
REQUEST IMMIGRATION SERVICE
Thank you for visiting Harvey Law Group.
Please select our nearest office to you and complete the enquiry form below.
To send successfully, you must fill in all the required fields marked by an asterisk “*”.
សហគ្រិនដែលកំពុងស្វែងរកការបង្កើតអាជីវកម្មថ្មីរបស់ពួកគេនៅក្នុងប្រទេសកាណាដាបានងាកមករកកម្មវិធីទិដ្ឋាការចាប់ផ្តើមអាជីវកម្មថ្មី Canada Startup Visa (SUV) កាន់តែខ្លាំងឡើង ពីព្រោះការទាក់ទាញដោយអត្ថប្រយោជន៍ជាច្រើនដែលអាចផ្តល់ជូន ដូចជាការចូលទៅកាន់ទីផ្សាររបស់ប្រទេសកាណាដា ធនធានល្អៗ ការណែនាំ និងឱកាសពង្រីកបណ្តាញ។ ទោះជាយ៉ាងណាក៏ដោយ ដំណើរការអន្តោប្រវេសន៍ក្រោមកម្មវិធីនេះអាចមានភាពស្មុគស្មាញ ដែលនាំឱ្យម្ចាស់អាជីវកម្មជាច្រើនស្វែងរកជំនួយពីអ្នកជំនាញផ្នែកអន្តោប្រវេសន៍។ ខណៈពេលដែលអ្នកជំនាញផ្នែកអន្តោប្រវេសន៍មួយចំនួនអាចសម្រួលដល់ការដោះស្រាយបញ្ហាដូចជាការព្រាងផែនការអាជីវកម្ម និងការអភិវឌ្ឍន៍ចាប់ផ្តើមដើម្បីគាំទ្រពាក្យស្នើកម្មវិធីទិដ្ឋាការចាប់ផ្តើមអាជីវកម្មថ្មី Canada Startup Visa (SUV) នោះ វាជាការកត្តាសំខាន់ក្នុងការយល់ដឹងអំពីហានិភ័យដែលពាក់ព័ន្ធ និងយល់ពីសារៈសំខាន់នៃការប្តេជ្ញាចិត្តផ្ទាល់ខ្លួន និងការចូលរួមក្នុងការអភិវឌ្ឍន៍អាជីវកម្មសម្រាប់កម្មវិធីទិដ្ឋាការចាប់ផ្តើមអាជីវកម្មថ្មី Canada Startup Visa (SUV) របស់ប្រទេសកាណាដា។
កម្មវិធីទិដ្ឋាការចាប់ផ្តើមអាជីវកម្មថ្មីរបស់ប្រទេសកាណាដា Canada Startup Visa (SUV) ផ្តោតការយកចិត្តទុកដាក់ខ្លាំងទៅលើសហគ្រិនដែលចូលរួមយ៉ាងសកម្មក្នុងការបង្កើតអាជីវកម្មផ្ទាល់ខ្លួនរបស់ពួកគេ។ ការពឹងផ្អែកលើជំនួយផ្នែកអន្តោប្រវេសន៍ដើម្បីដោះស្រាយបញ្ហាស្មុគស្មាញនៃការរៀបចំផែនការអាជីវកម្ម ឬការអភិវឌ្ឍន៍ចាប់ផ្ដើមអាចបង្ហាញពីអារម្មណ៍នៃការផ្ដាច់ខ្លួនដោយអចេតនា។ កង្វះភស្តុតាងជាក់ស្តែងដែលបង្ហាញពីការប្តេជ្ញាចិត្ត និងការចូលរួមផ្ទាល់របស់អ្នកនៅក្នុងដំណើរសហគ្រិនភាពមួយនេះ អាចបង្កើតជាកត្តាសង្ស័យពីសំណាក់ មន្ត្រីអន្តោប្រវេសន៍ទាក់ទងនឹងកម្រិតនៃការយកចិត្តទុកដាក់របស់អ្នកចំពោះអាជីវកម្ម។
