កម្មវិធីទិដ្ឋាការមាសប្រទេសហុងគ្រី (Hungary Golden Visa) ផ្តល់ជូនអ្នកវិនិយោគដែលមិនមានសញ្ជាតិអឺរ៉ុប នូវឱកាសដើម្បីរស់នៅ ធ្វើការ និងសិក្សានៅប្រទេសហុងគ្រី តាមរយៈការវិនិយោគ នូវទឹកប្រាក់អប្បបរមាចំនួន EUR 250,000 នៅក្នុងមូលនិធិវិនិយោគដែលបានអនុម័ត ដែលមានយ៉ាងហោចណាស់ 40% នៃតម្លៃទ្រព្យសម្បត្តិសុទ្ធ (net asset) របស់ខ្លួននៅក្នុងអចលនទ្រព្យលំនៅដ្ឋានក្នុងប្រទេសហុងគ្រី(ឬធ្វើការបរិច្ចាគទឹកប្រាក់ចំនួន EUR 1,000,000) ។ នេះគឺជាដំណើរការដែលមាន 2 ជំហានគឺ៖ វិនិយោគិននឹងទទួលបានទិដ្ឋាការសម្រាប់ភ្ញៀវវិនិយោគជាមុន បន្ទាប់មកគេអាចដាក់ពាក្យសុំប័ណ្ណស្នាក់នៅក្នុងនាមជាវិនិយោគិន។
សូមចំណាំថាជម្រើសមូលនិធិវិនិយោគមិនមានសម្រាប់ជនជាតិរុស្ស៊ីទេ (លុះត្រាតែជាអ្នកកាន់ប័ណ្ណស្នាក់នៅអឺរ៉ុប) ជនជាតិអ៊ុយក្រែន និងអាមេរិក។
អត្ថប្រយោជន
- ហុងគ្រីគឺជាប្រទេសសមាជិកសហភាពអឺរ៉ុប – នៅក្នុងតំបន់ Schengen
- ប័ណ្ណផ្ដល់សិទ្ធិស្នាក់នៅមានសុពលភាព 10 ឆ្នាំ – អាចបន្តបានរយៈពេល 10 ឆ្នាំទៀត
- សិទ្ធិស្នាក់នៅ ធ្វើការ និងសិក្សានៅប្រទេសហុងគ្រី
- សិទ្ធិធ្វើដំណើរក្នុងតំបន់ Schengen ដោយមិនបាច់សុំទិដ្ឋាការបានរយៈពេល 90 ថ្ងៃក្នុងអំឡុងពេល 180 ថ្ងៃ
- អាចរួមបញ្ចូលសមាជិកក្នុងបន្ទុកដូចខាងក្រោមៈ (1) ប្តីឬប្រពន្ធស្របច្បាប់; (2) កូនតូចៗ; (3) ឪពុកម្តាយដែលរស់នៅក្នុងបន្ទុក
- ជាផ្លូវដែលមានសក្តានុពលទៅកាន់ការទទួលបានសិទ្ធិរស់នៅអចិន្ត្រៃយ៍ និងសិទ្ធិជាពលរដ្ឋ អាស្រ័យលើលក្ខខណ្ឌ (វត្តមានផ្ទាល់ច្រើននៅក្នុងប្រទេសហុងគ្រី និងចំណេះដឹងភាសាហុងគ្រី និងផ្នែករដ្ឋធម្មនុញ្ញ)
- មិនមានតម្រូវការស្នាក់នៅទីនោះផ្ទាល់
- ទំនួលខុសត្រូវផ្នែកពន្ធសម្រាប់អ្នកស្នាក់នៅទីនោះផ្ទាល់ប៉ុណ្ណោះ៖ ក្នុងករណីបែបនេះ អ្នកអាចជាប់ពន្ធប្រាក់ចំណូលប្រភពមកពីទូទាំងពិភពលោក 15% ។
លក្ខខណ្ឌក្នុងការដាក់ពាក្យស្នើសុំ
- ជាពលរដ្ឋមិនមែនសញ្ជាតិហុងគ្រី ឬ EEA
- ធ្វើការវិនិយោគដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់
