UAE Golden Visa – អ្នកវិនិយោគក្នុងអចលនទ្រព្យ ជាកម្មវិធីស្នាក់នៅតាមរយៈការវិនិយោគ ដែលអនុញ្ញាតអោយវិនិយោគិន និងសមាជិកគ្រួសាររបស់គេទទួលបានសិទ្ធិស្នាក់នៅរយៈពេលវែង ដោយគ្រាន់តែធ្វើការវិនិយោគក្នុងអចលនទ្រព្យនៅ UAE។
អត្ថប្រយោជន៍
- ទិដ្ឋាការមាស 10 ឆ្នាំដែលអាចបន្តសុពលភាពបាន
- សិទ្ធិក្នុងការរស់នៅ ធ្វើការ និងសិក្សា
- របបពន្ធអំណោយផល
- លទ្ធភាពក្នុងការធានាសមាជិកគ្រួសារក្នុងបន្ទុក (ប្តី/ប្រពន្ធ កូនមិនទាន់រៀបការអាយុក្រោម 21 ឆ្នាំ និងឪពុកម្តាយ)
- មិនមានតម្រូវចាំបាច់ស្នាក់នៅក្នុងនោះទេផ្ទាល់
- មិនមានតម្រូវការផ្នែកភាសា
- សិទ្ធិទក្នុងការបើកអាជីវកម្មក្នុងអារ៉ាប់រួម (UAE) ដោយចាំបាច់មានអ្នកជួយធានានោះទេ
តម្រូវការ
- ត្រូវមានអាយុលើសពី 18 ឆ្នាំ
- មិនមានប្រវត្តិបទឧក្រិដ្ឋ
- មានបុគ្គលិកលក្ខណៈល្អ
- មានធានារ៉ាប់រង
- ត្រូវធ្វើការវិនិយោគដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ហើយរក្សាទុកស្របពេលជាមួយសុពលភាពនៃទិដ្ឋាការ
ការវិនិយោគ
- ទិញអចលនទ្រព្យ 1 ឬ ច្រើននៅក្នុងតំបន់ ដែលត្រូវតែមានតម្លៃសរុប AED 2,000,000 (ប្រមាណ USD 550,00) ក្នុងគម្រោងអចលនទ្រព្យដែលបានអនុម័តរួច
- ឱកាសក្នុងការដាក់ជួលអចលនទ្រព្យដែលបានទិញនោះ

ដំណើរការ (4-6 អាទិត្យ)
- ដាក់ស្នើឯកសារដើម្បីដំណើរការត្រួតពិនិត្រ
- ទិញអចលនទ្រព្យដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់
- ធ្វើដំណើរទៅ UAE ដើម្បីដាក់ស្នើឯកសារពាក្យសុំ ធ្វើតេស្ត្រសុខភាព និងការធ្វើជីវមាត្រ
- ទទួលបានទិដ្ឋាការមាសរបស់ UAE និងប័ណ្ណសម្គាល់អត្តសញ្ញាណ Emirates
Contact An Office Nearest To You
With 30 years of immigration experience, each of Harvey Law Group’s lawyers carefully studies each client’s needs, resources and determines the immigration solution that best aligns with our client’s vision and values.
ឯកសារនេះ ធ្វើឡើងក្នុងគោលបំណងសម្រាប់ការណែនាំ និងជាពត៌មានទូទៅតែប៉ុណ្ណោះ និងមិនមានការបង្កើត ឫផ្តល់ អោយក្នុងនាមជាដំបូន្មានស្របច្បាប់នោះទេ។ ពត៌មានបែបនេះ អាចមានការផ្លាស់ប្តូរ ដោយគ្មានការជូនដំណឹងជាមុន។ ករណីនីមួយៗ មានលក្ខណៈប្លែកពីគេហើយអាស្រ័យលើអង្គហេតុនិងកាលៈទេសៈរបស់បុគ្គលម្នាក់ៗ ដោយត្រូវមានការ ពិចារណាដិតដល់ណាមួយ ប្រសិនបើមានការអនុវត្តពត៌មានទូទៅ ចំពោះស្ថានភាពទូទៅរបស់អ្នក។ ចំពោះការវាយតម្លៃ លើកាលៈទេសៈផ្ទាល់ខ្លួនរបស់អ្នក យើងនឹងមានក្រុមការងារផ្នែកច្បាប់របស់យើងចូលរួមជួយសម្របសម្រួល។
FAQ – UAE Golden Visa – អ្នកវិនិយោគក្នុងអចលនទ្រព្យ
តើអ្វីទៅជាកម្មវិធី UAE Golden Visa - អ្នកវិនិយោគក្នុងអចលនទ្រព្យ?
