កម្មវិធីទិដ្ឋាការ Start-Up Visa នៅប្រទេសសិង្ហបុរីត្រូវបានរចនាឡើងសម្រាប់សហគ្រិនដែលមានគំនិតច្នៃប្រឌិតដែលនឹងជំរុញកំណើនសេដ្ឋកិច្ច និងរួមបញ្ចូលការប្តេជ្ញាចិត្តជាលទ្ធផលពីអង្គភាពដែលបានកំណត់។
កម្មវិធីនេះតម្រូវឱ្យមានការវិនិយោគផ្នែកហិរញ្ញវត្ថុយ៉ាងហោចណាស់ USD 185,000 ។ បេក្ខជនដែលទទួលបានជោគជ័យត្រូវបានផ្តល់ទិដ្ឋាការបន្តដែលអាចនាំឱ្យមានការស្នាក់នៅអចិន្ត្រៃយ៍បន្ទាប់ពី 2 ឆ្នាំ។
- ការវិនិយោគអប្បបរមា៖ USD 185,000
- ការស្នាក់នៅអចិន្រ្តៃយ៍: បន្ទាប់ពី 2 ឆ្នាំ
អត្ថប្រយោជន៍
- ទទួលបានទិដ្ឋាការ (SUV) និងអាចបន្តសុពលភាពបាន (តាមលក្ខខណ្ឌ)
- សិទ្ធិស្នាក់នៅជាអចិន្ត្រៃយ៍ (PR) សម្រាប់អ្នកដាក់ពាក្យទទួលបានជោគជ័យ បន្ទាប់ពីទទួលបាន SUV រយៈពេល 2 ឆ្នាំ
- របបពន្ធដែលមានភាពទាក់ទាញ: ការបង់ពន្ធទាប មិនមានពន្ធលើប្រាក់ចំណូលពីបរទេស, ប្រាក់ចំណេញមូលធន ឬ កេរ្តិ៍មរតក
- មិនមានតម្រូវការស្នាក់នៅក្នុងអំឡុងពេលជាអប្បបរមាណាមួយឡើយ (តែគួរស្នាក់នៅយ៉ាងតិចណាស់លើសពី៦ខែសម្រាប់ប្រភេទទិដ្ឋាការស្នាក់នៃជាអចិន្ត្រៃយ៍ (PR))
- មិនមានតម្រូវការភាសា
- មិនមានកំណត់អាយុ
- មានសិទ្ធិរស់នៅ និងធ្វើការនៅក្នុងប្រទេសសិង្ហបុរីដោយសេរី
- លទ្ធភាពអាចដាក់កូនក្នុងបន្ទុកបន្ទាប់ពីរយ:ពេល 12 ខែ ទៅតាមលក្ខខណ្ឌ (ប្តីប្រពន្ធ, កូនមិនទាន់រៀបការអាយុក្រោម 21 ឆ្នាំ, ឪពុកម្តាយ)
ដំណើរការ
- ដំណើរការទទួលពត៌មានពី អតិថិជន
- ជួបជាមួយអ្នកបណ្ដុះធុរកិច្ចថ្មី (incubator )ដើម្បីពិភាក្សាពីអាជីវកម្ម
- ការដាក់ពាក្យស្នើសុំឯកសារអន្តោរប្រវេសន៍ ឯកសារគាំទ្រចាំបាច់ និងថ្លៃសេវា
- ប្រសិទ្ធភាពនៃដំណើរការ ៖ ជាធម្មតា 8 សប្តាហ៍សម្រាប់កម្មវិធី SUV និងរយៈពេល 6 ខែ សម្រាប់ឯកសារប្រភេទ PR បន្ទាប់ពីរយៈពេល 12-18 ខែ នៃសកម្មភាពអាជីវកម្មក្នុងស្រុក
- ក្នុងរយៈពេល 30 ថ្ងៃបន្ទាប់ពីទទួលបានការអនុម័តនៃកម្មវិធី SUV ត្រូវរៀបចំបង្កើតក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិតនៅប្រទេសសិង្ហបុរី
- រយ:ពេល1 ឆ្នាំក្រោយពេល ទទួលបានទិដ្ឋាការ SUV: ការបន្តសុពលភាពទិដ្ឋាការ SUV, និងការដាក់ពាក្យស្នើសុំដើម្បីរៀបចំទទួលយកសមាជិកគ្រួសារមកប្រទេសសិង្ហបុរី
តម្រូវការ
- ទិដ្ឋាការ SUV ផ្តល់ជូនសហគ្រិន អន្តោប្រវេសន៍ដែលអាចជំរុញកំណើនសេដ្ឋកិច្ច សិទ្ធិក្នុងការរស់នៅនិងធ្វើការនៅប្រទេសសិង្ហបុរីលើការបណ្តាក់ទុនរបស់ពួកគេ
