តើកម្មវិធី Canada Start-Up Visa ជាអ្វី?

Canada Start-Up Visa ជាកម្មវិធីដែលបានបង្កើតឡើងសម្រាប់សហគ្រិន ដែលមានគំនិតច្នៃប្រឌិតដែលអាចនឹងជំរុញកំណើនសេដ្ឋកិច្ច និង ទទួលបានការបេជ្តាចិត្តជាលទ្ធផលពីអង្គការដែលបានកំនត់។ កម្មវិធីនេះទាមទារការវិនិយោគហិរញ្ញវត្ថុអប្បបរមាចំនួន CAD 190,000 និងផ្តល់សិទ្ធិស្នាក់នៅក្នុងប្រទេសកាណាដា។ បេក្ខជនអាចដាក់ពាក្យសុំសញ្ជាតិកាណាដាបានបន្ទាប់ពី 3ឆ្នាំ។

អត្ថប្រយោជន៍

  • ទទួលបានសិទ្ធិរស់នៅអចិន្ត្រៃយ៍ភ្លាមៗ បន្ទាប់បានទទួលជោគជ័យលើពាក្យស្នើសុំ
  • សញ្ជាតិទីពីរត្រូវបានអនុញ្ញាត
  • អ្នកក្រោមបន្ទុកអាចរាប់បញ្ជូលបាន៖
    • ប្តី/ប្រពន្ធ ឬដៃគូ
    • កូនក្រោមបន្ទុកមានអាយុក្រោម 22ឆ្នាំ ដែលមិនទាន់មានប្តី/ប្រពន្ធ ឬដៃគូ
  • មិនមានប្រភពមូលនិធិ និង​តម្រូវការមូលនិធិ
  • មិនមានការកំណត់អាយុ
  • ដំណើរការរហ័ស
  • មានសិទិ្ធអាចរស់នៅ ធ្វើការ និងសិក្សាបន្ទាប់ពីការអនុម័ត
  • ទទួលបានការអប់រំឧបត្ថម្ភធន ដែលមានគុណភាពខ្ពស់បន្ទាប់ពីការយល់ព្រម
  • ទទួលបានប្រព័ន្ធថែទាំសុខភាព និងសុខុមាលភាពដែលមានលក្ខណ:ឈានមុខគេ
  • ឱកាសដើម្បីធានាសាច់ញាតិគ្រួសាររបស់អ្នកទៅកាណាដា​
  • សិទ្ធិអាចដាក់ពាក្យយកសញ្ជាតិកាណាដាភ្លាមៗបន្ទាប់ពីទទួលបានសិទ្ធិរស់នៅអចិន្ត្រៃយ៍ 3 ឆ្នាំ ក្រោយមក។

    លក្ខខណ្ឌ

    • អ្នកដាក់ពាក្យត្រូវតែបង្ហាញថា ពួកគេគឺជាវិនិយោគិនដែលចង់ធ្វើអន្តោប្រវេសន៍ និង​មានភាពឆ្នៃប្រឌិត ព្រមទាំងអាចបង្កើតការងារ និងជួយឲ្យមានកំណើនសេដ្ឋកិច្ច​បន្ថែមទៀត
    • អ្នកដាក់ពាក្យត្រូវតែកាន់ហ៊ុនយ៉ាងតិច​ 10% នៃហ៊ុននៅក្នុងអាជីវកម្ម ហើយរួមគ្នាជាមួយនិងអង្គភាពយ៉ាងតិចចំនួន 50% នៃចំណែកភាគហ៊ុន
    • អ្នកដាក់ពាក្យត្រូវតែធ្វើប្រតិបត្តិការនិងគ្រប់គ្រងការបណ្តាក់ទុនអាជីវកម្មនៅពេលបង្កើតឡើងពីប្រទេសកាណាដា
    • អ្នកដាក់ពាក្យត្រូវតែបំពេញកំរិតអប្បបរមានៃកំរិត 5 នៅក្នុងការប្រលងដែលទទួលស្គាល់នៅកាណាដា ជាភាសាអង់គ្លេសរឺបារាំង ក្នុងការនិយាយ ការអាន​ ការស្តាប់ និងការសរសេរបាន
    • អ្នកដាក់ពាក្យត្រូវបង្ហាញថាខ្លួនមានមូលនិធិគ្រប់គ្រាន់ដើម្បីគាំទ្រនិងអ្នកក្រោមបន្ទុកបន្ទា​ប់ពីពួកគេបានទៅដល់ប្រទេសកាណាដា
    • អ្នកដាក់ពាក្យ និងសមាជិកគ្រួសារទាំងអស់ត្រូវតែមានសុខភាពល្អ និងមិនធ្លាប់មានប្រវត្តិទាក់ទងបទឧក្រិដ្ឋផ្សេងៗ