លើសពីនេះទៅទៀត អ្នកជំនាញផ្នែកអន្តោប្រវេសន៍មួយចំនួនអាចប្រើវិធីសាស្រ្តទូទៅ ឬតាមគំរូរបស់គេ នៅពេលព្រាងផែនការអាជីវកម្ម ឬចាប់ផ្តើមអាជីវកម្មថ្មីសម្រាប់អតិថិជន។ មន្ត្រីអន្តោប្រវេសន៍ត្រូវបានបណ្តុះបណ្តាលឡើង ដើម្បីត្រួតពិនិត្យដោយប្រុងប្រយ័ត្ន និងវាយតម្លៃពាក្យស្នើនីមួយៗសម្រាប់កកម្មវិធីទិដ្ឋាការចាប់ផ្តើមអាជីវកម្មថ្មីរបស់ប្រទេសកាណាដា Canada Startup Visa (SUV)។ នៅពេលដែលពួកគេជួបប្រទះនឹងចំនួនអ្នកដាក់ពាក្យជាច្រើនដែលពឹងផ្អែកលើគំនិតអាជីវកម្មស្រដៀងៗគ្នាដើម្បីដាក់ពាក្យក្នុងកម្មវិធីនេះ វានឹងបង្កើនការសង្ស័យនៃការប្រើប្រាស់គំរូដដែលៗ ឬកង្វះភាពច្នៃប្រឌិតរបស់សហគ្រិនពិតប្រាកដ។ នេះអាចបង្កឱ្យមានការត្រួតពិនិត្យបន្ថែមទៀត ហើយអាចបណ្តាលឱ្យមានការបដិសេធនៃកម្មវិធីដែលចាត់ទុកថាមិនមានប្រភពដើម ឬខ្វះគុណភាពច្នៃប្រឌិត។
ការប្រគល់ការងារ ដូចជាការរៀបចំផែនការអាជីវកម្ម និងកិច្ចអភិវឌ្ឍន៍អាជីវកម្មដែលពាក់ព័ន្ធទៅឱ្យអ្នកជំនាញផ្នែកអន្តោប្រវេសន៍អាចបង្កឱ្យអ្នកដាក់ពាក្យប្រឈមនឹងហានិភ័យនៃការក្លែងបន្លំឯកសារ។ អ្នកដាក់ពាក្យមិនបានគ្រប់គ្រង ឬយល់ដឹងចំពោះព័ត៌មានដែលត្រូវបានដាក់ស្នើជំនួសពួកគេ។ ការបកស្រាយមិនពិត ទោះបីជាអចេតនាក៏ដោយ អាចមានផលវិបាកធ្ងន់ធ្ងរ រួមទាំងការបដិសេធសម្រាប់កម្មវិធី ការហាមឃាត់ដាក់ពាក្យកម្មវិធីនាពេលអនាគត និងសូម្បីតែការប៉ះពាល់ផ្នែកច្បាប់។
នៅក្នុងសំណុំរឿងតុលាការនាពេលថ្មីៗនេះរបស់ Kaur v. Canada (សញ្ជាតិ និងអន្តោប្រវេសន៍) 2023 FC 1454 តុលាការបានរកឃើញថាវាជារឿងសមហេតុផលសម្រាប់ Refugees and Citizenship Canada (IRCC) ក្នុងការបដិសេធលើពាក្យសុំដោយផ្អែកលើការបង្ហាញមិនពិត ប្រសិនបើឯកសាររបស់អ្នកដាក់ពាក្យពឹងផ្អែកទាំងស្រុងលើ ក្រុមហ៊ុនអន្តោប្រវេសន៍ក្នុងរៀបចំដំណើរការឯកសារ ដែលអាចប្រឈមនឹងបទក្លែងបន្លំ។ ករណីនេះជាការរំលឹកដល់អ្នកដាក់ពាក្យនាពេលអនាគតថា ពួកគេគួរតែអនុវត្តដោយប្រុងប្រយ័ត្ននៅពេលប្រគល់តួនាទី ផ្នែករៀបចំឯកសារអន្តោប្រវេសន៍របស់ពួកគេទៅឱ្យក្រុមហ៊ុនភាគីទីបី។ វាគូសបញ្ជាក់ពីសារៈសំខាន់នៃការស្រាវជ្រាវហ្មត់ចត់ ផ្ទៀងផ្ទាត់អត្តសញ្ញាណ និងកេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុនអន្តោប្រវេសន៍ និងការចូលរួមយ៉ាងសកម្មក្នុងដំណើរការដាក់ពាក្យស្នើ ដើម្បីជាសវៀងហានិភ័យដែលអាចកើតមាន។
ការបណ្តាក់ទុនក្នុងក្រុមហ៊ុនសិប្បនិម្មិត និងការបកស្រាយមិនពិត៖
ក្រុមហ៊ុនអន្តោប្រវេសន៍មួយចំនួនអាចស្នើបង្កើតការបណ្តាក់ទុនជាក្រុមសិប្បនិម្មិតជាមធ្យោបាយមួយដើម្បីជួយអ្នកដាក់ពាក្យកម្មវិធី Canada Startup Visa (SUV)កាត់បន្ថយការចំណាយលើអាជីវកម្ម និងថ្លៃសេវាអន្តោប្រវេសន៍។ ទោះជាយ៉ាងណាក៏ដោយ ការបង្កើតការបណ្តាក់ទុនជាក្រុមសម្រាប់គោលបំណងធ្វើអន្តោប្រវេសន៍តែម្យ៉ាង អាចបង្កើតជាការភាន់ច្រលំ។ មន្ត្រីអន្តោប្រវេសន៍តែងពិនិត្យយ៉ាងល្អិតល្អន់អំពីភាពត្រឹមត្រូវនៃការបណ្តាក់ទុនជាក្រុម ហើយអាចបដិសេធលើពាក្យស្នើ ប្រសិនបើមានការសង្ស័យក្នុងដំណើរការរៀបចំ។
ដើម្បីកាត់បន្ថយហានិភ័យទាំងនេះ បេក្ខជនត្រូវតែទទួលខុសត្រូវផ្ទាល់ខ្លួន និងចូលរួមយ៉ាងសកម្មក្នុងដំណើរការអភិវឌ្ឍអាជីវកម្ម។ ពួកគេគួរតែជៀសវាងវិធីសាស្រ្តផ្អែកលើគំរូ និងជៀសវាងការចូលរួមក្នុងក្រុមសិប្បនិម្មិតដែលបង្កើតឡើងដោយក្រុមហ៊ុនអន្តោប្រវេសន៍កេងប្រវ័ញ្ច។
អ្នកជំនាញផ្នែកអន្តោប្រវេសន៍ពិតប្រាកដ យល់អំពីបញ្ហាប្រឈម និងហានិភ័យដែលទាក់ទងនឹងកម្មវិធីទិដ្ឋាការចាប់ផ្តើមអាជីវកម្មថ្មីរបស់ប្រទេសកាណាដា Canada Startup Visa (SUV) ហើយនឹងប្តេជ្ញាជួយសហគ្រិនក្នុងការការពារដំណើរនៃការចាប់ផ្តើមអាជីវកម្មរបស់ពួកគេ។ មធ្យោបាយមួយចំនួនមានគឺដូចខាងក្រោម៖
