
REQUEST IMMIGRATION SERVICE
Thank you for visiting Harvey Law Group.
Please select our nearest office to you and complete the enquiry form below.
To send successfully, you must fill in all the required fields marked by an asterisk “*”.

ទិដ្ឋាការ E-2 Treaty Investor Visa គឺជាទិដ្ឋាការមិនមែនអន្តោប្រវេសន៍ (Non-Immigrant Visa) របស់សហរដ្ឋអាមេរិក ដែលផ្តល់ជូនដល់ជនជាតិមកពីប្រទេសដែលមានសន្ធិសញ្ញាពាណិជ្ជកម្ម និងនាវាចរណ៍ជាមួយសហរដ្ឋអាមេរិក។ វាអនុញ្ញាតឱ្យវិនិយោគិនដែលមានសិទ្ធិ អាចរស់នៅ និងធ្វើការនៅសហរដ្ឋអាមេរិក ខណៈពេលកំពុងអភិវឌ្ឍ និងគ្រប់គ្រងអាជីវកម្ម ដែលពួកគេបានវិនិយោគ ឬកំពុងដំណើរការវិនិយោគក្នុងទំហំសមស្របមួយ។
ចក្រភពអង់គ្លេស (United Kingdom) ត្រូវបានទទួលស្គាល់ថាជាប្រទេសដែលមានសន្ធិសញ្ញាសម្រាប់គោលបំណង E-2 ដែលមានន័យថា ជនជាតិអង់គ្លេសអាចមានសិទ្ធិដាក់ពាក្យសុំទិដ្ឋាការនេះ ប្រសិនបើបំពេញតាមលក្ខខណ្ឌផ្នែកច្បាប់ និងការវិនិយោគដែលត្រូវការ។
ប្រភេទទិដ្ឋាការ E-2 មិនបានកំណត់ត្រឹមតែអាជីវកម្មថ្មីប៉ុណ្ណោះទេ។ វិនិយោគិនដែលមានសិទ្ធិ ក៏អាចមានសិទ្ធិតាមរយៈការទិញអាជីវកម្មដែលកំពុងដំណើរការរួចហើយ រួមទាំង Franchise ផងដែរ ប្រសិនបើអាជីវកម្មនោះជាអាជីវកម្មពិតប្រាកដ កំពុងដំណើរការ មានគោលបំណងរកប្រាក់ចំណេញ និងមិនត្រូវបានចាត់ទុកថាជាអាជីវកម្មខ្នាតតូចដែលមិនមានសកម្មភាពគ្រប់គ្រាន់ (Marginal Business)។
ដើម្បីមានសិទ្ធិ អ្នកដាក់ពាក្យត្រូវតែមានសញ្ជាតិរបស់ប្រទេសដែលមានសន្ធិសញ្ញា និងត្រូវចូលទៅសហរដ្ឋអាមេរិកក្នុងគោលបំណងអភិវឌ្ឍ និងគ្រប់គ្រងអាជីវកម្មយ៉ាងសកម្ម មិនមែនគ្រាន់តែជាវិនិយោគិនអកម្ម (Passive Investor) នោះទេ។ ទាំងក្រុមហ៊ុនថ្មី និងអាជីវកម្មដែលកំពុងដំណើរការរួច អាចមានសិទ្ធិ ប្រសិនបើបំពេញតាមលក្ខខណ្ឌផ្នែកច្បាប់ និងការវិនិយោគដែលបានកំណត់។
