REQUEST IMMIGRATION SERVICE
Thank you for visiting Harvey Law Group.
Please select our nearest office to you and complete the enquiry form below.
To send successfully, you must fill in all the required fields marked by an asterisk “*”.
បច្ចុប្បន្ន គ្រួសារជាច្រើនកំពុងចាប់អារម្មណ៍លើការទទួលបានសញ្ជាតិទីពីរ ដោយសារតែភាពមិនប្រក្រតីក្នុងពិភពលោកកាន់តែកើនឡើង រួមមានភាពតានតឹងផ្នែកនយោបាយ និងកម្រិតជីវភាពរស់នៅឡើងថ្លៃក្នុងប្រទេសដើមកំណើតរបស់ពួកគេ។
លិខិតឆ្លងដែនទីពីរ អាចផ្តល់នូវស្ថេរភាព និងការការពារល្អប្រសើរជាងមុន នៅពេលមានភាពមិនប្រាកដប្រជាផ្នែកនយោបាយ ឬផ្នែកសេដ្ឋកិច្ច ជាពិសេសក្នុងបរិបទពិភពលោកបច្ចុប្បន្ន។ កម្មវិធីសញ្ជាតិសម្រាប់គ្រួសារ អាចផ្តល់សិទ្ធិធ្វើដំណើរដោយមិនចាំបាច់សុំទិដ្ឋាការ ឬទទួលទិដ្ឋាការពេលមកដល់ សម្រាប់សមាជិកគ្រួសារទាំងអស់ ដែលធ្វើឲ្យការធ្វើដំណើរជាអន្តរជាតិមានភាពងាយស្រួល។ ក៏ដូចជាអាចផ្តល់អត្ថប្រយោជន៍នៃការធ្វើផែនការផ្នែកពន្ធ និងឱកាសទទួលបានការអប់រំអន្តរជាតិដែលមានគុណភាពខ្ពស់សម្រាប់កូនៗផងដែរ។
កត្តាសំខាន់មួយសម្រាប់ទទួលបានសញ្ជាតិទីពីរសម្រាប់គ្រួសារ គឺ “សញ្ជាតិតាមរយៈការវិនិយោគ” ដែលអ្នកដាក់ពាក្យត្រូវធ្វើការវិនិយោគតាមលក្ខខណ្ឌជាក់លាក់ ដើម្បីទទួលបានសញ្ជាតិ។ ជម្រើសនេះត្រូវបានគេចាត់ទុកថាជាវិធីសាស្ដ្រលឿន និងមានប្រសិទ្ធភាពខ្ពស់ ព្រោះដំណើរការនេះមានរយៈពេលអនុម័តលឿនជាងការធ្វើអន្តោប្រវេសន៍ធម្មតា។
លក្ខខណ្ឌសម្រាប់គ្រួសារក្នុងដំណើរការកម្មវិធីសញ្ជាតិ អាស្រ័យលើកម្មវិធីនីមួយៗ ហើយនិយមន័យនៃពាក្យថា “គ្រួសារ” ក៏អាចខុសគ្នាទៅតាមកម្មវិធីផងដែរ។
បើទោះបីជាកម្មវិធីសញ្ជាតិតាមរយៈការវិនិយោគភាគច្រើន មានលក្ខខណ្ឌស្រដៀងគ្នា ក៏ដោយ កម្មវិធីនីមួយៗមានច្បាប់ផ្ទាល់ខ្លួន ពាក់ព័ន្ធនឹងអាយុ ការរស់នៅក្នុងបន្ទុក និងស្ថានភាពទំនាក់ទំនង។ ដូច្នេះ ការយល់ដឹងពីភាពខុសគ្នាទាំងនេះ គឺមានសារៈសំខាន់ នៅពេលរៀបចំផែនការដាក់ពាក្យសុំសញ្ជាតិសម្រាប់គ្រួសារ ជាពិសេសសម្រាប់គ្រួសារដែលមានសមាជិកច្រើន ឬមានសមាជិកជាច្រើនជំនាន់។
តើប្ដី/ប្រពន្ធ ឬដៃគូមិនទាន់រៀបការ អាចរួមបញ្ចូលក្នុងពាក្យសុំរបស់កម្មវិធីសញ្ជាតិតាមរយៈការវិនិយោគបានដែរឬទេ?