យើងសង្កត់ធ្ងន់លើសារៈសំខាន់នៃការចូលរួមផ្ទាល់ពីសមីខ្លួន និងការចូលរួមយ៉ាងសកម្មនៅក្នុងដំណើរការអភិវឌ្ឍអាជីវកម្ម។ ក្រុមការងារដែលមានបទពិសោធន៍ធ្វើការជិតស្និទ្ធជាមួយអតិថិជនដើម្បីស្វែងយល់ពីដំណើរសហគ្រិនភាព ភាពខ្លាំង និងគោលបំណងរបស់ពួកគេ។ ការគាំទ្រអ្នកដាក់ពាក្យ ក្នុងការបង្ហាញពីការប្តេជ្ញាចិត្តផ្ទាល់ខ្លួន និងការចូលរួមដោយផ្ទាល់ ដោយផ្តល់នូវភស្តុតាងជាក់ស្តែងជូន IRCC ហើយបង្ហាញពីការយកចិត្តទុកដាក់របស់ពួកគេចំពោះការបណ្តាក់ទុនក្នុងអាជីវកម្ម។
ជាជាងពីការពឹងផ្អែកលើវិធីសាស្រ្តទូទៅ ឬផ្អែកលើគំរូស្រាប់ អ្នកដាក់ពាក្យគួរអនុវត្តវិធីតាមវិធីសាស្រ្តផ្ទាល់ខ្លួន និងប្រកបដោយភាពច្នៃប្រឌិតក្នុងការព្រាងផែនការអាជីវកម្មរបស់ពួកគេ និងអភិវឌ្ឍចាប់ផ្តើមអាជីវកម្មរបស់ពួកគេ។ ក្រុមអ្នកជំនាញធ្វើការយ៉ាងជិតស្និទ្ធជាមួយអតិថិជនដើម្បីធានាថាពួកគេបង្ហាញពីតម្លៃរបស់ពួកគេ គុណសម្បត្តិនៃការប្រកួតប្រជែង និងគុណភាពច្នៃប្រឌិត។ តាមរយៈការបង្ហាញពីភាពដើម និងភាពច្នៃប្រឌិត សុទ្ធសឹងជាកត្តាបង្កើនឱកាស ជោគជ័យ និងកាត់បន្ថយហានិភ័យ ឬខ្វះភាពច្នៃប្រឌិតរបស់សហគ្រិន។
ក្រុមការងារដែលមានជំនាញផ្តល់អាទិភាពលើភាពត្រឹមត្រូវនៃឯកសារ និងការអនុលោមតាមតម្រូវការដ៏តឹងរឹងនៃកម្មវិធី Canada Startup Visa (SUV)។ សម្រាប់ព័ត៌មានទាំងអស់ដែលបង្ហាញជំនួសមុខឱ្យអតិថិជននឹងត្រូវបានឆ្លុះបញ្ចាំងយ៉ាងត្រឹមត្រូវអំពីចេតនា ជំនាញ និងសមត្ថភាពរបស់ពួកគេ។ យើងពិនិត្យ និងផ្ទៀងផ្ទាត់ឯកសារនីមួយៗឱ្យបានហ្មត់ចត់ ដើម្បីកាត់បន្ថយហានិភ័យនៃការបង្ហាញព័ត៌មានមិនពិត ឬកំហុសអចេតនាដែលអាចនាំឱ្យមានការបដិសេធពាក្យសុំ ឬផលប៉ះពាល់ផ្នែកច្បាប់។ ជាមួយនិងការណែនាំដោយមានវិជ្ជាជីវៈ អតិថិជនអាចមានទំនុកចិត្តលើភាពត្រឹមត្រូវនៃដំណើរការឯកសាររបស់ពួកគេ។
ការធានាបានការគាំទ្រពីអង្គភាពដែលបានកំណត់ (Designated Organization) មិនមែនងាយស្រួលនោះទេ។ ក្រុមការងាររបស់យើងបានបង្កើតបណ្តាញ និងទំនាក់ទំនងជាមួយអង្គភាពនានាដែលបានកំណត់ (Designated Organization) ដែលអាចឱ្យយើងភ្ជាប់ទំនាក់ទំនងអតិថិជនជាមួយនឹងអ្នកគាំទ្រដែលមានសក្តានុពលស្របតាមគោលដៅអាជីវកម្មរបស់គេ។ ការកំណត់អត្តសញ្ញាណស្ថាប័នសមស្រប នឹងជួយអ្នកឱ្យយល់ពីតម្រូវការរបស់ពួកគេ និងជួយអ្នកក្នុងការបង្កើតសំណើគម្រោងដ៏គួរឱ្យទាក់ទាញមួយ ដើម្បីទទួលបានការគាំទ្រពីពួកគេ។
