The EB Visa Cambodia under the Cambodia My Second Home (CM2H) program, offered by Harvey Law Group, grants foreign investors a renewable 10-year business and residency visa with a minimum investment of USD 50,000 in government-approved real estate. Benefits include the right to live, work, and study in Cambodia, attractive tax advantages, no language or residency requirements, legal property ownership, and eligibility for Cambodian citizenship after five years. The application process takes around 4–6 months and includes government approval, property selection, investment completion, and visa issuance, with Harvey Law Group providing expert legal guidance throughout.
កម្មវិធីទិដ្ឋាការថ្នាក់ជាតិសម្រាប់ការអភិវឌ្ឍន៍បច្ចេកវិទ្យាថ្មី របស់ប្រទេសអូស្ត្រាលី (Subclass 858)
NIV (National Innovation Visa) គឺជាកម្មវិធីទិដ្ឋាការស្នាក់នៅអចិន្ត្រៃយ៍ ដែលបានរចនាឡើងដើម្បីទាក់ទាញ បុគ្គលដែលមានទេពកោសល្យខ្ពស់ ពីជុំវិញពិភពលោក។ ជនអន្តោប្រវេសន៍ទាំងនេះនឹងជួយបង្កើតការងារ និងជំរុញការលូតលាស់ផលិតភាពក្នុងវិស័យសំខាន់ៗនៃសេដ្ឋកិច្ចក្នុងប្រទេសអូស្ត្រាលី។ NIV ត្រូវបានណែនាំជំនួស Global Talent Visa និងជាកម្មវិធី តែដោយយោងតាមរការអញ្ជើញ (invitation-only) ដែលអនុញ្ញាតឱ្យរាជរដ្ឋាភិបាលអូស្ត្រាលីអាចជ្រើសរើស និងអញ្ជើញ មនុស្សដែលមានទេពកោសល្យជាន់ខ្ពស់ កម្រិតពិភពលោក។
អត្ថប្រយោជន៍
- ទទួលបានសិទ្ធិរស់នៅអចិន្ត្រៃយ៍ (Permanent Residency) បន្ទាប់ពីទទួលបានការអនុម័តលើទិដ្ឋាការ (សម្រាប់អ្នកដាក់ពាក្យចម្បង និងសមាជិកក្នុងបន្ទុក)
- សមាជិកក្នុងបន្ទុករួមមាន៖ ប្ដី/ប្រពន្ធ ឬដៃគូរស្របច្បាប់ និងកូនដែលមិនទាន់រៀបការ
- អាយុក្រោម 18 ឆ្នាំ
- អាយុ 18–23 ឆ្នាំ (ដែលរស់នៅពឹងផ្អែកផ្នែកហិរញ្ញវត្ថុ)
- អាយុលើស 23 ឆ្នាំ ប្រសិនបើមានពិការភាពផ្នែករាងកាយមួយផ្នែក ឬទាំងស្រុង
- ចៅៗអាចបញ្ចូលបាន ប្រសិនបើពួកគេចូលក្នុងបន្ទុកកូនដែលបានបញ្ចូលខាងលើ
- សិទ្ធិរស់នៅ ធ្វើការ និងសិក្សានៅក្នុងប្រទេសអូស្ត្រាលី
- អាចចូលប្រើប្រព័ន្ធសុខាភិបាលសាធារណៈកម្រិតខ្ពស់របស់អូស្ត្រាលី
- មិនត្រូវការប្រឡងពិន្ទុ (points test) មិនត្រូវការការឧបត្ថម្ភការងារ (job offer) ឬលក្ខខណ្ឌសមិទ្ធផលអាជីវកម្ម ដើម្បីទទួល ឬបន្តទិដ្ឋាការ
- មិនមានលក្ខខណ្ឌស្នាក់នៅអប្បបរមា