អ្នកដាក់ពាក្យក៏គួរតែយល់ដឹងដែរថា ទិដ្ឋាការ E-2 គឺជាប្រភេទទិដ្ឋាការមិនមែនអន្តោប្រវេសន៍ដែលអាចបន្តសុពលភាពឡើងវិញបាន។ ទោះបីជាវាអាចបន្តបានដោយគ្មានកំណត់ ប្រសិនបើលក្ខខណ្ឌនៅតែត្រូវបានបំពេញក៏ដោយ វាមិនផ្តល់ជម្រើសទៅកាន់ការទទួលបានសិទ្ធិរស់នៅអចិន្ត្រៃយ៍ (Green Card) របស់សហរដ្ឋអាមេរិកដោយស្វ័យប្រវត្តិនោះទេ។
ដើម្បីមានសិទ្ធិសម្រាប់ទិដ្ឋាការ E-2 Investor Visa អ្នកដាក់ពាក្យត្រូវតែជាជនជាតិមកពីប្រទេសដែលមានសន្ធិសញ្ញា បានធ្វើការវិនិយោគក្នុងទំហំសមស្របមួយទៅក្នុងអាជីវកម្មនៅសហរដ្ឋអាមេរិក និងត្រូវចូលទៅសហរដ្ឋអាមេរិកក្នុងគោលបំណងអភិវឌ្ឍ និងគ្រប់គ្រងអាជីវកម្មនោះយ៉ាងសកម្ម។
ការកាន់កាប់កម្មសិទ្ធិយ៉ាងហោចណាស់ 50% នៃអាជីវកម្ម គឺជាវិធីមួយដែលមានសុវត្ថិភាពបំផុតក្នុងការបង្ហាញថា អ្នកវិនិយោគមានការគ្រប់គ្រងគ្រប់គ្រាន់ ដើម្បីបំពេញតាមលក្ខខណ្ឌរបស់ទិដ្ឋាការ E-2 ជាពិសេសសម្រាប់ការទិញ Franchise ដែលមានស្រាប់។
ទោះជាយ៉ាងណា ការវាយតម្លៃមិនផ្អែកតែលើភាគរយកម្មសិទ្ធិផ្ទាល់របស់អ្នកវិនិយោគប៉ុណ្ណោះទេ។ ម្ចាស់អាជីវកម្មនោះក៏ត្រូវតែមាន “សញ្ជាតិ” របស់ប្រទេសដែលមានសន្ធិសញ្ញាផងដែរ មានន័យថា យ៉ាងហោចណាស់ 50% នៃអាជីវកម្ម ត្រូវតែកាន់កាប់ដោយជនជាតិមកពីប្រទេសដែលមានសន្ធិសញ្ញាដូចគ្នា។
ដូច្នេះ សញ្ជាតិ និងស្ថានភាពអន្តោប្រវេសន៍របស់ម្ចាស់ភាគហ៊ុនផ្សេងៗ ក៏អាចជាផ្នែកសំខាន់មួយក្នុងការវាយតម្លៃសិទ្ធិសម្រាប់ទិដ្ឋាការ E-2 ផងដែរ ជាពិសេសនៅពេលកម្មសិទ្ធិត្រូវបានបែងចែកស្មើគ្នារវាងអ្នកវិនិយោគជាច្រើននាក់។
ដើម្បីមានសិទ្ធិសម្រាប់ទិដ្ឋាការ E-2 អ្នកដាក់ពាក្យត្រូវបង្ហាញថា៖
កម្មវិធី E-2 ក៏អនុញ្ញាតឱ្យសមាជិកគ្រួសារមួយចំនួន អាចធ្វើដំណើរទៅសហរដ្ឋអាមេរិកជាមួយអ្នកដាក់ពាក្យចម្បង ក្នុងនាមជាសមាជិកក្នុងបន្ទុក (Dependents) ផងដែរ រួមមាន ប្តី ឬប្រពន្ធ និងកូនដែលមិនទាន់រៀបការ អាយុក្រោម 21 ឆ្នាំ។
ប្តី ឬប្រពន្ធរបស់អ្នកកាន់ទិដ្ឋាការ E-2 ត្រូវបានអនុញ្ញាតឱ្យធ្វើការនៅសហរដ្ឋអាមេរិក ក្រោមគោលនយោបាយអន្តោប្រវេសន៍បច្ចុប្បន្ន ខណៈដែលកូនៗអាចរស់នៅ និងសិក្សានៅសហរដ្ឋអាមេរិកបាន ប៉ុន្តែមិនត្រូវបានអនុញ្ញាតឱ្យធ្វើការដោយស្វ័យប្រវត្តិនោះទេ។
