REQUEST IMMIGRATION SERVICE
Thank you for visiting Harvey Law Group.
Please select our nearest office to you and complete the enquiry form below.
To send successfully, you must fill in all the required fields marked by an asterisk “*”.
សញ្ជាតិអឺរ៉ុប មិនអាចទិញបានដោយផ្ទាល់នោះឡើយ។ វិនិយោគិនដែលចាប់អារម្មណ៍ក្នុងការទទួលបានសញ្ជាតិអឺរ៉ុប ត្រូវតែទទួលបានសិទ្ធិស្នាក់នៅស្របច្បាប់ជាមុន តាមរយៈកម្មវិធី Golden Visa ឬកម្មវិធីស្នាក់នៅសម្រាប់វិនិយោគិន ហើយរក្សាសិទ្ធិស្នាក់នៅនោះឱ្យបានតាមរយៈពេលដែលច្បាប់កំណត់ ហើយបន្ទាប់មកទើបអាចដាក់ពាក្យសុំចូលសញ្ជាតិ (Naturalization) បាន។ រយៈពេល លក្ខខណ្ឌ និងតម្រូវការជាក់ស្តែង មានភាពខុសគ្នាយ៉ាងខ្លាំងទៅតាមប្រទេសនីមួយៗ។
សម្រាប់វិនិយោគិន ការយល់ដឹងពីភាពខុសគ្នារវាង ការទទួលបានសិទ្ធិស្នាក់នៅតាមរយៈការវិនិយោគ (Residency by Investment / Golden Visa) និង សញ្ជាតិតាមរយៈការវិនិយោគ (Citizenship by Investment) គឺមានសារៈសំខាន់ណាស់។ កម្មវិធីទិដ្ឋាការមាស Golden Visa ផ្តល់សិទ្ធិស្នាក់នៅ និងអាចផ្តល់អត្ថប្រយោជន៍ដូចជា ការធ្វើដំណើរក្នុងតំបន់ Schengen ការរួមបញ្ចូលសមាជិកគ្រួសារ និងជម្រើសទៅកាន់ការទទួលបានសិទ្ធិរស់នៅរយៈពេលវែង។ ទោះជាយ៉ាងណា សញ្ជាតិមិនត្រូវបានផ្តល់ជូនដោយស្វ័យប្រវត្តិនោះទេ។ វាទាមទារដំណើរការសុំចូលសញ្ជាតិដាច់ដោយឡែក ដែលបេក្ខជនត្រូវតែរក្សាសិទ្ធិស្នាក់នៅ និងបំពេញលក្ខខណ្ឌផ្លូវច្បាប់របស់ប្រទេសនោះក្នុងរយៈពេលកំណត់ មុននឹងមានសិទ្ធិដាក់ពាក្យសុំសញ្ជាតិ។
ទីផ្សារអន្តោប្រវេសន៍សម្រាប់វិនិយោគិននៅសហភាពអឺរ៉ុប បានផ្លាស់ប្តូរយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ប្រទេសអេស្ប៉ាញបានបិទកម្មវិធី Golden Visa របស់ខ្លួន។ កម្មវិធីសញ្ជាតិសម្រាប់វិនិយោគិនរបស់ប្រទេសម៉ាល់តា (Malta) ក៏លែងមានទៀតដែរ។ ចំណែកឯប្រទេសព័រទុយហ្គាល់ (Portugal) បានបន្ថែមរយៈពេលស្នាក់នៅដែលត្រូវការសម្រាប់ការសុំសញ្ជាតិពី 5 ឆ្នាំ ទៅ 10 ឆ្នាំ សម្រាប់បេក្ខជនភាគច្រើនដែលមិនមែនជាពលរដ្ឋសហភាពអឺរ៉ុប។ ការផ្លាស់ប្តូរទាំងនេះមានន័យថា ព័ត៌មាន ឬការណែនាំចាស់ៗអំពី “ការទទួលបានសញ្ជាតិអឺរ៉ុប យ៉ាងឆាប់រហ័ស” លែងមានភាពត្រឹមត្រូវ ឬអាចយកមកអនុវត្តបានដូចមុនទៀតឡើយ។