- រក្សាការវិនិយោគយ៉ាងហោចណាស់ 5 ឆ្នាំ (ប៉ុន្តែការវិនិយោគស្រដៀងគ្នាត្រូវតែន
- មានវត្តមាននៅពេលធ្វើការស្នើបន្តសុពលភាព)
- ភស្តុតាងនៃទីតាំងស្នាក់នៅនៅពេលដាក់ពាក្យកម្មវិធី
- ភស្តុតាងនៃការបង់ធានារ៉ាប់រងសុខភាព
ជម្រើសវិនិយោគ
- ធ្វើដំណើរទៅកាន់ប្រទេសអេស្ប៉ាញដើម្បីជ្រើសរើសអចលនទ្រព្យនិងដំណើរការឯកសារស្របច្បាប់
- ទទួលលទ្ធផលបញ្ជាក់ពីខាងប៉ូលីស ទៅលើលទ្ធភាពនៃពាក្យស្នើសុំ
- បំពេញលក្ខខណ្ឌវិនិយោគ
- បំពេញគ្រប់លក្ខខណ្ឌតម្រូវនៃឯកសារ
- ការដាក់ពាក្យស្នើសុំអាចធ្វើឡើងនៅប្រទេសអេស្ប៉ាញឬនៅស្ថានទូតអេស្ប៉ាញ
- ដំណើរការនៃពាក្យស្នើសុំមានរយៈពេល 1-3 ខែ
- ទិដ្ឋាការដំបូងនឹងផ្តល់សម្រាប់រយៈពេល 1 ឆ្នាំ បន្ទាប់មក 2 ឆ្នាំ និងបន្ទាប់មក 5 ឆ្នាំ (អាចធ្វើការបន្តបាន)

ដំណើរការនៃការដាក់ពាក្យស្នើសុំ
- ដំណើរការផ្សេងៗ និងការប្រមូលឯកសារសម្រាប់ការស្នើសុំទិដ្ឋាការ និងការបើកគណនីមូលបត្រ (c. 1 ខែ)
- ការដាក់ពាក្យស្នើសុំទិដ្ឋាការអ្នកវិនិយោគ (ភ្ញៀវ) របស់អ្នកដាក់ពាក្យចម្បងនៅស្ថានកុងស៊ុលហុងគ្រីដែលនៅជិតបំផុត។ ចូលទៅកាន់ស្ថានកុងស៊ុលក្នុងស្រុកដោយផ្ទាល់ (ដូចជាការប្រមូលជីវមាត្រ) និងទទួលបានទិដ្ឋាការ (c. 1 ខែ)
- អ្នកដាក់ពាក្យចម្បងធ្វើដំណើរទៅប្រទេសហុងគ្រី ហើយមានទិដ្ឋាការសុពលភាពរយៈពេលអតិបរមា 3 ខែ ចាប់ពីថ្ងៃចេញទិដ្ឋាការ ដើម្បីធ្វើការវិនិយោគដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់
- ស្នើសុំប័ណ្ណផ្ដល់សិទ្ធិស្នាក់នៅក្នុងរយៈពេល 6 ខែបន្ទាប់ពីការចេញទិដ្ឋាការសម្រាប់គ្រួសារទាំងមូល – សមាជិកគ្រួសារក៍ទទួលបានទិដ្ឋាការទៅប្រទេសហុងគ្រី – ដើម្បីទទួលបានទិដ្ឋាការធ្វើដំណើរទៅទស្សនាប្រទេសហុងគ្រី
- ការចេញប័ណ្ណផ្ដល់សិទ្ធិស្នាក់នៅ (c. 2 ខែដើម្បីទទួលបានប័ណ្ណផ្ដល់សិទ្ធិស្នាក់នៅ)
Contact An Office Nearest To You
With 30 years of immigration experience, each of Harvey Law Group’s lawyers carefully studies each client’s needs, resources and determines the immigration solution that best aligns with our client’s vision and values.
