REQUEST IMMIGRATION SERVICE
Thank you for visiting Harvey Law Group.
Please select our nearest office to you and complete the enquiry form below.
To send successfully, you must fill in all the required fields marked by an asterisk “*”.
គិតត្រឹមខែកក្កដា ឆ្នាំ2026 កម្មវិធីសញ្ជាតិតាមរយៈការវិនិយោគ ដែលមានតម្លៃសមរម្យបំផុត គឺកម្មវិធីសញ្ជាតិរបស់ប្រទេសណាវរូ ដែលតម្រូវឱ្យមានការវិនិយោគអប្បបរមាត្រឹមចំនួន USD 90,000 សម្រាប់អ្នកដាក់ពាក្យម្នាក់ឯង តាមរយៈការបរិច្ចាគ (ECRCP)។ ទោះជាយ៉ាងណា ចំនួនវិនិយោគអប្បបរមានេះគ្រាន់ជាផ្នែកមួយប៉ុណ្ណោះនៃការចំណាយសរុប។ ថ្លៃដំណើរការរបស់រដ្ឋាភិបាល ថ្លៃពិនិត្យប្រវត្តិរូបផ្ទៃខាងក្រោយ (Due Diligence) និងថ្លៃសេវាប្រឹក្សា ត្រូវបង់បន្ថែមពីលើចំនួនវិនិយោគ។ ក្នុងឆ្នាំ 2026 បច្ចុប្បន្នមានកម្មវិធីសញ្ជាតិតាមរយៈការវិនិយោគស្របច្បាប់ចំនួន 10 ដែលផ្តល់សញ្ជាតិជាមួយការវិនិយោគអប្បបរមាក្រោម USD 500,000 ដោយរាលដាលនៅតំបន់ប៉ាស៊ីហ្វិក ការាបៀន មជ្ឈិមបូព៌ា និងប្រទេសទួរគី។ ក្នុងអត្ថបទនេះនឹងចាត់ចំណាត់ថ្នាក់កម្មវិធីទាំង 10 តាមលំដាប់ចាប់ពីតម្លៃចំណាយទាបបំផុត និងពន្យល់អំពីចំណាយពិតប្រាកដ និងចំណុចដែលត្រូវពិចារណាសម្រាប់កម្មវិធីនីមួយៗ។
កម្មវិធីសញ្ជាតិតាមរយៈការវិនិយោគរបស់ប្រទេសណាវរូ មានកម្រិតវិនិយោគអប្បបរមាទាបបំផុតនៅលើពិភពលោក គឺការបរិច្ចាគចំនួន USD 90,000 ហើយជាទូទៅដំណើរការកម្មវិធីអាចរួចរាល់ក្នុងរយៈពេល 3 ទៅ 4 ខែ។ ចំណុចពិសេសរបស់កម្មវិធីនេះ គឺអាចដាក់បញ្ចូលសមាជិកគ្រួសាររហូតដល់ 4 ជំនាន់ ក្នុងពាក្យស្នើសុំតែមួយ ដែលធ្វើឱ្យវាមានតម្លៃសមរម្យជាពិសេសសម្រាប់គ្រួសារធំៗ។
ទោះជាយ៉ាងណា ដែនកំណត់សំខាន់បំផុតគឺ ការធ្វើដំណើរ។ លិខិតឆ្លងដែនរបស់ប្រទេសណាវរូ អនុញ្ញាតឱ្យធ្វើដំណើរដោយមិនចាំបាច់មានទិដ្ឋាការទៅកាន់ប្រទេសតិចជាងលិខិតឆ្លងដែនរបស់បណ្តាប្រទេសនៅតំបន់ការាបៀន។ ដូច្នេះ អ្នកដាក់ពាក្យគួរតែពិនិត្យជាមុនថា គោលដៅដែលខ្លួនមានបំណងធ្វើដំណើរត្រូវបានគ្របដណ្តប់ទូលំទួលដែលឬអត់។ កម្មវិធីនេះសាកសមសម្រាប់អ្នកដែលផ្តោតលើការកាត់បន្ថយចំណាយ និងគ្រួសារធំៗ ដែលមានអាទិភាពលើការទទួលបានសញ្ជាតិទីពីរដោយស្របច្បាប់ និងការរៀបចំផែនការបន្តមរតក ជាជាងការធ្វើដំណើរដោយសេរីទៅកាន់ប្រទេសជាច្រើន។
