
REQUEST IMMIGRATION SERVICE
Thank you for visiting Harvey Law Group.
Please select our nearest office to you and complete the enquiry form below.
To send successfully, you must fill in all the required fields marked by an asterisk “*”.
ការផ្លាស់ប្តូរទីលំនៅទៅកាន់ប្រទេសនូវែលសេឡង់ (New Zealand) គឺជាជម្រើសសម្រាប់បុគ្គលដែលមានធនធាន និងក្រុមគ្រួសាររបស់ពួកគេ ដើម្បីទទួលបាននូវគុណភាពជីវិតដ៏ពិសេស រួមទាំងការថែទាំសុខភាពកម្រិតខ្ពស់ ការអប់រំខ្ពស់ និងបរិយាកាសដែលមានសុវត្ថិភាព ស្ថិរភាពសម្រាប់អាជីវកម្ម ការកម្សាន្ត និងការចិញ្ចឹមបីបាច់សមាជិកគ្រួសារ។
កម្មវិធី New Zealand Active Investor Plus គឺជាកម្មវិធីស្នាក់នៅតាមរយៈការវិនិយោគដែលផ្តល់ដោយរដ្ឋាភិបាលនូវែលសេឡង់។ នៅពេលដែលវិនិយោគិនជាច្រើនកំពុងស្វែងរកប្រទេសថ្មីដើម្បីផ្លាស់ប្តូរទីលំនៅ ប្រទេសនូវែលសេឡង់អាចផ្ដល់ជូននៅឱកាសល្អជាច្រើន។
បេក្ខជនចម្បងអាចរួមបញ្ចូលប្តី/ប្រពន្ធ ឬដៃគូរបស់ពួកគេ ក៏ដូចជាកូនៗនៅក្នុងបន្ទុករហូតដល់អាយុ 24 ឆ្នាំនៅក្នុងកម្មវិធីពាក្យស្នើតែមួយ។ ភាពបត់បែននេះអនុញ្ញាតឱ្យអ្នកដាក់ពាក្យផ្លាស់ប្តូរទីលំនៅគ្រួសារទាំងមូលរបស់ពួកគេដោយមិនចាំបាច់មានការដាក់ពាក្យស្នើដាច់ដោយឡែកផ្សេងទៀត។
នៅពេលដែលទទួលបានការអនុម័ត សមាជិកគ្រួសារដែលរួមបញ្ចូលទាំងអស់នឹងទទួលបានសិទ្ធិស្នាក់នៅ ដោយផ្តល់ឱ្យពួកគេនូវសិទ្ធិក្នុងការរស់នៅ ធ្វើការ និងសិក្សានៅប្រទេសនូវែលសេឡង់ដោយគ្មានការកំណត់។
ការផ្លាស់ទីលំនៅទៅប្រទេសនូវែលសេឡង់ (New Zealand) ជាមួយក្រុមគ្រួសារតាមរយៈការវិនិយោគបានក្លាយទៅជាជម្រើសងាយស្រួល ដោយសារតែមានវិសោធនកម្មលើកម្មវិធី Active Investor Plus Visa ដែលបានកែប្រែនាពេលថ្មីៗនេះ។ កម្មវិធី Active Investor Plus អនុញ្ញាតឱ្យបុគ្គលដែលមានទ្រព្យសម្បត្តិ ទទួលបានសិទ្ធិស្នាក់នៅ ប្រសិនបើពួកគេអាចធ្វើការវិនិយោគដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់នៅក្នុងសេដ្ឋកិច្ចរបស់ប្រទេសនូវែលសេឡង់។
លើសពីនេះ វិនិយោគិនដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់អាចរួមបញ្ចូលប្តី/ប្រពន្ធ ឬដៃគូរបស់ពួកគេ និងកូនៗក្នុងបន្ទុករហូតដល់អាយុ 24 ឆ្នាំក្នុងកម្មវិធីពាក្យស្នើតែមួយ។ គ្រួសារ និងសមាជិកក្នុងបន្ទុករបស់អ្នកដាក់ពាក្យបឋមក៏នឹងមានសិទ្ធិរស់នៅ ធ្វើការ និងសិក្សានៅប្រទេសនូវែលសេឡង់ផងដែរ។