សម្រាប់អតិថិជនដែលកំពុងពិចារណាអំពីការទទួលបានសញ្ជាតិ ការពិចារណាដំណើរការទាំងមូល មុននឹងធ្វើការវិនិយោគគឺមានសារៈសំខាន់ណាស់។ ទោះបីជាកម្មវិធីមួយចំនួនអាចផ្តល់ជម្រើសលឿនក្នុងការទទួលបានសិទ្ធិស្នាក់នៅក៏ដោយ ក៏ដំណើរទៅកាន់ការទទួលបានសញ្ជាតិអាចត្រូវការពេលវេលាយូរជាងនេះច្រើន និងអាចមានលក្ខខណ្ឌបន្ថែមជាច្រើនដែលត្រូវបំពេញតាម។
ការសម្រេចចិត្តមិនគួរផ្អែកតែលើទំហំទឹកប្រាក់វិនិយោគ ឬល្បឿននៃការទទួលបានសិទ្ធិស្នាក់នៅប៉ុណ្ណោះទេ។ កត្តាដូចជា តម្រូវការស្នាក់នៅជាក់ស្តែងក្នុងប្រទេស កាតព្វកិច្ចភាសា ផលប៉ះពាល់ផ្នែកពន្ធ សិទ្ធិរបស់សមាជិកគ្រួសារ លក្ខខណ្ឌបន្តសុពលភាពកម្មវិធី និងលទ្ធភាពនៃការផ្លាស់ប្តូរច្បាប់នាពេលអនាគត សុទ្ធតែអាចមានឥទ្ធិពលយ៉ាងសំខាន់ទៅលើភាពសមស្របរបស់កម្មវិធីនីមួយៗ។
តារាងខាងក្រោមបង្ហាញការប្រៀបធៀបកម្មវិធីស្នាក់នៅសម្រាប់វិនិយោគិនដែលកំពុងដំណើរការទាំងអស់នៅក្នុងសហភាពអឺរ៉ុប (EU) រួមទាំងចំនួនវិនិយោគអប្បបរមា តម្រូវការស្នាក់នៅប្រចាំឆ្នាំ និងពេលវេលាឆាប់បំផុតដែលអាចមានសិទ្ធិដាក់ពាក្យសុំសញ្ជាតិបាន។
រយៈពេលទទួលបានសញ្ជាតិដែលបានបង្ហាញក្នុងតារាងនេះ ត្រូវបានគណនាចាប់ពីថ្ងៃដាក់ពាក្យស្នើសុំ ក៏ដូចជាបង្ហាញពីពេលវេលាឆាប់បំផុតដែលអ្នកអាចមានសិទ្ធិដាក់ពាក្យសុំចូលសញ្ជាតិ (Naturalisation) បាន មិនមែនចាប់ពីថ្ងៃដែលលិខិតអនុញ្ញាតស្នាក់នៅដំបូងនោះទេ។
| ប្រទេស | ទំហំវិនិយោគអប្បបរមា | តម្រូវការស្នាក់នៅប្រចាំឆ្នាំ | សិទ្ធិដាក់ពាក្យសុំសញ្ជាតិ | តេស្តភាសា | រយៈពេលដំណើរការ | ស្ថានភាពកម្មវិធី |
| ព័រទុយហ្គាល់ | €250,000 (មរតកវប្បធម៌ / មូលនិធិ) | 7 ថ្ងៃ/ឆ្នាំ | 10 ឆ្នាំ (មិនមែន EU); 7 ឆ្នាំ (EU/CPLP) – ការកែប្រែពីខែឧសភា 2026 | ភាសាព័រទុយហ្គាល់កម្រិត A2 | 12–24 ខែ | កំពុងដំណើរការ |
| ក្រិក | €250,000–€800,000 (អចលនទ្រព្យ) | មិនតម្រូវសម្រាប់ Golden Visa | ស្នាក់នៅស្របច្បាប់ 7 ឆ្នាំ + វត្តមានជាក់ស្តែង | ភាសាក្រិកកម្រិត B1 (ណែនាំ) | 4–9 ខែ | កំពុងដំណើរការ |