ប្ដី ឬប្រពន្ធ ត្រូវបានទទួលស្គាល់ជាសមាជិកក្នុងបន្ទុក (dependent) ក្នុងកម្មវិធីស្របច្បាប់ទាំងអស់។ សម្រាប់កម្មវិធីសញ្ជាតិតាមរយៈការវិនិយោគនៅតំបន់ការាបៀនភាគច្រើន ត្រូវការអាពាហ៍ពិពាហ៍ស្របច្បាប់ និងមានឯកសារផ្លូវការដូចជា សំបុត្រអាពាហ៍ពិពាហ៍ដែលមានសុពលភាព។
សម្រាប់អ្នកដែលមានដៃគូរស៊ីវិល ឬដៃគូរស្ថិតក្នុងទំនាក់ទំនងរស់នៅជាមួយគ្នា (common-law) ការទទួលស្គាល់អាចខុសគ្នាទៅតាមកម្មវិធី។ កម្មវិធីខ្លះអាចទទួលយកទំនាក់ទំនងបែបនេះ ប៉ុន្តែត្រូវមានការទទួលស្គាល់តាមផ្លូវច្បាប់ ឬមានភស្តុតាងគាំទ្រយ៉ាងច្បាស់។ ជាក់ស្តែង អ្នកដាក់ពាក្យភាគច្រើនជ្រើសរើសអាពាហ៍ពិពាហ៍ផ្លូវការ ដើម្បីជៀសវាងបញ្ហាក្នុងដំណើរការត្រួតពិនិត្យ។
តើកូនៗអាចរួមបញ្ចូលក្នុងពាក្យសុំរបស់កម្មវិធីសញ្ជាតិតាមរយៈការវិនិយោគបានដែរឬទេ?
កម្មវិធីសញ្ជាតិសម្រាប់គ្រួសារទាំងអស់ អនុញ្ញាតឲ្យរួមបញ្ចូលកូនអនីតិជន (អាយុក្រោម 18 ឆ្នាំ) ដោយគ្មានការដាក់កំហិត។
សម្រាប់អ្នកដែលចង់រួមបញ្ចូលកូនដែលពេញវ័យ (18 ឆ្នាំឡើង) ការអនុញ្ញាតនឹងអាស្រ័យលើកម្មវិធីនីមួយៗ។ កម្មវិធីដែលអនុញ្ញាត ជាទូទៅត្រូវការឲ្យកូនបន្តរស់នៅក្នុងបន្ទុកដោយពឹងផ្អែកផ្នែកហិរញ្ញវត្ថុលើអ្នកដាក់ពាក្យចម្បង ហើយកំពុងសិក្សាពេញម៉ោង និងមិនទាន់រៀបការ។
ក្នុងកម្មវិធីសញ្ជាតិតាមរយៈការវិនិយោគនៅតំបន់ការាបៀនភាគច្រើន កូនៗដែលរស់នៅក្នុងបន្ទុក លើសពីអាយុ 18 ឆ្នាំ អាចរួមបញ្ចូលបាន ប្រសិនបើបំពេញលក្ខខណ្ឌដូចជា ការរស់នៅក្នុងបន្ទុកហើយពឹងផ្អែកផ្នែកហិរញ្ញវត្ថុលើអាណាព្យាបាល ឬកំពុងសិក្សាពេញម៉ោង។ កម្មវិធីខ្លះអនុញ្ញាតរហូតដល់អាយុ 30 ឆ្នាំ ខណៈកម្មវិធីខ្លះមានកម្រិតតឹងរឹងជាងនេះ។
សម្រាប់គ្រួសារដែលចង់ស្វែងរកកម្មវិធីសញ្ជាតិទីពីរ ដើម្បីបញ្ចូលកូនៗចូលកម្មវិធីពាក្យស្នើរ ការពិនិត្យលក្ខខណ្ឌឱ្យបានម៉ត់ចត់ គឺមានសារៈសំខាន់ណាស់ ព្រោះកម្រិតអាយុ និងលក្ខខណ្ឌរបស់សមាជិកក្នុងបន្ទុក អាស្រ័យលើកម្មវិធីនីមួយៗ។
តើឪពុកម្តាយ និងជីដូនជីតា អាចរួមបញ្ចូលក្នុងពាក្យសុំសញ្ជាតិគ្រួសារបានដែរឬទេ?