គិតត្រឹមថ្ងៃទី 1 ខែមេសា ឆ្នាំ 2025 ការផ្លាស់ប្តូរទៅលើកម្មវិធី Active Investor Plus Program បានចូលជាធរមានដោយផ្តល់នូវជម្រើសនៃការវិនិយោគដែលមានភាពបត់បែនបានច្រើនជាងមុន និងកាត់បន្ថយតម្រូវការស្នាក់នៅ។
ប្រព័ន្ធកំណត់ដែលបានប្រើប្រាស់ពីមុនត្រូវបានជំនួសដោយប្រភេទកម្មវិធីវិនិយោគសាមញ្ញចំនួនពីរ៖ កំណើន និងតុល្យភាព (Growth and Balance)។
ការផ្លាស់ប្តូរថ្មីទាំងនេះអាចឱ្យវិនិយោគិនទទួលបានសិទ្ធិស្នាក់នៅអចិន្ត្រៃយ៍នៅពេលវិនិយោគជោគជ័យ ដោយតម្រូវឱ្យមានវត្តមានក្នុងប្រទេសនោះផ្ទាល់តិចតួចបំផុត (21 ថ្ងៃសម្រាប់អ្នកកាន់ប្រភេទ Growth និង 105 ថ្ងៃសម្រាប់អ្នកកាន់ប្រភេទ Balance)។ តម្រូវការស្នាក់នៅជាក់ស្តែងអនុវត្តចំពោះអ្នកដាក់ពាក្យ/វិនិយោគិនចម្បងតែប៉ុណ្ណោះ។
អស្ថិរភាពនយោបាយនៅក្នុងសហរដ្ឋអាមេរិក ជាពិសេសបន្ទាប់ពីការឈ្នះឆ្នោតនៅឆ្នាំ 2024 របស់ Trump បានបណ្តាលឱ្យមានការសន្ទុះកើនឡើង ចំពោះជនជាតិអាមេរិកដែលពិចារណាការផ្លាស់ប្តូរទីលំនៅអចិន្ត្រៃយ៍ទៅកាន់ប្រទេសនូវែលសេឡង់ (New Zealand)។ ចលនានេះគឺបណ្ដាលមកពីភាពមិនច្បាស់លាស់ខាងផ្នែកនយោបាយបច្ចុប្បន្ន ការព្រួយបារម្ភអំពីសុវត្ថិភាព និងបំណងប្រាថ្នាសម្រាប់របៀបរស់នៅដែលមានភាពងាយស្រួលជាងមុន។ រដ្ឋាភិបាលដ៏រឹងមាំរបស់ប្រទេសនូវែលសេឡង់ ក្របខ័ណ្ឌច្បាប់ និង សេរីភាពផ្នែកពាណិជ្ជកម្មបានជាប់ចំណាត់ថ្នាក់ទី 3 នៅក្នុងការស្ទង់មតិរបស់ World Bank Institute’s Worldwide Governance Indicator.
ជនជាតិអាមេរិកដែលផ្លាស់ទីលំនៅទៅកាន់ប្រទេសនូវែលសេឡង់ (New Zealand) តែងតែលើកឡើងពីបរិយាកាសស្ងប់ស្ងាត់នៅទីនោះ មានអតីតជនធ្លាប់រស់នៅរដ្ឋកាលីហ្វ័រនីញ៉ាម្នាក់បានកត់សម្គាល់ថា “វាហាក់ដូចជាមិនមានការព្រួយបារម្ភខ្លាំងពេកនោះទេ”។ កម្មវិធី Active Investor Plus Visa ដែលទើបធ្វើបច្ចុប្បន្នភាពថ្មីៗនេះបានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងចាប់តាំងពីការបើកដំណើរការឡើងវិញនៅខែមេសា ឆ្នាំ 2025 ដោយទាក់ទាញវិនិយោគិនជនជាតិអាមេរិកច្រើនជាងគេ។ ប្រភេទវិនិយោគិនទូទៅ រួមមានអ្នកជំនួញក្នុងវ័យ 20 ឆ្នាំដល់អាយុ 40 ឆ្នាំដែលមានគ្រួសាររួច ហើយកំពុងស្វែងរកបរិយាកាសដែលមានសុវត្ថិភាពជាងមុន ដែលកូនៗអាចរីករាយនឹងកុមារភាពពេញលេញ។
