ប្រទេសម៉ាល់តា

កម្មវិធីទិដ្ឋាការលំនៅដ្ឋាននៃប្រទេសម៉ាល់តា(MRVP)

សារះប្រយោជន៏

  • សមាជិកក្នុងបន្ទុករួមមាន៖
    • ប្តី/ប្រពន្ធ រឺ ដៃគូ
    • កូនក្នុងបន្ទុក ដែលមិនទាន់រៀបការ
    • ឪពុកម្តាយ និងជីដូនជីតាដែលនៅក្រោមបន្ទុក
  • ជាសមាជិកសហភាពអឺរ៉ុប និងក្នុងតំបន់ Schengen
  • មានសិទ្ធិអាចស្នាក់នៅក្នុងប្រទេសម៉ាល់តាបាន
  • មានសិទ្ធិអាចដាក់ពាក្យយកប័ណ្ណធ្វើការ
  • អាចធ្វើដំណើរក្នុងតំបន់ Schengen សម្រាប់រយះពេល 90 ថ្ងៃ រៀងរាល់ 180 ថ្ងៃ
  • ការអប់រំ និងប្រព័ន្ធថែរក្សាសុខភាពដែលមានស្តង់ដារល្អ
  • របបពន្ធដាមានតម្លាភាព​និងការចំណាយមានតម្លៃទាប
  • មានសិទ្ធិអាចបើកអាជីវកម្មនៅក្នុងប្រទេសនេះបាន
  • មិនមានតម្រូវការភាសា
  • មិនមានតម្រូវការអប់រំ រឺ បទពិសោធន៍គ្រប់គ្រង
  • ជាវិធីដើម្បីទទួលបានសញ្ជាតិនៅប្រទេស Malta បន្ទាប់ពីរយះពេល 5 ឆ្នាំ

ជម្រើសវិនិយោគ

  1. អ្នកដាក់ពាក្យបង្គោលត្រូវតែបំពេញតាមជម្រើសមួយក្នុងចំណោមជម្រើសដូចខាងក្រោមៈ
    • ជួលទ្រព្យសម្បត្តិជាមួយនឹងការជួលប្រចាំឆ្នាំអប្បបរមា ១០,០០០ អឺរ៉ូ  នៅភាគខាងត្បូងនៃ Malta ឬ Gozo ឬ ចំនួន ១២,០០០ អឺរ៉ូនៅតំបន់ផ្សេងទៀត
    • ចូលរួមវិភាគទានដល់រដ្ឋាភិបាលក្នុងទឹកប្រាក់ចំនួន 98,000 អឺរ៉ូ
    • បរិច្ចាគ 2,000 អឺរ៉ូ ដល់អង្គការមិនមែនរដ្ឋាភិបាល
  2. ជម្រើសទិញអចលនទ្រព្យ
    • ទិញទ្រព្យសម្បត្តិយ៉ាងហោចណាស់ 300,000 អឺរ៉ូ នៅខាងត្បូងនៃ Malta ឬ Gozo ឬយ៉ាងហោចណាស់ 350,000 អឺរ៉ូនៅតំបន់ផ្សេងទៀត
    • ចូលរួមវិភាគទានដល់រដ្ឋាភិបាលចំនួន 68,000 អឺរ៉ូ
    • បរិច្ចាគ 2,000 អឺរ៉ូ ដល់អង្គការមិនមែនរដ្ឋាភិបាលម៉ាល់តា

អ្នកដាក់ពាក្យសុំក៏ត្រូវចូលរួមវិភាគទានបន្ថែមទៀតទៅរដ្ឋាភិបាល ក្នុងចំនួន៖

    • 7,500 អឺរ៉ូសម្រាប់ប្តីឬប្រពន្ធ ឪពុកម្តាយ ឬជីដូនជីតានីមួយៗ
    • 5,000 អឺរ៉ូសម្រាប់កូនពេញវ័យនីមួយៗ

លក្ខខណ្ឌ

    • ត្រូវមានអាយុចាប់ពី 18 ឆ្នាំ និងមិនមែនជាជនជាតិអឺរ៉ុប
    • ធ្វើការវិនិយោគដែលមានលក្ខណះសម្បត្តិគ្រប់គ្រាន់
    • កាន់ការវិនិយោគអចលនទ្រព្យជាអប្បបរមារយះពេល 5 ឆ្នាំ
    • មិនមានប្រវត្តិឧក្រិដ្ឋ
    • ទទួលបានការធានារ៉ាប់រងសុខភាពជាសកល
    • ត្រូវមានសុខភាពល្អ និង​កេរ្តិ៏ឈ្មោះល្អ
    • ត្រូវមានភស្តុតាងស្តីពីប្រភពមូលធននៃការវិនិយោគ
    • ត្រូវមានលទ្ធភាពហិរញ្ញវត្ថុគ្រប់គ្រាន់ដើម្បីទ្រទ្រង់ខ្លួននិងអ្នកក្រោមបន្ទុកទាំងអស់
    • ត្រូវផ្តល់នូវភស្តុតាងទ្រព្យសម្បត្តិ យ៉ាងតិច 500,000 អឹរ៉ូ និង ទ្រព្យហិរញ្ញវត្ថុយ៉ាងតិច 150,000 អឹរ៉ូ

ដំណើរការ

  • ការរៀបចំនិងការដាក់ឯកសារស្នើសុំ
  • ការត្រួតពិនិត្យពាក្យស្នើសុំពីអាជ្ញាធរម៉ាល់តា និងធ្វើការត្រួតពិនិត្យលក្ខណ:សម្បត្តិ
  • ទទួលបានការយល់ព្រមជាគោលការណ៍
  • បញ្ជូនឯកសារបញ្ជាក់ពីការធានារ៉ាប់រងសុខភាពនិងបំពេញលក្ខខណ្ឌតម្រូវការវិនិយោគ
  • បំពេញការធ្វើ Biometrics នៅម៉ាល់តានិងដាក់ពាក្យសុំសិទ្ធរស់នៅអចិន្ត្រៃយ៏
  • ការចេញវិញ្ញាបនប័ត្រស្នាក់នៅ និងប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍
  • ពេលវេលានៃដំណើរការដាក់ពាក្យស្នើសុំចាប់ពី 6-8 ខែ

FAQ

ឯកសារនេះ ធ្វើឡើងក្នុងគោលបំណងសម្រាប់ការណែនាំ និងជាពត៌មានទូទៅតែប៉ុណ្ណោះ និងមិនមានការបង្កើត ឫផ្តល់ អោយក្នុងនាមជាដំបូន្មានស្របច្បាប់នោះទេ។ ពត៌មានបែបនេះ អាចមានការផ្លាស់ប្តូរ ដោយគ្មានការជូនដំណឹងជាមុន។ ករណីនីមួយៗ មានលក្ខណៈប្លែកពីគេហើយអាស្រ័យលើអង្គហេតុនិងកាលៈទេសៈរបស់បុគ្គលម្នាក់ៗ ដោយត្រូវមានការ ពិចារណាដិតដល់ណាមួយ ប្រសិនបើមានការអនុវត្តពត៌មានទូទៅ ចំពោះស្ថានភាពទូទៅរបស់អ្នក។ ចំពោះការវាយតម្លៃ លើកាលៈទេសៈផ្ទាល់ខ្លួនរបស់អ្នក យើងនឹងមានក្រុមការងារផ្នែកច្បាប់របស់យើងចូលរួមជួយសម្របសម្រួល។

    Request Investment Program One-Pager