សម្រាប់អ្នកដាក់ពាក្យដែលកំពុងពិចារណាអំពីរចនាសម្ព័ន្ធកម្មសិទ្ធិរួម (Shared Ownership Structure) គួរតែធ្វើការពិនិត្យដោយប្រុងប្រយ័ត្នលើលក្ខខណ្ឌសញ្ជាតិរបស់ប្រទេសដែលមានសន្ធិសញ្ញា និងឯកសារកម្មសិទ្ធិ មុននឹងបន្តការវិនិយោគ។Top of Form
សម្រាប់គោលបំណងទិដ្ឋាការ E-2 ការវិនិយោគត្រូវតែជាការប្តេជ្ញាចិត្តពិតប្រាកដ និងដាក់ “ឱ្យមានហានិភ័យ” (At Risk) នៅក្នុងអាជីវកម្ម។ នេះគឺជាលក្ខខណ្ឌផ្នែកច្បាប់ដ៏សំខាន់បំផុតមួយ សម្រាប់ពាក្យសុំទិដ្ឋាការ E-2 ដែលផ្អែកលើ Franchise ហើយជាញឹកញាប់ក៏ជាចំណុចសំខាន់នៅពេលការទិញអាជីវកម្មពាក់ព័ន្ធនឹងការខ្ចីប្រាក់ ឬរចនាសម្ព័ន្ធទិញជាបែបបង់រំលស់។
អាជ្ញាធរអន្តោប្រវេសន៍នឹងវាយតម្លៃថា តើអ្នកវិនិយោគបានប្តេជ្ញាចិត្តដាក់ទុនផ្ទាល់ខ្លួន ដែលមានហានិភ័យពាណិជ្ជកម្មពិតប្រាកដដែរឬទេ។ ថវិកាដែលនៅតែមានការការពារ អាចដកវិញបាន ឬត្រូវបានធានាជាចម្បងដោយទ្រព្យសម្បត្តិរបស់អាជីវកម្មខ្លួនវា អាចមិនត្រូវបានរាប់បញ្ចូលជាការវិនិយោគសម្រាប់ទិដ្ឋាការ E-2 នោះទេ។
សាច់ប្រាក់ដែលអ្នកដាក់ពាក្យវិនិយោគដោយផ្ទាល់ ជាទូទៅអាចមានសិទ្ធិ ដូចគ្នានេះផងដែរ ប្រភេទហិរញ្ញប្បទានមួយចំនួនដែលអ្នកវិនិយោគមានការទទួលខុសត្រូវផ្ទាល់ខ្លួនពិតប្រាកដ ក៏អាចត្រូវបានទទួលស្គាល់ផងដែរ។ ឧទាហរណ៍ ប្រាក់កម្ចីដែលធានាដោយទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់អ្នកវិនិយោគ នៅក្រៅអាជីវកម្ម អាចត្រូវបានទទួលយក។ ប្រាក់កម្ចីផ្ទាល់ខ្លួនដែលមិនមានទ្រព្យធានា ប៉ុន្តែមានឯកសារត្រឹមត្រូវ ក៏អាចមានសិទ្ធិ ប្រសិនបើអ្នកវិនិយោគនៅតែមានកាតព្វកិច្ចផ្ទាល់ខ្លួនក្នុងការសងប្រាក់វិញ។
ចំណាយដែលអាចត្រូវបានរាប់បញ្ចូលជាការវិនិយោគ មានដូចជា តម្លៃទិញអាជីវកម្ម ថ្លៃ Franchise ការទិញឧបករណ៍ ចំណាយសម្រាប់ការសាងសង់ ឬរៀបចំទីតាំងអាជីវកម្ម ស្តុកទំនិញ និងទុនប្រតិបត្តិការដែលរៀបចំបានត្រឹមត្រូវ នៅពេលចំណាយទាំងនេះជាផ្នែកនៃការវិនិយោគដែលបានប្តេជ្ញាចិត្ត។