កម្មវិធីសញ្ជាតិសម្រាប់គ្រួសារជាច្រើន អនុញ្ញាតឲ្យបញ្ចូលឪពុកម្តាយ ឬជីដូនជីតា ដែលអាចមានសារៈសំខាន់សម្រាប់គ្រួសារដែលមានផែនការរស់នៅជាច្រើនជំនាន់។ នេះអាចជាតម្រូវការសំខាន់មួយ សម្រាប់អ្នកដែលកំពុងរៀបចំផែនការសញ្ជាតិទីពីរ ដែលមានរចនាសម្ព័ន្ធគ្រួសារច្រើនជំនាន់។
កម្មវិធីភាគច្រើននៅតំបន់ការាបៀន អនុញ្ញាតឲ្យបញ្ចូលឪពុកម្តាយ និងជីដូនជីតា ប្រសិនបើពួកគេបំពេញលក្ខខណ្ឌអាយុអប្បបរមា និងអាចបង្ហាញថាពឹងផ្អែកផ្នែកហិរញ្ញវត្ថុលើអ្នកដាក់ពាក្យសំខាន់។ កម្រិតអាយុសម្រាប់ឪពុកម្តាយ អាស្រ័យលើប្រទេសនីមួយៗ ប៉ុន្តែជាទូទៅចាប់ពីអាយុ 55 ឬ 65 ឆ្នាំឡើងទៅ។
តើបងប្អូនអាចរួមបញ្ចូលក្នុងពាក្យសុំកម្មសញ្ជាតិតាមរយៈការវិនិយោគបានដែរឬទេ?
ការរួមបញ្ចូលបងប្អូន មិនមែនជាកត្តាទូទៅសម្រាប់កម្មវិធីសញ្ជាតិនោះទេ ហើយអនុញ្ញាតតែក្នុងករណីមានកំណត់ប៉ុណ្ណោះ។ បើសិនអនុញ្ញាតនោះ ក៏មានលក្ខខណ្ឌតឹងរឹង ដូចជាបុគ្គលនោះត្រូវមិនទាន់រៀបការ និងរស់នៅពឹងផ្អែកផ្នែកហិរញ្ញវត្ថុលើអ្នកដាក់ពាក្យចម្បង។
ឧទាហរណ៍ ប្រទេស St. Lucia អនុញ្ញាតឱ្យរួមបញ្ចូលកូនអាយុក្រោម 21 ឆ្នាំ ឪពុកម្តាយលើស 55 ឆ្នាំ និងបងប្អូនអាយុក្រោម 18 ឆ្នាំ (ត្រូវមានការយល់ព្រមពីអាណាព្យាបាល)។ ប្រទេស Grenada អនុញ្ញាតឱ្យរួមបញ្ចូលកូនៗក្នុងបន្ទុករហូតដល់អាយុ 30 ឆ្នាំ ឪពុកម្តាយ និងជីដូនជីតា ព្រមទាំងបងប្អូនដែលមិនទាន់រៀបការគ្រប់អាយុ។ ប្រទេស Antigua and Barbuda គឺជាកម្មវិធីដែលមានភាពបើកចំហទូលំទូលាយ ដោយអនុញ្ញាតឱ្យប្ដីប្រពន្ធ កូនៗរហូតដល់អាយុ 30 ឆ្នាំ ឪពុកម្តាយ និងជីដូនជីតាលើស 55 ឆ្នាំ ព្រមទាំងបងប្អូនដែលមិនទាន់រៀបការ របស់អ្នកដាក់ពាក្យ ឬប្ដីប្រពន្ធ។
តើកូនដែលមានពិការភាព អាចរួមបញ្ចូលបានដោយមិនគិតពីអាយុដែរឬទេ?