វិនិយោគិនប្រភេទនេះត្រូវបានស្វាគមន៍យ៉ាងកក់ក្តៅ នៅពេលដែលសេដ្ឋកិច្ចរបស់ប្រទេសនូវែលហ្សេឡង់មើលទៅស្ទុះងើបឡើងវិញ តាមរយៈការវិនិយោគផ្ទាល់ដែលផ្តល់នូវលទ្ធផលក្នុងការបង្កើតការងារ បង្កើនផលិតភាព និងកំណើនក្នុងវិស័យដូចជា បច្ចេកវិទ្យា ការផលិត និងថាមពលកកើតឡើងវិញ។
កម្មវិធី Active Investor Plus ថ្មីរបស់ប្រទេសនូវែលសេឡង់ត្រូវបានរៀបចំឡើងដើម្បីទាក់ទាញវិនិយោគិនដែលមានទ្រព្យសម្បត្តិ ឱ្យផ្លាស់ប្តូរទីលំនៅទៅកាន់ប្រទេសនូវែលសេឡង់ និងលើកកំពស់ការវិនិយោគដែលផ្តល់អត្ថប្រយោជន៍ដល់សេដ្ឋកិច្ចក្នុងតំបន់។
អ្នកដាក់ពាក្យដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់កម្មវិធី Active Investor Plus ត្រូវបានអនុញ្ញាតឱ្យរស់នៅ ធ្វើការ និងសិក្សានៅប្រទេសនូវែលសេឡង់ (New Zealand) ដោយគ្មានករកំណត់ ដរាបណាពួកគេបានបំពេញតាមតម្រូវការវិនិយោគ និងពេលវេលានៅក្នុងប្រទេស។ តម្រូវការស្នាក់នៅជាក់ស្តែងនៅក្នុងប្រទេសនេះអនុវត្តចំពោះអ្នកដាក់ពាក្យសុំ/វិនិយោគិនចម្បងតែប៉ុណ្ណោះ។
កម្មវិធី Active Investor Plus ផ្តល់នូវអត្ថប្រយោជន៍ជាច្រើនសម្រាប់សមាជិកគ្រួសារ និងសមាជិកក្នុងបន្ទុករបស់អ្នកដាក់ពាក្យចម្បង បើប្រៀបធៀបទៅនឹងកម្មវិធីស្នាក់នៅតាមរយៈការវិនិយោគផ្សេងទៀត។ ឧទាហរណ៍សំខាន់ៗមួយចំនួនរួមមាន:’
កម្មវិធីស្នាក់នៅជាច្រើននៅជុំវិញពិភពលោក (ដូចជានៅអឺរ៉ុប ឬសហរដ្ឋអាមេរិក) អនុញ្ញាតឱ្យតែកុមារនៅក្នុងបន្ទុករហូតដល់អាយុត្រឹម 18 ឬ 21 ឆ្នាំប៉ុណ្ណោះ។ យ៉ាងណាមិញ កម្មវិធី Active Investor Plus នៅក្នុងប្រទេសនូវែលសេឡង់ ផ្ដល់វិធីសាស្រ្ត និងអនុញ្ញាតឱ្យកូនៗក្នុងបន្ទុកដែលមានអាយុរហូតដល់ 24 ឆ្នាំរួមបញ្ចូលនៅក្នុងកម្មវិធីពាក្យស្នើជាមួយគ្នាផងដែរ អាស្រ័យលើតម្រូវការជាក់លាក់។