| អ៊ីតាលី | €250,000–€2,000,000 (ជម្រើសផ្សេងៗ) | អាចបត់បែនបាន (មិនមានអប្បបរមាសម្រាប់ Golden Visa) | ស្នាក់នៅស្របច្បាប់ 10 ឆ្នាំ | ភាសាអ៊ីតាលីកម្រិត B1 | 3–4 ខែ | កំពុងដំណើរការ |
| ហុងគ្រី | €250,000 (មូលនិធិ) | មិនតម្រូវ | 10+ ឆ្នាំ សញ្ជាតិមិនត្រូវបានធានាឡើយ | ត្រូវចេះភាសាហុងគ្រី | 3–6 ខែ | កំពុងដំណើរការ (បើកឡើងវិញឆ្នាំ 2025) |
| ម៉ាល់តា | MPRP: €150,000+ (វិភាគទាន + អចលនទ្រព្យ) | មិនតម្រូវសម្រាប់ MPRP | មិនអនុវត្ត — កម្មវិធីសញ្ជាតិតាមការវិនិយោគ (CBI) | មិនអនុវត្តសម្រាប់ MPRP | 4–8 ខែ | សម្រាប់សិទ្ធិស្នាក់នៅតែប៉ុណ្ណោះ |
ប្រទេសព័រទុយហ្គាល់នៅតែជាជម្រើសដ៏ទាក់ទាញមួយ ដោយសារតែតម្រូវការស្នាក់នៅជាក់ស្តែងមានកម្រិតទាប។ អ្នកកាន់ Golden Visa ត្រូវស្នាក់នៅក្នុងប្រទេសព័រទុយហ្គាល់ត្រឹមតែ 7 ថ្ងៃក្នុងមួយឆ្នាំប៉ុណ្ណោះ ដែលធ្វើឱ្យកម្មវិធីនេះសមស្របសម្រាប់វិនិយោគិនដែលត្រូវការភាពបត់បែនក្នុងការរស់នៅ និងធ្វើអាជីវកម្ម។
ទោះជាយ៉ាងណា រដ្ឋាភិបាលប្រទេសព័រទុយហ្គាល់ថ្មីៗនេះបានធ្វើការផ្លាស់ប្តូរច្បាប់ចំពោះរយៈពេលនៃការស្នើសុំសញ្ជាតិ។ ក្រោមការកែប្រែច្បាប់ឆ្នាំ 2026 ជនបរទេសដែលមិនមែនជាពលរដ្ឋនៃសហភាពអឺរ៉ុប ត្រូវតែកាន់សិទ្ធិស្នាក់នៅស្របច្បាប់ 10 ឆ្នាំ មុននឹងអាចដាក់ពាក្យសុំសញ្ជាតិព័រទុយហ្គាល់បាន។ ចំណែកពលរដ្ឋ សហភាពអឺរ៉ុប និងប្រទេស CPLP អាចមានសិទ្ធិដាក់ពាក្យបានបន្ទាប់ពី 7 ឆ្នាំ។
ប្រទេសព័រទុយហ្គាល់នៅតែអាចជាជម្រើសដ៏ល្អសម្រាប់វិនិយោគិនដែលកំពុងស្វែងរកកម្មវិធីស្នាក់នៅរបស់អឺរ៉ុបដែលមានរចនាសម្ព័ន្ធច្បាស់លាស់ និងមិនទាមទារការស្នាក់នៅជាក់ស្តែងច្រើន។ ទោះជាយ៉ាងណា វាមិនគួរត្រូវបានចាត់ទុកថាជាជម្រើសងាយស្រួលរយៈពេល 5 ឆ្នាំទៅកាន់សញ្ជាតិទៀតឡើយ ព្រោះរយៈពេលដែលត្រូវការដើម្បីមានសិទ្ធិសុំចូលសញ្ជាតិអាចកើនឡើងយ៉ាងច្រើនក្រោមច្បាប់ថ្មីនេះ។
ប្រទេសក្រិកផ្តល់នូវរយៈពេលខ្លីជាងគេ សម្រាប់ការស្នើសុំសញ្ជាតិក្នុងចំណោមកម្មវិធីស្នាក់នៅសម្រាប់វិនិយោគិននៅសហភាពអឺរ៉ុប។ បេក្ខជនអាចដាក់ពាក្យសុំសញ្ជាតិបានបន្ទាប់ពីស្នាក់នៅស្របច្បាប់រយៈពេល 7 ឆ្នាំ។
