The EB Visa Cambodia under the Cambodia My Second Home (CM2H) program, offered by Harvey Law Group, grants foreign investors a renewable 10-year business and residency visa with a minimum investment of USD 50,000 in government-approved real estate. Benefits include the right to live, work, and study in Cambodia, attractive tax advantages, no language or residency requirements, legal property ownership, and eligibility for Cambodian citizenship after five years. The application process takes around 4–6 months and includes government approval, property selection, investment completion, and visa issuance, with Harvey Law Group providing expert legal guidance throughout.

កម្មវិធីសញ្ជាតិ ​ – Economic and Climate Resilience (ECRC) Program

សាធារណរដ្ឋ Nauru ផ្តល់កម្មវិធីសញ្ជាតិដោយការវិនិយោគ ដែលអនុញ្ញាតឲ្យអ្នកវិនិយោគ និងគ្រួសារទទួលបានសញ្ជាតិ Nauru តាមរយៈការបរិច្ចាគជូនរដ្ឋាភិបាល។
កម្មវិធីនេះផ្តល់អត្ថប្រយោជន៍ដូចជា សញ្ជាតិអចិន្ត្រៃយ៍ អាចបន្ដទៅជំនាន់ក្រោយ និងការធ្វើដំណើរដោយគ្មានទិដ្ឋាការទៅប្រទេសជាច្រើន។
ដំណើរការដាក់ពាក្យត្រូវធ្វើតាមរយៈភ្នាក់ងារដែលបានអនុម័តដោយរដ្ឋាភិបាល និងមានការត្រួតពិនិត្យសុវត្ថិភាពយ៉ាងម៉ត់ចត់។

អត្ថប្រយោជន៍

  • ទទួលបានសញ្ចាតិរៀងរហូត, អាចបន្តដល់អ្នកជំនាន់ក្រោយ
  • អនុញាតិឲ្យមានសញ្ចាតិច្រើន
  • អាចមានសិទ្ធីរួមបញ្ចូលរហូតដល់ 4 ជំនាន់ សមាជិកក្នុងបន្ទុករួមមាន៖
    • a. ប្ដី/ប្រពន្ធ ឬដៃគូរ
    • b. កូនបង្កើត ឬកូនចិញ្ចឹមរបស់អ្នកវិនិយោគចម្បង ឬប្ដី/ប្រពន្ធ
    • c. ឪពុកម្ដាយរបស់អ្នកវិនិយោគចម្បង ឬប្ដី/ប្រពន្ធ
    • d. បងប្អូនបង្កើតរបស់អ្នកវិនិយោគចម្បង ឬប្ដី/ប្រពន្ធ
  • ងាយស្រួលធ្វើដំណើរទៅជាង 87 ប្រទេសជុំវិញពិភពលោកដោយមិនបាច់សុំទិដ្ឋាការ ឬដោយប្រើប្រាស់ទិដ្ឋាការពេលមកដល់ (UAE, សឹង្ហបុរី, ហុងកុង, និងតៃវ៉ាន់)
  • មានរបបពន្ធដែលគួរអោយទាក់ទាញ
  • មិនតម្រូវឲ្យចេះភាសា
  • មិនមានតម្រូវការស្នាក់នៅទីនោះផ្ទាល់
  • មិនចាំបាច់មានបទពិសោធន៍ផ្នែកគ្រប់គ្រង ឬការអប់រំ

    តម្រូវការ

    • ត្រូវមានអាយុចាប់ពី​ 18ឆ្នាំឡើងទៅ
    • អាចបញ្ចាក់លិខិតថ្កោលទោស (ពីប្រទេសដែលធ្លាប់ស្នាក់នៅលើសពី 6 ខែនៃពេលវេលា 10 ឆ្នាំចុងក្រោយ)
    • មានប្រភពចំណូលច្បាស់លាស់
    • មានលិខិតតេស្ដសុខភាព ពីមន្ទីពេទ្យ
    • អ្នកដាក់ពាក្យត្រូវដាក់ពាក្យស្នើសុំតាមរយៈភ្នាក់ងារដែលបានទទួលស្គាល់ពីរដ្ឋាភិបាល

