonwealth ទៅកាន់ស្ថាប័នអប់រំរបស់ចក្រភពអង់គ្លេស និងអាចបើកដំណើរការអាជីវកម្មនៅក្នុងរដ្ឋជាសមាជិក។
ប្រសិទ្ធភាពនៃកម្មវិធីត្រូវបានបង្ហាញតាមរយៈពេលវេលាដំណើរការដ៏លឿនរបស់វា (ពី 6 – 8 ខែ) ហើយលក្ខណៈពិសេសរបស់វាគឺការអនុញ្ញាតឱ្យអ្នកនាំយកសមាជិកគ្រួសារជាច្រើនរបស់អ្នកវិនិយោគមកក្រោមកម្មវិធីពាក្យស្នើតែមួយ។ សម្រាប់វិនិយោគិនដែលស្វែងរកតម្លៃសមរម្យដែលនាំមកនូវគុណភាព កម្មវិធីសញ្ជាតិរបស់ ប្រទេស Dominica ផ្តល់នូវអត្ថប្រយោជន៍ដ៏ទូលំទូលាយលើសពីសិទ្ធិជាពលរដ្ឋ។
ដំណើរការដាក់ពាក្យរួមមាន:
កម្មវិធីសញ្ជាតិរបស់ប្រទេស Dominica បន្តទាក់ទាញអ្នកវិនិយោគដែលស្វែងរកតម្លៃសមរម្យដែលនាំមកនូវគុណភាព។ តាមរយៈមូលនិធិធ្វើពិពិធកម្មសេដ្ឋកិច្ចរបស់ពួកគេ ប្រទេសជាតិនៅតែប្តេជ្ញាចិត្តចំពោះការអភិវឌ្ឍន៍ប្រកបដោយនិរន្តភាព និងកំណើនសេដ្ឋកិច្ច ហើយមានការចាប់អារម្មណ៍ពីសំណាក់មនុស្សជាច្រើនដែលកំពុងស្វែងរកសញ្ជាតិទីពីរនៅបរទេស។
នៅពេលដែល ប្រទេស St. Lucia បានបើកដំណើរការកម្មវិធីសញ្ជាតិរបស់ខ្លួនក្នុងឆ្នាំ 2016 កម្មវិធីនោះមានអត្ថប្រយោជន៍ប្លែកពីគេមួយគឺ៖ ការរៀនពីបទពិសោធន៍ជាច្រើនទសវត្សរ៍ពីប្រទេសនាតំបន់ការាបៀន (Caribbean) ផ្សេងទៀត។ សព្វថ្ញៃ កម្មវិធីសញ្ជាតិតាមរយៈការវិនិយោគថ្មីៗ រួមបញ្ចូលគ្នានូវយុទ្ធសាស្រ្ត ជាមួយនឹងការច្នៃប្រឌិតទំនើបៗដើម្បីបង្ហាញដល់សហគ្រិន និងវិនិយោគិនអន្តរជាតិ។
ខណៈពេលដំណើរការកម្មវិធីនេះអាចមានរយៈពេលចាប់ពី 4 ទៅ 8 ខែប៉ុណ្ណោះ និងរក្សាស្តង់ដារត្រួតពិនិត្យ កម្មវិធីសញ្ជាតិរបស់ ប្រទេស St. Lucia សង្កត់ធ្ងន់លើភាពបត់បែន និងប្រសិទ្ធភាព។ នេះជាកម្មវិធីថ្មីបំផុតនៅក្នុងតំបន់ការាបៀន (Caribbean) ប្រទេស St. Lucia បន្តសម្របសម្រួលការផ្តល់ជូនរបស់ខ្លួនដើម្បីបំពេញតម្រូវការវិនិយោគិនដែលកំពុងវិវត្តទៅមុខនៅឆ្នាំ 2025។
ប្រទេស St. Lucia ផ្តល់ជម្រើសនៃការវិនិយោគ 4 យ៉ាងដើម្បីទទួលបានសញ្ជាតិ៖\\
