REQUEST IMMIGRATION SERVICE
Thank you for visiting Harvey Law Group.
Please select our nearest office to you and complete the enquiry form below.
To send successfully, you must fill in all the required fields marked by an asterisk “*”.
ក្នុងនាមជាកម្មវិធីទិដ្ឋាការមាស ពេញនិយមមួយក្នុងពិភពលោក កម្មវិធីទិដ្ឋាការមាសប្រទេសព័រទុយហ្គាល់ អនុញ្ញាតឱ្យពលរដ្ឋដែលមិនមែនជាសមាជិកសហភាពអឺរ៉ុប និងក្រុមគ្រួសារ ទទួលបានសិទ្ធិរស់នៅតាមរយៈការវិនិយោគនៅក្នុងប្រទេសព័រទុយហ្គាល់។ ជម្រើសវិនិយោគដ៏ពេញនិយមមួយគឺការវិនិយោគតាមរយៈមូលនិធិវិនិយោគ (Investment Fund) ដែលអនុញ្ញាតឱ្យអ្នកដាក់ពាក្យវិនិយោគយ៉ាងហោចណាស់ €500,000 ទៅក្នុងមូលនិធិដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដូចជា Private Equity និង Venture Capital Funds ហើយត្រូវរក្សាការវិនិយោគនោះយ៉ាងតិច 5 ឆ្នាំ បន្ទាប់ពីទទួលបានប័ណ្ណស្នាក់នៅ។
ជម្រើសដ៏ពេញនិយម និងមានតម្លៃសមរម្យជាង គឺការវិនិយោគដែលមិនអាចដកវិញបាន ឬហៅថា ការបរិច្ចាគ (Donation) ដើម្បីគាំទ្រដល់ការផលិតសិល្បៈ ឬការស្តារ ការអភិរក្ស និងការថែរក្សាបេតិកភណ្ឌវប្បធម៌ជាតិ ដែលមានតម្លៃចាប់ពី €250,000។ តម្លៃនេះអាចកាត់បន្ថយមកត្រឹម €200,000 ប្រសិនបើគម្រោងសិល្បៈ ឬវប្បធម៌នោះស្ថិតនៅតំបន់ដែលមានប្រជាជនតិច ដូចជាតំបន់ជនបទជាច្រើនក្នុងប្រទេសព័រទុយហ្គាល់។
ការវិនិយោគដែលមានលក្ខខណ្ឌគ្រប់គ្រាន់ទាំងនេះ (មិនថាជាមូលនិធិវិនិយោគ ឬការបរិច្ចាគ) អនុញ្ញាតឱ្យអ្នកវិនិយោគដាក់ពាក្យស្នើសុំកម្មវិធីទិដ្ឋាការមាស ដែលជាប័ណ្ណផ្ដល់សិទ្ធិស្នាក់នៅបណ្តោះអាសន្ន (Residence Permit)។ AIMA ដែលជាអាជ្ញាធរអន្តោប្រវេសន៍របស់ប្រទេសព័រទុយហ្គាល់ នឹងពិនិត្យថាការវិនិយោគត្រូវបានអនុវត្តត្រឹមត្រូវតាមលក្ខខណ្ឌច្បាប់ និងពិនិត្យប្រវត្តិព្រហ្មទណ្ឌរបស់អ្នកវិនិយោគនៅប្រទេសដើម និងក្នុងសហភាពអឺរ៉ុប។
ប្រសិនបើការស្នើសុំត្រូវបានអនុម័ត អ្នកដាក់ពាក្យនឹងទទួលបានប័ណ្ណស្នាក់នៅបណ្តោះអាសន្ននៅប្រទេសព័រទុយហ្គាល់ ដែលមានសុពលភាព 2 ឆ្នាំ ហើយអាចបន្តសុពលភាពបានជាបន្តបន្ទាប់ ប្រសិនបើលក្ខខណ្ឌវិនិយោគនៅតែរក្សាទុក និងបំពេញតម្រូវការស្នាក់នៅអប្បបរមា។
ទោះបីជាអាជ្ញាធរអន្តោប្រវេសន៍ប្រទេសព័រទុយហ្គាល់នៅតែមានករណីរង់ចាំជាច្រើនក៏ដោយ ក៏យើងបានឃើញការកែលម្អច្រើនលើរយៈពេលនៃការរង់ចាំនោះក្នុងប៉ុន្មានឆ្នាំកន្លងមក។ ជាឧទាហរណ៍ អ្នកដាក់ពាក្យមួយចំនួនបានទទួលការអនុម័តជាមុនលើពាក្យស្នើសុំរបស់ពួកគេ ក្នុងរយៈពេលតិចជាង 6 ខែ ចាប់ពីថ្ងៃដាក់ពាក្យដំបូង។