ផ្ទុយទៅវិញ ហិរញ្ញប្បទានដែលត្រូវបានធានាជាចម្បងដោយទ្រព្យសម្បត្តិរបស់អាជីវកម្មដែលកំពុងត្រូវបានទិញ មិនសូវត្រូវបានមើលឃើញវិជ្ជមានសម្រាប់គោលបំណង E-2 នោះទេ។ ជាធម្មតា នេះរួមមាន Seller Financing ដែលធានាដោយអាជីវកម្មខ្លួនវា ប្រាក់កម្ចីអាជីវកម្មបែប SBA ដែលធានាដោយទ្រព្យសម្បត្តិក្រុមហ៊ុន ឬរចនាសម្ព័ន្ធដែលអាជីវកម្មជាអ្នកទទួលហានិភ័យលើទ្រព្យធានា ជំនួសអ្នកវិនិយោគ។
ដូចគ្នានេះផងដែរ ថវិកាដែលដាក់ក្នុងគណនី Escrow ប៉ុន្តែមិនទាន់មានការប្តេជ្ញាចិត្តដែលមិនអាចដកថយបាន (Irrevocable Commitment) ចំពោះប្រតិបត្តិការនោះ អាចមិនបំពេញលក្ខខណ្ឌ “At Risk” រហូតដល់រចនាសម្ព័ន្ធវិនិយោគមានការប្ដេជ្ងាចិត្តពេញលេញ និងអាចបន្តអនុវត្តបាន។
ក្នុងករណីទិដ្ឋាការ E-2 ដែលពាក់ព័ន្ធនឹងការខ្ចីប្រាក់ ការមានការធានាផ្ទាល់ខ្លួន (Personal Guarantee) តែមួយមុខ មិនត្រូវបានចាត់ទុកថាជាកត្តាសម្រេចចិត្ត នៅពេលវាយតម្លៃថា ថវិកាវិនិយោគអាចត្រូវបានរាប់ជាទុន “At Risk” ដែរឬទេ។
ផ្ទុយទៅវិញ អាជ្ញាធរអន្តោប្រវេសន៍សហរដ្ឋអាមេរិក នឹងផ្តោតលើអ្វីដែលត្រូវបានប្រើជាទ្រព្យធានាពិតប្រាកដសម្រាប់បំណុលនោះ។ ប្រសិនបើហិរញ្ញប្បទានត្រូវបានធានាជាចម្បងដោយទ្រព្យសម្បត្តិរបស់អាជីវកម្មដែលកំពុងត្រូវបានទិញ ការវិនិយោគនោះអាចមិនត្រូវបានរាប់បញ្ចូលសម្រាប់លក្ខខណ្ឌវិនិយោគ E-2 ទេ ទោះបីជាអ្នកវិនិយោគបានចុះហត្ថលេខាលើការធានាផ្ទាល់ខ្លួនក៏ដោយ។
ដោយសារហេតុនេះ ការរៀបចំរចនាសម្ព័ន្ធហិរញ្ញប្បទានឱ្យបានត្រឹមត្រូវ គឺមានសារៈសំខាន់។ ចំនួនប្រាក់កម្ចីដូចគ្នា អាចត្រូវបានវាយតម្លៃខុសគ្នា អាស្រ័យលើថាតើទ្រព្យធានារបស់អ្នកឱ្យខ្ចី ត្រូវបានភ្ជាប់ទៅនឹងទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់អ្នកវិនិយោគ ឬទ្រព្យសម្បត្តិរបស់អាជីវកម្មដែលកំពុងត្រូវបានទិញ។