កម្មវិធីសញ្ជាតិរបស់ប្រទេស St. Lucia ផ្តល់នូវអត្ថប្រយោជន៍ពីអន្តរជាតិជាច្រើន ដូចជាការធ្វើដំណើរដោយគ្មានទិដ្ឋាការទៅកាន់ជាង 140 ប្រទេស។ ដូចគ្នានេះផងដែរ ប្រទេស St. Lucia មិនតម្រូវឱ្យពលរដ្ឋចំណូលថ្មីរស់នៅក្នុងប្រទេសបន្ទាប់ពីការវិនិយោគក្នុងកម្មវិធីសញ្ជាតិនេះទេ។
សុពលភាពពេញមួយជីវិតរបស់កម្មវិធីសញ្ជាតិនេះ និងធានាថាការវិនិយោគរបស់អ្នកមានតម្លៃយូរអង្វែងសម្រាប់ខ្លួនអ្នក គ្រួសាររបស់អ្នក និងសមាជិកគ្រួសាររបស់ពួកគេនាពេលអនាគតផងដែរ។ អត្ថប្រយោជន៍របស់សញ្ជាតិអាចបន្តផ្ដល់ជូនអ្នកជំនាន់ក្រោយ ដើម្បីបង្កើតកេរ្តិ៍ដំណែលអចិន្ត្រៃយ៍នៃការចល័តសកលសម្រាប់គ្រួសាររបស់អ្នក។
អត្ថប្រយោជន៍ផ្នែកហិរញ្ញវត្ថុនៃសញ្ជាតិ St. Lucian គឺគួរឱ្យចាប់អារម្មណ៍ដូចគ្នាដែរ។ ពលរដ្ឋសញ្ជាតិ St. Lucia មិនមានកាតព្វកិច្ចបង់ពន្ធលើប្រាក់ចំណូលមកពីទូទាំងពិភពលោក ហើយការទទួលយកសញ្ជាតិពីររបស់ប្រទេសនេះមានន័យថា អ្នកនឹងមិនចាំបាច់បោះបង់ចោលសញ្ជាតិបច្ចុប្បន្នរបស់អ្នកទេ ប្រសិនបើអ្នកជ្រើសរើសវិនិយោគលើសញ្ជាតិ St. Lucian។ លើសពីនេះ ដំណើរការកម្មវិធីនេះគឺមានភាពរហ័ស និងសម្ងាត់ដើម្បីការពារឯកជនភាពរបស់អ្នក ខណៈពេលដែលផ្តល់នូវពេលវេលាដំណើរការកម្មវិធីលឿនបំផុតមួយនៅក្នុងពិភពលោក។
មិនថាអ្នកកំពុងស្វែងរកសេរីភាពក្នុងការធ្វើដំណើរ ឬគម្រោងផែនការនាថ្ញៃអនាគត (Plan B) សម្រាប់ក្រុមគ្រួសារអ្នកទេ កម្មវិធីសញ្ជាតិរបស់ប្រទេស St. Lucia ផ្តល់នូវមធ្យោបាយពិតប្រាកដមួយដើម្បីសម្រេចបាននូវគោលដៅទាំងនេះ។
តម្រូវការកម្មវិធីរួមមាន:
កម្មវិធីសញ្ជាតិរបស់ ប្រទេស St. Lucia មានលក្ខណៈពិសេសចំពោះសហគ្រិនដែលកំពុងស្វែងរកមធ្យោបាយដ៏មានប្រសិទ្ធភាពដើម្បីទទួលបានសញ្ជាតិការាបៀន (Caribbean) ជាមួយនឹងជម្រើសវិនិយោគជាច្រើន ហើយជម្រើសប័ណ្ណបំនុលរដ្ឋាភិបាលគឺមានភាពពិសេសជាងគេក្នុងចំណោមកម្មវិធីសញ្ជាតិតាមរយៈកម្មវិធីវិនិយោគដ៏ទៃ។ បរិយាកាសនយោបាយដែលមានស្ថិរភាពរបស់ប្រទេសជាតិ និងវិស័យទេសចរណ៍ដែលកំពុងរីកចម្រើន ធ្វើឱ្យវាក្លាយជាជម្រើសដ៏ពេញនិយមសម្រាប់អ្នកវិនិយោគដែលសម្លឹងមើលឱកាសមិនធម្មតា។
