ទិដ្ឋាការសម្រាប់អ្នកវិនិយោគមានភាពច្នៃប្រឌិត (Innovator Founder Visa)
អត្ថប្រយោជន៍
- ជាប្រទេសដែលមានស្តង់ដារនៃការរស់នៅខ្ពស់បំផុតមួយ នៅលើពិភពលោក និងជាសមាជិកនៃក្រុមប្រទេស G-7
- ប្រព័ន្ធអប់រំ និងប្រព័ន្ធសុខាភិបាលមានស្តង់ដារខ្ពស់
- ការទទួលបានឱកាសអាជីវកម្មនៅទូទាំងអឺរ៉ុប
- សមាជិកក្រោមបន្ទុកដែលអាចរាប់បញ្ចូលបាន៖
- ប្តី ប្រពន្ធ;
- កូនដែលមានអាយុក្រោម 18ឆ្នាំ;
- កូនដែលមានអាយុលើសពី 18ឆ្នាំ កំពុងតែនៅចក្រភពអង់គ្លេស ហើយស្ថិតនៅក្នុងបន្ទុកនៅឡើយ
- មានសិទ្ធិក្នុងការស្នើសុំរស់នៅ (Indefinite Leave to Remain) ដើម្បីក្លាយអ្នករស់នៅអចិន្រ្តៃយ៍នៅក្នុងចក្រភពអង់គ្លេស បន្ទាប់ពីរយៈពេល 3 ឆ្នាំ
- អ្នករស់នៅអចិន្រ្តៃយ៍ មានសេរីភាពក្នុងការរស់នៅ និងធ្វើការនៅក្នុងចក្រភពអង់គ្លេសដោយមិនមានការរឹតត្បិតណាមួយឡើយ
- ជាផ្លូវដែលអាចឈានទៅការស្នើសុំសញ្ជាតិ បន្ទាប់ពីរយៈពេល 5 ឆ្នាំ
លក្ខខណ្ឌ
- អ្នកដាក់ពាក្យត្រូវតែមានអាយុយ៉ាងតិច 18 ឆ្នាំ
- មានគំម្រោងអាជីវកម្មដែលអនុម័តដោយស្ថាប័នគាំទ្រដែលមានការទទួលស្គាល់ ហើយការអនុម័តនោះមិនលើសពី 3 ខែមុនពេលដាក់ពាក្យសុំទិដ្ឋាការ
- ត្រូវតែមានកម្រិតភាសាអង់គ្លេសរហូតដល់កម្រិតក្របខណ្ឌទូទៅនៃភាសាសម្រាប់អ៊ឺរ៉ុប (CEFR) យ៉ាងតិច B2 (ពិន្ទុ IELTS 5.5-6.0) នៅគ្រប់ផ្នែកតេស្តទាំងអស់
- ត្រូវតែមានធនធានគ្រប់គ្រាន់ដើម្បីផ្គត់ផ្គង់ខ្លួនឯង និងអ្នកក្នុងបន្ទុកដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់
- ពាក្យស្នើសុំ មិនត្រូវនៅក្នុងការបដិសេធដោយហេតុផលទូទៅណាមួយ (refusal on general grounds for)
- ប្រសិនបើចាំបាច់ អ្នកដាក់ពាក្យត្រូវផ្តល់លិខិតធ្វើតេស្តជំងឺរបេង
លក្ខខណ្ឌនៃការវិនិយោគ និងការយល់ព្រម
- យើងណែនាំអ្នកដាក់ពាក្យឲ្យវិនិយោគយ៉ាងហោចណាស់ GBP 30,000 ទៅក្នុងអាជីវកម្ម ដើម្បីទទួលបានការយល់ព្រមពីស្ថាប័នដែលអនុម័ត
- អ្នកដាក់ពាក្យអាចបង្កើតអាជីវកម្មផ្ទាល់ខ្លួនរបស់ពួកគេ ឬក៏ពួកគេអាចជាសមាជិកនៃក្រុមស្ថាបនិក
- ប្រសិនបើដាក់ពាក្យសុំជាសមាជិកនៃក្រុមស្ថាបនិក បេក្ខជនម្នាក់ៗសុទ្ធត្រូវធ្វើជាផ្នែកសំខាន់នៃក្រុម និងត្រូវទទួលបានការយល់ព្រមរៀងៗខ្លួន (endorsement)
- ដើម្បីទទួលបានការយល់ព្រម(endorsement) ពីស្ថាប័នដែលបានអនុម័ត (approved body) អ្នកដាក់ពាក្យត្រូវតែផ្តល់ផែនការអាជីវកម្ម និងឯកសារគាំទ្រដែលបង្ហាញថាអាជីវកម្មគឺ៖