កម្មវិធី Vanuatu Development Support Program (DSP) ផ្តល់សញ្ជាតិតាមរយៈការបរិច្ចាគចាប់ពី USD 130,000 ហើយជាទូទៅគេអាចទទួលបានសញ្ជាតិក្នុងរយៈពេលប្រហែល 2 ទៅ 3 ខែ ដែលជារយៈពេលលឿនបំផុតសម្រាប់កម្មវិធីក្នុងកម្រិតតម្លៃនេះ។ ប្រទេស វ៉ាន់នូអាទូ ក៏មិនយកពន្ធលើប្រាក់ចំណូលផ្ទាល់ខ្លួនផងដែរ ដែលជាកត្តាទាក់ទាញសម្រាប់អ្នកដែលចង់រៀបចំរចនាសម្ព័ន្ធហិរញ្ញវត្ថុរបស់ខ្លួនឡើងវិញ។
ទោះជាយ៉ាងណា មានចំណុចសំខាន់មួយដែលគួរពិចារណា៖ ការធ្វើដំណើរដោយមិនចាំបាច់មានទិដ្ឋាការទៅកាន់តំបន់ Schengen នៃសហភាពអឺរ៉ុប នៅតែត្រូវបានផ្អាក។ ដូច្នេះ លិខិតឆ្លងដែននេះមិនសមស្របសម្រាប់អ្នកដែលផ្តោតលើការធ្វើដំណើរទៅកាន់អឺរ៉ុបនោះទេ។ សម្រាប់អ្នកដែលមានតម្រូវការធ្វើដំណើរជាចម្បងនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងឱ្យតម្លៃលើល្បឿននៃដំណើរការ និងប្រព័ន្ធពន្ធដែលមានលក្ខណៈអព្យាក្រឹត វានៅតែជាជម្រើសដែលសមហេតុផល។
កម្មវិធី Vanuatu Capital Investment Immigration Plan (CIIP) ចាប់ផ្តើមពីការវិនិយោគអប្បបរមា USD 150,000 ហើយត្រូវបានរៀបចំជាការវិនិយោគជាទុន (Capital Investment) មិនមែនជាការបរិច្ចាគដោយផ្ទាល់នោះទេ។ នេះគឺជាជម្រើសដែលអ្នកដាក់ពាក្យមួយចំនួនពេញចិត្ត ដោយសារតែពួកគេចង់ឱ្យទឹកប្រាក់របស់ខ្លួនត្រូវបានវិនិយោគជាទ្រព្យសម្បត្តិ។
ប្រទេសវ៉ាន់នូអាទូ មិនយកពន្ធលើប្រាក់ចំណូលផ្ទាល់ខ្លួន ពន្ធលើប្រាក់ចំណេញរបស់ក្រុមហ៊ុន ឬពន្ធលើប្រាក់ចំណេញពីការលក់ទ្រព្យសម្បត្តិ (Capital Gains Tax) នោះទេ ហើយរយៈពេលដំណើរការក៏ស្ថិតក្នុងចំណោមកម្មវិធីដែលលឿនបំផុតផងដែរ។ ទោះជាយ៉ាងណា ចំណុចដែលត្រូវពិចារណានៅតែដូចគ្នានឹងកម្មវិធី DSP គឺការផ្អាកសិទ្ធិធ្វើដំណើរដោយមិនចាំបាច់មានទិដ្ឋាការទៅកាន់តំបន់ Schengen នៃសហភាពអឺរ៉ុប ដែលធ្វើឱ្យលិខិតឆ្លងដែននេះមានប្រសិទ្ធភាពតិចជាងមុនសម្រាប់ការធ្វើដំណើរទៅអឺរ៉ុប។ អ្នកដាក់ពាក្យគួរទទួលបានការប្រឹក្សាជំនាញអំពីស្ថិរភាពនៃកម្មវិធី មុនពេលសម្រេចចិត្តវិនិយោគ។
