Cambodian investors, business owners, and high-net-worth individuals who are seeking a second passport and greater global mobility can now benefit from Antigua and Barbuda citizenship by investment program, a prestigious Caribbean initiative offering visa-free access to over 150 countries, crypto-friendly real estate investment options, and the opportunity to include the entire family—spouse, children, parents, and even siblings. With no residency requirement and a streamlined 6-9 month process, this program is fully supported by Harvey Law Group Cambodia, an official representative guiding Cambodian applicants every step of the way.
កម្មវិធីទទួលបានសញ្ជាតិតាមរយ:ការវិនិយោគ ប្រទេសអាន់ទីហ្គ័រ និង បាប៊ូដា
ផ្តល់ឱកាសដ៏អស្ចារ្យមួយសម្រាប់អ្នកវិនិយោគ បុគ្គល និងក្រុមគ្រួសាររបស់ពួកគេដែលស្វែងរកសញ្ជាតិជំនួស និងលិខិតឆ្លងដែនទីពីរ។ តាមរយៈការចូលរួមចំណែកផ្នែកហិរញ្ញវត្ថុយ៉ាងហោចណាស់ USD 230,000 ជាការបរិច្ចាគរដ្ឋាភិបាល ឬការវិនិយោគអប្បបរមា USD 300,000 ក្នុងអចលនទ្រព្យ បេក្ខជនអាចទទួលបានលិខិតឆ្លងដែន អាន់ទីហ្គ័រ និង បាប៊ូដា។
ជាមួយនឹងសញ្ជាតិ Antigua & Barbuda អ្នកនិងក្រុមគ្រួសាររបស់អ្នកទទួលបានអត្ថប្រយោជន៍ជាច្រើន។ ទីមួយ ផ្តល់សញ្ជាតិសម្រាប់មួយជីវិត ធានានូវការអនុវត្តរបស់វាសម្រាប់មនុស្សជំនាន់ក្រោយ។ កម្មវិធីនេះក៏អនុញ្ញាតឱ្យមានសញ្ជាតិច្រើន ដែលផ្តល់ឱ្យអ្នកនូវភាពបត់បែនក្នុងការរក្សាសញ្ជាតិដែលមានស្រាប់។ អ្នកនៅក្នុងបន្ទុក រួមទាំងប្តីឬប្រពន្ធរបស់អ្នក កូនអាយុរហូតដល់ 30 ឆ្នាំ ឪពុកម្តាយដែលមានអាយុលើសពី 55 ឆ្នាំ បងប្អូនបង្កើតមិនទាន់រៀបការ (គ្រប់អាយុ) របស់អ្នកដាក់ពាក្យ ឬប្តីឬប្រពន្ធ អាចរួមបញ្ចូលទាំងអស់។ លើសពីនេះទៅទៀត អ្នកអាចបន្ថែមគូអនាគត និងកូនៗផងដែរ។
អត្ថប្រយោជន៍
- ទទួលបានសញ្ជាតិពេញមួយជីវិត និងអាចបន្តទៅអ្នកជំនាន់ក្រោយបាន
- អនុញ្ញាតអោយកាន់សញ្ជាតិច្រើន
- សមាជិកក្រោមបន្ទុកដែលអាចរាប់បញ្ជូលបាន៖
- /ប្រពន្ធ
- កូនដែលមានអាយុក្រោម 30 ឆ្នាំ
- ឪពុកម្តាយមានអាយុចាប់ពី 55 ឆ្នាំឡើង
