
REQUEST IMMIGRATION SERVICE
Thank you for visiting Harvey Law Group.
Please select our nearest office to you and complete the enquiry form below.
To send successfully, you must fill in all the required fields marked by an asterisk “*”.

គិតត្រឹមខែកញ្ញា ឆ្នាំ 2026 ការផ្លាស់ប្តូរសំខាន់ សម្រាប់អ្នកដាក់ពាក្យ កម្មវិធីទិដ្ឋាការមាសប្រទេសព័រទុយហ្គាល់ គឺពាក់ព័ន្ធនឹង សញ្ជាតិ ជាជាងការផ្លាស់ប្តូរលើកម្មវិធីទិដ្ឋាការមាសផ្ទាល់។ ច្បាប់សញ្ជាតិថ្មីរបស់ប្រទេសព័រទុយហ្គាល់ ដែលចូលជាធរមាននៅថ្ងៃទី 19 ខែឧសភា ឆ្នាំ 2026 បានបង្កើនរយៈពេលរក្សារសិទ្ធិស្នាក់នៅដែលត្រូវការ មុនពេលអ្នកកាន់ទិដ្ឋាការមាស អាចដាក់ពាក្យសុំសញ្ជាតិ ពី 5 ឆ្នាំទៅ 10 ឆ្នាំ។ សម្រាប់ជនជាតអឺរ៉ុប (EU) និង CPLP រយៈពេលដែលត្រូវការគឺ 7 ឆ្នាំ។ រយៈពេលដែលត្រូវគិតក៏ចាប់ផ្តើមនៅពេលដែលប័ណ្ណស្នាក់នៅដំបូងត្រូវបានចេញជូន ជំនួសឱ្យពេលដាក់ពាក្យកម្មវិធីទិដ្ឋាការមាស។
ការផ្លាស់ប្តូរអំពីពេលចាប់ផ្តើមរាប់សិទ្ធិស្នា្កក់ គឺមានសារៈសំខាន់ ព្រោះកាលពីមុន អ្នកដាក់ពាក្យតែងតែប្រឈមនឹងការពន្យារពេលយូរ រវាងការដាក់ពាក្យ កម្មវិធីទិដ្ឋាការមាស និងការទទួលបានប័ណ្ណស្នាក់នៅ។ ទោះជាយ៉ាងណា អ្នកដាក់ពាក្យដែលបានបង់ថ្លៃដាក់ពាក្យ មុនពេលច្បាប់ថ្មីត្រូវបានដាក់ចូលជាធរមាន ត្រូវបានការពារដោយបទប្បញ្ញត្តិអន្តរកាល ហើយអាចបន្តប្រើវិធីគណនារយៈពេលស្នាក់នៅដែលមានអត្ថប្រយោជន៍ជាងពីមុនបាន។ តម្រូវការសម្រាប់ទិដ្ឋាការមាសមិនបានផ្លាស់ប្តូរទេ។ អ្នកវិនិយោគនៅតែអាចមានលក្ខណៈសម្បត្តិ តាមរយៈការវិនិយោគមូលនិធិចំនួន EUR 500,000 ឬការរួមចំណែកផ្នែកវប្បធម៌ចំនួន EUR 250,000 ដែលអាចបន្ថយមកត្រឹម EUR 200,000 សម្រាប់គម្រោងដែលនៅតំបន់មានដង់ស៊ីតេប្រជាជនទាប។ សមាជិកគ្រួសារក៏អាចរួមបញ្ចូលបានផងដែរ ខណៈពេលតម្រូវការស្នាក់នៅអប្បបរមានៅតែទាបបើប្រៀបធៀបនឹងកម្មវិធីផ្សេងៗ ដោយជាមធ្យមត្រឹម 7 ថ្ងៃក្នុងមួយឆ្នាំ។
សិទ្ធិស្នាក់នៅអចិន្ត្រៃយ៍ក៏នៅតែអាចទទួលបានបន្ទាប់ពី 5 ឆ្នាំ ដោយអាស្រ័យលើតម្រូវការដែលអនុវត្ត។ ដូច្នេះ ការផ្លាស់ប្តូរទាំងនេះពិតជាប៉ះពាល់ជាចម្បងដល់អ្នកវិនិយោគដែលមានគោលបំណងសំខាន់គឺ ការទទួលបានសញ្ជាតិព័រទុយហ្គាល់ ជាជាងការទទួលបានសិទ្ធិស្នាក់នៅ។ រយៈពេលដំណើរការរបស់ AIMA ក៏មានភាពប្រសើរឡើងក្នុងអំឡុងឆ្នាំ 2026 ផងដែរ។ ការពន្យារពេលបានបង្កបញ្ហាដល់អ្នកដាក់ពាក្យទិដ្ឋាការមាស អស់រយៈពេលជាច្រើនឆ្នាំ ដូច្នេះការកាត់បន្ថយសំណុំរឿងដែលនៅសល់គួរតែធ្វើឱ្យដំណើរការកាន់តែងាយស្រួលសម្រាប់ទាំងអ្នកដាក់ពាក្យចាស់ និងអ្នកដាក់ពាក្យថ្មី។