FAQ
កម្មវិធីទិដ្ឋាការមាសប្រទេសហុងគ្រី (Hungary Golden Visa) ផ្តល់ជូនអ្នកវិនិយោគដែលមិនមានសញ្ជាតិអឺរ៉ុប នូវឱកាសដើម្បីរស់នៅ ធ្វើការ និងសិក្សានៅប្រទេសហុងគ្រី តាមរយៈការវិនិយោគ នូវទឹកប្រាក់អប្បបរមាចំនួន EUR 250,000 នៅក្នុងមូលនិធិវិនិយោគដែលបានអនុម័ត ដែលមានយ៉ាងហោចណាស់ 40% នៃតម្លៃទ្រព្យសម្បត្តិសុទ្ធ (net asset) របស់ខ្លួននៅក្នុងអចលនទ្រព្យលំនៅដ្ឋានក្នុងប្រទេសហុងគ្រី(ឬធ្វើការបរិច្ចាគទឹកប្រាក់ចំនួន EUR 1,000,000) ។ នេះគឺជាដំណើរការដែលមាន 2 ជំហានគឺ៖ វិនិយោគិននឹងទទួលបានទិដ្ឋាការសម្រាប់ភ្ញៀវវិនិយោគជាមុន បន្ទាប់មកគេអាចដាក់ពាក្យសុំប័ណ្ណស្នាក់នៅក្នុងនាមជាវិនិយោគិន។
សូមចំណាំថាជម្រើសមូលនិធិវិនិយោគមិនមានសម្រាប់ជនជាតិរុស្ស៊ីទេ (លុះត្រាតែជាអ្នកកាន់ប័ណ្ណស្នាក់នៅអឺរ៉ុប) ជនជាតិអ៊ុយក្រែន និងអាមេរិក។
ហុងគ្រីគឺជាប្រទេសសមាជិកសហភាពអឺរ៉ុបនៅក្នុងតំបន់ Schengen ។ អ្នកកាន់ទិដ្ឋាការមានសិទ្ធិរស់នៅ ធ្វើការ និងសិក្សានៅប្រទេសហុងគ្រី។ ពួកគេក៏មានសិទ្ធិធ្វើដំណើរទៅក្នុងតំបន់ Schengen ដោយមិនបាច់សុំទិដ្ឋាការបានរយៈពេល 90 ថ្ងៃក្នុងចន្លោះរយៈពេល 180 ថ្ងៃ។
បាទ/ចាស ប្តីប្រពន្ធដែលរៀបការស្របច្បាប់ កូនៗ(ជាអនីតិជន) និងឪពុកម្តាយឬបងប្អូនបង្កើតក្នុងបន្ទុក ក៏អាចដាក់ពាក្យសុំសិទ្ធិស្នាក់នៅបានដែរ។
ប័ណ្ណស្នាក់នៅនឹងចេញសម្រាប់រយៈពេល 10 ឆ្នាំ។ សូមចំណាំថា វិនិយោគិនត្រូវតែរក្សាការវិនិយោគឲ្យបានរយៈពេល 5 ឆ្នាំ។ គម្រោងវិនិយោគ ឬការវិនិយោគស្រដៀងគ្នានោះ ត្រូវនៅដំណើរការមាននៅពេលស្នើរសុំបន្តទិដ្ឋាការមាសសម្រាប់រយៈពេល 10 ឆ្នាំ បន្ថែមទៀត។ បន្ទាប់ពីរយៈពេល 10 ឆ្នាំដំបូង ប័ណ្ណស្នាក់នៅអាចនឹងត្រូវបានបន្តសម្រាប់រយៈពេល 10 ឆ្នាំទៀត ប្រសិនបើលក្ខខណ្ឌដើម (រួមទាំងការវិនិយោគ) នៅត្រឹមត្រូវតាមលក្ខខណ្ឌ។
ទេ មិនមានតម្រូវការផ្នែកភាសាដើម្បីស្នើសុំ (ឬស្នើបន្ត) ទិដ្ឋាការមាសហុងគ្រីទេ។
ទេ មិនមានលក្ខខណ្ឌតម្រូវឱ្យអ្នកដាក់ពាក្យស្នាក់នៅដើម្បីស្នើសុំ រក្សា ឬស្នើបន្តទិដ្ឋាការមាសហុងគ្រីទេ។
ជម្រើសទី 1: វិនិយោគចំនួន EUR 250,000 នៅក្នុងមូលនិធិវិនិយោគដែលមានយ៉ាងហោចណាស់ 40% នៃតម្លៃទ្រព្យសកម្មសុទ្ធ នៅក្នុងអចលនទ្រព្យលំនៅដ្ឋានរបស់ប្រទេសហុងគ្រី។
ជម្រើសទី 2: ការបរិច្ចាកទឹកប្រាក់ចំនួន EUR 1,000,000 ដល់គ្រឹះស្ថានឧត្តមសិក្សា ឬស្ថាប័នវប្បធម៌ ដើម្បីគាំទ្រវិស័យអប់រំ ការស្រាវជ្រាវវិទ្យាសាស្ត្រ ឬការបង្កើតសិល្បៈ។
ភស្តុតាងនៃការបង់ធានារ៉ាប់រងសុខភាព (ការធានារ៉ាប់រងឯកជនរយៈពេលវែងដែលមានសុពលភាពយ៉ាងតិចពី 6 ទៅ 12 ខែ) ទាមទារនៅពេលដាក់ពាក្យ ឬស្នើបន្ត។
