Cambodian investors can now access the Grenada Citizenship by Investment Program, securing a second passport and lifetime citizenship through either a USD 235,000 government donation or a USD 270,000 real estate investment. The program covers spouses, children up to 30, parents, grandparents, and even siblings, making it family-friendly. Grenada offers visa-free travel to over 140 countries, dual citizenship, and uniquely, eligibility for the USA E-2 Visa, which is rare among Caribbean programs. With no residency requirement, attractive tax benefits, and a fast 6-month process, Grenada stands out as a strategic option for Cambodians. Guided by Harvey Law Group Cambodia, investors receive expert support from application to passport issuance.
តើអ្វីទៅជាកម្មវិធីសញ្ជាតិហ្រ្គីណាដាដោយកម្មវិធីវិនិយោគ?
កម្មវិធីវិនិយោគទទួលបានសញ្ជាតិប្រទេសហ្រ្គីណាដា ត្រូវបានរចនាឡើងដើម្បីផ្តល់ឱកាសសម្រាប់អ្នកវិនិយោគ អ្នកដាក់ពាក្យ និងគ្រួសាររបស់ពួកគេដើម្បីទទួលបានសញ្ជាតិនៅ ពេលដែលធ្វើការវិនិយោគលើគម្រោងអចលនទ្រព្យនៅហ្រ្គីណាដា។ ដើម្បីមានសិទ្ធិទទួលបានកម្មវិធីនេះ អ្នកដាក់ពាក្យសុំត្រូវធ្វើការចូលរួមផ្នែកហិរញ្ញវត្ថុយ៉ាងហោចណាស់ USD 235,000 ជាការបរិច្ចាគរបស់រដ្ឋាភិបាល ឬវិនិយោគយ៉ាងតិច USD 270,000 ក្នុងគម្រោងអចលនទ្រព្យមួយ។ នៅពេលបញ្ចប់កម្មវិធីដោយជោគជ័យ បេក្ខជននិងក្រុមគ្រួសាររបស់ពួកគេត្រូវបានផ្តល់សញ្ជាតិ ហ្រ្គីណាដាពេញមួយជីវិត។
អត្ថប្រយោជន៍
- ទទួលបានសញ្ជាតិពេញមួយជីវិត និងអាចបន្តទៅអ្នកជំនាន់ក្រោយបាន
- អនុញ្ញាតអោយកាន់សញ្ជាតិច្រើន
- សមាជិកក្រោមបន្ទុកដែលអាចរាប់បញ្ជូលបាន៖
- ប្តី/ប្រពន្ធ
- កូនអាយុក្រោម 30 ឆ្នាំ
- ឳពុកម្តាយ ឬជីដូនជីតា
- បងប្អូនរបស់អ្នកដាក់ពាក្យបង្គោល ឬប្តី/ប្រពន្ធ មានអាយុលើស 18ឆ្នាំ នៅលីវ និងគ្មានកូន
- ធ្វើដំណើរទៅកាន់ច្រើនជាង 140 ប្រទេសដោយមិនត្រូវការទិដ្ឋាការ
- មិនមានតម្រូវការលក្ខខណ្ឌលើភាសា
- មានរបបពន្ធដែលគួរអោយទាក់ទាញ
- មានសិទ្ធិក្នុងការដាក់ពាក្យ USA E-2 Visa
- មិនតម្រូវឲ្យទៅស្នាក់នៅ
- ដំណើរការឆាប់រហ័ស
- មិនមានតម្រូវការអប់រំ ឬតម្រូវការបទពិសោធន៍
- មានសិទ្ធិរស់នៅ ធ្វើការនិងតាំងទីលំនៅ នៅបណ្តាតំបន់នៃសមាជិកខារីបៀន CARICOM
លក្ខខណ្ឌ