UAE Golden Visa - អ្នកវិនិយោគក្នុងអចលនទ្រព្យ ជាកម្មវិធីស្នាក់នៅតាមរយៈការវិនិយោគ ដែលអនុញ្ញាតអោយវិនិយោគិន និងសមាជិកគ្រួសាររបស់គេទទួលបានសិទ្ធិស្នាក់នៅរយៈពេលវែង ដោយគ្រាន់តែធ្វើការវិនិយោគក្នុងអចលនទ្រព្យនៅ UAE។
តើទិដ្ឋាការមាស UAE (UAE Golden Visa) មានសុពលភាពប៉ុន្មាន?
10 ឆ្នាំ។
តើទិដ្ឋាការមាសនេះអាចស្នើបន្តសុពលភាពបានដែរឬទេ? បានរយៈពេលប៉ុន្មាន?
បាទ/ចាស ទិដ្ឋាការមាសនេះអាចស្នើបន្ដសុពលភាពបានរយៈពេល 10 ឆ្នាំ។
តើទិដ្ឋាការមាសនេះអាចអោយខ្ញុំអាចបើកកុងធានាគានៅ UAE បានដែរឬទេ?
បាន។
តើសមាជិកគ្រួសាររបស់វិនិយោគិន អាចទទួលបានអត្ថប្រយោជន៍ដូចគ្នាដែរឬទេ?
បាទ/ចាស ប្ដី/ប្រពន្ធរបស់អ្នកវិនិយោគ ឪពុកម្ដាយ កូនៗមិនទាន់រៀបការដែលមានអាយុក្រោម 21 អាចមានសិទ្ធិដាក់ធានាដោយអ្នកវិនិយោគ ហើយអាចទទួលបាន ប័ណ្ណសម្គាល់អត្តសញ្ញាណ របស់ Emirates។
តើវិនិយោគិន មានសិទ្ធិធានាដៃគូរមិនទាន់រៀបអាពាពិពាហ៍ដែរឬទេ?
ទេ។
តើវិនិយោគិន មានសិទ្ធិធានាប្ដី/ប្រពន្ធដែលមានភេទដូចគ្នាដែរឬទេ?
ទេ។
តើអ្នកកាន់ទិដ្ឋាការមាសមានសិទ្ធិធ្វើការក្នុង UAE ដែរឬទេ?
បាទ/ចាស។
តើកូនៗក្នុងបន្ទុកមានសិទ្ធិសិក្សារក្នុងនៅ UAE ដែរឬទេ?
បាទ/ចាស។
តើអ្នកកាន់ទិដ្ឋាការមាសមានសិទ្ធិបើកអាជីវកម្មនៅUAE ដែរឬទេ?
បាទ/ចាស ជាពិសេសនោះ គេអាចបើកអាជីវកម្មក្នុងតំបន់ដោយមិនចាំបាច់មានអ្នកធានានោះទេ។
តើមានអត្ថប្រយោជន៍ផ្នែកពន្ធដូចម្ដេចខ្លះ?
វិនិយោគិនអាចទទួលបានអត្ថប្រយោជន៍ផ្នែកពន្ធដូចជា មិនមានការយកពន្ធលើចំនូលផ្ទាល់ខ្លួន ពន្ធទ្រព្យសម្បត្តិ និងពន្ធលើកំណើនដើមទន់។
តើមានតម្រូវការផ្នែកភាសាដែរឬទេ?
ទេ។
តើមានតម្រូវការស្នាក់នៅដែរឬទេ?