    ការវិនិយោគ

    • បិរច្ចាគជូនរដ្ឋាភិបាល៖
      • ចាប់ពី USD 90,000 សម្រាប់អ្នកដាក់ពាក្យតែម្នាក់
      • ចាប់ពី USD 96,000 សម្រាប់គ្រួសារសមាជិក 4 នាក់
      • ចាប់ពី USD 98,000 សម្រាប់គ្រួសារសមាជិក 5 នាក់
      • ការចំណាយបន្ថែម USD 2,000 សម្រាប់សមាជិកក្នុងបន្ទុកម្នាក់
      • ការចំណាយបន្ថែម USD 15,000 សម្រាប់សមាជិក (បងប្អូនរបស់វិនិគិនចម្បងម្នាក់)
    • ថ្លៃសេវាត្រួតពិនិត្យ (Due Diligence Fees)
      • ចំណាយ USD 6,000 សម្រាប់អ្នកវិនិយោគចម្បង
      • ចំណាយ USD 3,000 សម្រាប់សមាជិកគ្រួសារដែលមានអាយុលើស 16 ឆ្នាំ
      • ចំណាយ USD 3,000 សម្រាប់អ្នកឧបត្ថម្ភម្នាក់
    • *សូមចំណាំថា អាចមានការគិតថ្លៃចំណាយបន្ថែមតាមស្ថានភាពនៃករណីគ្រួសារនីមួយៗ

    ដំណើរការកម្មវិធី (3ខែ-4ខែ)

    • បំពេញការវាយតម្លៃជាបឋម, KYC និងការត្រួតពិនិត្យសិទ្ធិ។
    • បំពេញពាក្យស្នើសុំទាំងអស់, ទូទាត់ថ្លៃផែនការច្បាប់, ថ្លៃរដ្ឋបាលផ្សេងៗ, ថ្លៃសេវាត្រួតពិនិត្យ និងថ្លៃដាក់ស្នើរឯកសារសម្រាប់សមាជិកទាំងអស់។
    • ដាក់ស្នើរឯកសារ តាមរយៈភ្នាក់ងារដែលបានទទួលស្គាល់ពីរដ្ឋាភិបាល។
    • ត្រូវសំភាសន៍ជាមួយមន្ត្រីអន្តោប្រវេសន៍របស់ Nauru ផ្ទាល់ ឬតាមរយៈអនឡាញ។
    • ពេលទទួលបានការអនុម័ត គេត្រូវបំពេញតម្រូវការវិនិយោគ, តម្លៃលិខិតឆ្លងដែន និងថ្លៃសេវាផ្សេងៗ។
    • ត្រូវធ្វើការស្បថ (Oath of Allegiance)។
    • ទទួលបានលិខិតបញ្ចា្កក់ពីការចូលសញ្ជាតិ និងចេញលិខិតឆ្លងដែនជូន។

    Contact An Office Nearest To You

    With 30 years of immigration experience, each of Harvey Law Group’s lawyers carefully studies each client’s needs, resources and determines the immigration solution that best aligns with our client’s vision and values.

      ឯកសារនេះ ធ្វើឡើងក្នុងគោលបំណងសម្រាប់ការណែនាំ និងជាពត៌មានទូទៅតែប៉ុណ្ណោះ និងមិនមានការបង្កើត ឫផ្តល់ អោយក្នុងនាមជាដំបូន្មានស្របច្បាប់នោះទេ។ ពត៌មានបែបនេះ អាចមានការផ្លាស់ប្តូរ ដោយគ្មានការជូនដំណឹងជាមុន។ ករណីនីមួយៗ មានលក្ខណៈប្លែកពីគេហើយអាស្រ័យលើអង្គហេតុនិងកាលៈទេសៈរបស់បុគ្គលម្នាក់ៗ ដោយត្រូវមានការ ពិចារណាដិតដល់ណាមួយ ប្រសិនបើមានការអនុវត្តពត៌មានទូទៅ ចំពោះស្ថានភាពទូទៅរបស់អ្នក។ ចំពោះការវាយតម្លៃ លើកាលៈទេសៈផ្ទាល់ខ្លួនរបស់អ្នក យើងនឹងមានក្រុមការងារផ្នែកច្បាប់របស់យើងចូលរួមជួយសម្របសម្រួល។