កម្មវិធីសញ្ជាតិតាមរយៈការវិនិយោគរបស់ប្រទេសដូមីនីកា មានកម្រិតវិនិយោគអប្បបរមាទាបបំផុតក្នុងតំបន់ការាបៀន គឺ USD 200,000។ អ្នកដាក់ពាក្យអាចជ្រើសរើសការបរិច្ចាគ ឬវិនិយោគលើអចលនទ្រព្យដែលទទួលស្គាល់ដោយរដ្ឋាភិបាល ហើយជាទូទៅដំណើរការចំណាយពេលប្រហែល 6 ទៅ 8 ខែ។
ដោយបានដំណើរការតាំងពីឆ្នាំ 1993 កម្មវិធីនេះគឺជាកម្មវិធីសញ្ជាតិតាមរយៈការវិនិយោគដែលមានប្រវត្តិយូរអង្វែង និងមានភាពជឿជាក់មួយក្នុងចំណោមកម្មវិធីទាំងអស់។ លក្ខខណ្ឌសម្រាប់បញ្ចូលសមាជិកគ្រួសារក៏មានភាពបត់បែន និងអំណោយផលផងដែរ។ ទោះជាយ៉ាងណា ដែនកំណត់សំខាន់មួយគឺប្រទេសដូមីនីកា មិនមានសន្ធិសញ្ញា E-2 ជាមួយសហរដ្ឋអាមេរិក។ ប្រសិនបើផែនការរយៈពេលវែងរបស់អ្នករួមមានការបង្កើតអាជីវកម្មនៅសហរដ្ឋអាមេរិក កម្មវិធីរបស់ប្រទេសហ្គ្រីណាដា ឬ ប្រទេសអេហ្ស៊ីប អាចជាជម្រើសដែលសមស្របជាង។
កម្មវិធីសញ្ជាតិតាមរយៈការវិនិយោគរបស់ ប្រទេសអាន់ទីហ្គ័រ និង បាប៊ូដាចាប់ផ្តើមពីការបរិច្ចាគ USD 230,000 ខណៈជម្រើសវិនិយោគលើអចលនទ្រព្យដែលទទួលស្គាល់ដោយរដ្ឋាភិបាល ចាប់ផ្តើមពី USD 300,000 និងជម្រើសវិនិយោគក្នុង Nonsuch Bay Resort ចាប់ផ្តើមពី USD 200,000។ កម្មវិធីនេះក៏ផ្តល់នូវលក្ខខណ្ឌដ៏ទូលំទូលាយបំផុតមួយសម្រាប់ការរួមបញ្ចូលសមាជិកគ្រួសារ រួមទាំងឪពុកម្តាយ និងបងប្អូនដែលមានសិទ្ធិផងដែរ។ សម្រាប់គ្រួសារដែលមានសមាជិកច្រើនជំនាន់ កម្មវិធីនេះអាចជួយកាត់បន្ថយចំណាយជាមធ្យមក្នុងមនុស្សម្នាក់។ ទោះជាយ៉ាងណា អ្នកដាក់ពាក្យគួរពិចារណាអំពីរយៈពេលដំណើរការដែលបច្ចុប្បន្នចំណាយប្រហែល 12 ទៅ 18 ខែ ព្រមទាំងលក្ខខណ្ឌតម្រូវឱ្យមានវត្តមាននៅប្រទេសក្នុងរយៈពេលខ្លី បន្ទាប់ពីទទួលបានសញ្ជាតិ។
កម្មវិធីសញ្ជាតិតាមរយៈការវិនិយោគរបស់ប្រទេសហ្គ្រីណាដា តម្រូវឱ្យមានការបរិច្ចាគ USD 235,000 ឬវិនិយោគលើអចលនទ្រព្យដែលបានអនុម័ត ចាប់ពី USD 350,000 ហើយជាទូទៅដំណើរការកម្មវិធីនេះចំណាយពេល 6 ទៅ 8 ខែ។