ប្រទេសព័រទុយហ្គាល់បានបង្កើតកម្មវិធីទិដ្ឋាការមាស ក្នុងឆ្នាំ 2012 ដោយមានគោលបំណងទាក់ទាញការវិនិយោគពីបរទេស ដើម្បីជំរុញសេដ្ឋកិច្ចជាតិ នៅក្នុងអំឡុងពេលដែលប្រទេសកំពុងប្រឈមនឹងវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ។
ក្នុងនាមជាកម្មវិធីស្នាក់នៅតាមរយៈការវិនិយោគ (Residency by Investment) នៅពេលអ្នកវិនិយោគដែលមានលក្ខខណ្ឌគ្រប់គ្រាន់ធ្វើការវិនិយោគនៅក្នុងប្រទេសព័រទុយហ្គាល់ អ្នកវិនិយោគ និងសមាជិកគ្រួសាររបស់ពួកគេអាចទទួលបានសិទ្ធិស្នាក់នៅស្របច្បាប់នៅប្រទេសព័រទុយហ្គាល់។ សិទ្ធិស្នាក់នៅនេះអាចរក្សាបានដោយមិនចាំបាច់រស់នៅក្នុងប្រទេសជាប្រចាំ ហើយមានតម្រូវការស្នាក់នៅជាក់ស្តែងតិចតួច។
អ្នកកាន់ទិដ្ឋាការមាសក៏អាចរស់នៅ ធ្វើការ និងប្រើប្រាស់ប្រព័ន្ធសុខាភិបាល និងការអប់រំរបស់ប្រទេសព័រទុយហ្គាល់ ប្រសិនបើពួកគេចង់បាន។ សិទ្ធិស្នាក់នៅនេះក៏អនុញ្ញាតឱ្យអ្នកវិនិយោគ និងគ្រួសារធ្វើដំណើរទៅកាន់ប្រទេសក្នុងតំបន់ Schengen ដោយមិនចាំបាច់មានទិដ្ឋាការ ក្នុងរយៈពេលរហូតដល់ 90 ថ្ងៃក្នុងចំណោមរាល់ 180 ថ្ងៃ។ លើសពីនេះ វាក៏អាចជាផ្លូវមួយទៅកាន់ ការទទួលបានសិទ្ធិស្នាក់នៅអចិន្ត្រៃយ៍ និងសញ្ជាតិព័រទុយហ្គាល់ ផងដែរ។
អ្នកដាក់ពាក្យមិនចាំបាច់មានគុណវុឌ្ឍិពិសេស ចំណេះដឹងជាក់លាក់ ឬតម្រូវឱ្យចេះភាសាព័រទុយហ្គាល់ ដើម្បីដាក់ពាក្យ និងទទួលបានកម្មវិធីទិដ្ឋាការមាសនោះទេ។ ជាទូទៅ ជនជាតិដែលមិនមែនជាពលរដ្ឋ EU, EEA, Andorra ឬ Switzerland អាចមានសិទ្ធិដាក់ពាក្យ ប្រសិនបើពួកគេមិនមានប្រវត្តិឧក្រិដ្ឋកម្ម និងធ្វើការវិនិយោគដែលមានលក្ខណៈស្របតាមកម្មវិធីនៅប្រទេសព័រទុយហ្គាល់។
ដោយហេតុនេះ កម្មវិធីនេះអាចសមស្របសម្រាប់អ្នកវិនិយោគជាច្រើនប្រភេទ អាស្រ័យលើប្រវត្តិ និងស្ថានភាពផ្ទាល់ខ្លួន គោលដៅរយៈពេលខ្លី និងរយៈពេលវែង ព្រមទាំងការរំពឹងទុករបស់ពួកគេទាក់ទងនឹង រយៈពេលដំណើរការ និងការចំណាយ។