    ជម្រើសក្នុងការវិនិយោគ

    អ្នកដាក់ពាក្យអាចនិងទទួលបានលិខិតវិញ្ញាបនប័ត្រការប្តេជ្ញាចិត្តពីអង្គការដែលបានចាត់តាំងមួយក្នុងចំណោមប្រភេទខាងក្រោម៖

    • Business Incubator – ត្រូវបញ្ជាក់ថាពួកគេកំពុងតែចូលរួម ឫ ត្រូវបានទទួលឲ្យចូលរួមកម្មវិធីបង្កើតមុខជំនួញប្រភទថ្មី របស់អ្នកដាក់ពាក្យស្នើសុំនេះ
    • Angel Investor Group – ត្រូវបញ្ជាក់ថា ពួកគេកំពុងវិនិយោគទៅក្នុងមុខ​ជំនួញរបស់អ្នកដាក់ពាក្យស្នើសុំ យ៉ាងហោចណាស់ចំនួន CAD 75,000 ឬ
    • Venture Capital Fund – ត្រូវបញ្ជាក់ថា ពួកគេកំពុងវិនិយោគទៅក្នុង​មុខ​ជំនួញរបស់អ្នកដាក់ពាក្យស្នើសុំ យ៉ាងហោចណាស់ចំនួន CAD 200,000​

    ដំណើរការ

    ពេលវេលាដំណើរការទិដ្ឋាការ: 40 ខែ

    កិច្ចខំប្រឹងប្រែង និងការអនុវត្ត

    • ការកំណត់អ្នកតំណាងដែលមានសិទ្ធិដាក់ពាក្យស្នើរ។
    • ផ្តល់ភស្តុតាងនៃកម្រិតភាសា និងឯកសារផ្ទាល់ខ្លួនផ្សេងទៀត។
    • ទទួលបានវិញ្ញាបនបត្រការប្តេជ្ញាចិត្តពី Angel Investor Group, Venture Capital Fund ឬ Business Incubator។

    ការអនុម័តនិងការវិនិយោគ

    • ដាក់បញ្ជូនទម្រង់ពាក្យស្នើរសុំ ឯកសារគាំទ្រ និងថ្លៃសេវា។
    • ពេលវេលាដំណើរការសម្រាប់ពាក្យសុំសិទ្ធិស្នាក់នៅអចិន្ត្រៃយ៍ដែលបានដាក់នៅក្រោមប្រភេទនេះគឺមានរយៈពេល 40 ខែ។

    សិទ្ធិស្នាក់នៅ

    • អ្នកដាក់ពាក្យដែលទទួលបានជោគជ័យនឹងទទួលបានសិទ្ធិស្នាក់នៅអចិន្ត្រៃយ៍ភ្លាមៗនៅក្នុងប្រទេសកាណាដា។

    Contact An Office Nearest To You

    With 30 years of immigration experience, each of Harvey Law Group’s lawyers carefully studies each client’s needs, resources and determines the immigration solution that best aligns with our client’s vision and values.

      កម្មវិធីទិដ្ឋាការចាប់ផ្តើមជំនួញថ្មី

      របស់​ប្រទេស​កាណាដា​ (CSUV)

      ឯកសារនេះ ធ្វើឡើងក្នុងគោលបំណងសម្រាប់ការណែនាំ និងជាពត៌មានទូទៅតែប៉ុណ្ណោះ និងមិនមានការបង្កើត ឫផ្តល់ អោយក្នុងនាមជាដំបូន្មានស្របច្បាប់នោះទេ។ ពត៌មានបែបនេះ អាចមានការផ្លាស់ប្តូរ ដោយគ្មានការជូនដំណឹងជាមុន។ ករណីនីមួយៗ មានលក្ខណៈប្លែកពីគេហើយអាស្រ័យលើអង្គហេតុនិងកាលៈទេសៈរបស់បុគ្គលម្នាក់ៗ ដោយត្រូវមានការ ពិចារណាដិតដល់ណាមួយ ប្រសិនបើមានការអនុវត្តពត៌មានទូទៅ ចំពោះស្ថានភាពទូទៅរបស់អ្នក។ ចំពោះការវាយតម្លៃ លើកាលៈទេសៈផ្ទាល់ខ្លួនរបស់អ្នក យើងនឹងមានក្រុមការងារផ្នែកច្បាប់របស់យើងចូលរួមជួយសម្របសម្រួល។