កម្មវិធីនេះទាមទារឯកសារច្រើន រួមទាំងសំណើអាជីវកម្ម ភស្តុតាងនៃមូលនិធិវិនិយោគអាជីវកម្ម បទពិសោធន៍ពាក់ព័ន្ធ និងជំនាញភាសា។ ក្រុមការងាររបស់យើងនឹងណែនាំអ្នកក្នុងដំណើរការនេះ ដើម្បីធានាបាននូវការបំពេញឯកសារត្រឹមត្រូវ ការរៀបចំ និងការបញ្ជូនឯកសារទាំងអស់ទាន់ពេលវេលា។ យើងក៏ធានាថាឯកសារទាំងអស់ត្រូវបានបកប្រែយ៉ាងត្រឹមត្រូវតាមតម្រូវការ។ ពេញមួយដំណើរការនេះ យើងពន្យល់អំពីសារៈសំខាន់នៃឯកសារនីមួយៗ ដោយធានាថាអ្នកនឹងយល់ពីការរួមចំណែកក្នុងការបំពេញតម្រូវការរបស់កម្មវិធី។
ពេលខ្លះ IRCC អាចស្នើសុំព័ត៌មានបន្ថែម ឬការបំភ្លឺក្នុងអំឡុងពេលដំណើរការដាក់ពាក្យ។ ក្រុមការងាររបស់យើងផ្តល់ជំនួយក្នុងការរៀបចំការឆ្លើយតប និងផ្ដល់មតិវិជ្ជមានចំពោះសំណើទាំងនេះ។ យើងពិនិត្យមើលតម្រូវការរបស់ IRCC ដោយប្រុងប្រយ័ត្ន ហើយធ្វើការជាមួយអ្នកដើម្បីប្រមូលព័ត៌មានចាំបាច់ និងធ្វើសេចក្តីព្រាងការឆ្លើយតបដែលដោះស្រាយរាល់កង្វល់ ឬសំណួរដែលលើកឡើងដោយ IRCC ។ យើងធានាថាអ្នកយល់ច្បាស់អំពីសំណើ និងសារៈសំខាន់នៃការផ្តល់ព័ត៌មានត្រឹមត្រូវ និងលម្អិត ដើម្បីរក្សាភាពត្រឹមត្រូវនៃពាក្យសុំរបស់អ្នក។
អ្នកដាក់ពាក្យកម្មវិធី Canada Startup Visa (SUV)។ ដែលប្រឈមនឹងការពន្យារពេលនៃដំណើរការ អាចពឹងផ្អែកលើជំនាញរបស់យើងក្នុងការជំរុញកម្មវិធីពាក្យស្នើ Mandamus ។ ពាក្យស្នើ mandamus គឺជាដំណោះស្រាយផ្លូវច្បាប់ដែលជម្រុញឱ្យអាជ្ញាធរអន្តោប្រវេសន៍ធ្វើការសម្រេចចិត្តក្នុងពេលវេលាសមស្របមួយ។ មេធាវីដែលមានបទពិសោធន៍អាចវាយតម្លៃពេលវេលា ប្រមូលភស្តុតាង និងរៀបចំសំណុំឯកសារ ដើម្បីលើកឡើងពីបញ្ហាដែលបណ្តាលមកពីការពន្យារពេល។ យើងអាចដោះស្រាយតាមនីតិវិធីច្បាប់មួយចំនួនៗ និងតស៊ូមតិក្នុងនាមអតិថិជនរបស់យើង ដើម្បីធានាថាពាក្យសុំរបស់ពួកគេទទួលបានការពិចារណាភ្លាមៗ។