ក្នុងចំណោមកម្មវិធីសញ្ជាតិតាមរយៈការវិនិយោគនៅតំបន់ការាបៀន (Caribbean) ប្រទេស Grenada ផ្ដល់អត្ថប្រយោជន៍ពិសេសមួយគឺ៖ ការប្រើប្រាស់ E-2 Investor Visa ទៅកាន់សហរដ្ឋអាមេរិក ។ ភាពខុសគ្នានេះបានធ្វើឱ្យកម្មវិធីរបស់ ប្រទេស Grenada កាន់តែមានប្រជាប្រិយភាពជាមួយសហគ្រិនដែលស្វែងរកសញ្ជាតិការាបៀន (Caribbean) និងមធ្យោបាយឆ្ពោះទៅរកការបង្កើតអាជីវកម្មនៅសហរដ្ឋអាមេរិក។
បានបើកដំណើរការក្នុងឆ្នាំ 2013 កម្មវិធីសញ្ជាតិរបស់ ប្រទេស Grenada រួមបញ្ចូលគ្នានូវប្រសិទ្ធភាពជាមួយនឹងអត្ថប្រយោជន៍នៃការចល័តជាសកលពិសេស។ ដំណើរការជាធម្មតាត្រូវចំណាយពេលពី 9 ទៅ 12 ខែ ហើយចំនុចគួរឱ្យកត់សម្គាល់មួយទៀតគឺ ដំណើរការត្រួតពិនិត្យដ៏ហ្មត់ចត់របស់កម្មវិធី ដូចគ្នាៗនិងកម្មវិធីសញ្ជាតិតាមរយៈការវិនិយោគការាបៀន (Caribbean) ភាគច្រើននោះដែរ ជាពិសេសបន្ទាប់ពីអនុស្សរណៈនៃកិច្ចព្រមព្រៀងឆ្នាំ 2024 ។
នៅឆ្នាំ 2025 ប្រទេស Grenada បន្តពង្រឹងជំហររបស់ខ្លួនជាជម្រើសដ៏មានសក្ដានុពលសម្រាប់វិនិយោគិនដែលស្វែងរកការចល័តសកលដ៏ទូលំទូលាយ។
ប្រទេស Grenada ផ្តល់ជម្រើសសំខាន់ៗ 2 ដើម្បីទទួលបានសញ្ជាតិ៖
កម្មវិធីសញ្ជាតិរបស់ប្រទេស Grenada តាមរយៈការវិនិយោគផ្ដល់ឱកាសសម្រាប់ការធ្វើដំណើរដោយគ្មានទិដ្ឋាការទៅកាន់ 140 ប្រទេស ប៉ុន្តែភាពខុសគ្នាពិតប្រាកដរបស់វាស្ថិតនៅក្នុងសន្ធិសញ្ញា E-2 Visa ផ្តាច់មុខរបស់ ប្រទេស Grenada ជាមួយសហរដ្ឋអាមេរិក ដែលជាអត្ថប្រយោជន៍ដែលមិនអាចប្រៀបផ្ទឹមបាន ពីព្រោះកម្មវិធីសញ្ជាតិការាបៀន (Caribbean)ផ្សេងទៀតមិនមាននោះទេ។ ខណៈពេលដែលការចូលទៅកាន់សហរដ្ឋអាមេរិកមិនត្រូវបានធានាជាក់លាក់ក៏ដោយ អត្ថប្រយោជន៍មួយទៀត គឺការចូលទៅប្រទេសចិនដោយគ្មានទិដ្ឋាការ និងគោលដៅអាជីវកម្ម និងការវិនិយោគផ្សេងទៀត ធ្វើឱ្យសញ្ជាតិនៃប្រទេស Grenada កាន់តែមានតម្លៃ។