នៅដំណាក់កាលស្នើសុំសញ្ជាតិ បេក្ខជនត្រូវបង្ហាញពីទំនាក់ទំនងពិតប្រាកដជាមួយប្រទេសក្រិក រួមទាំងសមត្ថភាពភាសា ការរួមបញ្ចូលក្នុងសង្គម និងការស្នាក់នៅជាក់ស្តែងក្នុងប្រទេស។
សម្រាប់វិនិយោគិនដែលមានបំណងបង្កើតវត្តមានពិតប្រាកដនៅក្នុងប្រទេសក្រិក កម្មវិធីនេះផ្តល់អត្ថប្រយោជន៍លើសពីសិទ្ធិស្នាក់នៅតែប៉ុណ្ណោះ។ វារួមបញ្ចូលទាំងឱកាសវិនិយោគលើអចលនទ្រព្យ សិទ្ធិធ្វើដំណើរក្នុងតំបន់ Schengen និងជម្រើសទៅកាន់ការចូលសញ្ជាតិក្រិក និងសញ្ជាតិអឺរ៉ុប ក្នុងរយៈពេលវែង។
ទិដ្ឋាការសម្រាប់វិនិយោគិន (Investor Visa) របស់ប្រទេសអ៊ីតាលី ត្រូវបានរៀបចំឡើងសម្រាប់អ្នកដាក់ពាក្យដែលត្រៀមខ្លួនធ្វើការវិនិយោគក្នុងទំហំធំមួយនៅក្នុងប្រទេស។ ជម្រើសវិនិយោគដែលមានសិទ្ធិរួមមាន ការវិនិយោគក្នុងក្រុមហ៊ុន Start-up ក្រុមហ៊ុនប្រទេសអ៊ីតាលី មូលបត្ររដ្ឋាភិបាល និងគម្រោងសប្បុរសធម៌ដែលត្រូវបានអនុម័ត។
សម្រាប់វិនិយោគិនដែលកំពុងពិចារណាអំពីសញ្ជាតិ ប្រទេសអ៊ីតាលីមានរយៈពេលយូរជាងប្រទេសអឺរ៉ុបមួយចំនួនផ្សេងទៀត ដូចជាប្រទេសក្រិក។ ជនបរទេសដែលមិនមែនជាពលរដ្ឋសហភាពអឺរ៉ុប ជាទូទៅត្រូវស្នាក់នៅស្របច្បាប់រយៈពេល 10 ឆ្នាំ មុននឹងមានសិទ្ធិដាក់ពាក្យសុំសញ្ជាតិ ហើយត្រូវបំពេញលក្ខខណ្ឌភាសា និងការចូលរួមបក្នុងសង្គមជាក់ស្ដែងផងដែរ។
ជាលទ្ធផល ប្រទេសអ៊ីតាលីជាទូទៅមានភាពទាក់ទាញបំផុតសម្រាប់វិនិយោគិនដែលមានបំណងរស់នៅ ធ្វើការ ឬបង្កើតវត្តមានរយៈពេលវែងនៅក្នុងប្រទេសពិតប្រាកដមែន។ សម្រាប់អ្នកវិនិយោគទាំងនេះ កត្តាដូចជា ឱកាសអាជីវកម្ម គុណភាពជីវិត ការចូលទៅកាន់ទីផ្សារអឺរ៉ុប និងការរៀបចំផែនការពន្ធ អាចមានសារៈសំខាន់ជាងការស្វែងរកជម្រើសលឿនបំផុតទៅកាន់ការចូលសញ្ជាតិ។
កម្មវិធីស្នាក់នៅសម្រាប់វិនិយោគិនរបស់ប្រទេសហុងគ្រី អាចមានភាពទាក់ទាញសម្រាប់អ្នកដែលកំពុងស្វែងរកជម្រើសសាមញ្ញមួយទៅកាន់ការទទួលបានសិទ្ធិស្នាក់នៅក្នុងទ្វីបអឺរ៉ុប និងការធ្វើដំណើរដោយសេរីក្នុងតំបន់ Schengen។