បាទ/ចាស អ្នកដាក់ពាក្យត្រូវទៅប្រទេសហុងគ្រីយ៉ាងហោចណាស់ម្តងសម្រាប់អ្នកដាក់ពាក្យចម្បង និងសមាជិកក្នុងបន្ទុក។ អ្នកដាក់ពាក្យចម្បងត្រូវធ្វើដំណើរទៅបន្ទាប់ពីបានទិដ្ឋាការភ្ញៀវវិនិយោគដើម្បីបើកគណនីមូលបត្រ/ធ្វើការវិនិយោគ។ អ្នកដាក់ពាក្យចម្បង និងសមាជិកគ្រួសារទៅលេងប្រទេសហុងគ្រី ដើម្បីទៅជួបជាមួយអាជ្ញាធរអន្តោប្រវេសន៍ ដើម្បីដាក់ពាក្យសុំសិទ្ធិស្នាក់នៅ។
បាទ/ចាស អ្នកវិនិយោគមានសេរីភាពក្នុងការវិនិយោគបន្ថែម ឬការធ្វើអាជីវកម្មផ្សេងទៀត។
កម្មវិធីទិដ្ឋាការមាសរបស់ហុងគ្រី គឺជាផ្លូវដ៏មានសក្តានុពលមួយទៅកាន់ការទទួលបានសិទ្ធិស្នាក់នៅអចិន្ត្រៃយ៍របស់ប្រទេសហុងគ្រី ដែលត្រូវបំពេញលក្ខខណ្ឌរួមមាន (1) បន្ត 3 ឆ្នាំនៅក្នុងប្រទេសហុងគ្រី (មានន័យថានៅខាងក្រៅប្រទេសហុងគ្រីតិចជាង 4 ខែជារៀងរាល់ឆ្នាំ និងនៅខាងក្រៅប្រទេសហុងគ្រីតិចជាង 270 ថ្ងៃសរុបក្នុងរយៈពេល 3 ឆ្នាំកន្លងមកនេះ); (2) ការប្រឡងសរសេរវប្បធម៌ជាភាសាហុងគ្រី; (3) ការស្នាក់នៅរយៈពេលវែង; (4) ជីវភាពរស់នៅសមរម្យ; (5) ការធានារ៉ាប់រងសុខភាព; (6) ផលប្រយោជន៍ល្អបំផុតរបស់ហុងគ្រី (សមាហរណកម្ម) និង (7) គ្មានកំណត់ត្រាឧក្រិដ្ឋកម្ម។ (មិនរួមបញ្ចូលក្នុងកម្មវិធីស្នាក់នៅនេះ)
កម្មវិធីទិដ្ឋាការមាសរបស់ហុងគ្រី គឺជាផ្លូវដ៏មានសក្តានុពលមួយទៅកាន់ការទទួលបានសញ្ជាតិហុងគ្រី ដែលត្រូវបំពេញលក្ខខណ្ឌរួមមាន (1) បន្ត 8 ឆ្នាំ នៅហុងគ្រី បន្ទាប់ពីទទួលបានសិទ្ធិស្នាក់នៅអចិន្ត្រៃយ៍។ (2) គ្មានកំណត់ត្រាព្រហ្មទណ្ឌ; (3) មានន័យថារស់នៅក្នុងប្រទេសហុងគ្រី; (4) ការស្នាក់នៅរយៈពេលវែង; (5) ជីវភាពរស់នៅសមរម្យ; (6) ការធានារ៉ាប់រងសុខភាព; (៧) មិនគំរាមកំហែងដល់សណ្តាប់ធ្នាប់សាធារណៈ ឬសន្តិសុខជាតិ។ (8) ការប្រឡងជាភាសាហុងគ្រី និងចំណេះដឹងនៃរដ្ឋធម្មនុញ្ញហុងគ្រី។ (មិនរួមបញ្ចូលក្នុងកម្មវិធីស្នាក់នៅនេះ)
ឯកសារនេះ ធ្វើឡើងក្នុងគោលបំណងសម្រាប់ការណែនាំ និងជាពត៌មានទូទៅតែប៉ុណ្ណោះ និងមិនមានការបង្កើត ឫផ្តល់ អោយក្នុងនាមជាដំបូន្មានស្របច្បាប់នោះទេ។ ពត៌មានបែបនេះ អាចមានការផ្លាស់ប្តូរ ដោយគ្មានការជូនដំណឹងជាមុន។ ករណីនីមួយៗ មានលក្ខណៈប្លែកពីគេហើយអាស្រ័យលើអង្គហេតុនិងកាលៈទេសៈរបស់បុគ្គលម្នាក់ៗ ដោយត្រូវមានការ ពិចារណាដិតដល់ណាមួយ ប្រសិនបើមានការអនុវត្តពត៌មានទូទៅ ចំពោះស្ថានភាពទូទៅរបស់អ្នក។ ចំពោះការវាយតម្លៃ លើកាលៈទេសៈផ្ទាល់ខ្លួនរបស់អ្នក យើងនឹងមានក្រុមការងារផ្នែកច្បាប់របស់យើងចូលរួមជួយសម្របសម្រួល។