ជាទូទៅ កូនដែលមានពិការភាពផ្នែករាងកាយ ឬផ្លូវចិត្ត អាចត្រូវបានអនុញ្ញាតឲ្យរួមបញ្ចូលក្នុងពាក្យស្នើកម្មវិធីសញ្ជាតិ ដោយមិនមានកំណត់អាយុ។ ក្នុងករណីភាគច្រើន ប៉ុន្តែត្រូវមានឯកសារវេជ្ជសាស្ត្រសមស្រប ដើម្បីបញ្ជាក់ពីស្ថានភាពពិការភាព។
តើកម្មវិធីសញ្ជាតិតាមរយៈការវិនិយោគណាដែលល្អសម្រាប់គ្រួសារនៅឆ្នាំ 2026?
ការជ្រើសរើសកម្មវិធីសមស្រប ដែលអាចបញ្ចូលសមាជិកគ្រួសារ គឺជាផ្នែកសំខាន់មួយនៃយុទ្ធសាស្ត្រនៃការទទួលបានសញ្ជាតិទីពីរ សម្រាប់គ្រួសារ។
បើទោះបីជាកម្មវិធីនៅតំបន់ការាបៀនទាំងអស់ ជាកម្មវិធីល្អសម្រាប់គ្រួសារក៏ដោយ កម្មវិធីនីមួយៗមានអត្ថប្រយោជន៍ខុសគ្នា អាស្រ័យលើទំហំគ្រួសារ រចនាសម្ព័ន្ធគ្រួសារ និងគោលបំណងរយៈពេលវែង។
តើកម្មវិធីណាល្អសម្រាប់គ្រួសារសមាជិកច្រើន?
ប្រទេស Antigua & Barbuda ត្រូវបានចាត់ទុកថា ជាកម្មវិធីសញ្ជាតិដែលមានភាពបត់បែនខ្ពស់សម្រាប់គ្រួសារ។ អ្នកដាក់ពាក្យ អាចបញ្ចូលកូនៗដែលពេញវ័យរហូតដល់អាយុ 30 ឆ្នាំ ឪពុកម្តាយ និងជីដូនជីតាលើស 55 ឆ្នាំ ព្រមទាំងបងប្អូនដែលមិនទាន់រៀបការ (គ្រប់អាយុ) របស់អ្នកដាក់ពាក្យ ឬប្ដីប្រពន្ធ។
អ្នកមានសិទ្ធិអាចដាក់ពាក្យ ដោយធ្វើការចូលរួមជាថវិកាទៅកាន់មូលនិធិ National Transformation Fund ដោយមានទឹកប្រាក់ចាប់ពី USD 230,000 សម្រាប់គ្រួសារសមាជិករហូតដល់ 4 នាក់ និងបន្ថែម USD 10,000 សម្រាប់ការបន្ថែមសមាជិកនីមួយៗ។
ជម្រើសមួយទៀត គឺវិនិយោគយ៉ាងហោចណាស់ USD 300,000 ក្នុងគម្រោងអចលនទ្រព្យដែលអនុម័តដោយរដ្ឋាភិបាល ហើយត្រូវរក្សាទុកយ៉ាងតិច 5 ឆ្នាំ។
សម្រាប់គ្រួសារសមាជិកច្រើន គឺជាម្រើស University of the West Indies (UWI) Fund ដែលត្រូវបានចាត់ទុកជាការចំណាយដែលមានប្រសិទ្ធភាព។ ជម្រើសនេះត្រូវការចូលរួមយ៉ាងតិច USD 260,000 សម្រាប់គ្រួសារសមាជិករហូតដល់ 6 នាក់ និងបន្ថែម USD 10,000 សម្រាប់ការបន្ថែមមនុស្សនីមួយៗ។
តើកម្មវិធីសញ្ជាតិមួយណាល្អសម្រាប់គ្រួសារច្រើនជំនាន់?