ដោយមិនមានតម្រូវការស្នាក់នៅ ឬបទសំភាសន៍អ្វីនោះទេ ប្រទេស Grenada ផ្តល់នូវមធ្យោបាយបត់បែនដ៏ងាយស្រួលដើម្បីទទួលបានសញ្ជាតិការាបៀន (Caribbean)។ លើសពីនេះទៅទៀត ដូចគ្នាជាមួយនិងកម្មវិធីសញ្ជាតិតាមរយៈការវិនិយោគដ៏ទៃ ប្រទេស Grenada អាចផ្តល់ឱ្យវិនិយោគិននូវឱកាសបង្កើនប្រសិទ្ធភាពពន្ធដ៏រឹងមាំ។ ប្រទេស Grenada មិនមានយកពន្ធលើប្រាក់ចំណូលផ្ទាល់ខ្លួន ពន្ធលើដើមទុន ឬទ្រព្យសម្បត្តិ ឬពន្ធលើមរតកនោះទេ។
ក្នុងនាមជាពលរដ្ឋមានសញ្ជាតិសពុលភាពពេញមួយជីវិត ដែលអនុញ្ញាតឱ្យមានសញ្ជាតិពីរផងដែរនោះ សញ្ជាតិនៃប្រទេស Grenada របស់អ្នកគឺជាទ្រព្យសម្បត្តិអចិន្ត្រៃយ៍ដែលអាចកែរប្រែអានុភាពនៃការចល័តជាសកលរបស់គ្រួសារអ្នក ជាពិសេសប្រសិនបើសញ្ជាតិដើមរបស់អ្នកមិនផ្តល់សិទ្ធិធ្វើដំណើរដូចដែរលិខិតឆ្លងដែនប្រទេស Grenada អាចធ្វើបាន។
ផ្ដើមពីដំណើរការកម្មវិធីប្រកបដោយប្រសិទ្ធភាពដល់អត្ថប្រយោជន៍ពន្ធដ៏ទូលំទូលាយរបស់ខ្លួន កម្មវិធីសញ្ជាតិរបស់ប្រទេស Grenada ផ្តល់នូវតម្លៃពិសេសសម្រាប់អ្នកវិនិយោគដែលកំពុងស្វែងរកអត្ថប្រយោជន៍ភ្លាមៗ និងឱកាសរយៈពេលវែង។
ដំណើរការដាក់ពាក្យសុំទាមទារ៖
កម្មវិធីសញ្ជាតិរបស់ប្រទេស Grenada មានលក្ខណៈទាក់ទាញដ៏ពិសេសចំពោះអ្នកវិនិយោគដែលស្វែងរកការចល័តសកល និងឱកាសអាជីវកម្មក្នុងសហរដ្ឋអាមេរិក។ ការរួមបញ្ចូលគ្នានៃកម្រិតវិនិយោគសមហេតុផល ការត្រួតពិនិត្យ និងទិដ្ឋាការ E-2 ធ្វើឱ្យកម្មវិធីនេះក្លាយជាជម្រើសដ៏គួរឱ្យទាក់ទាញបំផុត។
ដំបូងអ្នកត្រូវតែសម្រេចចិត្តថាតើប្រទេសណាដែលនៅការាបៀន (Caribbean)មួយណាដែលអ្នកចង់វិនិយោគ ឬបរិច្ចាគមូលនិធិរបស់អ្នក។ ការប្រៀបធៀបប្រទេសការាបៀន(Caribbean)ទាំង 5 នេះ និងកម្មវិធីសញ្ជាតិរៀងៗខ្លួនរបស់ពួកគេមានឥទ្ធិពលស្រដៀងគ្នា។ ខណៈពេលដែលកម្មវិធីនីមួយៗផ្តល់នូវអត្ថប្រយោជន៍តែមួយគត់ ជម្រើសដ៏ល្អរបស់អ្នកអាស្រ័យលើគោលដៅ ការកំណត់ពេលវេលា និងចំណូលចិត្តវិនិយោគរបស់អ្នក។
