Costa Rica ប័ណ្ណផ្ដល់សិទ្ធិស្នាក់នៅសម្រាប់អ្នកចូលនិវត្តន៍

កម្មវិធីប័ណ្ណស្នាក់នៅសម្រាប់អ្នកចូលនិវត្តន៍នៅ Costa Rica គឺជាជម្រើសសម្រាប់ជនបរទេសដែលមានប្រាក់ចូលនិវត្តន៍យ៉ាងតិច $1,000 ដុល្លារ/ខែ ពីបេឡាសន្តិសុខសង្គម ឬប្រភពអចិន្ត្រៃយ៍ ដើម្បីរស់នៅប្រកបដោយសុវត្ថិភាពក្នុងប្រទេសមានអាកាសធាតុត្រូពិច សហគមន៍ជនបរទេសរឹងមាំ និងគ្រួសាររួសរាយ។ បេក្ខជនអាចរួមបញ្ចូលសមាជិកគ្រួសារប្រសិនបើមានលក្ខណៈសមរម្យ ហើយអាចទទួលបានសិទ្ធិស្នាក់នៅអចិន្ត្រៃយ៍បន្ទាប់ពី 3 ឆ្នាំ។

អត្ថប្រយោជន

  • ប្តី/ប្រពន្ធ និងកូនអាយុក្រោម 18 ឆ្នាំ និងកុមារពេញវ័យក្នុងបន្ទុកមិនទាន់រៀបការអាចរួមបញ្ចូល
  • បរិយាកាសអាជីវកម្មអំណោយផល អាកាសធាតុត្រូពិច សហគមន៍ជនបរទេសដ៏រឹងមាំ វប្បធម៌ដែលមានភាពរួសរាយរាក់ទាក់
  • ផ្លូវទៅកាន់ការទទួលបានសិទ្ធិស្នាក់នៅអចិន្ត្រៃយ៍ និងការចូលសញ្ជាតិ

    លក្ខខណ្ឌក្នុងការដាក់ពាក្យស្នើសុំ

    • អ្នកដាក់ពាក្យសុំត្រូវមានវិញ្ញាបនបត្រប្រាក់ចំណូលដែលចេញដោយបេឡាសន្តិសុខសង្គម ដោយបញ្ជាក់ថា ប្រាក់ចូលនិវត្តន៍គឺមានចំនួនអប្បបរមា USD 1,000 ជារៀងរាល់ខែ ហើយនឹងមានលក្ខណៈអចិន្ត្រៃយ៍ មានស្ថេរភាព និងមិនអាចដកហូតវិញបាន
    • អ្នកដាក់ពាក្យត្រូវតែមានកំណត់ត្រាអន្តោប្រវេសន៍ស្អាតស្អំ

    ជម្រើសវិនិយោគ

    • អ្នកវិនិយោគត្រូវទទួលបានប្រាក់ចូលនិវត្តន៍ពីបរទេសចំនួន USD 1,000 ជារៀងរាល់ខែ

    ដំណើរការនៃការដាក់ពាក្យស្នើសុំ

    • ប្រមូលរៀបចំឯកសារសំខាន់ៗ
    • ដាក់ឯកសារស្នើសុំទៅអាជ្ញាធរអន្តោប្រវេសន៍ Costa Rica
    • បេក្ខជនដែលទទួលបានជោគជ័យនឹងទទួលបានប័ណ្ណផ្ដល់សិទ្ធិស្នាក់នៅបណ្តោះអាសន្នដែលមានសុពលភាពរហូតដល់ 2 ឆ្នាំ

    អ្នកកាន់ប័ណ្ណផ្ដល់សិទ្ធិស្នាក់នៅនឹងមានសិទ្ធិទទួលបានសិទ្ធិស្នាក់នៅអចិន្ត្រៃយ៍បន្ទាប់ពីរយៈពេលប 3 ឆ្នាំនៃការស្នាក់អាស្រ័យនៅលំនៅដ្ឋានពិតប្រាកដ

    Contact An Office Nearest To You

    With 30 years of immigration experience, each of Harvey Law Group’s lawyers carefully studies each client’s needs, resources and determines the immigration solution that best aligns with our client’s vision and values.