      FAQ – កម្មវិធីសញ្ជាតិ  Economic and Climate Resilience Program (ECRCP)

      តើអ្វីទៅជាកម្មវិធីសញ្ជាតិរបស់សាធារណរដ្ឋ Nauru?

      សាធារណរដ្ឋ Nauru គឺជាប្រទេសកោះមួយ ដែលមានទីតាំងនៅចំកណ្តាលនៃមហាសមុទ្រប៉ាស៊ីហ្វិកខាងត្បូង ក្នុងតំបន់ Oceana។ ក្នុងនាមជាសាធារណរដ្ឋឯករាជ្យដ៏តូចមួយរបស់ពិភពលោក និងប្រទេសនេះមានផ្ទៃដីគ្រាន់តែមាន ទំហំធំជាងទីក្រុងវ៉ាទីកង់ និងម៉ូណាកូប៉ុណ្ណោះ។ Nauru មានអ្នករស់នៅជាង 12,000 នាក់លើផ្ទៃដី 21 គីឡូម៉ែត្រការ៉េ ទីនោះសំបូរនូវវប្បធម៌ និងមានប្រវត្តិសាស្រ្តដ៏សម្បូរបែប។ កាន់កាប់ដោយ Micronesians ប្រហែលឆ្នាំ 1000 មុនគ.ស. Nauru ត្រូវបានបញ្ចូលដោយចក្រភពអាល្លឺម៉ង់នៅចុងសតវត្សទី 19 ។ បន្ទាប់ពី សង្គ្រាមលោកលើកទី 1 Nauru ត្រូវបានគ្រប់គ្រងដោយអូស្ត្រាលី នូវែលសេឡង់ និងចក្រភពអង់គ្លេស។ ក្នុងអំឡុងសង្គ្រាមលោកលើកទី 2 វាត្រូវបានកាន់កាប់ដោយកងទ័ពជប៉ុន។ ក្រោយ​សង្គ្រាម​បាន​បញ្ចប់ ប្រទេស​នេះ​បាន​ចូល​ជាសមាជិក​របស់​អង្គការ​សហប្រជាជាតិ ហើយ​ក្រោយ​មក​បាន​ទទួល​ឯករាជ្យ​នៅ​ឆ្នាំ 1968។ Nauru គឺជាសមាជិកនៃអង្គការសហប្រជាជាតិ(UN), Commonwealth of Nations និងអង្គការនៃរដ្ឋអាហ្វ្រិក ការាបៀន និងប៉ាស៊ីហ្វិក។ Nauru មានទំនាក់ទំនងជិតស្និទ្ធជាមួយអូស្ត្រាលី។ ទំនាក់ទំនងរបស់ពួកគេមានរយៈពេលជាច្រើនទស្សវត្សរ៍ ហើយថ្មីៗនេះត្រូវបានបង្កើតឡើងជាផ្លូវការតាមរយៈសន្ធិសញ្ញាមួយនៅឆ្នាំ 2024 ដោយយោងតាមការដែលអូស្ត្រាលីផ្តល់មូលនិធិ Naura ដើម្បីគាំទ្រដល់សេដ្ឋកិច្ច សន្តិសុខ និងស្ថិរភាពធនាគាររបស់ Nauru ។ រូបិយប័ណ្ណដែលប្រើក្នុង Naura គឺប្រាក់ដុល្លារអូស្រ្តាលី។

      គោលបំណងនៃកម្មវិធីសញ្ជាតិ NAURU Economic and Climate Resilience Program (ECRCP)?