ជាឧទាហរណ៍ កម្មវិធីនេះកាន់តែមានប្រជាប្រិយភាពសម្រាប់អ្នកដែលកំពុងស្វែងរក ផែនការរយៈពេលវែង (Plan B) ដើម្បីការពារខ្លួនពីអស្ថិរភាពនយោបាយ និងសម្រាប់ការរៀបចំផែនការចូលនិវត្តន៍នៅពេលអនាគត។ ក្នុងនាមជាប្រទេសនៅអឺរ៉ុប ប្រទេសព័រទុយហ្គាល់ផ្តល់ភាពងាយស្រួលក្នុងការចូលទៅកាន់សហភាពអឺរ៉ុប (EU) ទាំងមូល ហើយស្ថិតក្រោមស្តង់ដារច្បាប់ និងបទប្បញ្ញត្តិរបស់អឺរ៉ុប (EU) ដែលផ្តល់នូវ ស្ថិរភាព និងសុវត្ថិភាពក្នុងរយៈពេលវែង។
អ្នកវិនិយោគក៏ជ្រើសរើសកម្មវិធីស្នាក់នៅនេះ ដើម្បីទទួលបាន ភាពងាយស្រួលក្នុងការធ្វើដំណើរ និងការចល័តអន្តរជាតិ (mobility) ជាពិសេសសម្រាប់អ្នកដែលកាន់លិខិតឆ្លងដែនដែលមានសិទ្ធិធ្វើដំណើរតិចជាងប្រទេសដទៃ និង/ឬសម្រាប់ ការធ្វើពិពិធកម្មការវិនិយោគ (investment diversification)។
ប្រទេសព័រទុយហ្គាល់គឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានសុវត្ថិភាពបំផុតនៅលើពិភពលោក ហើយមានបរិយាកាស អាកាសធាតុ និងប្រជាជនដែលមានភាពរាក់ទាក់ និងស្វាគមន៍ចំពោះជនបរទេស។ អ្នកកាន់ទិដ្ឋាការមាសជាច្រើន ទោះបីជាមិនមានកាតព្វកិច្ចត្រូវរស់នៅក្នុងប្រទេសជាប្រចាំក៏ដោយ ក៏នៅតែជ្រើសរើសរស់នៅក្នុងប្រទេសព័រទុយហ្គាល់ ដោយសារតែ គុណភាពជីវិត សុវត្ថិភាព និងស្ថិរភាព ដែលប្រទេសនេះអាចផ្តល់ជូនពួកគេ និងក្រុមគ្រួសារ។
មានការពិភាក្សាជាច្រើនជុំវិញសំណុំវិសោធនកម្មថ្មីនៃច្បាប់សញ្ជាតិប្រទេសព័រទុយហ្គាល់ ដែលបានចូលជាធរមាននៅថ្ងៃទី 19 ខែឧសភា ឆ្នាំ 2026។
វាជាកត្តាសំខាន់ដែលត្រូវកត់សម្គាល់ថា ការផ្លាស់ប្តូរទាំងនេះ មិនប៉ះពាល់ដល់កម្មវិធីទិដ្ឋាការមាស ដោយផ្ទាល់នោះទេ កម្មវិធីនេះស្ថិតក្រោមច្បាប់អន្តោប្រវេសន៍ (Immigration Law) ដែលជាសំណុំច្បាប់ដាច់ដោយឡែក ហើយមិនបានទទួលការផ្លាស់ប្តូរក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះទេ ហើយក៏មិនមានការរំពឹងថានឹងមានការផ្លាស់ប្តូរនាពេលអនាគតដ៏ខ្លីខាងមុខនេះដែរ។
និយាយម្យ៉ាងទៀត កម្មវិធីស្នាក់នៅ អត្ថប្រយោជន៍សម្រាប់គ្រួសារ តម្រូវការស្នាក់នៅអប្បបរមា ជម្រើសនៃការវិនិយោគ និងអ្វីៗផ្សេងទៀត នៅតែមិនមានការផ្លាស់ប្តូរ។
អ្វីដែលបានផ្លាស់ប្តូរ ហើយមានសារៈសំខាន់ចំពោះអ្នកវិនិយោគ និងក្រុមគ្រួសាររបស់ពួកគេ គឺរយៈពេលដែលត្រូវការដើម្បីមានសិទ្ធិទទួលបានសញ្ជាតិព័រទុយ៖
ទោះបីជាកម្មវិធីទិដ្ឋាការមាសប្រទេសព័រទុយហ្គាល់ នៅតែជាកម្មវិធីមួយក្នុងចំណោមកម្មវិធីតិចតួចនៅអឺរ៉ុប ដែលផ្តល់ជម្រើសទៅកាន់ការទទួលបានសញ្ជាតិ ដោយមិនតម្រូវឱ្យអ្នកដាក់ពាក្យស្នាក់នៅក្នុងប្រទេសពេញលេញក៏ដោយ ក៏វាមិនសមស្របនោះដែរ បើអ្នកគិតថាគោលដៅចម្បងគឺការទទួលបាន លិខិតឆ្លងដែនទីពីរ ក្នុងរយៈពេលខ្លី។
