ទិដ្ឋាការ EB-2 សហរដ្ឋអាមេរិក – Start-Up Visa

កម្មវិធី EB-2 Visa ផ្តល់ប័ណ្ណបៃតងដោយគ្មានលក្ខខណ្ឌ (ស្ថានភាពស្នាក់នៅអចិន្ត្រៃយ៍) សម្រាប់សហគ្រិនដែលមានគំនិតច្នៃប្រឌិតដែលនឹងជំរុញកំណើនសេដ្ឋកិច្ច។ កម្មវិធី EB-2 Visa ទាមទារការវិនិយោគទឹកប្រាក់យ៉ាងហោចណាស់ USD 300,000។

អត្ថប្រយោជន៍:

  • ទទួលបានកាតបៃតងដោយគ្មានលក្ខខណ្ឌ (លំនៅដ្ឋានអចិន្ត្រៃយ៍ពេញលេញ) នៅសហរដ្ឋអាមេរិកសម្រាប់អ្នកវិនិយោគ និងសមាជិកគ្រួសារ
  • សមាជិក​គ្រួសារ​ក្នុង​បន្ទុក​ដែល​អាច​រាប់​បញ្ចូល​បាន​៖
    1. តី ប្រពន្ធ
    2. កូន​មាន​អាយុ​ក្រោម​ 21ឆ្នាំ
  • សិទ្ធិក្នុងការរស់នៅ ធ្វើការ និងសិក្សានៅសហរដ្ឋអាមេរិក
  • គ្មានតម្រូវការភាសា
  • ពេលវេលាដំណើរការលឿន
  • ជាផ្លូវទៅកាន់សញ្ជាតិអាមេរិកបន្ទាប់ពីស្នាក់នៅសហរដ្ឋអាមេរិករយៈពេល​5 ឆ្នាំ



    លក្ខខណ្ឌ​តម្រូវ

    • សញ្ញាបត្រជាន់ខ្ពស់៖ បរិញ្ញាបត្រ រួម​ជាមួយ​នឹង​បទពិសោធន៍ការងារ 5 ឆ្នាំក្នុងវិស័យតែមួយដែល​បាន​រៀន​
    • បទពិសោធន៍ការងាររបស់អ្នកដាក់ពាក្យត្រូវតែមាន​បទពិសោធន៍ក្នុង​ការគ្រប់គ្រង
    • គម្រោងត្រូវតែមានគុណសម្បត្តិខ្លាំង​ មានសារៈសំខាន់ដល់​ជាតិ និងមានប្រយោជន៍ដល់​សហរដ្ឋអាមេរិក
    • បេក្ខជនបង្គោល​ ត្រូវតែបង្ហាញថាពួកគេជាសហគ្រិនដែលមានគំនិតច្នៃប្រឌិត និងស្ថាន​ភាព​ល្អដើម្បីជំរុញការបណ្តាក់ទុន
    • ត្រូវផ្តល់ភស្តុតាង ប្រភពស្របច្បាប់ពី​លុយ​ដែលបានប្រើសម្រាប់ការវិនិយោគ
    • Incubation មានរយៈពេល 12 ខែ

    ការ​វិនិយោគ

    • ដើមទុនវិនិយោគយ៉ាងតិច USD 250,000
    • ការស្រាវជ្រាវ និងការអភិវឌ្ឍន៍ (R&D)៖ ផ្នែកសំខាន់នៃការវិនិយោគ (យ៉ាងហោចណាស់  USD 30,000) ត្រូវតែរក្សាទុកសម្រាប់ ការស្រាវជ្រាវ និងការអភិវឌ្ឍន៍ (R&D)
    • ការស្រាវជ្រាវ និងការអភិវឌ្ឍន៍ (R&D) ត្រូវតែត្រូវបានគាំទ្រដោយកន្លែងស្រាវជ្រាវដែលគាំទ្រដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក
    • រក្សារការប្តេជ្ញាចិត្តរបស់អ្នកបង្កើតអាជីវកម្ម និងទីភ្នាក់ងារសហរដ្ឋអាមេរិក
    • អ្នក​ដាក់​ពាក្យ​បង្គោល​ ត្រូវ​កាន់​កាប់​100% ទៅលើ​នីតិបុគ្គល (ក្រុមហ៊ុន) ដែលធ្វើ​អាជីវកម្មបែប​គម្រោងច្នៃប្រឌិត នៅសហរដ្ឋអាមេរិក

    ដំណើរការ

    ទិដ្ឋាការ EB-2 មានពេលវេលាដំណើរការចន្លោះ​ពី​ 12-16 ខែ
    ពេលវេលាដំណើរការពិសេសគឺត្រឹម 45 ថ្ងៃ

    កិច្ចខិតខំប្រឹងប្រែង និងការអនុវត្ត

    • បញ្ជូនទម្រង់ពាក្យសុំដែលបំពេញរួច និងឯកសារចាំបាច់។
    • ទទួលបាន National Interest Waiver (NIW)។
    • ឯកសារសម្រាប់ទិដ្ឋាការអន្តោប្រវេសន៍/កែសម្រួលស្ថានភាពដើម្បីអនុញ្ញាតឱ្យអ្នកដាក់ពាក្យ និងសមាជិកគ្រួសារទទួលបានប័ណ្ណបៃតង Green Card របស់ពួកគេ។

    ការអនុម័តនិងការវិនិយោគ

    • ពេលវេលាដំណើរការប្រែប្រួលទៅតាមលក្ខខណ្ឌនៃប្រទេសរបស់អ្នកវិនិយោគ។
    • ពេលវេលាដំណើរការធម្មតាគឺចន្លោះ​ពី​ 12 ទៅ 16 ខែសម្រាប់ប្រទេសដែលមិនធ្លាប់​មាន​​ការប្រមូលផ្តុំចំនួនអ្នកដាក់ពាក្យច្រើន។
    • ប្រទេសដែលមានតម្រូវការ EB-2 Green Card ខ្ពស់ ប្រឈមនឹងការយឺតយ៉ាវក្នុងដំណើរការ។

    សិទ្ធិស្នាក់នៅ

    • អ្នកដាក់ពាក្យទទួលបានទិដ្ឋាការ EB-2 របស់សហរដ្ឋអាមេរិក។

    Contact An Office Nearest To You

    With 30 years of immigration experience, each of Harvey Law Group’s lawyers carefully studies each client’s needs, resources and determines the immigration solution that best aligns with our client’s vision and values.



      ឯកសារនេះ ធ្វើឡើងក្នុងគោលបំណងសម្រាប់ការណែនាំ និងជាពត៌មានទូទៅតែប៉ុណ្ណោះ និងមិនមានការបង្កើត ឫផ្តល់ អោយក្នុងនាមជាដំបូន្មានស្របច្បាប់នោះទេ។ ពត៌មានបែបនេះ អាចមានការផ្លាស់ប្តូរ ដោយគ្មានការជូនដំណឹងជាមុន។ ករណីនីមួយៗ មានលក្ខណៈប្លែកពីគេហើយអាស្រ័យលើអង្គហេតុនិងកាលៈទេសៈរបស់បុគ្គលម្នាក់ៗ ដោយត្រូវមានការ ពិចារណាដិតដល់ណាមួយ ប្រសិនបើមានការអនុវត្តពត៌មានទូទៅ ចំពោះស្ថានភាពទូទៅរបស់អ្នក។ ចំពោះការវាយតម្លៃ លើកាលៈទេសៈផ្ទាល់ខ្លួនរបស់អ្នក យើងនឹងមានក្រុមការងារផ្នែកច្បាប់របស់យើងចូលរួមជួយសម្របសម្រួល។