ក្នុងករណីម្រ IRCC អាចនឹងច្រានចោលកម្មវិធីពាក្យស្នើមួយដោយច្រឡំ។ ប្រសិនបើពាក្យស្នើរបស់អ្នកត្រូវបានបដិសេធដោយមិនសមហេតុផល ក្រុមការងាររបស់យើងអាចជួយអ្នកក្នុងការដាក់ពាក្យសុំពិនិត្យឯកសារនៅតុលាការ(Federal Court) ដើម្បីទុកការបដិសេធមួយដោយឡែក ហើយដាក់ពាក្យស្នើកម្មវិធីឡើងវិញសម្រាប់ដំណើរការបន្ត។ មេធាវីនឹងពិនិត្យឡើងវិញដោយប្រុងប្រយ័ត្ននូវកាលៈទេសៈជុំវិញការបដិសេធរបស់អ្នក និងផ្តល់ការណែនាំអំពីដំណើរការដ៏ល្អបំផុត។ យើងនឹងព្យាយាមកសាងសំណុំរឿងដ៏រឹងមាំ ដោយបង្ហាញពីអំណះអំណាង ដើម្បីបង្ហាញពីកំហុស ឬភាពមិនស៊ីសង្វាក់គ្នានៅក្នុងដំណើរការធ្វើសេចក្តីសម្រេចរបស់ IRCC ។ យើងប្តេជ្ញាធានាថាអ្នកទទួលបានការសម្រេចដោយយុត្តិធម៌ និងមានឱកាសដើម្បី IRCC ពិចារណាឡើងវិញនូវពាក្យស្នើរបស់អ្នក។
ដោយទទួលយល់ថាការផ្លាស់ទៅប្រទេសថ្មីមួយអាចប្រឈមមុខនឹងបញ្ហាជាច្រើនលើសពីនីតិវិធីអន្តោប្រវេសន៍ យើងខិតខំផ្តល់ការគាំទ្រ ដើម្បីទទួលបាននូវការផ្លាស់ប្តូរទីលំនៅប្រកបដោយភាពរលូនទៅកាន់ជីវិតនៅក្នុងប្រទេសកាណាដា។ បន្ថែមពីលើសេវាកម្មអន្តោប្រវេសន៍ ក្រុមការងាររបស់យើងផ្តល់នូវជំនួយបន្ថែមជាច្រើន ដើម្បីដោះស្រាយបញ្ហាផ្សេងៗនៃការផ្លាស់ទីលំនៅទៅប្រទេសកាណាដា។ យើងអាចជួយអ្នកក្នុងការស្វែងរកសាលារៀនដែលសមរម្យសម្រាប់កូនរបស់អ្នក ដោះស្រាយឧបសគ្គក្នុងអំឡុងពេលចុះឈ្មោះជាសិស្សក្នុងស្រុក និងផ្សេងទៀត ដូចជាការស្នើប័ណ្ណបើកបរ និងប័ណ្ណសុខភាពជាដើម។ គោលដៅរបស់យើងគឺផ្តល់ឱ្យអ្នកនូវធនធាន និងព័ត៌មានចាំបាច់ដើម្បីសម្របខ្លួនទៅនឹងទិដ្ឋភាពអាជីវកម្មរបស់ប្រទេសកាណាដា និងរីកចម្រើនជាសហគ្រិន។ ជាមួយនឹងការគាំទ្ររួមរបស់យើង អ្នកអាចពាក្យកម្មវិធី Canada Startup Visa (SUV) ប្រកបដោយទំនុកចិត្ត និងបង្កើតអាជីវកម្មជោគជ័យនៅក្នុងប្រទេសកាណាដា។
ក្រុមការងាររបស់យើងប្រកាន់ខ្ជាប់នូវសីលធម៌ខ្ពស់ ដោយរក្សាបាននូវតម្លាភាពពេញមួយដំណើរការកម្មវិធី។ យើងផ្តល់អាទិភាពដល់ការប្រាស្រ័យទាក់ទងស្មោះត្រង់ជាមួយអតិថិជនរបស់យើង ហើយធានាថាពួកគេយល់អំពីជំហាននីមួយៗនៃដំណើរការ រួមទាំងហានិភ័យ និងផលវិបាកដែលអាចកើតមានទាក់ទងនឹងការបណ្តាក់ទុនជាក្រុមសិប្បនិម្មិត ឬការក្លែងបន្លំឯកសារ។ យើងផ្តល់នូវរបៀបរៀបចំឯកសារច្បាស់លាស់ និងគួរឱ្យទុកចិត្ត ដែលបង្ហាញពីការខិតខំប្រឹងប្រែងជាសហគ្រិនពិតប្រាកដរបស់អតិថិជនរបស់យើង ដោយកាត់បន្ថយការព្រួយបារម្ភអំពីការបកស្រាយខុស។
