
REQUEST IMMIGRATION SERVICE
Thank you for visiting Harvey Law Group.
Please select our nearest office to you and complete the enquiry form below.
To send successfully, you must fill in all the required fields marked by an asterisk “*”.

ជម្រើសទិដ្ឋាការវិនិយោគរបស់សហរដ្ឋអាមេរិកទាំងនេះ គឺជាកម្មវិធីដែលបានប្រើប្រាស់ជាញឹកញាប់ដោយសហគ្រិនបរទេស និងបុគ្គលដែលមានទ្រព្យសម្បត្តិ ហើយមានបំណងចង់វិនិយោគ ឬបង្កើតអាជីវកម្មនៅសហរដ្ឋអាមេរិក។ កម្មវិធី EB-5 គឺជាកម្មវិធីវិនិយោគអន្តោប្រវេសន៍ ដែលអាចនាំអ្នកទៅកាន់ការទទួលបាន សិទ្ធិរស់នៅអចិន្ត្រៃយ៍ (Green Card)។ កម្មវិធី EB-1A គឺជាប្រភេទកម្មវិធីស្នាក់នៅដែលផ្ដល់ Green Card សម្រាប់បុគ្គលដែលមានសមត្ថភាពពិសេសខ្ពស់ ហើយមិនតម្រូវឲ្យមានការវិនិយោគឡើយ។ កម្មវិធី E-2 គឺជាទិដ្ឋាការមិនមែនអន្តោប្រវេសន៍ ដែលអាចបន្តសុពលភាពបាន សម្រាប់ជនជាតិមកពីប្រទេសដែលមានសន្ធិសញ្ញាជាមួយសហរដ្ឋអាមេរិក ត្រូវធ្វើការវិនិយោគ និងដំណើរការអាជីវកម្មនៅទីនោះផ្ទាល់។
កម្មវិធី EB-5 និង EB-1A សុទ្ធតែអាចនាំអ្នកទៅកាន់ការទទួលបានសិទ្ធិរស់នៅអចិន្ត្រៃយ៍ (Green Card) ខណៈដែល E-2 មិនមានជម្រើសផ្ទាល់ទៅកាន់ការទទួលបានសិទ្ធិរស់នៅអចិន្ត្រៃយ៍ (Green Card) ទេ ប៉ុន្តែអាចបន្តសុពលភាពបានដោយគ្មានកំណត់ ប្រសិនបើអាជីវកម្មនៅតែដំណើរការ និងគោរពតាមលក្ខខណ្ឌ។
កម្មវិធី EB-5 គឺជាជម្រើសដែលត្រូវការទំហំវិនិយោគខ្ពស់ជាងគេ ដោយតម្រូវឲ្យវិនិយោគ USD 800,000 ក្នុងគម្រោង Targeted Employment Area (TEA) ឬ USD 1,050,000 សម្រាប់គម្រោងនៅក្រៅតំបន់ TEA។ កម្មវិធី EB-1A មិនមានតម្រូវការវិនិយោគឡើយ ហើយកម្មវិធី E-2 ក៏មិនមានចំនួនវិនិយោគអប្បបរមាតាមច្បាប់ដែរ ប៉ុន្តែជាទូទៅ ការវិនិយោគប្រហែល USD 100,000 ដល់ USD 500,000 ត្រូវបានប្រើជាទូទៅ អាស្រ័យលើប្រភេទអាជីវកម្ម។
ប្រភេទទិដ្ឋាការនីមួយៗមានលក្ខខណ្ឌសិទ្ធិដាក់ពាក្យខុសៗគ្នា។ សម្រាប់ទិដ្ឋាការ EB-5 អ្នកដាក់ពាក្យត្រូវវិនិយោគទឹកប្រាក់ដែលទទួលបានដោយស្របច្បាប់ ទៅក្នុងអាជីវកម្មអាមេរិកដែលមានសិទ្ធិ និងបង្កើតការងារយ៉ាងហោចណាស់ 10 កន្លែងសម្រាប់ពលរដ្ឋអាមេរិក។ ទិដ្ឋាការ EB-1A គឺសម្រាប់បគ្គុលដែលអាចបង្ហាញពីសមិទ្ធផលខ្ពស់ និងការទទួលស្គាល់ថ្នាក់ជាតិ ឬអន្តរជាតិក្នុងវិស័យរបស់ខ្លួន ស្របតាមលក្ខខណ្ឌ USCIS។ ខណៈពេលដែល ទិដ្ឋាការ E-2 អាចប្រើបានសម្រាប់ពលរដ្ឋនៃប្រទេសដែលមានសន្ធិសញ្ញា ដែលនឹងចូលរួមគ្រប់គ្រង និងដឹកនាំប្រតិបត្តិការអាជីវកម្មរបស់ពួកគេនៅសហរដ្ឋអាមេរិកដោយផ្ទាល់។
ពលរដ្ឋមកពីប្រទេសដូចជា ប្រទេសចិន ប្រទេសឥណ្ឌា និងប្រទេសវៀតណាម អាចវិនិយោគយកសញ្ជាតិនៅប្រទេសដែលមានសន្ធិសញ្ញា E-2 ជាមុនសិន ដែលជាទូទៅគឺ ប្រទេសហ្គ្រីណាដា ឬ ប្រទេសតួកគី មុនពេលដាក់ពាក្យសម្រាប់ទិដ្ឋាការ E-2។ នេះគឺជាយុទ្ធសាស្ត្រដែលត្រូវបានទទួលស្គាល់ស្របច្បាប់ ហើយជាទូទៅត្រូវការការសម្របសម្រួលរវាងអ្នកប្រឹក្សាកម្មវិធីសញ្ជាតិតាមរយៈការវិនិយោគ និងមេធាវីអន្តោប្រវេសន៍អាមេរិក។
ច្បាប់អន្តោប្រវេសន៍របស់សហរដ្ឋអាមេរិក ផ្តល់ជម្រើសសំខាន់ពីរសម្រាប់វិនិយោគិន និងនាយកប្រតិបត្តិអាជីវកម្មបរទេស។ ជម្រើសទីមួយគឺទិដ្ឋាការអន្តោប្រវេសន៍ ដែលអាចនាំអ្នកទៅកាន់ការទទួលបានសិទ្ធិរស់នៅអចិន្ត្រៃយ៍។ ជម្រើសទីពីរគឺទិដ្ឋាការមិនមែនអន្តោប្រវេសន៍ ដែលអនុញ្ញាតឲ្យរស់នៅ និងធ្វើការក្នុងសហរដ្ឋអាមេរិកក្នុងរយៈពេលដែលអាចបន្តសុពលភាពបាន ភ្ជាប់ជាមួយសកម្មភាពអាជីវកម្មពិតប្រាកដ។