- ជម្រើសឆ្ពោះទៅរកការចូលសញ្ជាតិ បន្ទាប់ពីរស់នៅបាន 4 ឆ្នាំ (អាស្រ័យលើលក្ខខណ្ឌដែលបានកំណត់)
តម្រូវការ
- អ្នកដាក់ពាក្យចម្បងត្រូវមានអាយុ 18–54 ឆ្នាំ (អាចមានលក្ខខណ្ឌពិសេសសម្រាប់អ្នកដាក់ពាក្យអាយុលើស ប្រសិនបើអាចបង្ហាញថាពួកគេផ្តល់អត្ថប្រយោជន៍អស្ចារ្យទៅសហគមន៍ក្នុងប្រទេសអូស្ត្រាលី)
- អ្នកដាក់ពាក្យចម្បងត្រូវផ្តល់ CV: យ៉ាងតិចត្រូវមានសញ្ញាបត្រពីសាកលវិទ្យាល័យ និងបទពិសោធន៍ការងារ 5 ឆ្នាំក្នុងវិស័យដូចគ្នា
- អ្នកដាក់ពាក្យចម្បង និងសមាជិកក្នុងបន្ទុកដែលជាមនុស្សពេញវ័យ ត្រូវបង្ហាញជំនាញភាសាអង់គ្លេស ឬអាចបង់ថ្លៃរួមបន្ថែម (surcharge) ដើម្បីលើកលែងលក្ខខណ្ឌនេះ
- ត្រូវបំពេញតាមលក្ខខណ្ឌសុខភាព
ការវិនិយោគ
- វិនិយោគចាប់ផ្ដើម (Start-up) យ៉ាងតិច USD 250,000
- USD 30,000 ទៅស្ថាប័នស្រាវជ្រាវ R&D
- USD 10,000 ទៅគណនីក្រុមហ៊ុន
- USD 210,000 ទៅឱ្យ incubator
- USD 250,000 អាចទទួលប្រាក់ត្រឡប់វិញ ពី incubator ប្រសិនបើពាក្យស្នើត្រូវបានបដិសេធដោយមិនមែនកំហុសពីអ្នកវិនិយោគ / មិននៅក្រោមស្ថានការបស់អ្នកវិនិយោគ
- អ្នកដាក់ពាក្យ ជាម្ចាស់ 100% នៃការអនុវត្តគម្រោង
- វគ្គស្រាវជ្រាវរយៈពេលប្រហែល 2 ឆ្នាំជាមួយ incubation:
- ចាប់ផ្ដើមជាមួយ R&D ប្រហែល 1 ឆ្នាំ
- បញ្ចប់ 12 ខែ បន្ទាប់ពីទិដ្ឋាការទទួលបានការអនុម័ត

ដំណើរការកម្មវិធី (ប្រហែល. 8 ទៅ 15 ខែ)
- ការត្រួតពិនិត្យយ៉ាងម៉ត់ចត់ និងការវាយតម្លៃលក្ខណៈសមត្ថភាព (ប្រហែល 2 សប្តាហ៍)
- ការចុះហត្ថលេខាលើ Incubation Term Sheet និងការប្រមូលឯកសារ
- ទទួល Nomination លើ Form 1000 ពីអ្នកមានសិទ្ធិផ្តល់ (nominator) ដែលមានកិត្តិយសថ្នាក់ជាតិ, បញ្ជាក់ពីសមត្ថភាពរបស់អ្នក និងតម្លៃគម្រោង
- ដាក់ EOI (ប្រហែល 4 សប្តាហ៍)
- បន្ទាប់ពីទទួលលិខិតអញ្ជើញដាក់ពាក្យស្នើសុំទិដ្ឋាការ
- បញ្ចប់ការរៀបចំឯកសារ និងពិនិត្យឯកសារជាលើកចុងក្រោយ
- ដាក់ស្នើ (ប្រហែល 4–8 សប្តាហ៍)
- រងចាំលទ្ធផល (ប្រហែល 6–12 ខែ)
- បន្ទាប់ពីទទួលអនុម័ត
- ធ្វើដំណើរទៅប្រទេសអូស្ត្រាលី ដើម្បីចាប់ផ្តើម Permanent Resident Visa
- បង្កើតក្រុមហ៊ុនថ្មីនៅអូស្ត្រាលី
- តាមដានការស្រាវជ្រាវ និងអនុវត្តសេដ្ឋកិច្ចពាណិជ្ជកម្ម (commercialisation)
Contact An Office Nearest To You
With 30 years of immigration experience, each of Harvey Law Group’s lawyers carefully studies each client’s needs, resources and determines the immigration solution that best aligns with our client’s vision and values.