លក្ខខណ្ឌតម្រូវសម្រាប់កូនៗ/សមាជិកក្នុងបន្ទុកក្រោមកម្មវិធី Active Investor Plus មានដូចជាកុមារអាយុក្រោម 18 ឆ្នាំអាចត្រូវបានរួមបញ្ចូលប្រសិនបើពួកគេនៅលីវ ខណៈពេលដែលអ្នកដែលមានអាយុចាប់ពី 18 ទៅ 20 ឆ្នាំក៏ត្រូវតែនៅលីវ និងមិនមានកូនរបស់ពួកគេផងដែរ។ សម្រាប់អ្នកដែលមានអាយុចន្លោះពី 21 ឆ្នាំដល់ 24 ឆ្នាំ សិទ្ធិទាំងនេះនឹងផ្ដល់ជូនសម្រាប់អ្នកដែលនៅលីវ គ្មានកូន និងមានជីវភាពពឹងផ្អែកលើមនុស្សធំ មិនថាជាឪពុកឬម្តាយ សម្រាប់ជំនួយផ្នែកហិរញ្ញវត្ថុ ដោយមិនគិតពីទីតាំងរស់នៅ ថាតើគេរស់នៅជាមួយធំនោះដែរឬទេ។
ប្រទេសខ្លះទាមទារកម្មវិធីពាក្យដាច់ដោយឡែកមួយទៀត ឬថ្លៃសេវាបន្ថែមសម្រាប់សមាជិកគ្រួសារនីមួយៗ។ នៅក្រោមកម្មវិធីស្នាក់នៅរបស់ប្រទេសនូវែលសេឡង់ ប្តី/ប្រពន្ធ ឬ ដៃគូ និងកូនៗដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទាំងអស់អាចត្រូវបានរួមបញ្ចូលក្នុងកម្មវិធីពាក្យស្នើតែមួយដោយមិនចាំបាច់មានដំណើរការដាច់ដោយឡែក និងឬបង់ថ្លៃសេវាដែលពាក់ព័ន្ធនោះទេ។
កម្មវិធីស្នាក់នៅតាមរយៈការវិនិយោគជាច្រើន ជារឿយៗដាក់កម្រិតលើសមាជិកក្នុងបន្ទុក ក្នុងការទទួលបានត្រឹមទិដ្ឋាការស្នាក់នៅបណ្ដោះអាសន្ន ឬមានការរឹតបន្តឹងសិទ្ធិការងារ។ នៅប្រទេសនូវែលសេឡង់ នៅពេលដែលពាក្យស្នើសុំត្រូវបានអនុម័ត សមាជិកគ្រួសារទាំងអស់ទទួលបានសិទ្ធិស្នាក់នៅពេញលេញ ហើយអាចរស់នៅ ធ្វើការ និងសិក្សាដោយគ្មានការរឹតត្បិត។
កម្មវិធីមួយចំនួនដាក់កម្រិតលើសិទ្ធិស្នាក់នៅអចិន្ត្រៃយ៍សម្រាប់សមាជិកក្នុងបន្ទុកដោយផ្អែកលើលក្ខខណ្ឌដូចជា នៅបន្ដការសិក្សា ឬការរស់នៅពឹងផ្អែកផ្នែកហិរញ្ញវត្ថុរបស់អាណាព្យាបាល។ ទោះជាយ៉ាងណាក៏ដោយ សមាជិកក្នុងបន្ទុកក្រោមកម្មវិធី Active Investor Plus មានសិទ្ធិទទួលបានសិទ្ធិស្នាក់នៅអចិន្ត្រៃយ៍ជាមួយគ្នាបន្ទាប់ពីរយៈពេលវិនិយោគបានបញ្ចប់។
ដើម្បីអន្តោប្រវេសន៍ទៅកាន់ប្រទេសនូវែលសេឡង់ និងទទួលបានសិទ្ធិតាមរយៈកម្មវិធី New Zealand Active Investor Plus អ្នកដាក់ពាក្យត្រូវតែមានសុខភាពល្អមានអត្តចរិតល្អ និងមិនមានការផ្តន្ទាទោសព្រហ្មទណ្ឌធ្ងន់ធ្ងរនាពេលថ្មីៗនេះទេ។
តម្រូវការដ៏សំខាន់បំផុតសម្រាប់អ្នកដាក់ពាក្យចម្បងគឺ គេត្រូវតែធ្វើការវិនិយោគអប្បបរមាប្រមាណ 5,000,000 លានដុល្លារ NZD (ប្រហែល USD 3,000,000 ដុល្លារអាមេរិក) ក្រោមការវិនិយោគប្រភេទ Growth ឬ 10,000,000 លានដុល្លារ NZD (ប្រហែល USD 6,000,000 លានដុល្លារអាមេរិក) ក្រោមការវិនិយោគប្រភេទ Balanced ក្នុងការវិនិយោគដែលអាចទទួលយកបាននៅក្នុងប្រទេសនូវែលសេឡង់។