កម្មវិធីសញ្ជាតិតាមរយៈការវិនិយោគនៅការាបៀន (Caribbean) ផ្តល់ឱកាសសម្រាប់បុគ្គលដែលមានតម្លៃសុទ្ធខ្ពស់ ដើម្បីបង្កើនប្រសិទ្ធភាពស្ថានភាពពន្ធរបស់ពួកគេ ដោយបញ្ជាក់ពីអត្ថប្រយោជន៍ពន្ធនៃកម្មវិធីសញ្ជាតិការាបៀន (Caribbean)។ ដោយមិនមានពន្ធលើប្រាក់ចំណូលទូទាំងពិភពលោក ពន្ធលើការបង្កើនដើមទុន ឬពន្ធមរតក បូករួមទាំងច្បាប់ឯកជនភាពធនាគារដ៏រឹងមាំ ប្រទេស St. Kitts and Nevis លេចធ្លោសម្រាប់ជម្រើសនៃការធ្វើផែនការទ្រព្យសម្បត្តិរបស់ខ្លួន។ កេរ្តិ៍ឈ្មោះយូរអង្វែងរបស់កម្មវិធីក៏បន្ថែមភាពជឿជាក់ដល់យុទ្ធសាស្ត្រពន្ធរបស់អ្នកផងដែរ។
ប្រទេស Antigua and Barbuda ផ្តល់ជូនតម្លៃល្អបំផុតសម្រាប់អ្នកជំនាញដែលស្វែងរកការចល័តសកល។ ការរួមបញ្ចូលគ្នានៃតម្លៃវិនិយោគដែលមានភាពប្រកួតប្រជែង សិទ្ធិធ្វើដំណើរដោយគ្មានទិដ្ឋាការ និងតម្រូវការស្នាក់នៅទីប្រទេសនោះផ្ទាល់តិចតួចបំផុត (ត្រឹមតែ 5 ថ្ញៃក្នុងរយៈពេល 5 ឆ្នាំ) ល្អឥតខ្ចោះសម្រាប់អ្នកដែលមានតំណែងជានាយកប្រតិបត្តិជាដើម។ ជម្រើសមូលនិធិរបស់សាកលវិទ្យាល័យ West Indies ក៏ផ្តល់អត្ថប្រយោជន៍ផ្នែកអប់រំសម្រាប់គ្រួសារផងដែរ។
ប្រទេស Antigua and Barbuda ក៏ជាជម្រើសដ៏ល្អសម្រាប់សហគ្រិនផ្នែក crypto និង Bitcoin ផងដែរ។ វិធីសាស្រ្តគិតឆ្ពោះទៅមុខរបស់ពួកគេចំពោះទ្រព្យសកម្មឌីជីថល ធនាគារដែលងាយស្រួលប្រើរូបិយប័ណ្ណគ្រីបតូ និងការទទួលយកគ្រីបតូនៅទីនោះធ្វើឱ្យវាក្លាយជាជម្រើសចម្បងសម្រាប់អ្នកវិនិយោគទ្រព្យសម្បត្តិបែបឌីជីថល (Digital Asset)។ គោលបំណងនៃកម្មវិធីសញ្ជាតិតាមរយៈការវិនិយោគនៅក្នុងប្រទេស វិនិយោគិនផ្នែករូបិយប័ណ្ណគ្រីបតូ ថែមទាំងអាចបញ្ជាក់ពីប្រភពនៃមូលនិធិជាមួយនឹងរូបិយប័ណ្ណគ្រីបតូទៀតផង។
ការរីកដុះដាលរបស់មជ្ឈមណ្ឌលបច្ចេកវិទ្យាដែលកំពុងរីកចម្រើនបន្ថែមសក្តានុពលនៃតម្លៃរយៈពេលវែង។