- បងប្អូនបង្កើតដែលនៅលីវ របស់អ្នកដាក់ពាក្យបង្គោល ឬ ប្តី/ប្រពន្ធ
- អាចបន្ថែម ប្តី/ប្រពន្ធ និងកូន ដែលនឹងមាននាពេលអនាគត
- ធ្វើដំណើរដោយមិនបាច់មានទិដ្ឋាការទៅកាន់ច្រើនជាង 150 ប្រទេស
- មិនមានតម្រូវការលក្ខខណ្ឌលើភាសា
- មានរបបពន្ធដែលគួរអោយទាក់ទាញ និងមិនមានពន្ធផ្ទាល់ខ្លួន
- ដំណើរការឆាប់រហ័ស
- មិនមានតម្រូវការអប់រំ ឬតម្រូវការបទពិសោធន៍ការគ្រប់គ្រង
- មានសិទ្ធិរស់នៅ ធ្វើការនិងតាំងទីលំនៅ នៅបណ្តាតំបន់នៃសមាជិកការីបៀន CARICOM
តម្រូវការ
- ត្រូវមានអាយុចាប់ពី 18 ឆ្នាំ ឬលើសពីនេះ
- មិនមានប្រវត្តិឧក្រិដ្ឋ
- មិនធ្លាប់មានប្រវត្តិទិដ្ឋាការត្រូវបានបដិសេធដោយប្រទេសណាមួយ ដែលប្រទេស អាន់ទីហ្គ័រ និងបាប៊ូដា មានលក្ខខណ្ឌធ្វើដំណើរមិនចាំបាច់មានទិដ្ឋាការ ដោយមិនមានការអនុម័ត ទិដ្ឋាការ
- ត្រូវធ្វើការបរិច្ចាគ ឬការវិនិយោគដែលមានការទទួលស្គាល់
- ការដាក់ពាក្យសុំត្រូវធ្វើតាមរយៈភ្នាក់ងារដែលមានការទទួលស្គាល់ពីរដ្ឋាភិបាល។
ជម្រើសការវិនិយោគ
-
- ជម្រើសការបរិច្ចាគ
ធ្វើការវិនិយោគអប្បរមាទៅក្នុងមូលនិធិអភិវឌ្ឍន៍ (NDF)
-
-
- ទឹកប្រាក់ USD 230,000 សម្រាប់សមាជិកគ្រួសារ 4 នាក់
- ទឹកប្រាក់ USD 10,000 សម្រាប់ការបន្ថែមសមាជិកម្នាក់
-
ធ្វើការចូលរួមវិភាគទានអប្បបរមាដល់មូលនិធិអភិវឌ្ឍន៍សាកលវិទ្យាល័យ West Indies (UWI)
-
- ទឹកប្រាក់ USD 260,000 សម្រាប់សមាជិកគ្រួសារ 6 នាក់:
- ទឹកប្រាក់ USD 10,000 សម្រាប់ការបន្ថែមសមាជិកម្នាក់
- ជម្រើសអចលនទ្រព្យ
ធ្វើការវិនិយោគអប្បបរមាចំនួនទឹកប្រាក់ USD 300,000 ទៅក្នុងគម្រោងអចលនទ្រព្យ ដែលត្រូវបានអនុម័តដោយរដ្ឋាភិបាល ដែលនឹងត្រូវរក្សាទុកក្នុងរយៈពេល 5 ឆ្នាំ។

ដំណើរការ (ចន្លោះពី 12-18 ខែ)
- បំពេញលក្ខខណ្ឌត្រួតពិនិត្យលក្ខណ:សម្បត្តិ និង KYC ជាមុន
- រៀបចំឯកសារ និងពាក្យស្នើសុំដែលតម្រូវ
- ធ្វើការដាក់ពាក្យស្នើសុំតាមរយ:ភ្នាក់ងារដែលមានការទទួលស្គាល់ពីរដ្ឋាភិបាល និងធ្វើការបង់ថ្លៃត្រួតពិនិត្យលក្ខណ:សម្បត្តិ និង 10% នៃថ្លៃសេវារដ្ឋាភិបាល
- នៅពេលទទួលបានលិខិតអនុម័ត អ្នកដាក់ពាក្យត្រូវបង់ថ្លៃវិនិយោគដែលតម្រូវ និងបង់ថ្លៃសេវារដ្ឋាភិបាលដែលនៅសល់
