The Portugal Golden Visa offers Cambodian investors a pathway to EU residency through a €250,000 cultural donation or a €500,000 fund investment. With this program, you and your family (spouse, children, parents) can secure the right to live, work, and study in Portugal, while enjoying visa-free travel across the Schengen Area.
The visa is valid for 2 years, renewable, and requires only 7 days per year in Portugal. After 5 years, investors may apply for permanent residency or citizenship with basic Portuguese language skills. Benefits include public healthcare, free education, and tax advantages.
With over 32 years of immigration expertise, Harvey Law Group Cambodia provides trusted guidance from investment to citizenship.

តើទិដ្ឋាការមាសព័រទុយហ្គាល់ជាអ្វី?

កម្មវិធីទិដ្ឋាការមាសរបស់ប្រទេសព័រទុយហ្កាល់ គឺជាកម្មវិធីទទួលបានសិទ្ធិរស់នៅរយៈពេល 5 ឆ្នាំ តាមរយៈការវិនិយោគ សម្រាប់ពលរដ្ឋក្រៅសហភាពអឺរ៉ុប (Non-EU Citizens)។ លើសពីការផ្តល់សិទ្ធិស្នាក់នៅក្នុងទ្វីបអឺរ៉ុប កម្មវិធីនេះក៏អាចផ្តល់ឱកាសដូចជាការទទួលបានផលចំណេញពីការវិនិយោគ និងអនុញ្ញាតឱ្យអ្នក និងក្រុមគ្រួសារ ចូលប្រើប្រព័ន្ធសុខាភិបាល និងវិស័យអប់រំរបស់ប្រទេសព័រទុយហ្កាល់ ព្រមទាំងរីករាយជាមួយគុណភាពជីវិតដ៏ល្អ។ លក្ខខណ្ឌស្នាក់នៅតម្រូវឱ្យអ្នកមានវត្តក្នុងប្រទេសនោះផ្ទាល់ គិតជាអប្បបរមាត្រឹមតែ ​7 ថ្ងៃ ក្នុងឆ្នាំដំបូង។ ក្នុងអំឡុងពេលមានសិទ្ធិស្នាក់នៅនេះដែរ អ្នកអាចធ្វើដំណើរដោយមិនបាច់សុំទិដ្ឋាការ ទៅកាន់ប្រទេសផ្សេងៗក្នុងតំបន់ Schengen។ បន្ទាប់ពីរយៈពេល 5 ឆ្នាំ អ្នកអាចមានសិទ្ធិដាក់ពាក្យសុំស្នាក់នៅអចិន្ត្រៃយ៍ ឬសញ្ជាតិព័រទុយហ្កាល់ ប្រសិនបើបានបំពេញលក្ខខណ្ឌច្បាប់ដែលបានកំណត់។

អត្ថប្រយោជន៍

  • សមាជិក​ក្នុង​បន្ទុក​ដែល​អាច​រាប់​បញ្ចូល​មាន​៖
    1. ប្តីប្រពន្ធ ឬ​ដៃ​គូ​មិន​ទាន់​រៀបការ​
    2. កូន​ក្នុង​បន្ទុក​
    3. ឳពុក​ម្តាយ
    4. ឪពុកម្តាយក្មេកដែលរស់នៅក្រោមបន្ទុកអ្នកវិនិយោគ
    5. បងប្អូនអនីតិជនដែលរស់នៅក្រោមបន្ទុកអ្នកវិនិយោគ​
  • ជាសមាជិក​តំបន់​ Schengen និង​សហភាព​អឺរ៉ុប​
  • មានសិទ្ធិ​រស់​នៅ​ ធ្វើការ​ និង​រៀន​នៅ​ក្នុង​សាធារណរដ្ឋ ព័រទុយហ្គាល់
  • ជា​ផ្លូវ​មួយ​ដើម្បី​ទទួល​បាន​សិទ្ធិ​ស្នាក់​នៅ​អចិន្រ្តៃយ៍​ និង​សញ្ជាតិ​ព័រទុយហ្គាល់បន្ទាប់​ពី​រយៈ​ពេល​5 ឆ្នាំ​ក្រោម​ច្បាប់​ដាច់​ដោយ​ឡែក​ (ផ្អែក​លើ​លក្ខខណ្ឌ និង​ការ​ធ្វើ​តេស្ត​ភាសា​) យ៉ាងណា​មិន​មាន​ការ​ធានា​ទេ
  • ស្តង់ដារ​ប្រព័ន្ធ​អប់រំ និងប្រព័ន្ធសុខាភិបាល​មាន​កម្រិត​ខ្ពស់
  • ធ្វើ​ដំណើរ​ទៅ​កាន់​តំបន់ Schengen ដោយ​មិន​ត្រូវ​ការ​ទិដ្ឋាការ
  • មិន​មាន​តម្រូវការភាសា ការ​សិក្សារ​អប់រំ ឬ​បទពិសោធន៍​ការងារ​