ឯកសារនេះ ធ្វើឡើងក្នុងគោលបំណងសម្រាប់ការណែនាំ និងជាពត៌មានទូទៅតែប៉ុណ្ណោះ និងមិនមានការបង្កើត ឫផ្តល់ អោយក្នុងនាមជាដំបូន្មានស្របច្បាប់នោះទេ។ ពត៌មានបែបនេះ អាចមានការផ្លាស់ប្តូរ ដោយគ្មានការជូនដំណឹងជាមុន។ ករណីនីមួយៗ មានលក្ខណៈប្លែកពីគេហើយអាស្រ័យលើអង្គហេតុនិងកាលៈទេសៈរបស់បុគ្គលម្នាក់ៗ ដោយត្រូវមានការ ពិចារណាដិតដល់ណាមួយ ប្រសិនបើមានការអនុវត្តពត៌មានទូទៅ ចំពោះស្ថានភាពទូទៅរបស់អ្នក។ ចំពោះការវាយតម្លៃ លើកាលៈទេសៈផ្ទាល់ខ្លួនរបស់អ្នក យើងនឹងមានក្រុមការងារផ្នែកច្បាប់របស់យើងចូលរួមជួយសម្របសម្រួល។
កម្មវិធីទិដ្ឋាការថ្នាក់ជាតិសម្រាប់ការអភិវឌ្ឍន៍បច្ចេកវិទ្យាថ្មី របស់ប្រទេសអូស្ត្រាលី
(Subclass 858)
តើកម្មវិធីទិដ្ឋាការ NIV គឺជាអ្វី?
NIV (National Innovation Visa) គឺជាកម្មវិធីទិដ្ឋាការស្នាក់នៅអចិន្ត្រៃយ៍ ដែលបានរចនាឡើងដើម្បីទាក់ទាញបុគ្គលដែលមានទេពកោសល្យខ្ពស់ពីជុំវិញពិភពលោក ដើម្បីបង្កើតការងារ និងជំរុញការលូតលាស់ផលិតភាពក្នុងប្រទេសអូស្ត្រាលី។ NIV ជំនួស Global Talent Visa ហើយជាកម្មវិធីតែតាមការអញ្ជើញ (invitation-only)។
អ្វីទៅជា subclass 858?
Subclass 858 គឺជាកូដច្បាប់សម្រាប់កម្មវិធីទិដ្ឋាការ National Innovation Visa (NIV)។
តើកម្មវិធីទិដ្ឋាការ NIV ផ្ដល់អត្ថប្រយោជន៍អ្វីខ្លះ?
NIV ផ្តល់សិទ្ធិរស់នៅអចិន្ត្រៃយ៍ ការចូលប្រើ Medicare ការធានាសាច់ញាតិ ការធ្វើដំណើរចេញចូលអូស្ត្រាលីដោយគ្មានកំណត់រយៈពេល 5 ឆ្នាំ និងផ្លូវទៅរកសញ្ជាតិអូស្ត្រាលី។
វិនិយោគអប្បបរមាតាមផ្លូវ Incubator Pathway ជាអ្វី?
វិនិយោគអប្បបរមាតាមរយៈ Incubator Pathway គឺ USD 250,000 ដែលជាទូទៅចែកជា USD 210,000 សម្រាប់ incubation, USD 30,000 សម្រាប់ R&D, និង USD 10,000 សម្រាប់ចំណាយប្រតិបត្តិការ។
Expression of Interest (EOI) គឺជាអ្វី?
EOI គឺជាជំហានដំបូងក្នុងដំណើរការ NIV។ វាជាការដាក់ស្នើផ្លូវការដែលបង្ហាញពីជំនាញ សមិទ្ធផល និងការស្របតាមវិស័យសេដ្ឋកិច្ចអូស្ត្រាលី។ ប្រសិនបើជោគជ័យ អ្នកនឹងទទួលបានការអញ្ជើញដាក់ពាក្យសុំ NIV ហើយត្រូវដាក់ស្នើក្នុងរយៈពេល 60 ថ្ងៃ។
តើតួនាទីរបស់អ្នកណែនាំ (Nominator) ជាអ្វី?
Nominator បញ្ជាក់ពីសមិទ្ធផលពិសេស កេរ្តិ៍ឈ្មោះ តម្លៃ និងសក្តានុពលរបស់អ្នកដាក់ពាក្យក្នុងការចូលរួមចំណែកដល់ប្រទេសអូស្ត្រាលី តាមរយៈ Form 1000 Nomination។
តើ NIV ផ្តល់សិទ្ធិរស់នៅអចិន្ត្រៃយ៍ដែរឬទេ?
