ទិដ្ឋិការ EB-5 គឺជាកម្មវិធីទទួលបានប័ណ្ណស្នាក់នៅដោយការវិនិយោគ ដែលទាមទារការវិនិយោគទឹកប្រាក់យ៉ាងហោចណាស់ USD 800,000 ។
កម្មវិធីនេះផ្តល់ប័ណ្ណបៃតងដែលមានលក្ខខណ្ឌ (លំនៅដ្ឋានអចិន្ត្រៃយ៍នៅសហរដ្ឋអាមេរិកសម្រាប់រយៈពេល 2 ឆ្នាំ បន្ទាប់ពីនោះញត្តិអាចត្រូវបានបំពេញ ដើម្បីលុបលក្ខខណ្ឌទាំងនោះ។
អត្ថប្រយោជន៍
- ទទួលបានកាតបៃតងដោយគ្មានលក្ខខណ្ឌ (លំនៅដ្ឋានអចិន្ត្រៃយ៍ពេញលេញ) នៅសហរដ្ឋអាមេរិកសម្រាប់អ្នកវិនិយោគ និងសមាជិកគ្រួសារ
- សមាជិកក្នុងបន្ទុកដែលអាចរាប់បញ្ចូលបាន៖
-
- ប្តី ប្រពន្ធ
- កូនមានអាយុក្រោម 21ឆ្នាំ
- សិទ្ធិក្នុងការរស់នៅ ធ្វើការ និងសិក្សានៅសហរដ្ឋអាមេរិក
- គ្មានតម្រូវការភាសា ឬកម្រិតការសិក្សារអប់រំ
- ជាផ្លូវទៅកាន់សញ្ជាតិអាមេរិកបន្ទាប់ពីស្នាក់នៅសហរដ្ឋអាមេរិករយៈពេល5 ឆ្នាំ
លក្ខខណ្ឌតម្រូវ
- វិនិយោគនៅក្នុងសហគ្រាសពាណិជ្ជកម្មថ្មីដែលមានទីតាំងនៅតំបន់ការងារគោលដៅ (TEA) ឬនៅខាងក្រៅ TEA៖
- ការវិនិយោគនៅក្នុង TEA៖ ការវិនិយោគដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ក្នុងទំហំអប្បបរមា USD 800,000
- ការវិនិយោគក្រៅ TEA៖ ការវិនិយោគដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ទំហំវិនិយោគស្តង់ដារអប្បបរមាគឺ USD 1,050,000
- ត្រូវផ្តល់ភស្តុតាង ប្រភពស្របច្បាប់ពីលុយដែលបានប្រើសម្រាប់ការវិនិយោគ
- ការវិនិយោគត្រូវតែចេញពីលុយវិនិយោគផ្ទាល់ខ្លួន និងអាចបង្កើតការងារស្របច្បាប់យ៉ាងហោចណាស់ 10 ការងារ
ជម្រើសវិនិយោគ
- ការវិនិយោគផ្ទាល់៖
- បង្កើតសហគ្រាសពាណិជ្ជកម្មថ្មី (NCE)
- ធ្វើការវិនិយោគចាំបាច់ទៅក្នុងសហគ្រាសពាណិជ្ជកម្មថ្មី (NCE)
- សហគ្រាសពាណិជ្ជកម្មថ្មី (NCE) ត្រូវតែបង្កើតនូវការងារពេញម៉ោងដោយផ្ទាល់ចំនួន 10 ការងារ សម្រាប់អ្នកធ្វើការអាមេរិកដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់
- ការវិនិយោគតាមរយៈមជ្ឈមណ្ឌលប្រចាំតំបន់ (Regional Centre):
- មិនតម្រូវឲ្យអ្នកដាក់ពាក្យរៀបចំ បង្កើតសហគ្រាសពាណិជ្ជកម្មថ្មី (NCE)ទេ
- អ្នកដាក់ពាក្យសុំ ត្រូវបំពេញតាមតម្រូវការបង្កើតការងារតាមច្បាប់ ដោយផ្អែកលើការព្យាករណ៍សេដ្ឋកិច្ច ដោយរាប់បញ្ចូលការងារដោយផ្ទាល់ និងដោយប្រយោល
ដំណើរការ
- ដាក់ពាក្យសុំដែលបានបំពេញរួចរាល់ និងឯកសារតម្រូវចាំបាច់
- សេវាសញ្ជាតិ និងអន្តោប្រវេសន៍សហរដ្ឋអាមេរិក (USCIS) នឹងផ្តល់ដល់បេក្ខជនជោគជ័យ និងអ្នកនៅក្នុងបន្ទុក នៅពេលទទួលបាន Green Card ដែលមានលក្ខខណ្ឌដែលមានសុពលភាពរយៈពេល 2 ឆ្នាំ
- មុននឹងគ្រប់ 2ឆ្នាំ នៃកាតបៃតងមានលក្ខខណ្ឌ អ្នកដាក់ពាក្យត្រូវដាក់ញត្តិសម្រាប់ការដកចេញនូវលក្ខខណ្ឌដែលមាននៅលើកាតបៃតងដែលមានលក្ខខណ្ឌ (conditional Green Card)
- ប្រទេសដែលមានតម្រូវការកាតបៃតង EB-5 ខ្ពស់ អាចប្រឈមនឹងការយឺតយ៉ាវក្នុងដំណើរការកម្មវិធី
Contact An Office Nearest To You
With 30 years of immigration experience, each of Harvey Law Group’s lawyers carefully studies each client’s needs, resources and determines the immigration solution that best aligns with our client’s vision and values.
ឯកសារនេះ ធ្វើឡើងក្នុងគោលបំណងសម្រាប់ការណែនាំ និងជាពត៌មានទូទៅតែប៉ុណ្ណោះ និងមិនមានការបង្កើត ឫផ្តល់ អោយក្នុងនាមជាដំបូន្មានស្របច្បាប់នោះទេ។ ពត៌មានបែបនេះ អាចមានការផ្លាស់ប្តូរ ដោយគ្មានការជូនដំណឹងជាមុន។ ករណីនីមួយៗ មានលក្ខណៈប្លែកពីគេហើយអាស្រ័យលើអង្គហេតុនិងកាលៈទេសៈរបស់បុគ្គលម្នាក់ៗ ដោយត្រូវមានការ ពិចារណាដិតដល់ណាមួយ ប្រសិនបើមានការអនុវត្តពត៌មានទូទៅ ចំពោះស្ថានភាពទូទៅរបស់អ្នក។ ចំពោះការវាយតម្លៃ លើកាលៈទេសៈផ្ទាល់ខ្លួនរបស់អ្នក យើងនឹងមានក្រុមការងារផ្នែកច្បាប់របស់យើងចូលរួមជួយសម្របសម្រួល។