អ្នកដាក់ពាក្យក៏អាចរួមបញ្ចូលប្តី/ប្រពន្ធ/ដៃគូ និងកូនៗក្នុងបន្ទុក (អាយុ 24 ឆ្នាំ ឬក្រោមនេះ) ក្នុងកម្មវិធីពាក្យស្នើតែមួយ។
គួរកត់សំគាល់ថា ចាប់ពីថ្ងៃទី 1 ខែមេសា ឆ្នាំ 2025 តម្រូវការភាសាអង់គ្លេស (IELTS 5) គឺមិនមានទៀតទេសម្រាប់អ្នកដាក់ពាក្យដែលធ្វើឲ្យកម្មវិធីនេះកាន់តែមានប្រជាប្រិយភាពសម្រាប់អ្នកវិនិយោគមកពីជុំវិញពិភពលោក។
ដើម្បីមានលក្ខណៈគ្រប់គ្រាន់សម្រាប់កម្មវិធី Active Investor Plus អ្នកដាក់ពាក្យចម្បងត្រូវតែបំពេញតាមតម្រូវការនៃប្រភេទវិនិយោគ។ កម្មវិធី New Zealand Active Investor Plus ឥឡូវនេះត្រូវបានបែងចែកទៅជា 2 ប្រភេទគឺ Growth និង Balanced។
នៅក្រោមប្រភេទ Growth អ្នកដាក់ពាក្យត្រូវតែវិនិយោគយ៉ាងហោចណាស់ 5,000,000 ដុល្លារ NZD (ប្រហែល USD 3,000,000 លានដុល្លារអាមេរិក) ក្នុងការវិនិយោគដែលអាចទទួលយកបាននៅក្នុងប្រទេសនូវែលសេឡង់។
ការវិនិយោគដែលអាចទទួលយកបានសម្រាប់ប្រភេទ Growth អាចរួមបញ្ចូលទាំង៖
• ការវិនិយោគផ្ទាល់ ឬ
• មូលនិធិដែលបានគ្រប់គ្រង ឧទាហរណ៍ ដើមទុនបណ្តាក់ទុន ភាគហ៊ុនឯកជន ឥណទានឯកជន។
អ្នកដាក់ពាក្យក្រោមប្រភេទ Growth តម្រូវឱ្យរក្សាការវិនិយោគរយៈពេល 3 ឆ្នាំ។ ម្យ៉ាងវិញទៀត តម្រូវការស្នាក់នៅអប្បបរមា ឬរយៈពេលដែលវិនិយោគិនត្រូវតែរស់នៅក្នុងប្រទេសនូវែលសេឡង់គឺត្រឹមតែ 21 ថ្ងៃប៉ុណ្ណោះ។ សូមកត់សម្គាល់ថា 21 ថ្ងៃនេះ វិនិយោគិនអាចចំណាយនៅក្នុងប្រទេសនូវែលសេឡង់នៅពេលណាក៏បានក្នុងអំឡុងពេលវិនិយោគ។
នៅក្រោមប្រភេទ Balanced អ្នកដាក់ពាក្យត្រូវតែវិនិយោគយ៉ាងហោចណាស់ 10,000,000 ដុល្លារ NZD (ប្រហែល USD 6,000,000 លានដុល្លារអាមេរិក) ក្នុងការវិនិយោគដែលអាចទទួលយកបាននៅក្នុងប្រទេសនូវែលសេឡង់។
ប្រភេទ Growth ផ្ដល់ជម្រើសជាច្រើនដែលមានសិទ្ធិក្នុងលក្ខខណ្ឌវិនិយោគ និងរួមបញ្ចូលៈ
• ការវិនិយោគផ្ទាល់
• មូលនិធិដែលបានគ្រប់គ្រង
• ភាគហ៊ុនដែលបានចុះបញ្ជី
• សប្បុរសធម៌
• មូលបត្របំណុល ឬ
• ការអភិវឌ្ឍន៍អចលនទ្រព្យ។