ប្រទេស Grenada គឺជាជម្រើសល្អមួយទៀត សម្រាប់អ្នកដាក់ពាក្យដែលផ្តោតលើការដាក់បញ្ចូលគ្រួសារ។ ជាទូទៅ សមាជិកដែលអាចរួមបញ្ចូលបានរួមមាន កូនអាយុក្រោម 30 ឆ្នាំ ឪពុកម្តាយ និងជីដូនជីតា (គ្រប់អាយុ) ព្រមទាំងបងប្អូនរបស់អ្នកដាក់ពាក្យ ឬប្ដីប្រពន្ធ ដែលមានអាយុលើស 18 ឆ្នាំ មិនទាន់រៀបការ និងគ្មានកូន។
ក្រៅពីនេះ វាក៏ជាកម្មវិធីតែមួយគត់នៅតំបន់ការាបៀន ដែលអាចផ្តល់ឱកាសស្នើសុំវីសា E-2 របស់សហរដ្ឋអាមេរិកផងដែរ។
អ្នកដាក់ពាក្យអាចជ្រើសរើសវិនិយោគតាមជម្រើសពីរ៖
ជម្រើសទី១៖ ការបរិច្ចាគ (Donation) ត្រូវការចូលរួមយ៉ាងតិច USD 235,000 សម្រាប់គ្រួសាររហូតដល់ 4 នាក់ ហើយបន្ថែម USD 25,000 សម្រាប់ការបន្ថែមសមាជិកនីមួយៗ។ មានការចំណាយបន្ថែមក្នុងករណីខ្លះ ដូចជា៖ USD 50,000 សម្រាប់ឪពុកម្តាយ ឬជីដូនជីតា ដែលមានអាយុក្រោម 55 ឆ្នាំ និងUSD 75,000 សម្រាប់បងប្អូនដែលមានសិទ្ធិ។
ជម្រើសទី២៖ វិនិយោគអចលនទ្រព្យ (Real Estate) ទិញអចលនទ្រព្យដោយផ្ទាល់ ចាប់ពី USD 350,000 ឡើងទៅ ឬទិញភាគហ៊ុនក្នុងគម្រោងដែលអនុម័ត ចាប់ពី USD 270,000 សម្រាប់ជម្រើសទាំងពីរ ត្រូវរក្សាទុកវិនិយោគយ៉ាងហោចណាស់ 5 ឆ្នាំ ហើយត្រូវបង់ថ្លៃសេវារដ្ឋាភិបាលបន្ថែម ដូចជា ថ្លៃពិនិត្យប្រវត្តិផ្ទៃខាងក្រោយ (due diligence) ថ្លៃដាក់ពាក្យ និងថ្លៃដំណើរការ។
តើកម្មវិធីសញ្ជាតិណាដែលផ្តល់លិខិតឆ្លងដែនដែលមានឥទ្ធិពលបំផុតសម្រាប់គ្រួសារ?