កម្មវិធី EB-5 និង EB-1A ស្ថិតក្រោមប្រភេទទិដ្ឋាការអន្តោប្រវេសន៍។ កម្មវិធីទាំងពីរនេះអាចនាំអ្នកទៅកាន់ការទទួលបានសិទ្ធិរស់នៅអចិន្ត្រៃយ៍សម្រាប់អ្នកដាក់ពាក្យចម្បង ប្តី/ប្រពន្ធ និងកូននៅលីវអាយុក្រោម 21 ឆ្នាំ។
ទិដ្ឋាការ E-2 ត្រូវបានចាត់ទុកជាទិដ្ឋាការមិនមែនអន្តោប្រវេសន៍ ហើយអនុញ្ញាតឲ្យពលរដ្ឋនៃប្រទេសដែលមានសន្ធិសញ្ញា រស់នៅ និងធ្វើការនៅសហរដ្ឋអាមេរិក ខណៈពេលដំណើរការអាជីវកម្មដែលមានសិទ្ធិ ប៉ុន្តែមិនអាចទទួលបានសិទ្ធិរស់នៅអចិន្ត្រៃយ៍ (Green Card) នោះទេ។
ភាពខុសគ្នារវាងប្រភេទទិដ្ឋាការទាំងនេះមានសារៈសំខាន់ ព្រោះនីមួយៗផ្តល់លទ្ធផលខុសៗគ្នាសម្រាប់ផែនការអន្តោប្រវេសន៍ និងអាជីវកម្មរយៈពេលវែង។ វិនិយោគិនដែលមានបំណងទទួលបានសិទ្ធិរស់នៅអចិន្ត្រៃយ៍ និងសញ្ជាតិអាមេរិកនៅពេលអនាគត ជាទូទៅនឹងប្រៀបធៀបរវាង កម្មវិធី EB-5 និង កម្មវិធី EB-1A។ ខណៈដែលវិនិយោគិនដែលផ្តោតលើល្បឿននៃដំណើរការកម្មវិធី ការប្រើប្រាស់ទុនទាប ឬការគ្រប់គ្រងអាជីវកម្មដោយផ្ទាល់ ជាធម្មតានឹងពិចារណាជម្រើស E-2 ជំនួសវិញ។
ប្រភេទទិដ្ឋាការទាំងបីនេះក៏មានរចនាសម្ព័ន្ធខុសគ្នាខ្លាំងផងដែរ។ ទិដ្ឋាការ EB-5 ផ្អែកចម្បងលើការវិនិយោគ ដោយតម្រូវឲ្យអ្នកដាក់ពាក្យវិនិយោគថវិកាដែលស្របច្បាប់ទៅក្នុងអាជីវកម្មនៅក្នុងសហរដ្ឋអាមេរិក និងបំពេញតាមលក្ខខណ្ឌបង្កើតការងារដែលបានកំណត់។ ខណៈដែល ទិដ្ឋាការ EB-1A ផ្អែកលើសមិទ្ធផលផ្ទាល់ខ្លួន ដោយការអនុម័តអាស្រ័យលើប្រវត្តិវិជ្ជាជីវៈ និងភស្តុតាងបង្ហាញពីការទទួលស្គាល់ជាបន្តបន្ទាប់ក្នុងវិស័យរបស់អ្នកដាក់ពាក្យ។ ចំណែកឯ ទិដ្ឋាការ E-2 មានលក្ខណៈផ្តោតលើប្រតិបត្តិការអាជីវកម្ម ដោយទិដ្ឋាការនេះនឹងមានសុពលភាពតែប៉ុណ្ណោះ ខណៈដែលអាជីវកម្មនៅសហរដ្ឋអាមេរិកនៅតែដំណើរការយ៉ាងសកម្ម និងមិនមែនជាអាជីវកម្មតូចតាច (marginal business) នោះឡើយ។
កម្មវិធីទាំងបីនេះសុទ្ធតែផ្តល់អត្ថប្រយោជន៍សម្រាប់សមាជិកគ្រួសារជិតស្និទ្ធផងដែរ។ ឧទាហរណ៍ ប្តី ឬប្រពន្ធ ជាទូទៅអាចធ្វើការនៅសហរដ្ឋអាមេរិកបាន ហើយកូនៗក្នុងបន្ទុកអាចសិក្សានៅទីនោះបាន។ គ្មានកម្មវិធីណាមួយតម្រូវឲ្យមានជំនាញភាសាអង់គ្លេសស្ទាត់ ឬសញ្ញាបត្រអប់រំជាក់លាក់នោះទេ។
ការជ្រើសរើសជម្រើសដែលសមស្របបំផុត ជាទូទៅអាស្រ័យលើកត្តាសំខាន់បី៖ សញ្ជាតិ ទុនវិនិយោគដែលមាន និងល្បឿននៃដំណើរការដែលអ្នកដាក់ពាក្យចង់ផ្លាស់ទីទៅរស់នៅសហរដ្ឋអាមេរិក។ ឧទាហរណ៍ ស្ថាបនិកអាជីវកម្មដែលមានប្រវត្តិវិជ្ជាជីវៈអន្តរជាតិខ្លាំង អាចចាប់អារម្មណ៍លើជម្រើស EB-1A ព្រោះមិនត្រូវការការវិនិយោគឡើយ។ គ្រួសារដែលស្វែងរកផ្លូវអកម្ម (passive) ទៅកាន់សិទ្ធិរស់នៅអចិន្ត្រៃយ៍ អាចយល់ថា ទិដ្ឋាការ EB-5 សមស្របជាង។ ខណៈដែលសហគ្រិនមកពីប្រទេសដែលមានសន្ធិសញ្ញា ដែលចង់បង្កើត និងដំណើរការអាជីវកម្មនៅសហរដ្ឋអាមេរិកយ៉ាងឆាប់រហ័ស អាចពិចារណាថា ទិដ្ឋាការ E-2 គឺជាជម្រើសដែលសមស្របជាង។
ប្រភេទទិដ្ឋាការដែលសមស្របបំផុត ជាទូទៅអាស្រ័យលើប្រវត្តិ គោលបំណង និងកម្រិតនៃការចូលរួមក្នុងអាជីវកម្មរបស់វិនិយោគិន។ ទិដ្ឋាការ EB-5 ជាទូទៅសមស្របសម្រាប់បុគ្គលដែលមានទុនវិនិយោគខ្ពស់ និងកំពុងស្វែងរកសិទ្ធិរស់នៅអចិន្ត្រៃយ៍ ដោយមិនចាំបាច់គ្រប់គ្រងប្រតិបត្តិការប្រចាំថ្ងៃនៃអាជីវកម្មដោយផ្ទាល់។