អ្នកដាក់ពាក្យនៅក្រោមប្រភេទ Balanced តម្រូវឱ្យរក្សាការវិនិយោគរយៈពេល 5 ឆ្នាំ។ តម្រូវការស្នាក់នៅអប្បបរមា ឬរយៈពេលដែលអ្នកវិនិយោគត្រូវតែស្ថិតនៅក្នុងប្រទេសនូវែលសេឡង់គឺត្រឹមតែ 105 ថ្ងៃប៉ុណ្ណោះ។ ទោះជាយ៉ាងណាក៏ដោយ អ្នកដាក់ពាក្យនៅក្នុងប្រភេទ Balanced អាចកាត់បន្ថយរយៈពេលស្នាក់នៅបាន ប្រសិនបើពួកគេវិនិយោគច្រើនជាង $10,000,000 ដុល្លារ NZD។ សម្រាប់រាល់ការបន្ថែម NZD 1,000,000 (ប្រហែល USD $600,000 ដុល្លារអាមេរិក) ដែលបានបណ្តាក់ទុកជាការវិនិយោគផ្ទាល់ ឬមូលនិធិដែលបានគ្រប់គ្រងនឹងអនុញ្ញាតឱ្យអ្នកដាក់ពាក្យកាត់បន្ថយតម្រូវការស្នាក់នៅបាន 14 ថ្ងៃ។
ឧទាហរណ៍ ប្រសិនបើវិនិយោគិនបន្ថែម NZD 2,000,0000 បន្ថែមទៀត (ប្រហែល USD $1,200,000 លានដុល្លាអាមេរិក) ក្នុងការវិនិយោគផ្ទាល់ នោះ 28 ថ្ងៃអាចត្រូវបានកាត់ចេញពី 105 ថ្ងៃនៃការស្នាក់នៅដែលត្រូវការ។ នេះមានន័យថាតម្រូវការស្នាក់នៅសម្រាប់អ្នកដាក់ពាក្យសុំមានត្រឹម 77 ថ្ងៃ។
សូមចំណាំថា ចំនួនថ្ងៃដែលអាចកាត់ចេញពីតម្រូវការស្នាក់នៅតាមរយៈការវិនិយោគបន្ថែមត្រូវបានកំណត់ត្រឹម 42 ថ្ងៃ។ មានន័យថាចំនួនអប្បបរមានៃពេលវេលាសម្រាប់ការស្នាក់នៅក្រោមការវិនិយោគប្រភេទ Balanced គឺមាន 63 ថ្ងៃ។
ការពិចារណាដ៏សំខាន់មួយទៀតដែលអ្នកវិនិយោគគួរយល់ដឹង គឺពេលវេលាសម្រាប់ការផ្ទេរប្រាក់នឹងមានរយៈពេល 6 ខែចាប់ពីការអនុម័តនៅក្នុងគោលការណ៍ក្រោមប្រភេទទាំងពីរ។ អ្នកដាក់ពាក្យអាចស្នើសុំការបន្ថែមរយៈពេល 6 ខែបន្ថែមទៀត ប្រសិនបើពួកគេអាចផ្តល់ភស្តុតាងសមហេតុលថាពួកគេពិតជាបានព្យាយាមបញ្ចប់ការផ្ទេរក្នុងរយៈពេល ៦ ខែដំបូង។
អត្ថប្រយោជន៍ដ៏សំខាន់មួយទៀតនៃកម្មវិធី Active Investor Plus គឺកម្មវិធីនេះផ្តល់នូវមធ្យោបាយទៅកាន់ការទទួលបានសិទ្ធិស្នាក់នៅអចិន្ត្រៃយ៍ ហើយនិងការចូលសញ្ជាតិនាពេលអនាគត។
បន្ទាប់ពីរក្សាការវិនិយោគសម្រាប់រយៈពេលដែលបានកំណត់ (3 ឆ្នាំសម្រាប់ប្រភេទ Growth និង 5 ឆ្នាំសម្រាប់ប្រភេទ Balanced) និងការបំពេញតាមតម្រូវការស្នាក់នៅផ្ទាល់ វិនិយោគិន និងសមាជិកគ្រួសាររបស់ពួកគេនឹងមានសិទ្ធិដាក់ពាក្យសុំសិទ្ធិស្នាក់នៅអចិន្ត្រៃយ៍។
សូមចំណាំថា ប្រសិនបើវិនិយោគិនរួមបញ្ចូលសមាជិកគ្រួសាររបស់ពួកគេនៅក្នុងពាក្យសុំនោះ ពួកគេត្រូវតែទៅដល់ប្រទេសនូវែលសេឡង់ក្នុងរយៈពេល 12 ខែបន្ទាប់ពីកម្មវិធីពាក្យស្នើត្រូវបានអនុញ្ញាត។ ទោះជាយ៉ាងណាក៏ដោយ កម្មវិធីនេះមិនមានកំណត់រយៈពេលអប្បបរមា ដែលតម្រូវឱ្យពួកគេស្នាក់នៅក្នុងប្រទេសនោះទេ។