- ត្រូវមានអាយុលើសពី 18 ឆ្នាំ
- មិនត្រូវមានប្រវត្តិជាប់ពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌណាមួយ
- រាល់ឯកសារត្រូវតែជាភាសាអង់គ្លេស
- ធ្វើការបរិច្ចាក ឬវិនិយោគដែលមានលក្ខណៈសម្បត្តិត្រឹមត្រូវតាមលក្ខខណ្ឌ
- ការដាក់ពាក្យស្នើសុំត្រូវធ្វើឡើងតាមរយៈភ្នាក់ងារដែលទទួលស្គាល់ដោយរដ្ឋាភិបាល
ជម្រើសវិនិយោគ
ជម្រើសបរិច្ចាក
ចំនួនអប្បបរមាសម្រាប់ការបរិច្ចាក៖
- ទឹកប្រាក់ចំនួន USD 235,000 សម្រាប់សមាជិកគ្រួសារ 4 នាក់ (ដកចេញ*)
- ទឹកប្រាក់ចំនួន USD 25,000 សម្រាប់រាល់ការបន្ថែមសមាជិកម្នាក់ (ដកចេញ*)
- ជម្រើសអចលនទ្រព្យ (Direct Purchase)
ទិញអចលនទ្រព្យដែលមានការអនុញ្ញាត្តិដោយរដ្ឋាភិបាលក្នុងតម្លៃចាប់ពី USD 350,000 ហើយត្រូវធ្វើការកាន់កាប់/រក្សាទុកអចលនទ្រព្យនោះយ៉ាងតិចរយៈពេល 5 ឆ្នាំ
- ជម្រើសអចលនទ្រព្យ (Share Investment)
- ធ្វើការវិនិយោគទៅលើអចលនទ្រព្យដែលមានតម្លៃចាប់ពី USD 270,000 លើគម្រោងដែលមានការទទួលស្គាល់ពីរដ្ឋាភិបាល ត្រូវរក្សាទុកការវិនិយោគយ៉ាងតិចរយៈពេល 5 ឆ្នាំ
- កម្រៃសេវាផ្សេងៗត្រូវបានអនុវត្តរួមមានថ្លៃសេវាត្រួតពិនិត្យលក្ខណ:សម្បត្តិ ថ្លៃរៀបចំឯកសារ និង ថ្លៃសេវារដ្ឋាភិបាលផ្សេងទៀត។

ដំណើរការ (6 ខែ)
- បំពេញលក្ខខណ្ឌត្រួតពិនិត្យលក្ខណ:សម្បត្តិ និង KYC ជាមុន
- រៀបចំឯកសារដែលតម្រូវទាំងអស់ ដាក់បញ្ជូនតាមរយៈភ្នាក់ងារ និងបង់ថ្លៃសេវាត្រួតពិនិត្យនិងថ្លៃសេវារដ្ឋាភិបាល
- នៅពេលទទួលបានគោលការណ៍យល់ព្រម អ្នកដាក់ពាក្យសុំ ត្រូវបំពេញបញ្ចប់លើការវិនិយោគដែលតម្រូវ និងបង់ថ្លៃរដ្ឋាភិបាលដែលនៅសល់
- អ្នកនឹងទទួលបានលិខិតឆ្លងដែន បន្ទាប់ពីទទួលបានការអនុម័តសញ្ជាតិ
សូមទាក់ទងទៅការិយាល័យដែលនៅជិតអ្នកបំផុត
នៅការិយាល័យមេធាវីរបស់យើង ពិនិត្យ និងវាយតម្លៃដោយយកចិត្តទុកដាក់លើតម្រូវការរបស់អតិថិជននីមួយៗ ដើម្បីរកជម្រើសអន្តោប្រវេសន៍ដែលសមស្របបំផុតទៅនឹងគោលដៅ ចក្ខុវិស័យ និងតម្លៃរបស់ពួកគេ។ យើងប្តេជ្ញាផ្តល់នូវសេវាប្រឹក្សាផ្នែកច្បាប់ប្រកបដោយវិជ្ជាជីវៈ និងយុទ្ធសាស្ត្រអន្តោប្រវេសន៍ដែលត្រូវបានរៀបចំឱ្យស្របតាមស្ថានភាពរបស់អតិថិជនម្នាក់ៗ។
ប្រទេសហ្គ្រីណាដា (GRENADA)
កម្មវិធីការទទួលបានសញ្ជាតិតាមរយៈការវិនិយោគ (ហៅកាត់ថា “CIP”) របស់ប្រទេសហ្គ្រីណាដា (Grenada) ផ្តល់ជូនបុគ្គលដែលគ្រប់លក្ខខណ្ឌ និងក្រុមគ្រួសាររបស់ពួកគាត់នូវឱកាសដើម្បីទទួលបានសញ្ជាតិស្របច្បាប់ពេញលេញ និងលិខិតឆ្លងដែននៅពេលធ្វើការវិនិយោគ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់នៅក្នុងប្រទេសហ្គ្រីណាដា (Grenada)។