ទោះបីជានៅមានការពិភាក្សាដែលមិនទាន់បញ្ចប់ និងបទប្បញ្ញត្តិដែលត្រូវរៀបចំ និងអនុម័តបន្ថែមពាក់ព័ន្ធនឹងវិសោធនកម្មទាំងនេះ ជាពិសេសទាក់ទងនឹងការអនុវត្ត របបអន្តរកាល (transitional regime) សម្រាប់អ្នកដែលបានដាក់ពាក្យរួចហើយ ប៉ុន្តែមិនទាន់ដាក់ពាក្យសុំសញ្ជាតិក៏ដោយ ក៏សម្រាប់អ្នកដាក់ពាក្យថ្មី វាមានសុវត្ថិភាពក្នុងការសន្មតថា រយៈពេលដែលវែងជាងមុន នឹងត្រូវអនុវត្តចាប់ពីពេលនេះតទៅ។
បច្ចុប្បន្ន មានជម្រើសវិនិយោគជាច្រើនសម្រាប់អ្នកដែលមានបំណងដាក់ពាក្យសុំកម្មវិធីទិដ្ឋាការមាសប្រទេសព័រទុយហ្គាល់។ អ្នកអាចជ្រើសរើសជម្រើសណាមួយដែលសមស្របទៅនឹងតម្រូវការ ដោយពិចារណាលើការចំណាយ ពេលវេលា និងកម្រិតនៃការចូលរួមដែលត្រូវការ។
ជម្រើសទូទៅដែលត្រូវបានចាត់ទុកថាមានតម្លៃទាប សាមញ្ញ និងលឿនជាងគេ គឺជាជម្រើសដែលគេហៅថា “Donation” ឬការបរិច្ចាគ។ ជម្រើសនេះតម្រូវឱ្យមានការបរិច្ចាគចំនួន €250,000 ដែលជាចំនួនទឹកប្រាក់មិនអាចដកវិញបាន ដើម្បីគាំទ្រដល់ការផលិតសិល្បៈ ការស្តារ ឬការថែរក្សាបេតិកភណ្ឌវប្បធម៌ជាតិរបស់ប្រទេសព័រទុយហ្គាល់ តាមរយៈស្ថាប័នសាធារណៈដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ឬមូលនិធិឯកជនដែលមានស្ថានភាពជាស្ថាប័នមានប្រយោជន៍សាធារណៈ។
ប្រសិនបើការវិនិយោគ ឬការបរិច្ចាគធ្វើឡើងនៅក្នុងតំបន់ដែលមានប្រជាជនរស់នៅតិច ដូចជាទីក្រុងជាច្រើននៅតំបន់ជនបទនៃប្រទេសព័រទុយហ្គាល់ ចំនួនទឹកប្រាក់ដែលត្រូវការអាចត្រូវបានបន្ថយមកនៅត្រឹម €200,000។
ទោះជាយ៉ាងណា អ្នកវិនិយោគមួយចំនួនចង់មានលទ្ធភាពរក្សា និងអាចយកទុនរបស់ខ្លួនត្រឡប់មកវិញ បន្ទាប់ពីទទួលបានសិទ្ធិស្នាក់នៅអចិន្ត្រៃយ៍ ឬសញ្ជាតិព័រទុយហ្គាល់។ ក្នុងករណីនេះ ជម្រើសដែលងាយស្រួលមួយគឺការវិនិយោគចំនួន €500,000 ទៅក្នុងមូលនិធិវិនិយោគរបស់ប្រទេសព័រទុយហ្គាល់។
អ្នកវិនិយោគអាចជ្រើសរើសមូលនិធិដោយខ្លួនឯង ព្រោះមិនមានបញ្ជីមូលនិធិថេរមួយដែលកំណត់ថាត្រូវតែប្រើសម្រាប់កម្មវិធីទិដ្ឋាការមាសនោះទេ។ ប្រសិនបើមូលនិធិនោះដាក់ទុនយ៉ាងហោចណាស់ 60% ទៅក្នុងក្រុមហ៊ុនពាណិជ្ជកម្មដែលមានទីស្នាក់ការកណ្តាលនៅប្រទេសព័រទុយហ្គាល់ មិនវិនិយោគដោយផ្ទាល់ ឬដោយប្រយោលទៅក្នុងអចលនទ្រព្យ ហើយត្រូវបានអនុម័តដោយអាជ្ញាធរព័រទុយហ្គាល់ដែលមានសមត្ថកិច្ច ដូចជា CMVM នោះ អ្នកវិនិយោគអាចជ្រើសរើសមូលនិធិដែលសមស្របបំផុតទៅនឹងតម្រូវការ និងគោលដៅវិនិយោគរបស់ខ្លួន។