ក្រុមការងាររបស់យើងមានបទពិសោធន៍ និងជំនាញនៅក្នុងដំណើរការកម្មវិធីទិដ្ឋាការចាប់ផ្តើមអាជីវកម្មថ្មីរបស់ប្រទេសកាណាដា Canada Startup Visa (SUV)។ យើងបន្តធ្វើបច្ចុប្បន្នភាពលើបទប្បញ្ញត្តិចុងក្រោយបំផុត និងគោលនយោបាយអន្តោប្រវេសន៍ ដើម្បីផ្តល់ការណែនាំត្រឹមត្រូវ និងអាចទុកចិត្តបានដល់អតិថិជនរបស់យើង។ ភាពស្មុគស្មាញនៃកម្មវិធី យើងអាចធានាបាននូវការអនុលោមតាមតម្រូវការ និងគោលការណ៍ណែនាំដែលកំណត់ដោយអាជ្ញាធរអន្តោប្រវេសន៍ ដោយផ្តល់ឱ្យអតិថិជនរបស់យើងនូវអត្ថប្រយោជន៍ពេញមួយដំណើរការកម្មវិធី។
សហគ្រិនអាចដាក់ពាក្យក្នុងកម្មវិធីទិដ្ឋាការចាប់ផ្តើមអាជីវកម្មថ្មីរបស់ប្រទេសកាណាដា Canada Startup Visa (SUV)ប្រកបដោយទំនុកចិត្ត។ វិធីសាស្រ្តរបស់យើង ការប្តេជ្ញាចិត្តចំពោះឯកសារសុចរិតភាព និងការអនុវត្តប្រកបដោយសីលធម៌ធានាថា អតិថិជនអាចបង្ហាញពីការប្តេជ្ញាចិត្តជាសហគ្រិនពិតប្រាកដរបស់ពួកគេ និងគោរពតាមតម្រូវការរបស់កម្មវិធី។ តាមរយការណែនាំពីអ្នកជំនាញរបស់យើង អ្នកដាក់ពាក្យអាចបង្កើនឱកាសរបស់ពួកគេក្នុងលទ្ធផលជោគជ័យ និងសម្រេចបាននូវក្តីសុបិនរបស់ពួកគេក្នុងចាប់ផ្តើមអាជីវកម្មដ៏រីកចម្រើននៅក្នុងប្រទេសកាណាដា ក្រោមកម្មវិធីទិដ្ឋាការចាប់ផ្តើមអាជីវកម្មថ្មីរបស់ប្រទេសកាណាដា Canada Startup Visa (SUV)។ ខ្លឹមសារនៃអត្ថបទនេះមានគោលបំណងផ្តល់ការណែនាំទូទៅចំពោះប្រធានបទ។ គួរស្វែងជំនួយពីអ្នកឯកទេសទៅតាមកាលៈទេសៈជាក់លាក់របស់អ្នក។
Thank you for visiting Harvey Law Group.
Please select our nearest office to you and complete the enquiry form below.
To send successfully, you must fill in all the required fields marked by an asterisk “*”.