កម្មវិធីរមណីយដ្ឋាន ANTIGUA & BARBUDA MOONGATE

កម្មវិធីសញ្ជាតិ Antigua & Barbuda ដោយការវិនិយោគ៖ កម្មវិធីរមណីយដ្ឋាន Moon Gate គឺសម្រាប់វិនិយោគិនដែលកំពុងស្វែងរកការទទួលបានសញ្ជាតិតាមរយៈការទិញអចលនទ្រព្យប្រណិតដែលមានតម្លៃប្រកួតប្រជែង។ កម្មវិធីនេះតម្រូវឱ្យមានការចូលរួមផ្នែកហិរញ្ញវត្ថុយ៉ាងហោចណាស់ USD 350,000 ហើយការវិនិយោគត្រូវតែធ្វើឡើងយ៉ាងហោចណាស់ 5 ឆ្នាំ។

បេក្ខជនដែលជោគជ័យត្រូវបានផ្តល់សញ្ជាតិ Antigua & Barbuda ​ពេញមួយជីវិត។

  • ការវិនិយោគអប្បបរមា៖ USD 350,000
  • ការទទួលបានសញ្ជាតិ៖ បន្ទាប់ពី ៥ ឆ្នាំ។

អត្ថប្រយោជន៏

  • ទទួលបានសញ្ចាតិរៀងរហូត, អាចបន្តដល់អ្នកជំនាន់ក្រោយ
  • អនុញាតិឲ្យមានសញ្ចាតិច្រើន
  • សមាជិកក្នុងបន្ទុករួមមាន ក. ប្ដី/ប្រពន្ធ
    1. កូនមានអាយុក្រោម 3១ ឆ្នាំ
    2. ប្ដី/ប្រពន្ធ និងកូនរបស់កូន
    3. ឪពុកម្ដាយដែលមានអាយុលើសពី 55ឆ្នាំ
    4. បងប្អូនបង្កើតដែលមិនទាន់រៀបការ (មិនគិតអាយុ)​ របស់អ្នកដាក់ពាក្យ ឬប្តីប្រពន្ធ
  • ឲកាសក្នុងការបន្ថែមសមាជិកនាពេលអនាគត ដូចជា​ប្ដី/ប្រពន្ធ និងកូន
  • ធ្វើដំណើរទៅជាង​ 150 ប្រទេសជុំវិញពិភពលោកដោយមិនបាច់សុំទិដ្ឋាការ
  • របបពន្ធអំនោយផល មិនគិតពន្ធផ្ទាល់ខ្លួន
  • មិនតម្រូវឲ្យចេះភាសា
  • មិនចាំបាច់មានបទពិសោធន៍ផ្នែកគ្រប់គ្រង ឬការអប់រំ
  • លទ្ធភាពក្នុងការរស់នៅ ធ្វើការ និងតាំងទីលំនៅក្នុងតំបន់ណាមួយដែលជាសមាជិកនៃប្រទេស OECS/CARICOM

 



    លក្ខខណ្ឌតម្រូវ

    • ត្រូវមានអាយុចាប់ពី​ 18ឆ្នាំឡើងទៅ
    • មានអត្តចរិតល្អ (មិនរាប់បញ្ចូលការផ្ដន្ទាទោសកំរិតស្រាល)
    • អ្នកដាក់ពាក្យមិនត្រូវជាកម្មវត្ថុនៃការស៊ើបអង្កេតព្រហ្មទណ្ឌ
    • មិនធ្លាប់បានត្រូវបដិសេទិដ្ឋាការពី Antigua និង Barbuda ប្រទេសដែលមិនបាច់សុំទិដ្ឋាការ និងមិនមានការស្នើទិដ្ឋាការជាបន្តបន្ទាប់
    • អ្នកដាក់ពាក្យ និងសមាជិកគ្រួសារមិនមានកើតជំងឺឆ្លងណាមួយ ហើយត្រូវមានសុខភាពល្អ
    • អ្នកដាក់ពាក្យត្រូវដាក់ពាក្យស្នើសុំតាមរយៈភ្នាក់ងារដែលបានទទួលស្គាល់ពីរដ្ឋាភិបាល