ជម្រើសវិនិយោគក្នុងអាជីវកម្ម ឬជម្រើសបង្កើតការងារ ជាទូទៅតម្រូវឱ្យអ្នកវិនិយោគចូលរួមក្នុងដំណើរការកាន់តែច្រើន ហើយក៏អាចចំណាយពេលយូរជាងក្នុងការរៀបចំផងដែរ ព្រោះវាពាក់ព័ន្ធនឹងនីតិវិធីរដ្ឋបាលបន្ថែម ដូចជា ការចុះបញ្ជីពាណិជ្ជកម្ម ការចុះបញ្ជីសន្តិសុខសង្គម ការរក្សាបុគ្គលិកឱ្យមានការងារធ្វើ និងលក្ខខណ្ឌពាក់ព័ន្ធផ្សេងៗទៀត។
សរុបមក ប្រសិនបើជ្រើសរើសជម្រើសទីមួយ អ្នកវិនិយោគត្រូវចំណាយយ៉ាងហោចណាស់ €500,000 ដើម្បីបង្កើតក្រុមហ៊ុនពាណិជ្ជកម្មថ្មីមួយដែលមានទីស្នាក់ការកណ្តាលនៅប្រទេសព័រទុយហ្គាល់ ហើយត្រូវធានាថានឹងបង្កើតការងារពេញម៉ោង និងអចិន្ត្រៃយ៍ចំនួន 5។ ការងារទាំងនេះត្រូវរក្សាទុកយ៉ាងហោចណាស់ 3 ឆ្នាំជាប់ៗគ្នា។
ជម្រើសមួយទៀត គឺអ្នកវិនិយោគត្រូវចំណាយយ៉ាងហោចណាស់ €500,000 ដើម្បីបង្កើនមូលធនភាគហ៊ុនរបស់អាជីវកម្មដែលមានស្រាប់ និងមានទីស្នាក់ការកណ្តាលនៅប្រទេសព័រទុយហ្គាល់។ ក្នុងករណីនេះ អ្នកវិនិយោគត្រូវធានាការបង្កើតការងារអចិន្ត្រៃយ៍យ៉ាងហោចណាស់ 5 កន្លែង ឬរក្សាការងារយ៉ាងហោចណាស់ 10 កន្លែង ដែលក្នុងចំណោមនោះយ៉ាងហោចណាស់ 5 កន្លែងត្រូវជាការងារអចិន្ត្រៃយ៍។ ការងារទាំងនេះត្រូវរក្សាទុកយ៉ាងហោចណាស់ 3 ឆ្នាំជាប់គ្នា។
ប្រសិនបើជ្រើសរើសជម្រើសទីពីរ អ្នកវិនិយោគត្រូវបង្កើតការងារពេញម៉ោងយ៉ាងហោចណាស់ 10 នៅប្រទេសព័រទុយហ្គាល់។ ការងារទាំងនេះអាចបង្កើតឡើងតាមរយៈអាជីវកម្មថ្មី ឬអាជីវកម្មដែលមានស្រាប់ ដែលបានបង្កើត និងកំពុងប្រតិបត្តិការនៅក្នុងប្រទេសព័រទុយហ្គាល់។
អ្នកវិនិយោគមិនចាំបាច់មានគុណវុឌ្ឍិជាក់លាក់ ចំណេះដឹងពិសេស ឬតម្រូវឱ្យចេះភាសាព័រទុយហ្គាល់ ដើម្បីដាក់ពាក្យ និងទទួលបានកម្មវិធីទិដ្ឋាការមាសនោះទេ។
ជនជាតិដែលមិនមែនជាពលរដ្ឋសហភាពអឺរ៉ុប (EU), តំបន់សេដ្ឋកិច្ចអឺរ៉ុប (EEA), Andorra ឬ Switzerland ជាទូទៅអាចមានសិទ្ធិចូលរួមក្នុងកម្មវិធីនេះ ប្រសិនបើពួកគេបំពេញតាមលក្ខខណ្ឌដែលបានកំណត់។
អ្នកដាក់ពាក្យត្រូវមានឯកសារធ្វើដំណើរដែលមានសុពលភាព ដូចជា លិខិតឆ្លងដែន ហើយត្រូវដាក់ពាក្យសុំ និងទទួលបានលេខសម្គាល់ពន្ធរបស់ប្រទេសព័រទុយហ្គាល់ (Portuguese Tax ID)។ បន្ទាប់មក ត្រូវធ្វើការវិនិយោគដែលស្របតាមលក្ខខណ្ឌរបស់កម្មវិធីទិដ្ឋាការមាសនៅប្រទេសព័រទុយហ្គាល់ និងត្រូវទៅបង្ហាញខ្លួនផ្ទាល់សម្រាប់ការកំណត់អត្តសញ្ញាណជីវមាត្រ (biometrics) ដែលជាកាតព្វកិច្ច ជាមួយអាជ្ញាធរអន្តោប្រវេសន៍ AIMA។