      FAQ

      ដ្ឋភាពទូទៅនៃកម្មវិធី

      ប្រទេស Costa Rica ផ្តល់សិទ្ធិស្នាក់នៅចំនួន 3 ប្រភេទដល់ជនបរទេសដោយផ្តល់ឱកាសឱ្យពួកគេទទួលបានសិទ្ធិ ដូចជា (i) ប័ណ្ណផ្ដល់សិទ្ធិស្នាក់នៅសម្រាប់វិនិយោគិន (ii) ប័ណ្ណផ្ដល់សិទ្ធិស្នាក់នៅសម្រាប់ម្ចាស់អចលនទ្រព្យ និង (iii) ប័ណ្ណផ្ដល់សិទ្ធិស្នាក់នៅសម្រាប់អ្នកចូលនិវត្តន៍។

       

      កម្មវិធីនីមួយៗមានតម្រូវការផ្សេងៗគ្នាទៅតាមប្រភេទប័ណ្ណផ្ដល់សិទ្ធិស្នាក់នៅ៖

       

      • ប័ណ្ណស្នាក់នៅសម្រាប់វិនិយោគិន
        • វិនិយោគយ៉ាងហោចណាស់ USD 150,000 លើអចលនទ្រព្យ អចលនទ្រព្យឯកជន ភាគហ៊ុន មូលបត្រ គម្រោងផលិតភាព គម្រោងផលប្រយោជន៍ជាតិ មូលនិធិភាគហ៊ុនឯកជន ឬគម្រោងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ប្រកបដោយនិរន្តរភាព
        • ការវិនិយោគត្រូវតែធ្វើឡើងក្នុងប្រទេស Costa Rica
        • អ្នកដាក់ពាក្យត្រូវផ្តល់ឯកសារស្របច្បាប់ដែលបង្ហាញថាពួកគេបានវិនិយោគយ៉ាងតិច USD 150,000

       

      • ប័ណ្ណផ្ដល់សិទ្ធិស្នាក់នៅសម្រាប់ម្ចាស់អចលនទ្រព្យ
          • អ្នកដាក់ពាក្យត្រូវតែបង្ហាញថាគាត់ទទួលបានប្រាក់ចំណូលដែលមានស្ថិរភាព និងអចិន្ត្រៃយ៍មិនតិចជាង USD 2,500 ជារៀងរាល់ខែ
          • អ្នកដាក់ពាក្យត្រូវបង្ហាញឯកសារដែលចេញដោយអាជ្ញាធរសមត្ថកិច្ចមិនតិចជាង 2 ឆ្នាំ ដែលបញ្ជាក់ថាអ្នកដាក់ពាក្យទទួលបានប្រាក់ចំណូលមានស្ថេរភាព និងអចិន្ត្រៃយ៍។ ប្រសិនបើប្រាក់ចំណូលបានមកពីបរទេស វាត្រូវតែជាប្រាក់ចំនូលស្របច្បាប់ ផ្ទៀងផ្ទាត់រួច ឬត្រូវបានប្រកាសដោយអាជ្ញាធរពាក់ព័ន្ធ។
      • ប័ណ្ណផ្ដលសិទ្ធិស្នាក់នៅសម្រាប់អ្នកចូលនិវត្តន៍
        • អ្នកដាក់ពាក្យទទួលបានប្រាក់ចូលនិវត្តន៍នៅបរទេសចំនួន USD 1,000 ជារៀងរាល់ខែ
        • អ្នកដាក់ពាក្យត្រូវមានលិខិតបញ្ជាក់ប្រាក់ចំណូលដែលចេញដោយបេឡាសន្តិសុខសង្គម ដោយបញ្ជាក់ថា ប្រាក់ចូលនិវត្តន៍គឺមានចំនួនអប្បបរមា USD 1,000 ជារៀងរាល់ខែ ហើយនឹងមានលក្ខណៈអចិន្ត្រៃយ៍ ស្ថិរភាព និងមិនអាចដកហូតវិញបាន

      ប្តី/ប្រពន្ធ និងកូនអាយុក្រោម 18 ឆ្នាំ និងកូនពេញវ័យដែលមិនទាន់រៀបការ ដែលមានអាយុក្រោម 25 ឆ្នាំ។

      អ្នកកាន់ប័ណ្ណផ្ដល់សិទ្ធិស្នាក់នៅក្រោមកម្មវិធីសម្រាប់ម្ចាស់អាជីវកម្ម និងអ្នកចូលនិវត្តន៍អាចធ្វើការដោយមានការអនុញ្ញាតជាបឋម។ ទោះយ៉ាងណាក៏ដោយ អ្នកដែលស្ថិតនៅក្រោមកម្មវិធីសម្រាប់វិនិយោគិនមិនអាចធ្វើការបានទេ។

      អ្នកកាន់ប័ណ្ណស្នាក់នៅនឹងមានសិទ្ធិទទួលបានលំនៅដ្ឋានអចិន្ត្រៃយ៍នៅ Costa Rice បន្ទាប់ពីរយៈពេល 3 ឆ្នាំនៃលំនៅដ្ឋានពិតប្រាកដនៅទីនោះ។ វាមិនមានការចាំបាច់សម្រាប់អ្នកដាក់ពាក្យក្នុងការចំណាយពេលយ៉ាងហោចណាស់ 183 ថ្ងៃក្នុងមួយឆ្នាំនៅ Costa Rica ដើម្បីគ្រប់ 3 ឆ្នាំនៃតម្រូវការសិទ្ធិស្នាក់នៅអចិន្ត្រៃយ៍ជាក់ស្តែង។ ទោះជាយ៉ាងណាក៏ដោយ អ្នកកាន់ប័ណ្ណស្នាក់នៅគួរស្នើរបន្តការសុពលភាពសិទ្ធិស្នាក់នៅបណ្តោះអាសន្នរបស់ពួកគេយ៉ាងហោចណាស់បានម្តង ហើយបានរង់ចាំមួយឆ្នាំបន្ថែម មុនពេលដាក់ពាក្យសុំសិទ្ធិស្នាក់នៅអចិន្ត្រៃយ៍។