មិនមានចំនួនវិនិយោគអប្បបរមាថេរសម្រាប់ទិដ្ឋាការ E-2 នោះទេ។ ផ្ទុយទៅវិញ អាជ្ញាធរអន្តោប្រវេសន៍សហរដ្ឋអាមេរិក នឹងវាយតម្លៃថា ការវិនិយោគនោះមានលក្ខណៈ “Substantial” ឬទេ ដោយប្រៀបធៀបទៅនឹងចំណាយសរុបសម្រាប់ការទិញ ឬបង្កើតអាជីវកម្ម។
សម្រាប់អាជីវកម្មដែលមានតម្លៃទាប អ្នកវិនិយោគត្រូវបានរំពឹងថា នឹងត្រូវប្តេជ្ញាចិត្តវិនិយោគភាគរយខ្ពស់នៃចំណាយសរុប ដោយប្រើថវិកាផ្ទាល់ខ្លួនដែលត្រូវបានដាក់ “At Risk” ក្នុងអាជីវកម្ម។Bottom of Form
សូមពិចារណាឧទាហរណ៍មួយ ដែលជនជាតិអង់គ្លេសម្នាក់ កំពុងកាន់កាប់កម្មសិទ្ធិ 25% នៃអាជីវកម្ម Franchise នៅសហរដ្ឋអាមេរិក ហើយមានផែនការទិញបន្ថែម 25% ទៀត ដើម្បីបង្កើនកម្មសិទ្ធិរបស់ខ្លួនដល់ 50% រួមជាមួយសិទ្ធិគ្រប់គ្រងកម្រិតប្រតិបត្តិ (Executive Control) នៃក្រុមហ៊ុន។ អាជីវកម្មនេះមានតម្លៃប្រហែល USD 1.225 លានដុល្លារ មានបុគ្គលិក W-2 ច្រើនជាង 25 នាក់រួចហើយ ហើយការទិញនេះត្រូវបានផ្តល់ហិរញ្ញប្បទានតាមរយៈការរួមបញ្ចូលគ្នារវាងការវិនិយោគជាសាច់ប្រាក់ ការបង់រំលស់ពីអ្នកលក់ (Seller Financing) និងប្រាក់កម្ចីធម្មតា។
ពីទស្សនៈទិដ្ឋាការ E-2 មានលក្ខខណ្ឌជាច្រើនក្នុងរចនាសម្ព័ន្ធនេះ ដែលអាចគាំទ្រសិទ្ធិរបស់អ្នកដាក់ពាក្យ។ ប្រសិនបើរចនាសម្ព័ន្ធកម្មសិទ្ធិដែលសេះសល់ នៅតែបំពេញលក្ខខណ្ឌសញ្ជាតិរបស់ប្រទេសដែលមានសន្ធិសញ្ញា។ ការកាន់កាប់កម្មសិទ្ធិ 50% រួមជាមួយអំណាចគ្រប់គ្រងប្រតិបត្តិការ ជាទូទៅក៏អាចគាំទ្រលក្ខខណ្ឌ “Develop and Direct” ក្រោមច្បាប់ E-2 ផងដែរ។
ការដែលអាជីវកម្មនេះកំពុងដំណើរការរួច មានបុគ្គលិក និងសកម្មភាពពាណិជ្ជកម្មជាក់ស្តែង ក៏អាចជួយបង្ហាញថា អាជីវកម្មនេះមិនមែនជា “Marginal Business” នោះទេ។
ទោះជាយ៉ាងណា បញ្ហាសំខាន់បំផុតក្នុងរចនាសម្ព័ន្ធបែបនេះ គឺការរៀបចំហិរញ្ញប្បទាន។ ខណៈដែលការវិនិយោគជាសាច់ប្រាក់ដោយផ្ទាល់របស់អ្នកវិនិយោគ ជាទូទៅអាចត្រូវបានរាប់បញ្ចូលសម្រាប់លក្ខខណ្ឌវិនិយោគទិដ្ឋាការ E-2 ការវាយតម្លៃលើ Seller Notes និងប្រាក់កម្ចី នឹងអាស្រ័យយ៉ាងខ្លាំងលើរបៀបដែលបំណុលនោះត្រូវបានធានា។ ហិរញ្ញប្បទានដែលធានាដោយទ្រព្យសម្បត្តិរបស់អាជីវកម្មខ្លួនវា អាចមិនត្រូវបានចាត់ទុកថាជាទុនវិនិយោគ “At Risk” សម្រាប់គោលបំណង E-2 នោះទេ។