ប្រទេស Dominica ផ្តល់ជូននូវអត្ថប្រយោជន៍ដ៏ទាក់ទាញបំផុតសម្រាប់អ្នកចូលនិវត្តន៍។ ការរួមបញ្ចូលគ្នានៃកម្រិតនៃការវិនិយោគទាប បរិយាកាសធម្មជាតិដ៏ស្រស់ត្រកាល សហគមន៍មានស្ថិរភាព និងការថែទាំសុខភាពប្រកបដោយគុណភាពធ្វើឱ្យទីនោះជាជម្រើសដ៏ល្អសម្រាប់អ្នកដែលស្វែងរកការចូលនិវត្តន៍ដោយសន្តិភាពនៅបរទេស។ ដំណើរការដែលមិនមានភាពស្មុគស្មាញរបស់កម្មវិធីនេះ និងសពុលភាពពេញមួយជីវិត បន្ថែមសុវត្ថិភាពជូនអ្នក ក៏ដូចជាសមត្ថភាពក្នុងការផ្តល់សិទ្ធិដូចគ្នានោះដែរដល់កូនរបស់អ្នក។
នៅពេលអ្នកវាយតម្លៃកម្មវិធីសញ្ជាតិការាបៀន (Caribbean)នីមួយៗ ថវិកាវិនិយោគរបស់អ្នកដើរតួជាចំណុចចាប់ផ្តើមចម្បង។
ខណៈពេលដែលចំនួនទឹកប្រាក់វិនិយោគអប្បបរមាត្រូវបានកំណត់យ៉ាងច្បាស់ – ចាប់ផ្តើមពី USD 200,000 ដល់ USD 250,000 សម្រាប់ជម្រើសនៃការរួមចំណែកដែលមិនអាចដកវិញបាន – គួរតែគិតលើការចំណាយសរុប ដូចជាថ្លៃរដ្ឋាភិបាល ថ្លៃដំណើរការ ច្បាប់ និងថ្លៃឯកសារធ្វើដំណើរ ដែលត្រូវចំនាយក្នុងដំណើរការវិនិយោគមួយនេះ។ សម្រាប់គ្រួសារ ការចំណាយបន្ថែមទាំងនេះអាចគណនាឡើងច្រើន។
ប្រសិនបើអ្នកកំពុងពិចារណាលើមធ្យោបាយវិនិយោគអចលនទ្រព្យដែលមានកម្មសិទ្ធិផ្តាច់មុខ កត្តាសំខាន់ៗគឺមិនមែនត្រឹមតែតម្លៃទិញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានថ្លៃថែទាំ ថ្លៃគ្រប់គ្រងអចលនទ្រព្យ និងអាចបានទទួលប្រាក់ត្រឡប់មកវិញពីការវិនិយោគនេះតាមរយៈចំណូលពីការជួល ឬការលក់បន្តនាពេលអនាគត។ វិនិយោគិនតែងខិតខំស្វែងរកជម្រើសវិនិយោគបែបទិញអចលនទ្រព្យរួមគ្នាពីព្រោះហេតុផលខាងលើនេះ។
ភាគច្រើនកម្មវិធីសញ្ជាតិការាបៀន (Caribbean) តាមរយៈការវិនិយោគអាចផ្តល់សញ្ជាតិក្នុងរយៈពេលត្រឹម 6 ខែប៉ុណ្ណោះ។ ទោះជាយ៉ាងណាក៏ដោយ ដោយសារតែការពង្រឹងស្តង់ដារយ៉ាងមានការយកចិត្តទុកដាក់ត្រឹមត្រូវ និងសុវត្ថិភាពដែលបានរឹតបន្តឹង វិនិយោគិនអាចទទួលបានឯកសារធ្វើដំណើរ(លិខិតឆ្លងដែន) របស់ពួកក្នុងរយៈពេល 12 ខែ ឬច្រើនជាងនេះ។ ប្រសិនបើវិនិយោគិនអាចប្រមូលផ្ដុំឯកសាររបស់ខ្លួន និងសមាជិកគ្រួសារបានលឿន (ឧទាហរណ៍ របាយការណ៍ធនាគារ សំបុត្រកំណើត លិខិតថ្កោលទោស លិខិតឆ្លងដែនដែលមានសុពលភាព។ល។) កាន់តែលឿននោះ ពួកគេក៏អាចទទួលបានសញ្ជាតិលឿនផងដែរ។