- មានបំណងបង្កើតនិងកាន់កាប់ក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិតនៅក្នុងប្រទេសសិង្ហបុរី
- ការបង្កើតអាជីវកម្មដែលមានប្រសិទ្ធិភាព និងអាចទទួលស្គាល់ដោយរដ្ឋាភិបាលសិង្ហបុរី
ទិដ្ឋាការ SUV អាចនឹងត្រូវបន្តឡើងវិញ ប្រសិនបើអ្នកដាក់ពាក្យសុំមិនមានបំណងដាក់ពាក្យសុំ PR ដោយត្រូវបំពេញលក្ខខណ្ឌចំណាយប្រចាំឆ្នាំជាអប្បបរមា និងតម្រូវការការងារក្នុងស្រុក។អ្នកដាក់បង្គោលភេទប្រុស ដែលដាក់ពាក្យសុំ PR នឹងអាចដកចេញពីលក្ខខណ្ឌកាតព្វកិច្ចបម្រើជាតិ។ ទោះជាយ៉ាងណា សម្រាប់អ្នកមានសញ្ជាតិសិង្ហបុរី និង អ្នកកាន់ PR ផ្សេងទៀត (ឧ. ប្តីរបស់អ្នកដាក់ពាក្យបង្គោល រឺ កូនប្រុស) អាចនឹងតម្រូវអោយមានកាតព្វកិច្ចចូលជួរបម្រើជាតិ។
លក្ខខណ្ឌសម្រាប់ការនាំសមាជិកគ្រួសារមកសិង្ហបុរី
[1] គណនាដោយកាត់ចេញដូចខាងក្រោមពីការចំណាយប្រតិបត្តិការសរុប៖ (i) ការចំណាយដោយសារការទិញថ្លៃសួយសារអាករ ហ្វ្រេនឆាយ និងថ្លៃចំណេះដឹងបច្ចេកទេសពីក្រុមហ៊ុនក្រៅប្រទេស។ (ii) ការចំណាយដោយសារការចេញទៅធ្វើការចំណាកស្រុក ។ (iii) ប្រាក់បំណាច់សរុបនៃម្ចាស់ក្រុមហ៊ុនដែលជាអ្នកកាន់ទិដ្ឋាការ SUV ។
[2] បុគ្គលធ្វើការពេញម៉ោងមានសញ្ជាតិសិង្ហបុរី ឬ អ្នកដែលមាន PR ដែលរកចំណូលបានយ៉ាងហោចណាស់ SGD 1,400 (USD 1,018)
[3] សញ្ជាតិសិង្ហបុរី ឬ អ្នកកាន់ទិដ្ឋាការប្រភេទPR ជំនាញ ប្រធានឬនាយកប្រតិបត្តិដែលមានចំណូលយ៉ាងហោចណាស់ SGD 3,900 (USD 2,837) ក្នុងមួយខែ។អ្នកអាចមានចំណាប់អារម្មណ៍លើកម្មវិធីស្នាក់នៅអចិន្ត្រៃយ៍សិង្ហបុរីផងដែរ
Contact An Office Nearest To You
With 30 years of immigration experience, each of Harvey Law Group’s lawyers carefully studies each client’s needs, resources and determines the immigration solution that best aligns with our client’s vision and values.
ឯកសារបច្ចុប្បន្នទុកសម្រាប់ប្រើប្រាស់ក្នុងការណែនាំ និងផ្តល់ព័ត៌មានទូទៅតែប៉ុណ្ណោះ ដោយមិនបង្កើត ឬបង្ហាញដើម្បីផ្តល់ឱ្យអ្នកនូវដំបូន្មានផ្នែកច្បាប់នោះទេ។ ព័ត៌មានបែបនេះអាចផ្លាស់ប្តូរដោយគ្មានការជូនដំណឹងជាមុន។ ករណីនីមួយៗមានលក្ខណៈខុសគ្នា ហើយអាស្រ័យលើអង្គហេតុ និងកាលៈទេសៈផ្អែកលើ បុគ្គល និងផ្អែកលើការពិចារណា ប្រសិនបើអនុវត្តព័ត៌មានទូទៅទាំងនេះចំពោះស្ថានភាពផ្ទាល់ខ្លួនរបស់អ្នក។ សម្រាប់ការប្រឹក្សាវាយតម្លៃអំពីស្ថានភាពផ្ទាល់ខ្លួនរបស់អ្នក ក្រុមការងារផ្នែកច្បាប់របស់យើង រីករាយក្នុងការផ្ដល់សេវាកម្មនេះជូនលោកអ្នក។