អ្នកដាក់ពាក្យក៏ត្រូវមានប្រវត្តិស្អាតស្អំ និងមិនត្រូវបានហាមឃាត់មិនឱ្យចូល ឬស្នាក់នៅក្នុងប្រទេសព័រទុយហ្គាល់ ឬត្រូវបានសម្គាល់ក្នុងប្រព័ន្ធព័ត៌មានអន្តោប្រវេសន៍របស់ប្រទេសព័រទុយហ្គាល់ឡើយ។ លើសពីនេះ អ្នកដាក់ពាក្យមិនត្រូវមានការសម្គាល់ ឬការជូនដំណឹងអវិជ្ជមាននៅក្នុងមូលដ្ឋានទិន្នន័យរបស់អឺរ៉ុប ដោយអាជ្ញាធរអន្តោប្រវេសន៍ ឬអាជ្ញាធរអនុវត្តច្បាប់ឡើយ។
ក្រៅពីលក្ខខណ្ឌខាងលើ ដោយសារតែស្តង់ដាររបស់សហភាពអឺរ៉ុបស្តីពីការប្រឆាំងការលាងលុយ (Anti-Money Laundering) និងច្បាប់ ព្រមទាំងបទប្បញ្ញត្តិពាក់ព័ន្ធនៅប្រទេសព័រទុយហ្គាល់ អ្នកវិនិយោគក៏ត្រូវអាចបង្ហាញជូនមូលនិធិវិនិយោគ និងស្ថាប័នធនាគារថា ប្រាក់ដែលយកមកវិនិយោគមានប្រភពស្របច្បាប់ និងអាចបញ្ជាក់ប្រភពបានច្បាស់លាស់។
ចុងក្រោយនេះ ក្នុងករណីខ្លះ អ្នកវិនិយោគអាចត្រូវដាក់ពាក្យសុំ Schengen Visa ដើម្បីអាចចូលទៅកាន់អឺរ៉ុប ឬប្រទេសព័រទុយហ្គាល់ដោយស្របច្បាប់ សម្រាប់ចូលរួមការណាត់ជួបកំណត់អត្តសញ្ញាណជីវមាត្រ (biometrics) ដែលជាកាតព្វកិច្ចជាមួយ AIMA។
ពលរដ្ឋមកពីប្រទេសជាក់លាក់មួយចំនួន ជាទូទៅអាចចូលប្រទេសព័រទុយហ្គាល់សម្រាប់ការស្នាក់នៅរយៈពេលខ្លីដោយមិនចាំបាច់មាន Schengen Visa ដូចជា ប្រទេសប្រេស៊ីល កាណាដា សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងតំបន់រដ្ឋបាលពិសេសហុងកុង (Hong Kong Special Administrative Region) ជាដើម។
ក្រៅពីអ្នកវិនិយោគចម្បងដែលយើងហៅថា “អ្នកដាក់ពាក្យសុំសំខាន់” (Main Applicant) សមាជិកគ្រួសារខាងក្រោមក៏អាចដាក់បញ្ចូលក្នុងពាក្យសុំបានផងដែរ។
នៅពេលនិយាយអំពីរយៈពេលនៃដំណើរការ វាពិតជាមានសារៈសំខាន់ណាស់ក្នុងការកត់សម្គាល់ថា កត្តាជាច្រើនអាចចូលមកពាក់ព័ន្ធនឹងនីតិវិធីអន្តោប្រវេសន៍ ព្រោះករណីនីមួយៗត្រូវបានពិនិត្យដោយឡែកពីគ្នា ដូច្នេះក៏មានរយៈពេល និងលក្ខណៈរៀងៗខ្លួនដែលត្រូវអនុវត្តតាម។ និយាយឱ្យខ្លី គឺមិនអាចធានារយៈពេលជាក់លាក់ណាមួយ និងភាពជាក់ស្តែងបានទេ។
វាក៏ជាការពិតដែលគេបានដឹងជាទូទៅថា AIMA ដែលជាអាជ្ញាធរអន្តោប្រវេសន៍របស់ប្រទេសព័រទុយហ្គាល់ បានជួបប្រទះការយឺតយ៉ាវយ៉ាងខ្លាំងក្នុងការដំណើរការពាក្យសុំ ជាពិសេសបន្ទាប់ពីជំងឺរាតត្បាត ដែលបាននាំឱ្យមានចំនួនពាក្យសុំកកស្ទះយ៉ាងច្រើន។ ទោះជាយ៉ាងណា បន្ទាប់ពីមានការបង្កើនចំនួនបុគ្គលិក និងការដាក់ឱ្យប្រើប្រាស់ដំណោះស្រាយដែលផ្អែកលើបច្ចេកវិទ្យាសម្រាប់នីតិវិធីផ្សេងៗ យើងបានឃើញថា រយៈពេលនៃដំណើរការជាទូទៅមានភាពប្រសើរឡើងចាប់តាំងពីឆ្នាំ 2025 មក។