ទិដ្ឋាការ EB-1A សមស្របជាងសម្រាប់ស្ថាបនិកអាជីវកម្ម នាយកប្រតិបត្តិ អ្នកវិទ្យាសាស្ត្រ អត្តពលិក និងអ្នកជំនាញដែលមានសមិទ្ធផលខ្ពស់ផ្សេងទៀត ដែលអាចបង្ហាញស្នាដៃ និងការទទួលស្គាល់ក្នុងវិស័យរបស់ខ្លួន។ ខណៈដែល ទិដ្ឋាការ E-2 ត្រូវបានប្រើជាញឹកញាប់ដោយពលរដ្ឋនៃប្រទេសដែលមានសន្ធិសញ្ញា ដែលកំពុងស្វែងរកជម្រើសវិនិយោគទុនទាបជាង និងអាចដំណើរការអាជីវកម្មនៅសហរដ្ឋអាមេរិកដោយផ្ទាល់។
ទិដ្ឋាការ EB-5 ជាទូទៅសមស្របសម្រាប់វិនិយោគិនដែលអាចវិនិយោគយ៉ាងហោចណាស់ USD 800,000 ជាថវិកាដែលមានប្រភពស្របច្បាប់ និងអាចបញ្ជាក់ប្រភពបាន ហើយមានគោលបំណងផ្តោតលើការទទួលបានសិទ្ធិរស់នៅអចិន្ត្រៃយ៍អាមេរិកសម្រាប់ខ្លួនឯង និងគ្រួសារ។ អ្នកដាក់ពាក្យជាច្រើនជ្រើសរើសជម្រើស Regional Center ដែលជាកម្មវិធីវិនិយោគដែលអនុម័តដោយរដ្ឋាភិបាល និងប្រមូលថវិកាពីវិនិយោគិនទៅក្នុងគម្រោងអភិវឌ្ឍន៍ធំៗ ដូចជា សណ្ឋាគារ គម្រោងអចលនទ្រព្យ ឬគម្រោងហេដ្ឋារចនាសម្ព័ន្ធ។ រចនាសម្ព័ន្ធនេះអនុញ្ញាតឲ្យវិនិយោគិនមានតួនាទីអកម្ម (passive role) ខណៈពេលដែលនៅតែបំពេញតាមលក្ខខណ្ឌបង្កើតការងាររបស់ EB-5។
កម្មវិធីនេះក៏ទាក់ទាញវិនិយោគិនដែលមិនចង់គ្រប់គ្រងប្រតិបត្តិការអាជីវកម្មប្រចាំថ្ងៃនៅសហរដ្ឋអាមេរិកផងដែរ។ ក្នុងករណីជាច្រើន លទ្ធផលអន្តោប្រវេសន៍មានសារៈសំខាន់ជាងតួនាទីពាណិជ្ជកម្ម។
ទិដ្ឋាការ EB-1A សមស្របសម្រាប់អ្នកដាក់ពាក្យដែលអាចផ្តល់ភស្តុតាងបង្ហាញពីការទទួលស្គាល់លើកម្រិតអន្តរជាតិ។ ប្រវត្តិអ្នកដាក់ពាក្យដែលជាញឹកញាប់រួមមាន ស្ថាបនិកក្រុមហ៊ុន នាយកប្រតិបត្តិជាន់ខ្ពស់ អ្នកសិក្សាស្រាវជ្រាវ អ្នកវិទ្យាសាស្ត្រ សិល្បករ និងអត្តពលិក។
អត្ថប្រយោជន៍សំខាន់មួយនៃប្រភេទ EB-1A គឺ អ្នកដាក់ពាក្យអាចដាក់ពាក្យដោយឯករាជ្យ ដោយមិនត្រូវការការឧបត្ថម្ភពីនិយោជក ការអនុញ្ញាតការងារ (labor certification) ឬទុនវិនិយោគណាមួយឡើយ។ សម្រាប់អ្នកដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ការប្រើប្រាស់ Premium Processing ក៏អាចធ្វើឲ្យ EB-1A ក្លាយជាជម្រើសមួយក្នុងចំណោមជម្រើសការងារដែលលឿនបំផុតក្នុងការទទួលបាន Green Card សហរដ្ឋអាមេរិក។
ទិដ្ឋាការ E-2 ជាទូទៅសមស្របសម្រាប់ពលរដ្ឋនៃប្រទេសដែលមានកិច្ចព្រមព្រៀងសន្ធិសញ្ញា E-2 ហើយមានបំណងដំណើរការអាជីវកម្មនៅសហរដ្ឋអាមេរិកដោយផ្ទាល់ ខណៈពេលរក្សាស្ថានភាពទិដ្ឋាការដែលអាចបន្តបាន។ វាជាជម្រើសពេញនិយមសម្រាប់សហគ្រិន ម្ចាស់ Franchise អ្នកប្រឹក្សា និងម្ចាស់អាជីវកម្មផ្តល់សេវាកម្ម។
កម្រិតទុនវិនិយោគសម្រាប់ E-2 ទាបជាង EB-5 យ៉ាងច្រើន ប៉ុន្តែការវិនិយោគត្រូវតែសមស្របទៅនឹងប្រភេទអាជីវកម្ម។ អាជីវកម្ម E-2 ជាច្រើនត្រូវបានបង្កើតឡើងជាមួយការវិនិយោគចន្លោះពី USD 100,000 ដល់ USD 500,000។
កម្មវិធី EB-5 គឺជាជម្រើសទិដ្ឋាការវិនិយោគសហរដ្ឋអាមេរិកមួយដែលត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយសម្រាប់ការទទួលបានសិទ្ធិរស់នៅអចិន្ត្រៃយ៍។ កម្មវិធីនេះតម្រូវឲ្យវិនិយោគទៅក្នុងអាជីវកម្មពាណិជ្ជកម្មដែលបង្កើតការងារពេញម៉ោងយ៉ាងហោចណាស់ 10 កន្លែងសម្រាប់ពលរដ្ឋអាមេរិក។ វិនិយោគិននឹងទទួលបាន Green Card មានលក្ខខណ្ឌរយៈពេល 2 ឆ្នាំជាមុនសិន។ បន្ទាប់ពីរយៈពេល 2 ឆ្នាំបានបញ្ចប់ ពាក្យ I-829 នឹងត្រូវដាក់ស្នើ ដើម្បីដកលក្ខខណ្ឌ និងទទួលបានសិទ្ធិរស់នៅអចិន្ត្រៃយ៍ពេញលេញ។