ចំណុចពិសេសរបស់កម្មវិធីនេះ គឺ សន្ធិសញ្ញា E-2 ជាមួយសហរដ្ឋអាមេរិក ដែលអនុញ្ញាតឱ្យពលរដ្ឋហ្រ្គីណាដា អាចដាក់ពាក្យសុំ ទិដ្ឋាការវិនិយោគិន E-2 របស់សហរដ្ឋអាមេរិក ដែលជាជម្រើសមិនមានសម្រាប់ពលរដ្ឋនៃប្រទេសជាច្រើនផ្សេងទៀត។ ប្រសិនបើការទទួលបានទិដ្ឋាការ E-2 មិនមែនជាផ្នែកនៃផែនការរបស់អ្នកទេ តម្លៃខ្ពស់របស់កម្មវិធីនេះ អាចមិនផ្តល់អត្ថប្រយោជន៍បន្ថែមច្រើនឡើយ។ អត្ថប្រយោជន៍ពិតប្រាកដរបស់កម្មវិធីនេះ គឺស្ថិតនៅលើសន្ធិសញ្ញា E-2 ដែលធ្វើឱ្យវាក្លាយជាជម្រើសល្អជាងសម្រាប់អ្នកដែលមានគម្រោងវិនិយោគ ឬបង្កើតអាជីវកម្មនៅសហរដ្ឋអាមេរិក ជាជាងអ្នកដែលផ្តោតតែលើការកាត់បន្ថយចំណាយ។
កម្មវិធីសញ្ជាតិតាមរយៈការវិនិយោគរបស់ប្រទេសសាំងលូស៊ីអា ចាប់ផ្តើមពី USD 240,000 ហើយមានភាពលេចធ្លោដោយសារមានជម្រើសវិនិយោគដែលមានសិទ្ធិច្រើន និងលទ្ធភាពធ្វើដំណើរដោយមិនចាំបាច់មានទិដ្ឋាការទៅកាន់ប្រទេសជាច្រើន។ កម្មវិធីនេះសាកសមសម្រាប់អ្នកដែលផ្តល់សារៈសំខាន់ដល់សេរីភាពក្នុងការធ្វើដំណើរ និងភាពបត់បែនក្នុងការជ្រើសរើសទម្រង់វិនិយោគ។
មានចំណុចពីរដែលគួរកត់សម្គាល់៖ បច្ចុប្បន្នរយៈពេលដំណើរការចំណាយប្រហែល 12 ទៅ 18 ខែ ហើយលក្ខខណ្ឌតម្រូវឱ្យស្នាក់នៅ 30 ថ្ងៃ កំពុងត្រូវបានដាក់ឱ្យអនុវត្តសម្រាប់ពាក្យស្នើសុំថ្មី។ អ្នកដែលកំពុងពិចារណាកម្មវិធីសញ្ជាតិរបស់ប្រទេសសាំងលូស៊ីអា គួរបញ្ជាក់ពីស្ថានភាពនៃលក្ខខណ្ឌនេះជាមួយអ្នកប្រឹក្សាជំនាញ មុនពេលដាក់ពាក្យ។
ប្រទេសសាំងឃីត និងនេវីសគឺជាប្រទេសដំបូងដែលបង្កើតកម្មវិធីសញ្ជាតិតាមរយៈការវិនិយោគក្នុងឆ្នាំ 1984 ហើយបច្ចុប្បន្នមានកម្មវិធីដែលចំណាស់ជាងគេនៅលើពិភពលោក។ កម្មវិធីនេះចាប់ផ្តើមពីការបរិច្ចាគ USD 250,000 ឬការវិនិយោគលើអចលនទ្រព្យដែលបានអនុម័ត ហើយជាទូទៅដំណើរការចំណាយពេល 6 ទៅ 10 ខែ។