    លក្ខខណ្ឌតម្រូវ

    • មានអាយុ​ចាប់​ពី 18 ឆ្នាំ​ឡើង និង​មិន​មែន​ជា​ពលរដ្ឋ​​របស់​សហគមន៍​អឺរ៉ុប ឬ​តំបន់​សេដ្ឋកិច្ចអឺរ៉ុប (Non-EU/EEA)
    • ធ្វើ​ការ​វិនិយោគ​ដែល​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​ នៅ​សាធារណរដ្ឋ ព័រទុយហ្គាល់ ដោយប្រើ​ប្រាស់​ដើមទុន​ពី​បរទេស
    • រក្សា​វិនិយោគយ៉ាង​តិច​ 5ឆ្នាំ​បន្ទាប់​ពី​ការ​ចេញ​ប័ណ្ណ​ស្នាក់​នៅ​
    • មិន​មានបំណុល​ជាមួយ​អជ្ញាធរ​ព័រទុយហ្គាល់
    • មិន​មានប្រវត្តិ​ប្រព្រឹត្តិ​បទ​ឧក្រិដ្ឋ
    • មិន​ធ្លាប់​ចូល ឬ​ស្នាក់នៅ​សាធារណរដ្ឋ​ព័រទុយហ្គាល់ ឬក្នុងទ្វីបអុឺរ៉ុប​ដោយ​ខុស​ច្បាប់
    • ទទួល​បាន​លេខ​អត្តសញ្ញាណពន្ធ និង​បើក​គណនី​ធនាគារ​នៅ​សាធារណរដ្ឋ​ព័រទុយហ្គាល់
    • តម្រូវ​ការឲ្យ​ស្នាក់​នៅមាន​រយៈ​ពេល​ខ្លី ដែល​ជាមធ្យម​ត្រឹម  7​ ថ្ងៃ​ក្នុង​មួយ​ឆ្នាំ​ (ឬ​ 14​ថ្ងៃ​ក្នុង​រាល់​រយៈ​ពេល​2​ឆ្នាំ)​ ប៉ុន្តែ​យ៉ាង​ហោចណាស់​ 7​ ថ្ងៃ​ក្នុង​​ឆ្នាំដំបូង

    ជម្រើស​វិនិយោគ

    • ជម្រើស​ទី 1 : វិនិយោគ​ទឹកប្រាក់ EUR 500,000 ទៅ​ក្នុងមូលនិធិ​វិនិយោគ​ព័រទុយហ្គាល់​ដែល​មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់
      • ត្រូវរក្សា​វិនិយោគ​ទុក​យ៉ាង​ហោច​ណាស់ 5 ឆ្នាំ​បន្ទាប់​ពី​ទទួល​បាន​សិទ្ធិ​ស្នាក់​នៅ
      • ​ទឹកប្រាក់វិនិយោគយ៉ាង​តិច​ 60% ដែល​ដំណើរការ​ក្នុង​ក្រុមហ៊ុន​ពាណិជ្ជកម្ម​ដែល​មាន​ទីស្នាក់ការ​កណ្តាល់​ក្នុង​សារណរដ្ឋ​ព័រទុយហ្គាល់
    • ជម្រើស​ទី 2 : បរិច្ចាកទឹក​ប្រាក់​​ EUR 2០0,000 តាមវិធី​ផ្ទេ​រ​ដើម​ទុន​ដែល​ត្រូវ​ប្រើប្រាស់​ក្នុង​ការ​វិនិយោគ​ ឬ​ជួយ​ទ្រទ្រង់​ដល់​ផលិតកម្ម​សិល្បៈ ការ​ជួសជុល​ឬ​ថែរក្សា​បេតិកភណ្ឌ​វប្បធម៌ជាតិ តាមរយៈ​អង្គភាព​សាធារណៈ​ដែល​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​ ឬ​មូលនិធិ​ឯកជន​ដែល​មាន​ប្រយោជន៍ជាសាធារណៈ

    ការ​វិនិយោគត្រូវ​តែ​រក្សារ​ទុក​រហូត​ទាល់​តែ​ទទួល​បាន​ សិទ្ធិ​ស្នាក់នៅ​អចិន្រ្តៃយ៍​ ឬ​សញ្ជាតិ។