ទោះជាយ៉ាងណា សម្រាប់វិនិយោគិនដែលផ្តោតលើការទទួលបានសញ្ជាតិ ប្រទេសហុងគ្រីកម្រត្រូវបានចាត់ទុកថាជាជម្រើសល្អបំផុតណាស់។ ការទទួលបានសញ្ជាតិតម្រូវឱ្យមានរយៈពេលស្នាក់នៅស្របច្បាប់យូរជាងមុន ព្រមទាំងត្រូវមានសមត្ថភាពភាសាហុងគ្រី ហើយកម្មវិធីនេះមិនត្រូវបានរៀបចំ ឬផ្សព្វផ្សាយជាផ្លូវការថាអាចផ្ដល់សិទ្ធិចូលសញ្ជាតិសម្រាប់វិនិយោគិននោះទេ។
ជាលទ្ធផល ប្រទេសហុងគ្រីគឺសមស្របជាងសម្រាប់អ្នកដាក់ពាក្យដែលផ្តល់អាទិភាពដល់សិទ្ធិស្នាក់នៅក្នុងអឺរ៉ុប និងអត្ថប្រយោជន៍នៃការធ្វើដំណើរដោយសេរី ជាជាងការស្វែងរកសញ្ជាតិក្នុងរយៈពេលដែលអាចព្យាករបានច្បាស់លាស់។
ប្រទេសម៉ាល់តានៅតែជាជម្រើសមួយល្អ តាមរយៈកម្មវិធី Malta Permanent Residence Programme (MPRP) ដែលផ្តល់ផ្លូវទៅកាន់ការទទួលបានសិទ្ធិស្នាក់នៅអចិន្ត្រៃយ៍សម្រាប់វិនិយោគិនដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងសមាជិកគ្រួសាររបស់ពួកគេ។
កម្មវិធីនេះមានភាពទាក់ទាញជាពិសេសសម្រាប់បេក្ខជនដែលកំពុងស្វែងរកសិទ្ធិស្នាក់នៅរយៈពេលវែង ការធ្វើដំណើរដោយសេរីក្នុងតំបន់ Schengen និងស្ថិរភាពកាន់តែខ្ពស់នៅក្នុងអឺរ៉ុប។ ទោះជាយ៉ាងណា វាមិនបានផ្តោតលើការទទួលបានសញ្ជាតិនោះទេ។ ខុសពីកម្មវិធីមុនៗ MPRP ត្រូវបានរៀបចំឡើងជាកម្មវិធីស្នាក់នៅអចិន្ត្រៃយ៍ មិនមែនជាជម្រើសផ្ទាល់ទៅកាន់ការទទួលបានសញ្ជាតិម៉ាល់តា ឬសញ្ជាតិ EU ឡើយ។
សម្រាប់វិនិយោគិនជាច្រើន ភាពទាក់ទាញរបស់ម៉ាល់តាស្ថិតនៅលើស្ថិរភាពនៃស្ថានភាពស្នាក់នៅអចិន្ត្រៃយ៍ ការរួមបញ្ចូលសមាជិកគ្រួសារ និងការចូលទៅកាន់ទ្វីបអឺរ៉ុប ជាជាងការរំពឹងទុកក្នុងការទទួលបានលិខិតឆ្លងដែនអឺរ៉ុប។
កម្មវិធីស្នាក់នៅសម្រាប់វិនិយោគិនដែលកំពុងដំណើរការទាំងអស់នៅក្នុងសហភាពអឺរ៉ុប (EU) អនុញ្ញាតឱ្យរួមបញ្ចូលសមាជិកគ្រួសារ ប៉ុន្តែលក្ខខណ្ឌមានភាពខុសគ្នាតាមប្រទេសនីមួយៗ។ ដោយសារហេតុនេះ ការពិនិត្យសិទ្ធិរបស់គ្រួសារគួរត្រូវបានធ្វើមុនពេលដាក់ពាក្យ ជាពិសេសនៅពេលដែលមានកុមារពេញវ័យ ឪពុកម្តាយក្នុងបន្ទុក ឬផែនការសញ្ជាតិនាពេលអនាគតជាផ្នែកនៃការសម្រេចចិត្ត។ ការបន្ថែម ឬការកំណត់សមាជិកក្នុងបន្ទុកនៅពេលក្រោយ អាចបង្កើនចំណាយ បណ្តាលឱ្យមានការពន្យារពេល និងបញ្ហាឯកសារផ្សេងៗ។
