កម្មវិធីលិខិតឆ្លងដែនប្រទេសបារាំង តាមរយៈការបង្កើតអាជីវកម្ម ជាកម្មវិធីដែលផ្តល់ជូនស្ថាបនិកក្រុមហ៊ុនបរទេសមកពីខាងក្រៅសហភាពអឺរ៉ុប (EEA) ឬស្វីសដែលមានគម្រោងបង្កើតក្រុមហ៊ុននៅប្រទេសបារាំង។ អាស្រ័យទៅលើលក្ខណៈនិងរយៈពេលនៃគម្រោងដែលបានស្នើឡើង បណ្ណស្នាក់នៅ នឹងត្រូវបានផ្តល់ឲ្យសម្រាប់រយពពេលពី 1ទៅ4ឆ្នាំជាអតិបរមាដោយផ្អែកលើមូលដ្ឋានដែលអាចបន្តបាន។
អត្ថប្រយោជន៍
- ទទួលបានប័ណ្ឌស្នាក់នៅដែលអាចបន្តសុពលភាព រយៈពេល 4 ឆ្នាំ
- សមាជិកក្នុងបន្ទុក (ប្តី/ប្រពន្ធ កូនអាយុក្រោម 18ឆ្នាំ)
- មានសិទ្ធិរស់នៅ ធ្វើការ និងសិក្សានៅប្រទេសបារាំង
- អាចទទួលបានប្រព័ន្ធអប់រំដែលមានស្តង់ដារខ្ពស់ និងប្រើប្រាស់ប្រពន្ធ័អប់រំ និងសុខភាពដោយសេរី
- អាចធ្វើដំណើរក្នុងបណ្តារតំបន់ Schengen សម្រាប់រយះពេលចាប់ពី 6ខែក្នុងមួយឆ្នាំ
- មិនមានតម្រូវការភាសា
- ជាវិធីមួយដែលអាចទទួលបានការសិទ្ធិស្នាក់នៅជាអចិន្រ្តៃយ៍ ឬសញ្ជាតិបន្ទាប់ពីរយៈពេល 5 ឆ្នាំនៃការស្នាក់នៅប្រទេសបារាំង
លក្ខខណ្ឌ
- លក្ខណ:សម្បត្តិ និងកម្រិតវប្បធម៌ត្រឹមអនុបណ្ឌិត រឺ មានកម្រិតស្មើគ្នាជាមួយនឹងបទពិសោធន៍ការងារយ៉ាងតិច 5 ឆ្នាំ
- បង្កើតគម្រោងចាប់ផ្តើមដែលច្បាស់លាស់ និងពិតប្រាកដ ដើម្បីបង្កើតជាអាជីវកម្មដែលផ្តល់ផលប្រយោជន៍សេដ្ឋកិច្ច នៅប្រទេសបារាំង
- ការវិនិយោគក្នុងទឹកប្រាក់យ៉ាងតិច EUR 30,000 ទៅក្នុងគម្រោងអាជីវកម្មនោះ
- ត្រូវមានហិរញ្ញវត្ថុប្រចាំឆ្នាំគ្រប់គ្រាន់ ដែលអាចឆ្លើយតបទៅនឹងបៀរវត្សជាអប្បបរមានៅប្រទេសបារាំង
គម្រោងវិនិយោគ
- ធ្វើការដាក់គម្រោងអាជីវកម្មដែលជាក់លាក់ រួមមានការពិនិត្យមើលលើស្ថានភាពសេដ្ឋកិច្ច និងការវិភាគទីផ្សារ
- ការបើកគណនីធនាគារសម្រាប់ក្រុមហ៊ុន នៅប្រទេសបារាំង សម្រាប់ដាក់បញ្ចលដើមទុន
- បង្កើតអង្គភាពផ្លូវច្បាប់ថ្មី នៅបារាំង

ដំណើរការ (4 ទៅ 6ខែ)
- បើកគណនីធនាគារសម្រាប់ក្រុមហ៊ុន នៅប្រទេសបារាំង សម្រាប់ដាក់បញ្ចលដើមទុន
- បំពេញដំណើរការសម្រាប់ការិយាល័យផ្នែកសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (DRIEETS) ដើម្បីទទួលបានលិខិតបញ្ជាក់ពីការកើតមានឡើង នៃគម្រោងដែលជាក់លាក់ និងពិតប្រាកដ ដើម្បីបង្កើតជាអាជីវកម្មដែលផ្តល់ផលប្រយោជន៍សេដ្ឋកិច្ចនៅប្រទេសបារាំង
- បង្កើតអង្គភាពផ្លូវច្បាប់ថ្មី ជាមួយនឹងភ្នាក់ងារចុះបញ្ជីពាណិជ្ជកម្ម និង ក្រុមហ៊ុន នៅប្រទេសបារាំង (RCS)
- ធ្វើការដាក់ពាក្យយកទិដ្ឋាការរយ:ពេលវែង (Talent Passport) ជាមួយនឹងស្ថានទូតបារាំង រឺ ស្ថានកុងស៊ុលនៃប្រទេសដែលអ្នកដាក់ពាក្យទៅរស់នៅ
- ធ្វើដំណើរទៅប្រទេសបារាំង ដើម្បីធ្វើការដាក់ពាក្យយកសិទ្ធិស្នាក់នៅ ក្នុងរយ:ពេល 3 ខែ នៃសុពលភាពសរុប របស់ទិដ្ឋាការរយ:ពេលវែង
Contact An Office Nearest To You
With 30 years of immigration experience, each of Harvey Law Group’s lawyers carefully studies each client’s needs, resources and determines the immigration solution that best aligns with our client’s vision and values.
ប្រទេសបារាំង
លិខិតឆ្លងដែន ទេពកោសល្យ – ការបង្កើតអាជីវកម្ម របស់ប្រទេសបារាំង
(France Talent Passport – Business Creation)
ឯកសារនេះ ធ្វើឡើងក្នុងគោលបំណងសម្រាប់ការណែនាំ និងជាពត៌មានទូទៅតែប៉ុណ្ណោះ និងមិនមានការបង្កើត ឫផ្តល់ អោយក្នុងនាមជាដំបូន្មានស្របច្បាប់នោះទេ។ ពត៌មានបែបនេះ អាចមានការផ្លាស់ប្តូរ ដោយគ្មានការជូនដំណឹងជាមុន។ ករណីនីមួយៗ មានលក្ខណៈប្លែកពីគេហើយអាស្រ័យលើអង្គហេតុនិងកាលៈទេសៈរបស់បុគ្គលម្នាក់ៗ ដោយត្រូវមានការ ពិចារណាដិតដល់ណាមួយ ប្រសិនបើមានការអនុវត្តពត៌មានទូទៅ ចំពោះស្ថានភាពទូទៅរបស់អ្នក។ ចំពោះការវាយតម្លៃ លើកាលៈទេសៈផ្ទាល់ខ្លួនរបស់អ្នក យើងនឹងមានក្រុមការងារផ្នែកច្បាប់របស់យើងចូលរួមជួយសម្របសម្រួល។