លិខិតឆ្លងដែនរបស់ ប្រទេសសាំងឃីត និងនេវីស ផ្តល់សិទ្ធិធ្វើដំណើរដោយមិនចាំបាច់មានទិដ្ឋាការខ្លាំងជាងគេក្នុងចំណោមកម្មវិធីទាំងអស់ ហើយប្រវត្តិដ៏យូរអង្វែងរបស់កម្មវិធីក៏ផ្តល់នូវស្ថិរភាពដែលមានកម្មវិធីតិចប៉ុណ្ណោះអាចប្រៀបធៀបបាន។ ទោះជាយ៉ាងណា គុណវិបត្តិសំខាន់របស់វាគឺ តម្លៃ។ ក្នុងនាមជាកម្មវិធីសញ្ជាតិដែលមានតម្លៃខ្ពស់បំផុតក្នុងចំណោមកម្មវិធីផ្សេងៗនៅតំបន់ការាបៀនដែលបានរៀបរាប់ក្នុងអត្ថបទនេះ វាអាចនិងពិបាកក្នុងការបង្ហាញថាតម្លៃបន្ថែមនោះមានភាពសមហេតុផល សម្រាប់អ្នកដែលផ្តោតជាចម្បងលើកម្រិតវិនិយោគអប្បបរមាទាបបំផុត។
កម្មវិធីសញ្ជាតិតាមរយៈការវិនិយោគរបស់ប្រទេសអេហ្ស៊ីប ចាប់ផ្តើមពីការបរិច្ចាគ USD 250,000 ហើយក៏មានជម្រើសផ្សេងទៀតផងដែរ រួមទាំងការដាក់ប្រាក់បញ្ញើនៅធនាគារដែលអាចដកវិញបាន សម្រាប់អ្នកដាក់ពាក្យដែលចង់រក្សាទុនរបស់ខ្លួន។ ជាទូទៅ ដំណើរការចំណាយពេលប្រហែល 6 ទៅ 12 ខែ។
ប្រទេសអេហ្ស៊ីប មានសន្ធិសញ្ញា E-2 ជាមួយសហរដ្ឋអាមេរិក ដែលអនុញ្ញាតឱ្យពលរដ្ឋរបស់ខ្លួនអាចដាក់ពាក្យសុំទិដ្ឋាការវិនិយោគិន E-2 របស់សហរដ្ឋអាមេរិក។ ទោះជាយ៉ាងណា ដែនកំណត់សំខាន់របស់កម្មវិធីនេះគឺ សិទ្ធិធ្វើដំណើរដោយមិនចាំបាច់មានទិដ្ឋាការ។ លិខិតឆ្លងដែនរបស់ ប្រទេសអេហ្ស៊ីប ផ្តល់សិទ្ធិធ្វើដំណើរតិចជាងលិខិតឆ្លងដែនរបស់បណ្តាប្រទេសការាបៀន។ ដូច្នេះ កម្មវិធីនេះសមស្របជាងសម្រាប់អ្នកដែលផ្តោតលើការទទួលបានទិដ្ឋាការ E-2 របស់សហរដ្ឋអាមេរិក ឬការបង្កើតមូលដ្ឋានអាជីវកម្មក្នុងតំបន់ ជាជាងការបង្កើនសេរីភាពក្នុងការធ្វើដំណើរជុំវិញពិភពលោក។
កម្មវិធីសញ្ជាតិតាមរយៈការវិនិយោគរបស់ ប្រទេសតួកគី តម្រូវឱ្យមានការវិនិយោគអប្បបរមា USD 400,000 ដែលជាទូទៅធ្វើឡើងតាមរយៈការវិនិយោគលើអចលនទ្រព្យ ហើយដំណើរការចំណាយពេលប្រហែល 3 ទៅ 6 ខែ។
អ្នកដាក់ពាក្យនឹងទទួលបានសញ្ជាតិនៃប្រទេសសមាជិក G20 ដែលមានទីតាំងភ្ជាប់រវាងអឺរ៉ុប និងអាស៊ី ព្រមទាំងអាចមានសិទ្ធិដាក់ពាក្យសុំទិដ្ឋាការវិនិយោគិន E-2 របស់សហរដ្ឋអាមេរិក តាមរយៈសន្ធិសញ្ញារបស់ប្រទេសតួកគី។ ចំណុចដែលគួរយល់ឱ្យច្បាស់សម្រាប់អ្នកដែលផ្តោតលើអឺរ៉ុប គឺ សញ្ជាតិតួកគីមិនផ្តល់សិទ្ធិជាសមាជិកសហភាពអឺរ៉ុប (EU) នោះទេ។ វាមិនផ្តល់សិទ្ធិធ្វើដំណើរដោយសេរី ក៏ដូចជាសិទ្ធិបង្កើតទីលំនៅ ឬអាជីវកម្មនៅក្នុងសហភាពអឺរ៉ុបឡើយ។ ទោះបីជាលិខិតឆ្លងដែនរបស់ ប្រទេសតួកគី មានភាពរឹងមាំក៏ដោយ វាមិនផ្តល់អត្ថប្រយោជន៍ដូចសញ្ជាតិរបស់ប្រទេសសមាជិកសហភាពអឺរ៉ុបទេ។