ប្រទេសព័រទុយហ្គាល់អនុញ្ញាតឱ្យអ្នកដាក់ពាក្យរួមបញ្ចូលសមាជិកគ្រួសារដូចជា ប្តី/ប្រពន្ធ ឬដៃគូ កូនៗក្នុងបន្ទុក កូនពេញវ័យដែលកំពុងសិក្សាពេញម៉ោង ឬរស់នៅពឹងផ្អែកផ្នែកហិរញ្ញវត្ថុលើអ្នកដាក់ពាក្យចម្បង និងឪពុកម្តាយដែលក្នុងបន្ទុក។
ប្រទេសក្រិកអនុញ្ញាតឱ្យរួមបញ្ចូលសមាជិកគ្រួសារសម្រាប់ប្តី/ប្រពន្ធ ឬដៃគូរ កូនដែលនៅក្រោមបន្ទុក និងឪពុកម្តាយរបស់ប្តី និងប្រពន្ធទាំងពីរ។
ប្រទេសអ៊ីតាលីអនុញ្ញាតឱ្យប្តី/ប្រពន្ធ ឬដៃគូ(ដែលមិនបានចុះសំបុត្រអាពាហ៍ពិពាហ៍) កូនអាយុក្រោម 18 ឆ្នាំ កូនៗដែលពេញវ័យ និងឪពុកម្តាយក្នុងបន្ទុកអាចត្រូវបានរួមបញ្ចូល។
ប្រទេសហុងគ្រីអនុញ្ញាតឱ្យប្តី/ប្រពន្ធ និងកូនៗក្នុងបន្ទុក ដោយអាស្រ័យលើលក្ខខណ្ឌកម្មវិធីដែលពាក់ព័ន្ធ។
កម្មវិធី MPRP របស់ម៉ាល់តាក៏អនុញ្ញាតឱ្យរួមបញ្ចូលគ្រួសារដែរ រួមមាន ប្តី/ប្រពន្ធ កូន និងឪពុកម្តាយ ឬជីដូនជីតាក្នុងបន្ទុក ប្រសិនបើបំពេញលក្ខខណ្ឌ។
សម្រាប់ការរៀបចំផែនការសញ្ជាតិ ការរួមបញ្ចូលកូនៗតាំងពីដំបូងមានសារៈសំខាន់ណាស់។ កូនដែលត្រូវបានដាក់បញ្ចូលក្នុងកម្មវិធីតាំងពីពេលចាប់ផ្តើម ជាទូទៅមានភាពងាយស្រួលជាងក្នុងការរក្សាសិទ្ធិរហូតដល់ដំណាក់កាលសុំសញ្ជាតិ។ សម្រាប់កូនពេញវ័យ អាចមានលក្ខខណ្ឌបន្ថែមទាក់ទងនឹងអាយុ ការសិក្សា ឬការពឹងផ្អែកផ្នែកហិរញ្ញវត្ថុ ដែលអាចប៉ះពាល់ដល់សិទ្ធិរបស់ពួកគេនាពេលអនាគត។
ដោយសារហេតុនេះ ស្ថានភាពគ្រួសារគួរត្រូវបានពិចារណានៅដំណាក់កាលរៀបចំផែនការដំបូង មិនមែនបន្ទាប់ពីបានទទួលសិទ្ធិស្នាក់នៅរួចហើយនោះទេ។
កុមារដែលកើតក្រោយពេលឪពុកម្តាយទទួលបានសញ្ជាតិ អាចទទួលបានសញ្ជាតិតាមសិទ្ធិជាតិកំណើត (citizenship by descent) អាស្រ័យលើច្បាប់សញ្ជាតិរបស់ប្រទេសនីមួយៗ។ ចំណុចនេះគួរត្រូវបានពិនិត្យតាមប្រទេសជាក់លាក់ មុននឹងយកទៅប្រើសម្រាប់ការរៀបចំផែនការគ្រួសារ។
សម្រាប់ជនបរទេសដែលមិនមែនជាពលរដ្ឋសហភាពអឺរ៉ុប ដែលកំពុងពិចារណាជម្រើសកម្មវិធីស្នាក់នៅតាមរយៈការវិនិយោគនៅឆ្នាំ 2026 ប្រទេសព័រទុយហ្គាល់នៅតែជាជម្រើសមួយដែលផ្តល់នូវរយៈពេលវែងទៅកាន់ការទទួលបានសញ្ជាតិដែលងាយស្រួលដំណើរការបាន។ ទោះបីជាពេលវេលាសុំសញ្ជាតិមានរយៈពេល 10 ឆ្នាំ ក៏ដោយ កម្មវិធីស្នាក់នៅនេះនូវតែទាមទារការស្នាក់នៅជាក់ស្តែងតិចតួចប៉ុណ្ណោះ ដែលធ្វើឱ្យវាសមស្របជាពិសេសសម្រាប់វិនិយោគិនដែលមានការធ្វើដំណើរអន្តរជាតិញឹកញាប់។