- អ្នកដាក់ពាក្យសុំ និងសមាជិកនៅក្នុងបន្ទុកទាំងអស់ នឹងត្រូវធ្វើដំណើរទៅ Antigua និង Barbuda 5 ថ្ងៃ ក្នុងរយៈពេល 5 ឆ្នាំ។
សូមទាក់ទងទៅការិយាល័យដែលនៅជិតអ្នកបំផុត
នៅការិយាល័យមេធាវីរបស់យើង ពិនិត្យ និងវាយតម្លៃដោយយកចិត្តទុកដាក់លើតម្រូវការរបស់អតិថិជននីមួយៗ ដើម្បីរកជម្រើសអន្តោប្រវេសន៍ដែលសមស្របបំផុតទៅនឹងគោលដៅ ចក្ខុវិស័យ និងតម្លៃរបស់ពួកគេ។ យើងប្តេជ្ញាផ្តល់នូវសេវាប្រឹក្សាផ្នែកច្បាប់ប្រកបដោយវិជ្ជាជីវៈ និងយុទ្ធសាស្ត្រអន្តោប្រវេសន៍ដែលត្រូវបានរៀបចំឱ្យស្របតាមស្ថានភាពរបស់អតិថិជនម្នាក់ៗ។
ប្រទេសអាន់ទីហ្គ័រ និងបាប៊ូដា (ANTIGUA & BARBUDA)
កម្មវិធីការទទួលបានសញ្ជាតិតាមរយៈការវិនិយោគ (ហៅកាត់ថា “CIP”) របស់ប្រទេសអាន់ទីហ្គ័រ និងបាប៊ូដា (ANTIGUA & BARBUDA) ផ្តល់ជូនបុគ្គលដែលគ្រប់លក្ខខណ្ឌ និងក្រុមគ្រួសាររបស់ពួកគាត់នូវឱកាសដើម្បីទទួលបានសញ្ជាតិស្របច្បាប់ពេញលេញ និងលិខិតឆ្លងដែននៅពេលធ្វើការវិនិយោគ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់នៅក្នុងប្រទេសអាន់ទីហ្គ័រ និងបាប៊ូដា (ANTIGUA & BARBUDA)។
ដើម្បីមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ដើម្បីស្នើសុំសញ្ជាតិ អ្នកដាក់ពាក្យជាដំបូងត្រូវតែមានអាយុលើសពី 18 ឆ្នាំ មានចរិតលក្ខណៈល្អ ហើយត្រូវតែចូលរួមចំណែកក្នុងការវិនិយោគ ឬការបរិច្ចាគ ទៅក្នុងគម្រោងនៃការវិនិយោគ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។
បេក្ខជនដែលមិនមានសិទ្ធិ គឺជាអ្នកដែល៖
- ផ្តល់ព័ត៌មានមិនពិតលើពាក្យសុំរបស់ពួកគេ។
- ជាបេក្ខជនដែល ឬមានសមាជិកគ្រួសារដែលមានជំងឺឆ្លង និង/ឬមានបញ្ហាសុខភាពធ្ងន់ធ្ងរ ដូចបានបញ្ជាក់ដោយគ្រូពេទ្យ
- មិនទាន់បានទទួលការលើកលែងទោស, ធ្លាប់ត្រូវបានផ្តន្ទាទោសនៅក្នុងប្រទេសណាមួយ ពីបទល្មើស ដែលត្រូវជាប់ពន្ធនាគារលើសពី 6 ខែ ហើយដែលមិនត្រូវបានចាត់ទុកថាជា ‘ផុតអាជ្ញាយុកាល’
- គឺជាកម្មវត្ថុនៃការស៊ើបអង្កេតឧក្រិដ្ឋកម្ម
- បង្កហានិភ័យសន្តិសុខជាតិរបស់ប្រទេសអាន់ទីហ្គ័រ និងបាប៊ូដា (ANTIGUA & BARBUDA) ឬប្រទេសផ្សេងទៀត
- បានចូលរួមនៅក្នុងសកម្មភាពណាមួយដែលទំនងជាបង្កឱ្យមានការប៉ះពាល់ដល់ប្រទេសអាន់ទីហ្គ័រ និងបាប៊ូដា (ANTIGUA & BARBUDA)