ដោយឡែកពីពេលវេលាដំណើរការ វាជាកត្តាចាំបាច់សម្រាប់វិនិយោគិនគួររៀបចំអនាគតរបស់ពួកគេ និងសម្រេចថាតើពួកគេត្រូវការសញ្ជាតិទីពីរនេះលឿនប៉ុណ្ណា។
ជម្រើសកម្មវិធីសញ្ជាតិរបស់អ្នកគួរជះឥទ្ធិពលលើតម្រូវការធ្វើដំណើររបស់អ្នក ដោយសារតែសញ្ជាតិការាបៀន (Caribbean)នីមួយៗអាចផ្តល់នូវសិទ្ធិការធ្វើដំណើរដោយមិនបាច់សុំទិដ្ឋាការខុសគ្នាខ្លះៗ។ ឧទាហរណ៍ ប្រសិនបើអ្នកធ្វើអាជីវកម្មជាញឹកញាប់នៅអឺរ៉ុប ប្រទេស St. Kitts and Nevis និងប្រទេស Antigua and Barbuda អាចផ្តល់នូវសិទ្ធិចេញចូលតំបន់ Schengen យ៉ាងទូលំទូលាយ។
បើពិចារណាអំពីគោលដៅអាជីវកម្មទូទៅរបស់អ្នក ចំណូលចិត្តនៃការធ្វើវិស្សមកាលជាលក្ខណៈគ្រួសារ និងតម្រូវការធ្វើដំណើរនាពេលអនាគតដែលមានសក្តានុពល។ សញ្ជាតិមួយចំនួនដូចជា ប្រទេស Grenada នឹងផ្តល់អត្ថប្រយោជន៍ពិសេសដូចជាការធ្វើដំណើរដោយគ្មានទិដ្ឋាការ ទៅកាន់ប្រទេសចិន និងសិទ្ធិទទួលបានទិដ្ឋាការ E-2 សម្រាប់សហរដ្ឋអាមេរិក។ បើសិនជាអ្នកចង់ផ្លាស់ប្តូរសិទ្ធិក្នុងការចល័តសកលរបស់អ្នកនាពេលអនាគត អ្នកគួរតែរៀបចំផែនការនៃការធ្វើដំណើរដោយគ្មានទិដ្ឋាការរបស់អ្នកឥឡូវនេះ មុនពេលសម្រេចចិត្តវិនិយោគលើសញ្ជាតិទីពីរ។
ចូរគិតអំពីកន្លែងដែលអ្នក ដៃគូអាជីវកម្មរបស់អ្នក ឬគ្រួសាររបស់អ្នកមានបំណងចង់បង្កើតប្រតិបត្តិការអាជីវកម្ម។
ប្រទេសដែលងាយស្រួលប្រើប្រាស់រូបិយប័ណ្ណគ្រីបតូគឺ ប្រទេស Antigua and Barbuda នេះអាចជាជម្រើដ៏ល្អសម្រាប់ការបណ្តាក់ទុនទ្រព្យសកម្មបែបឌីជីថល (Digital Asset) ខណៈដែលសន្ធិសញ្ញា E-2 របស់ ប្រទេស Grenada ជាមួយសហរដ្ឋអាមេរិកអាចផ្ដល់នូវឱកាសសម្រាប់ការពង្រីកអាជីវកម្មក្នុងសហរដ្ឋអាមេរិក។ សម្រាប់គ្រួសារ សូមពិចារណាអំពីឱកាសសិក្សា៖ កម្មវិធីមួយចំនួនផ្តល់អត្ថប្រយោជន៍ពិសេស ដូចជាជម្រើសមូលនិធិសាកលវិទ្យាល័យ West Indies របស់ Antigua ដែលរួមបញ្ចូលអត្ថប្រយោជន៍សិក្សា។