      • ប្រព័ន្ធវេជ្ជសាស្ត្រកម្រិតខ្ពស់៖ Costa Rica មានប្រព័ន្ធថែទាំសុខភាពដែលមានគុណភាពខ្ពស់ ហើយអ្នករស់នៅអចិន្ត្រៃយ៍អាចទទួលបានការថែទាំដែលមានតម្លៃសមរម្យ។
      • សេរីភាពនៃការធ្វើដំណើរ៖ ក្នុងនាមជាអ្នករស់នៅអចិន្ត្រៃយ៍ គេមិនចាំបាច់ស្នើរបន្តប័ណ្ណស្នាក់នៅ ឬចាកចេញពីប្រទេសបន្ទាប់ពីរយៈពេលស្នាក់នៅដែលមានកំណត់ការអនុញ្ញាតនោះទេ។
      • ផ្លូវទៅកាន់ភាពជាពលរដ្ឋ (សញ្ជាតិ)៖ អ្នកដាក់ពាក្យដែលមានសិទ្ធិរស់នៅអចិន្ត្រៃយ៍អាចវិវត្តន៍ទៅការទទួលបានសញ្ជាតិបន្ទាប់ពីរយៈពេលជាក់លាក់នៃការស្នាក់នៅស្របច្បាប់។ គួរកត់សម្គាល់ថាអ្នកដាក់ពាក្យត្រូវតែរស់នៅស្របច្បាប់ក្នុងប្រទេស Costa Rica សម្រាប់រយៈពេល (a) 5 ឆ្នាំ ប្រសិនបើគាត់ជាពលរដ្ឋនៃប្រទេសតំបន់អាមេរិកកណ្តាល ឬគាត់ជាជនជាតិអេស្ប៉ាញ ឬជនជាតិអាមេរិកឡាទីនពីកំណើត។ ឬ (b) 7 ឆ្នាំ ប្រសិនបើគាត់មានសញ្ជាតិផ្សេង។

      ឯកសារទាមទារUnder 

      គ្រប់កម្មវិធីផ្ដល់សិទ្ធិស្នាក់នៅតាមប្រភេទនីមួយៗ អ្នកដាក់ពាក្យត្រូវផ្តល់ឯកសារដូចខាងក្រោម (សូមចំណាំថាបញ្ជីនេះមិនបានបញ្ជាក់គ្រប់ឯកសារនោះទេ អាចត្រូវទាមទារឯកសារបន្ថែម)៖

      • សំបុត្រកំណើត
      • កំណត់ត្រាព្រហ្មទណ្ឌ
      • លិខិតបញ្ជាក់អាពាហ៍ពិពាហ៍របស់អ្នកដាក់ពាក្យ និងសមាជិកក្នុងបន្ទុកដែលពេញវ័យ
      • ច្បាប់ចម្លងលិខិតឆ្លងដែនពេញលេញ
      • រូបថតទំហំលិខិតឆ្លងដែនចំនួន 2
      • ការចុះឈ្មោះកុងស៊ុល

      o នេះគឺជាវិញ្ញាបនបត្រដែលចេញដោយស្ថានទូតប្រទេសកំណើតរបស់អ្នកដាក់ពាក្យនៅក្នុងប្រទេស Costa Rica ដោយបញ្ជាក់ថាអ្នកដាក់ពាក្យបានជូនដំណឹងដល់ពួកគេអំពីបំណងរបស់គាត់ក្នុងការរស់នៅក្នុងប្រទេស Costa Rica ហើយនិងបង្កើតអាសយដ្ឋានជាក់ស្តែងនៅទីនោះ តាមការយល់ព្រមលើពាក្យសុំស្នាក់នៅ។

      • អំណាចនៃមេធាវី
      • ជាដំបូង អ្នកដាក់ពាក្យត្រូវបំពេញតាមតម្រូវការជាក់លាក់ ក្រោមប្រភេទកម្មវិធីផ្ដល់សិទ្ធិស្នាក់នៅនីមួយៗ។ ជាពិសេស អ្នកនឹងត្រូវធ្វើការវិនិយោគ ឬផ្តល់លិខិតផ្លូវការបញ្ជាក់ពីប្រាក់ចំណូលអចលនទ្រព្យ ឬប្រាក់ចូលនិវត្តន៍។