- ត្រូវបានបដិសេធមិនផ្តល់ទិដ្ឋាការទៅកាន់ប្រទេសណាមួយ ដែលប្រទេសអាន់ទីហ្គ័រ និងបាប៊ូដា (ANTIGUA & BARBUDA) ទទួលបានការលើកលែងទិដ្ឋាការធ្វើដំណើរ ហើយមិនដែលបានទទួលទិដ្ឋាការទៅកាន់ប្រទេសដែលបានចេញការបដិសេធនោះឡើងវិញ។
បេក្ខជនដែលត្រូវបានដាក់កំហិត គឺជាបុគ្គលទាំងឡាយណាដែលមានសញ្ជាតិ៖
- អាហ្វហ្គានីស្ថាន
- បេឡារុស្ស
- អ៊ីរ៉ង់
- អ៊ីរ៉ាក់
- កូរ៉េខាងជើង
- រុស្ស៊ី
- សូម៉ាលី
- យេម៉ែន
- ស៊ូដង់
ប្រជាពលរដ្ឋនៃប្រទេសដែលត្រូវបានដាក់កំហិតដូចរៀបរាប់ខាងលើ មានសិទ្ធិដាក់ពាក្យសុំសញ្ជាតិអាន់ទីហ្គ័រ និងបាប៊ូដា (ANTIGUA & BARBUDA) តាមរយៈការវិនិយោគ ប្រសិនបើពួកគេបំពេញតាមលក្ខខណ្ឌដូចខាងក្រោម៖
- ធ្វើចំណាកស្រុកមុនអាយុ ឬមុនពេលពេញវ័យ; និង/ឬ
មានទីលំនៅអចិន្ត្រៃយ៍ក្នុងប្រទេសអូស្ត្រាលី កាណាដា ណូវ៉ែលសេឡង់ អារ៉ាប៊ីសាអូឌីត អារ៉ាប់រួម ចក្រភពអង់គ្លេស ឬសហរដ្ឋអាមេរិក ក្នុងរយៈពេលមិនតិចជាង 10 ឆ្នាំ និងមិនរក្សាទំនាក់ទំនងសេដ្ឋកិច្ចជាមួយប្រទេសដែលត្រូវបានដាក់កំហិតណាមួយឡើយ។
- ប្តីឬប្រពន្ធរបស់បេក្ខជនចម្បង
- កូននៅក្នុងបន្ទុករបស់បេក្ខជនចម្បង ឬកូនរបស់ប្តី/ប្រពន្ធនៃបេក្ខជនចម្បង ដែលមានអាយុក្រោម 30 ឆ្នាំ (ត្រូវបង្ហាញភស្តុតាងនៃការសិក្សារនៅស្ថាប័នអប់រំដែលមានការទទួលស្គាល់សម្រាប់កូនដែលមានអាយុពី 18-30 ឆ្នាំ)
- កូនក្នុងបន្ទុកយ៉ាងហោចណាស់ 18 ឆ្នាំ ដែលមានបញ្ហាសុខភាពផ្លូវកាយ និង/ឬផ្លូវចិត្ត ហើយដែលកំពុងរស់នៅជាមួយ និងទទួលការគាំទ្រផ្នែកសេដ្ឋកិច្ចយ៉ាងពេញលេញពីបេក្ខជនចម្បង
- ឪពុកម្តាយ ឬជីដូនជីតា របស់បេក្ខជនចម្បង ឬរបស់ប្តី/ប្រពន្ធនៃបេក្ខជនចម្បង ដែលមានអាយុលើសពី 55 ឆ្នាំ ដែលកំពុងរស់នៅជាមួយ និងទទួលការគាំទ្រផ្នែកសេដ្ឋកិច្ចយ៉ាងពេញលេញពីបេក្ខជនចម្បង
- បងប្អូនបង្កើតដែលមិនទាន់រៀបការរបស់បេក្ខជនចម្បង ឬរបស់ប្តី/ប្រពន្ធនៃបេក្ខជនចម្បង
- អនាគតស្វាមីភរិយារបស់បេក្ខជនចម្បង
- អនាគតប្តីឬប្រពន្ធរបស់កូនក្នុងបន្ទុក ដែលកូនក្នុងបន្ទុកនោះគឺពឹងផ្អែកផ្នែកហិរញ្ញវត្ថុលើបេក្ខជនចម្បង
- អនាគតកូន នៃកូនក្នុងបន្ទុករបស់បេក្ខជនចម្បង