កម្រិតវិនិយោគអប្បបរមាបច្ចុប្បន្នគឺ USD 800,000 សម្រាប់គម្រោងដែលស្ថិតនៅក្នុង Targeted Employment Area (TEA) ឬគម្រោងហេដ្ឋារចនាសម្ព័ន្ធដែលមានសិទ្ធិ។ សម្រាប់គម្រោងដែលស្ថិតនៅក្រៅ TEA តម្រូវឲ្យវិនិយោគ USD 1,050,000។
ក្រោមច្បាប់ EB-5 Reform and Integrity Act ឆ្នាំ 2022 កម្រិតវិនិយោគទាំងនេះត្រូវបានរំពឹងថានឹងបន្តអនុវត្តរហូតដល់ចុងឆ្នាំ 2026 បន្ទាប់ពីនោះ ច្បាប់បានកំណត់ឲ្យមានការកែតម្រូវតាមអត្រាអតិផរណាជាប្រចាំ ដូច្នេះវិនិយោគិនគួរតែពិនិត្យកម្រិតអប្បបរមាបច្ចុប្បន្នមុនពេលដាក់ពាក្យ។
ក្រោមកម្មវិធី EB-5 មាន Targeted Employment Area (TEA) សំខាន់ពីរប្រភេទ។ ប្រភេទទីមួយគឺតំបន់ដែលមានអត្រាអត់ការងារធ្វើខ្ពស់ ដែលអត្រាអត់ការងារធ្វើខ្ពស់ជាងមធ្យមភាគជាតិរបស់សហរដ្ឋអាមេរិក ដោយផ្អែកលើស្ថិតិការងាររបស់រដ្ឋាភិបាល។ ប្រភេទទីពីរគឺតំបន់ជនបទ (Rural Areas) ដែលជាទូទៅស្ថិតនៅក្រៅទីក្រុងធំៗ និងតំបន់មហានគរ។
គម្រោង Rural TEA កំពុងក្លាយជាជម្រើសពេញនិយមកាន់តែខ្លាំង ព្រោះបច្ចុប្បន្នទទួលបានអាទិភាពក្នុងការដំណើរការពាក្យក្រោមគោលនយោបាយ USCIS។
ផ្នែកសំខាន់មួយបំផុតនៃការដាក់ពាក្យ កម្មវិធី EB-5 គឺការបញ្ជាក់ថា ថវិកាវិនិយោគត្រូវបានទទួលបានដោយស្របច្បាប់។ អ្នកដាក់ពាក្យត្រូវតែអាចបង្ហាញយ៉ាងច្បាស់ថា ថវិកាមកពីប្រភពណា និងផ្តល់ឯកសារតាមដានចលនាថវិកានៅគ្រប់ដំណាក់កាលនៃការផ្ទេរចូលទៅក្នុងការវិនិយោគនៅសហរដ្ឋអាមេរិក។
ការវិនិយោគត្រូវតែដាក់ចូលទៅក្នុងអាជីវកម្មពាណិជ្ជកម្មថ្មីដែលមានសិទ្ធិ និងបង្កើត ឬរក្សាទុកការងារពេញម៉ោងយ៉ាងហោចណាស់ 10 កន្លែងសម្រាប់ពលរដ្ឋអាមេរិក។ វិនិយោគិនក៏ត្រូវបំពេញតាមលក្ខខណ្ឌទូទៅនៃការអនុញ្ញាតឲ្យចូលប្រទេស ក្រោមច្បាប់អន្តោប្រវេសន៍អាមេរិកផងដែរ។
ឧទាហរណ៍ទូទៅនៃប្រភពថវិកាស្របច្បាប់ រួមមាន ប្រាក់ខែ ចំណេញអាជីវកម្ម ភាគលាភ ការលក់អចលនទ្រព្យ មរតក អំណោយ ឬប្រាក់ចំណូលពីការលក់ភាគហ៊ុន ឬការវិនិយោគផ្សេងៗ។ ក្នុងករណីភាគច្រើន អ្នកដាក់ពាក្យត្រូវផ្តល់កំណត់ត្រាហិរញ្ញវត្ថុ ឯកសារពន្ធ និងភស្តុតាងគាំទ្រផ្សេងៗ ដើម្បីបញ្ជាក់ប្រភពថវិកា។
ក្រោមច្បាប់ EB-5 ការវិនិយោគក៏ត្រូវតែស្ថិតនៅក្នុងស្ថានភាព “at risk” ពិតប្រាកដ សម្រាប់គោលបំណងបង្កើតប្រាក់ចំណេញផងដែរ។ នេះមានន័យថា វិនិយោគិនជាទូទៅមិនអាចទទួលបានការធានាប្រាក់ចំណេញ ឬមានសិទ្ធិទាមទារប្រាក់វិនិយោគត្រឡប់វិញដោយស្វ័យប្រវត្តិបានទេ។
ក្រោមម៉ូដែល EB-5 វិនិយោគផ្ទាល់ (Direct EB-5) វិនិយោគិនជាទូទៅត្រូវបានរំពឹងថានឹងមានតួនាទីសកម្មក្នុងការគ្រប់គ្រងអាជីវកម្ម ហើយការងារ 10 កន្លែងដែលត្រូវការនោះ ត្រូវតែជាបុគ្គលិកផ្ទាល់ដែលត្រូវបានជួលដោយក្រុមហ៊ុន។
ខណៈដែល ម៉ូដែល Regional Center អនុញ្ញាតឲ្យវិនិយោគិនមានតួនាទីអកម្ម (passive role) ច្រើនជាង។ វាក៏ផ្តល់ភាពបត់បែនខ្ពស់ក្នុងការគណនាការងារផងដែរ ដោយការងារប្រយោល និងការងារដែលពាក់ព័ន្ធផ្នែកសេដ្ឋកិច្ច អាចត្រូវបានរាប់បញ្ចូលក្រោមម៉ូដែលសេដ្ឋកិច្ចដែលអនុម័តដោយ USCIS។ ដោយសារភាពបត់បែននេះ Regional Center បានក្លាយជាជម្រើស EB-5 ដែលពេញនិយមបំផុតសម្រាប់វិនិយោគិនអន្តរជាតិ។
សម្រាប់គ្រួសារជាច្រើន ការសម្រេចចិត្តចុងក្រោយជាទូទៅអាស្រ័យលើកម្រិតនៃការចង់ចូលរួមក្នុងការដំណើរការអាជីវកម្មនៅសហរដ្ឋអាមេរិក។ វិនិយោគិនដែលមានគម្រោងបង្កើត និងគ្រប់គ្រងក្រុមហ៊ុនដោយផ្ទាល់ អាចចូលចិត្តផ្លូវ Direct EB-5 ខណៈដែលអ្នកដែលផ្តោតជាចម្បងលើការទទួលបានសិទ្ធិរស់នៅអចិន្ត្រៃយ៍ នឹងជ្រើសរើសជម្រើស Regional Center ដែលមានលក្ខណៈអកម្មជាង។