ប្រទេសក្រិកផ្តល់នូវជម្រើស 7 ឆ្នាំទៅកាន់ការទទួលបានសញ្ជាតិដែលខ្លីជាងគេ។ ទោះជាយ៉ាងណា អ្នកដាក់ពាក្យត្រូវយល់ថា សិទ្ធិសុំសញ្ជាតិនឹងអាស្រ័យលើការស្នាក់នៅពិតប្រាកដ និងការចូលរួមក្នុងសង្គមជាតិ ដែលមានន័យថាការប្តេជ្ញាចិត្តជាក់ស្តែងខ្ពស់ជាងតម្រូវការស្នាក់នៅតាមកម្មវិធីរបស់ប្រទេសព័រទុយហ្គាល់។
ទេ។ កម្មវិធីសញ្ជាតិតាមការវិនិយោគដោយផ្ទាល់មិនមានទៀតឡើយនៅក្នុងសហភាពអឺរ៉ុប។ វិនិយោគិនដែលចង់ទទួលបានសញ្ជាតិអឺរ៉ុប ត្រូវតែទទួលបានសិទ្ធិស្នាក់នៅស្របច្បាប់ជាមុន រក្សាស្ថានភាពនោះឱ្យបានតាមរយៈពេលដែលច្បាប់កំណត់ និងបំពេញលក្ខខណ្ឌសម្រាប់ការទទួលសញ្ជាតិ (Naturalization) របស់ប្រទេសនីមួយៗ មុននឹងអាចដាក់ពាក្យសុំសញ្ជាតិបាន។
សម្រាប់វិនិយោគិនដែលធ្លាប់ពិចារណាកម្មវិធីដូចជា ប្រទេសម៉ាល់តា ឬស៊ាយព្រឺសក្រោមគ្រោងការណ៍ចាស់ៗ វាមានសារៈសំខាន់ក្នុងការវាយតម្លៃឡើងវិញនូវការរំពឹងទុក និងរយៈពេល ដោយផ្អែកលើកម្មវិធីស្នាក់នៅតាមការវិនិយោគដែលមានសព្វថ្ងៃ។ ការរៀបចំផែនការសញ្ជាតិនាពេលបច្ចុប្បន្នត្រូវការយុទ្ធសាស្ត្ររយៈពេលវែង ដោយផ្អែកលើសិទ្ធិស្នាក់នៅ ការអនុវត្តតាមច្បាប់ និងដំណើរការសុំចូលសញ្ជាតិ ជាជាងការទទួលបានដោយផ្ទាល់។
វិនិយោគិនដែលកំពុងពិចារណាយុទ្ធសាស្ត្រសញ្ជាតិអឺរ៉ុប គួរតែយល់ដឹងថាដំណើរការនេះមានពាក់ពន្ធ័កត្តាច្បាប់ ហិរញ្ញវត្ថុ គោលនយោបាយ និងឯកសារផ្ទាល់ខ្លួនជាច្រើន។ សញ្ជាតិគួរត្រូវបានចាត់ទុកជាគោលដៅរយៈពេលវែង ដែលអាចទទួលបានតាមរយៈការស្នាក់នៅស្របច្បាប់ និងការដាក់ពាក្យសុំចូលសញ្ជាតិតាមនីតិវិធីរបស់ប្រទេសនីមួយៗ មិនមែនជាលទ្ធផលដែលអាចធានាបានតាំងពីដំបូងនោះទេ។
កត្តាសំខាន់មួយដែលវិនិយោគិនគួរពិចារណា គឺការផ្លាស់ប្តូរច្បាប់ និងគោលនយោបាយដែលអាចកើតមាននាពេលអនាគត។ ច្បាប់អន្តោប្រវេសន៍ និងសញ្ជាតិនៅក្នុងបណ្តាប្រទេសអឺរ៉ុបតែងតែមានការកែប្រែជាបន្តបន្ទាប់។ ឧទាហរណ៍ ប្រទេសព័រទុយហ្គាល់បានបន្ថែមរយៈពេលដែលត្រូវការសម្រាប់ការសុំសញ្ជាតិពី 5 ឆ្នាំទៅ 10 ឆ្នាំ សម្រាប់ជនបរទេសភាគច្រើនដែលមិនមែនជាពលរដ្ឋ EU ខណៈដែលអេស្ប៉ាញបានបិទកម្មវិធី Golden Visa របស់ខ្លួន ហើយប្រទេសម៉ាល់តាក៏បានបញ្ចប់កម្មវិធីសញ្ជាតិតាមរយៈការវិនិយោគផងដែរ។ ការផ្លាស់ប្តូរទាំងនេះបង្ហាញថា លក្ខខណ្ឌ និងអត្ថប្រយោជន៍នៃកម្មវិធីនានា អាចប្រែប្រួលបានក្នុងអំឡុងពេលដែលវិនិយោគិនកំពុងអនុវត្ត ឬរៀបចំផែនការរបស់ខ្លួន។