ក្នុងស្ថានភាពបែបនេះ អាជីវកម្មខ្លួនវា អាចបំពេញលក្ខខណ្ឌសំខាន់ៗជាច្រើនរបស់ E-2 រួចទៅហើយ។ ប៉ុន្តែបញ្ហាសំខាន់ ជាញឹកញាប់ស្ថិតនៅលើរបៀបដែលប្រតិបត្តិការត្រូវបានផ្តល់ហិរញ្ញប្បទានពិតប្រាកដ។ កិច្ចព្រមព្រៀងដែលមើលទៅដូចជាបំពេញគ្រប់លក្ខខណ្ឌទាំងអស់ ក៏អាចជួបបញ្ហាបាន ប្រសិនបើរចនាសម្ព័ន្ធហិរញ្ញប្បទាន មិនបំពេញតាមច្បាប់ “At Risk” របស់ទិដ្ឋាការ E-2។
ជាមួយនឹងពាក្យសុំដែលត្រូវបានរៀបចំ និងដាក់រចនាសម្ព័ន្ធបានត្រឹមត្រូវ ដំណើរការ E-2 ជាទូទៅអាចចំណាយពេលជាច្រើនខែ ប៉ុន្តែរយៈពេលអាចប្រែប្រួល អាស្រ័យលើប្រភេទនៃការដាក់ពាក្យ បន្ទុកការងាររបស់ស្ថានកុងស៊ុល ឬអាជ្ញាធរអន្តោប្រវេសន៍សហរដ្ឋអាមេរិកដែលពាក់ព័ន្ធ និងភាពស្មុគស្មាញនៃសំណុំរឿង។
ជាទូទៅ អ្នកដាក់ពាក្យអាចដាក់ពាក្យតាមរយៈការស្នើសុំនៅស្ថានកុងស៊ុលសហរដ្ឋអាមេរិកក្រៅសហរដ្ឋអាមេរិក ឬតាមរយៈការស្នើសុំផ្លាស់ប្តូរស្ថានភាព (Change of Status) ជាមួយ USCIS ប្រសិនបើពួកគេកំពុងស្នាក់នៅសហរដ្ឋអាមេរិកដោយស្របច្បាប់ ក្រោមស្ថានភាពអន្តោប្រវេសន៍ផ្សេងទៀតដែលមានសុពលភាព។
ដំណើរការដាក់ពាក្យចាប់ផ្តើមដោយការបញ្ជាក់ថា ទាំងអ្នកវិនិយោគ និងអាជីវកម្ម បំពេញលក្ខខណ្ឌសញ្ជាតិរបស់ប្រទេសដែលមានសន្ធិសញ្ញាសម្រាប់ E-2 រួមទាំងរចនាសម្ព័ន្ធកម្មសិទ្ធិរបស់អាជីវកម្ម និងសញ្ជាតិរបស់ម្ចាស់ភាគហ៊ុនផ្សេងៗ។
បន្ទាប់មក ប្រតិបត្តិការវិនិយោគត្រូវតែរៀបចំឱ្យបានត្រឹមត្រូវ ដើម្បីឱ្យថវិកាវិនិយោគដែលមានសិទ្ធិ ត្រូវបានប្តេជ្ញាចិត្តពិតប្រាកដ និងត្រូវបានចាត់ទុកថា “At Risk” សម្រាប់គោលបំណងទិដ្ឋាការ E-2។ សម្រាប់ការទិញអាជីវកម្មដែលមានការខ្ចីប្រាក់ រចនាសម្ព័ន្ធទ្រព្យធានា និងប្រភពនៃថវិកាវិនិយោគ ជាញឹកញាប់គឺជាចំណុចសំខាន់ជាពិសេស។