ដំណើរការកម្មវិធី EB-5 ចាប់ផ្តើមដោយការដាក់ស្នើ Form I-526E ដែលជាពាក្យស្នើសុំសំខាន់សម្រាប់វិនិយោគិនអន្តោប្រវេសន៍។ រយៈពេលដំណើរការអាចខុសគ្នា អាស្រ័យលើកត្តាដូចជា សញ្ជាតិរបស់វិនិយោគិន គម្រោងដែលបានជ្រើសរើស និងបរិមាណការងារដំណើរការរបស់ USCIS ជាទូទៅ។
បន្ទាប់ពីពាក្យស្នើសុំត្រូវបានអនុម័ត អ្នកដាក់ពាក្យអាចដាក់ពាក្យកែស្ថានភាពនៅក្នុងសហរដ្ឋអាមេរិក ឬបំពេញដំណើរការទិដ្ឋាការអន្តោប្រវេសន៍តាមរយៈស្ថានទូត ឬស្ថានកុងស៊ុលអាមេរិកនៅក្រៅប្រទេស។ នៅដំណាក់កាលនេះ វិនិយោគិននឹងទទួលបាន Green Card មានលក្ខខណ្ឌ ដែលមានសុពលភាពរយៈពេល 2 ឆ្នាំ។
មុនពេលលក្ខខណ្ឌ 2 ឆ្នាំផុតកំណត់ វិនិយោគិនត្រូវដាក់ស្នើ Form I-829 ដើម្បីបង្ហាញថា ការវិនិយោគនៅតែរក្សាទុក និងការងារដែលត្រូវការត្រូវបានបង្កើតរួចរាល់។ ប្រសិនបើត្រូវបានអនុម័ត លក្ខខណ្ឌនឹងត្រូវដកចេញ ហើយវិនិយោគិននឹងក្លាយជាអ្នកកាន់ Green Card អចិន្ត្រៃយ៍ដោយគ្មានលក្ខខណ្ឌ។
ក្នុងករណីជាច្រើន វិនិយោគិនអាចមានសិទ្ធិដាក់ពាក្យសុំសញ្ជាតិអាមេរិក បន្ទាប់ពីរក្សាស្ថានភាពរស់នៅអចិន្ត្រៃយ៍រយៈពេល 5 ឆ្នាំ ដោយបំពេញតាមលក្ខខណ្ឌទូទៅនៃការសុំសញ្ជាតិ ដូចជា ការរស់នៅជាប់លាប់ ការស្នាក់នៅជាក់ស្តែង និងអត្តចរិតល្អ។
ច្បាប់ EB-5 Reform and Integrity Act បានណែនាំការការពារ “Grandfathering” សម្រាប់វិនិយោគិនដែលដាក់ពាក្យ EB-5 របស់ពួកគេ នៅ ឬមុនថ្ងៃទី 30 ខែកញ្ញា ឆ្នាំ 2026។ នេះមានន័យថា ប្រសិនបើច្បាប់ ឬបទប្បញ្ញត្តិកម្មវិធីមានការផ្លាស់ប្តូរនាពេលក្រោយ អ្នកដាក់ពាក្យដែលមានសិទ្ធិ និងបានដាក់ពាក្យមុនកាលកំណត់នោះ ជាទូទៅអាចបន្តដំណើរការក្រោមច្បាប់ដែលមានសុពលភាពនៅពេលដាក់ពាក្យ។
ដោយសារតែហេតុនេះ កាលកំណត់នេះបានក្លាយជាចំណុចសំខាន់សម្រាប់វិនិយោគិន កម្មវិធី EB-5 ជាច្រើន។ ការដាក់ពាក្យមុនថ្ងៃកំណត់ អាចជួយការពារពាក្យស្នើសុំពីការរំខាន ឬការផ្លាស់ប្តូរនាពេលអនាគត ដែលអាចប៉ះពាល់ដល់កម្មវិធី Regional Center។ ដោយហេតុនេះ វិនិយោគិនជាច្រើនតែងតែពិចារណាយ៉ាងម៉ត់ចត់អំពីពេលវេលាដាក់ពាក្យ នៅពេលរៀបចំផែនការសម្រាប់កម្មវិធី EB-5។
ទិដ្ឋាការ EB-1A ត្រូវបានបង្កើតឡើងសម្រាប់បុគ្គលដែលទទួលបានការទទួលស្គាល់កម្រិតខ្ពស់ក្នុងវិស័យដូចជា វិទ្យាសាស្ត្រ សិល្បៈ ការអប់រំ អាជីវកម្ម ឬកីឡា។ អ្នកដាក់ពាក្យត្រូវបង្ហាញពីការទទួលស្គាល់ជាបន្តបន្ទាប់ក្នុងកម្រិតជាតិ ឬអន្តរជាតិ និងបំពេញតាមស្តង់ដារភស្តុតាងដែលកំណត់ដោយ USCIS។
អត្ថប្រយោជន៍សំខាន់មួយនៃប្រភេទ EB-1A គឺ អនុញ្ញាតឲ្យអ្នកដាក់ពាក្យដាក់ពាក្យដោយខ្លួនឯង (self-petition) មានន័យថា មិនត្រូវការការឧបត្ថម្ភពីនិយោជក ការអនុញ្ញាតការងារ (labor certification) ឬការវិនិយោគឡើយ។
ការយល់ច្រឡំជាញឹកញាប់ចំពោះទិដ្ឋាការ EB-1A គឺមានសម្រាប់តែអ្នកឈ្នះរង្វាន់ Nobel Prize ឬអ្នកទទួលបានពានរង្វាន់អន្តរជាតិធំៗប៉ុណ្ណោះ។ ប៉ុន្តែក្នុងការអនុវត្តជាក់ស្តែង អ្នកដាក់ពាក្យជោគជ័យជាច្រើន មានសិទ្ធិដោយសារបង្ហាញការរួមបញ្ចូលគ្នាដ៏រឹងមាំនៃសមិទ្ធផលវិជ្ជាជីវៈ និងភស្តុតាងគាំទ្រតាមលក្ខខណ្ឌជាច្រើនរបស់ USCIS។
ទោះបីជា EB-1A មិនមែនជាទិដ្ឋាការវិនិយោគតាមប្រពៃណីក៏ដោយ វាត្រូវបានលើកឡើងជាញឹកញាប់ជាមួយជម្រើសទិដ្ឋាការវិនិយោគអាមេរិកផ្សេងៗ ដោយសារតួនាទីរបស់វាក្នុងការរៀបចំផែនការអន្តោប្រវេសន៍អាជីវកម្ម។