ទេ។
តើការវិនិយោគនេះមានតម្រូវការអ្វីខ្លះ?
កម្មវិធីនេះមានតម្រូវការអោយះអ្នកវិនិយោគ ទិញអចលនទ្រព្យ 1 ឬ ច្រើននៅក្នុងតំបន់ Emirates ដែលអចលនទ្រព្យនោះត្រូវមានតម្លៃ AED 2,000,000 (USD 550,000) នៅក្នុងគម្រោងអចលនទ្រព្យដែលមានការអនុម័ត។
តើការវិនិយោគនោះត្រូវរក្សារទុករយៈពេលប៉ុន្មាន?
ត្រូវរក្សារទុកអំឡុងពេលទិដ្ឋាការនៅមានសុពលភាព។
តើពាក្យសុំទិដ្ឋាការមាសរ WEB3 UAE Golden Visa របស់ខ្ញុំនឹងត្រូវបាត់បង់នៅក្រោមលក្ខខណ្ឌអ្វីខ្លះ?
ពាក្យស្នើសុំនឹងត្រូវច្រានចោល ប្រសិនបើឯកសារដែលត្រូវការមិនត្រូវបានផ្តល់ជូនក្នុងរយៈពេល 30 ថ្ងៃ។
តើអចលនទ្រព្យនោះអាចដាក់ជួលដែរឬទេ?
បាន។
ប្រសិនបើអចលនទ្រព្យនោះធ្លាក់ថ្លៃ តើវាអាចប៉ះពាល់ដល់ដំណើរការស្នើបន្តសុពលភាពដែរឬទេ?
តម្លៃរបស់អចលនទ្រព្យគឺយោងតាម ឯកសារដើម (ទិញលក់) នាពេលគ្រាដំបូង
តើមានតម្រូវការទាមទា លិខិតថ្កោលទោសដែរឬទេ?
ទេ។
តើមានប្រទេសដែលត្រូវបានរឹតត្បឹតសម្រាបើកម្មវិធីនេះដែរឬទេ?
អ្នកដាក់ពាក្យពីប្រទេសកូរ៉េខាងជើង ប្រទេសសូដង់ ត្រូវបានហាមឃាត់។ ពលរដ្ឋមកពីប្រទេស បង់ក្លាដេស និង ប៉ាគីស្ថាន អាចស្នើទិដ្ឋាការនេះបាន ប្រហែល 5 ឆ្នាំ។
តើការធ្វើដំណើរទៅ UAE គឺជាកត្តាចាំបាច់ដែរឬទេ?
បាទ/ចាស វិនិយោគិនត្រូវធ្វើដំណើរទៅ UAE ដើម្បីដាក់ស្នើឯកសារ ធ្វើតេស្ដ្រសុខភាព និងធ្វើជីវមាត្រ។
តើដំណើរការកម្មវិធីនេះមានរយៈពេលប៉ុន្មាន?
រយៈពេលប្រហែល 4-6 អាទិត្រ។ វិនិយោគិនប្រហែលជាត្រូវស្នាក់នៅ UAE ប្រមាណ 3 អាទិត្រ ដើម្បីបញ្ចប់នូវដំណើរការផ្សេងៗ រួចចាំយក ទិដ្ឋាការមាសតែម្ដង។
តើការធានាសមាជិកគ្រួសារត្រូវមានតម្រូវការអ្វីខ្លះ?
សមាជិកគ្រួសារដែលមានសិទ្ធិត្រូវ ដាក់ស្នើឯកសារមួយចំនួនដូចគ្នានឹងអ្នកវិនិយោគដែរ។ ពួកគេក៏ត្រូវធ្វើដំណើរទៅ UAE ដើម្បីធ្វើតេស្ដ្រសុខភាព និងធ្វើជីវមាត្រ។
តើវិនិយោគិន និងគ្រួសារអាចស្នើយកសញ្ជាតិបានដែរឬទេ?
នេះមិនមែនជាកម្មវិធីដែលអាចផ្ដល់សញ្ជាតិនោះទេ។