- មានភាពច្នៃប្រឌិត
- អាចសម្រេចបាន
- អាចវាស់វែងបាន (scalable)
- មានចីរភាព (sustainable)

ដំណើរការ
ដំណើរការកម្មវិធី UK Innovator Founder Visa
កិច្ចខិតខំប្រឹងប្រែង និងការអនុវត្ត
- ត្រូវតែបង្កើតផែនការអាជីវកម្មដែលអាចសម្រេចបាន និងមានផែនការអាជីវកម្មដែលត្រូវបានអនុម័តដោយស្ថាប័នដែលមានសិទ្ធិអនុញ្ញាត និងទទួលបានការអនុម័តពីរដ្ឋាភិបាលចក្រភពអង់គ្លេស។
- បន្ទាប់ទទួលបានការយល់ព្រម ការដាក់ពាក្យត្រូវតែធ្វើឡើងទៅកាន់ស្ថានទូត ឬស្ថានកុងស៊ុលចក្រភពអង់គ្លេសដែលនៅជិតកន្លែងអ្នកដាក់ពាក្យស្នាក់នៅបំផុត ។
ការអនុម័តនិងការវិនិយោគ
- នៅពេលដាក់ពាក្យសុំបានជោគជ័យ ទិដ្ឋាការមានសុពលភាព 3 ឆ្នាំដំបូងនឹងត្រូវបានចេញជូន ដើម្បីឱ្យអ្នកដាក់ពាក្យអាចផ្លាស់ទីទៅចក្រភពអង់គ្លេសដើម្បីចាប់ផ្តើមអាជីវកម្ម។
- វឌ្ឍនភាពនឹងត្រូវបានពិនិត្យដោយស្ថាប័នគាំទ្រនៅ 6, 12- និង 24 ខែ។
សិទ្ធិស្នាក់នៅ
- ទិដ្ឋាការអាចត្រូវបានបន្តសម្រាប់រយៈពេល 3 ឆ្នាំបន្ថែមទៀត ដោយបង្ហាញថាអាជីវកម្មនៅតែដំណើរការ និងមានសុពលភាពដោយស្ថាប័នដែលបានអនុម័ត។
- អ្នកដាក់ពាក្យអាចដាក់ពាក្យសុំ Indefinite Leave to Remain (ILR) បន្ទាប់ពី 3 ឆ្នាំ ដែលត្រូវបំពេញតាមលក្ខខណ្ឌតម្រូវអប្បបរមាលើការប្រតិបត្តិការអាជីវកម្ម។
Contact An Office Nearest To You
With 30 years of immigration experience, each of Harvey Law Group’s lawyers carefully studies each client’s needs, resources and determines the immigration solution that best aligns with our client’s vision and values.
ឯកសារនេះ ធ្វើឡើងក្នុងគោលបំណងសម្រាប់ការណែនាំ និងជាពត៌មានទូទៅតែប៉ុណ្ណោះ និងមិនមានការបង្កើត ឫផ្តល់ អោយក្នុងនាមជាដំបូន្មានស្របច្បាប់នោះទេ។ ពត៌មានបែបនេះ អាចមានការផ្លាស់ប្តូរ ដោយគ្មានការជូនដំណឹងជាមុន។ ករណីនីមួយៗ មានលក្ខណៈប្លែកពីគេហើយអាស្រ័យលើអង្គហេតុនិងកាលៈទេសៈរបស់បុគ្គលម្នាក់ៗ ដោយត្រូវមានការ ពិចារណាដិតដល់ណាមួយ ប្រសិនបើមានការអនុវត្តពត៌មានទូទៅ ចំពោះស្ថានភាពទូទៅរបស់អ្នក។ ចំពោះការវាយតម្លៃ លើកាលៈទេសៈផ្ទាល់ខ្លួនរបស់អ្នក យើងនឹងមានក្រុមការងារផ្នែកច្បាប់របស់យើងចូលរួមជួយសម្របសម្រួល។