វិនិយោគិនក៏គួរយល់ថា សញ្ជាតិមិនមែនជារឿងស្វ័យប្រវត្តិទេ។ អាជ្ញាធរទទួលពាក្យសុំសញ្ជាតិអាចពិនិត្យមើលកត្តាដូចជា សមត្ថភាពភាសា ការរួមបញ្ចូលក្នុងសង្គម ប្រវត្តិស្នាក់នៅ ប្រវត្តិឧក្រិដ្ឋ និងទំនាក់ទំនងជាក់ស្តែងជាមួយប្រទេស។ ការកាន់ប័ណ្ណស្នាក់នៅមិនមែនមានន័យថាមានសិទ្ធិទទួលសញ្ជាតិដោយស្វ័យប្រវត្តិនោះទេ។
វិនិយោគិនគួរផ្តល់សារៈសំខាន់ដូចគ្នាទៅលើការវិនិយោគមូលដ្ឋាន ដូចជាយុទ្ធសាស្ត្រអន្តោប្រវេសន៍ផងដែរ។ អាស្រ័យលើផ្លូវដែលបានជ្រើសរើស វិនិយោគិនអាចប្រឈមមុខនឹងហានិភ័យទីផ្សារ បញ្ហាសាច់ប្រាក់ ការគ្រប់គ្រងអាជីវកម្ម ការរឹតបន្តឹងការចាកចេញ បញ្ហាពន្ធ និងការប្រែប្រួលតម្លៃទ្រព្យសកម្ម។ ការវិនិយោគគួរតែមានភាពសមស្របផ្នែកពាណិជ្ជកម្ម និងហិរញ្ញវត្ថុ ដោយមិនពឹងផ្អែកលើគោលដៅសញ្ជាតិនាពេលអនាគតតែមួយប៉ុណ្ណោះ។
រយៈពេលដំណើរការក៏អាចប្រែប្រួលខ្លាំងផងដែរ។ ការកកស្ទះពាក្យសុំ ការស្នើឯកសារបន្ថែម ការត្រួតពិនិត្យរដ្ឋបាល ការផ្លាស់ប្តូរច្បាប់ និងពេលវេលាដំណើរការនៅស្ថានទូត អាចធ្វើឱ្យរយៈពេលសរុបយូរជាងការរំពឹងទុកដំបូង។
ការពិចារណាពន្ធក៏គួរជាផ្នែកមួយនៃការរៀបចំផែនការរយៈពេលវែងផងដែរ។ ការស្នាក់នៅរយៈពេលយូរនៅក្នុងប្រទេស អាចបង្កើតកាតព្វកិច្ចពន្ធ ឬកាតព្វកិច្ចរាយការណ៍ផ្សេងៗ ហើយផលប៉ះពាល់អាចខុសគ្នាខ្លាំងរវាងប្រទេសនីមួយៗ។ ដូច្នេះ វិនិយោគិនគួរស្វែងរកការប្រឹក្សាពីអ្នកជំនាញផ្នែកពន្ធ មុននឹងសម្រេចចិត្តជ្រើសរើសកម្មវិធីស្នាក់នៅ ឬសញ្ជាតិណាមួយ ជាផ្នែកនៃផែនការរស់នៅ ធ្វើអាជីវកម្ម ឬវិនិយោគនៅកម្រិតអន្តរជាតិ។
Thank you for visiting Harvey Law Group.
Please select our nearest office to you and complete the enquiry form below.
To send successfully, you must fill in all the required fields marked by an asterisk “*”.