បទប្បញ្ញត្តិ USCIS បានកំណត់លក្ខខណ្ឌភស្តុតាងចំនួន 10។ ជាទូទៅ អ្នកដាក់ពាក្យត្រូវបំពេញយ៉ាងហោចណាស់ 3 លក្ខខណ្ឌ មុនពេល USCIS បន្តទៅការវាយតម្លៃចុងក្រោយលើគុណសម្បត្តិទាំងមូល។
ភស្តុតាងដែលត្រូវបានប្រើជាញឹកញាប់ រួមមាន៖
ស្ថាបនិកក្រុមហ៊ុន និងនាយកប្រតិបត្តិកាន់តែច្រើនកំពុងប្រើប្រាស់ EB-1A នៅពេលដែលពួកគេអាចបង្ហាញពីការទទួលស្គាល់ក្នុងឧស្សាហកម្ម តួនាទីជាវាគ្មិនសន្និសីទ តំណែងក្នុងក្រុមប្រឹក្សាភិបាល ការផ្សាយព័ត៌មាន និងសមិទ្ធផលអាជីវកម្មដែលមានឥទ្ធិពល។
ដំណើរការដាក់ពាក្យ កម្មវិធី EB-1A ត្រូវបានវាយតម្លៃជាពីរដំណាក់កាល។ ដំបូង USCIS នឹងពិនិត្យថា អ្នកដាក់ពាក្យបានទទួលពានរង្វាន់អន្តរជាតិធំមួយ ឬបំពេញយ៉ាងហោចណាស់ 3 លក្ខខណ្ឌផ្លូវការដែលបានកំណត់ឬអត់។
ប្រសិនបើបំពេញកម្រិតដំបូងនេះ USCIS នឹងបន្តពិនិត្យកម្លាំងសរុបនៃពាក្យស្នើសុំ ដើម្បីសម្រេចថា អ្នកដាក់ពាក្យពិតជាបានទទួលការទទួលស្គាល់ និងកិត្យានុភាពខ្ពស់ក្នុងវិស័យរបស់ខ្លួនក្នុងរយៈពេលបន្តបន្ទាប់ដែរឬទេ។
ដំណាក់កាលទីពីរនេះ ជាញឹកញាប់ជាចំណុចដែលពាក្យស្នើសុំខ្សោយប្រឈមការលំបាក។ ទោះបីអ្នកដាក់ពាក្យបំពេញតាមលក្ខខណ្ឌអប្បបរមាបានក៏ដោយ ពាក្យស្នើសុំអាចនៅតែត្រូវបានបដិសេធ ប្រសិនបើភស្តុតាងមិនអាចបង្ហាញយ៉ាងច្បាស់ពីការទទួលស្គាល់ពិតប្រាកដក្នុងឧស្សាហកម្ម ភាពជឿជាក់ឯករាជ្យ ឬឥទ្ធិពលវិជ្ជាជីវៈរយៈពេលវែង។
រយៈពេលដំណើរការអាចខុសគ្នា អាស្រ័យលើកម្លាំងនៃពាក្យស្នើសុំ និងប្រទេសកំណើតរបស់អ្នកដាក់ពាក្យ។
ការដំណើរការ I-140 ធម្មតា អាចចំណាយពេលច្រើនខែ។ Premium Processing អនុញ្ញាតឲ្យ USCIS ចេញការឆ្លើយតបក្នុងរយៈពេល 15 ថ្ងៃធ្វើការ ដោយបង់ថ្លៃរដ្ឋាភិបាលបន្ថែម។
បន្ទាប់ពី I-140 ត្រូវបានអនុម័ត អ្នកដាក់ពាក្យអាចកែស្ថានភាពនៅក្នុងសហរដ្ឋអាមេរិក ឬបន្តដំណើរការតាមស្ថានទូត ឬស្ថានកុងស៊ុលអាមេរិកនៅក្រៅប្រទេស។
សម្រាប់អ្នកដាក់ពាក្យជាច្រើន រយៈពេលទៅកាន់ការទទួលបានសិទ្ធិរស់នៅអចិន្ត្រៃយ៍ ជាទូទៅចំណាយពេលចន្លោះពី 12 ដល់ 24 ខែ។
ប្រភេទទិដ្ឋាការ EB-1A កំពុងក្លាយជាជម្រើសពេញនិយមកាន់តែខ្លាំងក្នុងចំណោមស្ថាបនិកអាជីវកម្ម និងនាយកប្រតិបត្តិអន្តរជាតិ ជាពិសេសដោយសារសហគ្រិនជាច្រើនមានប្រវត្តិសមស្របខ្លាំងជាងអ្វីដែលពួកគេគិតដំបូង។
ឧទាហរណ៍ ស្ថាបនិកដែលបានបង្កើតក្រុមហ៊ុនដែលមានការទទួលស្គាល់ បានចូលរួមជាវាគ្មិនក្នុងព្រឹត្តិការណ៍ឧស្សាហកម្ម បង្ហាញខ្លួនក្នុងសារព័ត៌មានពាណិជ្ជកម្ម ឬទស្សនាវដ្តីវិជ្ជាជីវៈ បានបំពេញតួនាទីជាអ្នកវាយតម្លៃក្នុងវិស័យរបស់ខ្លួន ឬដឹកនាំអង្គការដែលមានកិត្តិយស អាចមានភស្តុតាងមានតម្លៃសម្រាប់ពាក្យស្នើសុំ EB-1A រួចជាស្រេច។
ខុសពីទិដ្ឋាការ EB-5 កម្មវិធី EB-1A មិនតម្រូវឲ្យមានទុនវិនិយោគឡើយ ហើយខុសពីទិដ្ឋាការ E-2 វាក៏អាចនាំទៅកាន់សិទ្ធិរស់នៅអចិន្ត្រៃយ៍នៅសហរដ្ឋអាមេរិកដោយផ្ទាល់ផងដែរ។
ទិដ្ឋាការ E-2 អនុញ្ញាតឲ្យពលរដ្ឋនៃប្រទេសដែលមានសន្ធិសញ្ញាសមស្រប អាចរស់នៅ និងធ្វើការនៅសហរដ្ឋអាមេរិក ដោយការវិនិយោគ និងដំណើរការអាជីវកម្មនៅសហរដ្ឋអាមេរិកដោយផ្ទាល់។ ខុសពីប្រភេទទិដ្ឋាការអាមេរិកជាច្រើនផ្សេងទៀត E-2 ត្រូវបានបង្កើតឡើងជាពិសេសសម្រាប់សហគ្រិន និងម្ចាស់អាជីវកម្ម ដែលចង់គ្រប់គ្រងអាជីវកម្មរបស់ខ្លួនដោយផ្ទាល់ ខណៈពេលរស់នៅក្នុងសហរដ្ឋអាមេរិក។
ទិដ្ឋាការ E-2 Treaty Investor គឺជាជម្រើសទិដ្ឋាការវិនិយោគអាមេរិកដ៏សំខាន់មួយសម្រាប់សហគ្រិនមកពីប្រទេសដែលមានសិទ្ធិ។