លើសពីនេះ ទោះបីមានការផ្លាស់ប្តូរថ្មីៗចំពោះច្បាប់សញ្ជាតិព័រទុយហ្គាល់ ដែលបានបង្កើនរយៈពេលស្នាក់នៅស្របច្បាប់ដែលត្រូវការសម្រាប់ការស្នើសុំសញ្ជាតិពី 5 ឆ្នាំទៅ 10 ឆ្នាំ ក្នុងករណីភាគច្រើនក៏ដោយ កម្មវិធីនេះនៅតែជាកម្មវិធីដ៏ទាក់ទាញបំផុតមួយនៅអឺរ៉ុប ដោយសារវាជាកម្មវិធីទិដ្ឋាការមាស មួយក្នុងចំណោមកម្មវិធីមួយចំនួនដែលអនុញ្ញាតឱ្យអ្នកកាន់ទិដ្ឋការមាស អាចស្នើសុំសញ្ជាតិបាន ដោយមិនចាំបាច់រស់នៅជាក់ស្តែងក្នុងប្រទេសព័រទុយហ្គាល់ជាប្រចាំ។
ជាចុងក្រោយ អ្នកគួរចងចាំថា លទ្ធភាពក្នុងការស្នើសុំ សិទ្ធិរស់នៅអចិន្ត្រៃយ៍ បន្ទាប់ពី 5 ឆ្នាំ ចាប់ពីការចេញទិដ្ឋាការមាស លើកដំបូង នៅតែមិនមានការផ្លាស់ប្តូរ។ វាជាជម្រើសដែលមានភាពច្បាស់លាស់ និងមានសុវត្ថិភាពតាមផ្លូវច្បាប់ ដើម្បីកាត់បន្ថយភាពស្មុគស្មាញ ការចំណាយ និងអនុញ្ញាតឱ្យមានភាពងាយស្រួលក្នុងការទទួលបានមកវិញនូវទឹកប្រាក់វិនិយោគ ខណៈពេលរង់ចាំឱកាសស្នើសុំសញ្ជាតិ។
អត្ថប្រយោជន៍សំខាន់មួយនៃកម្មវិធីទិដ្ឋាការមាស គឺឱកាសទទួលបានសិទ្ធិស្នាក់នៅស្របច្បាប់ក្នុងប្រទេសព័រទុយហ្គាល់ ដែលជាសមាជិកសហភាពអឺរ៉ុប ដោយមិនចាំបាច់ផ្លាស់ទីលំនៅទៅរស់នៅក្នុងប្រទេសព័រទុយហ្គាល់ជាប្រចាំ។ តម្រូវការស្នាក់នៅអប្បបរមាគឺត្រឹមតែ 7 ថ្ងៃក្នុងឆ្នាំដំបូង បន្ទាប់ពីទទួលបានប័ណ្ណស្នាក់នៅលើកដំបូង ហើយបន្ទាប់មកត្រូវស្នាក់នៅ 14 ថ្ងៃរៀងរាល់ 2 ឆ្នាំម្តង។
ភាពបត់បែននេះ គឺជាឱកាសដ៏ល្អសម្រាប់អ្នកវិនិយោគ និងក្រុមគ្រួសារ ដែលមានផែនការបម្រុងពីព្រោះភាពមិនប្រាកដប្រជាផ្នែកនយោបាយ ឬសេដ្ឋកិច្ចនៅប្រទេសកំណើតរបស់ខ្លួន។ វាមិនត្រឹមតែអនុញ្ញាតឱ្យពួកគេធ្វើពិពិធកម្មការវិនិយោគប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់លទ្ធភាពផ្លាស់ទីទៅរស់នៅបានយ៉ាងឆាប់រហ័ស ប្រសិនបើមានតម្រូវការ។
វាក៏ជាជម្រើសដ៏ល្អសម្រាប់អ្នកដែលចង់មានសេរីភាពក្នុងការធ្វើដំណើរនៅអឺរ៉ុប ដោយសារកម្មវិធីទិដ្ឋាការមាសប្រទេសព័រទុយហ្គាល់ អនុញ្ញាតឱ្យអ្នកធ្វើដំណើរដោយមិនចាំបាច់មានទិដ្ឋាការនៅក្នុងតំបន់ Schengen រយៈពេល 90 ថ្ងៃក្នុងរយៈពេល 180 ថ្ងៃ។
អត្ថប្រយោជន៍មួយទៀតគឺ សិទ្ធិស្នាក់នៅនេះអាចផ្ដល់ដល់សមាជិកគ្រួសាររហូតដល់ 3 ជំនាន់ រួមមាន ប្តី/ប្រពន្ធ ឬដៃគូរស្របច្បាប់ ឪពុកម្តាយ ឪពុកម្តាយក្មេក និងកូនៗ ទាំងអនីតិជន និងកូនដែលមានអាយុលើសពី 18 ឆ្នាំ ប្រសិនបើបំពេញតាមលក្ខខណ្ឌដែលបានកំណត់។ នេះអនុញ្ញាតឱ្យបុគ្គល និងគ្រួសាររបស់ពួកគេ អាចរស់នៅ ធ្វើការ និងសិក្សានៅប្រទេសព័រទុយហ្គាល់បាន។