បាទ/ចាស។ NIV ផ្តល់សិទ្ធិរស់នៅអចិន្ត្រៃយ៍ភ្លាមៗបន្ទាប់ពីទទួលបានការអនុម័ត។
តើប្រភេទអាទិភាព (Priority Categories) របស់ NIV មានអ្វីខ្លះ?
NIV ប្រើ 4 ប្រភេទអាទិភាព៖ Priority 1 (អ្នកជំនាញកម្រិតពិភពលោក), Priority 2 (បេក្ខជនណែនាំដោយអ្នកជំនាញ ឬស្ថាប័នរដ្ឋាភិបាលអូស្ត្រាលី), Priority 3 (វិស័យ Tier One ដូចជា Critical Technologies), និង Priority 4 (វិស័យ Tier Two ដូចជា AgTech, ហិរញ្ញវត្ថុ)។
តើមានកំណត់អាយុសម្រាប់ដាក់ពាក្យដែរឬទេ?
ជាទូទៅ អ្នកដាក់ពាក្យត្រូវមានអាយុ 18–54 ឆ្នាំ។ អ្នកដែលក្រោម 18 ឬលើស 55 ឆ្នាំ អាចត្រូវបានពិចារណា ប្រសិនបើអាចបង្ហាញពីអត្ថប្រយោជន៍ពិសេសដល់សហគមន៍អូស្ត្រាលី។
តើមានលក្ខខណ្ឌអប់រំ ឬបទពិសោធន៍ការងារទេ?
ជាទូទៅ អ្នកដាក់ពាក្យគួរមានសញ្ញាបត្រមហាវិទ្យាល័យ និងបទពិសោធន៍ការងារយ៉ាងតិច 5 ឆ្នាំក្នុងវិស័យដូចគ្នា។ ភស្តុតាងនៃសមិទ្ធផលពិសេស ដូចជាប៉ាតង់ ការស្រាវជ្រាវ ឬពានរង្វាន់ ក៏ត្រូវបានលើកទឹកចិត្តផងដែរ។
តើមានលក្ខខណ្ឌចំណេះដឹងផ្នែកភាសាដែរឬទេ?
បាទ/ចាស។ អ្នកដាក់ពាក្យចម្បង និងសមាជិកក្នុងបន្ទុកដែលពេញវ័យ ត្រូវបង្ហាញជំនាញភាសាអង់គ្លេសមូលដ្ឋាន ស្មើនឹងពិន្ទុ IELTS 4.5 យ៉ាងតិច។ លក្ខខណ្ឌនេះអាចត្រូវបានលើកលែង ប្រសិនបើបង់ថ្លៃបន្ថែម។
តើមានលក្ខខណ្ឌសុខភាពដែរឬទេ?
បាទ/ចាស។ អ្នកដាក់ពាក្យទាំងអស់ រួមទាំងសមាជិកក្នុងបន្ទុក ត្រូវបំពេញលក្ខខណ្ឌសុខភាពស្តង់ដាររបស់អូស្ត្រាលី តាមរយៈការពិនិត្យជាមួយវេជ្ជបណ្ឌិតដែលបានអនុម័ត។
តើត្រូវការការផ្តល់ការងារពីប្រទេសអូស្ត្រាលីដែរឬទេ?
មិនត្រូវការទេ។ ការផ្តល់ការងារមិនមែនជាលក្ខខណ្ឌសម្រាប់កម្មវិធី NIV ទេ។
តើត្រូវបង្កើតអាជីវកម្មថ្មីនៅអូស្ត្រាលីដែរឬទេ?
បាទ/ចាស។ អ្នកដាក់ពាក្យត្រូវបង្កើត start-up ថ្មីនៅអូស្ត្រាលី ដើម្បីអនុវត្ត R&D និងអភិវឌ្ឍន៍ពាណិជ្ជកម្ម ដែលជាភស្តុតាងបង្ហាញពីអត្ថប្រយោជន៍រយៈពេលវែងដល់អូស្ត្រាលី។
តើត្រូវផ្តល់ភស្តុតាងប្រភពប្រាក់វិនិយោគដែរឬទេ?