បច្ចុប្បន្ននេះ មិនមានកម្មវិធីដែលផ្តល់ សញ្ជាតិដោយផ្ទាល់តាមរយៈការវិនិយោគ នៅក្នុងសហភាពអឺរ៉ុបទៀតទេ។ ប្រទេសម៉ាល់តា គឺជាប្រទេសចុងក្រោយដែលធ្លាប់មានកម្មវិធីប្រភេទនេះ ប៉ុន្តែកម្មវិធីនេះត្រូវបានបញ្ចប់ បន្ទាប់ពីសេចក្តីសម្រេចរបស់ តុលាការយុត្តិធម៌សហភាពអឺរ៉ុប (EU Court of Justice) ក្នុងឆ្នាំ 2025។ បច្ចុប្បន្នប្រទេសម៉ាល់តា ផ្តល់តែសិទ្ធិស្នាក់នៅអចិន្ត្រៃយ៍ សម្រាប់អ្នកវិនិយោគ មិនមែនសញ្ជាតិនោះទេ។ ដូច្នេះប្រទេសតួកគី គឺជាជម្រើសសញ្ជាតិតាមរយៈការវិនិយោគដែលមានតម្លៃសមរម្យបំផុតនៅតំបន់អឺរ៉ុប ប៉ុន្តែសញ្ជាតិនេះ មិនផ្តល់សិទ្ធិជាសមាជិកសហភាពអឺរ៉ុប នោះទេ។
សម្រាប់អ្នកវិនិយោគដែលមានគោលបំណងទទួលបាន លិខិតឆ្លងដែនរបស់សហភាពអឺរ៉ុប បច្ចុប្បន្នត្រូវអនុវត្តតាមដំណាក់កាលពីរ។ ដំបូង គឺទទួលបាន សិទ្ធិស្នាក់នៅតាមរយៈកម្មវិធីស្នាក់នៅតាមរយៈការវិនិយោគ បន្ទាប់មកទើបដាក់ពាក្យសុំសញ្ជាតិបន្ទាប់ពីបំពេញតាមលក្ខខណ្ឌស្នាក់នៅដែលច្បាប់កំណត់។ ប្រទេសព័រទុយហ្គាល់និង ប្រទេសក្រិក គឺជាជម្រើសដែលត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយសម្រាប់ជម្រើសបែបនេះ។
រយៈពេល និងលក្ខខណ្ឌនៃការទទួលបានសញ្ជាតិតាមរយៈការស្នាក់នៅ ត្រូវបានកំណត់ដោយច្បាប់ជាតិរបស់ប្រទេសនីមួយៗ ហើយអាចផ្លាស់ប្តូរតាមការកែប្រែច្បាប់។ ដូច្នេះ អ្នកដាក់ពាក្យគួរបញ្ជាក់ព័ត៌មានទាំងនេះនៅពេលដាក់ពាក្យ។ ទោះបីជាដំណាក់កាលបែងចែកជាពីរនេះចំណាយពេលយូរជាងកម្មវិធីទាំងអស់ដែលបានរៀបរាប់ក្នុងអត្ថបទនេះក៏ដោយ ប៉ុន្តែវាជា ជម្រើសស្របច្បាប់តែមួយគត់ ក្នុងការទទួលបាន លិខិតឆ្លងដែនរបស់សហភាពអឺរ៉ុបតាមរយៈការវិនិយោគ នៅឆ្នាំ 2026។
តម្លៃទាំងអស់ដែលបានបង្ហាញក្នុងអត្ថបទនេះ គឺជាកម្រិតវិនិយោគអប្បបរមារបស់កម្មវិធីនីមួយៗ ហើយអ្នកដាក់ពាក្យមិនអាចបង់ត្រឹមតែចំនួនអប្បបរមានេះប៉ុណ្ណោះទេ។ ការចំណាយសរុបពេញលេញនៃពាក្យស្នើសុំ រួមមានប្រភេទចំណាយបន្ថែមជាច្រើន ដែលកំណត់ដោយកម្មវិធីនីមួយៗ និងប្រែប្រួលទៅតាមចំនួនសមាជិកគ្រួសារ៖