ការរៀបចំផែនការផ្នែកពន្ធក៏ដើរតួនាទីយ៉ាងសំខាន់ផងដែរ។ ខណៈពេលដែលកម្មវិធីទាំងអស់អាចផ្តល់នូវអត្ថប្រយោជន៍ពន្ធសំខាន់ៗ តំបន់មួយចំនួន អាចផ្តល់នូវអត្ថប្រយោជន៍បន្ថែមមួយកម្រិតទៀតសម្រាប់ ប្រភេទផ្សេងៗនៃប្រាក់ចំណូល ឬការវិនិយោគ។ អ្នកគួរចំណាយពេលដើម្បីពិចារណាលើកម្មវិធីវិនិយោគ និងសញ្ជាតិរបស់អ្នកជាមួយនឹងគោលបំណងរយៈពេលវែង។
មធ្យោបាយនេះផ្តល់ឱកាសសម្រាប់ការចល័តកាន់តែច្រើន និងការរក្សាទ្រព្យសម្បត្តិ កម្មវិធីសញ្ជាតិតាមរយៈការវិនិយោគរបស់ការាបៀន (Caribbean)នឹងបន្តវិវឌ្ឍ (និងពង្រឹង) នៅឆ្នាំ 2025។ នៅពេលដែលភាពតានតឹងភូមិសាស្ត្រនយោបាយកើនឡើង ហើយបទប្បញ្ញត្តិពន្ធរឹតបន្តឹងទូទាំងពិភពលោក សញ្ជាតិទីពីរក្លាយជាជម្រើសសំខាន់សម្រាប់បុគ្គលដែលមានទ្រព្យសម្បត្តិហើយត្រូវការសន្តិសុខ និងសុវត្តិភាព។
ដោយពិចារណាលើអនុស្សរណៈនៃកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាក្នុងឆ្នាំ 2024 កម្មវិធីសញ្ជាតិតាមរយៈការវិនិយោគរបស់ការាបៀន (Caribbean) ត្រូវបានដាក់ឱ្យដំណើរការសម្រាប់ការវិវត្តទៅមុខ និងភាពច្នៃប្រឌិត។ ខណៈពេលដែលកម្រិតនៃការវិនិយោគអាចកើនឡើងនៅពេលដែលតម្រូវការសញ្ជាតិទីពីរកើនឡើង អត្ថប្រយោជន៍ជាមូលដ្ឋាននៃកម្មវិធីទាំងនេះនៅតែមានភាពរឹងមាំ។ ជាងនេះទៅទៀត ការប្ដេជ្ញាចិត្តរបស់ប្រទេសនានាក្នុងតំបន់នោះចំពោះដំណើរការកម្មវិធី ការនិងតម្លាភាពនៃកម្មវិធីធានាថា សញ្ជាតិទាំងនេះនឹងរក្សាតម្លៃរបស់ពួកគេ។
Thank you for visiting Harvey Law Group.
Please select our nearest office to you and complete the enquiry form below.
To send successfully, you must fill in all the required fields marked by an asterisk “*”.