ដំណោះស្រាយប្រកបដោយជំនាញប្រសិទ្ធិភាព

សេវាកម្មសម្រាប់អតិថិជនបែបលក្ខណ:ឯកជន

ការិយាល័យមេធាវីហាវី (HLG) ផ្តល់ជូននូវសេវាកម្មប្រឹក្សាយោបល់ផ្នែកច្បាប់ជាច្រើន ដែលទាក់ទងនឹងការធ្វើផែនការសន្តតិកម្ម ការថែរក្សាទ្រព្យសម្បត្តិ ការរៀបចំផែនការពន្ធ និងការរៀបចំរចនាសម្ព័ន្ធ ការបញ្ជាក់ និងការផ្ទៀងផ្ទាត់អត្តសញ្ញាណ។ យើងបានផ្តល់នូវដំណោះស្រាយចំពោះបញ្ហាជាច្រើនដែលកន្លងមកធ្លាប់ប្រឈមមុខដោយអតិថិជនរបស់យើង ដែលជាមូលហេតុដែលយើងអាចផ្តល់ជូននូវដំណោះស្រាយ តាមតម្រូវការដល់អតិថិជនទាំងអស់របស់យើង។

Citizenship by Investment

ការផ្ទៀងផ្ទាត់អត្តសញ្ញាណ និងការបញ្ជាក់ភាពត្រឹមត្រូវតាមច្បាប់

ការិយាល័យមេធាវីហាវី (HLG) អាចធ្វើជាសាក្សី និងបញ្ជាក់លើឯកសារផ្លូវច្បាប់របស់លោកអ្នក ក៏ដូចជាអាចជួយផ្ទៀងផ្ទាត់លើឯកសារបញ្ជាក់អត្តសញ្ញាណរបស់លោកអ្នកដើម្បីអនុលោមតាមតម្រូវការនៃច្បាប់ស្តីពីការសម្អាតប្រាក់សម្រាប់ព្រះរាជាណាចក្រកម្ពុជានិងសម្រាប់ប្រើប្រាស់តាមភាពដែលអាចប្រើប្រាស់នៅក្នុងប្រទេសដ៏ទៃជាច្រើនទៀត។

Citizenship by Investment

វិស័យការងារ

ការិយាល័យមេធាវីហាវី (HLG) ផ្តល់នូវដំបូន្មានផ្នែកច្បាប់ជាក់ស្តែងលើគ្រប់ទិដ្ឋភាពទាំងអស់ នៃច្បាប់ការងារ។ យើងផ្តល់ជូននូវសេវាជាអ្នកតំណាង ចំពោះករណីវិវាទការងារដែលកើតឡើងនៅគ្រិះស្ថានការងារ ហើយក៏ផ្តល់ជូននូវយោបល់ និងដំណោះស្រាយផ្លូវច្បាប់ស្របតាមការអនុវត្តជាក់ស្តែង ដែលអាចទុកចិត្តបាន ក្នុងការអនុវត្តច្បាប់ការងារ។

 

សេវាកម្មរបស់ការិយាល័យយើង នៅក្នុងវិស័យការងារនេះ ក៏រួមបញ្ចូលទាំងការផ្តល់យោបល់ ការធ្វើសេចក្តីព្រាង និងពិនិត្យឡើងវិញ នូវកិច្ចសន្យាការងារ អនុស្សារណៈរួម និងការចរចារជាសមូហភាព។ យើងអាចផ្តល់យោបល់ដល់និយោជិត និងនិយោជក អំពីបញ្ហាការងារដែលមានសក្តានុពល និងដែលអាចកើតឡើងទាក់ទងនឹងការផ្លាស់ប្តូររចនាសម្ព័ន្ធអង្គភាព ការរួមបញ្ចូលគ្នា និងការទិញ ឬការលក់ទ្រព្យសម្បត្តិអាជីវកម្ម។

Citizenship by Investment

ការការពារទ្រព្យធន បណ្តាំមរតក និងការទទួលបានទ្រព្យសម្បត្តិ

ការិយាល័យមេធាវីហាវី (HLG) ផ្តល់សេវាប្រឹក្សាយោបល់ ពាក់ព័ន្ធនឹងទ្រព្យសម្បត្តិ មរតកគ្រួសារ អចលនទ្រព្យ និងផែនការពន្ធ ដោយរាប់ចាប់ពីមតកសាសន៍សាមញ្ញ រហូតដល់ករណីដោះស្រាយលើទ្រព្យសម្បត្តិស្មុគស្មាញបំផុត។

Citizenship by Investment

ការធ្វើផែនការផ្នែកពន្ធដារ សម្រាប់ទាំងសាជីវកម្ម និង បុគ្គលមានទ្រព្យធនខ្ពស់

ការិយាល័យមេធាវីហាវី (HLG) ផ្តល់នូវដំបូន្មានប្រកបដោយភាពច្នៃប្រឌិត និងភាពបត់បែនតាមច្បាប់ និងតាមបំណងរបស់អតិថិជននៅជុំវិញពិភពលោក ទៅលើបញ្ហាទាក់ទងនឹងការបង់ពន្ធទាំងក្នុងនិងក្រៅប្រទេស។ យើងផ្តល់ដំបូន្មានខាងពន្ធដារ ដោយការយល់ដឺងទូលំទូលាយ និងសមស្រប ដែលអាចជួយការពារផលប្រយោជន៍អាជីវកម្មរបស់អតិថិជនបាន។

ពាក្យស្នើរសុំ

សូមអរគុណសម្រាប់ការចូលមកកាន់គេហទំព័រ Harvey Law Office ។
សូមជ្រើសរើសយកការិយាល័យដៃគូដែលនៅជិតអ្នកបំផុត ហើយបំពេញបែបបទសាកសួរខាងក្រោម។