    ជម្រើស​វិនិយោគ

    • ជម្រើស​ទី 1 : វិនិយោគ​ទឹកប្រាក់ EUR 500,000 ទៅ​ក្នុងមូលនិធិ​វិនិយោគ​ព័រទុយហ្គាល់​ដែល​មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់
      • ត្រូវរក្សា​វិនិយោគ​ទុក​យ៉ាង​ហោច​ណាស់ 5 ឆ្នាំ​បន្ទាប់​ពី​ទទួល​បាន​សិទ្ធិ​ស្នាក់​នៅ
      • ​ទឹកប្រាក់វិនិយោគយ៉ាង​តិច​ 60% ដែល​ដំណើរការ​ក្នុង​ក្រុមហ៊ុន​ពាណិជ្ជកម្ម​ដែល​មាន​ទីស្នាក់ការ​កណ្តាល់​ក្នុង​សារណរដ្ឋ​ព័រទុយហ្គាល់
    • ជម្រើស​ទី 2 : បរិច្ចាកទឹក​ប្រាក់​​ EUR 250,000 តាមវិធី​ផ្ទេ​រ​ដើម​ទុន​ដែល​ត្រូវ​ប្រើប្រាស់​ក្នុង​ការ​វិនិយោគ​ ឬ​ជួយ​ទ្រទ្រង់​ដល់​ផលិតកម្ម​សិល្បៈ ការ​ជួសជុល​ឬ​ថែរក្សា​បេតិកភណ្ឌ​វប្បធម៌ជាតិ តាមរយៈ​អង្គភាព​សាធារណៈ​ដែល​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​ ឬ​មូលនិធិ​ឯកជន​ដែល​មាន​ប្រយោជន៍ជាសាធារណៈ

    ការ​វិនិយោគត្រូវ​តែ​រក្សារ​ទុក​រហូត​ទាល់​តែ​ទទួល​បាន​ សិទ្ធិ​ស្នាក់នៅ​អចិន្រ្តៃយ៍​ ឬ​សញ្ជាតិ។

    ដំណើរការកម្មវិធី

    • ទទួល​បាន​លេខ​អត្តសញ្ញាណពន្ធ​សាធារណរដ្ឋ​ព័រទុយហ្គាល់
    • បើក​គណនី​ធនាគារ​នៅ​សាធារណរដ្ឋ​ព័រទុយហ្គាល់
    • ធ្វើ​ការ​វិនិយោគ​ដែល​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់ ឲ្យ​បាន​ពេញលេញ
    • បំពេញ​រាល់​ឯកសារ​ដាក់​ពាក្យ​ដែល​តម្រូវ​ទាំងអស់
    • ដាក់ស្នើពាក្យសុំទៅកាន់ ទីភ្នាក់ងារសម្រាប់ការរួមបញ្ចូល អន្តោប្រវេសន៍ និងសិទ្ធិជ្រកកោន (AIMA)
    • នៅពេលទទួល​បាន​ការ​អនុម័ត​ អ្នកដាក់ពាក្យ និងអ្នកនៅក្នុងបន្ទុកត្រូវតែទៅ សាធារណរដ្ឋ ព័រទុយ-ហ្គាល់ ដើម្បី​ដាក់ស្នើការធ្វើ​ជីវមាត្រ មុនពេលលិខិតអនុញ្ញាតលំនៅដ្ឋានត្រូវបានចេញជូន​អ្នក​ដាក់ពាក្យ
    • លិខិតអនុញ្ញាតស្នាក់នៅមានសុពលភាពរយៈពេល 2 ឆ្នាំ អាចបន្តឡើងវិញរៀងរាល់ 2 ឆ្នាំដោយលក្ខខណ្ឌដូចខាងក្រោមៈ (1) រក្សាទុកការវិនិយោគ (2) ការអនុវត្ត​តាមលក្ខខណ្ឌ​ស្នាក់​នៅ​ (3) ការរក្សាលក្ខខណ្ឌ​តម្រូវដំបូងទាំងអស់

    ឯកសារនេះ ធ្វើឡើងក្នុងគោលបំណងសម្រាប់ការណែនាំ និងជាពត៌មានទូទៅតែប៉ុណ្ណោះ និងមិនមានការបង្កើត ឫផ្តល់ អោយក្នុងនាមជាដំបូន្មានស្របច្បាប់នោះទេ។ ពត៌មានបែបនេះ អាចមានការផ្លាស់ប្តូរ ដោយគ្មានការជូនដំណឹងជាមុន។ ករណីនីមួយៗ មានលក្ខណៈប្លែកពីគេហើយអាស្រ័យលើអង្គហេតុនិងកាលៈទេសៈរបស់បុគ្គលម្នាក់ៗ ដោយត្រូវមានការ ពិចារណាដិតដល់ណាមួយ ប្រសិនបើមានការអនុវត្តពត៌មានទូទៅ ចំពោះស្ថានភាពទូទៅរបស់អ្នក។ ចំពោះការវាយតម្លៃ លើកាលៈទេសៈផ្ទាល់ខ្លួនរបស់អ្នក យើងនឹងមានក្រុមការងារផ្នែកច្បាប់របស់យើងចូលរួមជួយសម្របសម្រួល។