អ្នកដាក់ពាក្យក៏ត្រូវតែរៀបចំឯកសារលម្អិតអំពីប្រភពថវិកា (Source of Funds) រួមជាមួយផែនការអាជីវកម្ម (Business Plan) ដែលពន្យល់អំពីប្រតិបត្តិការអាជីវកម្ម ការព្យាករណ៍ហិរញ្ញវត្ថុ និងលទ្ធភាពបន្តរបស់អាជីវកម្មនាពេលអនាគត។
នៅពេលឯកសារគាំទ្រទាំងអស់ត្រូវបានរៀបចំបានត្រឹមត្រូវហើយ ពាក្យសុំអាចត្រូវបានដាក់តាមរយៈស្ថានកុងស៊ុលសហរដ្ឋអាមេរិកដែលពាក់ព័ន្ធនៅក្រៅប្រទេស ឬក្នុងករណីដែលមានសិទ្ធិ អាចដាក់តាមរយៈ USCIS ពីក្នុងសហរដ្ឋអាមេរិក។
ដំណាក់កាលចុងក្រោយ គឺការចូលរួមសម្ភាសន៍នៅស្ថានកុងស៊ុល ឬការវាយតម្លៃសំណុំរឿងដោយ USCIS មុនពេលទិដ្ឋាការ ឬពាក្យសុំផ្លាស់ប្តូរស្ថានភាព ត្រូវបានអនុម័ត។
បញ្ហាមួយដែលកើតមានជាញឹកញាប់បំផុតក្នុងប្រតិបត្តិការ Franchise ក្រោម E-2 ដែលមានការខ្ចីប្រាក់ គឺការសន្មត់ថា ប្រាក់កម្ចីទាំងអស់អាចត្រូវបានរាប់បញ្ចូលសម្រាប់លក្ខខណ្ឌវិនិយោគ E-2 ដោយស្វ័យប្រវត្តិ។ ឧទាហរណ៍ បំណុលដែលត្រូវបានធានាដោយទ្រព្យសម្បត្តិរបស់អាជីវកម្មខ្លួនវា ជាញឹកញាប់មិនត្រូវបានរាប់បញ្ចូលក្នុងការគណនា “At Risk” Investment នោះទេ។
នៅពេលផ្នែកសំខាន់មួយនៃហិរញ្ញប្បទានត្រូវបានដកចេញ ការវិនិយោគដែលនៅសល់ អាចមិនត្រូវបានចាត់ទុកថា “Substantial” សម្រាប់គោលបំណង E-2 ទៀតឡើយ។
បញ្ហាផ្សេងទៀតដែលជាញឹកញាប់រួមមាន ឯកសារប្រភពថវិកាខ្សោយ រចនាសម្ព័ន្ធអាជីវកម្មដែលអ្នកវិនិយោគមិនបានគ្រប់គ្រងអាជីវកម្មពិតប្រាកដ ឬពាក្យសុំដែលពាក់ព័ន្ធនឹងអាជីវកម្ម ដែលអាចត្រូវបានចាត់ទុកថា “Marginal” ក្រោមច្បាប់ E-2។
អ្នកដាក់ពាក្យជាធម្មតាអាចជួបការលំបាក នៅពេល៖
ប្រភេទទិដ្ឋាការ E-2 មិនសមស្របសម្រាប់អ្នកវិនិយោគគ្រប់គ្នា ឬរចនាសម្ព័ន្ធប្រតិបត្តិការទាំងអស់នោះទេ។ នៅក្នុងការអនុវត្តជាក់ស្តែង បញ្ហាកើតឡើងនៅពេល៖
ការពិនិត្យយ៉ាងប្រុងប្រយ័ត្នលើរចនាសម្ព័ន្ធកម្មសិទ្ធិ រចនាសម្ព័ន្ធហិរញ្ញប្បទាន គោលបំណងអន្តោប្រវេសន៍ និងឯកសារគាំទ្រ ជាញឹកញាប់គឺមានសារៈសំខាន់ មុននឹងសម្រេចបន្តយុទ្ធសាស្ត្រទិដ្ឋាការ E-2។