នាពេលបច្ចុប្បន្ននេះ ជម្រើសនៃការវិនិយោគដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់មានចំនួនពីរគឺ៖
មូលនិធិកំណែទម្រង់ជាតិ
- ធ្វើការចូលរួមបរិច្ចាគថវិកាចំនួន USD 235,000 សមាជិកគ្រួសារយ៉ាងច្រើន 4 នាក់ (ត្រូវបរិច្ចាគបន្ថែមចំនួន USD 25,000 អាមេរិកសម្រាប់អ្នកនៅក្នុងបន្ទុកបន្ថែមម្នាក់ៗករណីសមាជិកលើសពី៤នាក់)។
វិនិយោគលើអចលនទ្រព្យ
- ធ្វើការវិនិយោគចំនួន 270,000 ដុល្លារអាមេរិកទៅក្នុងគម្រោង ដែលត្រូវបានអនុម័ត នៅក្នុងវិស័យ ទេសចរណ៍និងកន្លែងស្នាក់នៅ ដែលការវិនិយោគនឹងត្រូវរក្សាទុកក្នុងរយៈពេលយ៉ាងតិច 5 ឆ្នាំ
- ធ្វើការការវិនិយោគចំនួន 350,000 ដុល្លារអាមេរិកទៅក្នុងគម្រោងអចលនទ្រព្យ ដែលត្រូវបានអនុម័ត ដែលការវិនិយោគនឹងត្រូវរក្សាទុកក្នុងរយៈពេលយ៉ាងតិច 5 ឆ្នាំ
ការចំណាយសម្រាប់ដំណើរការដាក់ពាក្យ ការវាយតម្លៃ និងថ្លៃសេវារបស់រដ្ឋាភិបាល គឺបន្ថែមពីលើចំនួនទឹកប្រាក់វិនិយោគដែលបានរៀបរាប់ខាងលើ។
ដើម្បីមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ទទួលបានសញ្ជាតិហ្រ្គីណាដា (Grenada) បេក្ខជនត្រូវតែមានអាយុចាប់ពី 18 ឆ្នាំ មានអត្តចរិតល្អ ដោយគ្មានប្រវត្តិបទឧក្រិដ្ឋ ហើយធ្វើការវិនិយោគ ឬការចូលរួមបរិច្ចាក ក្នុងជម្រើសវិនិយោគដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។
បេក្ខជនដែលមិនមានសិទ្ធិ គឺជាអ្នកដែល៖
- ផ្តល់ព័ត៌មានមិនពិតលើពាក្យសុំរបស់ពួកគេ។
- ធ្លាប់ត្រូវបានផ្តន្ទាទោសនៅក្នុងប្រទេសណាមួយ ពីបទល្មើសដែលត្រូវជាប់ពន្ធនាគារជាអតិប្បរមារ ស្មើ ឬប្រហាក់ប្រហែលនឹងទោសដែលបានកំណត់ក្នុងប្រទេសហ្គ្រីណាដា (Grenada) (លើកលែងតែបានទទួលការលើកលែងទោសជាស្ថាពរ)
- គឺជាកម្មវត្ថុនៃការស៊ើបអង្កេតឧក្រិដ្ឋកម្ម
- បង្កហានិភ័យសន្តិសុខជាតិរបស់ប្រទេសហ្គ្រីណាដា (Grenada) ឬប្រទេសផ្សេងទៀត
- បានចូលរួមនៅក្នុងសកម្មភាពណាមួយដែលទំនងជាបង្កឱ្យមានការប៉ះពាល់ដល់ប្រទេសហ្គ្រីណាដា (Grenada)
- ត្រូវបានបដិសេធផ្តល់ទិដ្ឋាការទៅកាន់ប្រទេសណាមួយដែល ប្រទេសហ្គ្រីណាដា (Grenada)ទទួលបានការលើកលែងទិដ្ឋាការធ្វើដំណើរ ហើយមិនដែលបានទទួលទិដ្ឋាការទៅកាន់ប្រទេសដែលបានចេញការបដិសេធនោះឡើងវិញ។
- ប្តីឬប្រពន្ធ របស់បេក្ខជនចម្បង
- កូននៅក្នុងបន្ទុករបស់បេក្ខជនចម្បង ឬរបស់ប្តី/ប្រពន្ធនៃបេក្ខជនចម្បង ដែលមានអាយុក្រោម៣០ឆ្នាំ និងដែលកំពុងទទួលការគាំទ្រផ្នែកសេដ្ឋកិច្ចយ៉ាងពេញលេញពីបេក្ខជនចម្បង