លើសពីនេះកម្មវិធីទិដ្ឋាការមាសប្រទេសព័រទុយហ្គាល់ ក៏ផ្តល់សិទ្ធិចូលប្រើប្រព័ន្ធអប់រំ និងប្រព័ន្ធសុខាភិបាលដែលមានគុណភាពខ្ពស់ ស្ថិតក្រោមលក្ខខណ្ឌស្រដៀងគ្នា (ឬស្ទើរតែដូចគ្នា) ទៅនឹងពលរដ្ឋព័រទុយហ្គាល់ផងដែរ។
បន្ទាប់ពីរក្សាសិទ្ធិស្នាក់នៅរយៈពេល 5 ឆ្នាំ និងបំពេញតាមលក្ខខណ្ឌមួយចំនួន ដូចជា តម្រូវការស្នាក់នៅអប្បបរមា និងភាសាព័រទុយហ្គាល់កម្រិត A2 អ្នកវិនិយោគដែលកាន់ទិដ្ឋារកាមាស អាចដាក់ពាក្យស្នើសុំ សិទ្ធិស្នាក់នៅអចិន្ត្រៃយ៍ នៅប្រទេសព័រទុយហ្គាល់។ នេះជាជម្រើសដែលមានមូលដ្ឋានច្បាប់ច្បាស់លាស់ ដើម្បីអាចបញ្ចប់ការវិនិយោគ និងកាត់បន្ថយភាពស្មុគស្មាញក្នុងការបន្ត ទិដ្ឋារកាមាស ខណៈពេលឈានទៅរកការទទួលបានសញ្ជាតិ។
ការទទួលបាន សញ្ជាតិព័រទុយហ្គាល់ គឺជាដំណើរការដាច់ដោយឡែកមួយ។ តាមការកែប្រែច្បាប់សញ្ជាតិឆ្នាំ 2026 ការស្នើសុំសញ្ជាតិតាមរយៈការចូលសញ្ជាតិ (Naturalisation) ត្រូវការរយៈពេលស្នាក់នៅ 10 ឆ្នាំ សម្រាប់អ្នកដាក់ពាក្យភាគច្រើន ឬ 7 ឆ្នាំ សម្រាប់ពលរដ្ឋសហភាពអឺរ៉ុប និងប្រទេសក្នុងក្រុម CPLP (ប្រទេសដែលប្រើភាសាព័រទុយហ្គាល់ ដូចជា ប្រទេសប្រេស៊ីល ប្រទេសអង់ហ្គោឡា ឬម៉ូសំប៊ិក) ដែលគិតចាប់ពីថ្ងៃចេញប័ណ្ណស្នាក់នៅលើកដំបូង។
ការស្នើសុំសញ្ជាតិក៏ត្រូវបំពេញលក្ខខណ្ឌផ្សេងៗ ដូចជា ភាសាព័រទុយហ្គាល់កម្រិត A2 និងការបង្ហាញចំណេះដឹងគ្រប់គ្រាន់អំពីប្រវត្តិសាស្ត្រ វប្បធម៌ ប្រព័ន្ធនយោបាយ និងមូលដ្ឋានច្បាប់របស់ប្រទេសព័រទុយហ្គាល់។
គួរកត់សម្គាល់ថា រហូតមកដល់ពេលនេះ (ខែមិថុនា ឆ្នាំ 2026) បទប្បញ្ញត្តិអនុវត្តសម្រាប់ការកែប្រែថ្មីនៃច្បាប់សញ្ជាតិដែលបានអនុម័ត នៅមិនទាន់ត្រូវបានរៀបចំ និងអនុម័តជាផ្លូវការនៅឡើយទេ។ មានន័យថា ចំណុចអនុវត្តជាក់ស្តែងមួយចំនួននៅតែត្រូវរង់ចាំការបញ្ជាក់ និងកំណត់បន្ថែមក្នុងខែខាងមុខ។
នៅពេលទទួលបានសញ្ជាតិ អ្នកវិនិយោគ និងក្រុមគ្រួសាររបស់ពួកគេ មានសិទ្ធិរស់នៅ ធ្វើការ និងសិក្សានៅគ្រប់ប្រទេសក្នុងសហភាពអឺរ៉ុប ដោយមិនចាំបាច់ស្នើសុំប័ណ្ណស្នាក់នៅស្មុគស្មាញ ព្រមទាំងអាចធ្វើដំណើរដោយមិនចាំបាច់មានទិដ្ឋាការទៅកាន់ប្រទេសជាង 170 ប្រទេស។
Thank you for visiting Harvey Law Group.
Please select our nearest office to you and complete the enquiry form below.
To send successfully, you must fill in all the required fields marked by an asterisk “*”.