មិនចាំបាច់ការត្រួតពិនិត្យប្រភពប្រាក់ជាផ្លូវការទេ ទោះយ៉ាងណាប្រាក់ទាំងអស់ត្រូវមានប្រភពស្របច្បាប់ ហើយអាចត្រូវស្នើឱ្យផ្តល់ឯកសារបន្ថែម ប្រសិនបើ Department of Home Affairs ឬ incubator ស្នើ។
តើថ្លៃសេវា Incubation អាចសងវិញទេ ប្រសិនបើទិដ្ឋាការត្រូវបានបដិសេធ?
បាទ/ចាស។ ជាទូទៅ USD 250,000 នឹងត្រូវសងវិញ ប្រសិនបើពាក្យសុំត្រូវបានបដិសេធដោយមិនមែនជាកំហុសរបស់អ្នកវិនិយោគ។ ប្រាក់កក់ USD 10,000 មិនអាចសងវិញ បន្ទាប់ពីចុះហត្ថលេខាលើ Term Sheet, ហើយ USD 240,000 នៅសល់នឹងក្លាយជាមិនអាចសងវិញ បន្ទាប់ពីទិដ្ឋាការត្រូវបានអនុម័ត។
តើតួនាទីរបស់ incubator ជាអ្វី?
Incubator ជួយក្នុងការទទួលបាន nominator, កែប្រែ EOI, ចូលរួម R&D, ផ្តល់ការបង្រៀន ជំនួយទីផ្សារ ដំណើរការរដ្ឋបាល និងតាមដានគម្រោង milestone។ Incubator ដំណើរការឯករាជ្យពី HLG និង Department of Home Affairs។
តើ incubator នឹងទទួលភាគហ៊ុនប៉ុន្មានក្នុងគម្រោង?
Incubator មិនទទួលបានភាគហ៊ុនណាមួយទេ។ អ្នកដាក់ពាក្យកាន់កាប់ 100% នៃគម្រោង។
តើកើតមានអ្វីប្រសិនបើអាជីវកម្មមិនជោគជ័យ?
ទិដ្ឋាការ NIV នៅតែមានសុពលភាព ទោះបីជាលទ្ធផលអាជីវកម្មមិនជោគជ័យក៏ដោយ។
តើសមាជិកគ្រួសារអាចទទួលអត្ថប្រយោជន៍ពី NIV បានទេ?
បាទ/ចាស។ ប្រពន្ធ/ដៃគូ និងកូនដែលអាស្រ័យ (ក្រោម 18 ឆ្នាំ, 18–23 ឆ្នាំ ប្រសិនបើពឹងផ្អែកហិរញ្ញវត្ថុ, ឬលើស 23 ឆ្នាំ ប្រសិនបើពឹងផ្អែកដោយហេតុជំងឺ) អាចត្រូវបានរួមបញ្ចូល។
តើដៃគូតាមច្បាប់ទូទៅ/ការរៀបការដូចភេទដូចគ្នាត្រូវបានទទួលស្គាល់ទេ?
បាទ/ចាស។ អូស្ត្រាលីទទួលស្គាល់ការរៀបការដូចភេទ និងទំនាក់ទំនង de facto រួមទាំង common-law។
តើដំណើរការដាក់ពាក្យមានរបៀបដូចម្តេច?
ដំណើរការ៖ (1) ដាក់ EOI ជាមួយ Form 1000 ពី nominator, (2) ទទួលការអញ្ជើញផ្លូវការ, (3) ដាក់ពាក្យសុំទិដ្ឋាការក្នុងរយៈពេល 60 ថ្ងៃ រួមបញ្ចូលភស្តុតាង ឯកសារសុខភាព ព្យញ្ជន និងភាសា។
រយៈពេលដំណើរការមានប៉ុន្មាន?
រយៈពេលប្រមាណ 8–15 ខែ អាស្រ័យលើ priority stream និងភាពស្មុគស្មាញនៃករណី។
តើត្រូវចំណាយពេលប៉ុន្មានដើម្បីមានសមត្ថភាពដាក់ពាក្យសុំសញ្ជាតិ?
អ្នកអាចដាក់ពាក្យស្នើសុំសញ្ជាតិបន្ទាប់ពីរស់នៅស្របច្បាប់ 4 ឆ្នាំ រួមទាំងយ៉ាងតិច 1 ឆ្នាំក្នុងស្ថានភាព Permanent Resident ហើយបំពេញលក្ខខណ្ឌភាសា ការស្នាក់នៅ និងការប្រឡងសញ្ជាតិ។