ក្នុងចំណោមកម្មវិធីសញ្ជាតិតាមរយៈការវិនិយោគនៅតំបន់ការាបៀន សម្រាប់គ្រួសារ ប្រទេស St. Kitts & Nevis ត្រូវបានចាត់ទុកជាជម្រើសដ៏ល្អឯកមួយសម្រាប់អ្នកវិនិយោគដែលចង់ទទួលបានសញ្ជាតិទីពីរ។
សមាជិកដែលអាចរួមបញ្ចូលបានរួមមាន ប្ដី/ប្រពន្ធ ឪពុកម្តាយដែលមានអាយុលើស 55 ឆ្នាំ និងកូនអាយុក្រោម 18 ឆ្នាំ។ កូនអាយុចាប់ពី 18 ដល់ 30 ឆ្នាំ ក៏អាចមានសិទ្ធិបាន ប្រសិនបើពួករស់នៅក្នុងបន្ទុកហើយពឹងផ្អែកផ្នែកហិរញ្ញវត្ថុលើអ្នកដាក់ពាក្យចម្បង ទោះបីមិនទាក់ទងនឹងការសិក្សាក៏ដោយ។
ដើម្បីមានសិទ្ធិ អ្នកដាក់ពាក្យត្រូវធ្វើការវិនិយោគតាមជម្រើសដែលមានដូចជា៖
ជម្រើសបរិច្ចាគរដ្ឋាភិបាល (Donation Option) ត្រូវការចូលរួមយ៉ាងតិច USD 250,000 សម្រាប់អ្នកដាក់ពាក្យម្នាក់ និងសមាជិកក្នុងបន្ទុករហូតដល់ 3 នាក់។ បន្ថែម USD 25,000 សម្រាប់កូនអាយុក្រោម 18 ឆ្នាំម្នាក់ និង USD 50,000 សម្រាប់ម្នាក់អាយុលើស 18 ឆ្នាំ។
ជម្រើស Public Benefit អ្នកដាក់ពាក្យអាចជ្រើសរើសវិនិយោគយ៉ាងតិច USD 250,000 ទៅក្នុងគម្រោងអត្ថប្រយោជន៍សាធារណៈដែលបានអនុម័ត។
ជម្រើសអចលនទ្រព្យ (Real Estate) ត្រូវវិនិយោគយ៉ាងតិច USD 325,000 ក្នុងគម្រោងដែលបានអនុម័ត ហើយត្រូវរក្សាទុកយ៉ាងហោចណាស់ 7 ឆ្នាំ។
អ្នកវិនិយោគក៏អាចទិញផ្ទះឯកជនបាន ដោយមានតម្លៃអប្បបរមា៖ USD 325,000 សម្រាប់ខុនដូ USD 600,000 សម្រាប់ផ្ទះឯកជន (single-family residence) ទាំងពីរជម្រើសនេះត្រូវមានរយៈពេលកាន់កាប់យ៉ាងហោចណាស់ 7 ឆ្នាំ។
តើកម្មវិធីសញ្ជាតិណាផ្តល់ជម្រើសវិនិយោគដែលមានភាពបត់បែនខ្ពស់បំផុត?