ក្នុងពាក្យសុំទិដ្ឋាការ E-2 លក្ខណៈ Franchise ជាច្រើន លទ្ធផលមិនអាស្រ័យលើតម្លៃទិញសរុបនៃអាជីវកម្មនោះទេ ប៉ុន្តែអាស្រ័យលើរបៀបដែលប្រតិបត្តិការត្រូវបានរៀបចំ។ រចនាសម្ព័ន្ធហិរញ្ញប្បទាន លក្ខខណ្ឌទ្រព្យធានា រចនាសម្ព័ន្ធកម្មសិទ្ធិ និងឯកសារបញ្ជាក់ប្រភពថវិកា សុទ្ធតែអាចមានឥទ្ធិពលដោយផ្ទាល់លើការវាយតម្លៃថា ការវិនិយោគនោះអាចត្រូវបានចាត់ទុកថាជាទុន “At Risk” ក្រោមច្បាប់ E-2 ដែរឬទេ។
ដោយសារហេតុនេះ ការពិនិត្យផ្នែកច្បាប់ គឺត្រូវបានណែនាំយ៉ាងខ្លាំង មុនពេលដាក់ពាក្យ ជាពិសេសនៅដំណាក់កាលប្រតិបត្តិការ និងការរៀបចំហិរញ្ញប្បទាន។ សំណុំរឿងដែលត្រូវបានរៀបចំបានត្រឹមត្រូវ គួរតែធ្វើឱ្យលក្ខខណ្ឌទិញភាគហ៊ុន ឯកសារប្រាក់កម្ចី រចនាសម្ព័ន្ធកម្មសិទ្ធិ ឯកសារប្រភពថវិកា និងផែនការអាជីវកម្ម មានភាពស្របគ្នា ដើម្បីបង្ហាញថា ការវិនិយោគដែលមានសិទ្ធិ ត្រូវបានប្តេជ្ញាចិត្តយ៉ាងច្បាស់លាស់ និងមានឯកសារគាំទ្រត្រឹមត្រូវសម្រាប់គោលបំណង E-2។
ចូរទទូលយកការប្រឹក្សាអំពីថា តើប្រភេទទិដ្ឋាការ E-2 សមស្របសម្រាប់គោលបំណងរបស់ពួកគេដែរឬទេ ពិនិត្យលក្ខខណ្ឌសញ្ជាតិរបស់ប្រទេសដែលមានសន្ធិសញ្ញា និងលក្ខខណ្ឌគ្រប់គ្រង ហើយជួយក្នុងការរៀបចំរចនាសម្ព័ន្ធផ្នែកច្បាប់សម្រាប់ការទិញ Franchise និងអាជីវកម្ម ដើម្បីកាត់បន្ថយហានិភ័យដែលពាក្យសុំដែលអាចមានសិទ្ធិ ត្រូវបានប៉ះពាល់ដោយរចនាសម្ព័ន្ធហិរញ្ញប្បទានដែលមិនមានសិទ្ធិ។
អ្នកវិនិយោគដែលកំពុងពិចារណាទិញ Franchise ដែលមានស្រាប់នៅសហរដ្ឋអាមេរិក គួរតែវាយតម្លៃរចនាសម្ព័ន្ធកម្មសិទ្ធិ សញ្ជាតិរបស់ប្រទេសដែលមានសន្ធិសញ្ញា និងរចនាសម្ព័ន្ធហិរញ្ញប្បទាន មុនពេលចុះហត្ថលេខាលើឯកសារប្រតិបត្តិការចុងក្រោយ ព្រោះការកែសម្រួលរចនាសម្ព័ន្ធទ្រព្យធានាតាំងពីដំបូង អាចមានឥទ្ធិពលយ៉ាងសំខាន់លើសិទ្ធិទួលបានទិដ្ឋាការ E-2។
Thank you for visiting Harvey Law Group.
Please select our nearest office to you and complete the enquiry form below.
To send successfully, you must fill in all the required fields marked by an asterisk “*”.