      សូមចំណាំថាអ្នកដាក់ពាក្យក្រោមប្រភេទកម្មវិធីផ្ដល់ប័ណ្ណសិទ្ធិស្នាក់នៅនីមួយៗនឹងត្រូវផ្តល់ឯកសារជាក់លាក់មួយ៖

      • កម្មវិធីសម្រាប់វិនិយោគិន៖ អ្នកដាក់ពាក្យត្រូវតែផ្តល់ឯកសារស្របច្បាប់ថាពួកគេបានវិនិយោគចំនួន USD 150,000 ។
      • កម្មវិធីសម្រាប់ម្ចាស់អចលនទ្រព្យ៖ អ្នកដាក់ពាក្យត្រូវតែបង្ហាញឯកសារដែលចេញដោយអាជ្ញាធរសមត្ថកិច្ចដែលសម្រាប់រយៈពេលមិនតិចជាង 2 ឆ្នាំ ដោយបញ្ជាក់ថាពួកគេទទួលបានប្រាក់ចំណូលស្ថិរភាព និងអចិន្ត្រៃយ៍។ ប្រសិនបើប្រាក់ចំណូលបានមកពីបរទេស វាត្រូវតែជាប្រាក់ចំនូលស្របច្បាប់ ផ្ទៀងផ្ទាត់រួច ឬត្រូវបានប្រកាសដោយអាជ្ញាធរពាក់ព័ន្ធ។
      • កម្មវិធីសម្រប់អ្នកចូលនិវត្តន៍៖ អ្នកដាក់ពាក្យត្រូវមានវិញ្ញាបនបត្រប្រាក់ចំណូលដែលចេញដោយបេឡាសន្តិសុខសង្គម ដោយបញ្ជាក់ថា ប្រាក់ចូលននិវត្តន៍គឺមានចំនួនអប្បបរមា USD 1,000 ជារៀងរាល់ខែ ហើយនឹងមានជាអចិន្ត្រៃយ៍ ស្ថិរភាព និងមិនអាចដកហូតវិញបាន។

       

      សូមចំណាំថា ប័ណ្ណផ្ដល់សិទ្ធិស្នាក់នៅអាចនឹងត្រូវលុបចោល ប្រសិនបើអ្នកស្នើសុំអវត្តមានពីប្រទេសជាប់ៗគ្នាលើសពីពីរឆ្នាំ

      ដើម្បីស្នើរបន្តសុពលភាពប័ណ្ណស្នាក់នៅ អ្នកដាក់ពាក្យត្រូវតែបំពេញតាមលក្ខខណ្ឌដូចខាងក្រោមៈ

      • សម្រាប់វិនិយោគិន៖ អ្នកដាក់ពាក្យត្រូវតែបង្ហាញថាពួកគេរក្សាការវិនិយោគ។
      • សម្រាប់ម្ចាស់អចលនទ្រព្យ៖ អ្នកដាក់ពាក្យត្រូវតែផ្តល់វិញ្ញាបនបត្រធនាគារដែលបញ្ជាក់ថាពួកគេរក្សាប្រាក់ចំណូលរបស់ពួកគេបានដដែល។

      សម្រាប់ស្ទ្រីមអ្នកចូលនិវត្តន៍: អ្នកដាក់ពាក្យត្រូវតែបង្ហាញថាពួកគេបន្តទទួលបានចំនួនទឹកប្រាក់ដែលត្រូវនឹងប្រាក់ចូលនិវត្តន៍។

      ឯកសារនេះ ធ្វើឡើងក្នុងគោលបំណងសម្រាប់ការណែនាំ និងជាពត៌មានទូទៅតែប៉ុណ្ណោះ និងមិនមានការបង្កើត ឫផ្តល់ អោយក្នុងនាមជាដំបូន្មានស្របច្បាប់នោះទេ។ ពត៌មានបែបនេះ អាចមានការផ្លាស់ប្តូរ ដោយគ្មានការជូនដំណឹងជាមុន។ ករណីនីមួយៗ មានលក្ខណៈប្លែកពីគេហើយអាស្រ័យលើអង្គហេតុនិងកាលៈទេសៈរបស់បុគ្គលម្នាក់ៗ ដោយត្រូវមានការ ពិចារណាដិតដល់ណាមួយ ប្រសិនបើមានការអនុវត្តពត៌មានទូទៅ ចំពោះស្ថានភាពទូទៅរបស់អ្នក។ ចំពោះការវាយតម្លៃ លើកាលៈទេសៈផ្ទាល់ខ្លួនរបស់អ្នក យើងនឹងមានក្រុមការងារផ្នែកច្បាប់របស់យើងចូលរួមជួយសម្របសម្រួល។