ប្រទេស St. Lucia ត្រូវបានចាត់ទុកថាជាកម្មវិធីមួយដែលមានរចនាសម្ព័ន្ធវិនិយោគបត់បែនខ្ពស់ ក្នុងចំណោមកម្មវិធីសញ្ជាតិសម្រាប់គ្រួសារ ដោយរួមមានជម្រើសវិនិយោគជាផលប័ណ្ណរដ្ឋាភិបាល (government bond) ដែលអាចទទួលបានប្រាក់ត្រឡប់វិញ បន្ទាប់ពីរយៈពេលកំណត់មួយ។
សមាជិកដែលអាចរួមបញ្ចូលបានរួមមាន ប្ដី/ប្រពន្ធ កូនអាយុរហូតដល់ 30 ឆ្នាំ ឪពុកម្តាយអាយុលើស 55 ឆ្នាំ និងបងប្អូនដែលមិនទាន់រៀបការ (អាយុក្រោម 18 ឆ្នាំ)។
ដើម្បីមានសិទ្ធិ អ្នកដាក់ពាក្យត្រូវធ្វើការវិនិយោគតាមជម្រើសមួយក្នុងចំណោមជម្រើសខាងក្រោម៖
ជម្រើស Donation (បរិច្ចាគទៅមូលនិធិជាតិ) ត្រូវចូលរួមយ៉ាងតិច USD 240,000 សម្រាប់អ្នកដាក់ពាក្យម្នាក់ និងសមាជិកពឹងផ្អែករហូតដល់ 3 នាក់។ បន្ថែម USD 10,000 សម្រាប់កូនម្នាក់អាយុក្រោម 18 ឆ្នាំ និង USD 20,000 សម្រាប់ម្នាក់អាយុលើស 18 ឆ្នាំ។
ជម្រើស Government Bonds (មូលបត្ររដ្ឋាភិបាល) អ្នកដាក់ពាក្យអាចវិនិយោគយ៉ាងតិច USD 300,000។ ជម្រើសនេះគ្របដណ្តប់ទាំងអ្នកដាក់ពាក្យ និងសមាជិកគ្រួសារដែលមានសិទ្ធិទាំងអស់។
ប្រាក់វិនិយោគអាចទទួលបានត្រឡប់វិញពេញលេញបន្ទាប់ពី 5 ឆ្នាំ (គ្មានការប្រាក់) ហើយត្រូវបង់ថ្លៃរដ្ឋបាលមិនអាចដកវិញបានប្រមាណ USD 50,000។
តើសញ្ជាតិតាមរយៈការវិនិយោគសម្រាប់គ្រួសារ មានតម្លៃតិចបំផុតប៉ុន្មាន?
ថ្លៃដើមគឺជាកត្តាសំខាន់បំផុតមួយ សម្រាប់គ្រួសារដែលកំពុងពិចារណាដាក់ពាក្យសុំសញ្ជាតិទីពីរ។ ទោះបីជាតម្លៃវិនិយោគអប្បបរមាមិនមែនជាបញ្ហាក៏ដោយ តម្លៃសរុបពិតប្រាកដអាស្រ័យលើកត្តាបន្ថែមជាច្រើន។
តើតម្លៃវិនិយោគអប្បបរមាសម្រាប់សញ្ជាតិគ្រួសារគឺប៉ុន្មាន?
កម្មវិធីសញ្ជាតិតាមរយៈការវិនិយោគនៅតំបន់ការាបៀនទាំងអស់ ត្រូវការការចូលរួមផ្នែកហិរញ្ញវត្ថុអប្បបរមា ដែលជាទូទៅធ្វើតាមរយៈការបរិច្ចាគទៅមូលនិធិរដ្ឋាភិបាល ឬការវិនិយោគក្នុងគម្រោងអចលនទ្រព្យដែលបានអនុម័ត។
ភាគច្រើនចាប់ផ្តើមពីប្រហែល USD 200,000 ឡើងទៅ ហើយអាចខ្ពស់ជាងនេះ អាស្រ័យលើប្រទេស និងជម្រើសវិនិយោគដែលបានជ្រើសរើស។
តើការបញ្ចូលសមាជិកគ្រួសារបន្ថែម មានតម្លៃប៉ុន្មាន?
ការបញ្ចូលសមាជិកគ្រួសារបន្ថែម ជាទូទៅត្រូវបង់ថ្លៃរដ្ឋាភិបាលបន្ថែម ដែលខុសគ្នាតាមកម្មវិធី ហើយអាចធ្វើឲ្យថ្លៃសរុបកើនឡើងយ៉ាងខ្លាំង សម្រាប់គ្រួសារសមាជិកច្រើន។
តើថ្លៃ Due Diligence គឺជាអ្វី?