|
ជំហ៊ាន |
ពេលវេលា |
| A. ការស្នើសុំ NIF (លេខសម្គាល់ពន្ធរបស់ប្រទេសព័រទុយហ្គាល់ – Tax ID) | 1 ទៅ 2 អាទិត្យ |
| B. ការបើកកុងធនាគានៅប្រទេសព័រទុយហ្គាល់ (អាចត្រូវបានលើកលែងក្នុងករណីជាក់លាក់មួយចំនួន) | 4 ទៅ 6 អាទិត្យ *រយៈពេលអាចប្រែប្រួល អាស្រ័យលើឯកសារ និងការផ្ទៀងផ្ទាត់ប្រភពទុនរបស់ពួកគេ |
| C. ធ្វើការវិនិយោគ រួមទាំងការផ្ទៀងផ្ទាត់អត្តសញ្ញាណ (KYC) និងការវិភាគអនុលោមតាមច្បាប់/បទប្បញ្ញត្តិ ពីអង្គភាពមូលនិធិវិនិយោគ/អង្គភាពផ្តល់អំណោយ | 2 ទៅ 4 អាទិត្យ |
| D. ការប្រមូល និងធ្វើនីត្យានុកូលកម្មឯកសារ | 4 ទៅ 8 អាទិត្យ
*រយៈពេលអាចប្រែប្រួល អាស្រ័យលើប្រទេសកំណើត និងលក្ខខណ្ឌនៃការធ្វើនីត្យានុកូលកម្មឯកសារដែលត្រូវអនុវត្ត |
| E. ការណាត់ជួបផ្ទាល់សម្រាប់ផ្តល់ទិន្នន័យជីវមាត្រ (biometrics) | 6 ទៅ 9 ខែ |
| F. ការអនុម័តចុងក្រោយលើពាក្យស្នើកម្មវិធី ការចេញប័ណ្ណស្នាក់នៅជូន | 9 ទៅ 12 ខែ |
ជាធម្មតា មានវិធីមួយចំនួនដែលអាចជួយពន្លឿនដំណើរការបាន ដោយព្យាយាមបំពេញជំហានដំបូងមួយចំនួនឱ្យបានមុនពេលដាក់ពាក្យសុំជាលើកដំបូង ហើយធ្វើជំហានទាំងនេះក្នុងពេលដំណាលគ្នាឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន។ ការមានក្រុមការងារដែលមានបទពិសោធន៍ ដើម្បីណែនាំអ្នកទាំងនៅក្នុងប្រទេសកំណើតរបស់អ្នក និងនៅប្រទេសព័រទុយហ្គាល់ អាចជួយពន្លឿនដំណើរការបានយ៉ាងច្បាស់ផងដែរ។
សូមចំណាំថាទិដ្ឋាការមាស មានសុពលភាពរយៈពេលពីរឆ្នាំ ហើយអាចបន្តសុពលភាពបានជាបន្តបន្ទាប់ដោយមិនកំណត់ចំនួន សម្រាប់រយៈពេលពីរឆ្នាំស្មើគ្នាក្នុងមួយលើក ដរាបណាអ្នកនៅតែរក្សាការវិនិយោគរបស់អ្នក មិនមានប្រវត្តិព្រហ្មទណ្ឌ និងអនុវត្តតាមលក្ខខណ្ឌស្តីពីរយៈពេលសិទ្ធិស្នាក់នៅអប្បបរមា។
នៅពេលនិយាយអំពីការឈានទៅដល់ការទទួលបានសញ្ជាតិព័រទុយហ្គាល់ ឬសិទ្ធិស្នាក់នៅអចិន្ត្រៃយ៍ អ្នកកាន់ទិដ្ឋាការមាសមានជម្រើស ដែលអាចអនុវត្តបាន ដូចដែលបានរៀបរាប់ខាងក្រោម។
| ព័ត៌មានថ្មីរបស់ កម្មវិធីទិដ្ឋាការមាសប្រទេសព័រទុយហ្គាល់
ចាប់ពីការទទួលប័ណ្ណស្នាក់នៅលើកដំបូង រហូតដល់ការដាក់ពាក្យសុំសញ្ជាតិ តាមច្បាប់បច្ចុប្បន្ន