- ឪពុកម្តាយ ឬជីដូនជីតារបស់បេក្ខជនចម្បង ឬរបស់ប្តី/ប្រពន្ធនៃបេក្ខជនចម្បង ដែលទទួលការគាំទ្រផ្នែកសេដ្ឋកិច្ចយ៉ាងពេញលេញពីបេក្ខជនចម្បង។
- បងប្អូនបង្កើត របស់បេក្ខជនចម្បង ឬរបស់ប្តីប្រពន្ធនៃបេក្ខជនចម្បង ដែលមានអាយុយ៉ាងតិច 18 ឆ្នាំ និងដែលនៅលីវ ហើយគ្មានកូន។
- កូនដែលកើតក្នុងរយៈពេល 12 ខែក្រោយពីឪពុកឬម្តាយទទួលបានការផ្តល់សញ្ជាតិ។ឮ
លិខិតឆ្លងដែនរបស់ហ្គ្រីណាដា (Grenada) អនុញ្ញាតឱ្យលោកអ្នកធ្វើដំណើរដោយមិនត្រូវការទិដ្ឋាការទៅកាន់ប្រទេសជាង 140 រួមទាំងប្រទេសចិន ហុងកុង សិង្ហបុរី ចក្រភពអង់គ្លេស និងសហភាពអឺរ៉ុប។
អនុញ្ញាតឲ្យលោកអ្នកមានសញ្ជាតិពីរ។ សញ្ជាតិហ្គ្រីណាដា (Grenada) មានសុពលភាពពេញមួយជីវិត ហើយអាចផ្តល់ដល់សមាជិកគ្រួសារជំនាន់ទី 2 (កូនដែលកើតបន្ទាប់ពីការយល់ព្រមលើពាក្យសុំ) និងសមាជិកគ្រួសារជំនាន់ទី 3 (មិនស្វ័យប្រវត្តិ លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត)។
រយៈពេលដំណើរការ ជាធម្មតាគឺប្រហែល 9-12 ខែ។
មិនមានតម្រូវការក្នុងការធ្វើដំណើរ ឬរស់នៅក្នុងប្រទេសហ្គ្រីណាដា (Grenada) នៅមុនពេលទទួលបានសញ្ជាតិនោះទេ។
អ្នកដាក់ពាក្យស្នើសុំត្រូវតែបង្ហាញថាពួកគេមានថវិកាគ្រប់គ្រាន់ដើម្បីធ្វើការវិនិយោគ ហើយថវិកានោះបានទទួលដោយស្របច្បាប់។ ប្រភេទនៃឯកសារដែលត្រូវការ អាចនឹងប្រែប្រួលអាស្រ័យលើប្រភព នៃថវិកាដែលនឹងប្រើសម្រាប់ការវិនិយោគ។
បេក្ខជនអាចរាប់បញ្ចូលទាំងប្រាក់ ដែលត្រូវបានផ្តល់អោយដោយមិត្តភ័ក្តិ ឬសមាជិកគ្រួសារសម្រាប់ការ វិនិយោគ។ ក្នុងករណីភាគច្រើន ឯកសារបន្ថែមនឹងត្រូវបានទាមទារពីអ្នកឧបត្ថម្ភទាក់ទងនឹងប្រភពនៃមូលនិធិរបស់ពួកគេ។ ប្រភេទនៃឯកសារដែលត្រូវការនឹងប្រែប្រួលអាស្រ័យលើប្រភពនៃមូលនិធិសម្រាប់ធ្វើការវិនិយោគ។
ឯកសារនេះ ធ្វើឡើងក្នុងគោលបំណងសម្រាប់ការណែនាំ និងជាពត៌មានទូទៅតែប៉ុណ្ណោះ និងមិនមានការបង្កើត ឫផ្តល់ អោយក្នុងនាមជាដំបូន្មានស្របច្បាប់នោះទេ។ ពត៌មានបែបនេះ អាចមានការផ្លាស់ប្តូរ ដោយគ្មានការជូនដំណឹងជាមុន។ ករណីនីមួយៗ មានលក្ខណៈប្លែកពីគេហើយអាស្រ័យលើអង្គហេតុនិងកាលៈទេសៈរបស់បុគ្គលម្នាក់ៗ ដោយត្រូវមានការ ពិចារណាដិតដល់ណាមួយ ប្រសិនបើមានការអនុវត្តពត៌មានទូទៅ ចំពោះស្ថានភាពទូទៅរបស់អ្នក។ ចំពោះការវាយតម្លៃ លើកាលៈទេសៈផ្ទាល់ខ្លួនរបស់អ្នក យើងនឹងមានក្រុមការងារផ្នែកច្បាប់របស់យើងចូលរួមជួយសម្របសម្រួល។