លិខិតឆ្លងដែនរបស់ប្រទេសអាន់ទីហ្គ័រ និងបាប៊ូដា (ANTIGUA & BARBUDA) អនុញ្ញាតឱ្យលោកអ្នកធ្វើដំណើរដោយគ្មានទិដ្ឋាការទៅកាន់ដែនសមត្ថកិច្ចជាង 150ប្រទេស ដែលរួមមាន ហុងកុង រុស្ស៊ី សិង្ហបុរី ចក្រភពអង់គ្លេស និងតំបន់Schengen នៃទ្វីបអ៊ឺរ៉ុប ។ បញ្ជីពេញលេញអាចចូលមើលបាននៅលើគេហទំព័រ CIP នៅទីនេះ៖ https://cip.gov.ag/how-to-apply/passport-visa-requirements/ អនុញ្ញាតអោយលោកអ្នកមានសញ្ជាតិច្រើន ហើយសញ្ជាតិនេះមានសុពលភាពពេញមួយជីវិត។
ពេលវេលាដំណើរកា សម្រាប់ការដាក់ពាក្យស្នើសុំសញ្ជាតិអាន់ទីហ្គ័រ និងបាប៊ូដា (ANTIGUA & BARBUDA) តាមរយៈការវិនិយោគ គឺប្រហែល 12-18 ខែ រួមទាំងការរៀបចំពាក្យសុំ ការអនុម័ត និងការចេញវិញ្ញាប័នបត្រចុះបញ្ជីសញ្ជាតិ និងលិខិតឆ្លងដែន។
មិនមានតម្រូវការក្នុងការធ្វើដំណើរ ឬទៅរស់នៅក្នុងប្រទេសអាន់ទីហ្គ័រ និងបាប៊ូដា (ANTIGUA & BARBUDA) មុនពេលដែលលោកអ្នកទទួលបានសញ្ជាតិនោះទេ។ ទោះជាយ៉ាងណាក៏ដោយ ប្រជាពលរដ្ឋគួរតែចំណាយពេលយ៉ាងហោចណាស់ 5 ថ្ងៃនៅប្រទេសអាន់ទីហ្គ័រ និងបាប៊ូដា (ANTIGUA & BARBUDA) ក្នុងរយៈពេល 5 ឆ្នាំ បន្ទាប់ពីទទួលបានសញ្ជាតិ និងដើម្បីធ្វើសច្ចាប្រណិធាននៅប្រទេសអាន់ទីហ្គ័រ និងបាប៊ូដា (ANTIGUA & BARBUDA).
អ្នកដាក់ពាក្យស្នើសុំត្រូវតែបង្ហាញថាពួកគេមានថវិកាគ្រប់គ្រាន់ដើម្បីធ្វើការវិនិយោគ ហើយថវិកានោះបានទទួលដោយស្របច្បាប់។ ប្រភេទនៃឯកសារដែលត្រូវការ អាចនឹងប្រែប្រួលអាស្រ័យលើប្រភព នៃថវិកាដែលនឹងប្រើសម្រាប់ការវិនិយោគ។
បេក្ខជនអាចរាប់បញ្ចូលទាំងប្រាក់ ដែលត្រូវបានផ្តល់អោយដោយមិត្តភ័ក្តិ ឬសមាជិកគ្រួសារសម្រាប់ការ វិនិយោគ។ ក្នុងករណីភាគច្រើន ឯកសារបន្ថែមនឹងត្រូវបានទាមទារពីអ្នកឧបត្ថម្ភទាក់ទងនឹងប្រភពនៃមូលនិធិរបស់ពួកគេ។ ប្រភេទនៃឯកសារដែលត្រូវការនឹងប្រែប្រួលអាស្រ័យលើប្រភពនៃមូលនិធិសម្រាប់ធ្វើការវិនិយោគ។
ឯកសារនេះ ធ្វើឡើងក្នុងគោលបំណងសម្រាប់ការណែនាំ និងជាពត៌មានទូទៅតែប៉ុណ្ណោះ និងមិនមានការបង្កើត ឫផ្តល់ អោយក្នុងនាមជាដំបូន្មានស្របច្បាប់នោះទេ។ ពត៌មានបែបនេះ អាចមានការផ្លាស់ប្តូរ ដោយគ្មានការជូនដំណឹងជាមុន។ ករណីនីមួយៗ មានលក្ខណៈប្លែកពីគេហើយអាស្រ័យលើអង្គហេតុនិងកាលៈទេសៈរបស់បុគ្គលម្នាក់ៗ ដោយត្រូវមានការ ពិចារណាដិតដល់ណាមួយ ប្រសិនបើមានការអនុវត្តពត៌មានទូទៅ ចំពោះស្ថានភាពទូទៅរបស់អ្នក។ ចំពោះការវាយតម្លៃ លើកាលៈទេសៈផ្ទាល់ខ្លួនរបស់អ្នក យើងនឹងមានក្រុមការងារផ្នែកច្បាប់របស់យើងចូលរួមជួយសម្របសម្រួល។