បន្តសុពលភាពទិដ្ឋាការមាស របស់អ្នករៀងរាល់ 2 ឆ្នាំម្តង រហូតដល់អ្នកប្តូរទៅជាសិទ្ធិស្នាក់នៅអចិន្ត្រៃយ៍ ឬដាក់ពាក្យសុំសញ្ជាតិ។ សម្រាប់ពលរដ្ឋសហភាពអឺរ៉ុប (EU) និងប្រទេសសមាជិក CPLP អាចមានសិទ្ធិដាក់ពាក្យបន្ទាប់ពី 7 ឆ្នាំ ជំនួសឱ្យ 10 ឆ្នាំ។ |
ហេតុអ្វីបានជាគួរធ្វើការជាមួយមេធាវីសម្រាប់កម្មវិធីទិដ្ឋាការមាសប្រទេសព័រទុយហ្គាល់
ច្បាប់អន្តោប្រវេសន៍ គឺជាវិស័យដែលពាក់ព័ន្ធយ៉ាងជិតស្និទ្ធជាមួយជីវិត និងអនាគតរបស់មនុស្ស។ ដំណើរការអន្តោប្រវេសន៍អាចមានភាពស្មុគស្មាញ ដោយសារតែពាក់ព័ន្ធនឹងច្បាប់ បទប្បញ្ញត្តិ នីតិវិធីរដ្ឋបាល និងតម្រូវការរបស់អាជ្ញាធរនៃប្រទេសនីមួយៗ។
ក្នុងស្ថានភាពបែបនេះ តួនាទីរបស់មេធាវីមិនមែនមានត្រឹមតែការរៀបចំឯកសារ ឬដាក់ពាក្យស្នើសុំប៉ុណ្ណោះទេ។ មេធាវីអាចជួយពន្យល់ពីសិទ្ធិ និងកាតព្វកិច្ចរបស់អ្នក បកស្រាយច្បាប់ និងនីតិវិធីដែលស្មុគស្មាញ ណែនាំអំពីជម្រើសដែលអាចមាន និងជួយឱ្យអ្នកយល់ច្បាស់ពីផលប៉ះពាល់ដែលការសម្រេចចិត្តនីមួយៗអាចមានចំពោះអ្នក និងគ្រួសារ។
សម្រាប់អ្នកដែលកំពុងរស់នៅ ឬចាប់ផ្តើមជីវិតនៅប្រទេសថ្មី ការទាក់ទងជាមួយអាជ្ញាធរបរទេស ការសម្របខ្លួនទៅនឹងប្រព័ន្ធច្បាប់ និងវប្បធម៌ថ្មី និងការដោះស្រាយនីតិវិធីរដ្ឋបាល អាចបង្កើតភាពតានតឹង និងភាពមិនប្រាកដប្រជា។ ការមានការណែនាំផ្នែកច្បាប់ដែលត្រឹមត្រូវ អាចជួយឱ្យដំណើរការទាំងនេះមានភាពច្បាស់លាស់ និងមានរបៀបរៀបរយជាងមុន។
ជាពិសេសនៅក្នុងករណីដែលពាក់ព័ន្ធនឹងសិទ្ធិស្នាក់នៅ ការបន្តប័ណ្ណស្នាក់នៅ ការស្នើសុំសិទ្ធិស្នាក់នៅអចិន្ត្រៃយ៍ សញ្ជាតិ ឬបញ្ហាគ្រួសារដែលមានធាតុអន្តរជាតិ ការយល់ដឹងអំពីច្បាប់ និងពេលវេលាដែលពាក់ព័ន្ធ គឺមានសារៈសំខាន់សម្រាប់ការរៀបចំផែនការរយៈពេលវែង។
ជាចុងក្រោយ តួនាទីដ៏សំខាន់មួយរបស់មេធាវី គឺធ្វើឱ្យព័ត៌មានផ្នែកច្បាប់ដែលពិបាកយល់ ក្លាយជាព័ត៌មានដែលមនុស្សធម្មតាអាចយល់ និងយកទៅប្រើប្រាស់ក្នុងការសម្រេចចិត្តរបស់ខ្លួនបាន។ វាមិនមែនជាការសម្រេចចិត្តជំនួសអតិថិជនទេ ប៉ុន្តែជាការផ្តល់ព័ត៌មាន និងការណែនាំ ដើម្បីឱ្យមនុស្សម្នាក់អាចធ្វើការសម្រេចចិត្តដោយមានការយល់ដឹងច្បាស់លាស់ជាងមុន។
Thank you for visiting Harvey Law Group.
Please select our nearest office to you and complete the enquiry form below.
To send successfully, you must fill in all the required fields marked by an asterisk “*”.