ក្នុងដំណើរការដាក់ពាក្យ សមាជិកគ្រប់រូបត្រូវឆ្លងកាត់ការត្រួតពិនិត្យប្រវត្តិផ្ទៃខាងក្រោយ និងសុវត្ថិភាព (background check)។ ថ្លៃនេះត្រូវគិតតាមមនុស្សម្នាក់ៗ ហើយជាលក្ខខណ្ឌចាំបាច់ក្នុងកម្មវិធី។
តើមានថ្លៃផ្នែកច្បាប់ និងទីប្រឹក្សាអ្វីខ្លះ?
ថ្លៃសេវាផ្នែកទីប្រឹក្សា និងច្បាប់ មិនរួមបញ្ចូលក្នុងថ្លៃរដ្ឋាភិបាលទេ ប៉ុន្តែត្រូវបានណែនាំឱ្យពិចារណា ព្រោះដំណើរការមានភាពស្មុគស្មាញ និងត្រូវការការរៀបចំយ៉ាងម៉ត់ចត់។
ភាគច្រើនកម្មវិធីនៅតំបន់ការាបៀនក៏តម្រូវឲ្យវិនិយោគិនដាក់ពាក្យតាមតំណាង (authorized agent) ដែលត្រូវមានការទូទាត់ថ្លៃសេវាបន្ថែមផងដែរ។
ហេតុអ្វីបានជាការដាក់ពាក្យសុំសញ្ជាតិបែបលក្ខណៈគ្រួសារត្រូវការលើសពីអ្នកប្រឹក្សាតំណាងកម្មវិធីតែមួយ?
ដំណើរការកម្មវិធីសញ្ជាតិទីពីរសម្រាប់គ្រួសារ ជាទូទៅមានភាពស្មុគស្មាញជាងដំណើរការសម្រាប់បុគ្គលតែម្នាក់។ ការបញ្ចូលសមាជិកក្នុងបន្ទុកច្រើននាក់ មានន័យថាត្រូវទាមទាឯកសារច្រើនជាងមុន ការត្រួតពិនិត្យប្រវត្តិបន្ថែម និងកត្តាជាច្រើនដែលត្រូវគ្រប់គ្រង។ ប្រសិនបើមានភាពមិនស្របគ្នារវាងលក្ខខណ្ឌកម្មវិធី រចនាសម្ព័ន្ធគ្រួសារ និងឯកសារគាំទ្រ វាអាចប៉ះពាល់ដល់សិទ្ធិទទួលបាន ឬបណ្តាលឲ្យមានការចំណាយបន្ថែមដែលមិនចាំបាច់។
ជាទូទៅ អ្នកប្រឹក្សាភាគច្រើនផ្តោតលើកម្មវិធីសញ្ជាតិតែមួយចំនួនប៉ុណ្ណោះ ដែលអាចមានឥទ្ធិពលលើអនុសាសន៍ដែលពួកគេផ្តល់។ វាអាចបង្កើតជាការដាក់កំហិតកំណត់ ជាពិសេសសម្រាប់គ្រួសារដែលមានស្ថានភាពស្មុគស្មាញ។
វិធីសាស្រ្តដែលមានទស្សនៈទូលំទូលាយ និងការពិចារណាលើកម្មវិធីច្រើន អាចអនុញ្ញាតឲ្យអ្នកវាយតម្លៃបានលើជម្រើសទាំងអស់ ដោយគិតទាំងសិទ្ធិទទួលបាន ថ្លៃចំណាយ និងគោលបំណងរយៈពេលវែង។ វាធ្វើឲ្យអ្នកដាក់ពាក្យអាចជ្រើសរើសកម្មវិធីដែលសមស្របបំផុតសម្រាប់តម្រូវការរបស់ខ្លួន ជំនួសឲ្យការត្រូវណែនាំទៅកាន់ជម្រើសដែលមិនសមស្រប។
Thank you for visiting Harvey Law Group.
Please select our nearest office to you and complete the enquiry form below.
To send successfully, you must fill in all the required fields marked by an asterisk “*”.