ចំនួនទឹកប្រាក់ទាំងនេះមានភាពខុសគ្នាតាមកម្មវិធី និងតាមរចនាសម្ព័ន្ធគ្រួសាររបស់អ្នកដាក់ពាក្យ។ ដូច្នេះ មិនអាចកំណត់ចំនួនចំណាយសរុបតែមួយដែលត្រឹមត្រូវសម្រាប់គ្រប់ករណីបានទេ។
ចំណាត់ថ្នាក់នេះត្រូវបានរៀបចំដោយផ្អែកលើ កម្រិតវិនិយោគអប្បបរមាសម្រាប់អ្នកដាក់ពាក្យម្នាក់ៗ។ នៅពេលទំហំគ្រួសារកើនឡើង លំដាប់ចំណាត់ថ្នាក់អាចផ្លាស់ប្តូរ ដោយសារកម្មវិធីនីមួយៗមានថ្លៃសម្រាប់អ្នកនៅក្នុងបន្ទុក និងលក្ខខណ្ឌបញ្ចូលសមាជិកគ្រួសារខុសៗគ្នា។
សម្រាប់ បេក្ខជនតែម្នាក់ កម្មវិធីដែលមានតម្លៃទាបបំផុតគឺ ប្រទេសណាវរូ បន្ទាប់មកគឺកម្មវិធីទាំងពីររបស់ប្រទេសវ៉ាន់នូអាទូ។ សម្រាប់ គូស្វាមីភរិយា លំដាប់នេះមានភាពប្រហាក់ប្រហែលគ្នា ប៉ុន្តែថ្លៃសម្រាប់អ្នកនៅក្នុងបន្ទុកចាប់ផ្តើមធ្វើឱ្យគម្លាតតម្លៃរវាងកម្មវិធីនានាកាន់តែតូច។
សម្រាប់ គ្រួសារដែលមានសមាជិក 4 នាក់ ជម្រើសបរិច្ចាគរបស់ ប្រទេសដូមីនីកា ក្លាយជាជម្រើសដែលមានការប្រកួតប្រជែងខ្លាំងជាមួយជម្រើសនៅតំបន់ប៉ាស៊ីហ្វិក នៅពេលគណនាចំណាយទាំងអស់ ហើយប្រវត្តិដំណើរការដ៏យូរអង្វែងរបស់កម្មវិធីក៏ជាចំណុចបន្ថែមនៃភាពជឿជាក់ផងដែរ។
សម្រាប់ គ្រួសារដែលមានច្រើនជំនាន់ ការគណនាចំណាយមានភាពខុសគ្នាទាំងស្រុង។ សមត្ថភាពរបស់ប្រទេសណាវរូ ក្នុងការបញ្ចូលសមាជិករហូតដល់ 4 ជំនាន់ ក្នុងពាក្យស្នើសុំតែមួយ និងលក្ខខណ្ឌបញ្ចូលគ្រួសាររបស់ប្រទេស អាន់ទីហ្គ័រ និង បាប៊ូដា ដែលអាចរួមបញ្ចូលឪពុកម្តាយ អាចធ្វើឱ្យកម្មវិធីណាមួយក្នុងចំណោមកម្មវិធីទាំងនេះក្លាយជាជម្រើសដែលមានតម្លៃទាបបំផុតសម្រាប់មនុស្សម្នាក់ ទោះបីជាពួកគេមិនមានតម្លៃចាប់ផ្តើមទាបបំផុតសម្រាប់រចនាសម្ព័ន្ធគ្រួសារនោះក៏ដោយ។
សំណួរដែលត្រឹមត្រូវមិនមែនជា “កម្មវិធីណាដែលមានតម្លៃសមរ្យបំផុត?” នោះទេ ប៉ុន្តែគឺ “កម្មវិធីណាដែលសាកសមបំផុតសម្រាប់គ្រួសារនេះអ្នក?
Thank you for visiting Harvey Law Group.
Please select our nearest office to you and complete the enquiry form below.
To send successfully, you must fill in all the required fields marked by an asterisk “*”.