      ECRCP ដែលគ្រប់គ្រងដោយស្ថាប័ននៃកម្មវិធីក្នុងប្រទេស Nauru, ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 2024 តាមរយៈច្បាប់ Naura Economic and Climate Resilience Citizenship Act។ គោលបំណងរបស់វាគឺដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការផ្តល់មូលនិធិដល់គម្រោងអភិវឌ្ឍន៍ រួមទាំងគំនិតផ្តួចផ្តើមភាពធន់នឹងអាកាសធាតុ ការកែលម្អហេដ្ឋារចនាសម្ព័ន្ធ គម្រោងថាមពលកកើតឡើងវិញ និងការធ្វើពិពិធកម្មសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព។ ស្ថាប័ននៃកម្មវិធីក្នុងប្រទេស Nauru ជួយដោះស្រាយបញ្ហាប្រឈមពីរនៃការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការសម្របខ្លួនទៅនឹងបម្រែបម្រួលអាកាសធាតុ ខណៈពេលដែលផ្តល់ជូនពលរដ្ឋពិភពលោកនូវឱកាសដើម្បីរួមចំណែក និងក្លាយជាផ្នែកមួយនៃអនាគតរបស់ Nauru ។

      តើអ្នកណាមានសិទ្ធិអាចរួមបញ្ចូលក្នុងកម្មវិធីនេះបាន?

      អ្នកដាក់ពាក្យចម្បងដែលមានអាយុយ៉ាងតិច 18 ឆ្នាំ។ សមាជិកក្នុងបន្ទុកដែលអាចរួមបញ្ចូលមានដូចជា៖ (a) ប្តី/ប្រពន្ធ ឬដៃគូ (b) កូនរបស់អ្នកដាក់ពាក្យចម្បង ឬប្តី/ប្រពន្ធ រួមទាំងកូនចិញ្ចឹមណាមួយ (c) ឪពុកម្តាយ/ជីដូនជីតារបស់អ្នកដាក់ពាក្យចម្បង ឬប្តី/ប្រពន្ធ (d) បងប្អូនបង្កើតរបស់អ្នកដាក់ពាក្យចម្បង ឬប្តី/ប្រពន្ធ (e) ទំនាក់ទំនងសាច់ញាត្តិគ្រួសារផ្ទាល់របស់អ្នកដាក់ពាក្យចម្បង ឬប្តី/ប្រពន្ធ

      តើពេលវេលាដំណើរការកម្មជាធម្មតាមានេយៈពេលប៉ុន្មាន?

      3 ទៅ 4 ខែ

      តើខ្ញុំត្រូវធ្វើដំណើរ ឬស្នាក់នៅក្នុង NAURU ជាផ្នែកនៃដំណើរការដាក់ពាក្យដែរឬទេ?

      ទេ

      តើដំណើរការកម្មវិធីទូទៅមានអ្វីខ្លះ?

      បំពេញការវាយតម្លៃជាបឋម, KYC និងការត្រួតពិនិត្យសិទ្ធិ ដំណាក់កាលប្រមូលឯកសារ និងការបំពេញទម្រង់ពាក្យសុំទាំងអស់ ការទូទាត់ថ្លៃសេវាផ្នែកច្បាប់ ដាក់ពាក្យស្នើសុំ ការសម្ភាសន៍អនឡាញ ឬដោយផ្ទាល់ជាមួយមន្ត្រីរបស់ Nauru នៅពេលមានការយល់ព្រម គេត្រូវទូទាត់តម្លៃសរុបនៃការវិនិយោគ ថ្លៃចេញលិខិតឆ្លងដែន និងថ្លៃសេវារដ្ឋាភិបាលផ្សេងទៀត ធ្វើការស្បឋជាផ្លូវការ។ ទទួលបានលិខិតបញ្ជាក់ពីការចូលសញ្ជាតិ ចេញលិខិតឆ្លងដែនសម្រាប់សមាជិកគ្រួសារទាំងអស់។