បន្ទាប់ពីកាន់កាប់សិទ្ធិស្នាក់នៅអចិន្ត្រៃយ៍បានរយៈពេល 5 ឆ្នាំ អ្នកវិនិយោគអាចមានសិទ្ធិដាក់ពាក្យសុំចូលសញ្ជាតិនូវែលសេឡង់។ លើសពីនេះទៅទៀត ប្រទេសនូវែលសេឡង់មានការទទួលស្គាល់សញ្ជាតិពីរ ដែលមានន័យថាអ្នកវិនិយោគមិនចាំបាច់បោះបង់សញ្ជាតិដើមដែលមានស្រាប់នោះទេ។
ដើម្បីមានសិទ្ធិចូលសញ្ជាតិ អ្នកវិនិយោគត្រូវតែបំពេញតាមលក្ខខណ្ឌដូចខាងក្រោម៖
• ត្រូវតែរស់នៅក្នុងប្រទេសនូវែលសេឡង់បានយ៉ាងហោចណាស់ 5 ឆ្នាំ ក្នុងនាមជាអ្នករស់នៅ (ឧទាហរណ៍៖ យ៉ាងហោចណាស់ 240 ថ្ងៃក្នុងមួយឆ្នាំសម្រាប់រយៈពេល 5 ឆ្នាំ និងយ៉ាងហោចណាស់ 1,350 ថ្ងៃសរុប) ។
• បំពេញតាមតម្រូវការពលរដ្ឋល្អក្នុងសង្គម រួមទាំងការបញ្ជាក់ពីភាពស្អាតស្អំចេញពីស្ថាប័នប៉ូលីស។
• បង្ហាញទំនាក់ទំនងសព្វថ្ងៃ និងបន្តបន្ទាប់ជាមួយសហគមន៍ក្នុងប្រទេសនូវែលសេឡង់ (ឧ. ចេតនាចង់បន្តរស់នៅក្នុងប្រទេសនូវែលសេឡង់)។
• ជំនាញភាសាអង់គ្លេសជាមូលដ្ឋាន។
កម្មវិធី New Zealand Active Investor Plus ផ្តល់នូវមធ្យោបាយទៅកាន់ការទទួលបានសិទ្ធិស្នាក់នៅ សម្រាប់បុគ្គលដែលមានទ្រព្យសម្បត្តិ និងក្រុមគ្រួសាររបស់ពួកគេតាមរយៈការវិនិយោគនៅប្រទេសនូវែលសេឡង់។ កម្មវិធី Active Investor Plus មានភាពទាក់ទាញជាពិសេសចំពោះអ្នកវិនិយោគដែលមានគ្រួសាររួចហើយ ដោយសារភាពបត់បែន និងភាពងាយស្រួលសម្រាប់សមាជិកគ្រួសារ។ អ្នកដាក់ពាក្យអាចរួមបញ្ចូលប្តី/ប្រពន្ធ ឬដៃគូរបស់ពួកគេ ក៏ដូចជាកូនៗក្នុងបន្ទុករហូតដល់អាយុ 24 ឆ្នាំនៅក្នុងពាក្យសុំតែមួយដូចគ្នា ដោយមិនចាំបាច់មានការដាក់ស្នើដាច់ដោយឡែក ឬថ្លៃសេវាបន្ថែម។
នៅពេលដែលទទួលបានការយល់ព្រម គ្រួសារទាំងមូលនឹងទទួលបានសិទ្ធិស្នាក់នៅ ដោយអនុញ្ញាតឱ្យពួកគេរស់នៅ ធ្វើការ និងសិក្សានៅប្រទេសនូវែលសេឡង់ដោយគ្មានកំណត់។ កម្មវិធីនេះក៏ផ្តល់នូវជម្រើសផ្ទាល់ទៅកាន់ការទទួលបានសិទ្ធិស្នាក់នៅអចិន្ត្រៃយ៍ និងសញ្ជាតិ បន្ទាប់ពីរក្សាបាននូវការវិនិយោគសម្រាប់រយៈពេលដែលបានកំណត់។
Thank you for visiting Harvey Law Group.
Please select our nearest office to you and complete the enquiry form below.
To send successfully, you must fill in all the required fields marked by an asterisk “*”.