ទិដ្ឋាការនេះផ្អែកលើសន្ធិសញ្ញាដែលបានចុះហត្ថលេខារវាងសហរដ្ឋអាមេរិក និងប្រទេសមួយចំនួន។ មានតែពលរដ្ឋនៃប្រទេសដែលមានកិច្ចព្រមព្រៀងសន្ធិសញ្ញា E-2 ជាមួយសហរដ្ឋអាមេរិកប៉ុណ្ណោះ ដែលមានសិទ្ធិដាក់ពាក្យ។ ឧទាហរណ៍នៃប្រទេសដែលមានសន្ធិសញ្ញា រួមមាន ចក្រភពអង់គ្លេស ប្រទេសបារាំង ប្រទេសអាល្លឺម៉ង់ ប្រទេសជប៉ុន ប្រទេសកូរ៉េខាងត្បូង ប្រទេសអូស្ត្រាលី ប្រទេសតួកគី និង ប្រទេសហ្គ្រីណាដា។
មូលហេតុមួយដែលធ្វើឲ្យទិដ្ឋាការ E-2 ត្រូវបានចាត់ទុកថាមានភាពទាក់ទាញ គឺដោយសារភាពបត់បែនរបស់វា។ មិនមានចំនួនវិនិយោគអប្បបរមាដែលកំណត់ជាផ្លូវការឡើយ ប៉ុន្តែការវិនិយោគជាទូទៅត្រូវតែមានទំហំសមស្របសម្រាប់ប្រភេទអាជីវកម្មដែលពាក់ព័ន្ធ។ ទិដ្ឋាការនេះក៏អាចបន្តបានជាបន្តបន្ទាប់ ដរាបណាអាជីវកម្មនៅតែដំណើរការ មានសកម្មភាព និងមានស្ថិរភាពហិរញ្ញវត្ថុ។
សំខាន់ផងដែរ ទិដ្ឋាការ E-2 មិនត្រូវបានបង្កើតឡើងសម្រាប់ការវិនិយោគបែបអកម្ម (passive investment) ទេ។ អ្នកដាក់ពាក្យត្រូវបានរំពឹងថានឹងមានតួនាទីសកម្មក្នុងការដឹកនាំ និងអភិវឌ្ឍអាជីវកម្ម មិនថាតាមរយៈការគ្រប់គ្រងប្រចាំថ្ងៃ ការត្រួតពិនិត្យយុទ្ធសាស្ត្រ ឬការសម្រេចចិត្តកម្រិតនាយកប្រតិបត្តិនោះទេ។
សម្រាប់ពលរដ្ឋនៃប្រទេសដែលមិនមានសន្ធិសញ្ញា E-2 ជាមួយសហរដ្ឋអាមេរិក ដូចជា ប្រទេសចិន ប្រទេសឥណ្ឌា ប្រទេសវៀតណាម ប្រទេសប្រេស៊ីល និងប្រទេសរុស្ស៊ី ការចូលប្រើទិដ្ឋាការ E-2 ជាញឹកញាប់ត្រូវបានធ្វើឡើងតាមរយៈការទទួលបានសញ្ជាតិនៅប្រទេសដែលមានសន្ធិសញ្ញាសមស្របជាមុនសិន។
ដើម្បីមានសិទ្ធិសម្រាប់ទិដ្ឋាការ E-2 អ្នកដាក់ពាក្យត្រូវតែជាពលរដ្ឋនៃប្រទេសដែលមានសន្ធិសញ្ញាសមស្របជាមួយសហរដ្ឋអាមេរិក។ ការវិនិយោគក៏ត្រូវតែមានទំហំសមស្របទៅនឹងប្រភេទអាជីវកម្ម និងត្រូវបានដាក់ប្តេជ្ញាចិត្តពេញលេញ ដោយថវិកាត្រូវមកពីប្រភពស្របច្បាប់ និងអាចតាមដានបាន។
អាជីវកម្មខ្លួនវាត្រូវតែជាអាជីវកម្មពិតប្រាកដ និងកំពុងដំណើរការយ៉ាងសកម្ម។ ការវិនិយោគបែបអកម្ម ការកាន់កាប់ដីដែលមិនទាន់អភិវឌ្ឍ ក្រុមហ៊ុនសែល (shell companies) ឬអាជីវកម្មដែលបង្កើតចំណូលតិចតួចប៉ុណ្ណោះ ជាទូទៅនឹងមិនមានសិទ្ធិក្រោមប្រភេទ E-2 នោះទេ។
បន្ថែមពីនេះ វិនិយោគិនត្រូវបានរំពឹងថានឹងមានតួនាទីសកម្មក្នុងការដឹកនាំ និងអភិវឌ្ឍអាជីវកម្ម មិនមែនគ្រាន់តែជាម្ចាស់ភាគហ៊ុន ឬវិនិយោគិនអកម្មប៉ុណ្ណោះឡើយ។
ទិដ្ឋាការ E-2 ជាញឹកញាប់គាំទ្រអាជីវកម្មដូចជា៖
ប្តី ឬប្រពន្ធ និងកូននៅលីវអាយុក្រោម 21 ឆ្នាំ អាចអមដំណើរជាមួយអ្នកដាក់ពាក្យសំខាន់បាន។ ជាទូទៅ ប្តី ឬប្រពន្ធអាចទទួលបានសិទ្ធិធ្វើការដោយស្វ័យប្រវត្តិ ក្រោមស្ថានភាពទិដ្ឋាការ E-2។
ប្រទេសជាច្រើននៅអឺរ៉ុប អាស៊ី-ប៉ាស៊ីហ្វិក និងអាមេរិកឡាទីន មានសិទ្ធិសម្រាប់កម្មវិធី E-2។ ឧទាហរណ៍ រួមមាន ចក្រភពអង់គ្លេស ប្រទេសបារាំង ប្រទេសអាល្លឺម៉ង់ ប្រទេសជប៉ុន ប្រទេសកូរ៉េខាងត្បូង ប្រទេសសិង្ហបុរី ប្រទេសថៃ ប្រទេសអូស្ត្រាលី ប្រទេសកាណាដា ប្រទេសម៉ិកស៊ិក ប្រទេសឈីលី ប្រទេសកូឡុំប៊ី ប្រទេសហ្គ្រីណាដា និងតួកគី។
ខណៈដែល ប្រទេសដែលមិនមានសន្ធិសញ្ញា (Non-Treaty Countries) រួមមាន ប្រទេសចិន ប្រទេសឥណ្ឌា ប្រទេសវៀតណាម ប្រទេសប្រេស៊ីល ប្រទេសរុស្ស៊ី ប្រទេសឥណ្ឌូណេស៊ី អារ៉ាប៊ីសាអូឌីត អារ៉ាប់អេមីរ៉ាតអាប់ឌុល (UAE) អាហ្វ្រិកខាងត្បូង និងប្រទេសនីហ្សេរីយ៉ា។