    កម្មវិធីរមណីយដ្ឋាន ANTIGUA & BARBUDA MOONGATE

    • Luxury Boutique Hotel ដែលមានក្លឹបកម្សាន្ត បារ ភោជនីយដ្ឋាន កន្លែងស្ប៉ា
      និងអាងហែលទឹកដ៏ធំល្វឹងល្វើយ
    • ដំណាក់កាលទី 2 ‘Agave’ ការអភិវឌ្ឍន៍នេះផ្តល់នូវបន្ទប់ពិសេសចំនួន 14 ជាមួយនឹងបន្ទប់ចំនួន 7 នៅជាន់ផ្ទាល់ដី និងជាន់ទីមួយ។
    • Agave Suite ជាមួយអាងហែលទឹកតម្លៃ USD 350,000
    • មានទីតាំងស្ថិតនៅ Half Moon Bay ដែលចំនាយពេលត្រឹម 2 នាទីក្នុងការដើរមកពី ឆ្នេរសមុទ្រដ៏ស្រស់ស្អាតក្នុងតំបន់ Caribbean
    • ការវិនិយោគលើអចលនៈទ្រព្យ Freehold ជាមួយនឹងប័ណ្ណកម្មសិទ្ធិ
    • Suites ទាំងអស់ត្រូវបានការពារស្របតាមអាកាសធាតុ​ បំពាក់ដោយគ្រឿងសង្ហារិមទំនើប និងភ្ជាប់មកជាមួយនូវជម្រើសកម្សាន្តសប្បាយជាច្រើន
    • ត្រូវរក្សាទុកយ៉ាងតិច 5 ឆ្នាំ
    • ជម្រើសកម្មវិធីដាក់ជួលដើម្បីរកចំណូល ផ្តល់ដំណោះស្រាយ turnkey សម្រាប់វិនិយោគិន

    ដំណើរការឯកសារ (6​ខែ​-9ខែ)

    • បំពេញការវាយតម្លៃជាមុន, KYC និងការត្រួតពិនិត្យសិទ្ធិ
    • បំពេញពាក្យស្នើសុំទាំងអស់ ទូទាត់ថ្លៃផែនការច្បាប់ និងថ្លៃរដ្ឋបាលផ្សេងៗ
    • នៅពេលមានការយល់ព្រម ត្រូវបង់ថ្លៃការវិនិយោគ ថ្លៃលិខិតឆ្លងដែន និងថ្លៃរដ្ឋាភិបាលផ្សេងទៀត
    • ទទួលបានលិខិតបញ្ជាក់ពីការចូលសញ្ជាតិ និងលិខិតឆ្លងដែន
    • ចេញលិខិតឆ្លងដែនសម្រាប់សមាជិកគ្រួសារទាំងអស់
    • អ្នកដាក់ពាក្យ និងសមាជិកនៅក្នុងបន្ទុកដែលពេញវ័យត្រូវធ្វើដំណើរទៅលេងនៅ Antigua & Barbuda យ៉ាងហោចណាស់ 5 ថ្ងៃក្នុងរយៈពេល 5 ឆ្នាំដំបូង ហើយនិងធ្វើការស្បថ

    Contact An Office Nearest To You

    With 30 years of immigration experience, each of Harvey Law Group’s lawyers carefully studies each client’s needs, resources and determines the immigration solution that best aligns with our client’s vision and values.



      ឯកសារបច្ចុប្បន្នទុកសម្រាប់ប្រើប្រាស់ក្នុងការណែនាំ និងផ្តល់ព័ត៌មានទូទៅតែប៉ុណ្ណោះ ដោយមិនបង្កើត ឬបង្ហាញដើម្បីផ្តល់ឱ្យអ្នកនូវដំបូន្មានផ្នែកច្បាប់នោះទេ។ ព័ត៌មានបែបនេះអាចផ្លាស់ប្តូរដោយគ្មានការជូនដំណឹងជាមុន។ ករណីនីមួយៗមានលក្ខណៈប្លែក ហើយអាស្រ័យលើអង្គហេតុ និងកាលៈទេសៈរបស់បុគ្គលម្នាក់ៗ ហើយត្រូវមានការពិចារណា ប្រសិនបើត្រូវអនុវត្តព័ត៌មានទូទៅចំពោះស្ថានភាពផ្ទាល់ខ្លួនរបស់អ្នក។ សម្រាប់ការវាយតម្លៃអំពីស្ថានភាពផ្ទាល់ខ្លួនរបស់អ្នក ក្រុមការងារផ្នែកច្បាប់របស់យើងនឹងរីករាយក្នុងការជួយលោកអ្នក។