ដោយសារសញ្ជាតិគឺជាកត្តាសំខាន់សម្រាប់សិទ្ធិ E-2 ការរៀបចំផែនការសញ្ជាតិ (treaty eligibility planning) បានក្លាយជាចំណុចសំខាន់កាន់តែខ្លាំងសម្រាប់វិនិយោគិនអន្តរជាតិដែលធ្វើដំណើរញឹកញាប់។
ពលរដ្ឋនៃប្រទេសដូចជា ចិន ឥណ្ឌា និងវៀតណាម នៅតែអាចទទួលបានទិដ្ឋាការ E-2 បាន ទោះបីប្រទេសរបស់ពួកគេមិនមានសន្ធិសញ្ញា E-2 ដោយផ្ទាល់ជាមួយសហរដ្ឋអាមេរិកក៏ដោយ។
វិធីសាស្ត្រដែលពេញនិយមបំផុតមួយ គឺការទទួលបានសញ្ជាតិនៅប្រទេសដែលមានសិទ្ធិ E-2 តាមរយៈកម្មវិធីសញ្ជាតិ Citizenship by Investment (CBI) ជាមុនសិន។ ក្នុងចំណោមកម្មវិធីសញ្ជាតិ Caribbean CBI បច្ចុប្បន្ន Grenada គឺជាប្រទេស Caribbean តែមួយគត់ ដែលមានសន្ធិសញ្ញា E-2 ជាមួយសហរដ្ឋអាមេរិក។
ក្នុងការអនុវត្តជាក់ស្តែង វិនិយោគិនអាចទទួលបានសញ្ជាតិហ្គ្រីណាដា (Grenada) តាមរយៈការបរិច្ចាគទៅរដ្ឋាភិបាល ឬការវិនិយោគលើអចលនទ្រព្យដែលមានសិទ្ធិ។ បន្ទាប់ពីទទួលបានសញ្ជាតិរួច អ្នកដាក់ពាក្យអាចដាក់ពាក្យសុំទិដ្ឋាការ E-2 ក្នុងនាមជាពលរដ្ឋ Grenada បាន។
តួកគីក៏ជាជម្រើសដែលត្រូវបានប្រើជាញឹកញាប់ផងដែរ ដោយសញ្ជាតិអាចទទួលបានតាមរយៈការវិនិយោគលើអចលនទ្រព្យដែលមានសិទ្ធិ។
ដោយសារដំណើរការនេះពាក់ព័ន្ធទាំងការរៀបចំផែនការ Citizenship by Investment និងយុទ្ធសាស្ត្រអន្តោប្រវេសន៍អាមេរិក អ្នកដាក់ពាក្យជាទូទៅតែងធ្វើការជាមួយអ្នកជំនាញដែលមានបទពិសោធន៍ក្នុងការសម្របសម្រួលទាំងពីរផ្នែក ព្រោះក្រុមហ៊ុនជាច្រើនផ្តល់ប្រឹក្សាតែផ្នែកមួយប៉ុណ្ណោះ។
ជាទូទៅ ការអនុញ្ញាតឱ្យស្នាក់នៅក្រោមទិដ្ឋាការ E-2 ត្រូវបានផ្តល់រយៈពេលរហូតដល់ 2 ឆ្នាំក្នុងម្តង។ ការបន្តទិដ្ឋាការ (Renewal) អាចធ្វើបានជាបន្តបន្ទាប់ដោយគ្មានកំណត់ ដរាបណាអាជីវកម្មនៅតែដំណើរការពិតប្រាកដ និងមិនមែនជាអាជីវកម្មតូចតាច (non-marginal)។
រយៈពេលសុពលភាពនៃទិដ្ឋាការពិតប្រាកដ អាស្រ័យលើកិច្ចព្រមព្រៀង reciprocity រវាងសហរដ្ឋអាមេរិក និងប្រទេសដែលមានសន្ធិសញ្ញា E-2។ សម្រាប់សញ្ជាតិខ្លះ ទិដ្ឋាការអាចមានសុពលភាពរហូតដល់ 5 ឆ្នាំ។
ទោះបីជា E-2 មិនផ្តល់ជម្រើសផ្ទាល់ទៅកាន់ការទទួលបានសិទ្ធិរស់នៅអចិន្ត្រៃយ៍ (Green Card) ក៏ដោយ ម្ចាស់ទិដ្ឋាការខ្លះក្រោយមកអាចដាក់ពាក្យក្រោមកម្មវិធី EB-5 ឬប្រភេទអន្តោប្រវេសន៍ផ្សេងៗ បន្ទាប់ពីពង្រីកអាជីវកម្ម និងការវិនិយោគរបស់ពួកគេឱ្យបំពេញតាមលក្ខខណ្ឌសិទ្ធិដាច់ដោយឡែក។
សម្រាប់អ្នកដែលកំពុងពិចារណាទាក់ទងនឹងទិដ្ឋាការវិនិយោគ និងអាជីវកម្មអាមេរិក ដូចជា EB-5, EB-1A និង E-2 ជម្រើសទាំងនេះមានលក្ខណៈ និងគោលបំណងខុសៗគ្នា អាស្រ័យលើស្ថានភាព និងគោលដៅរបស់បុគ្គលម្នាក់ៗ។
ជាទូទៅ EB-5 និង EB-1A គឺជាជម្រើសដែលអាចនាំអ្នកទៅកាន់ការទទួលបានសិទ្ធិរស់នៅអចិន្ត្រៃយ៍ (Green Card) ខណៈដែល E-2 គឺជាទិដ្ឋាការសម្រាប់ការរស់នៅ និងដំណើរការអាជីវកម្មបណ្តោះអាសន្ន ដែលអាចបន្តសុពលភាណបាន ដោយមិនផ្តល់ Green Card ដោយផ្ទាល់។
ការជ្រើសរើសជម្រើសសមស្របអាស្រ័យលើកត្តាសំខាន់ៗ ដូចជា សញ្ជាតិ ទំហំវិនិយោគ បទពិសោធន៍វិជ្ជាជីវៈ និងគោលបំណងក្នុងការរស់នៅសហរដ្ឋអាមេរិក។ ដូច្នេះ ជំហានដំបូងជាទូទៅគឺការវាយតម្លៃស្ថានភាពផ្ទាល់ខ្លួន ដើម្បីយល់ថាតើជម្រើសមួយណាសមស្របជាងគេ។
Thank you for visiting Harvey Law Group.
Please select our nearest office to you and complete the enquiry form below.
To send successfully, you must fill in all the required fields marked by an asterisk “*”.